ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤-៩៦


មេរៀនទី ៩៩

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤-៩៦

បុព្វកថា

ព្រះអម្ចាស់​បាន​បើក​សម្ដែង​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤នៅថ្ងៃទី ២ ខែ​សីហា ឆ្នាំ ១៨៣៣ ហើយ​បាន​ដឹកនាំ​ពួកបរិសុទ្ធ​ឲ្យ​ស្ថាបនា​ទីក្រុង​ខឺតឡង់​ស្រដៀង​គ្នា​នឹង​របៀប​ដែល​ទ្រង់បាន​ណែនាំ​ពួកគេ​ឲ្យ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅ​រដ្ឋ មិសសួរី ផងដែរ។ ព្រះអម្ចាស់​ក៏​បាន​បញ្ជា​ពួកបរិសុទ្ធ ឲ្យសាងសង់​កន្លែងមួយ​សម្រាប់​គណៈប្រធាន ( អគារ​រដ្ឋបាល​សាសនាចក្រ ) និង​កន្លែង​សម្រាប់​បោះពុម្ព​បន្ថែម​ពីលើព្រះវិហារបរិសុទ្ធ ដែល​ទ្រង់​ធ្លាប់បាន​បង្គាប់កាល​ពីមុន​ដល់ពួកបរិសុទ្ធ​ឲ្យ​សាងសង់ ។ ពីរ​ខែ​មុន នៅថ្ងៃទី ១ ខែ​មិថុនា ឆ្នាំ ១៨៣៣ យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈ​ដែល​រក​បាន​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥ដែល​ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​ពួកបរិសុទ្ធ​សម្រាប់ការ​ពន្យាពេល​ការ​សាងសង់​ព្រះវិហារបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៦មាននូវ​ការ​ណែនាំ​របស់ព្រះអម្ចាស់សម្រាប់តែងតាំង នូវល ខេ វីតនី « កាន់កាប់ » (គ. និង ស. ៩៦:២) ជាអចលនទ្រព្យដែល​ព្រះវិហារបរិសុទ្ធ​ខឺតឡង់​នឹង​ត្រូវ​បាន​សាងសង់​លើនោះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤

ព្រះអម្ចាស់​បង្គាប់​ឲ្យពួកបរិសុទ្ធ​សាងសង់​គេហដ្ឋាន​ពីរ​ ហើយ​បញ្ជាក់បន្ថែម​អំពី​សេចក្ដីត្រូវការ​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ ។

សូម​ឲ្យ​សិស្ស​ស្រមៃពី​ឱកាស​ដែលពួកគេ​មាន​ដើម្បី​ធ្វើ​ដំណើរ​ពេញ​ប្រទេស​ទៅកាន់​ទីក្រុង​ជាច្រើន ។ នៅពេល​ពួកគេ​ធ្វើដំណើរ ពួកគេ​បាន​កត់សម្គាល់​ថា មាន​កីឡា​ដ្ឋាននៅ​កណ្ដាល​ទីក្រុង​ក្នុង​ទីក្រុងទាំងឡាយ ។

  • តើ​ការណ៍​នេះ​អាច​នឹង​ផ្ដល់​យោបល់​អំពីមនុស្ស​នៃ​ប្រទេស​នេះ​យ៉ាង​ណា​ខ្លះ ?

  • បើ​អ្នក​នឹង​ទៅ​រៀបចំ​ទីក្រុង​ធំមួយ តើអ្នក​នឹង​ដាក់អ្វីខ្លះ​នៅកណ្ដាល​ទីក្រុង ? ហេតុអ្វី ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤:១, ៣, ១០ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​ប្រាប់​អំពី​អគារ​ចំនួន​បី ដែលព្រះអម្ចាស់​បាន​បង្គាប់​ដល់ពួកបរិសុទ្ធ​នៅក្នុងទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូត្រូវ​សាងសង់ ។ សូម​អញ្ជើញ​សិស្សឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

រូបភាព
គម្រោង​ប្លង់​ខឺតឡង់

សូមជ្រើសរើស​ចេញពី​គម្រោង​ប្លង់​ខឺតឡង់ រដ្ឋ អូហៃអូ ប្រហែល​ជា​ខែ​សីហា ឆ្នាំ ១៨៣៣ ។ អគារ​ចំនួន​បីនៅ​ខាង​ស្ដាំ​ដៃ តំណាង​ឲ្យ​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ជា​កន្លែង​មួយ​ដែល គណៈប្រធាន អាច​ធ្វើកិច្ចការ​របស់​ពួកលោក និង​ការិយាល័យ​បោះពុម្ពមួយ ។

  • អគារ​ទាំងបី​នេះ បង្ហាញ​អ្វីខ្លះ ដែលសំខាន់​ចំពោះ​ព្រះអម្ចាស់ ? ( ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារបរិសុទ្ធ កិច្ចការ​នៃ​គណៈប្រធានទីមួយ នៅក្នុង​ការ​ទទួលបាន​វិវរណៈ និង​ការ​បម្រើ​ក្នុងសាសនាចក្រ និងការ​បោះពុម្ព​ព្រះគម្ពីរ និងកិច្ចការ​ដទៃទៀត​ដែល​ព្រះអម្ចាស់​បង្គាប់មក ) ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤:១៣-១៧ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ណែនាំ​ដល់ ហៃរ៉ុម ស្ម៊ីធ, រេយណុល្ស ខាហ៊ូន និង យ៉ារេឌ ខារតើរ ដើម្បី​បង្កើត​ជា​គណៈ​កម្មការ​មួយ​សម្រាប់​អគារទាំងឡាយ​ដែលបាន​ប្រាប់​នៅក្នុងគោលលទ្ធិ និង សេចក្តី​សញ្ញា ៩៤

សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៤:១៦ដោយ​ស្ងាត់ស្ងៀម ដើម្បី​រក​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់ពួកបរិសុទ្ធ​អំពី​ការ​សាងសង់​អគារ​ទាំងឡាយ​សម្រាប់​គណៈប្រធាន និង​សម្រាប់ការ​បោះពុម្ព ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​ដើម្បី​សង់ព្រះវិហារបរិសុទ្ធ​ឡើង មុន​​​អគារ​ពីរ​ផ្សេងទៀត​ ? តើ​ការណ៍​នេះ​អាច​បង្រៀន​យើងអំពី​សារៈសំខាន់​នៃ​ព្រះវិហារបរិសុទ្ធ​យ៉ាង​ដូចម្តេចខ្លះ ? ( អ្នកអាច​ប្រាប់​ដល់សិស្ស​ថា អគារពីរ​ផ្សេង​ទៀត ពុំ​ដែល​បាន​សាងសង់​ឡើងទេ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥

ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​ដល់​ពួកបរិសុទ្ធសម្រាប់ការពន្យាពេល​សាងសង់​ព្រះវិហារបរិសុទ្ធ

សូមរំឭក​សិស្ស​ថា ដំបូង​ឡើយ​ព្រះអម្ចាស់​ចេញ​បទបញ្ញត្តិ​ឲ្យ​សង់ព្រះវិហារបរិសុទ្ធ​ខឺតឡង់​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:១១៩ដែល​បាន​កត់ត្រា​នៅថ្ងៃទី ២៧ និង ២៨ ខែ​ធ្នូ ឆ្នាំ ១៨៣២ ។ ( សូម​សរសេរកាល​បរិច្ឆេទ​នេះ​​នៅលើ​ក្ដារខៀន ) ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​នៅក្នុង​សេចក្ដីណែនាំ​កណ្ឌគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥អំពី​កាលបរិច្ឆេទ​ដែល​វិវរណៈនេះ​ត្រូវ​បាន​ប្រទាន​ឲ្យ ។ សូម​ឲ្យពួកគេ​គណនា​អំពី​ពេលវេលា​ប្រហាក់ប្រហែល​ដែល​បានកន្លង​ទៅ​នៅចន្លោះ​កាលបរិច្ឆេទ​ទាំង​ពីរ​នេះ ។ សូម​ពន្យល់​ថា អំឡុង​គ្រា​នេះ អ្នកដឹកនាំ​សាសនាចក្រ​បាន​ដឹង​​អំពី​ដីកម្មសិទ្ធិ​នៅ​ទីក្រុង​ខឺតឡង់ ដែល​ត្រូវ​សាងសង់​ព្រះវិហារបរិសុទ្ធ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ ១៨៣៣ ពួកបរិសុទ្ធ​ពុំ​បាន​ចាប់​ផ្ដើម​សាងសង់​ព្រះវិហារបរិសុទ្ធ ឬ​រៀបចំ​ចាក់គ្រឹះ​ឡើយ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:១-៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ប្រាប់​នូវ​អ្វី​ដែលព្រះអម្ចាស់​បានប្រាប់​ដល់ពួកបរិសុទ្ធ​អំពី​ការ​ពន្យាពេល​របស់ពួកគេ​នៅក្នុងការ​សាងសង់​ព្រះវិហារបរិសុទ្ធ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។

  • តើព្រះអម្ចាស់​ធ្វើអ្វីខ្លះ សម្រាប់​អ្នកទាំងឡាយ​ដែលទ្រង់​ស្រឡាញ់ ? ( សិស្ស​គួរ​តែ​ប្រាប់អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ព្រះ​បាន​វាយ​ផ្ចាល​ដល់អ្នកទាំងឡាយ​ដែល​ទ្រង់​ស្រឡាញ់ ។ អ្នកអាច​ឲ្យ​យោបល់​សិស្សឲ្យ​គូសចំណាំ​ពាក្យ ដែល​បង្រៀន​អំពីសេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីររបស់ពួកគេ ) ។

  • តើ​ការវាយផ្ចាល​មាន​អត្ថន័យ​យ៉ាងណា ? ( ដើម្បី​លត់ដំ ឬ​កែតម្រូវ ) ។ ស្របតាម​ខគម្ពីរ​ទាំងនេះ ហេតុអ្វី​ព្រះវាយ​ផ្ចាល​ដល់អ្នកទាំងឡាយ​ដែល​ទ្រង់​ស្រឡាញ់​យ៉ាងដូច្នេះ ?

សូម​ឲ្យ​សិស្ស​ពិចារណា​អំពី​របៀប​ដែលពួកគេ​ឆ្លើយ​តបជាញឹកញាប់​ នៅពេល​ពួកគេ​ត្រូវ​បាន​វាយ​ផ្ចាល ឬ​កែតម្រូវ​ដោយនរណា​ម្នាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ដំណើរ​រឿង​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​មួយចំនួន​បាន​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ផ្ចាល​របស់ព្រះអម្ចាស់ ៖

បន្ទាប់ពី យ៉ូសែប ស៊្មីធ បាន​ទទួលវិវរណៈដែលបាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥ពួកអ្នកដឹកនាំ​សាសនាចក្រ បាន​ធ្វើ​សន្និសីទ​មួយ​ដើម្បីពិភាក្សា​អំពី​ការសាងសង់ព្រះវិហារបរិសុទ្ធ ។ « មនុស្ស​មួយចំនួន​ចូលចិត្តក្នុង​ការ​សាងសង់​គ្រោង​នៃ​ផ្ទះ ហើយ​អ្នកដទៃទៀត​ចង់​សង់​ផ្ទះ​ពី​ឈើ​ហ៊ុប ។ យ៉ូសែប បាន​រំឭក​ពួកគាត់​ថា ពួកគាត់​ពុំ​មែន​សាងសង់​ដំណាក់​មួយ​ឡើង​សម្រាប់​មនុស្ស​នោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​ព្រះ លោក​បាន​មាន​ប្រសាសន៍​ថា ‹ បងប្អូន​ប្រុស​ទាំងឡាយ​អើយ តើ​យើង​នឹង​សាងសង់​ដំណាក់​សម្រាប់​ព្រះ​របស់​យើង​ពី​ឈើ​ហ៊ុប​ឬ ? ទេ ខ្ញុំ​មាន​ផែនការ​ល្អ​ប្រសើរ​ជាង​នោះ ។ ខ្ញុំ​មាន​ប្លង់​នៃ​ដំណាក់​របស់ព្រះអម្ចាស់ ដែលព្រះអង្គ​ផ្ទាល់​បាន​ប្រទាន​ឲ្យ ›» ។ បន្ទាប់មក យ៉ូសែប បាន​ពន្យល់​អំពី គំរូ​ពេញលេញ​នៃ​ព្រះវិហារបរិសុទ្ធ នោះ​បងប្អូន​ប្រុស​ទាំងអស់​មានចិត្ត​រំភើបរីករាយ ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ទីតាំង​នៃ​ការ​សាងសង់ ដក​របង ហើយ​បាន​ដាក់ដី​បំពេញ​ក្នុង​ស្រែ​ដែល​បាន​ដាំដុះ​ដោយ​គ្រួសារ​ស្ម៊ីធ​កាល​ពីមុន ។ បន្ទាប់មកស្រូវ​បាន​ជម្រះ​យ៉ាង​ស្អាត រួច​ហើយ ហៃរ៉ុម ស្ម៊ីធ « បាន​ចាប់​ផ្ដើម​ជីក​ធ្វើជា​គ្រឹះ​ជញ្ជាំង » ។ (សូមមើល លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother,បាន​បោះពុម្ពដោយ Preston Nibley [ឆ្នាំ ១៩៥៨], ទំព័រ ២៣០,​ ២៣១ )។

  • តើ​យើង​អាចរៀនមកពី​ពួកបរិសុទ្ធ​ទាំងនេះ​អ្វីខ្លះ​ អំពីរបៀប​ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​វាយ​ផ្ចាល ?

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុងខ ៣ព្រះអម្ចាស់​បាន​ពិពណ៌នា​អំពី​ការ​ពន្យាពេល​ការសាងសង់​ព្រះវិហារបរិសុទ្ធ​របស់​ពួកបរិសុទ្ធ គឺជា « អំពើបាបដ៏ធ្ងន់ណាស់ » ។ សូម​អញ្ជើញសិស្ស​ឲ្យ​ស្រាវជ្រាវ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:៥-៦ដើម្បី​មើល​ឃើញ​នូវ​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រៀបធៀប​ជា​អំពើបាបដ៏​ធ្ងន់​ធ្ងរ ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

  • តើ​ការ​មិនអើពើរ​នឹង​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ក្នុង​ការ​ស្ថាបនា​ព្រះវិហារបរិសុទ្ធ ដូចជា « ​ដើរ​នៅក្នុង​សេចក្ដីងងឹត​ទាំង​កណ្ដាលថ្ងៃត្រង់ » យ៉ាង​ដូចម្ដេច ? តើ​យើងអាច « ​ដើរ​នៅក្នុង​សេចក្ដីងងឹតទាំង​កណ្ដាល​ថ្ងៃ​ត្រង់ » យ៉ាង​ដូចម្ដេច បើ​យើង​ជ្រើសរើស​បដិសេធ​បទបញ្ញត្តិផ្សេងទៀត​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:៤, ៨-៩ ជាមួយដៃគូ ។ សូម​ឲ្យ​ពួកគេ​ប្រាប់​អំពី​មូលហេតុ​ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ។ ( អ្នកអាច​ពន្យល់​ថា ឃ្លា « ប្រយោជន៏ឲ្យ​យើង​អាច​សម្រេច​កិច្ចការ​ប្លែកៗ​របស់​យើងបាន » [ខ ៤] អាច​សំដៅទៅលើ​របៀប​ដែល​មនុស្ស​ពុំ​ជឿ​ទៅលើ​វិវរណៈ ការ​យាងមកជួប​ពី​ស្ថានសួគ៌ និង​រឿង​ខាង​វិញ្ញាណ​ដទៃទៀត អាច​មើល​ឃើញថា​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ គឺ​ជា​រឿង​ចម្លែក ) ។

  • តើ​យើង​អាច​រៀនអ្វី​ខ្លះមកពី​ខគម្ពីរ​ទាំងនេះ អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់បញ្ជា​ឲ្យ​យើង​សាងសង់​ព្រះវិហារបរិសុទ្ធ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប អ្នកអាច​នឹង​ចង់​សរសេរ​នូវ​គោលការណ៍​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖នៅក្នុង​ព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់​បាន​រៀបចំ​ពួកអ្នកបម្រើ​ទ្រង់ ឲ្យធ្វើ​កិច្ចការ​របស់​ទ្រង់ ហើយ​ប្រទានអំណាច​ដល់ពួកគេ )

សូម​ពន្យល់ថាប្រទានមាន​ន័យ​ថា ផ្ដល់​ដល់នរណា​ម្នាក់​នូវ​អំណោយ​មួយ ។ ការ​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​ន័យ​ថា​ទទួល​បានអំណាច និង​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

«ទាល់តែ​អ្នក​បាន​ចូល​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​បាន​ទទួល​គ្រប់​ពរជ័យ​ដែល​រង់ចាំ​អ្នក​នៅ​ទីនោះ បើ​មិន​ដូច្នោះ​ទេ អ្នក​មិន​បាន​ទទួល​អ្វីៗ​ទាំងអស់​ដែល​សាសនាចក្រ​បាន​ផ្តល់​ឲ្យ​ទេ ។ ពរជ័យសំខាន់ និងអស្ចារ្យ​បំផុត​ទាំងអស់ នៃ​សមាជិកភាព​នៅក្នុង​សាសនាចក្រ គឺ​ជា​ពរជ័យ​ទាំងឡាយ​ណា​ដែល​យើង​បានទទួលនៅក្នុង​ដំណាក់​នៃ​ព្រះ » ( The Holy Temple—a Beacon to the World»Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១១​ ទំព័រ ៩៣ ) ។

  • តើ​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​ពីរ ដែល​យើងអាច​ទទួល​តែ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​នៃ​ព្រះ មានអ្វីខ្លះ ? ( អំណោយទាន​ពិសិដ្ឋ​ក្នុងព្រះវិហារបរិសុទ្ធ និង​ការ​ផ្សាភ្ជាប់​អាពាហ៍ពិពាហ៍ ) ។

  • តើ​រឿង​មួយចំនួន​ដែលអ្នក​អាច​ធ្វើ​នា​ពេល​ឥឡូវ​នេះ ដើម្បីត្រៀម​ខ្លួន​ទទួល​ពិធីបរិសុទ្ធ​ និង​ពរជ័យ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ទាំងនេះមានអ្វីខ្លះ? ( ចម្លើយ​អាច​រួមមាន​ការ​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា និងពិធីបរិសុទ្ធ​នានា ដែលពួកគេ​បាន​ទទួល​រួច​ហើយ និង​រស់នៅ​ដោយសក្ដិសម​ជានិច្ច ដើម្បី​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ)​ ។

សូម​ពន្យល់​ថា ការ​សាងសង់​ព្រះវិហារបរិសុទ្ធ​ ខឺតឡង់ គឺ​ជា​កិច្ចការ​ដ៏ធំដែល​ត្រូវ​សម្រេច​របស់​ពួកបរិសុទ្ធ ។ នៅដើម​ឆ្នាំ ១៨៣៣ មាន​សមាជិកសាសនាចក្រ​ប្រហែលជា តិចជាង ២០០ នាក់​នៅក្នុង​រដ្ឋ អូហៃអូ ហើយភាគ​ច្រើន​គឺ​ជា​អ្នក​ក្រ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:១១-១២ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើលពី​អ្វី​ដែល​​ព្រះអម្ចាស់​បានសន្យា​ថា បើ​ពួកបរិសុទ្ធ​នឹង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។

  • តើ​ព្រះអម្ចាស់​សន្យា​អ្វី​ខ្លះ បើ​ពួកបរិសុទ្ធ​នឹងគោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ?

សូម​ជូនដំណឹង​ដល់​សិស្ស​ក្នុង​ថ្នាក់​ថា ពួកបរិសុទ្ធ​នៅ អូហៃអូ បាន​បន្ដ​មាន​សេចក្ដីជំនឿ​ទៅលើ​ការ​សន្យារបស់ព្រះអម្ចាស់ ហើយ​បាន​សាងសង់​ព្រះវិហារបរិសុទ្ធ ។

  • តើ​គោលការណ៍​អ្វី​ដែល​យើង​អាច​រៀនមក​ពី ខ ១១​នេះ ?​ (សិស្ស​គួរ​ប្រាប់នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖បើ​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះ​យើង​នឹង​មាន​អំណាច​ដើម្បីធ្វើ​អ្វី ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​យើង​ធ្វើ )

  • តើ​ស្ថានភាពមួយចំនួន​ ដែលអ្នកអាច​នឹង​ប្រឈមមុខ​ក្នុង​គោលលទ្ធិ​នេះ​អាច​អនុវត្តមានអ្វីខ្លះ ? តើ​អ្នកមានអារម្មណ៍​ថា អ្នក​បាន​ទទួល​ជំនួយ​របស់ព្រះអម្ចាស់​ឲ្យធ្វើ​អ្វីមួយ ដោយសារ​តែ​អ្នករក្សា​បទបញ្ញត្តិ​ទ្រង់​ នៅពេលណា ?

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:១៣-១៧ដោយ​ការ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ការណែ​នាំ​អំពី​ទំហំ និង​មុខងារ​នៃ​បន្ទប់​ជាក់លាក់​នៃ​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ។ សូមអញ្ជើញ​​សិស្ស​ម្នាក់ឲ្យ​អាន ខ ១៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវ​របៀប​មួយ ដែលព្រះអម្ចាស់​បាន​បង្ហាញ​ថា ទ្រង់​នឹង​បំពេញ​នូវការ​សន្យានេះ ដើម្បី​ប្រទាន​ដល់ពួកគេ​នូវ​ព្រះចេស្ដា​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ ។ សូម​អញ្ជើញឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ ( អ្នកអាច​បង្ហាញ​ថា ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​បង្ហាញ​ដល់​មនុស្ស​បីនាក់អំពី​របៀប​ដែល​ព្រះវិហារបរិសុទ្ធ​គួរ​ត្រូវ​បាន​សាងសង់ ។ បុរស​ទាំង​បី​រូបនេះ គឺ​ជា​គណៈប្រធានទីមួយ ) ។

ដើម្បីជួយ​សិស្ស​មើល​ឃើញ​ពី​របៀប​ដែល​ការសន្យា​នេះ ត្រូវ​បាន​បំពេញ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​កថា​កណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន និង ហ្រ្វែឌើរិក ជី វិលលាម្ស បាន​អធិស្ឋាន​រួមគ្នា ហើយបាន​ឃើញ​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ការ​និមិត្ត ។ បន្ទាប់ពី​ការ​មើលឃើញ​នូវផ្នែក​ខាងក្រៅ​យ៉ាង​លម្អិត « អគារ​ហាក់ដូចជា​លេច​មក​លើ [ពួកលោក] » ហើយ​ពួកលោក​បាន​មើល​ឃើញ​ផ្នែក​ខាង​ក្នុង​នៃ​អគារ ដូចជា​ពួកលោក​បានស្ថិត​នៅខាង​ក្នុង​អគារនោះ ( សូមមើលTeachings of Presidents of the Church: Joseph Smith២០០៧], ទំព័រ២៧១ ) ។ ក្រោយមក នៅពេល​ព្រះវិហារបរិសុទ្ធ​សាងសង់ជិត​ហើយ​ នោះ​ហ្រ្វែឌើរិក ជី វិលលាម្ស បាន​និយាយ​ថា វា​មានរូបរាង​ដូច​គំរូ​ដែល​គាត់​បាន​មើលឃើញនៅក្នុង​ការនិមិត្ត ចាប់តាំង​ពី​រឿង​លម្អិត​ៗតូចតាច​បំផុត ហើយគាត់​ពុំ​អាច​ប្រាប់​ពី​ភាព​ខុសគ្នា​រវាងគំរូ​ព្រះវិហារបរិសុទ្ធ​នៅក្នុង​ការនិមិត្ត និង​ព្រះវិហារបរិសុទ្ធ​ដែល​បាន​សាងសង់​នោះទេ ។

  • នៅក្នុង​ឧទាហរណ៍​នេះ តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់ពួក​បរិសុទ្ធ​នូវ​អំណាច​ដើម្បីធ្វើ​នូវអ្វី​ដែល​ទ្រង់​បាន​សុំឲ្យ​ពួកគេ​ធ្វើ​យ៉ាង​ដូចម្ដេច​ខ្លះ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៦

នូវល ខេ វីតនី ត្រូវបាន​ចាត់តាំង​ឲ្យ​កាន់​កាប់​នូវ​រាល់​ទ្រព្យសម្បត្តិ​របស់សាសនាចក្រ​ទាំងអស់

សូម​ពន្យល់​ថា នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៦ព្រះអម្ចាស់​បាន​ណែនាំ​ថា ប៊ីស្សព នូវល ខេ វីតនី គួរ​តែ​កាន់​កាប់​នូវ​រាល់​ទ្រព្យសម្បត្តិ​របស់​សាសនាចក្រ ។ ព្រះវិហារបរិសុទ្ធ​នឹង​សាងសង់​នៅ​កន្លែង​ដែលបាន​កំណត់ដោយ​ព្រះអម្ចាស់ ហើយ ប៊ីស្សព វិតនី នឹង​បែកចែកដីធ្លី​ដែល​នៅ​សល់​ជា​ឡូដ៍ៗ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​នឹង​ស្វែងរក​កេរមរតក ។ ដីឡូដ៍ៗ​មួយចំនួន​ទាំង​នេះ ត្រូវបានកំណត់ដើម្បីអ្នកដឹកនាំសាសនាចក្រ មើលខុសត្រូវសម្រាប់​ការ​បោះពុម្ពវិវរណៈ​ទាំងឡាយ ។ ការ​ទទួលបាន​កេរត​មរតកនេះ នឹង​ជួយពួកគេ​លះបង់ពេលវេលា​របស់ពួកគេ​ដើម្បី​ធ្វើកិច្ចការ​របស់ព្រះអម្ចាស់ ដែល​រួមមានទាំង​ការ​បោះពុម្ព​ព្រះបន្ទូល​នៃ​ព្រះផងដែរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៦:៤-៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​ និង​ប្រាប់អំពីរបៀប​ដែល​ការ​បោះពុម្ព​ព្រះបន្ទូល​នៃព្រះ នឹង​ជួយ​ដល់ពួកបរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​ឲ្យរៀបរាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។

សូម​ពន្យល់ថា នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ដឹកនាំ​ផងដែរ​ថា យ៉ូហាន ចនសុន គួរ​តែអនុញ្ញាតឲ្យចូលជា​សមាជិក​នៃ​សហសមាគម ដែល​មើល​ខុសត្រូវ​លើ​ហិរញ្ញវត្ថុ​របស់​សាសនាចក្រ ការ​បោះពុម្ព និង​ប្រតិបត្តិការអាជីវកម្ម​ទាំងឡាយ ។

សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ឲ្យសង្ខេប​សេចក្ដីពិត ដែល​ពួកគេ​បាន​រៀន​មកពី​មេរៀននេះ ។ សូម​លើក​ទឹកចិត្ត​ដល់ពួកគេ​ឲ្យធ្វើតាម​សេចក្ដីពិត ដែលពួកគេ​បាន​រៀន ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៥:១-២។ « ដល់​អ្នក​ណា​ដែល​យើង​ស្រឡាញ់ នោះ​យើង​វាយ​ផ្ចាល »

អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​របៀប​ដែលការ​វាយផ្ចាល​របស់ព្រះអម្ចាស់​គឺ​ជាភស្ដុតាង​នៃ​សេចក្ដីស្រឡាញ់របស់ទ្រង់​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« សេចក្ដី​ស្រឡាញ់​របស់ព្រះ គឺ​ល្អឥតខ្ចោះណាស់ ដែល​ទ្រង់​តម្រូវ​ដោយ​ក្ដីស្រឡាញ់ឲ្យ​យើងគោរពតាម​បទបញ្ញត្តិ​ទាំងឡាយ​របស់ទ្រង់ ដោយសារ​តែ​ទ្រង់​ដឹង​ថា មានតែ​តាមរយៈ​ការគោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់ទ្រង់​ប៉ុណ្ណោះ ទើប​យើងអាច​ប្រែក្លាយ​ជាល្អឥតខ្ចោះ ដូច​ទ្រង់​ដូច្នោះដែរ » (Love and Law,»Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៧ ) ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​បង្រៀន​ថា ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ទោះបី​ជា រឿយៗ វា​ពិបាក​ស៊ូទ្រាំ​ តែ​ជាការពិត យើង​គួរតែ​រីករាយ​ដែលព្រះ​ទ្រង់​ចាត់ទុក​ថា​យើង​មាន​តម្លៃ​សម​នឹង​ពេលវេលា និង បញ្ហា​ដែល​ត្រូវ​កែតម្រូវ ។

« ការ​វាយផ្ចាល​ពីព្រះ​ យ៉ាងហោច​ណាស់ មាន​គោលបំណង​បីយ៉ាង ៖ (១) ដើម្បី​បញ្ចុះបញ្ចូល​យើង​ឲ្យ​ប្រែចិត្ត (២) ដើម្បី​បន្សុទ្ធ ហើយ​ញែក​យើង​ចេញឲ្យ​បរិសុទ្ធ និង (៣) នៅពេល​ខ្លះ​តម្រង់​ផ្លូវ​យើង​ជាថ្មី​នៅ​ក្នុង​ជីវិតឲ្យត្រូវ​ទៅតាម​អ្វី​ដែល​ព្រះ​ជ្រាប​ថា​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ ។

« ចូ​រយើង​ទាំងអស់​គ្នា​អធិស្ឋាន​សុំ​ការកែប្រែ​ដ៏បំផុសគំនិត​ប្រកប​ដោយ​សេចក្ដីស្រឡាញ់របស់ទ្រង់ » («As Many as I Love, I Rebuke and Chasten»Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨, ១០០ ) ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៩៥:៤ ។ « កិច្ចការ​ប្លែកៗ​របស់​យើង »

ឃ្លា​ថា « កិច្ចការ​ប្លែកៗ​របស់​យើង » ចេញមកពីអេសាយ ២៨:២១ដែលព្រះអម្ចាស់​មាន​បន្ទូលថា ទ្រង់​កែ​តម្រង់​ដល់​រាស្ត្រ​មួយ​ដែលពុំជឿ ថា​ពួកគេចាំបាច់​ត្រូវ​ប្រែចិត្ត ។ ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ និង​ការស្ថាបនា​សាសនាចក្រពិត​មក​លើ​ផែនដី គឺជា​ការ​កើតឡើង​ដ៏​ចម្លែក​មួយ​ចំពោះ​មនុស្ស​ដែល​ចាត់ទុក​ថា ការ​ជឿទៅលើ​វិវរណៈ ការយាងមកជួប​ពី​ស្ថានសួគ៌ និង​រឿង​ខាង​វិញ្ញាណ​ដទៃទៀត ជា​រឿង​ឆ្កួត​លីលា ។ សារលិខិត​នៃ​ការ​ស្ដារឡើងវិញនៃ​ដំណឹង​ល្អ ត្រូវ​បាន​ផ្សាយ​ដល់​មនុស្ស​ជា​ច្រើន​ដែល​ជឿ​ថា ពួកគេ​បានមានសេចក្ដីពិត​រួច​ហើយ ។ មនុស្ស​មួយចំនួន​ទាំងនេះ អាច​នឹង​គិត​ថា កិច្ចការ​របស់​យើង​ចម្លែក ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ៩៥:៨-៩។ តើ​ការ​ប្រទាន​ឲ្យ « ដោយព្រះចេស្ដា​ពីស្ថានលើ » ជា​អ្វី ?

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ការប្រទាន​ឲ្យគឺ​ជា​អំណោយមួយ ឬ​កេរមរតក​មួយ ។ នៅក្នុង​សាសនាចក្រ​ ជា​ធម្មតា​វាសំដៅទៅលើ​ពិធីបរិសុទ្ធ​ក្នុងព្រះវិហារបរិសុទ្ធ ដែល​សមាជិក​ធ្វើការ​សន្យាជាក់លាក់ ហើយ​បាន​ទទួល​អំណោយទាន​នៃ​ចំណេះដឹង និងអំណាចខាងវិញ្ញាណត្រឡប់មកវិញ ។ អំណោយទានពិសិដ្ឋដែល​បាន​និយាយ​នៅទីនេះ ទោះជាយ៉ាងណា​ក៏ដោយ គឺពុំ​មានភាពដូចគ្នា​នឹង​ពិធីដែលបាន​ធ្វើ​នៅក្នុង​ព្រះវិហារបរិសុទ្ធនៅជំនាន់ក្រោយទេ ។ សមាជិក​បព្វជិតភាព​នៅក្នុង​ទីក្រុង​ខឺតឡង់ បាន​ចូលរួម​នៅក្នុង ‹ ពិធី​អំណោយទានពិសិដ្ឋ​ខ្លះៗ ដែលពិធីបរិសុទ្ធ​ពេញលេញ ត្រូវ​បាន​រក្សា​ទុក្ខ​សម្រាប់​កិច្ចការ​នាពេលអនាគត នៅពេល​ព្រះវិហារបរិសុទ្ធ ត្រូវបាន​រចនាឡើង​សម្រាប់​តែធ្វើពិធីបរិ​សុ​ទ្ធ​ទាំងឡាយប៉ុណ្ណោះ › ( ប្រ៊ូស អរ ម៉ាក់ខនឃី A New Commandment: Save Thyself and Thy Kindred! › Ensign ខែ សីហា ឆ្នាំ ១៩៧៦ ទំព័រ ១០ ) ។ អំណោយទានពិសិដ្ឋ​ដែលបា​ន​បញ្ចប់​លើក​ដំបូង​នៅក្នុង​គ្រាកាន់កាប់ត្រួតត្រា​នេះ គឺ​ត្រូវ​បានប្រគល់​ឲ្យ​ដោយ យ៉ូសែប ស៊្មីធ នៅក្នុងរដ្ឋ ណៅវូ នៅថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ១៨៤២ ។

« អំណោយទានពិសិដ្ឋ​ដែល​បាន​ទទួលនៅ​ទីក្រុង​ខឺតឡង់ មាន​រួមបញ្ចូលទាំង​ការ​លាង ការ​តែងតាំង​ក៏ដូចជា​ការ​លាង​ជើង​សម្រាប់​បងប្អូន​ប្រុស​បព្វជិតភាព​ជា​ផ្លូវការផងដែរ ។ ព្រះអម្ចាស់​ក៏​បាន​ចាក់​ស្រោច​នូវព្រះវិញ្ញាណរបស់​ទ្រង់ ឬ​ជាពាក្យ​ម្យ៉ាងទៀតថាបាន​ប្រទាន​ដល់ពួកគេ​នូវ​អំណាច​ខាង​វិញ្ញាណ ហើយ​មនុស្ស​ជាច្រើន​បាន​ទទួល​វិវរណៈ ឬ​អំណោយផ្សេងទៀត ( សូមមើល​History of the Church២:៣០៨–១០)» (Doctrine and Covenants Student Manual,បានបោះពុម្ព​ជាលើកទី ២ [ Church Educational System manual, 2001 ],ទំព័រ ២២៦) ។