ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៣ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៧:៣៩-១០០


មេរៀនទី ១១៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៩-១០០

សេចក្ដីផ្ដើម

នេះ​គឺ​ផ្នែក​ចុងក្រោយ​នៃ​មេរៀន​ទាំងបី ដែល​ពិភាក្សា​ពី​វិវរណៈ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧ ។ វិវរណៈ​នេះ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ឆ្នាំ ១៨៣៥, ប៉ុន្តែ « កំណត់ត្រា​ប្រវត្តិសាស្ត្រ​បញ្ជាក់​ថា​វិវរណៈ​ភាគច្រើន​នៃ ខ ៦០ ដល់​ខ ១០០ បញ្ចូល​វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យតាម​រយៈ យ៉ូសែប ស៊្មីធ នៅថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ » ( បុព្វកថាក្នុង គ. និង ស. ១០៧ ) ។ ខគម្ពីរ​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​នេះ រួមមាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អំពី​ការ​ប្រតិបត្តិ​ពីបុរាណ​នៃ​ការ​ផ្ទេរ​បព្វជិតភាព​មិលគីស្សាដែក​ពី​ឪពុក​មក​កូនប្រុស ។ វា​ក៏​បាន​ផ្ដល់​នូវ​ការ​ណែនាំ​ទាក់ទង​នឹង តួនាទី​របស់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ផ្សេងៗ​ផងដែរ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៣៩-៥៧

ព្រះអម្ចាស់​បាន​បើកសម្ដែង​ថា បព្វជិតភាព​មិលគីស្សាដែក​ត្រូវ​បាន​ផ្ទេរ​មកពី​សម័យ​បុរាណ​ពី​ឪពុក​ទៅ​កូន​ប្រុស

មុន​ពេលចាប់​ផ្ដើម​ថ្នាក់ សូមសរសេរ​សំណួរដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖ តើ​ស្ថានភាព​អ្វី​ខ្លះ​ដែល​អ្នក​កំពុង​ជួបប្រទះ ឬ​នឹង​ជួប​ប្រទះ​ក្នុង​ពេល​ឆាប់ៗ ហើយ​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ការ​ដឹកនាំ ឬ​ការ​លួងលោម​ពី​ព្រះវរបិតាសួគ៌​របស់​អ្នក​នោះ ?

នៅ​ពេល​ចាប់​ផ្ដើម​មេរៀន សូម​ឲ្យ​សិស្ស​គិត​ពី​សំណួរ​នេះ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​ចម្លើយ​របស់ពួកគេ ។ នៅ​ពេល​ដែល​សិស្ស​ចាប់ផ្ដើម​ការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩–១០០សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​គោលការណ៍ដែលអាចជួយពួកគេទទួលបានការដឹកនាំ និងការលួងលោមចិត្ត​ពី​ព្រះវរបិតាសួគ៌​របស់​ពួកគេ ។

សូម​រំឮក​សិស្ស​ថា​នៅ​ក្នុង​មេរៀន​មុន ពួកគេ​បាន​រៀន​អំពី​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ និង​ក្រុម​ចិតសិបនាក់ ។ សូម​សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៣៩ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​តួនាទី​មួយ​របស់​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​ពន្យល់​ថា​ពាក្យ អ្នកធ្វើការងារ​បម្រើ​ខាង​ការ​ផ្សាយ​ដំណឹងល្អ សំដៅ​ទៅលើ​អ្នក​ដែល​កាន់​តំណែង​លោក​អយ្យកោ​នៅ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក ( សូមមើល Guide to the Scriptures, « Evangelist » scriptures.lds.org; Bible Dictionary, « Evangelist » ) ។

  • យោងតាម ខ ៣៩តើ​លោក​អយ្យកោ​ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់តំណែង​យ៉ាង​ដូចម្ដេច ? ( ពេល​សិស្ស​ឆ្លើយ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ លោកអយ្យកោ​ត្រូវ​បាន​ហៅ​ដោយ​វិវរណៈ ហើយ​ត្រូវ​បាន​តែងតាំង​នៅ​ក្នុង​ការ​ដឹកនាំ​របស់​ពួកសាវក​ដប់ពីរនាក់ ) ។

សូម​ឲ្យ​សិស្ស​ពន្យល់​ពី​តួនាទី​របស់​អ្នក​ដែល​កាន់​តំណែង​លោកអយ្យកោ ។ ( លោកអយ្យកោ​ផ្ដល់​ការ​ប្រទានពរ​បព្វជិតភាព​ពិសេស ដែល​ហៅ​ថា ពររបស់​លោកអយ្យកោ ដល់​សមាជិក​សក្ដិសម​ក្នុង​សាសនាចក្រ​ទាំង​អស់ ) ។ បន្ថែម​ពី​លើ​នោះ សូម​សួរ​ថា​តើ​មាន​នរណា​ម្នាក់​អាច​រំឮក​ដល់​សិស្ស​ក្នុង​ថ្នាក់ ថា​ពររបស់​លោកអយ្យកោ​ជា​អ្វី ។ ( ពររបស់​លោកអយ្យកោ​រួម​មាន​ការប្រឹក្សា​របស់​ព្រះអម្ចាស់ សម្រាប់​បុគ្គល​ម្នាក់ៗ និង​ប្រកាស​ពី​ពូជពង្ស​របស់​បុគ្គល​នោះ​នៅ​ក្នុង​ខ្សែស្រឡាយ​នៃ​សាសន៍​អ៊ីស្រាអែល ។ សូមមើល ពិត​ចំពោះសេចក្ដីជំនឿ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ[ ឆ្នាំ ២០០៤ ] « Patriarchal Blessings» ទំព័រ ១១១-១៣ ) ។

អ្នកអាច​អញ្ជើញ​សិស្ស​ដែល​បាន​ទទួល​ពររបស់​លោកអយ្យកោ ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ការបម្រើ​របស់​លោកអយ្យកោ​ក្នុង​ស្តេក ។ ( សូម​ដាស់តឿន​សិស្ស​ថា ពររបស់​លោកអយ្យកោ​ជា​ពរដ៏​ពិសិដ្ឋ ហើយ​ផ្ទាល់​ខ្លួន ហើយពួកគេ​មិនគួរ​ចែកចាយ​ជាមួយ​មនុស្ស​ទូទៅ ក្រៅពី​សមាជិក​គ្រួសារ​នោះទេ ) ។ សូម​ចែកចាយទីបន្ទាល់​របស់អ្នក​អំពី​ពរជ័យ​នៃ​ការ​ទទួល​ពររបស់​លោកអយ្យកោ និង​ការ​សិក្សា​ការ​ប្រឹក្សា​ដែល​មាន​នៅ​ក្នុង​នោះ ។

សូម​ពន្យល់​ថា​ពាក្យ លោកអយ្យកោ ក៏​សំដៅ​លើ​ឪពុក​នៅ​ក្នុង​គ្រួសារ​ដែរ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀន​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ពេលខ្លះ លំដាប់​នៃ​បព្វជិតភាព​ដែល​បាន​និយាយ​នៅ​ក្នុង​ព្រះគម្ពីរ គឺ​សំដៅ​ទៅ​លំដាប់លោកអយ្យកោ ព្រោះថាវាផ្ទេរពី​ឪពុកទៅកូនប្រុស » ( What I Hope You Will Teach Your Children about the Temple » Ensign, ខែ សីហា ឆ្នាំ ១៩៨៥ ទំព័រ ៩ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៤០ ឲ្យ​ឮៗ ហើយ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​របៀប​ដែល​បព្វជិតភាព​មិលគីស្សាដែក​ត្រូវ​បាន​ផ្ទេរ​នៅ​សម័យ​បុរាណ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ចង្អុល​បង្ហាញ​ថា នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៤១-៥៧ យើង​អាន​អំពី​រឿង​មួយ​ចំនួន​ដែល អ័ដាម បាន​ធ្វើ​ក្នុង​នាម​ជា​លោកអយ្យដ៏​សុចរិត ។ សូម​ឲ្យ​សិស្ស​អាន​ត្រួសៗក្នុង ខ ៤១–៥០ ដោយ​ស្ងៀមស្ងាត់ ហើយ រកមើល​លំនាំ—ពីរ​របៀបដែល​អ័ដាម​បាន​ធ្វើ​ដដែលៗ​នៅ​ពេល​លោក​ធ្វើ​ជា​អធិបតី​លើ​គ្រួសារ​របស់​លោក ។

  • តើ​សកម្មភាព​ពីរ​អ្វីខ្លះ ដែល​អ័ដាម​ធ្វើ​ដដែលៗ​ពេល​លោក​ធ្វើ​ជា​អធិបតី​លើ​គ្រួសារ​របស់​ពួកលោក ? ( លោក​បាន​តែងតាំង​កូនចៅ​បុរស​ដែល​សក្ដិសម​កាន់​តំណែង​បព្វជិតភាព ហើយ​លោក​បាន​ប្រទាន​ពរ​ដល់​ពួកគេ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៥៣ ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ រកមើល​អ្នក​ដែល អ័ដាម បាន​ប្រទាន​ពរឲ្យ បន្ថែមពីលើកូនចៅបុរសដែលសក្ដិសមរបស់លោក ។ សូមឲ្យសិស្សរាយការណ៍​ពីអ្វីដែល​ពួកគេ​រកឃើញ ។ ( សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​យល់​ថា អ័ដាម បាន​ប្រទាន​ពរ​ដល់​ពូជពង្ស​ដែល​សក្ដិសម​របស់​លោក​ទាំង​អស់ រួម​ទាំង​កូន​ចៅស្រី​ផងដែរ ) ។

  • តើ​គំរូ​របស់ អ័ដាម អាចធ្វើ​ជា​លំនាំ​សម្រាប់​ឪពុក​ទាំង​ឡាយ​យ៉ាង​ដូចម្ដេច ? ( បន្ទាប់ពី​សិស្ស​ឆ្លើយតប​ហើយ សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ឪពុក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក មាន​សិទ្ធិអំណាច​ដើម្បី​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ពួកគេ) ។

  • បន្ថែម​ពីលើ​ការ​តែងតាំង​កូនប្រុស​ឲ្យ​កាន់​បព្វជិតភាព តើ​ឪពុក​អាច​ផ្ដល់​ការ​ប្រសិទ្ធពរ​បព្វជិតភាព​ដល់​កូនប្រុស ឬ​កូនស្រី​នៅពេល​ណា ? ( ចម្លើយ​អាច​រួម​មាន​ថា ឪពុក​អាច​ចាត់ចែង​ការ​ប្រសិទ្ធពរ​បព្វជិតភាព​ក្នុង​ពេល​ដែល​មាន​ជម្ងឺ និង​ផ្ដល់​ការ​ដឹកនាំ ឬ​ការ​លួងលោម ) ។

សូម​ពន្យល់​ថា បន្ថែម​ពី​លើ​ការ​ប្រទានពរ​ដល់​កូនចៅ​របស់​ពួកគេ អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក អាចប្រសិទ្ធពរដល់សមាជិក​គ្រួសារ​ផ្សេងទៀត និងដល់អ្នកផ្សេងទៀតដែលសូមការប្រសិទ្ធពរ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« គេហដ្ឋាន​ដែល​គ្មាន​បព្វជិតភាព ត្រូវ​តែទទួល​បានការ​មើល​ការខុសត្រូវ និង​បម្រើ​ដោយ​កូរ៉ុម​នៃ​បព្វជិតភាព ។។ ការ​ធ្វើ​បែបនេះ នឹង​នាំ​ឲ្យ​គ្មាន​ការ​ស្រេកឃ្លាន​ពរជ័យ​ក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រ​ឡើយ » ( The Power of the Priesthood » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១០,ទំព័រ ៩ ) ។

សូម​ឲ្យ​សិស្ស​ប្រាប់​អំពី​ពេលវេលា ដែលពួកគេ​បាន​ទទួល​ប្រយោជន៍​ពី​ការ​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព ពី​ឪពុក​របស់​គេ ឬ​ពី​អ្នក​កាន់បព្វជិតភាព​ផ្សេង​ទៀត ។ បើ​ពួកគេ​ពុំ​ទាន់​មាន​ឱកាស​ដើម្បី​ទទួល​ពរបព្វជិតភាព​ទេ​នោះ សូម​ឲ្យ​ពួកគេ​គិត​ពី​របៀប​ដែល​គេ​អាច​ទទួលប្រយោជន៍ ពី​ការ​ស្វែងរក​ពរជ័យ​នោះ ។ សូមអញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍ និង​គំនិត​របស់ពួក​គេ ។

សូម​ឲ្យ​ពួកគេ​មើល​សំណួរ​ដែល​អ្នក​បាន​សរសេរ​នៅ​លើ​ក្ដារខៀន មុនពេល​ចាប់​ផ្ដើម​មេរៀន ។ សូម​ចែកចាយ​សក្ខីភាព​របស់​អ្នក​ថា សិស្ស​អាច​ស្វែងរក​ការ​ដឹកនាំ និង​ការ​លួងលោម​ពី​ព្រះវរបិតាសួគ៌ តាម​រយៈ​ពររបស់​លោកអយ្យកោ និង​តាម​រយៈ​ពរជ័យ​បព្វជិតភាព​ដែល​បាន​ចាត់តាំង​ដោយ​ឪពុក​របស់​ពួកគេ ឬ​អ្នកកាន់​បព្វជិតភាព​ផ្សេង​ទៀត ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៥៨-១០០

ព្រះអម្ចាស់​បើក​សម្ដែង​តួនាទី​របស់​ប្រធាន​នៃ​កូរ៉ុម​បព្វជិតភាព

ជា​ការរំឭក​ខ្លី​មួយ សូម​សរសេរ​ពាក្យ បព្វជិតភាពមិលគីស្សាដែក និង បព្វជិតភាពអើរ៉ុន នៅលើ​ក្តារខៀន ។ សូម​សូម​ឲ្យ​សិស្ស​សរសេរ​តំណែង​នៃ​បព្វជិតភាព​នៅ​ក្រោម​ចំណងជើង​ដែល​ត្រឹមត្រូវ ។ សូម​សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​តំណែង​មួយ​នៃ​បព្វជិតភាព ហើយ​ហុច​ដីស ឬ​ហ្វឺត​បន្ត​ឲ្យ​សិស្ស​ម្នាក់​ទៀត សូម​បន្ត​ធ្វើ​សកម្មភាព​នេះរហូត​ដល់​សិស្ស​បាន​សរសេរ​តំណែង​ទាំង​អស់​នៃ​បព្វជិតភាព ។ សូមលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ជួយ​គ្នា​ទៅវិញ​ទៅមក​នៅពេល​ចាំបាច់ ។ ( តំណែង​នៃបព្វជិតភាព​មិលគីស្សាដែក​រួម​មាន អែលឌើរ សង្ឃ​ជាន់​ខ្ពស់ លោក​អយ្យកោ ពួក​ចិត​សិប​នាក់ និង សាវក ។ តំណែង​នៃ​បព្វជិតភាព​អើរ៉ុន​មាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ) ។

  • តើ​កូរ៉ុមនៃ​បព្វជិតភាព​គឺជា​អ្វី ? ( ​ជា​ក្រុម​ដែល​បាន​រៀបចំ​ឡើង​ដែល​មាន​បងប្អូន​ប្រុស​ដែល​កាន់​តំណែង​បព្វជិតភាព​ដូចគ្នា ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឡើងមកក្ដារខៀន ហើយគូស​រង្វង់​លើ​តំណែង​បព្វជិតភាព​ណា​ដែល​ត្រូវបាន​រៀបចំ​ជា​កូរ៉ុម ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ជួយ​គ្នា​តាមការគួរ ។ ( តំណែង​ខាងក្រោម​នេះ​មាន​កូរ៉ុម ៖ សាវក ពួកចិតសិបនាក់ សង្ឃជាន់ខ្ពស់ អែលឌើរ សង្ឃ គ្រូ និង ឌីកុន ។ អ្នក​អាច​ពន្យល់​ថា ស្តេកនិមួយៗ​មាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​មួយ ដែល​មាន​ប្រធាន​ស្តេក​គឺ​ជា​ប្រធាន​កូរ៉ុមនោះ ។ នៅ​ក្នុង​វួដ​និមួយៗ ពួក​សង្ឃ​ជាន់​ខ្ពស់​ត្រូវ​បាន​រៀបចំ​ជា​ក្រុម​សង្ឃ​ជាន់​ខ្ពស់​មួយ ) ។

សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៦០–៦៣, ៨៥–៨៩, ៩៣–៩៤ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើល​ចំណុច​រួមមួយ​អំពីកូរ៉ុម​ទាំងនេះ​ដែលបាន​និយាយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​កូរ៉ុម​បព្វជិតភាព​ទាំង​នេះ​មាន​អ្វី​ដែល​ដូច​គ្នា ? ( សូម​ជួយ​សិស្ស​ប្រាប់​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ប្រធាន​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អធិតី ហើយ​ចាត់តាំង​កិច្ចការ​ដល់​កូរ៉ុម​បព្វជិតភាព​ម្នាក់ៗ ) ។

  • យោង​តាម ខ ៨៧-៨៨តើ​កូរ៉ុម​សង្ឃ​ខុស​ពី​កូរ៉ុម​ឌីកុន និង កូរ៉ុម​គ្រូយ៉ាង​ដូចម្តេច​ខ្លះ ? ( ប៊ីស្សព​នៅ​វួដធ្វើជាអធិបតី​លើ​កូរ៉ុម​សង្ឃ ។ គាត់​ក៏​ធ្វើជាអធិបតីលើ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ទាំងអស់​នៅក្នុង​វួដ​ផងដែរ ។ នៅក្នុង​សាខា ប្រធាន​សាខា​ដើរតួ​ជា​ប្រធាន​នៃ​កូរ៉ុម​សង្ឃ ) ។

  • ហេតុអ្វី​អ្នកគិត​ថា​វា​សំខាន់​ដែល​កូរ៉ុម​នៃ​បព្វជិតភាព​និមួយៗ​មាន​ប្រធាន​ម្នាក់ ? តើ​ប្រធាន​កូរ៉ុម​បព្វជិតភាព អាច​ជួយ​សមាជិក​កូរ៉ុម​របស់​គាត់​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៦៨-៨៤ ដោយ​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ ផ្ដល់​ការ​បង្រៀន​ទាក់ទង​នឹង​ការិយាល័យ​ប៊ីស្សព និង​តួនាទី​ក្រុមប្រឹក្សា​សាសនាចក្រ ។

​សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៦៥-៦៦ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​កត់​សម្គាល់​អ្នក​ដឹកនាំ​សាសនាចក្រ ដែល​ធ្វើ​ជា​អធិបតី​លើ​អ្នក​កាន់​បព្វជិតភាព​ទាំង​អស់ ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា​ខគម្ពីរ​ទាំង​នេះ​សំដៅ​លើ​ប្រធាន​សាសនាចក្រ ។

សូម​សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៦៧ ៩១-៩២ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ និង​ឃ្លា​ដែល​ពិពណ៌នា​ពី​សិទ្ធិអំណាច និង​ទំនួលខុសត្រូវ​នៃ​ប្រធាន​សាសនាចក្រ ។

  • ស្រប​តាម​ខគម្ពីរ​ទាំង​នេះ តើ​អ្នក​នឹង​សង្ខេប​សិទ្ធិអំណាច និង​ទំនួលខុសត្រូវ​ជា​ប្រធាន​សាសនាចក្រ​យ៉ាង​ដូចម្ដេច ? ( ទោះ​ជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ប្រធាន​សាសនាចក្រ​មាន​សិទ្ធិអំណាច​គ្រប់គ្រង​ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំងអស់ ហើយ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​ទាំងមូល ។ អ្នក​អាចអញ្ជើញ​សិស្ស​ម្នាក់ឲ្សសរសេរ​សេចក្ដីពិតនេះ​នៅលើ​ក្ដារខៀន ) ។

សូម​បង្ហាញ​រូបភាព​របស់​ព្យាការី​សាសនាចក្រ​បច្ចុប្បន្ន ។

  • តើ​វិធី​អ្វី​ខ្លះ ដែល​អ្នក​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​ដោយសារ​តែ​សិទ្ធិអំណាច​បព្វជិតភាព ដែល​កាន់​ដោយ​ប្រធាន​សាសនាចក្រ ?

សូម​ចង្អុល​បង្ហាញ​ថា សមាជិក​សាសនាចក្រ​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា ការ​ហៅបម្រើ ឬ​ទំនួលខុសត្រូវ​របស់​ពួកគេ​នៅ​ក្នុង​សាសនាចក្រ មិន​សំខាន់ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ឲ្យឮៗ ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ពន្យល់​ថា ប្រធាន ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ពី​ការណ៍​នេះ​ដល់​សមាជិក​សាសនាចក្រ​ទាំង​អស់ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ទំនួលខុសត្រូវ​ក្នុង​ការ​ហៅបម្រើ​របស់​អ្នក សំខាន់​ដូច​ជា​ទំនួលខុសត្រូវ​របស់​ខ្ញុំ​ក្នុង​ហៅបម្រើ​របស់​ខ្ញុំ​ដែរ ។ គ្មាន​ការ​ហៅបម្រើ​មួយណា​នៅ​ក្នុង​សាសនាចក្រ ដែល​មិន​សំខាន់​នោះ​ទេ ។ យើង​ទាំង​អស់​គ្នា​ខិតខំ​បំពេញ​តួនាទី​របស់​យើង ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​ដទៃ » ( « This Is the Work of the Master » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៧១ ) ។

  • តើ​អ្នក​គិត​ថា « គ្មាន​ការ​ហៅបម្រើ​មួយណា​នៅ​ក្នុង​សាសនាចក្រ ដែល​មិន​សំខាន់ » មានន័យយ៉ាងណា ?

  • តើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ហ៊ិងគ្លី បង្រៀន​អ្នក​អំពី​ទំនួលខុសត្រូវ​អ្វីខ្លះ​នៅ​ក្នុង​សាសនាចក្រ ?

​សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៩៩-១០០ ដោយ​ស្ងាត់ស្ងៀម ហើយ​គិត​ពី​របៀប​ដែល​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ហ៊ិងគ្លី ទាក់ទង​នឹង​ខគម្ពីរ​ទាំងនេះ ។

  • យោងតាម ខ ៩៩-១០០តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​មាន​ភាពសក្ដិសម​នៅ​ចំពោះ​ព្រះភក្រ្ត​ព្រះអម្ចាស់ ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ ដើម្បី​មាន​ភាព​សក្ដិសម​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ យើង​ត្រូវ​រៀន​ពី​តួនាទី​របស់​យើង ហើយ​បំពេញ​តួនាទី​នោះ​ដោយ​ឧស្សាហ៍ ) ។ អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំសេចក្ដីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ) ។

ទោះ​ជា​ខគម្ពីរ​ទាំងនេះ សំដៅ​ត្រង់​ចំពោះ​អ្នក​កាន់​បព្វជិតភាព​ក្ដី តែគោលការណ៍​ដែល​ខគម្ពីរ​ទាំងនោះ​បង្រៀន អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​ទាំងអស់ ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​ពិភាក្សា​អំពី​សំណួរ​ខាងក្រោម ៖ សូម​អាន​សំណួរ​ម្ដងមួយ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរ​មក​ពី​ការ​បម្រើ នៃ​សមាជិក​សាសនាចក្រ​ម្នាក់​ដែល​បំពេញ​កាតព្វកិច្ច​របស់​គាត់​ដោយ​ឧស្សាហ៍​ព្យាយាម​ដែល​ឬ​ទេ ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀន​ពី​កាតព្វកិច្ច​របស់អ្នក ហើយ​ប្រតិបត្តិ​ដោយសេចក្តី​ឧស្សាហ៍គ្រប់​ជំពូក​ដើម្បី​បំពេញ​កាតព្វកិច្ច​នោះ ?

សូម​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​ថ្លែង​ទីបន្ទាល់ ពី​សារៈសំខាន់​នៃ ការ​បំពេញ​តួនាទី​របស់​យើង​នៅ​ក្នុង​សាសនាចក្រ និង​នៅ​ក្នុង​ក្រុមគ្រួសារ​របស់​យើង ។ សូម​ឲ្យ​ពួកគេ​កំណត់​គោលដៅ ដើម្បី​បំពេញ​តួនាទី​របស់​ពួកគេ​ដោយ​ឧស្សាហ៍ ។

សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៤០-៥៧ ។ អ័ដាម បាន​តែងតាំង​កូន​ប្រុស និង​ចៅប្រុសៗ​របស់​លោក ហើយ​បាន​ប្រទាន​ពរ​ដល់​ពូជពង្ស​របស់​លោក

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​សរសេរ​អំពី​សារៈសំខាន់​នៃ​ការ​សុំ​ពរបព្វជិតភាព​ពី​ឪពុក ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« មុននេះ កន្លង​ទៅមិន​យូរ​ប៉ុន្មាន មាន​យុវជន​ម្នាក់​បាន​មក​ក្នុង​ការិយាល័យ​របស់​ខ្ញុំ​សុំ​ការ​ប្រសិទ្ធពរ ។ គាត់​មាន​បញ្ហា—មិន​មែន​ជា​បញ្ហា​ខាង​សីលធម៌​ទេ ប៉ុន្តែ … គាត់​មាន​អារម្មណ៍​ច្របូក​ច្របល់ គាត់​មាន​ការ​ព្រួយបារម្ភ ។ ដូច្នោះ​ហើយ យើង​បាន​និយាយ​ពីរបី​នាទី ហើយ​ខ្ញុំ​បាន​និយាយ​ទៅកាន់​គាត់​ថា ‹ តើ​ប្អូន​ធ្លាប់​សុំ​ការ​ប្រសិទ្ធពរ​ពី​ឪពុក​ប្អូន​ទេ ? › គេ​បាន​និយាយ​ថា ‹ អូហ៎ ខ្ញុំ​មិន​ដឹង​ថា​ប៉ា​របស់​ខ្ញុំ​នឹងធ្វើ​កិច្ចការ​ដូច​នោះ​ទេ ។ គាត់​ពុំសូវ​សកម្ម​ទេ › ។ ខ្ញុំ​បាន​និយាយ​ថា ‹ ប៉ុន្តែ គាត់​ជា​ឪពុក​របស់​ប្អូន › ។ ‹ បាទ › ។ ‹ តើ​គាត់​កាន់​បព្វជិតភាព​ទេ ? › ‹ បាទ គាត់​គឺ​ជា​អែលឌើរ​ដែល​អសកម្ម › ។ ខ្ញុំ​បាន​និយាយ​ថា ‹ តើ​ប្អូន​ស្រឡាញ់​គាត់​ទេ ?› ហើយ​គេ​និយាយ​ថា ‹ បាទ ខ្ញុំ​ស្រឡាញ់​គាត់ ។ គាត់​ជា​បុរស​ដ៏​ល្អ​ម្នាក់ គាត់​មាន​ចិត្តល្អ​ចំពោះ​ក្រុមគ្រួសារ ហើយ​មាន​ចិត្ត​ល្អ​ចំពោះ​កូនៗ › ។ ខ្ញុំ​បាន​សួរ​ថា ‹ តើ​ប្អូន​ធ្លាប់​មាន​ការអធិស្ឋាន​ជា​គ្រួសារ​ទេ ? › គេ​បាន​តប​ថា ‹ យើង​ខាន​មាន​ការអធិស្ឋាន​ជា​គ្រួសារ​យូរ​មក​ហើយ › ។ ខ្ញុំ​បាន​និយាយ​ថា ‹ បើ​ដូច្នោះ តើ​ប្អូន​នឹង​ទៅផ្ទះ​វិញ និង​រកមើល​ឱកាស ហើយ​សួរ​ឪពុក​ប្អូន​ថា តើ​គាត់​នឹង​ព្រម​ប្រសិទ្ធ​ពរ​ឲ្យ​ប្អូន​ដែរ​ឬអត់ ? ហើយ​បើ​វា​មិន​ដំណើរ​ការ​ទេ ប្អូន​អាច​ត្រឡប់​មក​វិញ ហើយ​ខ្ញុំ​នឹង​រីករាយ​ដើម្បី​ជួយ​ប្អូន › ។

« ដូច្នេះ បាន​ចេញ​ទៅ ហើយ​ប្រហែល​បី​ថ្ងៃ​ក្រោយ​មក គេ​បាន​ត្រឡប់​មកវិញ ។ គេ​បាន​និយាយ​ថា ‹ បងប្រុស ប៊ែនសឹន នេះ​ជា​រឿង​ដ៏​ផ្អែមល្ហែម​បំផុត​ដែល​បាន​កើតឡើង​នៅ​ក្នុង​ផ្ទះ​របស់​យើង ។ ‹ ម្ដាយ​ខ្ញុំ​អង្គុយ​នៅ​ទីនោះ​ជា​មួយ​បងប្អូនប្រុស​ស្រី​របស់​ខ្ញុំ ហើយ​ម្ដាយ​របស់​ខ្ញុំ​ជូតទឹកភ្នែក​ចេញ​ពី​ថ្ពាល់​របស់​គាត់ ។ ក្រោយមក​គាត់បាន​សម្តែង​ការដឹងគុណ ។ ប៉ា​របស់​ខ្ញុំ​បាន​ផ្ដល់​ការ​ប្រសិទ្ធពរ​ដ៏​អស្ចារ្យ​មួយ​ដល់​ខ្ញុំ › ។ គេ​បាន​បន្ថែម​ទៀត​ថា ‹ ខ្ញុំ​អាច​ប្រាប់​បាន​ថា វា​ចេញ​ពី​ដួងចិត្ត​របស់​គាត់ › ។

« មាន​ឪពុក​ជា​ច្រើន​ដែល​នឹង​ចង់​ប្រសិទ្ធពរ​ដល់​កូនៗ​របស់​ខ្លួន បើ​ពួកគេ​មាន​ការ​លើក​ទឹកចិត្ត​បន្តិច​នោះ ។ ក្នុង​នាម​ជា​លោកអយ្យកោ​ក្នុង​គ្រួសារ​របស់​ខ្លួន វា​ជា​កាតព្វកិច្ច និង​តួនាទី ទំនួលខុសត្រូវ និង​ជា​ឱកាស​របស់​ពួកគេ » ( God, Family, Country: Our Three Great Loyalties [ឆ្នាំ ១៩៧៤] ទំព័រ ១៨៤ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៩៩ ។ « សូម​ឲ្យ​មនុស្ស​គ្រប់រូប​រៀន​ពី​កាតព្វកិច្ច​របស់​ខ្លួន »

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​ស្រឡាញ់ ហើយ​ពេញចិត្ត​ចំពោះពាក្យ កាតព្វកិច្ច និង​អ្វី​ទាំងអស់​ដែល​វា​បញ្ជាក់ ។…

« អ័ដាម ណូអេ អ័ប្រាហាំ ម៉ូសេ សាំយ៉ូអែល និង ដេវីឌ ត្រូវ​បាន​ហៅ​ឲ្យ​ទទួល​កាតព្វកិច្ច ។ ការ​ហៅ​នោះ បានមក​ដល់ ព្យាការី យ៉ូសែប ស្ម៊ីធ និង​អ្នក​ស្នង​របស់លោក​ម្នាក់ៗ​ផងដែរ ។ ការ​ហៅ​ឲ្យ​ទទួល​កាតព្វកិច្ច​បាន​មាន ចំពោះ​ក្មេង​ប្រុស នីហ្វៃ នៅ​ពេល​លោក​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់ តាមរយៈ​ឪពុក​របស់​លោក​គឺ លីហៃ ឲ្យ​ត្រឡប់​ទៅ​កាន់​ទីក្រុង យេរូសាឡិម វិញ​ជាមួយ​បងប្អូន​របស់​លោក ដើម្បី​យក​ផ្ទាំង​ចំណារ​លង្ហិន​ពី​ឡាបាន់ ។ បងប្រុស​ទាំងឡាយ​របស់ នីហ្វៃ បាន​រអ៊ូរទាំ​ដោយ​និយាយ​ថា វា​ពិបាក​ណាស់​ដើម្បី​ទៅ​សុំ​ផ្ទាំង​នោះ ។ តើចម្លើយ​របស់​នីហ្វៃ​ជា​អ្វី ? លោក​បាន​និយាយ​ថា ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា ដ្បិត​ខ្ញុំ​ដឹងថា ព្រះអម្ចាស់​ទ្រង់​មិនចេញ​បញ្ជា​ដល់​កូនចៅ​មនុស្ស​ណាឡើយ លើកលែង​តែ​ទ្រង់​នឹង​រៀបចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជាមុន​សិន › [ នីហ្វៃទី ១ ៣:៧ ] ។

« នៅ​ពេល​ដែល​ការ​ហៅ​ដូច​គ្នា​នោះ មក​ដល់​ខ្ញុំ និង​អ្នក តើ​យើង​នឹង​ឆ្លើយ​ដូចម្តេច​ ? តើ​យើង​នឹង​រអ៊ូរទាំ ដូច​ជា លេមិន និង​លេមយួល ហើយ​និយាយ​ថា ‹ នេះ​ជា​ការ​តម្រូវ​ឲ្យ​យើង​ធ្វើការ​ដ៏​លំបាក › ឬទេ ? [ នីហ្វៃទី ១ ៣:៥ ] ។ ឬ​តើ​យើង​នឹង​ប្រកាស​ដោយ​ខ្លួន​យើង​ដូច នីហ្វៃ​ថា ‹ ខ្ញុំ​នឹង​ទៅ ។ ខ្ញុំ​នឹង​ធ្វើ › វិញ​មែនទេ ? យើង​នឹង​ពេញចិត្ត​ក្នុង​ការ​បម្រើ និង​ការ​គោរព​តាម ?…

« នៅពេល​យើង​បំពេញ​កាតព្វកិច្ច​របស់​យើង ហើយ​អនុវត្ត​បព្វជិតភាពរបស់យើង នោះយើងនឹងរកឃើញសេចក្ដីរីករាយដ៏ពិត ។ យើង​នឹង​ជួប​បទពិសោធន៍​នូវ​ការ​ស្កប់ស្កល់​នៃ​ការ​សម្រេច​កិច្ចការ​របស់​យើង » ( « Willing and Worthy to Serve » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១២,ទំព័រ ៦៦-៦៧ ) ។