ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖​សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣–១២០ ( មេរៀន​ទី ២៥ )


មេរៀន​សិក្សា​នៅ​ផ្ទះ

សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣–១២០ ( មេរៀន​ទី ២៥ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាងក្រោម​នេះគឺ​ជា​សេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា « សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង » និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៣-១២០ ( មេរៀន​ទី ២៥ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ( សាសនាចក្រ​ប្តូរទៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង )

នៅពេល​សិស្ស​បាន​សិក្សា​អំពី​ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​ទីស្នាក់ការ​កណ្តាល​របស់​សាសនាចក្រ​ផ្លាស់ប្តូរ​ទៅ​រដ្ឋ​មិសសួរី​ភាគ​ខាង​ជើង នោះពួកគេ​បាន​រៀន​ថា​ នៅពេល​យើង​ជ្រើសរើសទប់ទល់​នឹង​ការសាកល្បង​ដោយ​សេចក្តីជំនឿ​ជាជាងការងឿងឆ្ងល់ នោះ​ទីបន្ទាល់​របស់​យើង​អាច​ត្រូវបាន​ពង្រឹង ។ ពួកគេក៏​បានរៀន​ផងដែរ​ថា​នៅពេល​ពួកគេ​គាំទ្រ​ព្យាការី ហើយ​ធ្វើ​តាម​ការទូន្មាន​របស់​លោក នោះ​យើង​ទទួល​បាន​សុវត្ថិភាព​ខាង​វិញ្ញាណ​ដែល​ចងភ្ជាប់​យើង​ទៅនឹង​ព្រះ ។ សិស្ស​បាន​ឃើញ​ថា នៅពេល​យើង​អភ័យ​ទោស​ឲ្យ​មនុស្ស​ដទៃ នោះ​ព្រះអម្ចាស់​អាច​ផ្សះផ្សារ​ទំនាក់ទំនង​របស់​យើង ។ ក្រៅពី​នេះ​ទៀត មេរៀន​នេះ​ផ្តល់​ឱកាស​ដល់​សិស្ស​ឲ្យ​ពិចារណា​ពីរបៀប​ដែល​ទង្វើ និង ពាក្យ​សម្តី​របស់​យើង​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដទៃដែល​គិតអំ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១៣-១១៤)

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​បាន​ទៅ​ដល់ ហ្វា វេស រដ្ឋ​មិសសួរី​ហើយ​នោះ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ត្រូវបាន​សួរ​ឲ្យ​បញ្ជាក់​ឲ្យ​ច្បាស់​ពី​វគ្គបទគម្ពីរ​លំបាកៗ​មួយ​ចំនួន​នៅក្នុងគម្ពីរ​អេសាយ ។ ចេញពី​វិវរណៈ​របស់​ព្រះអម្ចាស់​ដែល​ជាចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ នោះ​សិស្ស​បាន​រៀន​ថា​ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ទទួល​កូនសោ​នៃ​នគរ​សម្រាប់ការប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។ នៅពេលសិស្សបាន​សិក្សា​អំពីដាវីឌ ដ័បុលយូ ប៉ាទិន ដែល​ជា​សាវក​ម្នាក់​នៃ​សាវក​សម័យ​មុន នោះពួកគេ​បាន​ឃើញ​ថា ប្រសិន​បើ​យើង​ស្តាប់​តា​ម​ការណែនាំ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ត្រូវបាន​រៀបចំ​សម្រាប់​អ្វី​ៗ​ដែល​ទ្រង់​មាន​ផែនការ​សម្រាប់​ពួក​យើង ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១១៦)

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថាប្រសិន​បើ​ពួកគេ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ នោះ​ពន្លឺ​របស់យើង​ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា ។ ពួកគេ​ក៏​បាន​ឃើញ​ផងដែរ​ថា អស់​អ្នក​ដែល​ប្រមូល​គ្នា​ទៅ​ស្តេក​នៃ​ស៊ីយ៉ូន អាច​ទទួល​បាន​ការការពារ និង ​មាន​សុវត្ថិភាព ហើយ​ថា​ប្រធាន​សាសនាចក្រ​កាន់កូនសោ​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅលើ​ផែនដី​នេះ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-១២០)

ចេញពី​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ នូវល ខេ វីតនី និង វិលលាម ម៉ាក ទាក់ទង​នឹង​ទ្រព្យ​សម្បត្តិ​នៅក្នុងទីក្រុង​ខឺត​ឡង់ ​រដ្ឋ​អូហៃអូ សិស្ស​បាន​រៀន​ថា​ការលោភ​ចង់​បាន​អ្វីៗ​ខាង​សាច់ឈាម​អាច​បណ្តាល​ឲ្យ​យើងចោល​សេចក្តី​ដែល​មាន​ទម្ងន់​ជាង ។ ចេញពី​គំរូ​របស់ អូលីវើរ គ្រែងគើរ នោះពួកគេ​បាន​រៀន​ថា​ការលះបង់​ដែល​យើង​ធ្វើ​នៅក្នុង​ការបម្រើ​នៃ​ព្រះអម្ចាស់​គឺ​ពិសិដ្ឋ​ចំពោះ​ទ្រង់ ។

សេចក្តីផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​ពី​ច្បាប់ដង្វាយមួយភាគក្នុងដប់ និង ពរជ័យ​នានា​ដែល​ទទួល​បាន​នៅពេល​យើង​រស់​នៅតាម​ច្បាប់​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤

ព្រះអម្ចាស់​បើក​សម្តែង​ច្បាប់​ដង្វាយមួយភាគ​ក្នុង​ដប់

សូម​សរសេរ​សំណួរខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​យើង​ត្រូវបាន​ប្រទាន​ពរ​តាមរបៀប​ណា​ខ្លះ នៅពេល​យើង​រស់នៅតាម​ច្បាប់​ដង្វាយ​មួយ​ភាគក្នុង​ដប់​នោះ ?

សូម​ពន្យល់​ថា​នៅដើម​ឆ្នាំ ១៨៣៧ សាសនាចក្រ​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​ខាង​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង ព្រមទាំង​សមាជិក​គ្រប់​រូប​នៃ​សាសនាចក្រ​ផងដែរ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្តី​ណែនាំ​ក្បាលកណ្ឌ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សួរ​ដែល​នាំ​ឲ្យ​មាននូវ​វិវរណៈ​នេះ ។

  • តើ​យ៉ូសែប ស្ម៊ីធ បានសួរអ្វី​ខ្លះ​ដល់​ព្រះអម្ចាស់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:១-៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការស្នើសុំ​របស់​យ៉ូសែប ស៊្មីធ ។

  • យោងតាម ខ ៤, តើ​ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺ​ជា​អ្វី ? ( សិស្សគួរតែ​រកឃើញ​ព្រះបញ្ញត្តិ​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​បញ្ជា​ឲ្យ​ពួក​យើង​បង់​មួយ​ភាគ​ក្នុង​ដប់​នៃ​នូវ​ធនធាន​របស់​យើង​ថ្វាយ​ទ្រង់​ ទុក​ជា​ដង្វាយមួយភាគ​ក្នុង​ដប់ ។ អ្នក​អាច​សរសេរព្រះបញ្ញត្តិ​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយ​សិស្ស​ឲ្យ​យល់​អត្ថន័យ​នៃ​ពាក្យ ធនធាន នៅក្នុង ខ ៤សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ក្រឹត្យវិន័យ​នេះ​គឺ​ថ្លែង​យ៉ាង​សាមញ្ញ​ថា ‹ មួយ​ភាគ​ដប់​នៃ​ធនធាន​ទាំងអស់​របស់​ពួកគេ › ។ ធនធាន​មាន​ន័យ​ថា ប្រាក់​ចំណេញ ប្រាក់​សំណង ប្រាក់​កំណើន ។ វា​គឺ​ជា​ប្រាក់ខែ​របស់​និយោជិត​មួយ​រូប ជាប្រាក់​ចំណេញ​ពី​ការធ្វើ​អាជីវកម្ម ជា​ប្រាក់​កំណើន​របស់​បុគ្គល​ម្នាក់​ដែល​រីកចម្រើន ឬ រកបាន ឬ ជា​ប្រាក់​ចំណូល​របស់​មនុស្ស​ម្នាក់​ទោះមក​ពី​ប្រភព​ណា​ក៏​ដោយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា វា​ជា​ក្រឹត្យ​វិន័យ​ដែល​នៅ ‹ អចិន្ត្រៃយ › ដូច​ដែល​វា​មាន​ពី​បុរាណ​កាល​ផងដែរ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ ៣៥ ) ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះ​ពី​ការបញ្ជា​របស់​ព្រះអម្ចាស់​ដល់​ពួក​បរិសុទ្ធ​ឲ្យ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង នៅចំពេល​ដែល​វា​មាន​ការលំបាក​ចំពោះ​ពួកគេ​ដើម្បី​ធ្វើ​ការណ៍​នោះ​ដូច្នេះ ?

  • តើ​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​គឺ​ជា​ទង្វើ​នៃ​សេចក្តីជំនឿ​ដោយ​របៀប​ណា ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« ហេតុអ្វី​សមាជិក​ទូទាំង​ពិភពលោកគួរតែ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​រក្សា​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ព្រះអម្ចាស់ ទោះបី​ជា​ពួកគេ​ភាគច្រើន​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បំពេញ​សេចក្តីត្រូវការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ក៏ដោយ ? ដូច​ដែរ​ប្រធាន ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​នៅក្នុង​ទីក្រុង សេប៊ូ ទឹកដី​នៃ​ប្រទេស​ភីលីព​ថា ‹ ទោះបី​សមាជិក​រស់នៅ​ក្នុង​ភាព​ក្តីក្រ និង រងទុក្ខ​ក្តី…ប្រសិន​បើ​ពួកគេ​ទទួល​យក​ដំណឹង​ល្អ ហើយ​រស់នៅ​តាម​វា បង់ដង្វាយមួយភាគក្នុងដប់ និង ដង្វាយ​នានា​របស់​ពួកគេ សូម្បី​តែ​អ្នក​ទាំងឡាយ​ណា​ដែលមានស្តួចស្តើង …​នោះពួកគេ​នឹង​មាន​បាយ​នៅក្នុង​ចាន និង សម្លៀកបំពាក់​សម្រាប់​បិទបាំង​ខ្លួន​ប្រាណ និង មាន​ទីជម្រក​សម្រាប់​ពួកគេ ។ ខ្ញុំពុំ​ឃើញ​ដំណោះស្រាយ​ណា​ផ្សេង​ទៀត​ឡើយ › [« Inspirational Thoughts » Ensign, ខែ សីហា ឆ្នាំ ១៩៩៧ ទំព័រ ៧ ] ។

« ​មាន​មនុស្ស​មួយ​ចំនួន​ប្រហែល​មាន​អារម្មណ៍​ថា ពួកគេ​ពុំ​អាច​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ឡើយ ប៉ុន្តែ​ព្រះអម្ចាស់​បាន​សន្យា​ថា ទ្រង់​នឹងរៀបចំ​ផ្លូវ​សម្រាប់​ពួក​យើង​ដើម្បី​រក្សា​គ្រប់​ទាំង​ព្រះបញ្ញត្តិ​របស់​ទ្រង់ [ សូមមើល នីហ្វៃទី ១ ៣:៧] ។ ដើម្បី​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់​តម្រូវ​ឲ្យមាន​សេចក្តី​ជំនឿយ៉ាង​ខ្លាំង​នៅ​ពេល​ដំបូង ។… ខ្ញុំ​ជឿ​ថា វា​អាច​ផ្តាច់​ចំណង​នៃ​ភាព​ក្រីក្រ ដោយ​ការមាន​ជំនឿ​ថ្វាយ​ត្រឡប់​ទៅ​ព្រះអម្ចាស់​វិញ​នូវ​ផ្នែក​ដែល​មាន​បន្តិចបន្តួច​របស់​យើង » (Opening the Windows of Heaven »Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៩ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុង​ដប់ សូម​បង្ហាញ​ក្រដាសដង្វាយ​មួយភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេង​ៗ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ទើបតែ​រក​បាន​ប្រាក់​មួយ​ចំនួន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ប៉ាន់​ស្មានពី​ចំនួន​ប្រាក់​នោះ ។

  • តើ​ប្រាក់ចំនួន​ប៉ុណ្ណឹង​ត្រូវ​បង់ដង្វាយ​មួយ​ភាគ​ដប់​ប៉ុន្មាន ?

សូម​កត់​ចំនួន​ប្រាក់នៃដង្វាយមួយក្នុង​ដប់​នោះ​នៅកន្លែង​ត្រឹមត្រូវ​នៅលើ​ក្រដាស​នោះ ហើយ​សួរ​សំណួរ​ខាង​ក្រោម ៖

  • ប្រសិន​បើ​យើង​ចែក ១០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​យើង​ក្នុងចំណោមខ្ទង់​បរិច្ចាគ​ផ្សេងៗ​ទៀត​នៅលើ​ក្រដាស​នេះ តើ​យើង​បាន​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ពេញ​លេញ​ដែរ​ឬ​ទេ ? ( សូម​ប្រាកដ​ថាសិស្ស​យល់​ថា ១០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​យើង​គួរតែ​ត្រូវដាក់​ក្នុង​ខ្ទង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។ ការបរិច្ចាគ​ផ្សេងៗ​ទៀត​ដែល​ពួកគេ​បរិច្ចាគ គឺ​ជាមូលនិធិផ្សេង​ទៀត​ក្រៅពី ១០ភាគរយនោះ ) ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​ឲ្យ​ពួកគេ​ពន្យល់​គ្នា​ទៅវិញទៅមក​អំពីការយល់​ដឹង​របស់​ពួកគេ អំពី​របៀប​ដែល​មូលនិធិ​នៃ​ដង្វាយ​មួយភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើប្រាស់ ។ បន្ទាប់​មកសូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ការ​ពន្យល់​របស់ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:២

  • យោង​តាម ខ ២, តើ​មូលនិធិ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ប្រើ​សម្រាប់​អ្វី​ខ្លះ ? ( ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ ត្រូវ​បាន​ប្រើ ‹ សម្រាប់​ការកសាង​ដំណាក់​របស់ [ ព្រះអម្ចាស់ ] [ កសាងព្រះ​វិហារ​បរិសុទ្ធ ] និង « សម្រាប់​ការ​សង់​គ្រឹះ​នៃ​ស៊ីយ៉ូន និង​សម្រាប់​បព្វជិតភាព » [ ផ្គត់​ផ្គង់​ហិរញ្ញវត្ថុ​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​កិច្ចការ​របស់​ព្រះ​អម្ចាស់ ដូច​ជា​ការ​សាងសង់ និង​ការ​ថែរក្សាសាលាប្រជុំ ការបកប្រែ និងបោះពុម្ព​ព្រះ​គម្ពីរ និង​ការ​ឧបត្ថម​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា និង​កិច្ចការ​ពង្សប្រវត្តិ​នៅ​ទូទាំង​ពិភព​លោក ] ។ ​អ្នក​អាចចង្អុល​បង្ហាញ​ថា សព្វថ្ងៃនេះសាសនាចក្រ​ពុំ​ជំពាក់​បំណុល​របស់​គេ​ទេ ។ សូមសរសេរ​សេចក្តីពិត​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ មូលនិធិ​នៃ​ដង្វាយមួយភាគ​ក្នុង​ដប់​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះអម្ចាស់ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:៥-៧

ព្រះអម្ចាស់​ពន្យល់ពី​ច្បាប់​ដង្វាយមួយភាគ​ក្នុង​ដប់

សូម​អញ្ជើញ​សិស្ស​ពីនាក់​ឲ្យ​ចូលរួម​ដើរតួ​សម្ដែង​មួយ ។ សូម​ចាត់​ឲ្យ​សិស្ស​ម្នាក់​សម្តែង​ធ្វើ​ជា​សមាជិក​ស្មោះត្រង់ម្នាក់នៃ​សាសនាចក្រ ហើយ​សិស្ស​ទីពីរ​សម្តែង​ធ្វើ​ជា​អ្នក​មិន​មែន​ជា​សមាជិក​សាសនាចក្រ ។ សូមឲ្យ​សិស្ស​ទីពីរ​នូវ​ក្រដាស​មួយ​សន្លឹក​ដោយ​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្រដាស​នោះ ៖ ខ្ញុំ​បាន​ឮ​ថា​អ្នក​បាន​បង់​ ១០​ភាគរយ​នៃ​ប្រាក់​ចំណូល​របស់​អ្នក​ទៅក្នុង​សាសនាចក្រ​របស់​អ្នក ។ ហេតុអ្វី​អ្នក​ចង់ធ្វើ​បែប​នោះ ?

សូម​ឲ្យ​សិស្ស​ទីពីរ​អាន​សំណួរ​ឲ្យ​ឮៗ ហើយ​អញ្ជើញ​សិស្ស​ទីមួយ​ឲ្យ​ឆ្លើយ​ ។ បន្ទាប់​ពី​សម្តែងចប់ សូម​សួរ​សិស្ស​ក្នុង​ថា្នក់​ពីរបៀប​ដែល​ពួកគេ​អាច​ឆ្លើយ​ចំពោះ​សំណួរ​នោះ ។ សូម​ចង្អុល​បង្ហាញ​ថា​មាន​ចម្លើយ​ល្អៗ​ជា​ច្រើន​ចំពោះ​សំណួរ​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៩:៦-៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ខ្លះ​បានដែល​សម្រេច​បាន​តាមរយៈការគោរព​ប្រតិបត្តិ​ចំពោះ​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ។

  • យោង​តាម ខ ៦តើមាន​អ្វី​ខ្លះ​ដែល​សម្រេច​បាន​តាមរយៈ​ការគោរព​ប្រតិបត្តិ​ចំពោះ​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? ( ញែកដែនដីស៊ីយ៉ូន​ចេញ​ជា​បរិសុទ្ធ​ដល់​ព្រះអម្ចាស់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ខគម្ពីរ​នេះ សូម​ពន្យល់​ថាការញែក​ចេញ​ជា​បរិសុទ្ធ​ សំដៅ​លើ​ការ​គ្មាន​អំពើ​បាប—បរិសុទ្ធ ស្អាតស្អំ និង បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ លើស​ពី​នេះ សូម​រំឭក​សិស្ស​ថា​ស៊ីយ៉ូន​គឺជា​មាន​ន័យលើសពី​ទីតាំង​ទៅ​ទៀត វា​គឺ​ជា​មនុស្ស​ដែល​ជា​« អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ » (គ. និង ស. ៩៧:២១) ។

សូម​អញ្ជើញ​សិស្ស​ឲ្យសង្ខេប​ឥទ្ធិពល​នៃ​ការគោរព​តាម​ច្បាប់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ជា​ពាក្យ​សម្តីផ្ទាល់​របស់​ខ្លួន ។ ទោះ​ជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា​ក្តី ពួកគេ​គួរ​តែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ ការបង់​ដង្វាយ​មួយ​ភាគក្នុង​ដប់​ញែក​យើង​ម្នាក់ៗ និង សាសនាចក្រ​ចេញ​ជា​បរិសុទ្ធ ។

ដើម្បីជួយសិស្សឲ្យ​យល់ និង ដឹងពីសារៈសំខាន់​នៃ​គោលការណ៍នេះ សូម​សួរ​សំណួរខាង​ក្រោម ៖

  • តើ​មាន​វិធី​ណា​ខ្លះ ដែល​អ្នក​គិត​ថាការបង់​ដង្វាយ​មួយភាគក្នុងដប់​ជួយ​ញែក​បុគ្គល​ម្នាក់​ឲ្យ​បរិសុទ្ធ ?

សូមមើលសំណួរនៅលើ​ក្ដារខៀន ៖ តើ​យើង​ត្រូវបាន​ប្រទាន​ពរ​តាមវិធី​ណា​ខ្លះ​នៅពេល​យើង​រស់នៅ​តាម​ច្បាប់​ដង្វាយមួយ​ភាគ​ក្នុង​ដប់​នោះ ? អ្នកអាចអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​ និង ថ្លែង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ច្បាប់​ដង្វាយ​មួយ​ភាគក្នុង​ដប់ ។ អ្នក​ក៏​អាច​ថ្លែង​ទីបន្ទាល់​បាន​ផងដែរ ។ សូម​លើក​ទឹកចិត្ត​សិស្សឲ្យ​អនុវត្ត​សេចក្តីជំនឿ​ដោយ​ការ​ថ្វាយ​ ១០​ភាគរយ​នៃ​ធនធាន​របស់ពួក​គេ​ជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ចំពោះ​ព្រះអម្ចាស់ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១២១–១២៣ការ​ស្ថាបនា​ទីក្រុង​ណៅវូ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ការសាកល្បង​នានា​ដែល​ពួកគេ​បាន​ជួប​ប្រទះ និង អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​បទពិសោធន៍ទាំង​នោះ ។ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើអ្នក​ត្រូវបាន​ចោទប្រកាន់​ដោយ​ខុសឆ្គង ហើយ​ចាប់​ដាក់​គុក​នោះ ? សូម​ពន្យល់​ថា​នៅអំឡុង​សប្តាហ៍​ក្រោយ ពួកគេ​នឹង​សិក្សា​ពីគោលការណ៍​មួយ​ចំនួន​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​រៀន​អំឡុង​ពេល​ការដាក់​គុក​ដោយ​អយុត្តិធម៌​របស់​លោក​នៅក្នុង​គុក​លីប៊ើរធី រួម​ទាំង​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ ដែល​បណ្តោយ​ឲ្យ​យើង​ទទួល​នូវ​បទពិសោធន​នៃ​ការសាកល្បង​នោះ ។