ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៣៤-៤៦


មេរៀនទី ១២៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤-៤៦

បុព្វកថា

គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦ គឺ​ជា​ផ្នែក​មួយ​នៃ​សំបុត្រ​ដ៏​បំផុស​គំនិត​របស់​យ៉ូសែប ស្ម៊ីធ​ពី​គុក​លីប៊ើធី ។ នៅក្នុង​ផ្នែក​នៃ​សំបុត្រ​នេះ ព្យាការី​បង្រៀន​គោលការណ៍​នានា​អំពី​ព្រះចេស្តា និង សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។ លោក​ពន្យល់​ពី​មូលហេតុ​ដែល​ថា​មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវបាន​ហៅ ប៉ុន្តែ​មាន​តែបន្តិចប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រើស និង របៀប​ដែល​អ្នក​កាន់​បព្វជិតភាព​អាច​ទទួល​អំណាច​នានា​នៃ​ឋានសួគ៌​ដើម្បី​បម្រើ​មនុស្ស​ដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤-៤០

យ៉ូសែប ស៊្មីធ បង្រៀន​ថា សិទ្ធិ​នៃ​បព្វជិតភាព​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​អំណាច​សួគ៌ា

សូម​បង្ហាញ​អំពូល​ភ្លើង​មួយ​ដែល​ពុំ​ដោត​នឹង​ព្រី​ភ្លើង ។ សូម​ប្រាកដ​ថា កុងតាក់​អំពូល​ភ្លើង​នោះ​ត្រូវបាន « បិទ » ដើម្បី​នៅពេល​ដោត​នឹង​ព្រី​ភ្លើង អំពូល​នោះ​ពុំ​ភ្លឺ​ឡើយ ។ ប្រសិនបើ​អ្នក​ពុំ​អាច​យក​អំពូល​ភ្លើង​មក​បាន សូម​គូស​រូប អំពូល​ភ្លើង​ដែល​មាន​ដូច​រៀបរាប់​មក​នេះ ( ដោយ​ពុំ​ដាក់​ពាក្យ​ឡើយ ) នៅលើ​ក្តារ​ខៀន ។

រូបភាព
រូប​អំពូល​ភ្លើង

សូម​ពន្យល់​ថា​មេរៀន​ថ្ងៃ​នេះ អំពូលភ្លើង​តំណាង​ឲ្យ​អ្នក​កាន់​បព្វជិតភាព ។ ពន្លឺ​ពីអំពូលភ្លើង​តំណាង​ឲ្យ​ពរជ័យ​ដែល​មនុស្ស​អាច​ទទួល​បាន​ពី​ព្រះ​តាមរយៈ​ការបម្រើ​នៃ​អ្នក​កាន់​បព្វជិតភាព ។ បើសិន​អ្នក​មាន​អំពូល​ភ្លើង​មក​ជាមួយ​អ្នក សូម​បិទ​លើ​អំពូល​ភ្លើង​នោះ​ថា អ្នក​កាន់​បព្វជិតភាព ។ បើសិន​ពុំ​មាន​អំពូល​ភ្លើង​ទេ សូម​សរសេរ​ឃ្លា​នេះ​នៅ​លើ​កន្លែង​ណា​មួយ​ដែល​សមរម្យ​លើ​រូប ។

នៅពេល​សិស្ស​ចាប់​ផ្តើម​ការសិក្សា​របស់​ពួកគេ​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦ ថ្ងៃនេះ សូមឲ្យពួកគេពិចារណាពីរបៀបនៃសេចក្តីសុចរិតផ្ទាល់ខ្លួន​របស់​អ្នកកាន់​បព្វជិតភាព ជះឥទ្ធិពល​លើ​សមត្ថភាព​ខ្លួន ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ពរជ័យ​នានា​ពី​បព្វជិតភាព ។ សូម​ចង្អុល​បង្ហាញ​ថា ទោះបី​ជា​ខគម្ពីរ​ទាំង​នេះ​និយាយ​ផ្ទាល់​ចំពោះ​អ្នក​កាន់​បព្វជិតភាព​ក្តី ក៏​ខគម្ពីរ​ទាំង​នេះ​មាន​នូវ​គោលការណ៍​ដែល​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​គ្រប់​រូប ។

សូម​រំឭក​សិស្ស​ថា គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១ មាន​ផ្នែក​នានា​នៃ​សំបុត្រ​ដ៏​បំផុស​គំនិត​ដែល​យ៉ូសែប ស្ម៊ីធ បាន​សរសេរ​នៅពេល​លោក​ជាប់​នៅ​ក្នុង​គុក​លីប៊ើធី ។ សូម​អញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​កត់ចំណាំ​សំណួរ​នៅក្នុង​ខគម្ពីរ​នេះ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា និង ពិភាក្សា​ពី​អត្ថន័យ​ដែល​ថា អ្នក​កាន់​បព្វជិតភាព​ត្រូវបាន « ហៅ » និង « ជ្រើសរើស » សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ គណៈប្រធានទីមួយ​ដែល​បានថ្លែង​ទៅ​កាន់​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« យើង​ត្រូវ​បាន​ហៅ​នៅពេល​គេ​ដាក់​ដៃ​លើ​ក្បាល​របស់​យើង ហើយ​យើង​ត្រូវ​បាន​ប្រទាន​នូវ​បព្វជិតភាព ប៉ុន្តែ​យើង​មិនត្រូវ​បាន​ជ្រើសរើស​នៅ​ឡើយ​ទេ រហូត​ដល់​យើង​បាន​បង្ហាញ​ដល់​ព្រះ​ពី​សេចក្តី​សុចរិត ភាព​ស្មោះត្រង់ និង ការតាំងចិត្ត​របស់​យើងជាមុន​សិន » (Called and Chosen » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៥៥ ) ។

  • ស្រប​តាម​ប្រធាន ហ្វោស្ត តើ​វា​មាន​ន័យដូចម្តេច​នៅពេល​ក្មេងប្រុស​ម្នាក់​ត្រូវ​បាន « ហៅ » នោះ ?

សូម​ចង្អុល​បង្ហាញ​ថា​ការត្រូវ​បាន « ហៅ » គឺ​មិន​ដូច​គ្នា​នឹង​ការត្រូវបាន « ជ្រើសរើស » ឡើយ ។ ដើម្បី​ក្លាយ​ជា « មនុស្ស​ជម្រើស » របស់​ព្រះ អ្នកកាន់បព្វជិតភាព​ត្រូវតែ​រស់នៅ​តាមរបៀប​មួយ​ដែល​អាច​ឲ្យ​គាត់​ទទួល​យក​អំណាច​នៃ​ឋានសួគ៌ ដើម្បី​ជួយ​មនុស្ស​ដទៃ​ឲ្យ​ទទួល​ពរជ័យ​នៃ​បព្វជិតភាព ។

សូម​ពន្យល់​ថា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៥-៣៩, យើង​រៀន​ពី​មូលហេតុ​ដែល​អ្នក​កាន់បព្វជិតភាព​មួយ​ចំនួន​មិន​ត្រូវបាន​ជ្រើសរើស​ឡើយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៥-៣៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​មេរៀន​មួយ​ដែល​អ្នក​កាន់​បព្វជិតភាព​គ្រប់​រូប​គួរតែ​រៀន ។

  • យោង​តាម ខ ៣៦, តើ​មេរៀន​អ្វី​ដែល​អ្នក​កាន់​បព្វជិតភាព​គ្រប់រូប​គួរតែ​រៀន ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​មេរៀន​នៅ​ក្នុង ខ ៣៦,សូម​មើល​ទៅ​ប្រភព​នៃ​ចរន្ត​អគ្គីសនី​នៅ​ក្នុង​ថ្នាក់​រៀន ឬ នៅ​ក្នុង​រូបលើ​ក្តារខៀន ។

  • តាម​ឃ្លា​នៅ​ក្នុង ខ ៣៦ តើ​ចរន្ត​អគ្គីសនី​អាច​តំណាង​ឲ្យ​អ្វី ? ( « អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ » ។ សូម​សរសេរ អំណាច​ទាំងឡាយ​នៃ​ស្ថានសួគ៌ នៅ​លើ​ក្តារខៀន​ជាប់​នឹង​រូប​ព្រី​ភ្លើង ឬ បិទ​ស្លាក​នេះ​នៅ​ជាប់​នឹង​ប្រភព​ថាមពល​ភ្លើង​ពិត ) ។

  • នៅក្នុង ខ ៣៦, តើ​អ្នក​គិត​ថា​ឃ្លា « សិទ្ធិ​ទាំងឡាយ​នៃ​បព្វជិតភាព » សំដៅ​ទៅលើ​អ្វី ? ( ចម្លើយ​របស់​សិស្ស​គួរតែ​បញ្ជាក់​ថា បុរស​ម្នាក់​ទទួល​សិទ្ធិ​ដើម្បី​អនុវត្ត​បព្វជិតភាព នៅពេល​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ត្រូវបាន ប្រគល់​ឲ្យ​គាត់​ដោយ​ការដាក់​ដៃ​លើ ) ។

សូម​បិទ​ស្លាក​លើ​ខ្សែ​ភ្លើង​ថា សិទ្ធិ​អំណាច​បព្វជិតភាព ។ បើសិន​អ្នក​បង្ហាញ​ពី​អំពូលភ្លើង​មួយ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​ដោត​ខ្សែ​ឌុយ​ទៅ​ក្នុង​ព្រី​ភ្លើង ។

  • ហេតុអ្វី​ក៏​អំពូល​ភ្លើង​អត់​ភ្លឺ ? ( ដោយសារ​កុងតាក់​បិទ ) ។

  • តាម​ឃ្លា​នៅ​ក្នុង ខ ៣៦ តើ​កុងតាក់​អាច​ប្រដូច​ទៅ​នឹង​អ្វី ? ( « គោលការណ៍​នៃ​សេចក្តី​សុចរិត » ។ សូម​ពន្យល់​ថា​ឃ្លា​នេះ​សំដៅ​លើ​ទំនួល​ខុសត្រូវ​របស់​អ្នក​កាន់​បព្វជិតភាព​ឲ្យ​រស់នៅ​ដោយ​សុចរិត ) ។

សូម​បិទ​ស្លាក​លើ​កុងតាក់​ថា គោលការណ៍​នៃ​សេចក្ដីសុចរិត ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​បើក​កុងតាក់​ភ្លើង ។

  • ក្នុង​ការប្រៀបធៀប​នេះ តើ​ការរស់នៅ​ដោយ​សុចរិត​ប្រដូចទៅ​នឹង​ការបើក​កុងតាក់​ភ្លើង​នេះ​យ៉ាង​ដូចម្តេច ?

សូម​អញ្ជើញ​សិស្សឲ្យ​ថ្លែង​ជាសម្តីខ្លួនផ្ទាល់ពីគោលការណ៍​ដែលដកស្រង់ពី ខ ៣៦ ។ សូម​សង្ខេប​ចម្លើយ​របស់​ពួកគេ ដោយ​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ—ឬ សរសេរ​អ្វី​ដូចនេះ—លើ​ក្តារខៀន ៖ អ្នក​កាន់​បព្វជិតភាព​អាច​ទទួល​អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌​បាន បើសិន​ពួកគេ​រស់នៅ​ដោយសេចក្តី​សុចរិត​តែ​ប៉ុណ្ណោះ ។ អ្នក​អាច​ប្រាប់​សិស្ស​ឲ្យ​សរសេរ​គោលកាណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៧-៣៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​កើតឡើង​ចំពោះ​សមត្ថភាព​របស់​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ ដើម្បី​ទទួល​បាន​អំណាច​នានា​នៃ​ឋានសួគ៌ បើសិន​គាត់​មិន​បាន​រស់នៅ​ដោយ​សុចរិត​ទេ​នោះ ។

  • តើ​មាន​អ្វី កើត​ឡើង​នៅពេល​ដែល​អ្នក​កាន់​បព្វជិតភាព​មិន​រស់នៅ​ដោយ​សុចរិត​នោះ ? ( អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌​ដក​ខ្លួន​ចេញ ហើយ​សិទ្ធិ​អំណាច​របស់​គាត់​ត្រូវ​បាន​បញ្ចប់ ។ អ្នក​អាច​ពន្យល់​ថា ឃ្លា « ធាក់​ជល់​នឹង​ជន្លួញ » សំដៅ​លើ​សត្វ​ពាហនៈ​មួយ​ដែល​តតាំង​នឹង​ឈឺ​ស្រួច​មួយ​ដែល​ប្រើ​ដើម្បី នាំ​ផ្លូវ​វា​ទៅ​កាន់​គោលដៅ​ដែល​ចង់​ទៅ ។ សម្រាប់​ពួកយើង ឃ្លា​នេះ​សំដៅលើ​ការតតាំង​នឹង​ការណែនាំ​ពី​ព្រះអម្ចាស់ ឬ អ្នក​បម្រើ​ទ្រង់ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​នៅលើ​ក្តារខៀន សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

សិទ្ធិអំណាចនៅក្នុង​បព្វជិតភាព​បាន​មក​ដោយ​ការតែងតំាង អំណាចនៅ​ក្នុង​បព្វជិតភាព​បាន​មក​តាមរយៈ​សេចក្តី​ស្មោះត្រង់ និង ការប្រតិបត្តិ​តាម ការរស់នៅ​ក្នុង​ការគោរព​សេចក្តីសញ្ញា​ទាំងឡាយ ។ វា​នឹង​កើន​ឡើង​តាមរយៈ​ការអនុវត្ត និង ប្រើ​បព្វជិតភាព​នៅក្នុង​សេចក្តី​សុចរិត » ( The Power of the Priesthood » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩ ) ។

សូម​សរសេរ​ប្រយោគ ​ខាង​ក្រោម​ នៅ​លើ​ក្តាខៀន ៖

ធ្វើ​ឲ្យ​ទំនាក់ទំនង​ចុះ​ខ្សោយ ពង្រឹង​ទំនាក់ទំនង

សូម​អញ្ជើញ​សិស្សឲ្យ​អាន ខ ៣៥ និង ៣៧ ដោយ​ស្ងៀមស្ងាត់ រកមើល​ចរិតលក្ខណៈ និង សកម្មភាព​ដែល​មិន​សុចរិត ដែល​បណ្តាល​ឲ្យ​ទំនាក់ទំនង​នៃ​អ្នក​កាន់បព្វជិតភាព​ជាមួយ​អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌​ចុះ​ខ្សោយ ។ អ្នក​អាច​ចង់​ឲ្យ ពួកគេ​គួរ​គូស​ចំណាំ​អ្វី​ដែល​ពួកគេ​រកឃើញ ។ ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​ធ្វើ​ជា​អ្នក​សរសេរ ដោយ​សរសេរ​ចម្លើយ​នៅ​ក្រោមឃ្លា « ធ្វើ​ឲ្យ​ទំនាក់ទំនង​ចុះ​ខ្សោយ » ។ បន្ទាប់ពី​សរសេរ​ចម្លើយ​សិស្ស​ហើយ សូម​អាន​ឧទាហរណ៍​ខាង​ក្រោម​នេះ ។ សម្រាប់​ឧទាហរណ៍​និមួយៗ សូម​ឲ្យ​សិស្ស​ស្វែងរក​ឥរិយាបទ ឬ សកម្មភាព​ដែល​ពួកគេ​បាន​សរសេរ​លើ​ក្តារខៀន ។

  1. ដើម្បី​ត្រូវ​គ្នា​នឹង​មនុស្ស​ដ៏​មាន​ប្រជាប្រិយ​របស់​ខ្លួន អ្នកកាន់បព្វជិតភាព​ចូលរួម​ជាមួយ​ពួកគេ ហើយ​សើចចំអក​ដល់​មិត្ត​រួម​ថ្នាក់​នៅ​ឯ​សាលា ។

  2. ប្រធាន​កូរ៉ុម​គ្រូ​ម្នាក់​ចូលចិត្ត​កីឡា ហើយ​គាត់​បាន​បដិសេធ​មិន​ចូលរួម​ការដាក់ផែនការ​នៃ​សកម្មភាព​កូរ៉ុម ដែល​មិន​ទាក់ទង​នឹង​ការលេង​បាល់​ទាត់ ឬ បាល់​បោះ​ឡើយ ។ នៅពេល​កូរ៉ុម​ចូលរួម​ក្នុង​សកម្មភាព​មួយ ឬ បម្រើ គាត់​បញ្ជា​ឲ្យ​យុវជន​ផ្សេង​ទៀត​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​និយាយ ដោយសារ​គាត់​ជា​ប្រធាន​កូរ៉ុម ។

  • តើ​មាន​គំរូ​អ្វីខ្លះ​នៃ​មនុស្ស​ដែល​ព្យាយាម​លាក់បាំង​អំពើ​បាប​របស់​ពួកគេ ?

  • តើ​មាន​គំរូ​អ្វីខ្លះ​នៃ​មនុស្ស​ដែល​ដាក់​ដួងចិត្ត​របស់​ពួកគេ​ភ្ជាប់​ទៅលើ​អ្វីៗ​ទាំងឡាយ​នៃ​លោក​នេះ ហើយ​ប្រាថ្នា​ចង់​បាន​កិត្តិយស​នៃ​មនុស្ស​លោក ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ឥរិយាបទ និង សកម្មភាព​នានា​រារាំង​អ្នក​កាន់​បព្វជិតភាព​ពី​ការទទួល​អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌ ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៩-៤០ ឲ្យ​ឮៗ ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល ហេតុផល​ដែល​មនុស្ស​មួយ​ចំនួន​អនុវត្ត​ការគ្រប់គ្រង​ដែល​មិន​សុចរិត ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤០, តើ​អ្នក​នឹង​សង្ខេប​ពី​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ត្រូវបាន​ហៅ ប៉ុន្តែ​មាន​តែ​មួយចំនួនតូចដែល​ត្រូវ​បាន​រើសយ៉ាង​ដូចម្តេច ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១-៤៦

យ៉ូសែប ស៊្មីធ​បង្រៀន​ពី​របៀប​ដែល​ពួក​អ្នក​កាន់​បព្វជិតភាព​គួរ​ប្រព្រឹត្ត

សូម​ពន្យល់​ថា បន្ទាប់​ពីការបង្រៀនអំពីឥរិយាបថ និង សកម្មភាពដែល​ធ្វើឲ្យទំនាក់ទំនង​រវាងអ្នកកាន់បព្វជិតភាព និង អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌​ចុះ​ខ្សោយ យ៉ូសែប ស៊្មីធ បាន​បង្រៀន​អំពី​ឥរិយាបថ និង សកម្មភាព​ដែល​ពង្រឹង​ទំនាក់ទំនង​នោះ ។ សូម​ចែក​សិស្ស​ជា​គូៗ ហើយ​សូម​ឲ្យ​ពួកគេ អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ ជាមួយ​គ្នា ។ សូម​ឲ្យ​ពួកគេ​រកមើល​ឥរិយាបទ និង សកម្មភាព​នានា​ដែល​ជួយ​អ្នក​កាន់​បព្វជិតភាព​ឲ្យ​ទទួល​អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌​ដើម្បី​ជួយ​មនុស្ស​ដទៃ​ទៀត ។ ( ពីមុន​ពួកគេ​អាន អ្នក​អាច​ចង្អុល​បង្ហាញ​ថា​នៅ​ក្នុង ខ ៤១, ពាក្យ​ថា លើកលែង មានន័យ​ថា « លើកលែង​តែ » ) ។

ក្រោយពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​ធ្វើ​ជា​អ្នក​សរសេរ ដោយ​សរសេរ​ចម្លើយ​នៅ​ក្រោមពាក្យ « ពង្រឹង​ទំនាក់ទំនង » ។ សូម​ឲ្យ​សិស្ស​សរសេរ​គោលការណ៍​នានា​នៃ​សេចក្តី​សុចរិត អ្នក​អាច​ឲ្យ​ពួកគេ​ពន្យល់ ឬ ផ្តល់​ឧទាហរណ៍​ពី​គោលការណ៍​និមួយៗ ។ បើចាំបាច់ សូម​សួរ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា​ធ្វើ​ដោយ​ការស្រឡាញ់​ស្មោះត្រង់ និង ដោយ​ឥតលាក់ពុត ឬ ដោយ​ឥត​មាន​ឧបាយកល​ឡើយ​មាន​ន័យ​ដូចម្ដេច ? ( ចម្លើយ​អាច​រួមមាន​ដូចជា វា​មាន​ន័យ​ថា ស្រឡាញ់​មនុស្ស​ដោយ​ស្ម័គ្រស្មោះ និង ពិត​ប្រាកដ ហើយ​មាន​ការជម្រុញ​ចិត្ត​ដ៏​សុចរិត ) ។ ហេតុអ្វី​បា​នជា​អាកប្បកិរិយា​ទាំង​នេះ​សំខាន់​ចំពោះ​អ្នក​កាន់​បព្វជិតភាព ?

  • នៅក្នុង ខ ៤៣, ពាក្យ ស្តីបន្ទោស សំដៅ​ទៅលើ​ទង្វើ​នៃ​ការប្រាប់​នរណ​ម្នាក់​ថា​គាត់​កំពុង​ធ្វើ​ខុស​ហើយ​ជា​ទូទៅ​ប្រាប់​បែប​សុភាព ឬ សន្តានចិត្ត​ល្អ ។ ពាក្យ សមពេល​សម​ហេតុ មានន័យ​ថា « មុនពេល » ឬ « ក្នុង​លក្ខណៈ​ទាន់​ពេលវេលា » ។ ពាក្យ ការ​តឹង​រឹង អាច​សំដៅ​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​ដើម្បី​បង្ហាញ​ខ្លួន​យើង​ឲ្យ​ច្បាស់​លាស់ ។ តើ​អ្នក​គិត​ថា ហេតុ​អ្វី​វា​ជា​ការ​សំខាន់​សម្រាប់​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ម្នាក់​ដើម្បី​ស្ដីបន្ទោស​ឲ្យ​ច្បាស់​លាស់ ចំពេល ហើយ​ស្រប​តាម​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ? តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​បង្ហាញ​ការបង្កើន​សេចក្តី​ស្រឡាញ់ បន្ទាប់​ពី​ស្តីបន្ទោស​នរណា​ម្នាក់​ហើយ​នោះ ? តើ​អ្នក​ធ្លាប់​ទទួល​អត្ថប្រយោជន៍​ពី​ការកែប្រែ​បែប​នោះ​ដែរ​ឬ​ទេ ?

  • តើ​អ្នក​គិតថា សូម​ឲ្យ​ចិត្ត​អ្នក​ពេញ​ទៅ​ដោយ​សេចក្តី​សប្បុរស​ដល់​មនុស្ស​ទាំងអស់ មាន​ន័យ​ដូចម្តេច ? ( សូមមើល ខ ៤៥ ) ។ ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​សម្រាប់​អ្នក​កាន់​បព្វជិតភាព ដើម្បី​មាន​ភាព​ស្លូតបូត និង មាន​សន្តាន​ចិត្ត​ល្អ​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ ?

  • តើ​អ្នក​គិត​ថា សូម​ឲ្យ​គុណធម៌​តុបតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ មាន​ន័យ​ដូចម្តេច ? ( សូមមើល ខ ៤៥ ) ។ តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​រក្សា​គំនិត​របស់​យើង​ឲ្យ​មាន​គុណធម៌ ?

  • តើ​អ្នក​គិត​ថា​ហេតុអ្វី​បាន​ជា អ្នក​កាន់​បព្វជិតភាព​ត្រូវតែ​ធ្វើតាម​គោលការណ៍​នៃ​សេចក្តី​សុចរិត ដើម្បី​ទទួល​បាន​អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌ ?

សូម​ចង្អុល​បង្ហាញ​ពាក្យ ខណៈ​នោះ នៅក្នុង ខ ៤៥ ។ សូម​ពន្យល់​ថា ពាក្យ​នេះ​ចង្អុល​បង្ហាញ​ទៅ​លទ្ធផល​នៃ​ការរស់នៅ​ស្រប​តាម​គោលការណ៍​នៃ​សេចក្តី​សុចរិត​ដែល​មាន​នៅ​ក្នុង ខ ៤១–៤៥ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤៥-៤៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ពរជ័យ​ដែល​បាន​ប្រទាន​មក​ដល់​អ្នក​កាន់​បព្វជិតភាព ដែល​បាន​ទទួល​អំណាច​នានា​នៃ​ឋានសួគ៌​តាមរយៈ​ការរស់នៅ​ដោយ​សុចរិត ។ ( មុនពេល​សិស្ស​អាន អ្នក​អាច​ពន្យល់​ថា ដំបង​ពេជ្រ​គឺ​ជាដំបងដែល​កាន់​ដោយ​ព្រះមហាក្សត្រ ឬ ម្ចាស់​ក្សត្រី ។ វា​គឺ​ជា​និមិត្តរូប​នៃ​សិទ្ធិ​អំណាច និង ព្រះចេស្តា ) ។

  • តើ​មាន​ពរជ័យ​អ្វី​ខ្លះ​នៃ​ការរស់នៅ​តាម​គោលការណ៍​នៃ​សេចក្តី​សុចរិត ?

  • សូម​គិត​ពី​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដែល​អ្នក​ស្គាល់ ដែល​រស់នៅ​ក្នុង​របៀប​មួយ​ដែល​ជួយ​គាត់​ទទួល​បាន​អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌ ។ តើ​អ្នក​បាន​ទទួល​ពរជ័យ​តាមរយៈ​ការបម្រើ​របស់​គាត់​យ៉ាង​ដូចម្តេច ?

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ដែល​អ្នក​បាន​ទទួល​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព និង អំណាច​បព្វជិតភាព ។ សូម​អញ្ជើញ​សិស្សឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ផងដែរ ។ សូមអញ្ជើញ​ពួកគេឲ្យ​ជ្រើសរើស​គោលការណ៍​មួយ​នៃ​សេចក្តី​សុចរិត​ដែលបានរៀបរាប់​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤១–៤៥ ហើយ​ដាក់​គោលដៅ​ដើម្បី​រស់នៅ​តាម​គោលការណ៍​នោះ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:៣៦-៣៧ ។ « សិទ្ធិ​ទាំងឡាយ​នៃ​បព្វជិតភាព » និង « អំណាច​ទាំងឡាយ​នៃ​ឋានសួគ៌ »

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បាន​គូស​បញ្ជាក់​ពី​តម្រូវការ​សម្រាប់​អ្នក​កាន់​បព្វជិតភាព​តាម​បែប​នោះ ដូច្នេះ​ពួកគេ​អាច​ទទួល​បាន​ទាំង​សិទ្ធិ​អំណាច និង អំណាច​ទាំងឡាយ​នៃ​បព្វជិតភាព ៖

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« អំណាច​បព្វជិតភាព​ជា​អំណាច​នៃ​ព្រះ ដែល​ធ្វើការ​តាមរយៈ​បុរស និង យុវជន​ទាំងឡាយ​ដូច​ជា​យើង ហើយ​តម្រូវឲ្យ​មាន​សេចក្តីសុចរិត​ផ្ទាល់ខ្លួន សេចក្តីស្មោះត្រង់ ការប្រតិបត្តិ និង ភាពឧស្សាហ៍ ។ យុវជន ឬ បុរស​ម្នាក់​អាច​ទទួល​សិទ្ធិអំណាច​បព្វជិតភាព ដោយ​ការដាក់ដៃ​លើ ប៉ុន្តែ​នឹង​ពុំ​មាន​អំណាច​បព្វជិតភាព​ទេ បើសិន​គាត់​មិន​គោរព​ប្រតិបត្តិ មិនសក្តិសម ឬ គ្មាន​ឆន្ទៈ​បម្រើនោះ ។…

« … អ្នកកាន់​បព្វជិតភាព​ទាំង​ក្មេង​ទាំងចាស់ ត្រូវការ​ទាំង​សិទ្ធិ​អំណាច និង អំណាច---ជា​ការអនុញ្ញាត​ដ៏​ចាំបាច់ និង សមត្ថភាព​ខាង​វិញ្ញាណ​ដើម្បី​ធ្វើ​ជា​តំណាង​នៃ​ព្រះ​ក្នុង​កិច្ចការ​នៃ​ក្ដី​សង្គ្រោះ » (The Powers of Heaven » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៤៩ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៤, ៤០ ។ « មាន​មនុស្ស​ជាច្រើន​ដែល​ត្រូវបាន​ហៅ ប៉ុន្តែ​មាន​មនុស្ស​តែបន្តិច​ទេ​ដែល​ត្រូវបាន​រើស »

អែលឌើរ ដេវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

« ដើម្បី​ត្រូវបាន​ជ្រើសរើស ឬ ត្រូវរើស ពុំមែន​ជា​ស្ថានភាព​ពិសេស​មួយ​ដែល​បាន​ប្រទាន​ដល់​យើង​ឡើយ ។ ផ្ទុយ​ទៅវិញ អ្នកហើយ​នឹង​ខ្ញុំ​គឺ​ជា​សម្រេច​ថា​តើ​យើង​ត្រូវបាន​ជ្រើសរើស​ឬ​ទេ ។…

« ខ្ញុំ​ជឿ​ថា​អត្ថន័យ​នៃ​ខគម្ពីរ​ទាំង​នេះ [គ. និង ស. ១២១:៣៤–៣៥] គឺ​មាន​ន័យ​ត្រង់ ។ ព្រះ​គ្មាន​បញ្ជី​ចំណង់ចំណូល​ចិត្ត​ដែល​យើង​ត្រូវតែ​សង្ឃឹម​ថា​ឈ្មោះ​របស់​យើង​នឹង​ត្រូវ​បាន​បន្ថែម​នៅ​ថ្ងៃ​ណា​មួយ ។ ទ្រង់​ពុំ​បាន​កំណត់ ‹ មនុស្ស​ជម្រើស › តែ​ពីរបី​នាក់​នោះទេ ។ ផ្ទុយ​ទៅវិញ វា​គឺ​ជា​ដួងចិត្ត និង ការបំផុសគំនិត របស់​យើង និង ការគោរពប្រតិបត្តិ របស់​យើង​ដែល​កំណត់​យ៉ាង​ច្បាស់​ថាតើ​យើង​ត្រូវបាន​រាប់​ថា​ជា​មនុស្ស​ជម្រើស​របស់​ព្រះ » (« The Tender Mercies of the Lord » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ១០១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤៣ ។ « ការស្តីបន្ទោស​សមហេតុ​សមផល​ដោយ​ការតឹងរឹង »

អែលឌើរ អេច ប៉ាគី ភីថើសិន នៃ​ពួក​ចិតសិប​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ អេច ប៉ាគី ភីធើរសុន

« ប្រហែល​យើង​គួរតែ​ពិចារណា​ពី​អត្ថន័យ​នៃ​ឃ្លា​ការស្តីបន្ទោស​ដោយ​ការតឹងរឹង ។ ការស្តីបន្ទោស​ដោយ​ការតឹងរឹង​មាន​ន័យ​ថា ស្តី​បន្ទោស​ដោយ​សេចក្តី​សប្បុរស ដោយ​សេចក្តី​ស្រឡាញ់​ដ៏​រឹងមាំ ដោយ​ចេតនា​ពិត ។ វា​ពុំ​មាន​ន័យ​ថា ជា​ការស្តី​បន្ទោស​ដោយ​ចំអក​បញ្ឈឺ ឬ ដោយ​ភាព​ល្វីងជូរចត់ ឬ ដោយ​ការសង្គៀត​ធ្មេញ និង តម្លើង​សំឡេង​ឡើយ ។ បុគ្គល​ម្នាក់​ដែល​ស្តីបន្ទោស ​ដូច​ជា​អ្វីដែលព្រះអម្ចាស់​បាន​ដឹកនាំ​គឺទាក់ទង​ក្នុង​គោលការណ៍ មិនមែន​លើបុគ្គលលក្ខណៈ​ផ្ទាល់​ខ្លួន​ឡើយ ។ គាត់​មិន​វាយប្រហារ​លើ​អត្តចរិត ឬ បន្ទាបបន្ទោក​បុគ្គល​ណា​ម្នាក់​ឡើយ ។

« នៅ​គ្រប់​ស្ថានភាព​ទាំងអស់​ដែល​តម្រូវ​ឲ្យ​មាន​ការកែប្រែ នោះ​ការស្តី​បន្ទោស​ដោយ​សម្ងាត់​វា​ប្រសើរ​ជាង​ការស្តីបន្ទោស​ជា​សាធារណៈ ។ លើកលែងតែ​វួដ​ទាំងមូល​ត្រូវការ​ការព្រមាន​មួយ នោះ​វា​ប្រសើរ​ជាង​សម្រាប់​ប៊ីស្សព​និយាយ​ទៅកាន់​បុគ្គល​ម្នាក់ៗដោយផ្ទាល់ជាជាង​ប្រើ​វិធីសាស្ត្រ​និយាយ​រួម ។ ស្រដៀង​នេះ​ផងដែរ កូន ឬ ស្វាមី ឬ ភរិយា​មាន​សិទ្ធិ​ដើម្បី​ប្រាប់​ពី​កំហុស​ខ្លួន​ដោយ​សម្ងាត់ ។ ជាញឹកញាប់​ការកែប្រែ​ជាសាធារណៈ​គឺ​ឃោរឃៅ ហើយ​នាំ​ឲ្យ​ខុស » (Unrighteous Dominion » Ensign, ខែ កក្កដា ឆ្នាំ ១៩៨៩ ទំព័រ ១០ ) ។