ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១១៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១០


មេរៀនទី ១១៨

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០

បុព្វកថា

នៅ​ថ្ងៃ អាទិត្យ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ ការ​ប្រជុំ​សាក្រាម៉ង់​មួយ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ។ ក្នុង​ពេល​ប្រជុំ​នោះ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី ទៅ​កន្លែង​មួយ​នៃ​ព្រះវិហារ ជា​កន្លែង​ដែល​វាំងនន​បាន​បំបែក​ពួកគេ​ចេញ​ពី​ក្រុម​ជំនុំ ។ ពួកលោក​បាន​ផ្ដល់​ការអធិស្ឋាន​នៅ​ទីនោះ ។ បន្ទាប់​ពី​ពួកលោក​បញ្ចប់​ការអធិស្ឋាន ព្រះគ្រីស្ទ បាន​បង្ហាញ​អង្គទ្រង់​ចំពោះ​ពួកលោក ហើយ​បាន​ទទួលយក​ព្រះវិហារ​បរិសុទ្ធ​ដែល​ទើប​តែ​បាន​ឧទ្ទិស​ឆ្លងនោះ ។ បន្ទាប់​មក ម៉ូសេ អេលីយ៉ាស់ និង អេលីយ៉ា បាន​បង្ហាញ​ខ្លួន​ដល់​ពួក​លោក ហើយ​កូនសោ​បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញ ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០គឺ​ជា​រឿង​នៃ​ការ​និមិត្ត​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១-១០

ព្រះអម្ចាស់​បង្ហាញ​អង្គទ្រង់ ហើយ​ទទួលយក​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់

សូម​សួរ​សិស្ស​ថា អ្វី​ដែលបាន​សរសេរ​នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​គ្រប់​កន្លែង ។ ( « ​ព្រះអម្ចាស់ដ៏បរិសុទ្ធ—ព្រះដំណាក់​នៃ​ព្រះអម្ចាស់ » ) ។

  • តើ ឃ្លា « ព្រះដំណាក់​នៃ​ព្រះអម្ចាស់ » មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ?

បន្ទាប់​ពី​សិស្ស​បាន​ពិភាក្សា​សំណួរ​នេះ​ហើយ សូម​ពន្យល់​ថា​ព្រះអម្ចាស់​បាន​យាង​មក​ព្រះរាជដំណាក់​របស់​ទ្រង់​នៅ​ក្នុង​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ បន្ទាប់​ពី​បាន​ឧទ្ទិស​ហើយ ។ ដើម្បីជួយសិស្ស​ឲ្យ​យល់​ពី​ស្ថានភាព​នៅជុំវិញ​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នេះ អញ្ជើញ​សិស្សឲ្យ​អាន​បុព្វកថា​កណ្ឌក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​មាន​វត្តមាននរណាខ្លះ ហើយ​ថាពួកគេបាន​ធ្វើ​អ្វី​មុន​ពេល​ដែល​ការនិមិត្ត​នេះ​ប្រាកដ​ឡើង ។

  • តើ​នរណា​ខ្លះ​មាន​វត្តមាន​អំឡុងពេលនៃការ​និមិត្ត​នេះ ? តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ មុនពេល​ដែល​ការ​និមិត្ត​នេះប្រាកដឡើង ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ទៀតឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១-៣ ឲ្យ​ឮៗ ។ មុនពេល​ដែល​សិស្ស​អាន សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​ព្យាយាម​គិត​ក្នុង​ចិត្ត​ពី​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

សូមអញ្ជើញសិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:៤-៥ ដោយ​ស្ងាត់ស្ងៀម ដើម្បី​រៀន​ពី​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ទៅកាន់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ។

  • តើ​ខគម្ពីរ​ទាំងនេះ មាន​អត្ថន័យ​យ៉ាងណាខ្លះចំពោះ​អ្នក ? ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់ឲ្យ​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:៦-១០ ឲ្យ​ឮៗ ។ សូម​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា​ពួក​បរិសុទ្ធ​ត្រូវ​អរសប្បាយ ។

  • ស្រប​តាម ខ ៧តើ​ហេតុអ្វី​បាន​ជា​ពួកបរិសុទ្ធ​មាន​ហេតុផល​ដើម្បី​អរសប្បាយ ? ( ព្រះអម្ចាស់​បាន​ទទួលយក​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​សន្យា​ថា​នឹង​បើក​សម្ដែង​អង្គទ្រង់​ដល់​អ្នក​ដែល​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធនោះ ) ។

  • តើ​ព្រះអម្ចាស់​បើក​សម្ដែង​អង្គទ្រង់​ដល់​មនុស្ស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដោយ​របៀបណា ? ( ពាក្យ បើក​សម្ដែង មានន័យ​ថា បើកសម្តែង ឬ បង្ហាញ ។ សូម​រំឮក​សិស្សថា ពួកគេ​បាន​ពិភាក្សា​ពី​រឿង​នេះ​ពេល​ពួកគេ​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៩ ។ ជារឿយៗ ព្រះអម្ចាស់​បង្ហាញ​អង្គទ្រង់​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ) ។

សូម​អញ្ជើញ​សិស្ស​ប្រាប់ពី​គោលការណ៍​មួយដកស្រង់ចេញពី​ការ​សន្យា​នៅ​ក្នុង ខ ៧-៨ ។ សិស្ស​អាច​នឹង​ប្រាប់​នូវគោលការណ៍​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា គូស​បញ្ជាក់នូវ​គោលការណ៍​ដូច​ខាងក្រោម ៖ បើ​យើង​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​រក្សា​ព្រះដំណាក់​របស់​អង្គទ្រង់​ឲ្យ​បរិសុទ្ធ នោះទ្រង់​នឹង​បើក​សម្ដែង​អង្គទ្រង់​ដល់​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។

ដើម្បី​ជួយសិស្ស​យល់​ពី​គោលការណ៍​នេះ​កាន់​តែប្រសើរ សូម​ពិភាក្សា​ពី​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​យើង​អាច​រក្សា​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បរិសុទ្ធ និង​ស្អាត​តាម​របៀបណា ?

  • តើ​ហេតុអ្វី​បាន​ជា​អ្នក​គិតថា ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ស្ដាប់​បង្គាប់ និង​ស្អាតស្អំ​មុន​ពេល​ដែល​ទ្រង់​នឹង​សម្ដែង​អង្គទ្រង់​ដល់​យើង នៅ​ក្នុង​ព្រះដំណាក់​របស់​ទ្រង់ ?

បើ​សិស្ស​បាន​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​ឲ្យ​ពួកគេ​គិត​ពី​បទពិសោធន៍​ដែល​ពួកគេ​បាន​មាន ពេល​ពួកគេ​បាន​មាន​អារម្មណ៍​ខិតជិត​ព្រះអម្ចាស់​នៅ​ទីនោះ ។ សូម​គិត​ពី​ការ​ចែកចាយ​ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍ កាល​អ្នក​ថ្វាយ​បង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:៩-១០ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្នក​ដែល​នឹង​អរសប្បាយ និង​ពី​មូលហេតុ​នោះ ។

  • ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​នរណា​នឹង​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​ដោយសារ​ការ​ស្ដារ​ឡើងវិញ​នៃ​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​ពិភពលោក​នឹង​ត្រូវ​បាន​ប្រទាន​ពរ​ ដោយសារ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​ដែល​នៅរស់ និង​អ្នក​ដែល​បាន​ស្លាប់​ដោយ​របៀប​ណា ?

  • តើ​ព្រះវិហារ​បរិសុទ្ធ​ជា​ពរជ័យ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដោយ​របៀបណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០: ១១​ - ១៦

ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា បាន​បង្ហាញ​ខ្លួន ហើយ​កូនសោរ​ទាំងឡាយ​នៃ​បព្វជិតភាព​ត្រូវ​បាន​ស្ដារឡើងវិញ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី

សូម​អញ្ជើញសិស្សឲ្យ​ប្រាប់​អំពី​ពេល ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ បាន​បែក​ចេញ​ពី​គ្នា​ជា​បណ្ណោះអាសន្ន ។ សូម​ឲ្យ​សិស្ស​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​ពី​ការ​បែក​គ្នា​នេះ ។ នៅពេល​សិស្ស​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១–១៦, សូមអញ្ជើញ​ពួកគេឲ្យ​រកមើល​របៀប​ដែល​ការនិមិត្ត​នេះ ធានា​ថា​ក្រុមគ្រួសារ​របស់​យើង​អាច​យកឈ្នះ​លើ​ការ​បែកគ្នានេះ ។

សូម​ចម្លង តារាង​ខាងក្រោម​ ដាក់លើ​ក្ដារខៀន ។ សូម​កុំ​សរសេរ​ព័ត៌មាន​នៅក្នុង​វង់ក្រចក ។

ម៉ូសេ

គ. និង ស. ១១០:១១

អេលីយ៉ាស

គ. និង ស. ១១០:១២

អេលីយ៉ា

គ. និង ស. ១១០:១៣-១៦

កូនសោ​បព្វជិតភាព​ត្រូវ​បាន​ស្ដារឡើងវិញ

( កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​កូនចៅ​អ៊ីស្រាអែល )

( ការ​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​នៃ​អ័ប្រាហាំ )

( កូនសោ​នៃ​ការ​កាន់កាប់​ត្រួតត្រា​នេះ )

តើ​កូនសោ​ទាំង​នេះ ដឹកនាំ​ទៅ​រក​អ្វី

( កិច្ចការ​ផ្សព្វផ្សាយ​សាសនា )

( អាពាហ៍ពិពាហ៍​សេឡេស្ទាល និង​ពូជពង្ស​ដ៏​អស់កល្ប )

( អំណាច​នៃ​ការ​ផ្សារភ្ជាប់ រួម​ទាំង​កិច្ចការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ )

សូម​ពន្យល់​ថា បន្ទាប់​ពី​ការ​និមិត្ត​នៃ​ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​បញ្ចប់ នោះមានបុគ្គល​បី​នាក់​ទៀត​បាន​បង្ហាញ​ខ្លួន​ម្ដង​ម្នាក់ៗ​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ។ សូម​បង្ហាញ​រូបភាព​របស់ ម៉ូសេ និង អេលីយ៉ាស ( សូមមើល សៀវភៅ​សិល្បៈ​ដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] លេខ ១៤, ២០ សូមមើល​ផងដែរ LDS.org) ។ សូម​ឲ្យ​សិស្ស​ពន្យល់​ថាតើ ម៉ូសេ និង​អេលីយ៉ា ជា​នរណា ហើយ​ឲ្យ​ប្រាប់​ពី​រឿង​សំខាន់​ដែល​ពួកលោកបាន​ធ្វើ ( បើ​សិស្ស​ត្រូវ​ការ​ជំនួយ សូម​ផ្ដល់​យោបល់​ឲ្យ​ពួកគេ​រកមើល​ព្យាការី​ទាំងនេះ​នៅ​ក្នុង Bible Dictionary ) ។ សូម​ពន្យល់​ថា អេលីយ៉ាស អាច​ជា​ព្យាការី​ដែល​រស់​នៅ​ក្នុង​ជំនាន់ អ័ប្រាហាំ ។ បន្ថែម​ពី​លើ​ឈ្មោះ អេលីយ៉ាស ក៏​ជា​ងារ​ដែល​មាន​ន័យ​ថា អ្នក​នាំមុខ ឬ​អ្នក​ស្ដារ​ឡើងវិញ ( សូម​មើល Bible DictionaryGuide to the Scriptures, « Elias » scriptures.lds.org ) ។

រូបភាព
ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ
រូបភាព
អេលីយ៉ា អះអាង​ប្រឆាំង​នឹង​សង្ឃ​នៃ​ព្រះបាល

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​បី​ក្រុម ។ សូម​ចាត់​ឲ្យ​ក្រុម​និមួយៗ​នូវ​ឈ្មោះ​មួយ​ក្នុង​ចំណោម​ឈ្មោះ​ទាំងបី នៅ​ក្នុង​តារាង​លើ​ក្ដារខៀន ។ សូម​ពន្យល់​ថា អ្នក​នាំសារ​និមួយៗ បាន​ប្រគល់​កូនសោ​បព្វជិតភាព​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ។ សូម​ឲ្យ​សិស្ស​សិក្សា​វគ្គបទគម្ពីរ ដែល​បាន​សរសេរ​នៅក្រោម​ឈ្មោះ​ដែល​ពួកគេ​បាន​ចាត់​ឲ្យ និង​រកឃើញ​អ្វី​ដែល​ទេវតា​នាំសារ​បាន​ស្ដារឡើង​វិញ ។ បន្ទាប់ពីផ្តល់​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​មកពី​ក្រុមនិមួយៗ អាន​វគ្គបទគម្ពីរ​ដែល​គេ​បាន​ចាត់​ឲ្យ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​សិស្ស​ទីពីរ​មក​ពី​ក្រុម​និមួយៗ សរសេរ​អ្វី​ដែល​អ្នក​នាំសារ​បាន​ស្ដារឡើងវិញ នៅ​ជួរ​ដែល​មាន​ចំណង​ជើង​ថា « កូនសោ​បព្វជិតភាព​ដែល​បាន​ស្ដារ​ឡើងវិញ » ក្នុង​តារាង​នៅ​លើ​ក្ដារខៀន ។

ដើម្បី ជួយ​សិស្ស​ឲ្យ​យល់​ពី​អ្វី​ដែល​ជា​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​កូនចៅ​អ៊ីស្រាអែល សូម​ពិភាក្សា​សំណួរ​ខាងក្រោម ៖

  • នៅ​ក្នុង​ជំនាន់​របស់​យើង តើ​ព្រះអម្ចាស់​បាន​ប្រមូល​ផ្ដុំ​កូនចៅ​ទ្រង់ មក​ក្នុង​នគរ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

បន្ថែម​ពីលើ ឬ​បញ្ជាក់​ចម្លើយ​របស់​សិស្ស ដោយ​ការ​អញ្ជើញ​នរណា​ម្នាក់ឲ្យ​អាន​ការពន្យល់​ខាងក្រោម​ដោយ​អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« កិច្ចការ​ផ្សព្វផ្សាយ​សាសនា មាន​សារៈសំខាន់​ដល់​ការ​ប្រមូលផ្ដុំ​នៃកូនចៅ​អ៊ីស្រាអែល ។… នៅ​ក្នុង​ប្រទេស​ជាតិ​ជា​ច្រើន អ្នកផ្សព្វផ្សាយ​សាសនារបស់​យើង​បាន​ស្វែងរក​កូនចៅ​នៃសាសន៏អ៊ីស្រាអែល​ដែល​បាន​បែកខ្ញែក » ( The Gathering of Scattered Israel »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨១ ) ។

សូម​សរសេរ កិច្ចការ​ផ្សព្វផ្សាយ​សាសនា នៅលើ​ក្ដារខៀន​ក្រោម « ម៉ូសេ » នៅជួរដែលមាន​ចំណង​ជើង​ថា « អ្វី​ដែល​កូនសោ​ទាំង​នេះ​ចាក់ចេញ» ។

  • តើ​ជីវិត​របស់​អ្នក​បាន​រង​ឥទ្ធិពល​ពី​ការ​ស្ដារ​ឡើងវិញ​នូវ​កូនសោរ​គ្រប់គ្រង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​ម៉ូសេ ដោយ​របៀប​ណា ?

ការកាន់កាប់​ត្រួតត្រានៃដំណឹងល្អនៃអ័ប្រាហាំ បានប្រគល់​ឲ្យ យ៉ូសែប ស៊្មីធ និង អូលីវើ ខៅឌើរី ដោយ អេលីយ៉ាស បាន​ស្ដារឡើង​វិញ​នូវ​ការ​សន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ អ័ប្រាហាំ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ការ​កាន់កាប់​ត្រួតត្រា​នៃ ដំណឹងល្អ​នៃ​អ័ប្រាហាំ​ដែល​បាន​ស្ដារឡើងវិញ​ដោយ អេលីយ៉ាស សូម​អញ្ជើញ​សិស្សឲ្យ​អាន​ការពន្យល់​ដូច​ខាងក្រោម ដោយ​អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

«អេលីយ៉ាស​បាន​នាំមក​វិញ​នូវ ‹ ដំណឹងល្អ​នៃ​អ័ប្រាហាំ › ជា​សេចក្ដីសញ្ញា​របស់​អ័ប្រាហាំ ដែល​ថាមនុស្ស​ស្មោះត្រង់​ទទួលបាននូវការរីកចម្រើន​ដ៏​អស់កល្ប ​សន្យា​ថា​តាម​រយៈ​អាពាហ៍​ពិពាហ៍​សេឡេស្ទាល ពូជពង្ស​ដ៏​អស់កល្ប​របស់​ពួកគេ​នឹង​រាប់​មិន​អស់​ដូច​ជា​គ្រាប់​ខ្សាច់​នៅ​លើ​ឆ្នេរ​សមុទ្រ ឬ​ដូច​ជា​ផ្កាយ​ដ៏​ឥត​គណនា​នៅ​លើ​មេឃ ។ អេលីយ៉ាស ផ្ដល់​នូវ​ការ​សន្យា—ដែល​បាន​ទទួល​ពី​បុរាណ​ដោយ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប—ហើយ​មនុស្ស​នៅ​សម័យ​ទំនើប និង​ពូជពង្ស​គ្រប់​ជំនាន់​នឹង​ត្រូវ​បាន​ប្រទានពរ ។ ហើយ​យើង​កំពុង​ផ្ដល់​ពរជ័យ​របស់ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ដល់​អ្នក​ដែល​នឹង​ទទួល​យក​វា » ( The Keys of the Kingdom » Ensign, ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ២២ ) ។

  • ស្របតាម​អែលឌើរ ម៉ាក់ខនឃី តើសេចក្តី​សន្យា​អ្វី​ដែល​បាន​ប្រទាន​ដល់ អ័ប្រាហាំ ? ( នៅពេល​ដែល​សិស្ស​ឆ្លើយ សូម​សរសេរ អាពាហ៍ពិពាហ៍​សេឡេស្ទាល ពូជពង្ស​ដ៏​អស់កល្ប នៅ​លើក​ក្ដារខៀន​ក្នុង​ជួរ​ឈរ​ក្រោម « អេលីយ៉ាស » ) ។

  • តើ​ពរជ័យ​នៃ​អាពាហ៍ពិពាហ៍សេឡេស្ទាល និង​ពូជពង្ស​ដ៏​អស់កល្ប​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ? តើហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​អ្នក ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​កូនសោដែលបាន​ស្ដារឡើងវិញ​ដោយ អេលីយ៉ា សូម​ឲ្យ​សិស្ស​ពីរនាក់​អាន​នូវ​គោលការណ៍​ដូចខាងក្រោម ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន ៖ « អំណាច​នៃ​ការផ្សារភ្ជាប់​នេះ​បាន​ប្រទាន​ដល់​អេលីយ៉ា គឺ​ជា​អំណាច​ដែល​ចងភ្ជាប់​ស្វាមី និង ភរិយា ព្រម​ទាំង​កូនចៅ​ទៅ​នឹង​ឪពុក​ម្តាយ​សម្រាប់​ពេល​នេះ និង ពេល​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ វា​គឺ​ជា​អំណាច​នៃ​ចងភ្ជាប់ ដែល​មាន​នៅ​ក្នុង​គ្រប់​ពិធី​បរិសុទ្ធ​ទាំងអស់​នៃ​ដំណឹង​ល្អ ។… ដោយសារតែ​អំណាច​នេះ​ហើយ ទើប​គ្រប់​ពិធី​បរិសុទ្ធ​ទាំងអស់​ដែល​ទាក់ទង​នឹង​សេចក្តី​សង្គ្រោះ​ត្រូវ​បាន​ចងភ្ជាប់ ឬ ផ្សារភ្ជាប់ ហើយ​នោះ​គឺ​ជា​បេសកកម្ម​របស់​អេលីយ៉ា​ដែល​ត្រូវ​បង្ហាញ​ខ្លួន​មក ហើយ​ស្តារ​វា​ឡើង​វិញ » (Elijah the Prophet and His Missionឆ្នាំ ១៩៥៧ ] ទំព័រ ៥ ) ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

អែលឌើរ ដាវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖ « ក្នុងនាមជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ព្រះគ្រីស្ទ យើង​មាន​ទំនួល​ខុសត្រូវដែល​ភ្ជាប់​ជាមួយ​សេចក្តី​សញ្ញា ដើម្បី​នឹង​ស្រាវជ្រាវ​ស្វែងរក​ដូនតា​របស់​យើង ហើយ​ធ្វើ​ពិធីបរិសុទ្ធនៃការសង្គ្រោះក្នុង​ដំណឹងល្អដល់​ពួក​លោក ។… « ដោយសារ​តែ​មូលហេតុ​នេះ​ហើយ ទើប​យើង​ធ្វើ​ការស្រាវជ្រាវ​ពង្សប្រវត្តិ កសាង​ព្រះវិហារ​បរិសុទ្ធ និង ធ្វើ​ពិធីបរិសុទ្ធ​ជំនួស​មនុស្ស​ដែល​បាន​ចែកឋាន​ទៅ ។ ដោយ​សារ​ហេតុផល​នេះ អេលីយ៉ា ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ស្ដារ​អំណាច​ផ្សារភ្ជាប់ ចំណង​នៅលើ​ផែនដី និង​នៅ​ស្ថានសួគ៌ » ( The Hearts of the Children Shall Turn »Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥-២៦ ) ។

  • ស្របតាម​ការ​ពន្យល់​ទាំងនេះ តើ​ព្រះចេស្ដា ឬ​សិទ្ធិអំណាច​អ្វី​ដែល អេលីយ៉ា​បាន​ស្ដារឡើងវិញ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ អំណាច​ផ្សារភ្ជាប់ រួម​ទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្សប្រវត្តិ នៅ​លើ​ក្ដារខៀន​ក្នុង​ជួរឈរ​ក្រោម « អេលីយ៉ា » ។ អ្នក​អាច​នឹង​ចង់​រំឭក​សិស្ស​ថា បើ​គ្មាន​កូនសោ​បព្វជិតភាព​ទាំងនេះ​ទេ « នោះ​ផែនដី​ទាំងមូល នឹង​ត្រូវ​កំទេច​ចោល​សូន្យឈឹង ក្នុង​កាល [​ព្រះអម្ចាស់]​ យាងមក » [ គ. និង ស. ២:៣ ] ។

  • តើ​អ្នក​ត្រូវ​បាន​ប្រទានពរ​ដោយ​ការ​ស្ដារឡើងវិញ នៃ​អំណាច​ផ្សារភ្ជាប់​យ៉ាងណា​ខ្លះ ?

សូម​ពន្យល់​ថា ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បាន​កត់​ចំណាំ​ថា ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ « ត្រូវ​បាន​កសាង​ឡើង ដើម្បី​ស្ដារ​ឡើងវិញ​នូវ​កូនសោ​នៃ​សិទ្ធិអំណាច ។ ក្នុង​ការ​ទទួលបាន​កូនសោ​ទាំងនេះ ភាពពេញលេញ​នៃ​ពិធីបរិសុទ្ធ​នៃដំណឹងល្អ [ត្រូវបាន] បើកសម្ដែង » ( Doctrines of Salvation comp. Bruce R. McConkie, វ៉ុល ៣ [ ឆ្នាំ១៩៥៤–៥៦ ] ២:២៤២ ) ។ ប្រធាន​នៃ​សាសនាចក្រ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បន្ត​អនុវត្តកូនសោ​នៃ​បព្វជិត​ភាព​ទាំងនេះ រហូតដល់សព្វថ្ងៃ​នេះ ។

សូម​សរសេរ​សេចក្ដីថ្លែង​ការណ៍​ដែល​ពុំ​ពេញលេញ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ កូនសោ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្រុមគ្រួសារដ៏អស់កល្ប និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ជួយ​យើង​ឲ្យ…

សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១១-១៦ ដោយ​ស្ងាត់​ស្ងៀម រកមើល​របៀប​ដែល​ពួកគេ​អាច​បំពេញ​គោលការណ៍​នេះ ។

  • ស្រប​តាម​ខគម្ពីរ​ទាំងនេះ តើ​ហេតុអ្វី​បាន​ជា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្រុម​គ្រួសារ​អស់កល្ប និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ មាន​សារៈសំខាន់ ? ( នៅពេល​ដែល​សិស្ស​ឆ្លើយ សូម​បំពេញ​សេចក្តីថ្លែងនោះនៅ​លើ​ក្ដារខៀន ។ ចម្លើយ​របស់​ពួកគេ គួរតែ​ឆ្លុះបញ្ចាំង​ពី​គោលការណ៏ ដូច​ខាងក្រោម ៖ កូនសោ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ក្រុម​គ្រួសារ​ដ៏​អស់កល្ប និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ ជួយយើងឲ្យរៀបចំខ្លួនសម្រាប់​ការ​យាងមកជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​គោលលទ្ធិ​នេះ សូម​ចាត់​ឲ្យ​ក្រុម​និមួយៗ​គិត​ពី​សំណួរមួយ​ដូច​ខាងក្រោម ៖ (១) តើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​រៀបចំ​មនុស្ស​សម្រាប់​ការ​យាងមក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់​របៀបណា? (២) តើ​ការ​សន្យា​នៃ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​ដ៏​អស់កល្ប រៀបចំ​មនុស្ស​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? (៣) តើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​រៀបចំ​មនុស្ស សម្រាប់​ការ​យាងមក​ជាលើក​ទីពីររបស់ព្រះអម្ចាស់យ៉ាង​ដូចម្ដេច ? បន្ទាប់​ពី​ផ្តល់​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូមសួរ​សិស្ស​ម្នាក់​ពី​ក្រុម​និមួយៗ​ ពីរបៀប​ដែល​គេ​នឹង​ឆ្លើយ​សំណួរ ។

សូមសរសេរ សំណួរ​ដូចខាង​ក្រោម នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យឆ្លើយ​សំណួរ​នៅ​ក្នុង​សៀវភៅកំណត់ចំណាំក្នុងថ្នាក់ ​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ ៖

តើ​អ្នក​ត្រូវ​បាន​ប្រទានពរ ដោយសារ​កូនសោ​បព្វជិតភាព​ដែល​ត្រូវ​បាន​ស្ដារឡើងវិញ​ដោយ​របៀបណា ?

តើអ្នកអាចធ្វើអ្វីដើម្បី​ជួយនរណាម្នាក់ ឲ្យទទួលបានពរជ័យ​តាម​រយៈ​កូនសោ​ដែល​បាន​ស្ដារ​ឡើងវិញ​ទាំងនេះ ?

បន្ទាប់​ពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ពិភាក្សា​ពីគំនិត​របស់​ពួកគេ​ជាមួយ​ដៃគូ ។ សូម​គិត​ពី​ការ​ចែកចាយ ពី​របៀប​ដែល​ជីវិត​អ្នក​ត្រូវ​បាន​ប្រទាន​ពរ ដោយសារ​កូនសោ​បព្វជិតភាព​ដែល​បាន​ស្ដារឡើងវិញ​ទាំងនេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១០ ។ « ការល្បីល្បាញ​អំពី​ដំណាក់​នេះ នឹង​រាលដាល​ទៅដល់​ដែនដី​ឆ្ងាយៗ »។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« [ នៅ​ក្នុង​ឆ្នាំ ១៨៣៦ ] ព្រះអម្ចាស់​បាន​ព្យាករ​ថា ‹ ការល្បីល្បាញ​អំពី​ដំណាក់​នេះ នឹង​រាលដាល​ទៅដល់​ដែនដី​ឆ្ងាយៗ › ។ ( គ. និង ស. ១១០:១០ ) ។ នៅ​ក្រោម​ស្ថានភាព​នោះ រឿង​នេះ​មិន​គួរ​ឲ្យ​ជឿ​សោះ ។ សមាជិក​សាសនាចក្រ​ជា​ពួកបរិសុទ្ធ​មួយ​ក្តាប់​តូច​រស់នៅ និង​ខ្ចាត់ខ្ចាយ​នៅ​តាម​តំបន់​ជនបទ​នៃ​ទឹកដី​ថ្មី ។ ប៉ុន្តែ​ក្រៅពី​ការបៀតបៀន និង​ការពុះពារ និង​ការ​សាកល្បង​នៅពេល​ចាប់​ផ្ដើម​នោះ ឥឡូវ​នេះ ​ក្រុមជំនុំ​រីករាលដាល​ពេញ​ពិភពលោក ហើយ​អ្នក​ផ្សព្វផ្សាយ​សាសនា​រាប់​ពាន់នាក់ ថ្លែង​ជា​សាក្សី​ពី​គ្រប់​ច្រកទ្វារ​ដែល​ស្វាគមន៏​ពួកគេ​ » ( The Holy Temple [ឆ្នាំ ១៩៨០] ទំព័រ ១៣៥ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០: ១១ ។ ការប្រមូល​ផ្ដុំ​កូន​ចៅ​នៃអ៊ីស្រាអែល

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ថា ៖ « ម៉ូសេ កាន់​កូនសោ​នៃ​ការ​ប្រមូលផ្ដុំ​កូនចៅ​អ៊ីស្រាអែល ។ លោកបាន​ដឹកនាំ​កូនចៅ​អ៊ីស្រាអេល​ចេញ​ពី​ប្រទេសអេស៊ីព្ទ ទៅកាន់​ស្រុក កាណាន ។ វាគឺ​ជា​ការ​កំណត់​របស់​លោក​នៅ​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​នេះថានឹងមកដល់ និង​ការ​ស្ដារឡើងវិញ​នូវ​កូនសោ​សម្រាប់​ការ​ប្រមូលផ្ដុំ​នៅ​សម័យ​ទំនើប » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ២:៤៨ ) ។ បន្ទាប់​ពី​ការ​និមិត្ត​នេះ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺតឡង់ ព្យាការី យ៉ូសែប ស៊្មីធ បាន​អនុវត្ត​កូនសោ​ទាំងនេះ ដើម្បី​ចាប់ផ្ដើម​ប្រមូល​ផ្ដុំ​កូនចៅ​ពី​គ្រប់​ផ្នែក​នៃ​ពិភពលោក ។ ឧទាហរណ៍ ក្នុង​ឆ្នាំ ១៨៣៧ អែលឌើរ ហ៊ីប៊ឺ ស៊ី គិមបឹល អែលឌើរ អួរសុន ហៃឌ និង​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស អង់គ្លេស ជា​កន្លែង​ដែល​ពួកគេ​បាន​ជួយ​ប្រមូលផ្ដុំ​មនុស្ស​ជិត ២,០០០​នាក់ តាមរយៈ​ការ​បង្រៀន​របស់​ពួកគេ ឲ្យ​មកកាន់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣ ។ ការ​ត្រឡប់​មក​នៃ អេលីយ៉ា

« ថ្ងៃ​ដ៏​ល្អ​នៃ​ការ​និមិត្ត និង​វិវរណៈ​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​អាទិត្យ​បុណ្យអ៊ីស្ទើរ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ [ សូមមើល បុព្វកថា​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ ] ។ តើ​មាន​ថ្ងៃ​ណា​ប្រសើរ​ជាង​ថ្ងៃ​នៃការកាន់កាប់​ត្រួតត្រា​នៅពេល​ពេញ​កំណត់ ដើម្បី​បញ្ជាក់​ម្ដងទៀត​ នូវ​ភាពពិត​នៃ​ការរស់​ឡើងវិញ​ទៅ ? នៅ​ចុង​សប្ដាហ៍​នោះ ក៏​ជា​ថ្ងៃ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ដែរ ។ ជា​ច្រើន​សតវត្សរ៏មកហើយ គ្រួសារ​យូដា​ទាំងឡាយបាន​ទុក​កៅអី​ទំនេរ​មួយ​នៅ​ពេល​ទទួលទាន​អាហារ​បុណ្យរំលង ដើម្បី​រង់ចាំ​ការ​ត្រឡប់មក​របស់ អេលីយ៉ា ។ អេលីយ៉ា មិន​បាន​ត្រឡប់​មក—ដើម្បី​ការ​ទទួលទាន​អាហារ​បុណ្យ​រំលង​ទេ ប៉ុន្តែ​ដើម្បី​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​នៅ​ទីក្រុង ខឺតឡង់ » (Church History in the Fulness of Times Student Manual, ការ​បោះពុម្ព​លើ​ក​ទី ២។ [Church Educational System manual ឆ្នាំ ២០០៣ ]ទំព័រ ១៦៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០:១៣-១៦ ។ កូនសោ​នៃ​ការផ្សារភ្ជាប់ បង្វែរ​ចិត្ត​ពួកឪពុក​មក​ឯកូន

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« នៅ​ក្នុង​គំនិត​ខ្ញុំ សមាជិក​នៃ​សាសនាចក្រ មាន​វិធី​ព្យាបាល​ជីវិត​គ្រួសារ​បែកបាក់ យ៉ាង​មាន​ប្រសិទ្ធិភាព​ជាងគេ ។ វា​សម្រាប់​បុរស ស្រ្តី និង​កូនៗដើម្បី​ផ្ដល់​កិត្តយស និង​គោរព​តួនាទី​ដ៏​ទេវភាព​របស់​ឪពុក​ម្ដាយ​នៅ​ក្នុងផ្ទះ ។ ដើម្បីធ្វើដូច្នោះ ការគោរព និង​ការ​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​ក្រុមគ្រួសារ​នៃ​សាសនាចក្រ នឹង​ត្រូវ​បាន​បណ្ដុះ​ដោយ​ភាព​សុចរិត ។ ម៉ាឡាគី បាន​និយាយ​ថា កូនសោ​នៃ​ការ​ផ្សារភ្ជាប់​ដ៏​អស្ចារ្យ ត្រូវ​បាន​ស្ដារឡើងវិញ​ដោយ អេលីយ៉ា ‹ ដើម្បី​បង្វែរ​ចិត្ត​ពួកឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ក្រែង​ផែនដី​ទាំងមូល​នឹង​ត្រូវ​បាន​វាយ​ដោយ​សេចក្តី​បណ្តាសា › ។ គ. និង ស. ១១០:១៥ម៉ាឡាគី ៤:៦) ។…

« ប្រហែល​ជា​យើង​គិត​ថា​ព្រះចេស្ដា​ដែល​បាន​ប្រទាន​ដល់ អេលីយ៉ា ជា​អ្វី​មួយ​ដែល​ទាក់ទង​តែ​ជាមួយ​ពិធីបរិសុទ្ធ​ផ្លូវការ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីកន្លែង​ពិសិដ្ឋ​នានា​ប៉ុណ្ណោះ ។ ប៉ុន្តែ ពិធីបរិសុទ្ធ​ទាំងនេះ​មាន​ភាពរីកចម្រើន និង​មាន​ផល​ល្អ តែ​នៅពេល​ដែល​វា​កើត​មាន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ប៉ុណ្ណោះ ។ ម៉ាឡាគី បាន​និយាយ​ថា អំណាច​របស់ អេលីយ៉ា នឹង​ត្រឡប់​បង្វែរ ដួងចិត្ត ពួកឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ។ ដួងចិត្ត​គឺ​ជា​ប្រភព​នៃ​អារម្មណ៍ ហើយ​ជា​កន្លែង​ដែល​ទទួល​វិវរណៈ ។ ( សូម​មើល  ម៉ាឡាគី ៤:៥-៦ ) ។ អំណាច​នៃ​ការ​ផ្សារភ្ជាប់​នេះ នឹង​បើកសម្ដែង​ខ្លួន​ឯង​នៅ​ក្នុង​ទំនាក់ទំនង​ក្នុង​ក្រុម​គ្រួសារ ក្នុង​លក្ខណៈ និង​គុណធម៌​ដែល​បាន​អភិវឌ្ឍ​នៅ​ក្នុង​បរិស្ថាន​ចិញ្ចឹម​បីបាច់ និង​ការបម្រើ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ។ ទាំងនេះ​គឺ​ជា​ខ្សែ​ដែលចង​ក្រុម​គ្រួសារ​ជាមួយ​គ្នា » ( « Father, Come Home » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៣ទំព័រ ៣៧ ) ។

អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖

រូបភាព
អែលឌើរ រ័សុល អិម ណិលសុន

« ការស្តារ​ទ្បើងវិញ [ នៃកូនសោបព្វជិតភាព ] បានមកជាមួយ​នឹង​អ្វី ដែល​យើង​ជួន​កាល​ហៅ​ថា វិញ្ញាណ​របស់​អេលីយ៉ា—ជា​ការបើក​សម្តែង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ទីបន្ទាល់ ពី​លក្ខណៈ​ដ៏​ទេវភាព​នៃ​ក្រុមគ្រួសារ » ( A New Harvest Time » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣៤ ) ។