ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៥ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៩


មេរៀន​ទី ៩៥

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩

បុព្វកថា

នៅថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បាន​ទូលសួរ​ដល់ព្រះអម្ចាស់​អំពី​ការ​ប្រើ​ថ្នាំជក់​របស់​ពួកអ្នក​កាន់បព្វជិតភាព​នៅក្នុង​ការ​ប្រជុំ​របស់ពួកគេ ។ នៅក្នុង​ការ​ឆ្លើយតប ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩ដែលត្រូវ​បាន​ស្គាល់ថា​ជា ពាក្យសម្ដី​នៃ​ប្រាជ្ញា​វា​ង​វៃ ។ នៅក្នុងនោះ ព្រះអម្ចាស់​បានព្រមាន​ទាស់នឹង​ការ​ប្រើ​សារធាតុ​គ្រោះថ្នាក់ ហើយបាន​លើក​ទឹកចិត្ត​ឲ្យ​បរិភោគអាហារ​ដែលមានសុខភាព​ល្អ ។ ព្រះអម្ចាស់ក៏​បាន​សន្យា​ផងដែរ​ថា អ្នកទាំងឡាយ​ដែល​ធ្វើតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ នឹង​ត្រូវ​បានប្រទានពរ​ទាំង​ខាង​រូបកាយ និង​ខាងវិញ្ញាណ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១-៣

ព្រះអម្ចាស់ណែនាំវិវរណៈដែលត្រូវបានស្គាល់ថា​ជា ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ

សូម​សរសេរពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​លើ​ក្ដារខៀន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើអ្នកធ្លាប់​ត្រូវ​ពន្យល់​ដល់នរណា​ម្នាក់​ថា ហេតុអ្វី​អ្នក​ពុំ​ផឹក​ស្រា ផឹក​តែ ឬ​ផឹក​កាហ្វេ ឬ​ប្រើ​ថ្នាំ​ជក់​ដែរ​ឬទេ ? តើ​អ្នក​​និយាយ​យ៉ាងដូច​ម្តេច​ខ្លះ ? តើ​មនុស្ស​ឆ្លើយតប​យ៉ាង​ដូចម្ដេច ? ( បើអ្នក​ចង់ អ្នកអាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​មុន​ពេល​ថ្នាក់រៀន ។ នៅ​ពេលចាប់​ផ្ដើម​ថ្នាក់រៀន អ្នក​អាច​បំបែក​សិស្ស​ជា​គូៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ​សំណួរ​ទាំងបីនេះ​ជាមួយគ្នា ។ បន្ទាប់​មក សុំ​ឲ្យពួកគេ​រៀបរាប់​អំពីបទពិសោធន៍​មួយចំនួន​របស់ពួកគេ​ដល់​ថ្នាក់​ទាំងមូល ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដីផ្ដើម​កថាខណ្ឌ​សម្រាប់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៩ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ប្រាប់អំពីស្ថានភាព​ទាំងឡាយ​ដែល​នាំ​ឲ្យ​យ៉ូសែប ទទួលបាន​វិវរណៈនេះ ។ សូម​អញ្ជើញពួកគេឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀង​តាម រកមើល​ពាក្យ ឬ​ឃ្លា​ដែល​ពិពណ៌នា​អំពី​គោលបំណង​របស់ព្រះអម្ចាស់​ក្នុង​ការ​ប្រទាន​ឲ្យ​នូវ​វិវរណៈ​នេះ ។

  • ស្របតាមខ ២-៣ហេតុអ្វី​ក៏​វិវរណៈ​នេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ? ( អ្នក​អា​ច​ចាំបាច់​ត្រូវ​ពន្យល់​ថា​ឃ្លា « សេចក្ដីសង្គ្រោះ​ខាង​សាច់ឈាម » ទាក់ទង​ទៅនឹង​សុខុមាលភាព​ខាងរូបកាយ​របស់យើង និង​ឥទ្ធិពល​របស់​វា​ទៅលើ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង ) ។

សូម​ចង្អុល​បង្ហាញ​ថា ពីដំបូងព្រះអម្ចាស់​ពុំ​ប្រទាន​ពាក្យ​សម្ដី នៃ​ប្រាជ្ញា​វាងវៃ​ដល់ពួក​បរិសុទ្ធ​ជា​បទបញ្ញត្តិ​មួយឡើយ ( សូមមើលគ. និង ស. ៨៩:២) ។ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានពន្យល់​ថា ៖

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

« បើសិនជា [ ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ ] ត្រូវ​បាន​ប្រទាន​ឲ្យជា​បទបញ្ញត្តិ​មួយ នោះ​វា​នឹង​នាំ​មនុស្ស​គ្រប់គ្នា ដែល​បាន​ញៀន​នឹង​ការ​ប្រើ​គ្រឿង​គ្រោះថ្នាក់ទាំងនេះ ស្ថិត​នៅ​ក្រោមការ​ដាក់​ទោស​ជាមិន​ខាន ដូច្នេះ​ព្រះអម្ចាស់​ដ៏​ប្រកប​ដោយ​ក្ដីមេត្តា បាន​ប្រទាន​ដល់ពួកគេ​នូវ​ឱកាស​ដើម្បី​យកឈ្នះ មុនពេល​ដែល​ទ្រង់​នាំ​ពួកគេ​ទៅ​ដាក់នៅ​ក្រោម​ក្រឹត្យវិន័យ ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩១៣, ទំព័រ ១៤ ) ។

សូម​ពន្យល់​ថា ដោយសារ​តែ​ការណ៍នេះ យើង​គួរ​តែ​ប្រុងប្រយ័ត្ន​កុំ​វិនិច្ឆ័យ​ដល់ពួកអ្នកដឹកនាំ និង​សមាជិក​សាសនាចក្រ​ជំនាន់​មុន​មួយចំនួនឡើយ ទោះជា​បន្ទាប់​ពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ត្រូវ​បាន​បើក​សម្ដែង​ហើយក្ដី ក៏ការ​ប្រើសារធាតុ​ទាំងនោះ​ត្រូវ​បាន​ហាមឃាត់​នៅ​សព្វថ្ងៃនេះដែរ។ ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ជំនាន់​មុនទាំងមូល ពួកអ្នក​ដឹកនាំ​បាន​អញ្ជើញ​ពួកបរិសុទ្ធ​ឲ្យ​រស់នៅតាម​ពាក្យសម្ដីនៃ​ប្រាជ្ញា​វាង​វៃ​ឲ្យ​កាន់​តែ​ពេញលេញ ។ នៅ​ក្នុង​សន្និសីទ​ទូទៅនា​សរទរដូវ ឆ្នាំ ១៨៥១ ព្រិកហាំ យ៉ង់ បាន​ដាក់​ស្នើ​សុំ​ឲ្យ​ពួកបរិសុទ្ធ​ទាំងអស់ ចុះ​សេចក្ដីសញ្ញា​ជា​ផ្លូវការ​ដើម្បី​ចៀសវាងពី តែ កាហ្វេ ថ្នាំ​ជក់ និង​ស្រាវីស្គី ។ នៅ​ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ១៨៨២ ព្រះអម្ចាស់បាន​បើក​សម្ដែង​ដល់​ប្រធាន យ៉ូហាន ថេលើរ ថា​ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ​ត្រូវ​បាន​ចាត់ទុក​ថា ជា​បទបញ្ញត្តិ​មួយ ។ នៅ​ក្នុង​ឆ្នាំ ១៩១៩ គណៈ​ប្រធាន​ទី​មួយ នៅក្រោម​ការ​ដឹកនាំ​របស់​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បានធ្វើឲ្យ​ការ​គោរព​ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាង​វៃ ជា​តម្រូវការ​មួយ​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ។ ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ បន្ដ​ជា​បញ្ញត្តិ​សំខាន់មួយនៅ​បច្ចុប្បន្ន​នេះ ហើយ​ការ​គោរព​តាម​វា គឺ​ជា​លក្ខខណ្ឌមួយ​សម្រាប់​ពិធីបុណ្យជ្រមុជទឹក ការ​ចូល​រួម​ក្នុងព្រះវិហារបរិសុទ្ធ ការ​បម្រើ​ផ្សព្វផ្សាយសាសនា និង​ការបម្រើ​សក្ដិសម​ដទៃទៀត​នៅក្នុង​សាសនាចក្រ ។

នៅលើ​ក្ដារខៀន ពី​ខាង​ក្រោម​ពាក្យពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃបន្ដិច សូម​សរសេរ​ឃ្លាគោលការណ៍​ដោយសេចក្ដី​សន្យាចេញ​មកពីខ ៣​ត្រូវ​បានគេ​ស្គាល់ដូច​ខាង​ក្រោម ។ អ្នកក៏​អាច​ស្នើ​ឲ្យ​សិស្ស​គូស​ចំណាំ​ឃ្លា​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេផងដែរ ។ ឃ្លានេះ​នឹង​ធ្វើជា​គម្រោង​មួយ​សម្រាប់​មេរៀន​ដែល​នៅ​សល់ ។

គោលការណ៍ ដោយ សេចក្ដីសន្យា

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:៤-៩

ព្រះអម្ចាស់​ព្រមាន​ដល់ពួក​បរិសុទ្ធ​កុំ​ឲ្យ​ប្រើ​ស្រា ថ្នាំ​ជក់ តែ ឬ​កាហ្វេ

សូមបង្ហាញសិស្ស​នូវដងសន្ទូច​មួយ និង​នុយខ្លះៗឬ​គូរ​រូបភាព​នៅលើ​ក្ដារខៀន ។

រូបភាព
ដង​សន្ទូចមាន​នុយ
  • តើ​អ្នក​ស្ទូច​ត្រី​បញ្ឆោត​ត្រី​ស៊ីនុយ​សន្ទូច​តាមវិធីណាខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​​ផ្ទៀងតាម រកមើល​ថា​នរណា​ដែលព្រះអម្ចាស់​បានព្រមាន​ថា​នឹងជា​អ្នក​ដាក់​នុយ​បញ្ឆោត​ពួកបរិសុទ្ធ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  • តើ​ព្រះអម្ចាស់​បានព្រមាន​ដល់ពួកបរិសុទ្ធ​អ្វីខ្លះ នៅក្នុង​ខនេះ ?

សូម​សរសេរ​គោលការណ៍​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន​ពីក្រោមពាក្យ គោលការណ៍ ៖ ដោយ​សារ​អំពើ​អាក្រក់ និង​ផែនការ​ទាំងឡាយ​ដែលមាន​នៅថ្ងៃ​ចុង​ក្រោយ នោះព្រះអម្ចាស់​បាន​ព្រមាន​ដល់​យើង​កុំ​ឲ្យ​ប្រើ​សារធាតុដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ទាំងឡាយ ។ សូម​អញ្ជើញ​សិស្ស​ឲ្យអានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៥-៩ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​នូវអ្វី​ដែល​ជា​សារធាតុ ដែល​ព្រះអម្ចាស់​បាន​ព្រមាន​ដល់ពួក​បរិសុទ្ធ​កុំ​ឲ្យ​ទទួលទាន​ចូល​ក្នុង​រូបកាយរបស់ពួកគេ ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូសចំណាំ​ចំពោះអ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​សារធាតុអ្វីខ្លះ ដែលព្រះអម្ចាស់​ព្រមាន​ដល់ពួកបរិសុទ្ធ​កុំ​ឲ្យ​ទទួលទាន​ចូល​ក្នុង​រូបកាយ​របស់ពួកគេ ? ( អ្នក​អាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ពួកអ្នកដឹកនាំ​សាសនាចក្រ​បាន​ថ្លែង​ថា ពាក្យ « ភេសជ្ជៈ​ក្ដៅ » សំដៅទៅលើ តែ និង កាហ្វេ ) ។ តើ​សារធាតុ​ទាំងនេះ​មាន​គ្រោះថ្នាក់អ្វី​ខ្លះ ?

សូម​ចង្អុលបង្ហាញថា ស្រា និង​ថ្នាំ​ជក់ មាន​នូវ​ការ​ប្រើប្រាស់​ត្រឹមត្រូវ និង​ការប្រើប្រាស់មិន​ត្រឹមត្រូវ​ផងដែរ ( សូមមើលគ. និង ស. ៨៩:៧-៨) ។ នៅសព្វ​ថ្ងៃ​នេះ មាន​សារធាតុ​ដទៃទៀត ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ខុសឆ្គង ហើយជាលទ្ធផល​វា​ក្លាយជា​គ្រោះថ្នាក់ និង​ញៀន ។ ពួកអ្នកដឹកនាំ​សាសនាចក្រ​បានព្រមាន​ទាស់​នឹង​ការ​ប្រើប្រាស់​នូវ​រាល់​ភេសជ្ជៈ ថ្នាំ​ញៀន សារធាតុជាតិគីមី ឬ​ការ​ប្រើប្រាស់​ដែលគ្រោះថ្នាក់ ដែល​នាំ​ឲ្យជះឥទ្ធិពល « ខ្ពស់ » ឬ​ឥទ្ធិពល​ក្លែង​ក្លាយដទៃ​ទៀត ដែល​អាច​គ្រោះថ្នាក់​ដល់​រូបកាយ ឬ​គំនិត​របស់​យើង ។ សារធាតុ​ទាំងនេះ រួមមាន កញ្ឆា ថ្នាំ​ស្រវឹង ការ​មិនគោរព​តាម​វេជ្ជបញ្ជា ឬ ឱសថ​ដែល​អាច​ជាវដោយ​ឥត​មាន​វេជ្ជបញ្ជា ដែលត្រូវ​បាន​គេ បំពាន និង សារធាតុ​គីមី​ដែល​ប្រើ​នៅ​តាម​ផ្ទះ ។ ( សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ, ឆ្នាំ ២០១១], ទំព័រ ២៦) ។

  • ហេតុអ្វី​ក៏មនុស្ស​មួយចំនួន​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​ឲ្យ​ទទួល​ទាន​សារធាតុ​ទាំងឡាយ​ដែលព្រះអម្ចាស់​បា​ន​ហាមឃាត់​ដូច្នេះ ? ( មនុស្ស​មួយចំនួន មានអារម្មណ៍​ថា​វា​មាន​ប្រជាប្រិយភាព​ដើម្បី​ទទួលទាន​នូវ​សារធាតុ​ទាំងនេះ ។ អ្នក​ផ្សេងទៀត ព្យាយាម​រក​ប្រាក់ចំណេញ​ដោយការ​លក់​សារធាតុ​ញៀន​ទាំងឡាយ​ទៅដល់​អ្នកដទៃ ) ។

  • តើ​ការ​ញៀន​ប្រៀប​ដូចជា​ផ្លែ​សន្ទូច​ដែល​អ្នក​ស្ទូច​ត្រី​ប្រើ​ដើម្បី​ចាប់​ត្រី​យ៉ាង​ដូចម្តេចខ្លះ ? តើ​ការ​ញៀន​ធ្វើ​ឲ្យ​ខូច​បង់​ដល់​ការ​រីកចម្រើន​ដ៏អស់កល្បជានិច្ច​របស់​យើង​តាមយ៉ាង​ដូចម្ដេច​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ការ​ព្រមាន​ឲ្យ​ចៀសវាង​ពី​សារធាតុ​ដែលនាំ​ឲ្យញៀន និង​ប្រកបដោយ​គ្រោះថ្នាក់ បាន​ប្រទាន​ពរ​ដល់ជីវិត​របស់ពួកគេ ឬ​ជីវិត​មិត្តភក្ដិ​របស់ពួកគេ ឬ​សមាជិក​គ្រួសារ​របស់ពួកគេ​ ។ អ្នក​អាច​ចែកចាយបទពិសោធន៍​ផ្ទាល់​ខ្លួន​របស់​អ្នកផងដែរ ។ សូមអញ្ជើញសិស្ស​ឲ្យ​ធ្វើការ​សម្រេចចិត្ត​ដើម្បី​កុំ​ទទួលទាន​សារធាតុ​ទាំងឡាយ​ដែល​ផ្ទុយទៅ​នឹង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩:១០-១៧

ព្រះ​លើក​ទឹកចិត្ត​ឲ្យប្រើ​ប្រាស់​តិណទេស ផ្លែឈើ សាច់ និង គ្រាប់ធុញ្ញជាតិ

សូមអញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១០-១៧ដោយ​ស្ងាត់​ស្ងៀម ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​លើក​ទឹកចិត្តយើង​ឲ្យ​បរិភោគ ។ អ្នក​អាច​ផ្ដល់​យោបល់​ដល់​សិស្សថា ពួកគេ​គួរ​គូសចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​អាហារ​អ្វីខ្លះ​ដែលព្រះអម្ចាស់​ឲ្យ​យើង​បរិភោគដែល​ជា​ចំណែក​នៃ​ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ ?

  • ស្របតាម ខ ១១ តើ​អាកប្បកិរិយាប្រភេទណា ដែលយើងគួរ​មាន នៅពេល​យើង​ទទួលទាន​អាហារ​ដែលប្រកប​ដោយ​សុខភាព​ល្អ​ទាំងនេះ ? ( យើង​គួរ​តែ​ទទួល​ទាន​អាហារ​ទាំងនេះ​ដោយ​ការ​ប្រុងប្រយ័ត្ន និង​ដោយ​ការ​ថ្លែង​អំណរគុណ ។ អ្នកអាច​ចាំបាច់​ត្រូវ​បញ្ជាក់ថា « ដោយ​ការ​ប្រុងប្រយ័ត្ន » មានន័យ​ថា ដោយ​ឈ្លាសវៃ និង​ប្រយ័ត្ន​ប្រយែង ។ ការ​ទទួលទាន​លើស​កំណត់ ឬ​ពុំ​មាន​តុល្យភាព ទោះ​ជា​ទទួលទាន​អាហារ​ល្អ​ក្ដី ក៏អាច​នាំ​ឲ្យ​មាន​ខុសភាព​មិន​ល្អ​ដែរ ) ។

  • ផ្អែក​ទៅលើ​អ្វី​ដែលយើង​រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​គោលការណ៍​អំពី​អាហារ​ដែល​មានសុខភាព​អ្វីខ្លះ ដែល​យើងអាច​បន្ថែម​នៅលើ​ក្ដារខៀន ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នៅលើ​ក្ដារខៀន​នៅក្រោម​គោលការណ៍​អំពី​សារធាតុ​ដែល​មានគ្រោះថ្នាក់ ៖ យើង​ត្រូវប្រើ​ប្រាស់​តិណទេស ផ្លែឈើ សាច់ និង គ្រាប់ធុញ្ញជាតិដោយ​ឈ្លាស​វៃ និង​ប្រកប​ដោយ​អំណរ​គុណ )

សូម​ពន្យល់​ថា ឧទាហរណ៍​មួយ​នៃការ​ចេះ​ប្រើ​ប្រាស់​អាហារ អាច​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ការណែនាំ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​អំពី​សាច់ នៅក្នុងខ ១២-១៣។ ពាក្យដោយ​សំចៃផ្ដល់​យោបល់​ថា ជា​សាច់​ដែល​ត្រូវ​ប្រើ​តាម​មធ្យម ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:១៨-២១

ព្រះអម្ចាស់​សន្យា​អំពី​សុខភាព ប្រាជ្ញា និង​ការ​ការពារ​ដល់អ្នកទាំងឡាយ​ដែល​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ

សូម​សរសេរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន នៅក្រោម​ពាក្យការ​សន្យា ៖ បើ​យើងធ្វើ​តាមពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ និង​បទបញ្ញត្តិ​ដទៃទៀត​របស់ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​ជាមួយ​នឹង…

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:១៨-១៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​ពរជ័យ​ដែល​អាច​បំពេញ​បញ្ចប់​ប្រយោគ​នៅលើ​ក្ដារខៀន ។

  • តើពរជ័យ​អ្វីខ្លះ ដែល​ព្រះអម្ចាស់​សន្យា​ចំពោះ​អ្នកទាំងឡាយ ដែល​រក្សា​ថ្ងៃបរិសុទ្ធ​ជាបរិសុទ្ធ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន​ដើម្បី​បំពេញ​បញ្ចប់​ប្រយោគ ) ។

អ្នកអាច​នឹង​ចង់ពន្យល់​ថា ការ​សន្យា​សុខភាព​ល្អ​របស់ព្រះអម្ចាស់​នៅក្នុងខ ១៨ពុំ​មានន័យ​ថា ពាក្យ​សម្ដី នៃ​ប្រាជ្ញាវាងវៃ​គឺជា​ការ​ព្យាបាល​ដល់​ជំងឺ​រ៉ាំរ៉ៃ ឬ​ជំងឺបាន​ជាសះស្បើយ​នោះទេ ។ ផ្ទុយទៅវិញ វា​ជួយមនុស្ស​ឲ្យ​មាន​សុខភាព​ល្អបំផុត ហើយ​មាន​កម្លាំង​ដែលរូបកាយ​របស់ពួកគេ​មាន​សមត្ថភាព ។

  • តើ​ការ​រក្សា​ពាក្យ​សម្ដីនៃ​ប្រាជ្ញាវាងវៃ អាច​ជួយយើង​ទទួលបាន​ប្រាជ្ញា​និងចំណេះដឹង​យ៉ាង​ដូច​ម្ដេច ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ការគោរព​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ អនុញ្ញាត​ឲ្យ​យើង​រីករាយ​នឹង​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បង្ហាញ​ពី​ប្រាជ្ញា និង​ចំណេះ​ដឹង​ទៅ​អ្នក​ដែល​ស្មោះត្រង់ ។ ជា​ចំណែក​នៃ​ការ​ពិភាក្សានេះ អ្នកអាច​អញ្ជើ​ញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែង​ការណ៍​ដូច​ខាង​ក្រោម ដោយប្រធាន ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ខ្ញុំ​បាន​ដឹង … ថា គោលបំណង​ចម្បង​នៃ​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ត្រូវ​កើតឡើង​ជាមួយ​នឹង​វិវរណៈ ។…

« បើ​មនុស្ស​ម្នាក់ ‹ នៅ​ក្រោម​ឥទ្ធិពល​នេះ › ស្ទើរ​តែ​មិន​អាច​ស្ដាប់​ការ​និយាយ​ធម្មតា​ផង តើ​ពួក​គេ​អាច​ឆ្លើយតប​ទៅ​នឹង​ការ​បំផុស​គំនិត​ខាង​វិញ្ញាណ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​ដ៏​ទន់ភ្លន់​បំផុត​របស់​គេ​រំជួល​ដោយ​របៀប​ណា ?

« ‹ ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ មាន​តម្លៃ​ដូច​ជា​ក្រឹត្យ​វិន័យ​នៃ​សុខភាព​ដែរ វាអាច​មាន​តម្លៃ​សម្រាប់​វិញ្ញាណ​អ្នក ជាង​សម្រាប់​រាងកាយ​អ្នក​ទៅ​ទៀត › (« Prayers and Answers,» Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ ២០ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:២០-២១ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវពរជ័យ​បន្ថែម​ដែលអាច​កើត​មាន​តាមរយៈ​ការ​ធ្វើតាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញាវាងវៃ ។

  • តើពរជ័យបន្ថែម​​អ្វីខ្លះ ដែល​ព្រះអម្ចាស់​សន្យា​ចំពោះ​អ្នកទាំងឡាយ ដែលធ្វើតាមពាក្យ​សម្ដីនៃ​ប្រាជ្ញាវាងវៃ ?

ដើម្បីជួយ​សិស្ស​យល់​អំពី​ឃ្លា « ទេវតា​ដែល​បំផ្លាញ​នឹង​បង្ហួស​ពួក​គេ » សំដៅទៅលើគោលលទ្ធិ និង សេចក្តីសញ្ញា ៨៩:២១ លេខ​យោង។ សូម​ពន្យល់​ថា ការសន្យា​នៃ​ការ​ការពារ​ដ៏ទេវភាព​នេះ អាច​សំដៅទៅលើ​សុវត្ថិភាពខាង​រូបកាយ ក៏ដូចជា​ខាង​វិញ្ញាណផងដែរ ។ សូម​បញ្ចប់​ប្រយោគ​នៅលើ​ក្ដារខៀន​ដើម្បី​វា​ឆ្លុះ​បញ្ចាំង​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ធ្វើតាម​ពាក្យ​សម្ដី នៃ​ប្រាជ្ញា​វាងវៃ និង​បទបញ្ញត្តិ​ដទៃទៀត​របស់ព្រះអម្ចាស់ នោះព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​យើងឲ្យ​មានសុខភាព​ល្អ មានប្រាជ្ញា មាន​កម្លាំង និ​ង​ការការពារ ។

  • តើនៅពេលណាដែលអ្នក​មើលឃើញការ​សន្យា​នៅក្នុងខ ១៨-២១បាន​បំពេញ​នៅក្នុងជីវិត​របស់​អ្នក ឬ​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​អ្នកស្គាល់ ?

សូម​ឲ្យ​សិស្ស​ចែកចាយ ( ជាមួយ​នឹង​សិស្ស​ដទៃទៀត​ក្នុងថ្នាក់ ឬ​ជាមួយ​ដៃគូ ) នូវអ្វី​ដែលពួកគេ​បាន​រៀន ឬ​បាន​ដឹង​អំពី​ពាក្យ​សម្ដី នៃ​ប្រាជ្ញា​វាងវៃ នៅពេល​ពួកគេ​បាន​សិក្សាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩សព្វថ្ងៃនេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យពិចារណា​អំពី គោលការណ៍ និង​ការ​សន្យា​ទាំងឡាយ​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​បានដាក់​គោលដៅ​មួយ​ដើម្បីរស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាង​វៃ​កាន់តែ​មាន​ភាព​ស្មោះត្រង់ ។ សូម​ថ្លែងទីបន្ទាល់អំពី​ពរជ័យ​ទាំងឡាយ​ដែល​នឹង​កើតមានចំពោះពួកគេ​នៅពេល​ពួកគេ​រស់នៅ​តាម​ក្រឹត្យវិន័យនេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៩។ ជីវ​ប្រវត្តិ​ខាង​ប្រវត្តិសាស្ត្រ

នៅក្នុង​រដូវ​ត្រជាក់​ឆ្នាំ ១៨៣៣ មានអ្នកកាន់បព្វជិតភាព​ប្រហែលជា ២០ នាក់​បាន​ជួប​ជុំគ្នា​នៅ​បន្ទប់​ខាង​លើ​នៃ​ហាង​របស់ នូវល ខេ វីតនី នៅទីក្រុង​ខឺតឡង់ រដ្ឋអូហៃអូ ដើម្បី​ចូលរួម​ក្នុង​សាលា​នៃពួកព្យាការី ។ ដែល​ជាទូទៅ​នៅ​ជំនាន់​នោះ មានបុរស​ជាច្រើន​បានជក់បារី និង​ចុកថ្នាំជក់​អំឡុង​ពេល​ការ​ប្រជុំ ។ ព្រិកហាំ យ៉ង់ បាន​នឹក​ឃើញ​ថា « ជាញឹកញាប់ នៅពេល​ព្យាការី ចូល​ទៅក្នុង​បន្ទប់​ដើម្បី​ផ្ដល់​ការណែនាំក្នុងសាលា នោះគាត់នឹង​ត្រូវ​ហ៊ុំ​ព័ទ្ធ​ដោយ​ផ្សែង​បារី » (Teachings of Presidents of the Church: Joseph Smith[ឆ្នាំ ២០០៧]ទំព័រ ២៦៣) ។ ស្ថានភាព​ទាំងនេះ និង​ការ​រអ៊ូរទាំ​របស់ អិមម៉ា ស្ម៊ីធ ដែល​ត្រូវ​សម្អាត​កាក​ថ្នាំ​ជក់​ដែល​ស្ដោះ​ទៅលើ​កម្រាល​ឥដ្ឋ នោះ​បានបំផុស​ឲ្យ យ៉ូសែប ស៊្មីធ ទូលសួរ​អំពីការ​ប្រើប្រាស់នូវ​សារធាតុ​បែបនោះ ។ យ៉ូសែប ស៊្មីធ បានអធិស្ឋាន​សុំ​ការ​ដឹកនាំ ហើយ​បាន​ទទួល​វិវរណៈ​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៣ ។ « គោលការណ៍ដោយ​សេចក្ដីសន្យា »

ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​នូវ​អារម្មណ៍​ផ្ទាល់ខ្លួន និង​បទពិសោធន៍​របស់​លោក​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ដោយសារ​តែ​រោគ​ជំងឺ​ខួរឆ្អឹង​ពីកុមារភាព ខ្ញុំ​ពុំ​អាច​ចូលរួម​ក្នុងកីឡា​ទាំងឡាយ​បាន​ទេ ហើយ​បាន​បន្សល់​នូវ​អារម្មណ៍ថា​ខ្ញុំ​ពុំ​ល្អ​ដូចជា​មិត្ត​របស់​ខ្ញុំ​ទេ ។

« ក្នុងពរជ័យ​នៃ​អយ្យកោ​របស់ខ្ញុំ​បាន​ទូន្មានថា ៖ ‹ យាមកាម និងការពារ [រូបកាយ​របស់អ្នក]-- កុំ​ទទួលទាន​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់ដល់សរីរាង្គទាំងឡាយឡើយ ពីព្រោះវាពិសិដ្ឋ ។ វាគឺជាឧបករណ៍​នៃ​គំនិតរបស់​អ្នក ហើយជា​គ្រឹះ​នៃ​ចរិត​របស់​អ្នក › ( ពរជ័យ​នៃ​អយ្យកោ​របស់ ប៊យដ៍ ឃេ ផាកកឺ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៤៤ ទំព័រ ១ ) ។

« ខ្ញុំ​បាន​រកឃើញ​នៅក្នុង​ពាក្យ​សម្ដី​នៃ ប្រាជ្ញា​វាងវៃ​នូវ​គោលការណ៍​ដោយសេចក្ដីសន្យា​មួយ ។ គោលការណ៍​ថា ៖ មើល​ថែ​រូប​កាយ​របស់​អ្នក ចៀស​វាង​ពី​ការបង្កើត​ទម្លាប់ប្រើ​សារធាតុ តែ កាហ្វេ ថ្នាំជក់ សុរា និង​ថ្នាំញៀន ( សូមមើល គ. និង ស. ៨៩:៣-៩) ។ គ្រឿង​ញៀន​ដូច្នេះ ដំបូងឡើយវាធ្វើឲ្យមានចំណង់ចង់បន្តិចម្តងៗ ។

« សេចក្ដីសន្យា ៖ អ្នក​ទាំងឡាយ​ណា​ដែល​គោរព​នឹង​ទទួលបានសុខភាព​កាន់តែ​ល្អ ( សូមមើល គ. និង ស. ៨៩:១៨) ហើយ ‹ នឹង​រក​ឃើញ​ប្រាជ្ញា និង​ផល​ថ្លៃ​វិសេស​នៃ​ចំណេះ​វិជ្ជា គឺ​ជា​សម្បត្តិ​ដែលលាក់​ទុក › (គ. និង ស. ៨៩:១៩

« ទោះជា​រូបកាយ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ឬ​ពិការ ឬ​អសមត្ថភាពដ៏ដោយ ក៏វា​អាច​ដុសខាត់​ព្រលឹង​មួយ​សម្រាប់​ថ្ងៃ​នៃ​ការ​ស្ដារឡើងវិញ​ដ៏​រុងរឿង ហើយ​នឹង​ការ​ព្យាបាល​ដែល​នឹង​កើតមាន​មក​យ៉ាងជាក់ ។

« រូបកាយ​របស់​អ្នក​ពិត​ជាឧបករណ៍​នៃ​គំនិត និង​គ្រឹះ​នៃ​ចរិកលក្ខណៈ​របស់អ្នក » (Ye Are the Temple of God,» Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៧២ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៤ ។ ​មនុស្សដែលផ្សំ​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ផែនការ​អាក្រក់

មនុស្សដែល​ផ្សំ​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ផែនការ​អាក្រក់ ព្យាយាម​រក​ប្រាក់ចំណេញ​ដោយការ​លក់​សារធាតុ​ញៀន​ទាំងឡាយ​ទៅដល់​អ្នកដទៃ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ព្រះអម្ចាស់​បាន​ទត​ឃើញ​ជាមុន​នូវ ស្ថានភាព​នា​ពេល​សព្វថ្ងៃ​នេះ នៅ​ពេល​មនុស្ស​មាន​ចិត្ត​ចង់​បាន​ប្រាក់ នោះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រួម​គំនិត ទាក់ទាញ​មនុស្ស​ដទៃ​ឲ្យ​សេព​សារធាតុ​ពុល​ទៅ​ក្នុង​រូបកាយ​របស់​ពួកគេ ។ ការផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្សព្វផ្សាយ​អំពី​ស្រាបៀរ ស្រា​ទំពាំងបាយជូរ គ្រឿង​ស្រវឹង​នានា កាហ្វេ ថ្នាំ​ជក់ និង សារធាតុ​អន្តរាយ​ដទៃៗ​ទៀត គឺ​ជា​គំរូ​នៃ​ទង្វើ​ដែល​ព្រះអម្ចាស់​បាន​ទត​ឃើញ​ទុក​ជា​មុន ។ ប៉ុន្តែ គំរូ​ដ៏​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​បំផុត​នៃ​ការរួម​គំនិត​ដ៏​អាក្រក់​នោះ នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ គឺ​ជា​អ្នក​ដែល​ជំរុញ​ចិត្ត​ឲ្យពួកយុវវ័យធ្លាក់ចូលទៅក្នុង​ការប្រើប្រាស់​គ្រឿង​ញៀន ។

« ឱ​បងប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​របស់​ខ្ញុំ​អើយ យើង​សូម​ព្រមាន​ដល់​បងប្អូន​ដោយ​សេចក្ដី​ស្រឡាញ់​ទាំងស្រុង​ថា សាតាំង និង ពួក​ពល​បរិវារ​របស់​វា នឹង​ស្រវាស្រទេញ​ក្នុង​ការជំរុញចិត្ត​អ្នក​ឲ្យ​ប្រើប្រាស់​សារធាតុ​ពុល​នានា ព្រោះ​ពួក​វា​ដឹង​យ៉ាង​ប្រាកដ​ថា បើ​អ្នក​សេព​សារធាតុ​ទាំងនោះ អំណាច​ខាង​វិញ្ញាណ​របស់​អ្នក​នឹង​ចុះ​ខ្សោយ ហើយ​អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​អំណាច​របស់​អារក្ស ។ សូម​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង និង​មនុស្ស​ទាំងនោះ ដែល​នឹង​ជះឥទ្ធិពល​ដល់អ្នក​ឲ្យ​ល្មើស​នឹង​បទបញ្ញត្តិ​របស់ព្រះ ។ សូម​រក្សាបទបញ្ញត្តិ​នៃ​ព្រះ ហើយអ្នក​នឹង​មាន​ប្រាជ្ញា​ដើម្បី​ដឹង ហើយ​អាចញែក​ដឹង​ថា វា​អាក្រក់ » («A Principle with a Promise»Ensignខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៥៤-៥៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:៥-៩។ តើ​មានអ្វីខ្លះ ដែលពុំបានប្រាប់ជាក់លាក់នៅក្នុង​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩មិន​ប្រាប់​ពី​អ្វីៗ​ទាំងអស់​ដែល​ត្រូវ​ផឹក អាហារ ឬ​សារធាតុ​ដែល​ត្រូវ​ហាម​ឃាត់​នោះទេ ។ ពេល​ខ្លះ មាន​សំណួរ​ដែលត្រូវ​បាន​សួរ​អំពី​វត្ថុ​ដែល​ពុំ​បាន​ប្រាប់​នៅក្នុង​វិវរណៈ ឬ​ថា​ហេតុអ្វី​បាន​ជា តែ និងកាហ្វេ ត្រូវ​បាន​ហាមឃាត់​ទោះជា​វា​ពុំបាន​ប្រាប់ក្តី ។ សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​បានជួយ​ពន្យល់​ការណ៍​នេះ ៖

« គ្មាន​ការ​បកប្រែ​ជាផ្លូវការ​[អំពី ]ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​ទេ លើក​លែង​តែ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​បងប្អូនប្រុសនៅក្នុង​ជំនាន់​មុន​នៃ​សាសនាចក្រ ពេល​ដែល​វា​ត្រូវ​បាន​ប្រកាស​ថា ‹ ភេសជ្ជៈ​ក្ដៅ › មានន័យ​ថា តែ និងកាហ្វេ ។

« ទាក់ទង​ជាមួយនឹង​ការ​ផឹក​កូកា សាសនាចក្រ​ពុំ​មានថ្លែង​ជា​ផ្លូវការ​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​អ្នកដឹកនាំ​នៃ​សាសនា​ចក្រ​បាន​ទូន្មាន​ថា ឥឡូវ​យើង​សូម​ទូន្មានជាក់លាក់ ទាស់នឹងការប្រើភេសជ្ជៈគ្រប់ប្រភេទ​ដែលមាន​ជាតិ​ថ្នាំ​ដែល​បង្កើត​ជា​ការ​ញៀន​ប្រកប​ដោយគ្រោះថ្នាក់ ដែល​ស្ថិត​ក្នុង​ស្ថានភាព​ដែលនឹង​មាន​លទ្ធផល​ជា​ទម្លាប់ ។ រាល់​ភេសជ្ជៈ​ណា​ដែល​មាន​នូវគ្រឿង​ផ្សំ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ដល់​រូបកាយ គួរ​តែ​ចៀសវាង » (Priesthood Bulletin,ខែ កុម្ភៈ ឆ្នាំ ១៩៧២ [វ៉ុល​ទី ៨ លេខ ១] ៣-៤ សូមមើលផងដែរ «Staying Healthy: Welfare Services Suggests How,»Ensignខែ មករា ឆ្នាំ ១៩៨១ ទំព័រ ១៥-១៦ ) ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​តម្រូវការ​សម្រាប់​យើងឲ្យ​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​ក្នុង​ពាក្យ​សម្ដី​នៃ ប្រាជ្ញា​វាងវៃ និង​ទុកចិត្ត​លើ​សេចក្ដី​សន្យា​ទាំងឡាយ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« សមាជិកទាំងឡាយបាន​សរសេរ​សួរ​ថា បើរបស់នេះ ឬរបស់​នោះ ប្រឆាំងនឹង​ពាក្យ​សម្ដី នៃ​ប្រាជ្ញា​វាវៃ​ឬ​អត់ ។ វា​ត្រូវ​បាន​ស្គាល់​ច្បាស់​ថា តែ កាហ្វេ សុរា និង​ថ្នាំ​ជក់ គឺ​ប្រឆាំងនឹងពាក្យ​សម្ដី នៃ​ប្រាជ្ញា​វាវៃ​ ។ វា​ពុំ​ត្រូវ​បាន​ពន្យល់​លម្អិត​ជាង​នេះទេ ។ តែ​យើង​បង្រៀនគោលការណ៍​រួមគ្នា​នឹង​ពរជ័យ​ទាំងឡាយដែលបាន​សន្យា ។ មាន​របស់​ដែល​បង្កើត​ជា​ទម្លាប់នៃការញៀន ជាច្រើន ពេល​ដែល​ផឹក ឬ​ចុកថ្នាំ ឬ​ស្រូប ឬ​ចាក់ថ្នាំ ដែលនឹងធ្វើឲ្យទាំងរូបកាយ និង​វិញ្ញាណ​មានគ្រោះថ្នាក់ ដែល​វា​ពុំបាន​ប្រាប់នៅក្នុងវិវរណៈទេ ។

« អ្វីៗ​ដែល​ប្រកប​ដោយគ្រោះថ្នាក់ ពុំ​បាន​រៀបរាប់ជាក់លាក់ទេ ឧទាហរណ៍​ដូចជា ជាតិ​យ៉ាណូវ (គ្រឿង​ពុល​ម្យ៉ាង) --គឺ​ពិតជាអាក្រក់ណាស់ ប៉ុន្តែវាពុំបង្កើតឲ្យមានទម្លាប់ញៀនទេ ! ព្រះអម្ចាស់បានមានបន្ទូល​ថា ត្រូវ​តែ​បញ្ជា​គ្រប់​រឿង​ទាំងអស់ ‹ គឺជា​បាវ​ខ្ជិល​ច្រអូស ហើយ​មិនមាន​ប្រាជ្ញា​ទៅវិញ › (គ. និង ស. ៥៨:២៦) ។

« នៅក្នុង​វប្បធម៌​មួយចំនួន ការ​ទម្លាប់ផឹក​ជាទូទៅ​ក្នុង​ជាតិសាសន៍ បាន​អះអាង​ថា​គ្មាន​គ្រោះថ្នាក់​ទេ ដោយសារ​តែ​ពួកគេ​ពុំ​បានប្រាប់ជាក់លាក់នៅក្នុង​វិវរណៈទេ ។ ប៉ុន្ដែ​ពួកគេ​បាន​ទាញ​សមាជិក ជាពិសេស​បុរសៗ ឲ្យ​ចេញពីគ្រួសារ​របស់ពួកគេ​ដើម្បី​ចូលរួម​ក្នុង​ពិធីជប់លៀង ដែល​ល្មើស​នឹង​គោលការណ៍​យ៉ាង​ច្បាស់ ។ ការ​សន្យា​ទាំងឡាយ​ដែល​មាន​នៅក្នុងវិវរណៈ នឹង​ត្រូវ​បាន​បដិសេធ​ដោយ​មនុស្សមិន​យកចិត្តទុកដាក់ ឬមិន​ប្រយ័ត្ន​ប្រយែង ។​

« ការ​គោរពប្រតិបត្តិ​តាម​ដំបូន្មាន នឹងធ្វើឲ្យជីវិតអ្នកមានសុវត្ថិភាព » («The Word of Wisdom: The Principle and the Promises,»Ensignខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ១៧-១៨ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៩:២១ ។ « ពួកទេវតា​បំផ្លាញ​នឹង​បង្ហួស​ពួកគេ »

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​អំពី​និមិត្តរូប​នៃ​ខាងវិញ្ញាណ​អំពី​ពួកទេវតា​បំផ្លាញ​នឹង​បង្ហួស​ពួកអ្នក​ទាំងឡាយ​ដែល​ធ្វើ​តាម​ពាក្យ​សម្ដី​នៃប្រាជ្ញា​វាងវៃ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« មានសារៈសំខាន់​ជា​ពិសេស​នៅក្នុង​ខចុង​ក្រោយ​នៃកណ្ឌ ៨៩ដែល​ថ្លែង​ថា ‹ ពួកទេវតា​បំផ្លាញ នឹង​បង្ហួស​ពួកគេ ដូចជា​កូនចៅ​អ៊ីស្រាអែលដែរ ដែល​មិន​ប្រហារ​ពួកគេ​ឡើយ › (ខ ២១) ។ សេចក្ដីយោង​នេះ​សំដៅទៅ​ បុណ្យរំលង ដែលគូសបញ្ជាក់​អំពី​តម្រូវការដំបូង​គឺសេចក្ដី​ជំនឿ​ខាង​វិញ្ញាណ ។ នៅពេល​អ័ប្រាហាំ បានបង្ហាញអំពី​ឆន្ទៈ​របស់​លោក ដើម្បី​ដាក់​ថ្វាយអ៊ីសាក​ក្នុង​ការ​បូជា នោះ​គ្មាន​យោបល់ណាមួយ​ថា ការ​គោរពប្រតិបត្តិ​នឹង​នាំ​ឲ្យ​មានផល​ប្រយោជន៍​ដល់​រូបកាយ​ជា​ចាំបាច់​នោះទេ ។ នៅពេល យ៉ូស្វេ បានដឹកនាំ​ពួក​អ៊ីស្រាអែល​ឆ្លង​កាត់​ទន្លេ យ័រដាន់ ដែល​ត្រូវបាន​ជន់​លិច​នាគ្រា​នោះ ការ​បញ្ជាក់​អំពី​រង្វាន់ខាង​រូបកាយ គឺ​ពុំតម្រូវឲ្យ​មនុស្សស្មោះត្រង់​ធ្វើតាម​លោក​ទេ ។ យើង​គោរព​ពាក្យ​សម្ដីនៃ​ប្រាជ្ញា​វាងវៃ ដោយសារ​វា​តំណាង​ឲ្យ​ព្រះឆន្ទៈ​របស់ព្រះអម្ចាស់ ចំពោះ​ការ​ត្រៀម​ខ្លួន​ខាង​វិញ្ញាណ​របស់​យើង ធ្វើជា​បុត្រា និង​បុត្រី​ដ៏​សក្ដិសម​របស់ទ្រង់ ។ កាលណា​វិញ្ញាណ​របស់​យើងអាច​យកឈ្នះ​លើការ​ស្រេកឃ្លាន​ខាង​សាច់ឈាម​របស់យើង នោះគឺ​ជាចំណែក​នៃ​ដំណើរ​ការ​សាកល្បង​របស់​យើង »​ («Twenty Questions”address to CES religious educators, ថ្ងៃ​ទី ១៣ ខែ​កញ្ញា ឆ្នាំ ១៩៨៥ ], »LDS.org) ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​សារៈសំខាន់​ខាង​វិញ្ញាណ​នៃ​សេចក្ដីសន្យា​ថា « ពួក​ទេវតា​បំផ្លាញ​នឹង​បង្ហួស » ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« វា​គឺ​ពុំ​មែន​មកពី​សេចក្ដីស្លាប់​ខាង​ជីវិតរមែង​ស្លាប់​ទេ​ដែល​យើង​នឹង​រួច​ជីវិត​ក្នុង​ការ​រំលង​ហួស​ដូច្នេះ បើ​យើង​ដើរ​នៅក្នុងការ​គោរព​ប្រតិបត្តិ​ចំពោះ​បទបញ្ញត្តិ​ទាំងនេះ ដ្បិត​យើង​ម្នាក់ៗ​នឹង​ត្រូវ​ស្លាប់​នៅពេល​ណាមួយ ។ ប៉ុន្តែ​មានសេចក្ដីស្លាប់​ខាង​វិញ្ញាណ​ដែល​អ្នក​ពុំ​ចាំបាច់​ត្រូវ​រងទុក្ខ ។ បើអ្នក​គោរព​ប្រតិបត្តិ នោះ​សេចក្ដីស្លាប់ខាង​វិញ្ញាណ​នឹង​រំលង​ហួស​អ្នក វិវរណៈ​បង្រៀន​ថា ដ្បិត ‹ ព្រះគ្រីស្ទ​ដ៏ជា​យញ្ញ​បូជានៃ​បុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ › (កូរិនថូសទី ១ ៥:៧The Word of Wisdom: The Principle and the Promises,»Ensignខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ១៩ ) ។