ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:២០-៤៩


មេរៀន​ទី ៧៩

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-៤៩

បុព្វកថា

នៅផ្នែក​ដំបូង​នៃ​កំណែថ្មី បានបង្ហាញ​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅថ្ងៃទី ១៦ ខែ​កុម្ភៈ ឆ្នាំ ១៨៣២ ពួក​លោក​បាន​មើល​ឃើញ​សិរីល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយបាន​ថ្លែង​ជា​សាក្សីអំពីទ្រង់ ។ ពួកលោក​បាន​មើល​ឃើញ​សាតាំង​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្តមាន​របស់ព្រះ នៅក្នុងជីវិត​មុន​ជីវិត​រមែង​ស្លាប់ ដោយសារ​ការ​បះបោរ ។ ពួកលោក​ក៏​ត្រូវ​បាន​បង្ហាញ​ផងដែរ​អំពី​កូន​អន្ដរធាន ហើយ​បាន​រៀន​អំពី​លទ្ធផល​ដ៏អស់កល្ប​នៃ​អ្នកទាំងឡាយ​ដែល​ជ្រើសរើស​ដើរ​តាម​សាតាំង ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២០-២៤

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​មើលឃើញ​ការនិមិត្ត​មួយ​អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ

សម្រាប់​ទំនុក​ដម្កើង​ធម្មានិដ្ឋាន សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ច្រៀង​បទ « ខ្ញុំ​ដឹង​ថា ព្រះប្រោសលោះ​ខ្ញុំ​នៅរស់ » (ទំនុក​តម្កើងទំព័រ ១៣៦ ) ។ ពាក្យពេចន៏​នៃ​ទំនុក​តម្កើង​នេះ អាចជួយ​សិស្ស​ឲ្យមានអារម្មណ៍ពី​ព្រះចេស្ដា​នៃ​សេចក្ដីពិតដែល​ពួកគេ​នឹង​រៀន​នៅថ្ងៃ​នេះ ។

សូមចាប់​ផ្ដើម​ថ្នាក់រៀន​ដោយការ​អញ្ជើញសិស្ស​ពិចារណា​អំពី​ស្ថានភាព​ដូច​ខាង​ក្រោម ៖ ខណៈពេល​កំពុង​អង្គុយ​នៅក្នុង​ថ្នាក់​រៀន​មួយ​នៅសាលារៀន គ្រូបង្រៀន​របស់អ្នក​ចាប់​ផ្ដើម​ការ​ពិភាក្សា​អំពី​សាសនា​ក្នុង​ពិភពលោក ។ គ្រូបង្រៀន​បាន​សួរ​ថា បើ​មាននរណា​ជាគ្រីស្ទ​សាសនិក​ក្នុង​ថ្នាក់នេះ សូម​ស្ម័គ្រចិត្ត​ចែកចាយ​អំពីជំនឿ​របស់​ខ្លួន​អំពីព្រះយេស៊ូវ​គ្រីស្ទ ។

  • បើ​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​នេះ តើអ្នក​នឹង​និយាយ​ថា អ្នកជឿ ហើយ​ស្គាល់អំពីព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ទៅ​ឌីយ៉ាក្រាម ដែលពួកគេ​បាន​ទទួល​ពីមុន​រៀន​មេរៀន ដែល​ចែង​អំពី​ការ​និមិត្ត​ដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦។ សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ថ្ងៃ​នេះ ពួកគេ​នឹង​រៀន​អំពី​ផ្នែក​បី​ដំបូង​នៃ​ការ​និមិត្ត ដែល​បាន​បើក​បង្ហាញ​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ។ នៅ​ផ្នែក​ទីមួយ​នៃការ​និមិត្ត ពួកលោក​បាន​មើលឃើញ ព្រះវរបិតា និង ព្រះរាជបុត្រា នៅកណ្ដាល​សិរីល្អ​របស់ទ្រង់ ។ សូម​សរសេរក្បាល​រឿង​បី​ដូច​ខាង​ក្រោមនៅលើ​ក្ដារខៀន ៖

អ្វី​ដែលពួកលោក​បាន​មើលឃើញ អ្វី​ដែល​ពួក​លោក​បាន​ស្ដាប់​ឮ អ្វី​ដែលពួក​លោក​បាន​រៀន

សូម​សិស្ស​ឲ្យ​សរសេរ​ក្បាល​រឿង​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ រួច​ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២០-២៤ដោយ​ស្ងាត់ស្ងៀមហើយ​សរសេរ​ពាក្យ ឬ​ឃ្លា​នានា​ដកស្រង់ចេញពី​ខគម្ពីរ នៅពីក្រោម​ក្បាល​រឿង​ដែល​ត្រូវ ។ បន្ទាប់ពី​ផ្ដល់​ពេល​ឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​មក​កាន់​ក្ដារខៀន ហើយ​ធ្វើ​ជា​ស្មៀន។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ ដែលពួកគេ​បាន​ប្រាប់​នៅក្រោម​ក្បាល​រឿង​ពីរ​ដំបូង ខណៈ​ដែល​សិស្ស​សរសេរ​វា​នៅក្រោម​ក្បាល​រឿង​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន ។

  • តើ​គោលលទ្ធិ​ក្នុង​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ? ( សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​បញ្ជី​ចម្លើយ​របស់​សិស្ស​ក្នុង​ថ្នាក់​ដាក់​នៅលើ​ក្ដារខៀន នៅពីក្រោម​ក្បាលរឿងអ្វី​ដែល​ពួក​លោក​បាន​ស្ដាប់​ឮ )

សិស្ស​អាច​នឹង​ប្រាប់​អំពីគោលលទ្ធិ​ផ្សេងៗ រួមមាន​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ​ជា​តួអង្គ​មានព្រះជន្ម​រស់ ជា​តួអង្គ​រុងរឿង ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​តួអង្គ​ផ្សេង​ពីគ្នា ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ព្រះរាជបុត្រា​សំណប់​តែ​មួយគត់​របស់ព្រះបិតា ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​អង្គ​បង្កបង្កើត​នៃ​ពិភពលោក​នេះ និង​ពិភព​ដទៃទៀតហើយយើង​គឺ​ជា​បុត្រា​បុត្រី​សំណប់​របស់​ព្រះ ។

សូមជួយសិស្ស​ឲ្យ​ត្រៀម​ខ្លួន​ចែកចាយ​ពី​អារម្មណ៍ និង​ទីបន្ទាល់​របស់ពួកគេ អំពី​សេចក្ដីពិត​ដែលពួកគេ​បាន​ពិពណ៌នា​នៅក្នុង ខ ២០-២៤ ដោយ​សុំ​ឲ្យ​ពួកគេ​ឆ្លើយ​តបនឹង សំណួរ​មួយ នៃ សំណួរ​ខាង​ក្រោមនៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ( សូម​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ) ៖

តើ​សេចក្ដីពិត​ទាំងនេះ​ណា​មួយ ដែល​អ្នក​មាន​អំណរគុណ​ជាពិសេស ហើយ​ហេតុអ្វី ?

តើ​គោលលទ្ធិ​ទាំងនេះណា​មួយ ដែលអ្នក​អាច​ថ្លែង​ទីបន្ទាល់ ? តើ​អ្នកដឹង​ថា​វាជាការ​ពិត​ដោយ​របៀប​ណា ?

សូម​បញ្ចប់​ប្រយោគ​នេះថា ៖ ស្ដីអំពី​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ដឹង…

បន្ទាប់ពី​សិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​សរសេរ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​អំពី​ទីបន្ទាល់​របស់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅក្នុងគ. និង ស. ៧៦:២២។ បន្ទាប់​មក​អញ្ជើញ​សិស្ស​ណា​ម្នាក់​ដែល​ស្ម័គ្រចិត្ត​ដើម្បីចែកចាយ​អារម្មណ៍ និង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ​ដែលបាន​រស់ឡើង​វិញ ដើម្បី​ធ្វើ​ដូច្នោះ ។ សូម​ពិចារណា​ធ្វើការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះអង្គសង្គ្រោះ​ផងដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៥-២៩

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​មើលឃើញ​ការនិមិត្ត​មួយ​អំពីការ​ធ្លាក់​របស់​លូស៊ីហ្វើរ

បើ​អាច​ធ្វើទៅបាន សូម​ផ្ដល់​ដល់សិស្ស​ម្នាក់ៗ​នូវ​ច្បាប់​ចម្លង​នៃលំហាត់ ត្រូវ/ខុស ដូច​ខាង​ក្រោម ឬ​សរសេរ​សេចក្ដីថ្លែងការណ៍​នៃ​លំហាត់​នោះ​នៅលើ​ក្ដារខៀន ។ សូមណែនាំ​សិស្ស​ឲ្យ​សរសេរ​នៅ​លើច្បាប់​ចម្លង ឬ​ក្រដាស​របស់ពួកគេ​ថា​តើ​សេចក្ដីថ្លែងការណ៍​និមួយៗ ត្រូវ ឬ​ខុស ។

  • ____១. សាតាំង​ត្រូវ​បាន​ស្គាល់ថា​ជា លូស៊ីហ្វើរ ។

  • ____២. សាតាំង គឺ​ជា​វិញ្ញាណ​មួយ​មានសិទ្ធិអំណាច​នៅក្នុង​វត្តមាន​របស់ព្រះ ។

  • ____៣. សាតាំង ពុំ​មានបំណង​មិនចង់គោរព​តាមព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ ។

  • ____៤. មាន​ការ​សប្បាយរីករាយ​នៅស្ថានសួគ៌ នៅពេល​សាតាំង​ត្រូវ​បាន​បណ្ដេញ​ចេញ ។

  • ____៥. សាតាំង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួកបរិសុទ្ធ​នៃ​ព្រះ ។

បន្ទាប់ពីសិស្ស​បាន​បញ្ចប់​លំហាត់​ហើយ សូមពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២៥-២៩ពិពណ៌នា​អំពី​ការនិមិត្ត​ដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​មើល​ឃើញ​ការ​ធ្លាក់​របស់ លូស៊ីហ្វើរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអាន​ខគម្ពីរ​ទាំងនេះ​ដោយស្ងាត់ស្ងៀម ហើយ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទៅលើ​ចម្លើយ​របស់ពួកគេ​ដោយ​ផ្ដោត​ទៅលើ​អ្វី​ដែលពួកគេ​បាន​អាន ។ បន្ទាប់ពី​សិស្ស​បាន​បញ្ជាក់​អំពី​ចម្លើយ​របស់ពួកគេ​ហើយ សូម​មើល​សេចក្ដីថ្លែងការណ៍​និមួយៗ​របស់​សិស្ស​ក្នុង​ថ្នាក់ ហើយអញ្ជើញ​សិស្ស​ឲ្យពន្យល់​អំពី​ចម្លើយ​របស់ពួកគេ ដោយ​ប្រើនូវ​អ្វី​ដែលពួកគេ​បាន​រៀន ។ សេចក្ដីថ្លែងការណ៍​ទី ១ គឺ ត្រូវ ( សូមមើលគ. និង ស. ៧៦:២៦) ។ សេចក្ដីថ្លែងការណ៍​ទី ២ គឺ​ ត្រូវ ផងដែរ ( សូមមើលគ. និង ស. ៧៦:២៥-២៧) ។ អ្នកអាច​នឹង​ចង់ពន្យល់​ដល់សិស្ស​ថា ឈ្មោះលូស៊ីហ្វើរ មានន័យ​ថា អ្នក​នាំ​ពន្លឺ ឬការបញ្ចេញពន្លឺ​មួយ ។ វា​ក៏​ត្រូវ​បាន​ស្គាល់​ថា​ជា « បុត្រា​នៃ​ពេលព្រឹក » ។ ( សូម​មើល Bible Dictionary « Lucifer » សេចក្ដីណែនាំ​ដល់ព្រះគម្ពីរ« Lucifer »scriptures.lds.org ) ។

ដូច​សិស្ស​ពន្យល់​ចម្លើយ​របស់ពួកគេ​ចំពោះ​សេចក្ដីថ្លែង​ការណ៍​ទី ៣ ដែល​ខុស ( សូមមើលគ. និង ស. ៧៦:២៥ ២៨) ជួយពួកគេ​ឲ្យ​យល់​ថា សាតាំង​បាន​បះបោរ ។ វា​បាន​ព្យាយាម​ដើម្បី​ដណ្ដើម​បល្ល័ង្គ​របស់ព្រះបិតាសួគ៌ ហើយ​ចង់យក​អំណាច នគរ និង​សិរីល្អ​ទ្រង់ ។

  • ស្របតាមខ ២៥តើ​លទ្ធផល​នៃ​ការ​បះបោរ​របស់​លូស៊ីហ្វើរ​ទាស់នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មានអ្វី​ខ្លះ ? ( អ្នកអាច​នឹង​ចង់​អញ្ជើញសិស្សឲ្យសរសេរ​គោលលទ្ធិដូច​ខាង​ក្រោម​នៅ​រឹម​ទំព័រ​នៃ​គម្ពី​ររបស់ពួកគេនៅជិត​នឹងខ ២៥នៅក្នុងជិវិត​មុនជីវិត​លើ​ផែនដី លូស៊ីហ្វើរ​បាន​បះបោរ​ទាស់​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ )

បន្ទាប់ពី​សិស្ស​ពន្យល់​អំពី​ចម្លើយ​របស់​ពួកគេ​ចំពោះ​សេចក្ដីថ្លែងការណ៍​ទី ៤ ដែល​ខុស ( សូមមើលគ. និង ស. ៧៦:២៦) សូម​ពន្យល់​ថាកូន​អន្ដរធានគឺ​ជា​ឈ្មោះ​ដែល​ដាក់​ឲ្យ​លូស៊ីហ្វើរ មានន័យ​ថា ការ​បំផ្លិច​បំផ្លាញ ឬ​ការវិនាស​ហិន​ហោច ។

នៅពេល​សិស្ស​ពន្យល់​ចម្លើយ​របស់ពួកគេ​ចំពោះ​សេចក្ដីថ្លែងការណ៍​ទី ៥ ដែល​ពិត ( សូមមើលគ. និង ស. ៧៦:២៩) សូម​ពិចារណាធ្វើ​ការ​អញ្ជើញ​ពួកគេ​ឲ្យ​គូស​ចំណាំ​ឃ្លា​នៅក្នុង​ខ ២៩ដែល​បង្រៀន​ថាសាតាំង​បាន​បង្កើត​សង្គ្រាម​ជាមួយ​នឹង​ពួកបរិសុទ្ធ​នៃ​ព្រះ ។

  • តើ​សង្គ្រាម​ជាមួយ​នឹង​សាតាំង​នេះ ចាប់​ផ្ដើម​នៅពេលណា ? ( នៅក្នុងជីវិត​មុន​ជីវិត​នេះ ) ។ តើ​ពាក្យដកស្រង់​ចេញពីខ ២៩ណា​ខ្លះ ដែល​ពន្យល់​ថា​សង្គ្រាម​ដែល​ចាប់​ផ្ដើម​នៅ​ស្ថានសួគ៌​បាន​បន្ដ​នៅសព្វ​ថ្ងៃនេះ ?​ ( ពាក្យធ្វើនិងព័ទ្ធ​ជុំវិញ គឺ​ទាំង​ពីរ​នេះ ត្រូវ​បាន​ប្រើ​នៅក្នុង​កាល​បច្ចុប្បន្នកាល ។ អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ព័ទ្ធ​ជុំវិញ មានន័យ​ថា ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ទាំងស្រុង ) ។

  • តើ​សាតាំង​បង្កើត​សង្គ្រាម​ទាស់នឹង​ពួកបរិសុទ្ធ​នៃ​ព្រះ​នៅសព្វថ្ងៃ​នេះ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣០-៤៩

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​មើលឃើញ​ការនិមិត្ត​មួយ​អំពីការ​រងទុក្ខ​របស់​ពួកកូន​អន្ដរធាន

  • នៅក្នុង​សង្គ្រាម​មួយ តើ​ជន​ក្បត់​ជាអ្វី ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ត្រួសៗគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៣០-៣២រក​មើល​ពួក​ជន​ក្បត់​ព្រះអង្គសង្គ្រោះ ដែលព្រះអម្ចាស់​បាន​បង្ហាញ​ដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅក្នុងការ​និមិត្ត ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៣០-៣៥ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ជម្រើស​ដែល​នាំ​ឲ្យបុគ្គល​ម្នាក់ៗ​ក្លាយទៅជា​ពួក​កូន​អន្ដរធាន ។

  • តើ​ជម្រើស​អ្វីខ្លះ ដែល​ដឹកនាំឲ្យ​ក្លាយទៅជា​កូន​អន្ដរធាន ? ( ការ​ជ្រើសរើស​ធ្វើតាម​សាតាំង ការ​បដិសេធ​សេចក្ដីពិត និងបន្ថោក​បន្ទាប​ព្រះចេស្ដា​ព្រះ បន្ទាប់ពី​បាន​ស្គាល់ [ សូមមើល គ. និង ស. ៧៦:៣១] ការ​បដិសេធ​ព្រះវិញ្ញាណបរិសុទ្ធ បន្ទាប់ពី​បាន​ទទួល ហើយ​បដិសេធ​ព្រះអង្គសង្គ្រោះ [ សូមមើលគ. និង ស. ៧៦:៣៥] ) ។

ពេល​ខ្លះ សិស្ស​មានកង្វល់​ថា មនុស្ស​ជា​ទីស្រឡាញ់​ដែល​ប្រែ​ជា​មិនសូវ​សកម្ម​នៅក្នុង​ដំណឹងល្អ គឺ​ជា​ពួក​កូន​អន្តរធាន ។ សូម​ពន្យល់​ថា ​ពួក​កូន​អន្តរធាន គឺ​ខុសពី​សមាជិក​សាសនាចក្រ ដែល​មាន​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​នៅ​ពេល​មួយ ប៉ុន្តែ​បាន​អសកម្ម​នៅ​ក្នុង​ដំណឹង​ល្អ ។ ពួក​កូន​អន្តរធាន បាន​ប្រព្រឹត្ត​អំពើ​បាប​ដែល​មិន​អាច​លើកលែង​ឲ្យ​បាន គឺ​ការ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« អំពើ​បាប​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ តម្រូវ​ឲ្យ​មាន​ចំណេះដឹងខ្ពង់ខ្ពស់ ដែល​សម្ដែង​ចេញ​យ៉ាង​ច្បាស់​នូវ​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​រួច ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​នោះ​The Miracle of Forgivenessឆ្នាំ ១៩៦៩ ] ទំព័រ ១២៣ ) ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានឲ្យ​ឮៗគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៣៦-៣៨, ៤៤-៤៩ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលពីស្ថានភាព​នៃ​ពួកកូន​អន្ដរធាន ។

  • តើ​អ្នក​នឹង​ពិពណ៌នា​អំពី​ការ​រងទុក្ខ​ដែល​ពួកកូនអន្ដរធាន​នឹង​ទទួល​បទពិសោធន៍​សម្រាប់​ភាពអស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

  • ស្របតាម​ខ ៣៧តើ​សេចក្ដីស្លាប់​ប្រភេទណា ដែលពួក​កូន​អន្តរធាន​នឹងមាន ជា​អ្នក​ដែល​ទទួល​បទពិសោធន៍តែម្នាក់គត់​នោះ ?

សូម​ពន្យល់​ថា ពួក​កូន​អន្តរធាន នឹង​មិន​ត្រូវ​បាន​ប្រោសលោះពី​ការ​ស្លាប់​ខាង​វិញ្ញាណ​ជា​លើក​ទី​ពីរ​ឡើយ និង​មិន​ស្នង​នគរ​នៃ​សិរីល្អ​ទុក​ជា​មរតក​ដែរ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ ។ ផ្ទុយ​ទៅវិញ ពួកគេ​នឹង​រងទុក្ខ​ដ៏អស់កល្បជានិច្ច ។

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​កណ្ដាល​ការនិមិត្ត​អំពី​ពួកកូន​អន្ដរធាន យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បាន​រៀន​ពី​សេចក្ដីពិត​ដ៏​មានសង្ឃឹម​មួយ ។ ដើម្បីជួយសិស្ស​ស្គាល់​សេចក្ដីពិត​នេះ សូម​ឲ្យ​សិស្ស​រៀបរាប់​អំពី​ព័ត៌មាន​ដ៏ល្អ​បំផុត ដែល​ពួកគេ​បាន​ទទួល​អំឡុង​សប្ដាហ៍​មុន ។ ( អ្នកអាច​នឹង​ចង់​នាំ​មកនូវ​ឧទាហរណ៍​អំពីដំណឹងល្អ​មួយចំនួន ចេញ​មកពី​កាសែត ឬ​ប្រភព​ផ្សេងៗ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៣៩-៤៣ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវព័ត៌មាន​ល្អៗ​មួយចំនួន​ដែលពិភពលោក​បាន​ទទួល ។​

  • តើ​ព័ត៌មាន​ល្អ​អ្វី​ខ្លះ ដែលពិភពលោក​នឹង​ទទួល ? ( អ្នក​អាច​ពន្យល់​ថា​ពាក្យ ដំណឹងល្អ មានន័យ​ដើម​ថា ព័ត៌មានល្អ ) ។

ដើម្បីជួយ​សិស្ស​ប្រាប់​អំពីគោលលទ្ធិ​ទាំងឡាយ​ដែល​បាន​បង្រៀន​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៣៩-៤៣ សុំ​ឲ្យ​ពួកគេ​សរសេរ​ដើម​រឿង​ខ្លី​មួយ​នៅក្នុង​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ សរុប​អំពី « ព័ត៌មានល្អ » ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ក្រោយពី​សិស្ស​មានពេលគ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ចែកចាយដើម​រឿង​របស់​ពួកគេ​ជាមួយ​នឹងសិស្ស​ក្នុង​ថ្នាក់ ។ បន្ទាប់ពីសិស្ស​ឆ្លើយ​តប អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ថា ពួកគេ​គូសចំណាំ​ឃ្លានៅក្នុងខ ៣៩-៤៣ដែល​បង្រៀនអំពី​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ កូនចៅ​ទាំងអស់​របស់ព្រះនឹង​គ្រង​កន្លែង​មួយ​នៅក្នុង​នគរ​នៃ​សិរីល្អ លើក​លែង​តែ​ពួក​កូន​អន្តរធានប៉ុណ្ណោះ ។

  • ហេតុអ្វី​បាន​ជាដង្វាយធួន​​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា «ព័ត៌មានល្អ »​សម្រាប់​អ្នក ?

អ្នកអាច​នឹង​ចង់​បញ្ចប់​មេរៀន​នេះ ដោយការ​ចែកចាយ​នូវ​ចម្លើយ​របស់អ្នកចំពោះ​សំណួរ​នេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ៧៦។ ការ​ទទួល​នូវការ​និមិត្ត

ភីឡូ ឌីបល មានវត្តមាន​នៅពេល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានទទួល​ការ​និមិត្ត​របស់ពួកគេ ។ គាត់​បាន​ពិពណ៌នា​អំពី​បទពិសោធន៍របស់ យ៉ូសែប និង ស៊ីឌនី ថា ៖

« ការនិមិត្ត​ត្រូវ​បានកត់ត្រា​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ត្រូវ​បាន​ប្រទាន​ឲ្យ​នៅ​ផ្ទះ​របស់ ‹ ឪពុក ចនសុន › នៅ [ ហៃរ៉ុម ] រដ្ឋ អូហៃអូ ហើយ​អំឡុង​ពេល​ដែល​យ៉ូសែប និង​ស៊ីឌនី ស្ថិត​នៅក្នុង​ព្រះវិញ្ញាណ ហើយ​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហរ នោះមាន​បុរស​ផ្សេង​ទៀត​នៅក្នុង​បន្ទប់ ប្រហែលជា​ដប់ពីរ​នាក់ នៅក្នុង​ចំណោម​នោះ ខ្ញុំ​គឺ​ជា​មនុស្ស​ម្នាក់ អំឡុង​ពេល​មួយ … បាន​ឃើញ​សិរីល្អ ហើយ​បាន​ដឹង​ពីព្រះចេស្ដា ប៉ុន្តែ​ពុំ​បាន​មើល​ឃើញ​ការ​និមិត្ត​ទេ ។

« ចន្លោះ​ពេលនោះ យ៉ូសែប បាន​ថ្លែ​ងថា ៖ ‹ តើ​ខ្ញុំ​បាន​ឃើញ​អ្វីខ្លះ ?› ដូច​ជា​មនុស្ស​ម្នាក់​ដែល​នឹង​និយាយ​ថា ខណៈពេល​ដែល​មើលទៅ​ក្រៅ​តាម​បង្អួច ហើយ​បានឃើញអ្វីៗ​ទាំងអស់​ដែល​មនុស្ស​ក្នុង​បន្ទប់​ពុំអាច​មើលឃើញ ។ បន្ទាប់មក​លោក​នឹង​រៀប​រាប់អំពី​អ្វី​ដែលោក​បាន​ឃើញ ឬ​អ្វីដែលលោក​បាន​មើល​ ។ បន្ទាប់​មក ស៊ីឌនី បាន​តប​ថា ‹ ខ្ញុំ​បាន​មើល​ឃើញ​ដូចគ្នា​នេះ › ។ បច្ចុប្បន្ន​នេះ ស៊ីឌនី នឹង​ថ្លែង​ថា ‹ តើ​ខ្ញុំ​បាន​ឃើញ​អ្វីខ្លះ ?› ហើយ​នឹង​ថ្លែង​ឡើងវិញ​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ ឬកំពុង​ឃើញ ហើយ យ៉ូសែប នឹង​តប​ថា ‹ ខ្ញុំ​ក៏បាន​ឃើញ​ដូចគ្នា​ដែរ › ។

« លក្ខណៈ​នៃ​ការ​សន្ទនា​នេះ ត្រូវ​បាន​ថ្លែង​ឡើងវិញ​ដដែលៗ​ក្នុង​ចន្លោះពេល​ខ្លីមួយ​ដល់​ចុង​បំផុត​នៃ​ការ​និមិត្ត ។…

« យ៉ូសែប អង្គុយ​យ៉ាង​មុតមាំ ហើយ​ដោយស្ងៀម​ស្ងាត់ គ្រប់ពេល​នៅក្នុង​សិរីល្អ​ដ៏​រុងរឿង​នោះ ប៉ុន្តែ ស៊ីឌនី បាន​អង្គុយមិនមាំមួនទេ ហើយ​ស្លេកស្លាំង ជាក់ស្ដែង​គឺ​ទន់​ដូចជា​កំរាល​ព្រំ ដោយបាន​សង្កេតឃើញ យ៉ូសែប បាន​មានប្រសាសន៍​ដោយ​ញញឹម​ថា ‹ ស៊ីឌនី ពុំ​ធ្លាប់​ដូចជា​ខ្ញុំ​ទេ › » ( នៅក្នុង « Recollections of the Prophet Joseph Smith, » The Juvenile Instructorថ្ងៃទី ១៥ ខែ​ឧសភា ឆ្នាំ ១៨៩២ ទំព័រ ៣០៣-៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២។ « នេះ​គឺ​ជា​ទីបន្ទាល់​ចុង​ក្រោយ​បង្អស់ »

ទីបន្ទាល់​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:២២ គឺជា​សាក្សី​សម័យទំនើប អំពីភាព​ពិត​របស់ព្រះបិតា និង​ព្រះរាជបុត្រា ។ យ៉ូសែប និង ស៊ីឌនី ពុំ​គ្រាន់តែ​បាន​ឃើញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ស្ដាប់​ឮផងដែរ ហើយ​ទីបន្ទាល់​របស់​ពួកលោក បានឈរ​ជា​សាក្សី​មួយចំពោះ​មនុស្ស​ទាំងអស់ ។ ហៃរុម អិម ស្ម៊ីធ និង ជេន អិម ស្យូដាល បានពន្យល់​ឃ្លា « ចុង​ក្រោយ​បង្អស់​ » ដូច​តទៅ​ថា ៖ « នេះ​ជា​ទីបន្ទាល់​ចុង​ក្រោយ​បង្អស់​ចំពោះ​ការពិត​ថា ទ្រង់​មាន​ព្រះជន្មរស់ ជា​អង្គ​ដែល​បាន​រស់ឡើងវិញ និង​សិរីរុងរឿង ពុំ​មែនជា​ទីបន្ទាល់​ចុង​ក្រោយ​បំផុត​នោះទេ ប៉ុន្តែ​ជា​ចុង​ក្រោយ​មក​ដល់​ត្រឹម​គ្រា​នៃ​ការនិមិត្ត​នេះ » (គោលលទ្ធិ និង សេចក្ដី​សញ្ញា [ ១៩៧២ ] ទំព័រ ៤៤៨ ) ។ តាមការ​និយាយ​ថា « ជា​ចុង​ក្រោយបង្អស់ » យ៉ូសែប និង ស៊ីឌនី ពុំ​មានន័យ​ថា ពួកលោកនឹង​ជា​មនុស្ស​ចុង​ក្រោយ​ដើម្បី​ទទួល​ទីបន្ទាល់ និង​សាក្សីដូច្នេះ​នោះទេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៦។ « បុត្រា​នៃ​ពេលព្រឹក »

ប្រធាន ចច ឃ្យូ ខានុន នៃ​គណៈប្រធានទីមួយ បាន​អធិប្បាយ​អំពី​ឈ្មោះ​របស់​សាតាំង « បុត្រា​នៃ​ពេលព្រឹក » ថា ៖

រូបភាព
ប្រធាន ចច ឃ្យូ ឃែណុន

« មនុស្ស​មួយចំនួន​បាន​ហៅ​វា​ថាបុត្រា​នៃ​ពេលព្រឹក ប៉ុន្តែ​នេះ​វា​គឺជាបុត្រា​នៃ​ពេល​ព្រឹក​ម្នាក់--ស្ថិត​នៅក្នុង​ចំណោម​បុត្រា​នៃ​ពេល​ព្រឹក​ជាច្រើន ដែលគ្មាន​សង្ស័យ ។ ទេវតា​នេះ គឺ​ជា​តួអង្គ​ដ៏​អស្ចារ្យ​មួយ ដែល​គ្មាន​សង្ស័យ ។ កំណត់ត្រា​ដែល​បានផ្ដល់​​ដល់​យើង ស្ដីអំពី​លោក បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោកបាន​កាន់​តំណែង​ដ៏ខ្ពស់​មួយ ដែល​លោក​គិត​ថា​អស្ចារ្យ ហើយ​ដែល​ថា​លោក​មានភាព​រុងរឿង​នៅក្នុងកិច្ចការ​របស់​លោក » ( « Discourse by President George Q. Cannon »​​Latter-day Saints’ Millennial Star,ថ្ងៃ​ទី ៥ ខែ កញ្ញា, ១៨៩៥, ទំព័រ ៥៦៣–៦៤ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:៣២-៣៥។ ការ​ក្លាយទៅជា​កូន​អន្ដរធាន និង​ការ​បដិសេធ​ព្រះវិញ្ញាណបរិសុទ្ធ

ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀន​ដូច​ខាង​ក្រោម ទាក់ទង​ទៅនឹង​ឥរិយាបទ​របស់មនុស្ស​ម្នាក់ ដែល​ធ្វើ​ឲ្យ​មនុស្ស​នោះក្លាយ​ជា​កូន​អន្ដរធាន-- ការ​បដិសេធ​ព្រះវិញ្ញាណបរិសុទ្ធ​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« តើ​មនុស្ស​ត្រូវ​ធ្វើអ្វី ដើម្បី​ប្រព្រឹត្ត​អំពើបាប​ដែលពុំ​អាច​អភ័យ​ទោស​ឲ្យបាន​នោះ ? គាត់ត្រូវតែទទួលព្រះវិញ្ញាណបរិសុទ្ធ បានឲ្យ​ស្ថានសួគ៌​បើក​ចំហរ​ដល់​គាត់ ហើយ​ស្គាល់​ព្រះ ហើយ​បន្ទាប់មក​បាន​ធ្វើ​អំពើបាប ។ ក្រោយពី​មនុស្ស​ម្នាក់​បាន​ធ្វើ​អំពើបាប​ប្រឆាំង​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​គ្មាន​ការប្រែចិត្ត​សម្រាប់​គេ​ទេ ។ គាត់​ច្បាស់​ជា​និយាយ​ថា ព្រះអាទិត្យ​ពុំ​រះទេ ខណៈ​ដែល​គាត់​មើល​ឃើញ​នឹង​ភ្នែក​ហើយ​នោះ គាត់​បដិសេធ​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​ស្ថានសួគ៌​បាន​បើក​ចំពោះគាត់ រួច​ហើយ​បដិសេធ​នឹង​ផែនការ​នៃ​សុភមង្គល​ដោយ​ភ្នែក​របស់គាត់​បាន​ដឹង​សេចក្ដីពិត​ហើយនោះ » ( នៅក្នុងHistory of the Church៦:៣១៤) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ពិពណ៌នា​អំពី​វា​ដូច​ខាង​ក្រោម​ថា ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ពួកគេ​បាន​លិច​ទៅ​ដល់​បាត​ដី ដូចជា​បាត់បង់​អារម្មណ៍ និង​សមត្ថភាព​ដើម្បីប្រែចិត្ត » (The Miracle of Forgiveness[ឆ្នាំ ១៩៦៩ ], ទំព័រ ១២៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣៥។ « ដោយ​ព្រោះ​គេ​បាន​ឆ្កាង​ព្រះអង្គ​ចំពោះ​ខ្លួន​គេ ព្រមទាំង​ធ្វើ​ឲ្យទ្រង់​ហាល​មុខ​ខ្មាស​គេ »

អែលឌើរ ប្រ៊ូស. អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានថ្លែង​ថា ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« អំណាច​នៃអំពើ​បាប​ដែល​អត់ទោសឲ្យពុំបាននោះ មាននៅក្នុង​ការ​ឆ្កាង​ព្រះរាជ​បុត្រា​នៃ​ព្រះ ខាង​ឯ​ខ្លួនគេ​រួច​ទៅ​ហើយ ព្រមទាំង​ធ្វើឲ្យ​ទ្រង់​ហាល​មុខ​នៅ​កណ្ដាល​ជំនុំ​ផង ។ ហេព្រើរ ៦:៤–៨គ. និង ស. ៧៦:៣៤–៣៥) ។… ដោយ​ហេតុនោះ គេ​បានប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដោយ​ការ​យល់​ព្រម​ចំពោះ​សេចក្ដីសុគតរបស់​ព្រះ​អម្ចាស់ ទាំង​មាន​នូវ​ចំណេះ​ដឹង​ដ៏​ឥតខ្ចោះ​អំពី​សេចក្ដីពិត ដែល​គេ​បាន​បះបោរ​ដោយ​បើក​ចំហរ ហើយ​បាន​ដាក់​ខ្លួន​គេ​នៅក្នុង​កន្លែង​មួយ ដែល​គេ​នឹង​បាន​ឆ្កាង​ព្រះគ្រីស្ទ ដោយ​ចំណេះដឹង​យ៉ាង​ឥតខ្ចោះ ខណៈ​ដែល​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះគ្រីស្ទ គឺ​ពិត​ជា​ត្រូវ​បាន​ឆ្កាងដោយថ្មីថ្មោង ហើយ​ត្រូវ​បាន​ហាល​មុខ​នៅ​កណ្ដាល​ជំនុំ​ផង ។ ( គ. និង ស. ១៣២:២៧ ) » ។ ( Mormon Doctrine កំណែ​លើក​ទី​ពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៨១៦-១៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៤៤។ « ទ្រង់​សង្គ្រោះ​មនុស្ស​ទាំងអស់ »

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​អត្ថន័យ​ពីរផ្សេងគ្នានៃ​ការ​ទទួល​ការ​សង្គ្រោះ​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ការ ‹ ត្រូវបាន​សង្គ្រោះ › ក៏​អាច​មាន​ន័យ​ថា ជា​ការ​ត្រូវបាន​សង្គ្រោះ ឬ​ការ​រំដោះ​ចេញ​ពី​សេចក្ដី​ស្លាប់​ទីពីរ ( មានន័យ​ថា ជា​សេចក្ដីស្លាប់​ខាង​វិញ្ញាណ​ចុង​ក្រោយ ) ដោយ​ការធានា​អះអាង ពី​នគរ​នៃ​សិរីល្អ​នៅក្នុង​បរលោកនាយ ( សូមមើលកូរិន. ១ ១៥:៤០-៤២ ក៏​ដូចជា​ការ​រស់ឡើងវិញ​ដល់​សាកលលោក​ទាំងមូល នោះ​យើង​សូម​បញ្ជាក់​ថា មនុស្ស​គ្រប់​រូប​ដែល​បាន​រស់នៅលើ​ផ្ទៃ​ផែនដី​នេះ--​លើក​លែង​តែមួយចំនួន​តូច-- នៅ​ក្នុងន័យ​នេះ សេចក្តីសង្គ្រោះ​គឺធានាថាមានចំពោះ​មនុស្សគ្រប់រូប ។…

« ព្យាការី ព្រិកហាំ យ៉ង់ បាន​បង្រៀន​គោលលទ្ធិនោះ នៅពេល​លោក​បាន​ប្រកាស​ថា ‹ មនុស្ស​គ្រប់រូបដែល​ពុំ​រលាស់​អំពើបាបចោល នឹងឃ្លាត​ឆ្ងាយ​ពី​ថ្ងៃ​នៃ​ព្រះគុណ ហើយ​ពុំក្លាយ​ទៅជា​ទេវតា​នៃ​អារក្ស​ទេនោះ នឹង​ត្រូវ​បាន​នាំ​ទៅ​គ្រង​នគរ​នៃ​សិរីល្អ › (Teachings of Presidents of the Church: Brigham Youngឆ្នាំ ១៩៩៧ ], ទំព័រ ២៨៨) ។ អត្ថន័យ​នៃ​ពាក្យ បាន​សង្គ្រោះផ្ដល់​នូវ​ភាព​ខ្ពង់ខ្ពស់​ដល់​ជាតិ​សាសន៍​មនុស្ស​លោក តាមរយៈ​ព្រះគុណ​នៃ​ព្រះអម្ចាស់​របស់​យើង និង ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។…

« …ការ​ប្រើប្រាស់​ស្រដៀងគ្នា និង​ពិសេស​មួយទៀត​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពាក្យថាបាន​សង្គ្រោះនិងសេចក្ដី​សង្គ្រោះគឺត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បីបង្ហាញអំពី​ជីវិត​តម្កើង​ឡើង ឬ​ជីវិត​ដ៏នៅអស់កល្បជានិច្ច​ផងដែរ ( សូមមើល​អ័ប្រា. ២:១១ ពេល​ខ្លះ​វា​សំដៅទៅលើ ‹ ភាពពេញលេញនៃសេចក្ដីសង្គ្រោះ › ( ប្រ៊ូស អ័រ ម៉ាក់ខន់ឃីThe Mortal Messiah,វ៉ុលទី ៤ [ ឆ្នាំ ១៩៧៩-៨១] ១:២៤២ ) ។ សេចក្ដីសង្គ្រោះ​នេះ តម្រូវ​ឲ្យមាន​ច្រើន​ជាង​ការគ្រាន់តែ​ប្រែចិត្ត និង​ធ្វើពិធីបុណ្យជ្រមុជទឹក​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ​ទៅទៀត ។ វា​ក៏​តម្រូវ​ឲ្យ​មាន​ការ​ចុះ​សេចក្ដីសញ្ញា​ដ៏ពិសិដ្ឋ​ទាំងឡាយ រួមមាន​ទាំង អាពាហ៍ពិពាហ៍​ដ៏អស់កល្បជានិច្ច នៅក្នុងព្រះវិហារបរិសុទ្ធ​នៃ​ព្រះ និង​ភាព​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ទាំងនោះ​ដោយការ​ប្រកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ( « Have You Been Saved? » Ensignខែ ឧសភា ឆ្នាំ ១៩៩៨, ទំព័រ ៥៦–៥៧ ) ។