ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣១ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:១-២១


មេរៀនទី ១៣១

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:១-២១

បុព្វកថា

នៅពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤ នៅ​ថ្ងៃទី ១៩ ខែ មករា ឆ្នាំ ១៨៤១ នោះ​ពួកបរិសុទ្ធ​បាន​នៅ​ក្នុង​ទីក្រុង​ណៅវូ អិលលីណោយ ប្រហែលជិតពីរឆ្នាំហើយ ។ បន្ទាប់ការបៀតបៀន និង ទុក្ខវេទនា​ដែល​ពួក​គេ​បាន​ជួប​មក ឥឡូវ​នេះ​ពួក​បរិសុទ្ធ​បាន​មាន​កន្លែង​មួយ​ដែល​ពួកគេ​អាច​ប្រមូល​ផ្ដុំ ហើយ​ស្ថាបនា​ទីក្រុង​មួយ​ដោយ​ភាព​សុខសាន្ត គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤គឺ​ជា​វិវរណៈ​ដំបូង​ដែល​យ៉ូសែប ស្ម៊ីធ បាន​ទទួល​នៅក្នុង​ទីក្រុង​ណៅវូ ដែល​នឹង​ត្រូវបាន​ញែក​ចេញ ។ កណ្ឌ​នេះ​នឹង​ត្រូវ​បាន​បំបែក​ជា​បី​មេរៀន ។ មេរៀន​នេះ​ពិភាក្សា ខ ១–២១ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់បាន​បញ្ជា​ថា​ការប្រកាស​មួយនឹង​ត្រូវ​បាន​ផ្ញើ​ទៅ​អ្នក​គ្រប់គ្រង​នៃ​ផែនដីទាក់ទង​នឹង​ការស្តារ​ដំណឹង​ល្អ​ឡើង​វិញ និង ស្តេក​នៃ​ស៊ីយ៉ូន​នៅ​ក្នុង​ទីក្រុង​ណៅវូ ។ លោក​ក៏​បាន​សរសើរ និង ផ្តល់ការទូន្មាន​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ​កាលពី​ដើម ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១-១៤

ព្រះអម្ចាស់​បញ្ជា​ថា​ការប្រកាស​មួយនឹង​ត្រូវ​បាន​ផ្ញើ​ទៅ​អ្នក​គ្រប់គ្រង​នៃ​ផែនដី

សូម​សរសេរ​ពាក្យ ខ្លាំងក្លា នៅលើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​ថា តើ​មនុស្ស​បែប​ណា ដែល​ស្របតាម​បទដ្ឋាន​របស់​លោកិយ​ត្រូវបាន​គេ​ចាត់ទុក​ថា​ខ្លាំងក្លា ។ នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​ចម្លើយ​ពួកគេ​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ ខ្លាំងក្លា ។ សូម​សរសេរ​ពាក្យ ទន់ខ្សោយ នៅលើ​ក្ដារខៀន ។ សូម​សួរ​សិស្ស​ថា តើ​អត្តចរិត​អ្វី​ខ្លះ ដែល​ស្របតាម​បទដ្ឋាន​របស់​លោកិយ ដែល​ទាក់ទង​ជាមួយ​ភាពទន់​ខ្សោយ ។

  • តើ​ពិភពលោក​ព្យាយាម​ធ្វើ​ឲ្យ​យុវជន ឬ យុវនារី​មាន​អារម្មណ៍​ថា​ទន់ខ្សោយ​តាមរយៈ​បទដ្ឋាន​របស់​លោកិយ​ដោយ​វិធី​ណា​ខ្លះ ?

សូមអញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១ ដោយ​ស្ងៀមស្ងាត់ រកមើល​ថា​នរណា​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ថា​ជា​អ្នក​ទន់ខ្សោយ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​ឃើញ ។

  • តើ​យ៉ូសែប ស្ម៊ីធ អាច​មានភាព​ទន់​ខ្សោយ​តាម​របៀប​ណា​ខ្លះ នៅពេល​លោក​ត្រូវបាន​ហៅ​ដើម្បី​ស្តារ​ដំណឹង​ល្អ​ឡើង​វិញ​នោះ ? យោង​តាម ខ ១, ហេតុអ្វី​ព្រះអម្ចាស់​ហៅ​មនុស្ស​ទន់ខ្សោយ​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។ ( នៅពេល​សិស្ស​ឆ្លើយ សូម​សង្ខេប​ចម្លើយ​របស់​ពួកគេ​ដោយ​សរសេរ​គោលការណ៍​ស្រដៀង​គ្នា​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖ ព្រះអម្ចាស់​បើក​បង្ហាញ​ព្រះប្រាជ្ញា​របស់​ទ្រង់​តាមរយៈ​អ្វីៗ​ដែល​ទន់ខ្សោយ​នៃ​ផែនដី​នេះ

  • តើ​ព្រះអម្ចាស់​បាន​បើកបង្ហាញ​ព្រះប្រាជ្ញា​របស់​ទ្រង់​តាមរយៈ​ព្យាការី​យ៉ូសែប ស៊្មីធ យ៉ាង​ដូចម្តេច​ខ្លះ ?

  • តើ​ព្រះអម្ចាស់​បាន​តម្កើង​សមត្ថភាព​របស់​យ៉ូសែប ស្ម៊ីធ​ដូចម្តេច ?

សូម​ឲ្យ​សិស្ស​ប្រាប់​ពី​ការហៅបម្រើ ឬ ការចាត់តាំង​នានា​ដែល​ពួកគេ​អាច​ទទួល ខណៈ​ពួកគេ​នៅក្នុង​ភាព​ជា​យុវវ័យ ។ ( ចម្លើយ​អាច​រួមមាន គ្រូបង្រៀន​តាម​ផ្ទះ សមាជិក​នៃ​ថ្នាក់ ឬ គណៈប្រធាន​កូរ៉ុម អ្នកផ្សព្វផ្សាយសាសនា និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ឬ ស្វាគមន៍​នរណា​ម្នាក់​នៅក្នុង​វួដ ឬ សាខា​របស់​ពួកគេ ) ។

សូមមើល​គោលការណ៍​ដែល​បាន​សរសេរ​លើ​ក្ដារខៀន ហើយ​សួរ​សំណួរ​ខាង​ក្រោម ៖

  • តើការចងចាំ​ពីសេចក្តីពិត​នេះ​អាច​ជួយ​យើង​ដូចម្តេច នៅពេល​យើង​ទទួល​ការហៅ និង ការចាត់តាំង​ផ្សេងៗ​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ ?

  • តើ​អ្នក​បាន​ទទួល​ពរជ័យ​ តាមរយៈ​អស់​អ្នក​ដែល​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ស្មោះត្រង់ ដោយ​របៀប​ណា ទោះបីជា​ពួកគេ​មើលទៅ​ដូច​ជា​ទន់ខ្សោយ​នៅក្នុង​ក្រសែ​ភ្នែក​នៃ​លោកិយក្តី ?

សូម​រំឭក​សិស្ស​ថា អំឡុង​រដូវ​រងា​ឆ្នាំ ១៨៣៨–៣៩ ពួក​បរិសុទ្ធ​បាន​រត់ភៀសខ្លួន​ចេញ​ពី​រដ្ឋ មិសសួរី ហើយ​បាន​តាំងទីលំនៅ​នៅក្នុង​រដ្ឋ អិលលីណោយ​លើ​ដងទន្លេ មីស៊ីស៊ីពី ។ នៅទីនោះ​ពួក​បរិសុទ្ធ​បាន​ចាប់ផ្តើម​កសាង​ទីក្រុង​ណោវូ ។ បន្ទាប់​ពី​មានការស៊ូទ្រាំ​នឹង​ការបៀតបៀន ព្រមទាំង​ការលំបាក​ជាច្រើន​នោះ​ពួកបរិសុទ្ធ​បាន​មាន​កន្លែង​មួយ​ដែល​ពួកគេ​អាច​ប្រមូល​ផ្តុំគ្នា ហើយ​កសាង​ទីក្រុង​មួយ​ដោយ​សុខសាន្ត ។ នៅខែ ធ្នូ ឆ្នាំ ១៨៤០ នីតិបញ្ញត្តិ​នៃ​រដ្ឋ អិលលីណោយ បាន​ផ្តល់​លិខិត​អនុញ្ញាត​ឲ្យ​កសាង​ទីក្រុង​ណៅវូ ដែល​អនុញ្ញត​ឲ្យ​ពួកបរិសុទ្ធ​រៀបចំ​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​មួយ កសាង​សាកលវិទ្យាល័យ និង បង្កើត​កងជីវពល​ក្នុង​មូលដ្ឋាន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២-៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យ៉ូសែប ស្ម៊ីធ ធ្វើ​ឥឡូវ​នេះ ដែល​ពួក​បរិសុទ្ធ​បាន​តាំង​ទីលំនៅ​នៅក្នុង​ទីក្រុង​ណៅវូ ។ ( អ្នក​អាច​ត្រូវតែ​ពន្យល់​ពួកគេ​ថា​ពាក្យ ស្តេក​នេះ នៅក្នុង ខ ២ សំដៅលើ​ទីក្រុង​ណៅវូ ) ។

  • តើ​ព្រះអម្ចាស់​ហៅ​ព្យាការី យ៉ូសែប ស៊្មីធ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ? ( ធ្វើ​សេចក្តីប្រកាស​មួយ​អំពី​ដំណឹង​ល្អ​ទៅកាន់​អ្នក​គ្រប់គ្រង​នៃ​ផែនដី ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរបី​នាទី សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ចំណាំ​ក្នុងថ្នាក់ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​អ្វី​ដែល​ពួកគេ​នឹង​ដាក់​បញ្ចូល​ទៅក្នុង​សេចក្តីប្រកាស​អំពី​ដំណឹង​ល្អ​ទៅកាន់​អ្នក​គ្រប់គ្រង​នៃ​ផែនដី ។ ដើម្បី​ជួយ​សិស្ស អ្នក​អាច​ឲ្យ​ពួកគេ​ពិចារណា​ពី​អ្វីដែល​ពួកគេ​ដឹង​ថា​ពិត​នៅក្នុង​ដំណឹង​ល្អ ហើយ​ស្នើ​ឲ្យ​ពួកគេ​បញ្ចូល​ទីបន្ទាល់​មួយ​នៃ​សេចក្តីពិត​ទាំង​នោះ​ក្នុង​ការប្រកាស​របស់​ពួកគេ ។ ពីរបីនាទី​ក្រោយមក សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

សូម​ឲ្យ​សរសេរ​របៀប​ផ្សេងៗ​ដែល​យើង​អាច​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ។ ( ឧទាហរណ៍​អាច​រួមមាន​ការចែកចាយ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការសរសេរ​ទីបន្ទាល់​មួយ​នៅក្នុង​ព្រះគម្ពីរ​មរមន ហើយ​ឲ្យ​វា​ទៅ​មិត្ត​ណា​ម្នាក់ និង ការអញ្ជើញ​នរណា​ម្នាក់​ឲ្យមក​ព្រះវិហារ ឬ ថ្នាក់​សិក្ខាសាលា ) ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន ។

  • តើ​មាន​របៀប​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ណា​ខ្លះ ដែល​អ្នក​អាច​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ដទៃ ?

សូម​សរសេរ​ពាក្យ​ទាំង​ពីរ​ខាងក្រោម​នៅលើ​ក្ដារ​ខៀន ៖ របៀប​ណា ? និង ហេតុអ្វី ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៤-៨ ដោយ​ស្ងៀមស្ងាត់ ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​សរសេរ​សេចក្តីប្រកាស​នេះ ហើយ​សូម​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​ទៀត​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​សសេរ​សេចក្តីប្រកាស​នេះ ។ ក្រោយ​ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​សិក្សា​ខគម្ពីរ​នេះ​ហើយ សូមអញ្ជើញពួកគេ​ពីរបី​នាក់ឲ្យ​ឡើង​មក​មុខ​ក្ដារខៀន ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ខាង​ក្រោម​ពាក្យ​ដែល​ត្រឹមត្រូវ ។

សូមអញ្ជើញ​សិស្សឲ្យ​ស្វែងរក​គោលការណ៍​មួយ​ពី ខ ៤ ដែល​បង្រៀន​ពី របៀប ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​ពួកយើង​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។ ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​រកឃើញ​គោលការណ៍​ដូច​ខាង​ក្រោម ៖ យើង​ត្រូវ​ប្រកាស​ដំណឹងល្អ​ដោយ​រាបទាប និង ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ) ។

  • តើ​អ្នក​គិត​ថា ប្រកាស​ដំណឹង​ល្អ​ដោយ​រាបទាប​មាន​ន័យ​ដូចម្តេច ? តើ​អ្នក​គិត​ថា​ប្រកាស​ដំណឹង​ល្អ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ន័យ​ដូចម្តេច ?

  • សូម​មើល​បញ្ជី​នៃ​របៀប​នានា​ដើម្បី​ចែកចាយ​ដំណឹង​ល្អ​នៅលើ​ក្ដារខៀន ។ តើ​យើង​អាច​ចែកចាយ​ដំណឹងល្អ​ដោយ​រាបទាប និង ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ទាំង​នេះ​យ៉ាង​ដូចម្តេច ?

សូម​ឲ្យ​សិស្ស​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៩ ដោយ​ស្ងៀមស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ទ្រង់​នឹង​ចង់​ធ្វើ​នៅពេល​ពួកបរិសុទ្ធ​ប្រកាស​ដំណឹង​ល្អ ។

សូម​អញ្ជើញ​សិស្ស​ឲ្យស្វែងរក​គោលលទ្ធិ​មួយ​ដែល​បាន​បង្រៀន​នៅក្នុង ខ ៩ ដែល​ទាក់ទង​នឹង​អ្វី​ដែល​ព្រះអម្ចាស់​អាច​ធ្វើ​សម្រាប់​អស់​អ្នក​ដែល​ស្តាប់​តាម​ដំណឹង​ល្អ ។ សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​សេចក្តីពិត ​ដែល​ស្រដៀង​នឹងសេចក្តីពិត​ខាង​ក្រោម​នេះ ៖ ព្រះអម្ចាស់​អាច​បន្ទន់​ចិត្ត​នៃ​អស់​អ្នក​ដែល​ស្តាប់​ដំណឹង​ល្អ ។

  • តើ​គោលការណ៍​នេះ​អាច​ទាក់ទង​នឹង​សេចក្តី​ពិត​អំពី​របៀប​ដែល​យើង​គួរតែ​ប្រកាស​ដំណឹងល្អ​ដោយ​រាបទាប និង ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដូចម្តេច ?

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១០-១៤ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ហៅ​អ្នក​គ្រប់គ្រង​នៃ​ផែនដី​ឲ្យ​ផ្តល់​ជំនួយ​ដល់​ពួក​បរិសុទ្ធ​នៅពេល​ពួកបរិសុទ្ធ​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ពួកគេ ។ ក្រៅពីនោះ ព្រះអម្ចាស់​បាន​បញ្ជា រ៉ូប៊ើត ប៊ី ថមសុន ឲ្យ​ជួយ​យ៉ូសែប ស្ម៊ីធ សរសេរ​សេចក្តីប្រកាស​ដំណឹង​ល្អ​នេះ ។

សូម​ពន្យល់​ថា​ទោះបីជា​កិច្ចការ​នៃ​ការសរសេរ​សេចក្តីប្រកាស​នេះ​បាន​ចាប់ផ្តើម​ភ្លាម បន្ទាប់​ពី​វិវរណៈ​នេះ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤ ដែល​បាន​ទទួល​នេះ​ក៏ដោយ ក៏​មាន​កត្តា​មួយ​ចំនួន​ដែល​រារាំង​វា​មិន​ឲ្យ​បញ្ចប់ ហើយ​បោះពុម្ព​ឡើយ រហូត​ដល់​ប៉ុន្មានឆ្នាំក្រោយ​មក ។ រ៉ូបឺត ប៊ី ថមសុន បាន​ស្លាប់​ប្រាំពីរ​ខែបន្ទាប់ពី​ការសរសេរ​បាន​ចាប់​ផ្តើម ។ មរណភាព​របស់​លោក គឺ​ក្នុងអំឡុងពេល​ដែល​បានធ្វើការ​លះបង់ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ ​ណៅវូ និង ចំពេល​បំពេញ​កាតព្វកិច្ច​ផ្សេងៗ​ទៀត​ដែល​បាន​រាំង​ស្ទះ​ការបញ្ចប់​សេចក្តីប្រកាស​នេះ​ពីមុន​មរណភាព​របស់​ព្យាការី យ៉ូសែប ស៊្មីធ ។ ទីបំផុត សេចក្តីប្រកាស​នេះ​ត្រូវ​សរសេរ​ចប់ ដោយ ប៉ាលី ភី ប្រាត្ត ហើយ​បាន​បោះពុម្ព​ជា​កូន​សៀវភៅ​នៅក្នុង​ទីក្រុង នូវ យ៉ោក នៅថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៤៥ ហើយ​ដោយ Millennial Star នៅថ្ងៃ​ទី ២២ ខែ តុលា ឆ្នាំ ១៨៤៥ ។ ( សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « A Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ៣២–៣៤ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥-២១

ព្រះអម្ចាស់​ប្រទាន​ការណែនាំ​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ​នៅ​ក្នុង​ទីក្រុង​ណៅវូ

សូម​ឲ្យ​សិស្ស​គិត​អំពី​គ្រា​មួយ​ដែល​មាន​នរណា​ម្នាក់​បាន​សរសើរ​ពួកគេ​ដោយ​ស្មោះសរ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ពីរបី​នាក់​ចែកចាយ​បទពិសោធន៍ និង មូលហេតុ​នៃ​ការសរសើរ​ទាំង​នេះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

សូម​ពន្យល់​ថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ពី​បុគ្គល​មួយ​ចំនួន​នៅក្នុង​វិវរណៈ​នេះ ហើយ​បាន​បញ្ជា​ពួកគេ​ដោយ​ចង្អុលបង្ហាញ​ពី​កម្លាំង និង ការរួមចំណែក​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ទង់មើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥-២០ ដោយ​ស្ងៀមស្ងាត់ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះ​បន្ទូល​អំពី​បុគ្គល​ទាំង​នេះ ។ អ្នក​អាច​ស្នើ​ឲ្យ​ពួកគេ​គូស​ចំណាំ​ឃ្លា​ណា​ដែល​លេច​ធ្លោ​ចំពោះ​ពួកគេ ។ ក្រោយ​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​បែរ​ទៅ​រកដៃគូ​របស់​ខ្លួន ហើយ​ចែកចាយ​ចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ដោយ​បញ្ចូល​ឃ្លា​ដែល​លេចធ្លោ​ចំពោះ​ពួកគេ និង ហេតុផល​របស់​វា ។

អ្នក​អាច​ចង្អុល​បង្ហាញ​ថា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៩ ព្រះអម្ចាស់​បាន​ប្រកាស​ថា​បុរស​ស្មោះត្រង់​បី​រូប​ដែល​ទើប​នឹង​ស្លាប់ ( ដាវីឌ ដ័បុលយូ ប៉ាទិន ,អែតវិត ប៉ាទ្រិច និង យ៉ូសែប ស៊្មីធ ស៊ីញ័រ ឪពុក​របស់​ព្យាការី ) ត្រូវ​បាន​ទទួល​ឲ្យ​ចូលទៅ​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់​ហើយ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​រំឭក​ឡើង​វិញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​អំពី ហៃរ៉ុម ស្ម៊ីធ និង ជួច មិលលើ ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១៥, ២០ ។

  • តើ​ព្រះអម្ចាស់​មាន​ព្រះទ័យ​ដូចម្តេច ចំពោះ​អស់​អ្នក​ដែល​មាន​សេចក្តី​ទៀងត្រង់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ ព្រះអម្ចាស់​សព្វ​ព្រះទ័យ ហើយ​ទុក​ព្រះទ័យ​លើ​អស់​អ្នក​ដែល​មាន​សេចក្តី​ទៀងត្រង់​នៃ​ចិត្ត ។ អ្នក​អាច​ប្រាប់​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ​ដែល​បង្រៀន​គោលការណ៍​នេះ​នៅ​ក្នុង ខ ១៥ និង ២០) ។

  • តើ​អ្នក​ឲ្យ​និយមន័យ​នៃ​ពាក្យ​សេចក្តី​ទៀងត្រង់​នៃ​ចិត្ត​ដូចម្តេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ចំពោះ​ខ្ញុំ​សេចក្តី​ទៀង​ត្រង់​មានន័យ​ថា ត្រូវ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ និង ​ល្អ​ជា​និច្ច​មិនថា​កើតមាន​លទ្ធផល​ភ្លាមៗ​យ៉ាងណា​នោះ​ទេ ។ វា​មាន​ន័យ​ថា​ត្រូវ​មាន​សេចក្តី​សុចរិត​ចេញ​ពីជម្រៅនៃដួងព្រលឹងរបស់​យើង មិន​មែន​គ្រាន់​តែ​ការ​ប្រព្រឹត្ត​នោះទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ ក្នុង​គំនិត និង ក្នុង​ដួង​ចិត្ត​របស់​យើង ។ សេចក្តីទៀងត្រង់​ផ្ទាល់​ខ្លួន​បញ្ជាក់​ពី​ការទុកចិត្ត និង បរិសុទ្ធភាព​នោះ ដែល​យើង​មិន​អាច​ត្រូវបានបោកបញ្ឆោតឲ្យទុកចិត្ត ឬ ធ្វើសេចក្តីសញ្ញា​ឡើយ » (« Personal Integrity » Ensign, ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ៣០ ) ។

  • ដោយ​ផ្អែកលើ​និយមន័យ​របស់​អែលឌើរ វ៉ឺតលីន ហេតុអ្វី​អ្នក​គិត​ថា​ព្រះអម្ចាស់​សព្វ​ព្រះ​ទ័យ​ដល់​អស់​អ្នក​ដែល​មាន​សេចក្តី​ទៀង​ត្រង់​នៃ​ចិត្ត ?

សូមអញ្ជើញ​សិស្សឲ្យ​ពិចារណា អំពី​ផ្នែក​មួយ​នៃ​ជីវិត​របស់​ខ្លួន​ដែល​ពួកគេ​អាច​មាន​សេចក្តី​ទៀងត្រង់​នៃ​ចិត្ត ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យដាក់​គោលដៅ​ផ្ទាល់​ខ្លួន​មួយ ដើម្បី​បង្កើន​សេចក្តី​ទៀងត្រង់​នៅក្នុង​ចំណុច​នោះ ។

សូម​បញ្ចប់​ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត​ដែល​សិស្ស​បាន​រៀន​ថ្ងៃ​នេះ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:២-៣ ។ « ការប្រកាស​ដ៏ម៉ឹងម៉ាត់…ទៅដល់​អស់​ទាំង​សាសន៍ »

នៅក្នុង​ឆ្នាំ ១៩៧៥ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន​កំពុង​បម្រើ​ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ជំនួស​មុខ​ឲ្យ​បងប្អូន​ប្រុស​របស់​លោក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ លោក​បាន​បញ្ជាក់​ម្តងទៀត​អំពី​សារលិខិត​នៃ​ការប្រកាស​ដែល​បាន​សរសេរ​ដោយ​សាវក​នៅ​ក្នុងឆ្នាំ ​១៨៤៥ ក្នុង​ការឆ្លើយតប​ទៅ​នឹង​ព្រះបញ្ជា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២–៣ ។ ( សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « A Message to the World » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ៣៣–៣៤ ) ។