ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:១-១៩


មេរៀន​ទី ៧៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-១៩

បុព្វកថា

នៅ​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុង​ធ្វើការជា​មួយ​នឹងកំណែ​ថ្មី​ដ៏បំផុសគំនិត​ចំពោះ​ព្រះគម្ពីរ​ប៊ីប ( ពេល​ខ្លះ​ត្រូវបាន​ហៅ​ថា ការ​បក​ប្រែ​របស់ យ៉ូសែប ស្ម៊ីធ ) ។ ខណៈ​ដែលពួកគេ​កំពុង​បក​ប្រែ និង​ពិចារណា​អំពី​អត្ថន័យ​នៃយ៉ូហាន ៥:២៩នោះ​ពួកគេ​ត្រូវ​បាន​បង្ហាញ​នូវ​ការនិមិត្ត​មួយ ដែល​ត្រូវ​បានកត់​ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦។ អំឡុង​ការ​និមិត្ត​នេះ ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវ​ដំណើរ​តៗគ្នា​នៃ​ការ​និមិត្ត​ជាក់លាក់ ដែលបញ្ជាក់ពីភាព​ពិត និង​ភាព​ជា​ព្រះ​របស់ ព្រះយេស៊ូវ​គ្រីស្ទ ដែលបាន​បង្រៀន​អំពី​ការ​ធ្លាក់​របស់​សាតាំង និង​ពួកកូនអន្ដរធាន ហើយ​បាន​បើក​សម្ដែង​ពី​លក្ខណៈ​នៃ​នគរ​នៃ​សិរីល្អ​ទាំងឡាយ និង​អ្នកទាំងឡាយ​ដែល​នឹង​ទទួល​គ្រងមរត​ក ។ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​នឹង​សំដៅ​ទៅលើតែ ‹ ការ​និមិត្ត › [នៅក្នុង​កណ្ឌ ៧៦] តែ​ប៉ុណ្ណោះ ថាជា​វិវរណៈ​មួយ ដែល​ផ្ដល់នូវ​ពន្លឺ​កាន់តែ​ខ្លាំង កាន់តែ​ពិត និ​ង​មានគោលការណ៍​ច្រើនជាង​វិវរណៈណាៗទាំងអស់ ដែល​មាននៅក្នុង​គម្ពីរ​ផ្សេងទៀត​ដែលយើង​ធ្លាប់​អាន ។ វា​នឹង​ពន្យល់​កាន់តែច្បាស់​ដើម្បី​ឲ្យ​យើង​យល់ដឹង​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​យើង ថា​យើងមក​ពីណា ហេតុអ្វី​យើង​នៅទីនេះ និង​តើ​យើងនឹង​ទៅកន្លែង​ណា ។ មនុស្ស​ម្នាក់​អាច​ដឹង​តាមរយៈ​វិវរណៈ​នេះ អំពី​ផ្នែក និង ស្ថានភាព​ដែល​គាត់​នឹង​មាន » (Teachings of Presidents of the Church: Wilford Woodruff [ ឆ្នាំ ២០០៤ ], ទំព័រ ១២០–២១) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ នឹង​ត្រូវ​បានបង្រៀន​ជាបួនមេរៀន ។ មេរៀន​នេះ គ្របដណ្ដប់នូវ​ទស្សនៈ​រួម​សង្ខេប​មួយ​អំពី​ការនិមិត្ត ពរជ័យ​ដែល​បាន​សន្យា​របស់ព្រះអម្ចាស់​ដល់ពួកស្មោះត្រង់ និង​ទង្វើ​ទាំងឡាយ​ដែល​នាំ​ឲ្យ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ទទួល​ការ​និមិត្ត ។

យោបល់​សម្រាប់ការ​បង្រៀន

ទស្សនៈ​រួម​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ទីកន្លែង​មួយចំនួនដែលពួកគេចង់ទៅនៅវិស្សមកាល ឬនៅថ្ងៃបុណ្យ ។ ( សូមសរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ) ។ សូម​គូស​រង្វង់​លើ​ទិសដៅ​មួយ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​សរសេរ​នូវកា​រពិពណ៌នា​មួយ​អំពី​ផ្លូវ​ដែលពួកគេ​នឹង​ចាំបាច់​ត្រូវ​ធ្វើដំណើរ​ដើម្បី​ទៅ​ដល់​ទិសដៅ​ដែល​ពួកគេ​បាន​ជ្រើសរើស ។ បន្ទាប់ពីមួយ​ឬ ពីរនាទី សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ពិពណ៌នា​អំពី អ្វី​ដែលពួកគេ​បាន​សរសេរ ។ បន្ទាប់​មក​ជ្រើសរើស​ទិសដៅ​មួយ ដែល​មាន​រៀបរាប់​នៅលើ​ក្ដារខៀន ដែលមានចំណុចពិសេស​ខុសគ្នាពីទិសដៅ​ទីមួយ រួច​ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • បើ​អ្នក​ធ្វើតាម​ផ្លូវ​ដែល​អ្នកបាន​ពិពណ៌​នា​សម្រាប់ទិសដៅ​ទីមួយ តើ​វា​នឹង​នាំ​អ្នក​ទៅកាន់​ទិសដៅ​ផ្សេង​នេះ​ឬទេ ?

  • តើ​ទិសដៅ​ដែលអ្នកជ្រើសរើស​មានឥទ្ធិពល​លើ​ផ្លូវ​ដែលអ្នក​ត្រូវ​តែ​ធ្វើ​ដំណើរ​ដើម្បីទៅដល់​ទីនោះ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា នៅ​ខែ​កុម្ភៈ ឆ្នាំ ១៨៣២ ព្យាការី​យ៉ូសែប ស្ម៊ីធ និង ស៊ីឌីនី រិកដុន បាន​ទទួល​ការ​និមិត្ត​មួយ ដែល​បាន​បើក​សម្ដែង​ពីទិស​ដៅ​ដ៏អស់កល្បជានិច្ច​របស់​មនុស្ស​លោក​ដែល​អាច​មាន ។ ការនិមិត្ត​នេះ បានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ពិពណ៌នា​អំពី​កម្រិត​ទាំងបី ( ឬ​នគរ ) នៃ​សិរីល្អ និង​កម្រិត​នៃ​ការ​អភិវឌ្ឍ​ខាង​វិញ្ញាណ​របស់មនុស្ស​ទាំងឡាយ​ដែល​នឹង​ទទួល​គ្រង​វា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រាប់​ពីជម្រើស​ដែលនាំ​ទៅរក​ជីវិត​អស់កល្ប​នៅក្នុង​នគរ​សេឡេស្ទាល នៅពេលពួកគេ​សិក្សា​អំពីការ​និមិត្ត​នេះ​នៅ​មេរៀន​បួន​ខាង​ក្រោយ​ទៀត ។ បន្ថែម​ពី​លើ​នោះ សូម​អញ្ជើញ​ពួកគេ​ឲ្យពិចារណា​ថា បើសិនជាជម្រើស​ដែលពួកគេ​បានធ្វើ​ថ្មីៗ​នេះ កំពុង​នាំ​ពួកគេ​ទៅកាន់​ទិសដៅ​អស់កល្បជានិច្ច ដែល​នឹង​នាំ​ពួកគេ​ទៅកាន់​សុភមង្គល​ដ៏​មហិមា​បំផុត ។

ដើម្បី​ផ្ដល់នូវ​ទស្សនៈ​រួម​សង្ខេប​មួយ​អំពី​មាតិកា​នៃគោលលទ្ធិ និង សេចក្តីសញ្ញា ៧៦សូម​ផ្ដល់​ច្បាប់​ចម្លង​នៃឌីយ៉ាក្រាម​អមដល់​សិស្ស​ម្នាក់​មួយច្បាប់ ។ ( អ្នក​អាច​នឹង​ចង់​ធ្វើ​ការ​ថត​ចម្លង​តូចៗល្មម ដើម្បី​សិស្ស​អាច​នឹង​ដាក់​ស៊ក​វា​នៅក្នុង​គម្ពីរ​របស់ពួកគេ ហើយអាច​យក​វា​មក​មើល នៅពេល​ពួកគេ​សិក្សា​កណ្ឌ ៧៦ ) ។ សូម​ពន្យល់​ថា ឌីយ៉ាក្រាម ចែង​ពីអ្វី​ដែល យ៉ូសែប និង ស៊ីឌនី បាន​ឃើញ និង​បាន​រៀន នៅក្នុង​ការ​និមិត្ត​ដែលពួក​លោក​បាន​ទទួល ។

រូបភាព
នគរ​នៃ​សិរីល្អ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១-១០

ព្រះអម្ចាស់​សន្យា​ថាប្រទានពរជ័យ​ជាច្រើន​ដល់អ្នកទាំងឡាយ​ដែល​ស្មោះត្រង់​ចំពោះ​ទ្រង់

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១-៥ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​ពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​អំពី​លក្ខណៈ​របស់ ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​លក្ខណៈ​របស់ ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ប្រាប់​នៅក្នុង​ខទាំងនេះ​មួយណា ដែលសំខាន់ចំពោះអ្នក ? ហេតុអ្វី ?

សូមទាញចំណាប់អារម្មណ៏របស់​សិស្ស​ផ្ដោត​ទៅលើ​លក្ខណៈ​របស់​ព្រះអង្គសង្គ្រោះ ដែលបានពិពណ៌នា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៥

  • ស្របតាមខ ៥ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​មានបទពិសោធន៍​នៃក្ដីមេត្តា និង​ព្រះគុណ​របស់ព្រះអម្ចាស់ ? ( យើង​ត្រូវ​តែ​កោត​ខ្លាចដល់​ទ្រង់ ។ សូម​ពន្យល់​ថា នៅក្នុង​បរិបទ​នេះ ដើម្បីកោត​ខ្លាចព្រះអម្ចាស់ មានន័យ​ថា មានគារវភាព គោរព និង​ស្រឡាញ់​ទ្រង់ ) ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បានកិត្តិយស​ពីព្រះអម្ចាស់ ? តើ​អ្នកគិត​ថា វាមានន័យ​យ៉ាង​ណា​ដើម្បី​បម្រើ​ព្រះអម្ចាស់ « ដោយ​នូវ​សេចក្ដីសុចរិត និង​ដោយនូវ​សេចក្ដីពិត​រហូត​ដល់ចុង​បំផុត » ?

សូម​អញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៦-៩ ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​ពរជ័យ​ដែលព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ទាំងឡាយ​ណា ដែល​មានគារវភាព និង​បម្រើទ្រង់ ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើពរជ័យ​អ្វីខ្លះ នឹង​កើត​មាន​ដល់អ្នកទាំងឡាយ​ដែល​មានគារវភាព និង​បម្រើ​ដល់ព្រះអម្ចាស់ ? ( អ្នកអាច​នឹង​ចង់​រំឭក​សិស្ស​ថា ពាក្យសេចក្ដីអាថ៌​កំបាំងនៅក្នុងខ ៧សំដៅ​ទៅលើ​សេចក្ដីពិត​ខាង​វិញ្ញាណ ដែលអាច​នឹង​ត្រូវ​បាន​ស្គាល់​តែ​តាមរយៈ​វិវរណៈ​ប៉ុណ្ណោះ ) ។

សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​គោរព​ដល់ព្រះអម្ចាស់ ហើយ​បម្រើ​ទ្រង់​ដល់ទីបំផុត នោះទ្រង់​នឹង​ប្រទាន​កិត្តិយស​ដល់​យើង​ដោយ …

សូម​អញ្ជើញសិស្សឲ្យ​បំពេញ​គោលការណ៍​នៅលើ​ក្ដារខៀន ។ ពួកគេ​គួរ​តែ​ប្រាប់​ដូច​ខាង​ក្រោម ៖ បើ​យើង​គោរព​ដល់ព្រះអម្ចាស់ ហើយ​បម្រើ​ទ្រង់​ដល់ទីបំផុត នោះទ្រង់​នឹង​ប្រទាន​កិត្តិយស​ដល់​យើង​ដោយ​ការ​បើក​សម្ដែង​សេចក្ដីពិត​មក​កាន់​យើង ។

ដើម្បីជួយសិស្ស​យល់​អំពី​របៀប​ដែលព្រះអម្ចាស់​អាច​បើក​សម្ដែង​សេចក្ដីពិត​ដល់​យើង សូម​លើក​អំពូលភ្លើង ( ឬ​ពិល ) ឡើង ហើយ​សួរ​ថា​តើ​វា​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ។ បន្ទាប់ពី​ពួកគេ​បាន​ឆ្លើយ​តប​ហើយ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលនូវ​គំនិត​បន្ថែម​អំពី​របៀប​ដែល អំពូលភ្លើង​មួយ (ឬ​ពិល) មួយ អាច​ទាក់ទង​ទៅនឹង​ឥទ្ធិពល​នៃព្រះវិញ្ញាណ ។

  • តើ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ដូច​ជា​ប្រភព​នៃ​ពន្លឺ​មួយ ដូចជា​អំពូលភ្លើង​យ៉ាង​ដូចម្ដេច ? ( ចម្លើយ​របស់សិស្ស​អាច​នឹង​ឆ្លុះបញ្ចាំង​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ព្រះអម្ចាស់​បំភ្លឺគំនិត​យើង​តាមរយៈព្រះវិញ្ញាណ )

  • តើ​ការ​បំភ្លឺ​​មានន័យ​យ៉ាង​ណា ? ( ដើម្បីផ្ដល់​ចំណេះ​ដឹង ឬគំនិត​ខាង​វិញ្ញាណ​ដែល​បង្កើន​ការ​យល់​ដឹង​របស់យើង ឬ​ជួយយើង​ឲ្យ​មើល​ឃើញ​សេចក្ដីពិត ) ។

  • តើ​អ្នក​ទទួល​បទពិសោធន៍​ពី ការ​ទទួលបាន​ការ​បំភ្លឺ​ដោយព្រះវិញ្ញាណនៅពេល​ណា ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយតប​រួចហើយ អ្នក​ក៏​អាច​ចង់ចែកចាយ​បទពិសោធន៍​មួយ​របស់​អ្នកផង​ដែរ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១១-១៩

យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន បានពិពណ៌នា​អំពី​ស្ថានភាព​ទាំងឡាយ​ដែល​នាំ​ទៅ​រក​ការនិមិត្ត​របស់ពួកលោក

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១១-១៤ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​នូវការ​បំពេញ​នៃ​ការ​សន្យា​ដែលបាន​ប្រាប់នៅក្នុងខ ៥-១០

  • តើ​បទពិសោធន៍​របស់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បំពេញ​នូវការ​សន្យា​ទាំងឡាយ​ដែលបាន​ប្រាប់នៅក្នុងខ ៥-១០តាម​របៀប​ណា ?

សូម​អញ្ជើញសិស្ស​ឲ្យគិត​អំពី​គ្រា​ដែលពួកគេ​បាន​អាន​ព្រះគម្ពីរ ហើយ​ពុំ​យល់នូវ​អ្វី​ដែល​ពួកគេ​កំពុង​អាន ។

  • តើ​អ្នក​បានធ្វើ​អ្វីខ្លះ ដើម្បី​យល់ពី​បទគម្ពីរ​ឲ្យ​បាន​ល្អ​ប្រសើរ ?

សូម​ពន្យល់​ថា សកម្មភាព​របស់ យ៉ូសែប ស៊្មីធ និង​ស៊ីឌនី រិកដុន​ពីមុនការ​ទទួល​បាននូវការ​និមិត្ត​នេះ អាច​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​យល់​ពីបទគម្ពីរ​កាន់តែ​ល្អ​ប្រសើរ ហើយអញ្ជើញ​ព្រះវិញ្ញាណ​ដើម្បី​បើក​សម្ដែ​ង​សេចក្ដីពិត​មកកាន់​យើង ។

សូមចាត់​សិស្ស​ឲ្យ​ធ្វើការ​ជា​គូៗ ។ សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់ក្នុងចំណោម​ដៃគូ​និមួយៗ អាននូវ​ការណែនាំ នៃ​ក្បាល​កណ្ឌ​សម្រាប់គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦​ឲ្យ​ឮៗ​ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ទៀត​ក្នុងចំណោម​ដៃ​គូនិមួយៗ ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១៥-១៩ ដោយ​ស្ងាត់ស្ងៀម ។ សូម​ឲ្យ​សិស្ស​រក​មើល​នូវ​អ្វី​ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ធ្វើ ឬ​កំពុង​ធ្វើ ដែល​បាន​រៀបចំ​ពួកគេ​ឲ្យទទួល​បានការ​យល់​ដឹង​អំពី​បទគម្ពីរ​តាមរយៈ​វិវរណៈ ។ ( ដើម្បីជួយ​សិស្ស​យល់​កាន់​តែល្អប្រសើរ​នូវ​សេចក្ដីណែនាំ​កណ្ឌ នោះ​អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ពាក្យsundry(ផ្សេងៗ) មានន័យ​ច្រើន ។ អ្នក​ក៏អាច​នឹង​ចង់​ពន្យល់​ថា នៅ​ក្នុង​ជំនាន់​របស់ យ៉ូសែប ស៊្មីធ មនុស្ស​ភាគ​ច្រើន​បំផុត​ដែលជឿ​ទៅលើ​ព្រះគម្ពី​រប៊ីប បាន​គិត​ថា បន្ទាប់ពី​ការ​ជំនុំជម្រះ​ចុង​ក្រោយ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថានសួគ៌ ឬ​ទៅ​ស្ថាននរក ) ។ បន្ទាប់ពីសិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​អាន​ហើយ សូម​ពួកគេ​ឲ្យ​រាយការណ៍​ពីអ្វីដែលពួកគេ​បាន​រក​ឃើញ​ទៅដល់​ដៃគូ​របស់ពួកគេ ។ បន្ទាប់មក សូម​សួរសិស្ស​នូវ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ធ្វើ​អ្វីខ្លះ ដែល​បាន​រៀបចំ​ពួកលោក​ឲ្យ​ទទួល​ការ​និមិត្ត​នេះ ? ( ពួកលោក កំពុង​សិក្សា និង​សញ្ជឹងគិតអំពីយ៉ូហាន ៥:២៩) ។

  • តើ​វា​មាន​ន័យ​យ៉ាងណា​ដើម្បី​សញ្ជឹងគិត​ព្រះគម្ពីរ ? ( ចម្លើយ​អាច​រួមមាន​ទាំង ការ​ពិចារណា ឬ​ការ​គិត​អំពី​អ្វី​ដែលអ្នក​កំពុង​អាន ការ​សួរ​សំណួរ​អំពី​អ្វី​ដែលអ្នក​កំពុង​អាន និង​ការ​ភ្ជាប់​នូវអ្វី​ដែលអ្នក​កំពុង​តែរៀន​ជាមួយ​នឹង​អ្វី​ដែលអ្នក​បាន​ដឹង​រួច​ហើយ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើង​អាច​រៀនពី​គំរូ​របស់យ៉ូសែប ស្ម៊ីធ និង​ស៊ីឌនី រិកដុន ? ( សិស្ស​អាច​នឹង​ផ្ដល់​យោបល់​អំពី​គោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា គូសបញ្ជាក់អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖នៅពេល​យើង​សិក្សា និងពិចារណា​បទគម្ពីរ​ប្រកប​ដោយការ​អធិស្ឋាន នោះ​យើង​បាន​ត្រៀមខ្លួន​ដើម្បីទទួល​នូវការ​យល់​ដឹង​មកពី​ព្រះអម្ចាស់ តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ )

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ប្រសើរ​អំពី​របៀប​ដើម្បី​សិក្សា និង​ពិចារណា​បទគម្ពីរ​ប្រកប​ដោយការ​អធិស្ឋាន សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​សកម្មភាព​ដែល​ជាប់ទាក់ទង​ជាមួយ​នឹង​ការ​សិក្សា និងការ​ពិចារណា​បទគម្ពីរ​ប្រកប​ដោយការ​អធិស្ឋាន ។ ( អ្នកអាច​នឹង​ចង់​ផ្ដល់​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការណ៍​ដល់​សិស្ស​ម្នាក់​មួយច្បាប់ ដើម្បី​ពួកគេ​អាចធ្វើតាម ) ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ថា ‹ សិក្សា › ខ្ញុំ​មាន​ន័យ​ថា​ជា​អ្វី​មួយ ដែល​ពិសេស​ជាង​ការគ្រាន់​តែ​អាន​ទៅ​ទៀត ។… ខ្ញុំ​ឃើញ​ថា ពេល​ខ្លះអ្នក​អាន​ពីរបី​ខគម្ពីរ ឈប់ ដើម្បី​សញ្ជឹង​គិត​អំពី​ខគម្ពីរ​នោះ សូម​អាន​ខគម្ពីរ​នេះម្តង​ទៀត​ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​នៅពេល​អ្នក​គិត​អំពី​អត្ថន័យ​របស់​វា សូម​អធិស្ឋាន​ដើម្បី​ទទួលបាន​ការយល់ដឹង សួរ​សំណួរ​នៅក្នុង​គំនិត​របស់​អ្នក រង់ចាំ​ការបំផុស​គំនិត​ខាង​វិញ្ញាណ រួច​សរសេរ​ទុក​នូវ​ការបំផុស​គំនិត និង ទស្សន​វិស័យ​ជ្រៅជ្រះ​ដែល​នឹង​កើតមាន ដើម្បី​ឲ្យ​អ្នក​អាច​ចងចាំ ហើយ​រៀន​សូត្រ​បាន​កាន់តែ​ប្រសើរ​ឡើង ។ ការសិក្សា​របៀប​នេះ អ្នក​ប្រហែល​មិនបាន​អាន​ច្រើន​ជំពូក ឬ ច្រើនខគម្ពីរ​នៅក្នុង​រយៈពេល​កន្លះ​ម៉ោងនោះទេ ប៉ុន្ដែ​អ្នក​នឹង​ទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះនៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​កាន់​អ្នក » ។(When Thou Art Converted,» Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៤, ទំព័រ ១១ ) ។

  • តើ​សកម្មភាពអ្វីខ្លះ ដែលអែលឌើរ គ្រីស្តូហ្វឺសិន បាន​ភ្ជាប់​ជាមួយ​នឹង​ការសិក្សា និងការ​ពិចារណា​បទគម្ពីរ​ប្រកប​ដោយការ​អធិស្ឋាន​នោះ ?

  • បន្ថែម​ពី​លើយោបល់​របស់​អែលឌើរ គ្រីស្តូហ្វឺសិន តើ​អ្នក​បានធ្វើ​អ្វី​ផ្សេងទៀត​ដើម្បី​សិក្សា និង​ពិចារណា​បទគម្ពីរ​ប្រកបដោយការ​អធិស្ឋាន ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នកមានបទពិសោធន៍អ្វីខ្លះ ជា​លទ្ធផល​មកពីការសិក្សា និង​ការពិចារណាបទគម្ពីរប្រកបដោយការ​អធិស្ឋាន ?

សូម​លើក​ទឹកចិត្ត​ដល់សិស្ស​ឲ្យ​អនុវត្តសកម្មភាព​ទាំងឡាយ ដែល​បានពិភាក្សា​នៅថ្ងៃនេះ នៅក្នុងការ​សិក្សាព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ សូម​ពិចារណា​ធ្វើការ​ចែកចាយ​ទីបន្ទាល់របស់អ្នក​អំពី​ការសិក្សា និង​ការ​ពិចារណា​ប្រកប​ដោយការ​អធិស្ឋាន ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការសង្ខេបនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។ សូម​ជ្រើសរើស​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​ទិសដៅ​ដែល​ប្រាថ្នាចង់បាន

រឿង​ខាង​ក្រោម បាន​រៀបរាប់​ដោយ​អែលឌើរ ស្ទើរ​លីង ដ័បុលយូ សីល នៃ​ពួក​ចិតសិប​នាក់ បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​ជ្រើសរើស​ផ្លូវ​ដែលនឹង​នាំយើង​ទៅកាន់​ទិសដៅ​ដ៏អស់កល្បជានិច្ច ដែល​យើង​ប្រាថ្នា​ចង់បាន​បំផុត​ថា ៖

រូបភាព
អែលឌើរ ស្ទើរលីង ដបុលយូ ស៊ីល

« យើង​ប្រហែល​ជា​រៀន​មេរៀន​សំខាន់ៗ​ជាច្រើន​មក​ពី​រឿង​ដែល​បាន​ប្រាប់​កាល​ពី​ច្រើន​ឆ្នាំ​មក​ហើយ​ដោយ វេជ្ជបណ្ឌិត ហារី អ៊ីមើរសុន ហ្វូសឌីក ដែល​មាន​ចំណង​ជើង​ថា ‹ នៅលើ​ឡាន​ក្រុង​ខុស › ។ រឿង​នោះ​និយាយ​អំពី​បុរស​ម្នាក់ [ នៅ​សហរដ្ឋ ] ដែល​ជិះ​ឡាន​ក្រុង​ដោយ​មាន​បំណង ប្រាថ្នា​ទៅ​ទីក្រុង ដេត្រ័ត ។ ប៉ុន្តែ​នៅពេលគាត់បាន​ទៅដល់នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើដំណើរ​ដ៏​យូរ នោះគាត់​បាន​ឃើញ​ថា គាត់​នៅ​ក្នុង​ទីក្រុង ខាន់សាសទៅវិញ ។ ដំបូងឡើយ គាត់​ពុំជឿ​ទេ ។ នៅពេលគាត់​បាន​សួរ​អំពី [ទិសដៅ​ទៅកាន់] ផ្លូវវូឌវើត ហើយ​គេ​ប្រាប់ថា គ្មានផ្លូវ​វូឌវើត​ទេ នោះគាត់ បានខឹង--​គាត់​ដឹង​ថា​មាន ។ ដល់ពេល​មួយ​សន្ទុះធំ មុនពេល​ដែល​គាត់​បានដឹង​ការពិត​ថា បំណង និង​សេចក្តីប្រាថ្នាដ៏​ស្មោះរបស់គាត់​ដែល​ចង់ទៅ ដេត្រ័យ គឺ​គាត់​ពុំ​ទៅ​ដល់ ដេត្រ័យទេ តែ​គាត់​នៅក្នុង​ទីក្រុង ខាន់​សាសទៅ​វិញ​ទេ​តើ ។ អ្វី​ៗគ្រប់យ៉ាង​គឺ​ល្អទាំងអស់ លើក​លែង​តែ​រឿង​តូច​មួយ គាត់​បាន​ជិះឡាន​ក្រុង​ខុស​ខ្សែ ។

« វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​ដែល​ថា មានមនុស្ស​ជាច្រើន​ដែលបាន​ទៅ​ដល់​កន្លែង​ខ្លះៗ​ក្នុង​ជីវិត ដែលពួកគេ​ពុំ​ដែលចង់ទៅ ។ យើង​ជ្រើស​យក​គោលដៅ នៃ​កិត្តិយស និងជោគជ័យ និងសុភមង្គល រួច​ហើយ​ពេល​ខ្លះ យើង​ឡើង​ជិះឡានក្រុង​ដែលនាំ​យើង​ទៅកាន់​ទិសដៅ​ដែល​គ្មាន​កិត្តិយស បរាជ័យ ហើយ​ពុំរីករាយ ។ គោលបំណង​ចម្បង​មួយ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង គឺ​ដើម្បី​រៀបចំ​ខ្លួនសម្រាប់ជីវិត​ដែល​នៅខាង​មុខ ។ ហើយ​ទិសដៅ​ដែលអាច​ទៅដល់​របស់​យើង ត្រូវ​បាន​បំបែក​ទៅជា​បី​ធំៗ ដែលប៉ុល​បាន​ប្រៀបធៀប​ថា​ជា​ពន្លឺ​នៃ​ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ ។…

« ហើយ​ដូច្នេះ​យើង​ត្រឡប់មក​គំនិត​ដ៏ល្អ​នេះ​ម្ដងទៀត ដែល​គឺ​ជា​គំនិត​សំខាន់បំផុត​មួយក្នុងពិភពលោកគឺ ៖ ទីមួយ ថា​យើង​ដឹង​ថា យើង​ចង់ទៅ​ទីណា ហើយទីពីរ ថា​យើង​ឡើងជិះឡាន​ដែលនឹង​នាំ​យើងទៅទីនោះ » (« On the Wrong Bus, »New Eraខែ កក្កដា ឆ្នាំ ១៩៨៣ ទំព័រ ៤, ៦ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១១-១២។ « ដោយ​សារ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ នោះ​ភ្នែក​របស់​យើង​ខ្ញុំ​បានបើក »

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​ថ្លែង​ថា ខណៈ​ដែល​ពួក​លោក​កំពុង​បកប្រែយ៉ូហាន ៥:២៩នោះ​ពួកលោក « ស្ថិត​ក្នុង​ព្រះវិញ្ញាណ » (គ. និង ស. ៧៦:១១) ហើយ « ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ » (គ. និង ស. ៧៦:១២) នោះ​ភ្នែក​របស់ពួកលោក​ត្រូវ​បាន​បើក ។ នៅក្នុងបរិបទនេះ ឃ្លា​ទាំងនេះ សំដៅ​ទៅលើ​លក្ខខណ្ឌ​ខាង​រូបកាយបណ្ដោះអាសន្ន និង​លក្ខខណ្ឌខាង​វិញ្ញាណ ដែល​ហៅ​ថា ប្រែរូប ។ ការ​ប្រែរូប បានកើតឡើងនៅពេល « មនុស្ស … ត្រូវ​បាន​ផ្លាស់ប្រែ​រូបរាង និងលក្ខណៈ​ជាបណ្ដោះអាសន្ន-- ដែល​ត្រូវ​បាន​លើក​ឡើង​ទៅ​កម្រិត​ខាង​វិញ្ញាណ​កាន់តែ​ខ្ពស់--ដើម្បីពួកគេ​អាច​ស៊ូទ្រាំ​នៅក្នុង​វត្តមាន និង​សិរីល្អ​នៃ​តួអង្គ​សួគ៌ា » ( សេចក្ដីណែនាំ​ដល់បទគម្ពីរ « ការ​ប្រែរូប » scriptures.lds.org) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:១៩។ ការ​សិក្សា និងការ​ពិចារណា​បទគម្ពីរ

ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធានទីមួយ បានបង្រៀន​អំពី​ភាព​ខុសគ្នា​រវាង​ការ​សិក្សា និង​ការ​ពិចារណា និង​អំពី​ទំនាក់ទំនង​រវាង​ការ​ពិចារណា និងការ​ទទួលវិវរណៈ​ថា ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ការអាន ការ​សិក្សា និងការ​ពិចារណា​គឺ​ពុំដូចគ្នា​ទេ ។ យើង​អាន​ពាក្យ​ទាំងឡាយ ហើយ​យើង​អាច​ទទួល​បាន​គំនិត​នានា ។ យើង​សិក្សា ហើយ​យើង​អាច​រកឃើញ​គំរូ និង ទំនាក់ទំនង​ទាំងឡាយ​នៅក្នុង​បទគម្ពីរ ។ ប៉ុន្តែ ពេល​យើង​សញ្ជឹងគិត យើង​អញ្ជើញ​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ ។ ចំពោះ​ខ្ញុំ ការសញ្ជឹង​គិត​គឺជា​ការគិត និង ជា​ការអធិស្ឋាន ដែល​ខ្ញុំ​ធ្វើ​បន្ទាប់​ពី​ការអាន និង ការសិក្សា​នៅក្នុង​ព្រះគម្ពីរ​ដោយ​ប្រុង​ប្រយ័ត្ន » (Serve with the Spirit, » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៦០ ) ។

អែលឌើរ ម៉ាវិន ជេ អាស្តុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បានបង្រៀន​ថា ៖

រូបភាព
អែលឌើរ ម៉ាវីន ជេ អាស្តុន

« តាមរយៈ​ការពិចារណា នោះ​យើង​ផ្ដល់​ឱកាស​ឲ្យព្រះវិញ្ញាណ​ដើម្បី​បញ្ជាក់ និង​ដឹកនាំ » (There Are Many Gifts, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ២០ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦។ « ការ​និមិត្ត »

នៅក្រោម​ការ​ដឹកនាំ​របស់ យ៉ូសែប ស៊្មីធ កំណែថ្មី​ខាង​និពន្ធវិជ្ជា​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ជាទូទៅ​បានហៅ​ថា « ការ​និមិត្ត » ត្រូវ​បាន​សរសេរ​ទុក ។ កំណាព្យ​ត្រូវ​បាន​បោះពុម្ព នៅថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ១៨៤៣ នៅក្នុងTimes and Seasonsកាសែត​សាសនាចក្រ បានបោះពុម្ព​នៅ ណៅវូ រដ្ឋ អិលលីណោយ ចាប់ទីខែ​វិច្ឆិកា ឆ្នាំ ១៨៣៩ ដល់​ខែ​កុម្ភៈ ឆ្នាំ ១៨៤៦ ( សូមមើលTimes and Seasonsថ្ងៃទី ១ ខែ​កុម្ភៈ ឆ្នាំ ១៨៤៣ ទំព័រ ៨២-៨៥ ) ។ តារាង​ខាង​ក្រោមបង្ហាញអំពីផ្នែក​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦ ស្របទៅនឹងបទបន្ទដកស្រង់ចេញពី កំណាព្យ ហើយ​យើង​អាច​បង្កើនការយល់ដឹងយ៉ាងជ្រាលជ្រៅទាំងពីរ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦

សម្រាយ​និពន្ធ​វិជ្ជា

ការយល់ដឹង

ខ ២៤

« ថា​ដោយសារ​ព្រះអង្គ និងតាម​រយៈ​ព្រះអង្គ ហើយ​ពី​ព្រះ​អង្គ នោះ​ពិភពលោក​ទាំងឡាយ មានឡើង ហើយ​បាន​បង្កើតមក ហើយ​បណ្តាជន​នៅ​ទីនោះ គឺ ជា​បុត្រា​បុត្រី​បង្កើត​ចំពោះ​ព្រះ » ។

កំណែថ្មី ១៩ -២០

« ១៩. ហើយ​ខ្ញុំ​ស្ដាប់​ឮ​សំឡេង​ដ៏​មហិមា ថ្លែង​កំណត់ត្រា​ពី​សួគ៌ា

ទ្រង់ជា​ព្រះអង្គសង្គ្រោះ និង​ជា​បុត្រ​ស្ងួនភ្ងា​តែ​មួយ​របស់ព្រះ--

តាម​ទ្រង់ ពីទ្រង់ និង​ដោយសារ​ទ្រង់ ពិភពលោក​ត្រូវ​បាន​ធ្វើ​ឡើង 

ទាំងអ្វី​ទាំងអស់​ដែល​ផ្លាស់យ៉ាង​លឿន​នៅក្នុង​ស្ថានសួគ៌​ដ៏​ទូលាយ

« ២០. ទាំង​មនុស្ស​លោក​ពី​ដំបូង​ដល់ចុង​បញ្ចប់​ផងដែរ

ត្រូវបាន​សង្គ្រោះ​ដោយ​ព្រះអង្គសង្គ្រោះ​យើង

ប្រាកដ​ណាស់​ថា យើង​ជា​បុត្រា​បុត្រី​សំណព្វ​របស់ព្រះ

​ដោយ​សេចក្ដីពិត និង​ព្រះចេស្ដា​ដដែលនេះ » ។

ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះអង្គសង្គ្រោះ ពុំគ្រាន់តែ​សម្រាប់​មនុស្ស​នៃ​ពិភពយើងទេ តែ​ក៏​សម្រាប់​មនុស្ស​នៅគ្រប់ទាំងភព​ដែល​បង្កើត​ឡើង​ដោយទ្រង់ ។

ខ ៧២-៧៣

« មើល​ចុះ ពួកគេ​នេះ​ហើយ​ដែល​បាន​ស្លាប់ទៅ ដោយ​គ្មានក្រឹត្យវិន័យ

« ហើយ​ពួកគេ​ក៏ជា​វិញ្ញាណ​នៃ​មនុស្ស​ដែល​ជាប់ឃុំ ដែល​ព្រះរាជបុត្រា​បាន​យាង​ទៅជួប ហើយ​ផ្សាយដំណឹងល្អ​ដល់ពួកគេ ដើម្បីឲ្យ​ពួកគេ​អាច​បាន​ជាប់​ជំនុំជំរះ​ខាង​ឯសាច់ឈាម តាមបែប​មនុស្ស » ។

កំណែថ្មី ៥៤ -៥៥

« ៥៤. មើល​ចុះ ពួកគេ​នេះ​ហើយ​ដែល​បានស្លាប់ទៅ ដោយ​គ្មានក្រឹត្យវិន័យ

ជំនាន់មនុស្ស​ដែល​ពុំ​មាន​ក្ដីសង្ឃឹម

និង​អ្នកទាំងឡាយ​ដែល​នៅក្នុង​ភូមិភាគ និង​ក្រោម​ម្លប់​នៃ​សេចក្ដីស្លាប់

ជាពួកវិញ្ញាណ​នៅជាប់ក្នុង​ឃុំ នោះពន្លឺ​ត្រូវ​បាន​នាំ​ទៅ​បំភ្លឺ​ដល់ ។

« ៥៥. ចំពោះ​វិញ្ញាណ​ក្នុង​ការ​ជាប់ឃុំឃាំង ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ផ្សាយ

ហើយ​បង្រៀន​ដំណឹងល្អ​ដល់ពួកគេ ដោយ​ព្រះចេស្ដា​ថ្មីស្រឡាង

រួចហើយ​មនុស្ស​រស់​ធ្វើបុណ្យជ្រមុជ​ដល់មរណជន​ពួកគេ 

ដើម្បី​ពួកគេ​អាច​ត្រូវបាន​ជំនុំជំរះ នៅក្នុង​សាច់ឈាម » ។

ខុស​ពី អាលវិន ស្ម៊ីធ ដែល​នឹង​ទទួល​យក​ដំណឹងល្អ បើ​គាត់​មាន​ឱកាស​ទទួល​យក​វា​ពីមុន​គាត់​ស្លាប់ ( សូមមើលគ. និង ស. ១៣៧) មាន​មនុស្ស​ជាច្រើន​ដែលនឹង​បដិសេធ​ដំណឹងល្អ បើ​ពួកគេ​បាន​ស្ដាប់​ឮ​ដំណឹងល្អ​អំឡុង​ពេល​ជីវិត​រមែង​ស្លាប់ ។ ប៉ុន្តែ​ដោយសារ​ព្រះគុណ​ដ៏មហិមា​នៃ​ព្រះ នោះមនុស្ស​ទាំង​នេះ​នឹង​មាន​ឱកាស​ស្ដាប់ឮ និង​ទទួល​យក​ដំណឹងល្អ​នៅក្នុង​ទីឃុំ​វិញ្ញាណ ហើយ​ត្រូវ​បាន​ជំនុំ​ជំរះ ពេល​ពួកគេ​នៅ​ជា​សាច់ឈាម ។

ខ ៧៤-៧៧

« ដែល​ពុំ​បាន​ទទួល​ទីបន្ទាល់ពីព្រះយេស៊ូវ កាល​នៅក្នុង​សាច់ឈាម ប៉ុន្តែ​ក្រោយមក បាន​ទទួល​ទីបន្ទាល់​នោះ ។

« ពួកគេ​នេះ​ហើយ ដែលជា​មនុស្ស​មានកិត្តិយស​នៅលើ​ផែនដី ដែល​ខ្វាក់​ដោយ​សារ​ឧបាយកល​នៃ​មនុស្ស​ ។

« ពួក​គេ​នេះ​ហើយ ដែល​ទទួល​សិរីល្អ​របស់ទ្រង់ ប៉ុន្តែ​ពុំ​មែន​ភាពពោរពេញ​របស់ទ្រង់ឡើយ ។

ពួកគេ​នេះហើយ​ដែលទទួលវត្តមាននៃព្រះរាជបុត្រាប៉ុន្តែ ពុំមែន​ភាពពោរពេញ​នៃ​ព្រះ​វរបិតាឡើយ » ។

កំណែថ្មី ៥៦ -៥៧

« ៥៦. ទាំងនេះ​ជាពួកអ្នក​ដែល​មានកិត្តិយស​លើ​ផែនដី

ដែល​ខ្វាក់ និងបញ្ឆោត​ដោយ​មនុស្ស​មានកល្ប ៖​

ពួកគេ​ពុំ​ទទួល​សេចក្ដីពិត​នៃ​ព្រះអង្គ​សង្គ្រោះ​ពីគ្រា​ដំបូងឡើយ

ប៉ុន្តែ​បានទទួល នៅពេល​ពួកគេ​ស្ដាប់ឮម្ដងទៀត ពេលនៅក្នុង​ទីឃុំឃាំង​ ។

« ៥៧. ពួកគេ​ពុំ​ក្លាហាន​ក្នុង​សេចក្ដីពិត ពួកគេ​ពុំ​ទទួល​បាន​មកុដ

ប៉ុន្តែពួកគេ​ទទួលបាន​សិរីល្អ​តាម​បែប​ជា​ពន្លឺ​ព្រះចន្ទ ៖

ពួកគេ​ជា ពួកអ្នក​ដែល​មករក​វត្តមាន​ព្រះគ្រីស្ទ

ប៉ុន្តែ​ពុំ​មកកាន់ភាពពេញលេញ​នៃ​ព្រះ នៅ​បល្ល័ង្គទ្រង់ » ។

មាន​មនុស្ស​មាន​កិត្តិយស​ជាច្រើន​ដែលបដិសេធ​ដំណឹងល្អ​នៅក្នុងជីវិត​នេះ ប៉ុន្ដែ​ក្រោយមក​បាន​ប្រែចិត្ត ហើយទទួល​យក​ដំណឹងល្អ នៅពេល​ត្រូវ​បាន​បង្រៀន​ដល់ពួកគេ​នៅក្នុងពិភព​វិញ្ញាណ ។ ពួកគេ​នឹង​ទទួលសិរីល្អ​ទេរេសទ្រាល ដែល​ប្រៀប​ដូចជា​ពន្លឺ​នៃ​ព្រះចន្ឌ ។ ពួកគេ​នឹង​អាច​ទាក់ទង​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ប៉ុន្តែ​ពួកគេ​នឹង​ពុំ​ទទួល​ភាពពេញលេញ​នៃ​ព្រះជា​ព្រះបិតា​ឡើយ ។