ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣២ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:២២-៨៣


មេរៀនទី ១៣២

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:២២-៨៣

បុព្វកថា

នៅថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ១៨៤១ ព្រះអម្ចាស់​បាន​បញ្ជា​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង​ណៅវូ រដ្ឋ អិលលីណោយ ។ នៅក្នុង​វិវរណៈ​នេះ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤, ព្រះអម្ចាស់​បាន​ពន្យល់​ពី​ពរជ័យ​ដែល​អាចកើត​មានចំពោះពួកបរិសុទ្ធ បើសិន​ពួកគេ​ព្យាយាម​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអម្ចាស់​បាន​បញ្ជា​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ផ្ទះ​មួយ ដែល​អ្នក​ធ្វើ​ដំណើរ​អាច​ស្នាក់នៅក្នុង​ទីក្រុង​ណៅវូ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤:២២-៤១, ៥៦-៨៣

ព្រះអម្ចាស់​បាន​បញ្ជា​ពួកបរិសុទ្ធ​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង ផ្ទះ​មួយ​សម្រាប់​ភ្ញៀវ​មក​ទស្សនា​ទីក្រុង​ណៅវូ

មុនពេល​ចាប់ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​លទ្ធផល​អ្វី​ខ្លះ ដែល​អ្នក​សម្រេច​បាន​ដែល​តម្រូវ​ឲ្យអ្នក​ប្រើ​ពេលវេលា កិច្ចខិតខំ ឬ ការលះបង់​ដ៏​ពិសេស​ពី​ខ្លួន​អ្នក ? នៅពេល​សិស្ស​មក​ដល់ សូម​ឲ្យ​ពួកគេ​រៀបចំ​ខ្លួន​ឆ្លើយ​សំណួរ​នេះ ។ ក្រោយពី​ការប្រជុំ​ធម្មនិដ្ឋាន​ហើយ សូម​ឲ្យ​សិស្ស​ពីរ​បីនាក់​ចែកចាយ​ចម្លើយ​របស់ពួក​គេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

  • ហេតុអ្វី​បាន​ជា​ស្នាដៃ​របស់​អ្នក​វា​សក្តិសម​ទៅនឹង​ពេលវេលា កិច្ចខិតខំ ឬ ការបូជា​ដែល​តម្រូវ​ឲ្យ​ធ្វើ ?

សូម​ពន្យល់ថា​នៅ​ឆ្នាំ ១៨៤១​ពួក​បរិសុទ្ធ​មួយ​ចំនួន​ធំ​បាន​បោះទីតាំង​ជា​ថ្មី​ទៅ​ទីក្រុង​ណៅវូ រដ្ឋ អិលលីណោយ ។ សូមអញ្ជើញ​សិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២៥-២៧ ដោយ​ស្ងៀមស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​ពួកបរិសុទ្ធ​នៅក្នុង​ទីក្រុង​ណៅវូ ឲ្យធ្វើ ។

  • តើ​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ​អ្វីខ្លះ ?

  • តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​ពួកបរិសុទ្ធ​ប្រើ​អ្វី​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ហេតុផល​ដែល​ព្រះអម្ចាស់ បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​ចាំបាច់​ត្រូវ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

  • ហេតុអ្វី​ពួកបរិសុទ្ធ​ត្រូវតែ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ? ( ដើម្បី​ផ្តល់​ទីតាំង​មួយ​ជា​កន្លែង​ដែល​ព្រះអម្ចាស់​យាង​មក និង ស្តារ​ភាពពោរពេញ​នៃ​បព្វជិតភាព​ឡើង​វិញ ) ។

ដើម្បីជួយ​សិស្ស​យល់​ឃ្លា « ភាពពោរពេញ​នៃ​បព្វជិតភាព » នៅក្នុង ខ ២៨, សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ៖

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

« មនុស្ស​គ្រប់រូប​ដែល​ស្មោះត្រង់ ហើយមានឆន្ទៈទទួលពិធី​បរិសុទ្ធ និង ពរជ័យ​ទាំង​នេះ​ទទួល​ភាពពោរពេញ​នៃ​បព្វជិតភាព ហើយ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ‹ ហើយព្រះអង្គ ធ្វើ​ឲ្យ​ពួកគេ​បានស្មើគ្នា​នៅក្នុង​អំណាច និង នៅក្នុង​ពលំ និង នៅក្នុងអាណាចក្រ › [គ. និង ស. ៧៦:៩៥សូមមើល​ផងដែរ គ. និង ស. ៨៨:១០៧] ។… ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ពរជ័យ​នេះ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​សាសនាចក្រ​នេះ តាមរយៈ​ការ​គោរព​ប្រតិបត្តិ​របស់​គាត់ ដើម្បី​ទទួល​បាន​ភាព​ពេញ​លេញ​នៃ​បព្វជិតភាព​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ ការណ៍​នេះ​ពុំ​អាច​ត្រូវបាន​ទទួល​នៅ​ទីណា​ផ្សេង​ទៀត​ឡើយ » ( នៅក្នុង Doctrines of Salvation,និព្ធន ដោយ ប្រូស អ័រ ម៉ាក់ខន់ឃី ភាគ​ទី ៣. [ ឆ្នាំ ១៩៥៤–៥៦ ], ៣:១៣២–៣៣ ) ។

សូម​ពន្យល់​ថា​សមាជិក​សាសនាចក្រ​ទាំងអស់—ទាំង​បុរស និង ស្ត្រី—​អាច​ទទួល​ភាពពោរពេញ​នៃ ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​ទាំងអស់​នៃ​ព្រះវិហារ​បរិសុទ្ធ ។ តាមរយៈ​ពិធី​បរិសុទ្ធ​ទាំងនេះ យើង​អាច​ទទួល​បាន​នូវ​ពរជ័យ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ប្រទាន​ពរដល់​កូនចៅ​របស់​ទ្រង់ ។ សូម​ចង្អុល​បង្ហាញ​ថា​ការស្តារឡើងវិញ​នៃ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង សេចក្តីសញ្ញា បាន​ចាប់ផ្តើម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ប៉ុន្តែ​ពុំ​បាន​ចប់សព្វ​គ្រប់​ឡើយ ។ ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅទីក្រុង​ណៅវូ នឹង​ធ្វើ​ឲ្យ​ការស្តារ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង សេចក្តីសញ្ញា​នឹង​បន្ត​ឡើង​វិញ ( សូមមើល គ. និង ស. ១២៤:២៨, ៤០–៤១) ។

  • តើ​ពិធីបរិសុទ្ធ​ជា​អ្វី ? ( ជា​ពិធី​ដ៏​ពិសិដ្ឋ និង ជា​ផ្លូវការ​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ) ។

សូម​ពន្យល់​ថា​ពិធី​បរិសុទ្ធ​មួយ​ចំនួន​គឺ​ចាំបាច់​សម្រាប់​ភាព​តម្កើងឡើង ហើយ​ពិធី​បរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ​ទាំងនេះ​អាច​ធ្វើ​បាន​តែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៩ ដោយ​ស្ងាត់ស្ងៀម រកមើល​ពិធីបរិសុទ្ធ​មួយ​ដ៏​ចាំបាច់​ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ថាចាំបាច់ត្រូវតែ​ស្តារ​ឡើង​វិញ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

សូម​ពន្យល់​ថា​នៅ​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ១៨៤០ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ដំបូង​ថា​ពួក​បរិសុទ្ធ​អាច​ធ្វើ​ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ​បាន ដូច​ជា​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​មរណជន​នៃ​គ្រួសារ ឬ មិត្តភក្ដិ​របស់​ខ្លួន​ដែល​ពុំ​មាន​ឱកាស​ទទួល​ដំណឹង​ល្អ ( សូមមើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ], ៤០៣) ។ បន្ទាប់​ពី​ការប្រកាស​នេះ មាន​បុណ្យ​ជ្រមុជទឹក​ជា​ច្រើន​សម្រាប់​មរណជន​ត្រូវ​បាន​ធ្វើ​ឡើងនៅ​ក្នុង​ទន្លេ​មីស៊ីស៊ីពី ឬ នៅ​ជិត​ស្ទឹង​ក្បែរ​នោះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ឆ្លាស់វេន​គ្នា​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៤:៣០-៣៤ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ការណែនាំ​របស់​ព្រះអម្ចាស់ ពី​ទីន្លែង​ដែល​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក​ជំនួស​មនុស្ស​ស្លាប់​ត្រូវធ្វើ​ឡើង ។

  • តើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា​ពិធី​បរិសុទ្ធ នៃ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​ចាំបាច់ត្រូវតែ​ធ្វើ​នៅទីណា​ដើម្បី​ទ្រង់អាចទទួលយក​នោះ ? ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ ពួកបរិសុទ្ធ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ​បណ្តោះសន្ន​សិន ?

រូបភាព
ព្រះវិហារបរិសុទ្ធណៅវូ

អ្នក​អាច​បង្ហាញ​រូបភាព​នៃ ព្រះវិហារបរិសុទ្ធ​ណៅវូ (សៀវភៅ​សិល្បៈដំណឹង​ល្អ [ ឆ្នាំ ២០០៩ ] លេខ ១១៨ សូមមើល​ផងដែរ LDS.org) ។ សូម​ពន្យល់​ថាបន្ទាប់ពី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤, ធ្វើការ​កសាង​ព្រះវិហារ​បរិសុទ្ធ​កាន់តែ​រីកចម្រើន​ឡើងឆាប់ៗ ។ នៅ​ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ១៨៤១ បន្ទាប់​ពី​ជាន់ផ្ទាល់ដី​នៃ​ព្រះវិហារ​បរិសុទ្ធ​បានសង់​ហើយបាន​មួយ​ចំនួន យ៉ូសែប ស៊្មីធ បាន​ប្រាប់​ពួក​បរិសុទ្ធថា « គ្មាន​ពិធី​បុណ្យ​ជ្រមុជទឹក​បន្ថែម​ទៀត​សម្រាប់​មរណជន​ឡើយ រហូត​ដល់​ពិធី​បរិសុទ្ធ​នោះ​អាច​ត្រូវបាន​ចូល​មក​ធ្វើនៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ។ … ដ្បិត​ព្រះអម្ចាស់​ទ្រង់​មាន​បន្ទូល​ថា​ដូច្នេះ ! » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធ ៤៦៩) ។ នៅថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ ១៨៤១ បន្ទាប់​ពី អាងជ្រមុជទឹក និង ការឧទ្ទិស​នៅ​ជាន់ផ្ទាល់​ដី​នៃ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​បាន​ធ្វើ​សង់​រួច នោះពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន​បាន​បន្ត​មាន​ទៀត ។ ( សូមមើល Church History in the Fulness of Times Student Manual, បាន​បោះពុម្ព​លើក​ទី ២ [ Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ២៥១–៥២; ការបង្រៀន ៖ យ៉ូសែប ស៊្មីធ ៤៦៩–៧០) ។

រូបភាព
អាង​ជ្រមុជ​ទឹក

នៅពេល​ព្រះវិហារ​បរិសុទ្ធ​ណៅវូ​បាន​សាងសង់ ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​ណែនាំ​ថា អាងជ្រមុជទឹក​ត្រូវតែ​សង់​នៅ​ជាន់​ផ្ទាល់​ដី​នៅ​លើ​ខ្នង​នៃ​គោឈ្មោល​ដប់​ពីរ​ក្បាល ដែល​តំណាង​ឲ្យ​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ ។

  • យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤, តើ​កន្លែង​ណា​មួយ​ដែល​ភាព​ពោរពេញ​នៃ​ពិធី​បរិសុទ្ធ​បព្វជិតភាព​អាច​ត្រូវបាន​ទទួល​សម្រាប់​សេចក្តី​ប្រោសលោះ​ទាំង​អ្នក​នៅ​រស់ និង មរណជន ? ( សិស្ស​អាច​ប្រើពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលលទ្ធិ​ខាង​ក្រោម ៖ ព្រះវិហារបរិសុទ្ធ​គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​បាន​ភាពពោរពេញ​នៃ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​នៃ​សេចក្តី​ប្រោសលោះ​នៃ​អ្នក​នៅ​រស់ និង មរណជន) ។

  • តើ​គោលលទ្ធិ​នេះ​អាច​ជម្រុញ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើការលះបង់​ដ៏​ចាំបាច់​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​ណៅវូ​យ៉ាង​ដូចម្តេច ?

ដើម្បី​ជួយ​សិស្ស​យល់​អំពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ឲ្យ​ឮៗ ។ ( អ្នក​អាច​នឹង​ចង់​ផ្ដល់ ច្បាប់​ចម្លងនៃ​សេចក្ដីថ្លែង​ការណ៍​ដល់​សិស្ស​មួយ​ច្បាប់​ម្នាក់ៗ ) ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« អ្នក​ដែល​យល់​ពី​ពរជ័យ​ដ៏​អស់​កល្បជានិច្ច មកពី​ព្រះវិហារ​បរិសុទ្ធដឹងថា គ្មាន​ការពលិកម្ម​ណា​មួយ​មហិមា​ខ្លាំង​ពេក គ្មាន​តម្លៃ​ណា​ធ្ងន់ធ្ងរ​ពេក និង គ្មាន​ការពុះពារ​ណា​លំបាក​ពេក ក្នុង​ការទទួល​ពរជ័យ​ទាំង​នេះនោះទេ ។ ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ មិន​ថា​ឆ្ងាយ​ប៉ុណ្ណា​នោះទេ មិន​ថា​មាន​ឧបសគ្គ​យ៉ាង​ណា​ដើម្បី​យក​ឈ្នះ​នោះ​ដែរឬស៊ូទ្រាំគ្រប់ទាំង​ភាពមិនងាយ​ស្រួល​ទាំងអស់ ។ ពួកគេ​យល់​ថា​ពិធី​បរិសុទ្ធ​នៃសេចក្តីសង្គ្រោះ​ទាំងឡាយ ដែល​បាន​ទទួល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​នៅ​ថ្ងៃមួយ​ក្នុង​ទំនាក់ទំនង​គ្រួសារ​អស់​កល្បជានិច្ច និង ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ពរជ័យ និង អំណាចមកពីទីខ្ពស់ គឺមានតម្លៃគ្រប់ការពលិកម្ម និងការខិតខំទាំងអស់ ។ (The Holy Temple—a Beacon to the World » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។

  • តើ​ការបូជា​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សក្តិសម និង រៀបចំខ្លួន​ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៣៨-៤១ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ម៉ូសេ​សាងសង់​រោងឧបោសថ​នៅក្នុង​ទីរហោស្ថាន និង មូលហេតុ​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ប្រជារាស្ត្រ​ទ្រង់​សាងសង់​ព្រះវិហារ​បរិសុទ្ធនៅក្នុងដែនដីសន្យា ។ ( អ្នកត្រូវតែពន្យល់ថាម៉ូសេ និង ប្រជាជន​របស់​លោក​ពុំ​បាន​ធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់មរណជន​ឡើយ ។ គ្មាន​កិច្ចការ​សម្រាប់​មរណជន​ត្រូវបាន​ធ្វើ​ឡើង​ឡើយ រហូត​ដល់​ព្រះអង្គ​សង្គ្រោះ​បាន​ដឹកនាំ​កិច្ចការ​នោះ​នៅក្នុង​ពិភពវិញ្ញាណ​បន្ទាប់ពី​ការសុគត​របស់​ទ្រង់ ) ។

  • យោង​តាម ខ ៣៨, ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​សាសន៍​អ៊ីស្រាអែល​បុរាណ​ឲ្យ​សាងសង់​រោងឧបោសថ និង ព្រះវិហារ​បរិសុទ្ធ ?

សូម​សរសេរ ​សំណួរ​ពីរ​ខាងក្រោម នៅលើ​ក្ដារខៀន ៖

ហេតុអ្វី​ព្រះវិហារ​បរិសុទ្ធ​សំខាន់​ចំពោះ​អ្នក ? ហេតុអ្វី​បាន​ជា​សាសនាចក្រ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ?

សូម​ចាត់តាំង​ឲ្យ​សិស្ស​ធ្វើការ​ជា​គូៗ ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​ជ្រើសរើស​សំណួរ​មួយ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យបែរ​ទៅ​ដៃគូ​ខ្លួន ហើយ​ឆ្លាស់វេន​គ្នា​ឆ្លើយសំណួរ​របស់​ពួកគេ​ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៥-៤១ ។ ក្រៅពី​នោះ អ្នក​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​ការយល់ដឹង​របស់​ពួកគេ ( ឬ ដៃគូ​របស់​ពួកគេ ) ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

អ្នក​អាច​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២២-២៤, ៥៦–៨៣ ដោយ​ពន្យល់​ថា ក្រៅពី​ព្រះវិហារ​បរិសុទ្ធ​ព្រះអម្ចាស់​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​សាងសង់​សំណង់​មួយ​ផ្សេង​ទៀត​ហៅ​ថា​ណៅវូហោស ជា​កន្លែង​ដែល​ភ្ញៀវ​មក​ទស្សនា​ទីក្រុង​ណៅវូ អាច​ស្នាក់​នៅ​បាន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៤២-៥៥

ព្រះអម្ចាស់​ពន្យល់​ពី​អ្វី​ដែល​នឹង​កើតឡើង បើសិន​ពួក​បរិសុទ្ធ​គោរព​តាម​ព្រះបញ្ញត្តិ​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ

សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៤២-៤៥ ដោយ​ស្ងៀមស្ងាត់ រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​នឹង​កើត​ឡើង បើសិន​ពួក​បរិសុទ្ធ​នឹង​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង ស្តាប់​តាម​សំឡេង​របស់​ទ្រង់ និង សំឡេង​របស់​អ្នក​បម្រើ​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៤៦-៥៤ ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រាប់​ពួក​បរិសុទ្ធ​ពីអ្វីដែល​នឹង​កើត​ឡើង បើសិន​ពួកគេ​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​មិន​ស្តាប់​តាម​សំឡេង​របស់​ទ្រង់ ឬ សំឡេង​របស់អ្នកបម្រើទ្រង់ ។ ព្រះអម្ចាស់ក៏បានពន្យល់​ផងដែរថា ទ្រង់​នឹងទទួលយក​កិច្ចខិតខំ​របស់​ពួក​បរិសុទ្ធ ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ( រួមមាន​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ) ទោះបី​ជា​ពួកគេ​ត្រូវបាន​រារាំង​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ក្តី ដោយសារ​ការបៀតបៀន​ដែល​ពួកគេ​ជួប​ប្រទះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៥៥ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ឲ្យ​ពួក​បរិសុទ្ធ នឹង​បង្ហាញ​ដល់​ទ្រង់​តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ដើម្បី​កសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។

  • យោង​តាម ខ ៥៥, តើ​យើង​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ដល់​ព្រះអម្ចាស់​នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម ៖ តាមរយៈ​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​យើង ។ អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន) ។

សូមអញ្ជើញ​សិស្សឲ្យ​ពិចារណា​ពី​កិច្ចខិតខំ ពេលវេលា និង ការបូជា​មួយ​ចំនួន​ដែល​ទាក់ទង​ជាមួយ​នឹង​ការគោរព​តាមព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។

  • តើ​ឱកាស​ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​របស់​យើង​ចំពោះ​ព្រះ​អាច​ជំរុញ​ចិត្ត​របស់​យើង​ឲ្យ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​យ៉ាង​ដូចម្តេច ?

  • យោង​តាម ខ ៥៥តើ​ពរជ័យ​បន្ថែម​អ្វី​ខ្លះ​ទៀត​ដែល​ព្រះអម្ចាស់​សន្យា​ដល់​ពួក​បរិសុទ្ធ បើសិន​ពួកគេ​នឹង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ណៅវូ ?

សូម​ចង្អុល​បង្ហាញ​ថា​ពរជ័យ​នៃ​ការបំពាក់​កិត្តិយស អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​បាន​សន្យា​នៅ​ក្នុង ខ ៥៥ គឺ​អស់​កល្ប​ជានិច្ច ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​យល់​ថា ពរជ័យ​ដែល​យើង​ទទួល​សម្រាប់​ភាពស្មោះត្រង់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​មិន​អាច​បាន​មក​ភ្លាមៗ ?

សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​ពី​ពេលវេលា​នៅក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​បាន​គោរព​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ​ចេញ​ពី បំណង​ប្រាថ្នា​ដ៏​មាន​ភក្តីភាព​ចំពោះ​ព្រះវរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។ សូមអញ្ជើញ​សិស្ស​ពីរបី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍ និង អារម្មណ៍​របស់​ពួកគេ​អំពី​ការបង្ហាញ​ភក្តីភាព និង ភាពស្មោះត្រង់​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​រកមើល​ឱកាស​នានា​ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​របស់​ខ្លួន​ចំពោះ​ព្រះអម្ចាស់ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៤៥ ។ « ពួកគេ​នឹង​មិន​ត្រូវ​បាន​រើចេញ​ពី​កន្លែង​គេ​ឡើយ »

នៅពេល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​បរិសុទ្ធ​សាងសង់​ព្រះវិហារ​បរិសុទ្ធ នោះ​ទ្រង់​ក៏​បាន​សន្យា​ផងដែរ​ថា ពួកគេ​នឹង​« មិន​ត្រូវ​បាន​រើចេញ​ពី​កន្លែង​គេ​ឡើយ » ។

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« អំឡុង​ពេល​ដ៏​លំបាក​នោះ ព្រះអម្ចាស់​បាន​ប្រទាន​ការព្រមាន​ដ៏​តឹងរឹង​មួយ​ថា យើង​ដឹង​ពី​អ្វីៗ​ទាំងអស់​នៅក្នុង​ព្រះគម្ពីរ ។ ថា​ត្រូវតែ​កសាង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។ ពួកបរិសុទ្ធ​បាន​ដឹង​ពី​បទពិសោធន៍​ថា ការចាត់ចែង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នឹង​នាំ​ឲ្យ​មាន​ការបៀតបៀន​ដ៏​អាក្រក់ ដូច្នេះ​ពួកគេ​បាន​ពន្យា​ពេល​សាងសង់ ។ ព្រះអម្ចាស់​បាន​ពន្លាត​ពេលវេលា​ហើយ​មាន​បន្ទូល​ថា ‹ បើសិន​អ្នក​មិន​ប្រព្រឹត្តិ​ការណ៍​ទាំងនេះ​នៅ​ចុង​ពេលកំណត់​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បដិសេធ​ជា​សាសនាចក្រ​ជាមួយ​នឹង ពួកអ្នក​ស្លាប់​របស់​អ្នក​ផង ព្រះអម្ចាស់​ជា​ព្រះរបស់​អ្នក​ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ › [គ. និង ស. ១២៤:៣២] ។

« ជាញឹកញាប់​ការមើល​រំលង​លើ​វិវរណៈនេះ​គឺ​ជា​ការសន្យា​មួយ​ដ៏​អស្ចារ្យ ៖ ‹ បើសិន​រាស្ត្រ​យើង​នឹង​ប្រុង​ស្តាប់​តាម​សំឡេង​របស់​យើង និង តាម​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​តែងតាំង​ឡើង ឲ្យដឹកនាំរាស្ត្រ​យើង មើល​ចុះ​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពួកគេ​នឹង​មិន​ត្រូវបាន​រើចេញ​ពី​កន្លែង​គេ​ឡើយ › [គ. និង ស. ១២៤:៤៥] ។

« សូម​ចាំថា​ការសន្យា​នេះ​អាស្រ័យ​លើ​ការណ៍​នេះ ។ វា​គួរតែ​ជា​ការលួងលោម​ដ៏​អស្ចារ្យ​ដល់​អស់​អ្នក​ដែល​ពុះពារ​រក្សា​គ្រួសារ​របស់​ពួកគេ​នៅក្នុង​សង្គម​មួយ​ដែល​មានកំណើននៃការមិនចាប់​អារម្មណ៍​កាន់តែ​ច្រើន ហើយ​មាន​មារសត្រូវ​វាយ​ឆ្មក់ នោះ​បទដ្ឋាន​ទាំងនោះ​មាន​ភាព​ចាំបាច់​ដើម្បី​មាន​គ្រួសារ​មួយ​ដ៏​រីករាយ ។…

« ខ្ញុំ​សូម​និយាយ​ពី​ការសន្យា​ម្តង​ទៀត​ដែល​ថា​អស់​អ្នក​ដែល​ប្រុង​ស្តាប់​តាម​សំឡេង​របស់​បុរស​ទាំង​នេះ​ដែល​ព្រះអម្ចាស់​បាន​លើក​ពួកគេ​ឡើង ‹ នឹង​មិន​ត្រូវ​បាន​រើចេញ​ពី​កន្លែង​គេ​ឡើយ › [គ. និង ស. ១២៤:៤៥

« ប៉ុន្តែ​ការសន្យា​នោះ​មាន​ការព្រមាន​នេះ​ថា ៖ ‹ ប៉ុន្តែ​បើសិន​ជា​ពួកគេ​មិន​ប្រុង​ស្តាប់​តាម​សំឡេង​យើង ឬ សំឡេង​នៃ​មនុស្ស​ទាំង​នេះ ដែល​យើង​បាន​តែងតាំង​ឡើង​ទេ នោះពួកគេ​នឹង​មិន​ត្រូវ​បាន​ពរ​ឡើយ › [គ. និង ស. ១២៤:៤៦] » The Twelve Apostles » Ensign, ខែ កញ្ញា ឆ្នាំ ២០០៥ ទំព័រ ២០ ) ។