ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០០ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៧


មេរៀនទី ១០០

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧

បុព្វកថា

យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រទានការណែនាំ និង​ការ​លើក​ទឹកចិត្ត​ដល់ ប៉ាលី ភី ប្រាត្ត ដែល​ធ្វើជាអធិបតី​លើ​សាលា​រៀន​សម្រាប់​អ្នកកាន់​តំណែង​បព្វជិតភាព​នៅ​រដ្ឋ មិសសួរី និង​សម្រាប់​មនុស្ស​ដែលចូលរួម​នៅក្នុង​សាលា​នោះ ។ ព្រះ​អម្ចាស់​ក៏​បាន​បញ្ជាក់​អំពី​ព្រះទ័យ​របស់​ទ្រង់ថា ពួកបរិសុទ្ធ​នៅក្នុង​រដ្ឋ មិសសួរី សាងសង់​ព្រះវិហារបរិសុទ្ធ ។ ទ្រង់បាន​សន្យា​ថា បើ​ពួកគេ​បានធ្វើ​ដូច្នោះ ហើយ​បើ​ដួងចិត្ត​របស់ពួកគេ​បរិសុទ្ធ នោះ​សិរីល្អ​ និង​វត្តមាន​របស់ទ្រង់​នឹង​នៅ​ទីនោះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១-៩

ព្រះអម្ចាស់​បង្រៀន​សមាជិក​អំពី សាលា​នៃ​ពួកអែលឌើរ នៅ​រដ្ឋ មិសសួរី អំពីអ្វី​ដែលពួកគេ​ត្រូវ​តែ​ធ្វើ​ដើម្បី​ទទួល​យក​ទ្រង់ ។

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូមសិស្ស​ឲ្យបំពេញ​សេចក្ដីថ្លែង​ការណ៍ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ៖

ខ្ញុំ​ទៅ​សាលា​ដោយសារ​តែ …

ខ្ញុំ​ទៅ​ព្រះវិហារ​ដោយសារ​តែ …

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​ពីរ​បីនាក់ ចែកចាយរបៀប​ដែល​ពួកគេ​បាន​បំពេញ​សេចក្ដី​ថ្លែងការណ៍ ។

សូម​រំឭកសិស្ស​ថា នៅក្នុង​រដូវរងា​នៃ​ឆ្នាំ ១៨៣២-៣៣ ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​អ្នកដឹកនាំ​សាសនាចក្រ​ដើម្បី​បង្កើត​សាលា​នៃ​ពួកព្យាការី​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋអូហៃអូ ។ ប៉ាលី ភី ប្រាត្ត ធ្វើជាអធិបតី​លើ​សាលា​រៀនមួយដែលស្រដៀងគ្នា នៅ​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មីសសួរី-- ជា​សាលា​សម្រាប់ពួកអែលឌើរ ។ សមាជិក​នៃ​សាលា​នេះ បាន​សរសេរ​ទៅកាន់ យ៉ូសែប ស៊្មីធ ដែល​នៅ​ក្នុង​រដ្ឋ អូហៃអូ ។ ជាការ​ឆ្លើយ​តប លោក​បាន​ទទួល​វិវរណៈ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់​អំពី​របៀប​ដែលព្រះអម្ចាស់​បានពិពណ៌នា​អំពី​បងប្អូនប្រុស​ជាច្រើន​នៅក្នុង​ដែនដី​នៃ​ស៊ីយ៉ូន ( រដ្ឋ មិសសួរី) ។

  • តើព្រះអម្ចាស់​បានពិពណ៌នា​អំពីបងប្អូនប្រុស​ជា​ច្រើន​នៅក្នុង​រដ្ឋ មិសសួរី យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយ​ប្រាប់​អំពី​អ្វី​ដែលព្រះអម្ចាស់ បាន​សន្យា​ដល់​បុរស​ទាំងនេះ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • នៅក្នុងខ ១-២តើគោលការណ៍​អ្វីខ្លះ​ដែលអ្នក​មើល​ឃើញ​ស្ដីអំពី​របៀប​ដែល​យើងអាច​ទទួល​បាន​ប្រាជ្ញា និង​សេចក្ដីពិត ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរ​តែ​ប្រាប់​អំពី​គោលការណ៍​មួយ​ស្រដៀងគ្នាដូច​ខាង​ក្រោម ៖បើ​យើង​បន្ទាប​ខ្លួន​យើង ហើយ​ស្វែងរក​ការ​រៀនសូត្រ​ដោយឧស្សាហ៍ព្យាយាម នោះ​យើង​នឹង​ទទួលបាន​ប្រាជ្ញា និង​សេចក្ដីពិត )

  • តើ​អ្នកគិត​ថា ភាពរាបសារ និង​ភាព​ឧស្សា​ហ៍ អាច​ជួយយើង​ទទួលបានប្រាជ្ញា និងសេចក្ដីពិត​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៣-៥ដោយ​ស្ងៀមស្ងាត់ រកមើល​របៀប​ដែលព្រះអម្ចាស់​មានព្រះទ័យពី​ការ​បម្រើ​របស់ ប៉ាលី ភី ប្រាត្ត ហើយអ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​បងប្រុស ប្រាត្ត ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។ សូម​អះអាង​នឹង​ពួក​គេ​ថា ដូចជា ប៉ាលី ភី ប្រាត្ត ពួកគេ​អាច​ដឹង​ថា ព្រះអម្ចាស់​សព្វព្រះទ័យ​ជាមួយនឹង​ពួកគេ នៅពេលពួកគេ​បន្ដ​ធ្វើតាម​ទ្រង់ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យសិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៦-៩សូមអញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​គូស​រូប​នៅលើក្ដារខៀន ។ សូម​ឲ្យសិស្ស​ម្នាក់​គូ​ររូប​ដើម​ឈើ ដែល​មានផ្លែ​ឈើ​ល្អៗ ហើយ​ដែល​បានដុះ​នៅ​ដី​ដែលមានជីជាតិ​ល្អ​នៅជិត​នឹង​អូរមួយ (សូមមើលខ ៩) ។ សូម​ឲ្យ​សិស្ស​ដទៃទៀតគូរ​រូប​ដើមឈើ​ដែល​ពុំ​ឲ្យ​ផល​ផ្លែ​ល្អ ដោយមាន​ពូថៅ​ដាក់​នៅ​នឹង​គល់​វា ( សូមមើលខ ៧) ។

រូបភាព
ដើមឈើ​ដែលមាន​ផ្លែ​ល្អ
រូបភាព
ដើមឈើ​ដែលមាន​ពូថៅនៅគល់

សូម​ពន្យល់រូបភាព​ទាំងពីរ ដើម​ឈើ​តំណាង​ឲ្យ​សមាជិកនៃសាសនាចក្រ ។ សូម​រំឭក​សិស្ស​ថា សមាជិក​ជាច្រើន​នៅ​សាលា​នៃ​ពួកអែលឌើរ មានចិត្តរាបសារ ហើយស្មោះត្រង់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នកដទៃទៀត​បានក្លាយ​ជា​មានភាព​ឆ្មើង​ឆ្មៃ និង​មិនគោរពប្រតិបត្តិ ។

  • បើ​សិនជា​ដើមឈើ​តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ តើអ្នកគិត​ថា​ផ្លែ​របស់វា​តំណាង​ឲ្យអ្វី ? ( កិច្ចការ​ ឬសកម្មភាព​របស់សមាជិកនៃ​សាសនាចក្រ ។ បើសិស្ស​មាន​ការ​លំបាក​ក្នុង​ការប្រាប់អំពីចម្លើយនេះ អ្នកអាច​នឹង​ចង់អញ្ជើញ​ពួកគេ​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧: ៦ ដោយស្ងាត់ស្ងៀម រកមើល​ចម្លើយនៅទីនោះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៦-៧ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើលគោលការណ៍​ទាំងឡាយ​ដែលបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​គោលការណ៍​មួយចំនួន​ណា​ខ្លះ ដែលបាន​បង្រៀននៅក្នុង​ខគម្ពីរ​ទាំងនេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨-៩ ឲ្យ​ឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើលគោលការណ៍​ដែល​បាន​បង្រៀននៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​គោលការណ៍​មួយចំនួន​ណា​ខ្លះ ដែលបាន​បង្រៀននៅក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើការពិពណ៌​នា​អំពី​អ្វី​ដែលបាន​កើតឡើង​ចំពោះ​ដើមឈើ​ទាំងឡាយ អាច​ជម្រុញ​ទឹកចិត្ត​យើង​ឲ្យ​កាន់តែ​ស្មោះត្រង់​យ៉ាង​ដូចម្ដេច ?

សូម​សរសេរ​សេចក្ដីថ្លែងការណ៍ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន៖​ ដើម្បី​បាន​ទទួល​យក​ដោយ​ព្រះអម្ចាស់ នោះ​យើង​ត្រូវ​តែ …

សូមអញ្ជើញ​សិស្ស​ឲ្យ​រំឭក​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨ហើយ​ប្រាប់​អំពី​ចរិតលក្ខណៈ​របស់មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​ព្រះអម្ចាស់ទទួល​យក​ ។ នៅពេល​ពួកគេ​ប្រាប់អំពី​ចរិតលក្ខណៈ​ទាំងនេះ សូមបំពេញ​សេចក្ដីថ្លែង​ការណ៍​នៅលើ​ក្ដារខៀនដូច​ខាង​ក្រោម ៖ ដើម្បី​ត្រូវ​បាន​ព្រះអម្ចាស់​ទទួលយក នោះយើង​ត្រូវ​តែ​មាន​ដួងចិត្ត​ស្មោះត្រង់ និង​ទន់ទាប ហើយវិញ្ញាណ​សោក​សង្រេង និង​មានឆន្ទៈប្រតិបត្តិតាម​រាល់​សេចក្ដីសញ្ញា​របស់​យើង ដោយ​ការ​ពលិកម្ម ។

  • តើអ្នកគិតថា វា​មាន​ន័យ​យ៉ាងណា​ដើម្បីមាន​ចិត្ត​សង្រេង និង វិញ្ញាណ​ទន់ទាប?

  • តើ​អ្នក​គិត​ថា វាមានន័យ​យ៉ាង​ដូចម្ដេច ដើម្បី​ប្រតិបត្តិតាម​រាល់​សេចក្ដីសញ្ញា​របស់​យើង ដោយ​ការ​ពលិកម្ម​នោះ ? ( ចម្លើយមួយ​ដែល​អាចឆ្លើយគឺ វាមានន័យ​ថា ត្រូវ​ធ្វើ​នូវអ្វីៗ​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​ព្រះអម្ចាស់ ) ។

  • តើ​ការ​ពលិកម្ម​មួយចំនួន​ដែល​អ្នកបាន​ធ្វើ ដើម្បី​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ​របស់​អ្នក​មានអ្វីខ្លះ ?

សូម​ផ្ដល់ពេល​ឲ្យ​សិស្ស​ពិចារណា​អំពី​ជំហរ​របស់ពួក​គេ​នៅចំពោះព្រះអម្ចាស់ ហើយ​គិត​អំពី​របៀប​ដែលពួកគេ​អាច​អនុវត្ត​គោលការណ៍​ចេញមកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:៨នៅក្នុងជីវិត​របស់ពួកគេ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:១០-២១

ព្រះ​អម្ចាស់​ក៏​បាន​បញ្ជាក់​អំពី​ព្រះទ័យ​របស់​ទ្រង់ថា ពួកបរិសុទ្ធ​នៅក្នុង​រដ្ឋ មិសសួរី គួរសាងសង់​ព្រះវិហារបរិសុទ្ធមួយ

សូម​ឲ្យ​សិស្ស​ម្នាក់​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១០-១២ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រក​មើល​នូវ​ការពលិកម្ម​ដែល​ព្រះអម្ចាស់​តម្រូវ​ពី​ពួកបរិសុទ្ធ​នៅរ​ដ្ឋ មិសសួរី ។

  • តើ​ពលិកម្ម​អ្វី​ខ្លះ ដែលព្រះអម្ចាស់​តម្រូវ​ពី​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ? ( ពួកគេ​ត្រូវ​សាងសង់​ព្រះវិហារបរិសុទ្ធ​មួយ-ជា​ដំណាក់​មួយ​ថ្វាយ​ព្រះអម្ចាស់ ) ។

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់​បាន​កំណត់ទីតាំង​សម្រាប់​សាងសង់ព្រះវិហារបរិសុទ្ធរយៈពេល​ពីរ​ឆ្នាំ​មុន ( សូមមើលគ. និង ស. ៥៧:១-៣) ។ នៅក្នុង​ ខែ​ មិថុនា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បានសរសេរទៅកាន់ពួកអ្នកដឹកនាំ​សាសនាចក្រ​នៅក្នុង​រដ្ឋ មិសសួរី ហើយ​បាន​ណែនាំ​ពួកគេ​ឲ្យ​ចាប់​ផ្ដើម​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ជា​បន្ទាន់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ថ្ងៃទី ២ ខែ​ សីហា ឆ្នាំ ១៨៣៣ នោះ​ពួកបរិសុទ្ធ​នៅ​រដ្ឋ មិសសួរី ពុំ​ទាន់​បាន​ចាប់​ផ្ដើម​ការ​សាងសង់​នៅឡើយ​ទេ ។ បន្ថែម​ពី​លើ​នោះ ពួក​មនុស្ស​អាក្រក់​ដំបូង​គេ​បាន​ទាស់​នឹង​ពួកបរិសុទ្ធ​នៅ​ឃុំ​ចាកសុន ដែលបាន​កើតឡើង​ពីមុន​លិខិត​នៃ​វិវរណៈ​នេះ​បាន​ផ្ញើ​ទៅដល់ ដែល​ធ្វើ​ឲ្យ​មានការពិបាក​កាន់តែ​ខ្លាំង​ក្នុង​ការ​គោរព​បទបញ្ញត្តិ​នេះ ។

សូម​ឲ្យសិស្ស​ស្រាវជ្រាវគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១២-១៤ដោយ​ស្ងាត់ស្ងៀម ប្រាប់​អំពី​មូលហេតុ​នានា​ដែល​ព្រះអម្ចាស់​ចង់​ឲ្យពួក​បរិសុទ្ធ​នៅក្នុង​រដ្ឋ មិសសួរី សាងសង់​ព្រះវិហារបរិសុទ្ធ ។ សូម​អញ្ជើញសិស្ស​ឲ្យ​រាយការណ៍ អំពីការ​ស្វែងរក​របស់ពួកគេ ។ បន្ទាប់មកសូមសួរ​​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ព្រះវិហារបរិសុទ្ធជា « កន្លែង​នៃសេចក្ដីអំណរគុណ » សម្រាប់​អ្នក​យ៉ាងដូចម្តេច​ ? តើវា​ជា « កន្លែង​នៃ​ការ​បង្គាប់ » យ៉ាង​ដូចម្ដេច ?

សូម​ចាត់​ឲ្យ​សិស្ស​ធ្វើការ​ជា​ដៃគូ ។ សូម​ឲ្យ​ពួកគេ​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:១៥-២០ជាមួយ​នឹង​ដៃ​គូ​របស់ពួកគេ រកមើល​នូវ​ការ​សន្យា​ទាំងឡាយ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ពួកបរិសុទ្ធ បើ​ពួកគេ​នឹង​ស្ថាបនា​ព្រះវិហារបរិសុទ្ធ​មួយឡើង ។ សូម​អញ្ជើញសិស្ស​ឲ្យរាយការណ៍ អំពីការ​ស្វែងរក​របស់ពួកគេ ។

ដើម្បីជួយសិស្ស​យល់​ថា ការ​សន្យា​អំពី​ការ​មើល​ឃើញ​ព្រះ​នៅក្នុង​ព្រះវិហារបរិសុទ្ធ អាច​មាន​ច្រើនជាង​ការ​គ្រាន់តែ​ឃើញ​ទ្រង់​ដោយ​ភ្នែក​ខាង​សាច់ឈាម​របស់យើង សូមអាន​នូវ​សេចក្ដីថ្លែង​ដូចខាង​ក្រោម ដោយអែលឌើរ ដាវីឌ ប៊ី ហេត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
ដេវីឌ ប៊ី ហេត

« ជាការ​ពិត​ថា មាន​មនុស្ស​មួយចំនួន​ពិត​ជា​បាន​ឃើញព្រះអង្គសង្គ្រោះ ប៉ុន្តែ​នៅពេលមានការ​ពិគ្រោះ​នៅក្នុង​វចនានុក្រម គាត់បាន​ដឹង​ថា​មាន​អត្ថន័យ​ច្រើន​ផ្សេង​ទៀត​ចំពោះពាក្យមើលឃើញនេះ ដូចជា​ការ​មក​ស្គាល់ទ្រង់ ការ​ញែក​ដឹងពី​ទ្រង់ ការ​ទទួលស្គាល់ទ្រង់ និងកិច្ចការ​របស់ទ្រង់ ការ​យល់​ដឹង​អំពី​សារៈសំខាន់​របស់ទ្រង់ ឬ​ការ​បានយល់ដឹង​អំពីទ្រង់ » (Temples and Work Therein,»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩០, ទំព័រ ៦១) ។

  • ស្របតាមខ ១៥-១៧តើ​យើង​សក្ដិសម​ដើម្បី​ទទួលបទពិសោធន៍​នៃសិរីល្អ និង​វត្តមាន​របស់ព្រះអម្ចាស់នៅក្នុង​ព្រះវិហារបរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពីសិស្ស​បាន​ឆ្លើយតប សូម​សរសេរ​នូវគោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ នៅក្នុង​ព្រះវិហារបរិសុទ្ធ ព្រះ​នឹង​បើក​សម្ដែង​ព្រះអង្គ​ទ្រង់​ដល់អ្នកទាំងឡាយដែល​មានដួងចិត្ត​បរិសុទ្ធ ។

  • តើ​អ្នក​គិត​ថា ដួងចិត្ត​បរិសុទ្ធ​មាន​ន័យ​យ៉ាងដូចម្ដេច ?

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ដួងចិត្ត​របស់យើង​បាន​បរិសុទ្ធ ដូច្នេះ​យើងអាច​ទទួលបាន​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ ?

  • តើ​អ្នក​មានអារម្មណ៍​ថា​ត្រូវ​បាន​ប្រទានពរដោយ​របៀប​ណា នៅពេលអ្នក​បាន​ចូលរួម​ក្នុងព្រះវិហារបរិសុទ្ធ​ដោយសក្ដិសម ? ( បើអ្នកមានសិស្ស​នៅក្នុង​ថ្នាក់​រៀន​របស់​អ្នក​ ដែល​ពុំ​ទាន់​មានឱកាស​ចូលរួម​ក្នុងព្រះវិហារបរិសុទ្ធ នោះអ្នកអាច​នឹង​ចង់​សួរ​សំណួរ​ដូចខាង​ក្រោម​ជំនួស​វិញ ៖ តើ​អ្នកមានអារម្មណ៍​ថាមានពរជ័យ​យ៉ាង​ណា នៅពេលអ្នក​ព្យាយាម​ដើម្បីធ្វើ​ឲ្យ​ដួងចិត្ត​របស់អ្នក​បាន​បរិសុទ្ធ ? )

សូម​ឲ្យ​សិស្ស​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២១,ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់ពីរបៀប​ដែលព្រះអម្ចាស់ បានកំណត់ន័យ​នៃ​ពាក្យស៊ីយ៉ូន ។ សិស្ស​គួរ​តែ​ប្រាប់នូវ​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ស៊ីយ៉ូនគឺ​ជា​ភាព​បរិសុទ្ធ​នៅក្នុងចិត្ត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២២-២៨

ព្រះអម្ចាស់​ពន្យល់​អំពី​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ​ដើម្បី​ចៀស​ផុត​ពី​ការ​ពិរោធ​របស់ទ្រង់ ហើយទទួលបាន​ពរជ័យ​របស់ទ្រង់

រូបភាព
ខ្យល់​ព្យុះ

ដើម្បីរៀបចំ​សិស្ស​ឲ្យ​យល់​អំពី​សារលិខិត​របស់ព្រះអម្ចាស់​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២២-២៤សូមបង្ហាញ ឬ​គូរ​រូបភាព​នៃ​ខ្យល់​គួច។ សូម​ពន្យល់​ថា ខ្យល់គួច កើតមាននៅទូទាំងពិភពលោក ។ ខ្យល់​គួច​ខ្លាំង អាច​បង្វែរ​ទៅជា​ខ្យល់​ព្យុះ​ដ៏សាហាវ ដែល​បណ្ដាល​ឲ្យ​មានការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ។ សូម​សួរ​សិស្ស បើពួកគេ​ធ្លាប់បាន​ឃើញ​ខ្យល់​គួច ឬ​ខ្យល់ព្យុះ​ដ៏​ធំ​ដោយផ្ទាល់ ឬ​មើល​ឃើញនៅក្នុង​វីដេអូ​មួយ ។ សូមឲ្យសិស្ស​ពិពណ៌នា​អំពី​បទពិសោធន៍​របស់​ពួកគេ ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២២-២៤ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ប្រាប់​ពី​អ្វី​ដែល​ព្រះអម្ចាស់ បានប្រៀបធៀបទៅនឹងខ្យល់កួច។ សូមប្រាប់ឲ្យ​ពួកគេ​រៀបរាប់​ពីអ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ព្យល់​ថា នៅក្នុងខ ២២ពាក្យសេចក្ដីសងសឹកសំដៅទៅលើ​ផលវិបាក​នៃ​ការ​មិនគោរព​ដល់ព្រះអម្ចាស់ ។

  • តើសេចក្ដីសងសឹក​របស់ព្រះ​អម្ចាស់​ដូចជា​ខ្យល់គួច​យ៉ាង​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ស្រាវ​ជ្រាវ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧:២៥-២៨ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវធ្វើ​ដើម្បី​គេចចេញ​ពី​សេចក្ដីសងសឹក​របស់ព្រះអម្ចាស់ ហើយ​ទទួលបាន​ពរជ័យ​របស់ទ្រង់វិញ ។ អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យ​សិស្ស​គូស​ចំណាំ​ពាក្យបើសិនត្រង់កន្លែង​ណា​ដែល​ឃើញ​មានពាក្យនោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • តើ​យើងត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​គេចចេញពី​សេចក្ដីសងសឹករបស់ព្រះអម្ចាស់ ហើយ​ទទួលបាន​ពរជ័យ​ទាំងឡាយ​របស់ទ្រង់វិញ ?

  • តើ​សារលិខិត​របស់ព្រះអម្ចាស់​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​រូបភាព​នៃ​ដើមឈើ​ពីរដើម​ដែល​យើងបាន​ពិភាក្សា​កាលពីមុន​យ៉ាង​ដូចម្ដេចដែរ ? តើ​ខ ២៧-២៨បង្រៀនអំពី​ការ​ប្រែចិត្ត និង​ការ​អភ័យទោស​អ្វី​ខ្លះ ?

សូម​ចែកចាយទីបន្ទាល់​របស់អ្នក​អំពីគោលការណ៍​ដូច​ខាង​ក្រោម ៖បើ​យើង​គោរពប្រតិបត្តិ នោះយើង​នឹង​គេចចេញ​ពី​សេចក្ដីសងសឹក​របស់ព្រះអម្ចាស់ ហើយ​ទទួលបាន​ពរជ័យ​របស់ទ្រង់​យ៉ាងច្រើន​អនេក ។

អ្នកអាច​នឹង​ចង់ពន្យល់​ថា ស្រប​តាម ប៉ាលី ភី ប្រាត្ត វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧ « ពុំ​មែន​គ្រប់​ថ្នាក់ដឹកនាំ និង​សមាជិកទូទៅទាំងអស់​នៃ​សាសនាចក្រ​នៅក្នុង​រដ្ឋ មិសសួរី គោរព​តាមនោះទេ ទោះ​ជា​អ្នកដឹកនាំ និង​សមាជិកភាគច្រើន​មាន​ភាព​រាបសារ និង​ស្មោះត្រង់​ក្ដី ។ ហេតុដូច្នោះ​ហើយ ការ​ជំនុំជំរះដោយ​គំរាមគំហែង ត្រូវ​បាន​ចាក់​ស្រោច​មក​លើពួកគេ ដែល​នឹង​បង្ហាញ​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​នោះ » (Autobiography of Parley P. Pratt,បានបោះពុម្ព​ដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ឆ្នាំ ១៩៣៨] ទំព័រ ៩៦ ) ។ ​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ១៨៣៣ ពួក​បរិសុទ្ធ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី ឃុំ ចាកសុន រដ្ឋ មិសសួរី ហើយ​ពួកគេ​បាន​បន្ដ​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​នៅក្នុង​រដ្ឋ មីសសួរី រហូត​ដល់ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​រដ្ឋ នៅ​ឆ្នាំ ១៨៣៨ និង ឆ្នាំ ១៨៣៩ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែលពួកគេ​មានអារម្មណ៍​បំផុសគំនិត​ដើម្បីធ្វើ នៅពេល​ពួកគេ​បាន​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៧។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើតាម​ការ​បំផុសគំនិត​ទាំងនោះ ដើម្បីពួកគេ​អាច​ទទួលបាន​ពរជ័យទាំង​ឡាយ​របស់ព្រះអម្ចាស់ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៩៧:៣ ។ ប៉ាលី ភី ប្រាត្ត និង​សាលា​នៅក្នុង​ស៊ីយ៉ូន

អែលឌើរ ប៉ាលី ភី ប្រាត្ត បានពិពណ៌នា​អំពី​សាលា​នៃ​ពួកអែលឌើ​រ​នៅក្នុង​ស៊ីយ៉ូន និង​កិច្ចការ​របស់ទ្រង់​អំឡុង​រដូវ​ក្ដៅ​នៃ​ឆ្នាំ ១៨៣៣ ថា ៖

រូបភាព
ប៉ាលី ភី ប្រាត្ត

« ថ្នាក់នេះ មានអ្នក​ចូលរួម​ចំនួន​ប្រហែលជា ហុកសិប​នាក់ បាន​ជួបជុំគ្នា​សម្រាប់​ការណែនាំ​មួយ​សប្ដាហ៍​ម្ដងៗ ។ ទីតាំង​នៃ​ការ​ប្រជុំ​គឺ​ស្ថិត​នៅ​ខាង​ក្រៅ នៅក្រោម​ដើម​ឈើ​មួយចំនួន នៅកន្លែង​ដែល​ស្ងប់ស្ងាត់​មួយ​ក្នុង​ព្រៃ ដែលយើងបានអធិស្ឋាន ផ្សាយ និង ព្យាករ ហើយយើងអនុវត្ត​នូវ​គ្រប់អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នេះ​គឺ​ជា​ពរជ័យ​ដ៍មហិមា​ទាំងឡាយ ដែល​បាន​ចាក់ស្រោច ហើយ​រឿង​ដ៏​មហិមា និង អស្ចារ្យ​ជាច្រើន ត្រូវ​បាន​បើក​សម្ដែង​ និង​ត្រូវ​បាន​បង្រៀន ។ ព្រះអម្ចាស់​បាន​ប្រទាន​ប្រាជ្ញាដ៏​មហិមា​ដល់​ខ្ញុំ ហើយ​ឲ្យខ្ញុំ​អាច​បង្រៀន និង​ស្អាង​ដល់ពួក​អែលឌើរ ហើយ​លួងលោម និង​លើក​ទឹកចិត្ត​ដល់ពួកគេ នៅក្នុង​ការ​ត្រៀមខ្លួន​របស់ពួកគេ​សម្រាប់​កិច្ចការ​មហិមា ដែល​មាន​នៅ​ពី​មុខ​ពួកយើង ។ ខ្ញុំ​ក៏​ត្រូវ​បាន​ស្អាង​ឡើង និង​ពង្រឹង​យ៉ាង​ច្រើន​ផងដែរ ។ ដើម្បី​ចូល​រៀន​សាលា​នេះ ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង ហើយ​ពេល​ខ្លះ​ដោយ​ជើង​ទទេរ ចម្ងាយ​ប្រហែលជា​ប្រាំមួយ​ម៉ែល ។ ការណ៍​នេះ​ខ្ញុំបានធ្វើ​មួយសប្ដាហ៍ម្ដងៗ ក្រៅពី​ការ​សួរសុខទុក្ខ និង​ការ​ផ្សាយ​នៅក្នុង​សាខា​ចំនួន​ប្រាំ ឬ​ប្រាំ​មួយ​ ក្នុងមួយសប្ដាហ៍ » (Autobiography of Parley P. Pratt,បាន​បោះពុម្ព​ដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨] ទំព័រ ៩៣-៩៤ សូម​មើល​ផងដែរ Doctrine and Covenants Student Manual បាន​បោះពុម្ព​ជាលើក​ទី ២ [Church Education System student manual, ឆ្នាំ ២០០១ ],​ ទំព័រ ២២៨) ។

អ្នកទាំងឡាយ​ដែល​ចូលរួម​នៅ​សាលា​នៃ​ពួកអែលឌើរ បានសិក្សា​ព្រះគម្ពីរ គោលលទ្ធិ និង​ប្រធានបទ​ដូច​ជា កម្មវិធី​ភាសា​អង់គ្លេស ភាសា​ដទៃទៀត ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ទស្សនវិជ្ជា គណិតវិទ្យា និង ការ​សរសេរ ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៩៧:១៣-១៤។ ព្រះវិហារ​បរិសុទ្ធ ជា « ​កន្លែង​នៃ​ការ​បង្គាប់ »

អែលឌើរ យ៉ូហាន អេ វិតសូ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បានមាន​ប្រសាសន៍​ថា ៖

រូបភាព
អែលឌើរ ចន អេ វិតសូ

« កិច្ចការ​ព្រះវិហារបរិសុទ្ធ … ផ្ដល់​នូវ​ឱកាស​ដ៏​អស្ចារ្យមួយ សម្រាប់​ការ​រក្សា​នូវ​ចំណេះដឹង និង​កម្លាំង​ខាង​វិញ្ញាណ​របស់​យើង​ឲ្យ​សកម្មរស់​រវើក ។… ទស្សនវិស័យ​ដ៏ធំ​នៃ​ភាពអស់កល្បជានិច្ច ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅចំពោះ​យើង ក្នុង​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ យើង​មើលឃើញ​គ្រា​ចាប់តាំង ពី​ការ​ចាប់​ផ្ដើម​ដ៏​គ្មាន​ទីបំផុត​របស់​វា​រហូត​ដល់​ចុង​បញ្ចប់​ដ៏​គ្មានទីបំផុត ហើយ​នឹង​កិច្ចការ​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ត្រូវ​បាន​បើក​បង្ហាញ​នៅចំពោះមុខយើង ។ បន្ទាប់​មក ខ្ញុំមើល​ឃើញ​យ៉ាង​ច្បាស់​លាស់​អំពី​ទីតាំង​របស់​ខ្ញុំ​នៅ​កណ្ដាល​រឿងទាំងឡាយ​នៃ​សាកលលោក ទីតាំង​របស់ខ្ញុំនៅក្នុងចំណោមគោលបំណងទាំងឡាយនៃព្រះ ខ្ញុំ​អាច​ដាក់ខ្លួន​ខ្ញុំ​នៅកន្លែងដែលជារបស់ផងខ្ញុំបានល្អប្រសើរជាង ហើយ​ខ្ញុំ​អាច​ផ្ដល់​តម្លៃ និង​ថ្លឹងថ្លែង​បាន​ល្អ​ប្រសើរ​ជាង ដើម្បី​បំបែក ឬ​រៀបចំ​កាតព្វកិច្ច​ទូទៅ និង​ជីវិតធម្មតា​របស់ខ្ញុំ ដើម្បី​ឲ្យ​រឿង​តូចតាច​នឹង​ពុំ​ត្រូវ​បានគ្រប់​គ្រង​លើ​ខ្ញុំ ឬ​ដក​ទស្សនៈ​របស់​ខ្ញុំចេញពី​រឿង​កាន់តែ​មហិមា ដែល​ព្រះបាន​ប្រទានដល់​យើង​ឡើយ » ( នៅក្នុង Conference Report​ ខែ មេសា ឆ្នាំ ១៩២២ ទំព័រ ៩៧-៩៨ សូម​មើល​ផងដែរ Doctrine and Covenants Student Manualបាន​បោះពុម្ព​លើក​ទី ២ [Church Educational System student manual, ឆ្នាំ ២០០១ ], ទំព័រ ២២៩) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៩៧:១៥-១៦។ ភាព​សក្ដិសម​ដើម្បី​ចូល​ទៅ​ព្រះវិហារបរិសុទ្ធ

ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ សមាជិក​នៃ​សាសនាចក្រ​ត្រូវ​តែ​ទទួលបាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​មួយ ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« សមាជិក​គ្រប់រូប​ដែល​ចង់​ទៅព្រះវិហារបរិសុទ្ធ មិន​ថា​ក្នុងវ័យណា នោះ​ទេ ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​បទពិសោធន៍​ដ៏ពិសិដ្ឋ​នេះ ។ សំណួរ​ជាក់លាក់​នឹង​ត្រូវ​បាន​សួរ​ដោយ​ប៊ីស្សព​របស់អ្នក ឬ​ប្រធានស្ដេក​របស់​អ្នក ដែល​កាន់​កូនសោ​នៃ​សិទ្ធិអំណាច​បព្វជិតភាព ហើយ​ជា​ចៅក្រម​ទូទៅ​នៅក្នុង​សាសនាចក្រ ។ សំណួរ​សំខាន់ៗ​ទាំងនេះ នឹង​រួមមាន ៖ តើ​អ្នកស្មោះត្រង់​ឬទេ ? តើអ្នក​ស្អាតស្អំ​ខាង​សីលធម៌​ឬទេ? តើអ្នក​រក្សា​តាម​ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ​ឬ​ទេ ? តើ​អ្នក​គោរព​តាម​ក្រឹត្យវិន័យ​នៃដង្វាយមួយភាគ​ក្នុង​ដប់ឬទេ ? ហើយ​តើ​អ្នក​គាំទ្រ​ដល់​សិទ្ធិ​អំណាច​ទាំងឡាយ​ក្នុង​សាសនាចក្រ​ឬទេ ? ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ទាំងនេះ ឆ្លុះ​បញ្ចាំង​អំពីអាកប្បកិរិយា និង​សកម្មភាព​របស់អ្នក ។

« … បទដ្ឋាន​ដែលបាន​ដាក់ឲ្យដោយ ព្រះអម្ចាស់ នៅក្នុងសំណួរទទួលប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ គឺស្រដៀងគ្នាទៅនឹងបទដ្ឋានដែលមាននៅក្នុងដើម្បី​កម្លាំង​នៃ​យុវជនSee the End from the Beginning,»Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៤៤ ) ។