ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៧ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:៤៣-៦១


មេរៀន​ទី ៨៧

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៣-៦១

បុព្វកថា

នៅ​ថ្ងៃទី ២២ និង ២៣ ខែ កញ្ញា ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤។ នៅក្នុង​វិវរណៈនេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​សេចក្ដីពិត​អំពី​បព្វជិតភាព ដូច​បាន​ពិភាក្សា​នៅក្នុង​មេរៀន​មុនៗ ។ ព្រះអម្ចាស់​ក៏​បាន​បង្រៀន​ផងដែរ​ដល់ពួក​បរិសុទ្ធ​អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់​ឮ​ព្រះបន្ទូល​របស់​ព្រះ ។ ទ្រង់​បាន​វាយ​ផ្ចាល​ពួកគេ​ដែល​រាប់​ថា​ព្រះគម្ពីរមរមន និង​បទបញ្ញត្តិ​ដទៃទៀត និងវិវរណៈ​ទាំងឡាយគ្មាន​ប្រយោជន៍ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៤៣-៥៣

ព្រះអម្ចាស់​បង្រៀន​​អំពី​សារៈសំខាន់​នៃ​ការ​ស្ដាប់​ឮ​ព្រះបន្ទូល​របស់​ព្រះ

សូម​រំឭក​ដល់​សិស្ស​អំពី​គោលដៅ​ដែលពួកគេ​បាន​ដាក់ នៅ​ដើម​ឆ្នាំ​ដើម្បី​សិក្សាព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​អំពី​របៀប​ដែលពួកគេ​កំពុង​ធ្វើ​បាន​យ៉ាង​ល្អប៉ុណ្ណា​ជាមួយ​នឹង​គោលដៅ​នេះ ។ បន្ទាប់ពីសិស្ស​បាន​ពិចារណា​រឿង​នេះរួច​ហើយ​ សូម​សួរសំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ឧបសគ្គ​មួយចំនួន​ដែល​អ្នក​ប្រឈម​មុខ​ក្នុង​ការ​ព្យាយាម​ដើម្បី​សិក្សា​ព្រះគម្ពីរ​រាល់​ថ្ងៃ​មានអ្វីខ្លះ ? ( នៅពេល​សិស្ស​ឆ្លើយ​តប សូម​ទទួល​ស្គាល់​ថា វា​អាច​នឹង​ពិបាក​ដើម្បី​រក្សា​ទម្លាប់​នៃ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ) ។

  • ហេតុអ្វី​ក៏​អ្នក​ជ្រើស​រើស​ដើម្បី​សិក្សា​គម្ពីរ ទោះជា​ជួនកាល​វា​អាច​នឹង​ពិបាក​ដើម្បី​ធ្វើ​ក៏ដោយនោះ ?

សូម​ពន្យល់​ថា នៅក្នុង​មេរៀន​ថ្ងៃ​នេះ សិស្ស​នឹង​រៀន​អំពីសេចក្ដីពិត​មកពីគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ដែល​អាច​បំផុសគំនិត​ពួកគេ​ឲ្យ​បន្ដ​ការ​ខិតខំក្នុងការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៤៣-៤៤ដោយ​ស្ងាត់ស្ងៀម ហើយ​ប្រាប់​នូវ​ពាក្យ និង​ឃ្លា​ដែល​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​សិក្សា និង​ការ​អនុវត្ត​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ។

  • តើ​ពាក្យ និង​ឃ្លា​អ្វីខ្លះ ដែលអ្នក​រក​ឃើញ ដែល​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​សិក្សា និង​ការ​អនុវត្ត​នូវ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រាប់​នូវ​ពាក្យ និង​ឃ្លា​ដូចជា « បទបញ្ញត្តិ » « ប្រុង​ស្ដាប់​តាម » និង « រស់ដោយសារគ្រប់ទាំងព្រះបន្ទូល» ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៤៥-៤៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម និង​រក​មើល​នូវ​ពាក្យ និង​ឃ្លា​ទាំងឡាយ​នៅក្នុងវគ្គ​គម្ពីរ​នេះ ដែល​មានន័យ​ដូចគ្នា​នឹង « ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ » ។

  • តើ​ពាក្យ និង ឃ្លា​អ្វីខ្លះ ដែល​អ្នក​បានរក​ឃើញ ? ( ចម្លើយ​គួរ​មានដូចជា « សេចក្ដីពិត » « ពន្លឺ » « ព្រះវិញ្ញាណ » « ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ គ្រីស្ទ » និង « សំឡេង​នៃ​ព្រះវិញ្ញាណ » ) ។

សូម​សរសេរ​សេចក្ដី​ថ្លែង​ការ​ណ៍​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ បើ​យើង​ប្រុង​ស្ដាប់តាម​ព្រះបន្ទូល​នៃ​ព្រះ នោះ…​

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៤៥-៤៦ ដោយ​ស្ងាត់ស្ងៀម ។

  • ផ្អែកលើ​អ្វី​ដែល​អ្នក​បានរកឃើញ​នៅក្នុង​ខ ៤៥-៤៦ តើ​អ្នក​នឹង​បញ្ចប់​សេចក្ដីថ្លែង​ការណ៍​នៅលើ​ក្ដារខៀន​យ៉ាង​ដូចម្តេច ? ( សិស្ស​អាច​នឹង​ផ្ដល់​ចម្លើយ​ផ្សេង ។ សូម​បំពេញគោលការណ៍​នៅលើ​ក្ដារខៀន ដូច្នេះ​វានាំ​ទៅរក​គោលការណ៍​ដូច​ខាង​ក្រោម ៖​បើ​យើង​ប្រុង​ស្ដាប់តាម​ព្រះបន្ទូល​នៃ​ព្រះ នោះ​យើង​នឹង​ត្រូវ​បាន​បំភ្លឺគំនិត​តាមរយៈព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ )

សូម​បង្វែ​ចំណាប់អារម្មណ៍​របស់​សិស្ស​ទៅ​យកចិត្ត​ទុកដាក់​លើ​ឃ្លា « ព្រះវិញ្ញាណ​នៃព្រះ​យេស៊ូវ​គ្រីស្ទ » នៅក្នុងខ ៤៥។ សូម​ពន្យល់​ថា ឃ្លា​ផ្សេងទៀត​ដែលមានន័យ​ដូចគ្នាគឺ « ពន្លឺ​នៃ​ព្រះគ្រីស្ទ » ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ គឺ​ជា « អានុភាព​មួយ​នៃ​សេចក្ដី​ល្អ ដែល​មាន​នៅ​ក្នុង​មនុស្ស​ទូទៅ ។… [ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ] ពន្លឺ​នៃ​ព្រះគ្រីស្ទ ពុំ​គួរ​ត្រូវ​បាន​ច្រឡំ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះទេ ។ វា​ពុំ​មែនជា​តួអង្គ​មួយ ដូចជា​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ​ទេ » (ពិតចំពោះ​សេចក្ដីជំនឿ [ ឆ្នាំ ២០០៤ ] ទំព័រ ៩៦ ) ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ គឺ​មាននៅក្នុង​បុគ្គល​ម្នាក់ៗ ហើយ​ផ្ដល់​នូវ « ចំណេះដឹង​នៃ​ភាព​ត្រឹមត្រូវ និងភាព​ខុសឆ្គង [ ឬ ] ជាញាណ​ខាង​សីលធម៌ ឬ​មនសិការ » ។ វា « អាច​នាំ​យើង​ឲ្យ​គ្រប់គ្រង​សកម្មភាព​របស់យើង-- លុះត្រា​តែ​យើងជំនះ​វា ឬ​រម្ងាប់​វា » ( ប៊យដ៍ ឃេ ផាកកឺ​The Light of Christ,»Ensignខែ មេសា ឆ្នាំ ២០០៥ ទំព័រ ៩ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៤៧-៤៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម ហើយ​ប្រាប់​ថា​យើង​នឹង​មានពរជ័យ​យ៉ាង​ណា បើ​យើង​ប្រុង​ស្ដាប់​តាម​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ស្របតាមខ ៤៧តើ​យើង​នឹង​ត្រូវ​បានប្រទានពរ​យ៉ាង​ដូចម្ដេច បើ​យើងប្រុង​ស្ដាប់​តាម​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្ដែ​ពួកគេ​គួរ​តែ​ស្គាល់​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ប្រុង​ស្ដាប់​តាម​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​មក​រក​ព្រះបិតា ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • ស្រប​តាមខ ៤៨តើ​អ្វីខ្លះ​ដែលព្រះវរបិតា​នឹង​ធ្វើ នៅពេល​យើង​មក​រក​ទ្រង់ ? ( ទ្រង់នឹង​បង្រៀនយើង ) ។

  • នៅក្នុងខ ៤៨យើង​អាន​ថា ព្រះបិតា នឹង​បង្រៀន​យើង​ពុំ​គ្រាន់តែ​សម្រាប់​ជា​ប្រយោជន៍​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ប្រយោជន៍​នៃ​ពិភពលោក​ទាំងមូល​ផងដែរ ។ តើ​ការ​ណ៍នេះ​មានអត្ថន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

សូម​ចង្អុល​បង្ហាញ​ថា ដើម្បី​មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​បុគ្គល​ម្នាក់ៗ​អាច​ទទួល​ភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បន្ទាប់ពី​ពួកគេ​ចូល​ក្នុង​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យជ្រមុជទឹក ។ តាមរយៈ​អំណោយទាន​នេះ ពួកគេ​អាច​ទទួល​ពន្លឺ​បន្ថែម ហើយ​ត្រូវ​បាន​ដឹកនាំ​ត្រឡប់​ទៅ​វត្តមាន​នៃ​ព្រះបិតា ដើម្បីទទួលជីវិត​ដ៏អស់កល្បជានិច្ច ។

សូម​អញ្ជើញសិស្ស​ឲ្យ​បិទ​ភ្លើង​នៅក្នុង​បន្ទប់ រួច​ហើយ​ត្រឡប់​ទៅ​កន្លែង​របស់​ពួកគេ​វិញ ។ ( សូម​ប្រាកដ​ថា មាន​ពន្លឺ​គ្រប់គ្រាន់ល្មម​​នៅក្នុង​បន្ទប់​ដើម្បី​សិស្ស​អាច​ដើរ​ដោយសុវត្ថិភាព ) ។ សូមអញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែលពួកគេ​ត្រូវ​តែ​ដើរ​នៅក្នុង​ស្ថានភាព​ងងឹត​សូន្យសុង ។ សូម​ឲ្យ​សិស្ស​ពីរបីនាក់​ពិពណ៌នា​ថា​បទពិសោធន៍​នេះ វាយ៉ាង​ណា​ខ្លះ​ចំពោះ​ពួកគេ ។ បន្ទាប់​មក​សូម​បើក​ភ្លើង​មកវិញ ។

សូម​ពន្យល់​ថា ជាញឹកញាប់ក្នុងខគម្ពីរ ពាក្យភាពងងឹត សំដៅទៅលើ​ការពិពណ៌នានៃ​និមិត្តរូប​អំពី​ស្ថានភាព​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៤៩-៥៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយពិពណ៌នា​ប្រាប់ថា​នរណា​ដែលព្រះអម្ចាស់​បានមាន​បន្ទូល​ថា​នៅក្នុង​ភាព​ងងឹត​ខាងវិញ្ញាណ ហើយ​ហេតុអ្វី​បាន​ជា​ពួកគេ​ស្ថិត​នៅក្នុង​ស្ថានភាព​នោះ ។

  • តើនរណា​ស្ថិតនៅក្នុង​ភាពងងឹត ? ហេតុអ្វីក៏​ពួកគេ​ស្ថិត​នៅក្នុងភាពងងឹត ?

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង​ខគម្ពីរ​ទាំងនេះ អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ពិពណ៌នា​ថា​ស្ថិតនៅក្នុងពិភព​ងងឹត ក៏​ត្រូវ​បានពិពណ៌នា​ផងដែរ​ថាជា​អ្នកដែល​ស្ថិត​នៅ​ក្រោម​សេវកភាព​នៃអំពើបាប ។ នេះ​មានន័យថា ពួកគេ​ត្រូវ​ជាប់អន្ទាក់​នៅក្នុង​ផល​នៃ​អំពើបាប​របស់ពួកគេ ដោយសារ​ពួកគេ​ពុំ​បាន​ប្រែចិត្ត ។

  • តើ​ការ​រស់នៅ​ក្នុង​សេវកភាពនៃ​អំពើ​បាប ដូច​គ្នា​ទៅ​នឹង​ការនៅ​ក្នុង​ភាពងងឹត​យ៉ាង​ដូច​ម្ដេច​ដែរ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៥៤-៦១

ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​ដល់ពួកបរិសុទ្ធដែល​រាប់ថា​ព្រះគម្ពីរមរមនឥត​ប្រយោជន៍​

សូម​ពន្យល់​ថា ដើម្បី​ថ្លែង​ថា ពិភពលោក​ស្ថិត​នៅក្នុង​ភាពងងឹត នោះព្រះអម្ចាស់​មានបន្ទូល​ថា គំនិត​របស់​សមាជិក​នៃ​សាសនាចក្រ​ត្រូវ​បាន​ងងឹត ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៥៤-៥៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​នូវ​មូល​ហេតុ​ពីរ​យ៉ាង ថាហេតុអ្វី​គំនិត​របស់​សមាជិក​នៃ​សាសនាចក្រ​ត្រូវ​បាន​ប្រែជា​ងងឹត​ដូច្នេះ ។

  • ស្របតាមខ ៥៤ ហេតុអ្វី​ក៏​គំនិត​របស់​សមាជិក​នៃ​សាសនាចក្រ​ត្រូវ​បាន​ងងឹត ?

  • តើ​ការ​ចាត់ទុក​អ្វីមួយ​ជារបស់​ឥត​ប្រយោជន៍មានន័យ​យ៉ាងណា ? ( មិនអើពើរ​នឹង​អ្វី​មួយ ឬ​ចាត់ទុក​ថាវា​មិនគួរ​ឲ្យគោរព ឬ​ដោយ​មិន​យកចិត្ត​ទុកដាក់ ) ។ តើ​ការ​មិនជឿ ឬ​ការ​ចាត់ទុក​រឿង​ពិសិដ្ឋ​មួយ​ជា​ការឥត​ប្រយោជន៍ អាច​បណ្ដាល​ឲ្យគំនិត​របស់មនុស្ស​ម្នាក់​ត្រូវ​ប្រែជា​ងងឹត​យ៉ា​ងដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៥៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើលអ្វី ដែល​ពួកបរិសុទ្ធ ចាត់ទុកថា​ឥត​ប្រយោជន៍ ។

  • តើ​ពួក​បរិសុទ្ធ​ចាត់ទុក​អ្វីខ្លះ​ដែល​គ្មានប្រយោជន៍ ? ( ព្រះគម្ពីរ​មរមន និង « បទបញ្ញត្តិ​ពីមុនៗ » របស់ព្រះអម្ចាស់ ឬ​វិវរណៈ​មុនៗ រួមទាំង​វិវរណៈ​ទាំងឡាយ​ដែល​មាននៅក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ) ។

  • ស្របតាម​អ្វីដែលអ្នកបានរៀនមកពីខ ៥៤-៥៨តើ​យើង​នឹង​ជួប​ផលវិបាក​អ្វីខ្លះ បើ​យើង​ចាត់ទុក​ព្រះបន្ទូល​នៃព្រះ​គ្មានប្រយោជន៍​នោះ ? ( សិស្ស​គួរ​បង្ហាញ​ថាបើ​យើង​ចាត់ទុក​ព្រះបន្ទូល​នៃ​ព្រះ​គ្មាន​ប្រយោជន៍ នោះ​គំនិត​យើង​នឹង​ត្រូវ​ងងឹត ហើយ​យើងនឹង​នាំ​ទៅ​រក​ការ​ដាក់ទោស ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ស្ដីអំពី​ព្រះគម្ពីរ​មរមន ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

«តើ​លទ្ធផល​ដ៏​អស់កល្ប​ជានិច្ច ស្ថិត​នៅ​លើ​ការអនុវត្ត​របស់​អ្នក​ចំពោះ​ព្រះគម្ពីរ​នេះ​ដែរ​ឬទេ ? ពិតមែនហើយ មិន​ថា​ចំពោះ​ពរជ័យ​របស់​យើង ឬ ការដាក់​ទោស​របស់​យើង​នោះ​ទេ ។

« ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​គ្រប់​រូប គួរតែ​សិក្សា​ព្រះគម្ពីរ​នេះ​ពេញ​មួយ​ជីវិត​ខ្លួន ។ បើមិន​ដូច្នោះ​ទេ គេ​កំពុង​តែ​ដាក់​ព្រលឹង​ខ្លួន​ក្នុង​គ្រោះថ្នាក់ និង ការធ្វេស​ប្រហែស​ដែល​អាច​ផ្តល់​ភាព​រួមគ្នា​ខាង​វិញ្ញាណ និង បញ្ញា​ពេញ​មួយ​ជីវិត​របស់​ខ្លួន​ទាំងមូល ។ មាន​ភាពខុសគ្នា​រវាង​អ្នក​ប្រែចិត្តជឿ​ដែល​សាងសង់​លើ​ថ្ម​នៃ​ព្រះគ្រីស្ទ តាមរយៈ​ព្រះគម្ពីរ​មរមន ហើយ​កាន់ខ្ជាប់​ដំបងដែក​នោះ និង អ្នក​ដែល​មិន​បាន​ធ្វើ​ដូចនោះ » (« The Book of Mormon Is the Word of God » Ensign, ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។

« សូម​យើង​កុំ​នៅ​ក្រោម​ការដាក់​ទោស ដោយ​នូវ​ការវាយ និង សេចក្ដី​ជំនុំ​ជម្រះ​របស់​វា ព្រោះ​តែ​ការរាប់​អំណោយទាន​ដ៏​មហិមា និង ដ៏​អស្ចារ្យ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នេះ ទុក​ជា​គ្មាន​ផល​ប្រយោជន៍​នោះ​ឡើយ ។ តែ​សូម​យើង​ទទួលបាន​ជោគជ័យ​លើ​សេចក្ដីសន្យា​ទាំងឡាយ ដែល​ជាប់ទាក់ទង​នឹង​ការ​រក្សា​ទុក​វា​នៅក្នុង​ដួងចិត្ត​របស់​យើង​វិញ » (The Book of Mormon—Keystone of Our Religion, »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៧ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែលពួកគេ​ប្រព្រឹត្ត​ចំពោះ​ព្រះគម្ពីរមរមន ហើយ​តើ​ពួកគេអាច​ធ្វើ​ឲ្យការ​សិក្សា​របស់ពួកគេ​អំពី​ព្រះគម្ពីរ​មរមន​ជា​ការ ស្វែងយល់ពេញមួយជីវិតតាមរបៀបណា ។

សូមឲ្យសិស្ស​មើលគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៥៧ដោយស្ងាត់ស្ងៀម ។

  • តើ​ព្រះអម្ចាស់​បាន​មានបន្ទូលទៅ​ពួកបរិសុទ្ធ​ថា​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ប្រែចិត្ត​ពី​ការ​ចាត់ទុក​ព្រះបន្ទូល​របស់​ទ្រង់​គ្មានប្រយោជន៍​នោះ ? ( សូម​ជួយសិស្សឲ្យ​មើល​ឃើញ​ថា បន្ថែម​ពីលើ​ការ​ចងចាំ​ព្រះគម្ពីរមរមន និង «​បទបញ្ញត្តិ​មុនៗ » ដែលព្រះអម្ចាស់បានប្រទាន​ឲ្យ នោះពួកបរិសុទ្ធ​ចាំបាច់ត្រូវធ្វើ​នូវអ្វី​ដែល​បាន​សរសេរក្នុងគម្ពីរ ) ។

  • តើអ្នកនឹងសង្ខេបនូវអ្វីដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​យើងធ្វើ​ចំពោះ​ព្រះគម្ពីរមរមន​យ៉ា​ងដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រាប់នូវ​គោលការណ៍​ផ្សេងៗ ប៉ុន្ដែ​សូមប្រាកដ​ថា​ត្រូវ​​គូសបញ្ជាក់​ដូច​ខាង​ក្រោម ៖ យើង​ត្រូវ​សិក្សា​ព្រះគម្ពីរមរមន​ដោយ​ស្មោះត្រង់ ហើយ​រស់នៅ​ស្រប​តាម​ការ​បង្រៀន​នោះ ។ សូម​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​គូៗ​នោះ​ចែកចាយ​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​នរណា​ជា​គំរូ​ល្អ​ចំពោះអ្នក​អំពីការ​សិក្សា​ព្រះគម្ពីរមរមន និង​ការ​រស់នៅ​ស្របតាម​ការបង្រៀន​នោះ ?

ដើម្បី​បញ្ចប់ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦០-៦១ ឲ្យឮៗ ។ សូមឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​ការណែនាំ​បន្ថែម ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នកទាំងឡាយ​ណា​ដែល​ទទួល​ព្រះបន្ទូល​របស់ទ្រង់​តាមរយៈ​ព្រះគម្ពីរមរមន ។ បន្ទាប់ពី​បាន​អាន​ខទាំងឡាយ​ហើយ សូម​ចង្អុល​បង្ហាញ​ថា ស្របតាមខ ៦១អ្នកទាំងឡាយ​ដែល​ទទួល​ព្រះបន្ទូល​របស់ព្រះអម្ចាស់​នៅក្នុង​ព្រះគម្ពីរមរមន គឺ​ត្រូវ​ថ្លែង​ទីបន្ទាល់​ទៅ​ដល់​អ្នកដទៃ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ ពេលពួក​គេ​បាន​សិក្សា​ព្រះគម្ពីរមរមន ហើយ​ព្យាយាម​រស់នៅ​ស្របតាម​សេចក្ដីពិត​ដែល​គម្ពីរ​បង្រៀន ។ ( អ្នកអាច​នឹង​ផ្ដល់​ដល់​សិស្ស​នូវ​គ្រា​មួយ ដើម្បីគិត​អំពី​បទពិសោធន៍​របស់​ពួកគេ មុន​នឹង​សុំ​ពួកគេ​ឲ្យ​ឆ្លើយ​តប ) ។

សូម​រំឭក​ដល់សិស្ស​អំពី​គោលដៅ​របស់ពួកគេ​ដើម្បីសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ សូមសរសេរសំណួរ​ដូចខាង​ក្រោមនៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យសរសេរ​ចម្លើយ​របស់ពួកគេ​នៅក្នុង​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬក្នុងសៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

តើ​អ្នកបានរៀន​អ្វីខ្លះនៅថ្ងៃនេះ ដែល​បានបំផុសគំនិត​អ្នក​ឲ្យ​បន្ដ​សិក្សា​ព្រះគម្ពីរមរមន ?

តើអ្នក​នឹង​ធ្វើអ្វីខ្លះ​ដើម្បី​សិក្សា​ព្រះគម្ពីរមរមន​ឲ្យ​កាន់តែ​ឧស្សា​ព្យាយាម ហើយរស់នៅ​តាម​សេចក្ដីពិត​ដែលអ្នក​បាន​រៀន​មកពីព្រះ​គម្ពីរ​នោះ ?

តើអ្នក​នឹង​ប្រើ​ព្រះគម្ពីរមរមន​ដើម្បីចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​យ៉ា​ងដូចម្ដេច ?

សូម​ថ្លែង​ទីបន្ទាល់​ថា សិស្ស​នឹង​ខិត​ទៅកាន់តែ​ជិត​ព្រះវរបិតាសួគ៌ នៅពេលពួកគេ​រស់នៅ​តាមសេចក្ដីពិត​ដែលបាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ​ក្នុង​ថ្នាក់​រៀន ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៤៦ ។ « ព្រះវិញ្ញាណ​បាន​ប្រទានពន្លឺ​ដល់​មនុស្ស​គ្រប់រូប »

ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ និង​ព្រះវិញ្ញាណបរិសុទ្ធ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ព្រះវិញ្ញាណ បរិសុទ្ធ និង ពន្លឺ នៃ ព្រះគ្រីស្ទ គឺ ខុស ពី គ្នា ។ ខណៈ​ដែល​ពេលខ្លះ ព្រះវិញ្ញាណ​បរិសុទ្ធ និងពន្លឺ​នៃ​ព្រះគ្រីស្ទ ត្រូវបាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​ដោយ​ពាក្យ​ដូចគ្នា​ក៏​ដោយ ក៏​វា គឺជា​រឿង​ពីរយ៉ាង​ដែល​ដាច់ដោយ​ឡែក​ពី​គ្នាដែរ ។ វា​សំខាន់​សម្រាប់​អ្នកដើម្បី​ដឹង​អំពីរឿង​ទាំងពីរ​នេះ ។…

« ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅក្នុងព្រះគម្ពីរបានថ្លែងថា​ជា ‹ ព្រះវិញ្ញាណ [ដែល] ប្រទាន​ពន្លឺ​ដល់មនុស្ស​គ្រប់រូបណាដែលមក​ក្នុងលោកិយ ហើយ​ព្រះវិញ្ញាណបំភ្លឺ​គ្រប់​មនុស្ស​ពាស​ពេញ​លោកិយ › (គ. និង ស. ៨៤:៤៦គូសបញ្ជាក់បន្ថែម ) ‹ ពន្លឺ​ដែល​នៅក្នុង​គ្រប់ទាំងអស់ ដែល​ផ្ដល់​ជីវិត​ដល់គ្រប់ទាំងអស់ ដែលជា​ក្រឹត្យវិន័យ​តាមរយៈ​អ្វី​គ្រប់ទាំងអស់​ត្រូវ​បាន​គ្រប់​គ្រង › (គ. និង ស. ៨៨:១៣សូមមើល​ផងដែរយ៉ូហាន ១:៤-៩,គ. និង ស. ៨៤:៤៥-៤៧,៨៨:៦,៩៣:៩) ។

« ហើយ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ក៏​ត្រូវ​បាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​ថាជា ‹ ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ › (គ. និង ស. ៨៤:៤៥) ‹ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ › (កូរិនថូស​ទី ២ ៣:១៨សូមមើល​ផងដែរម៉ូសាយ ២៥:២៤) ‹ ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត › (គ. និង ស. ៩៣:២៦) ‹ ពន្លឺ​នៃ​សេចក្ដីពិត › (គ. និង ស. ៨៨:៦) ‹ ព្រះវិញ្ញាណ​នៃ​ព្រះ › (គ. និង ស. ៤៦:១៧) និង ‹ ព្រះវិញ្ញាណ​បរិសុទ្ធ › (គ. និង ស. ៤៥:៥៧) ។ ពាក្យ​ទាំងនេះ​មួយចំនួន​ក៏​ត្រូវ​បាន​ប្រើ​សំដៅ​ទៅលើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។

« គណៈ​ប្រធាន​ទី​មួយ​បាន​សរសេរ​ថា ‹ មាន​ព្រះចេស្ដាបានសាយ​ភាយ​នៅ​ទូទាំង​សកល​លោក ដែល​ជា​ពន្លឺ និង​ជីវិត​នៃ​ពិភពលោក « ដែលបំភ្លឺ​ដល់​មនុស្ស​ទាំង​អស់ ដែល​កើត​មក​ក្នុង​លោកីយ៍ » ដែល​ចេញមកពី​វត្តមាន​នៃ​ព្រះ​ទៅពាសពេញ​ទូទាំង​លំហរ​អាកាស ពន្លឺ និងព្រះចេស្ដា​នៃ​ព្រះ​បាន​ប្រទាន​មក​តាម​កម្រិត​ផ្សេងៗ​គ្នា​ដល់ « ពួក​អ្នក​ដែលបាន​ទូលដល់ទ្រង់ » ស្របតាម​សេចក្ដីជំនឿ និង​ការ​គោរព​ប្រតិបត្តិ​របស់ពួកគេ › ។ [ « ‹ Receiving › the Holy Ghost, » Improvement Era, ខែ មិនា ឆ្នាំ ១៩១៦, ទំព័រ ៤៦០ ] ។

« តាម​ចំណេះដឹង​នៃភាពត្រឹម​ត្រូវ និងភាព​ខុសឆ្គង ដោយមិន​គិត​ពី​ពន្លឺ​ខាងក្នុង​នេះ ត្រូវបាន​ហៅ​ថាជា​ពន្លឺ​នៃ​ព្រះគ្រីស្ទ ជា​ញាណខាង​សីលធម៌ ឬ មនសិការ​យ៉ាងណា​នោះទេ វា​អាច​ដឹកនាំយើង​ទៅរក​ការចេះ​ដឹងគ្រប់​គ្រង​សកម្មភាព​របស់​យើង —លុះត្រា​តែ​យើងជំនះ​វា ឬ​រម្ងាប់​វា » ( The Light of Christ, » Ensign, ខែ មេសា ឆ្នាំ ២០០៥, ទំព័រ ៨–៩ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៥៤-៥៧។ « ប្រែចិត្ត ហើយ​នឹកចាំ … ដល់​ព្រះគម្ពីរ​មរមន »

ព្រះអង្គ​សង្គ្រោះ និង​ពួកព្យាការី​របស់ទ្រង់​បាន​ដឹកនាំ​ដោយ​ប្រុងប្រយ័ត្នក្នុងការ​ចងក្រង និង​ការការពារ​នៃ​ព្រះគម្ពីរ​មរមន ពេញមួយជីវិត​ ។ សារលិខិត​នៅក្នុងនោះ គឺ​មានសារៈសំខាន់​បំផុត​ចំពោះ​មនុស្ស​ទាំងអស់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​លើក​ទឹកចិត្តដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ កុំឲ្យចាត់ទុក​សារលិខិត​នោះថា គ្មាន​ប្រយោជន៍ឲ្យ​សោះ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពួកអ្នក​ផ្សព្វផ្សាយសាសនា​ជំនាន់​មុន​មួយចំនួន ពេល​​ត្រឡប់មក​ផ្ទះវិញ ត្រូវ​​បាន​ព្រះអម្ចាស់​ស្ដីបន្ទោស​នៅក្នុង​កណ្ឌ ៨៤ នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ដោយ​សារ​តែ​ពួកគេ​បាន​បាន​ចាត់​ទុកព្រះគម្ពីរមរមនថាគ្មាន​ប្រយោជន៍ ។ ជាលទ្ធផល គំនិត​របស់ពួកគេ​ត្រូវ​បាន​ងងឹត ។ ព្រះអម្ចាស់​មានបន្ទូល​ថា ការ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ព្រះគម្ពីរមរមន នឹង​នាំ​ឲ្យសាសនាចក្រ​ទាំងមូល​ស្ថិត​ក្រោម​ការ​ដាក់ទោស សូម្បី​តែ​កូនចៅ​នៃ​ស៊ីយ៉ូន​ទាំងអស់​ផង ។ ហើយ​បន្ទាប់​មក​ព្រះអម្ចាស់ បានមានព្រះ​បន្ទូល​ថា ‹ ហើយ​ពួក​គេ​នឹង​ត្រូវ​នៅ​ក្រោម​ការ​ដាក់​ទោស​នេះ រហូត​ដល់​ពួកគេ​ប្រែចិត្ត ហើយ​នឹកចាំ​ដល់​សេចក្តីសញ្ញា​ថ្មី គឺ​ជា​ព្រះ​គម្ពីរ​មរមន › ។ ( សូម​មើល  គ. និង ស. ៨៤:៥៤–៥៧ ) ។ តើ​យើង​ទាំង​អស់គ្នា​នៅ​តែ​ស្ថិត​នៅក្រោម​ការ​ដាក់​ទោស​នោះឬ ?

« … ផលវិបាក​ធ្ងន់ធ្ងរ កើតមាន​អាស្រ័យ​លើ​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​ព្រះគម្ពីរមរមន ៖

« ព្រះអម្ចាស់​បានមានបន្ទូលថា ‹ អស់​អ្នកណា​ដែល​ទទួល​វា​ដោយ​សេចក្ដីជំនឿ ហើយ​ធ្វើ​ការ​សុចរិត អ្នក​នោះ​នឹង​បាន​ទទួល​មកុដ​នៃ​ជីវិតដ៏​នៅ​​អស់កល្បជានិច្ច 

«‹ ប៉ុន្ដែ​អស់​អ្នក​ណា​ពង្រឹង​ចិត្ត​របស់ខ្លួន ដោយ​នូវការ​ឥតជំនឿ ហើយ​មិន​ទទួលស្គាល់ នោះការណ៍​នេះ​នឹង​បែរទៅ​ជា​សេចក្ដីដាក់​ទោស​ដល់​ពួកគេ​វិញ--

«‹ ដ្បិត​ព្រះអម្ចាស់​ដ៏ជាព្រះ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា​ដូច្នោះ › ។ (គ. និង ស. ២០:១៤–១៦) ។

« តើព្រះគម្ពីរមរមន​ពិត​ឬ​ទេ ? ពិត ។

« តើ​វាសម្រាប់​នរណា ? យើង​ទាំងអស់គ្នា ។

« តើ​គោលបំណង​របស់វា​ជា​អ្វី ? ដើម្បី​នាំ​មនុស្ស​មក​រក​ព្រះគ្រីស្ទ ។

« តើ​វា​ធ្វើ​ដូច​នេះ​យ៉ាង​ដូចម្ដេច ? ដោយ​ការ​ថ្លែង​ទីបន្ទាល់អំពី​ព្រះគ្រីស្ទ និង​ការ​បើក​បង្ហាញ​ពី​ពួក​មារសត្រូវ​ទ្រង់ ។

« តើ​យើង​ត្រូវ​ប្រើ​វា​យ៉ាង​ដូចម្ដេច ? យើង​ត្រូវ​ទទួល​ទីបន្ទាល់អំពី​វា យើង​ត្រូវ​បង្រៀន​អំពី​វា យើង​ត្រូវ​លើក​វា​ឡើង​ជា​បទដ្ឋាន​មួយ ហើយ ‹ ហួច​ហៅ › ។ [ សូមមើល នីហ្វៃទី ២ ២៩:២] ។

« តើ​យើង​បាន​ធ្វើ​ដូច្នេះ​ហើយ​ឬនៅ ? គឺមិនត្រឹមតែ​គួរ​តែធ្វើនោះទេ តែគឺ​ត្រូវ​តែ​ធ្វើ ។

« តើ​លទ្ធផល​ដ៏​អស់កល្ប​ជានិច្ច ស្ថិត​នៅ​លើ​ការអនុវត្ត​របស់យើង​ចំពោះ​ព្រះគម្ពីរ​នេះ​ដែរ​ឬទេ ? ពិតមែនហើយ មិន​ថា​ចំពោះ​ពរជ័យ​របស់​យើង ឬ ការដាក់​ទោស​របស់​យើង​នោះ​ទេ ។

« ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ​គ្រប់​រូប គួរតែ​សិក្សា​ព្រះគម្ពីរ​នេះ​ពេញ​មួយ​ជីវិត​ខ្លួន ។ បើ​មិន​ដូច្នោះ​ទេ គាត់​កំពុង​តែ​ដាក់ព្រលឹង​គាត់​នៅក្នុងគ្រោះ​ថ្នាក់ ហើយ​កំពុង​បោះបង់ចោល​នូវ​អ្វី​ដែល​អាច​ផ្ដល់​នូវ​ការ​រួបរួម​ខាង​វិញ្ញាណ និ​ង​បញ្ញា​ចំពោះ​ជីវិត​របស់​គាត់​ទាំង​មូល​ហើយ » (The Book of Mormon Is the Word of God» Ensignខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៥៧-៦១។ ការ​ប្រើ​ព្រះគម្ពីរមរមន នៅក្នុង​ការ​សិក្សា និង​ការបង្រៀន​របស់​យើង

ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ថ្លែង​៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះគម្ពីរ​មរមន ពុំ​បានធ្វើ ទាំង​ពុំទាន់​ធ្វើ​ជា​ចំណុចយកចិត្តទុកដាក់​សំខាន់ចំពោះ​ការ​សិក្សា​ផ្ទាល់ខ្លួន​របស់​យើង ការ​បង្រៀន​ក្នុងគ្រួសារ ការ​ផ្សាយ និង​កិច្ចការ​ផ្សព្វផ្សាយសាសនា​នៅឡើយទេ ។ យើង​ត្រូវ​ប្រែចិត្ត​ចំពោះ​រឿង​នេះ » (Cleansing the Inner Vessel »Ensignខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៥-៦ ) ។