ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣៦៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩, ១៣០:១–១១, ២២–២៣


មេរៀនទី ១៣៦

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣

បុព្វកថា

នៅថ្ងៃ​ទី ៩ ខែ កុម្ភៈ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្តល់​ការណែនាំ​ដើម្បី​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​ដឹង​ពី​របៀប​ខុសប្លែក​គ្នា​នៃ​លក្ខណៈ​នៃ​ការបម្រើ​របស់​ពួកទេវតា និង វិញ្ញាណ​ទាំងឡាយ ។ សេចក្តីណែនាំ​ទាំង​នេះ​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៩ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មាន​ការបង្រៀន​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ អំពី​គោលលទ្ធិ​ផ្សេងៗ​ខណៈ​ដែល​លោក​កំពុង​ជួប​ពួកបរិសុទ្ធ​នៅ រ៉ាមួស រដ្ឋ អិលលីណោយ នៅថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩

ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្តល់​ការណែនាំអំពី​លក្ខណៈ​នៃ​ការបម្រើ​របស់​ពួកទេវតា និង វិញ្ញាណ​ទាំងឡាយ ។

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹង​ប្រាប់​អ្វី​ខ្លះ​ដល់នរណា​ម្នាក់​ដែល​ចង់​ដឹង​ថា តើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​លើ​ពួកទេវតាឬទេ ។ បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រីអ័រ.ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ចាប់​តាំង​ពី​ការចាប់​ផ្តើម រហូត​មកដល់​គ្រប់​ការកាន់កាប់ត្រួតត្រា​ទាំងអស់ ព្រះ​បាន​ប្រើ​ពួក​ទេវតា​ជា​អ្នក​ផ្សព្វផ្សាយ​របស់​ទ្រង់​នៅ​ក្នុង​ការបង្ហាញ​សេចក្តី​ស្រឡាញ់ និង ការ​ខ្វល់ខ្វាយ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។…

« ជាទូទៅ​ទេវតា​ទាំង​នោះ​គឺ​មនុស្ស​មើល មិន ឃើញ​ឡើយ ។ ពេលខ្លះ​មើល​ឃើញ ។ ប៉ុន្តែ​ទោះបី​ឃើញ ឬ មិន​ឃើញ​ក្តី​ពួកគេ​គឺ តែង នៅក្បែរ​ជានិច្ច ។ ពេលខ្លះ​ការចាត់តាំង​របស់​ពួកគេ​គឺ​ធំអស្ចារ្យ ហើយ​មាន​សារៈសំខាន់​ចំពោះ​ពិភពលោក​ទាំង​មូល ។ ពេល​ខ្លះ សារលិខិត​នោះ​គឺ​សម្ងាត់​ណាស់ ។ យូរៗ​ម្តង​គោលបំណង​នៃ​ពួកទេវតា​គឺ​ដើម្បី​ព្រមាន » (The Ministry of Angels » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៩ ) ។

សូម​ពន្យល់​ថា​នៅ​ដើម​ឆ្នាំ ១៨៣៩ និង បន្ត​រហូត​ដល់ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្តល់​ការណែនាំ​ដល់​មនុស្ស​ជាច្រើន​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ដឹង​ពី​ភាព​ខុសប្លែក​គ្នា​អំពីលក្ខណៈ​នៃ​ការបម្រើ​របស់​ពួកទេវតា និង វិញ្ញាណ​ទាំងឡាយ ។ ការណែនាំ​មួយ​ចំនួន​ត្រូវបាន​កត់ត្រាទុក​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៩ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៩:១-៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​ចំណុច​សំខាន់​ផ្សេង​គ្នា​មួយ​រវាង​ពួកទេវតា និង វិញ្ញាណ​ទាំងឡាយ ។ ( អ្នក​អាច​ពន្យល់​ថា​ពាក្យ សុចរិត មានន័យ​ថា​ពួក​អ្នក​សុចរិត ) ។

  • តើ​ពួកទេវតា​ខុស​ពី​វិញ្ញាណ​ទាំងឡាយ​ដូចម្តេច ? ( ពួកទេវតា​មាន​រូបកាយ​រស់ឡើងវិញជា​សាច់ និង ឆ្អឹង វិញ្ញាណ​ទាំងឡាយ​ពុំ​មាន​រូបកាយ​ជា​សាច់ និង ឆ្អឹង​ឡើយ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៩:៤-៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​មួយ​ដើម្បី​ដឹង​ពីភាព​ខុសគ្នា​រវាង​ពួកទេវតា និង វិញ្ញាណ​សុចរិត​ទាំងឡាយ ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​យើង​រៀន​អ្វីខ្លះ​ពី ខ ៧ អំពី​លក្ខណៈ​ពិត​នៃ​សារទូត​ដែល​បាន​បញ្ចូន​មក​ពី​ព្រះវរបិតាសួគ៌ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ អ្នក​អាច​ស្នើ​ឲ្យ​ពួកគេ​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នេះនៅ​គែម​ព្រះគម្ពីរ​របស់​ពួកគេ ៖ សារទូត​ពិត​ដែល​បាន​បញ្ចូន​មក​ពី​ព្រះវរបិតាសួគ៌​នឹង​មិន​បោកប្រាស់​យើង​ឡើយ) ។

សូម​ពន្យល់​ថា ពេលខ្លះ​អារក្ស​ព្យាយាម​ក្លែង​ខ្លួន​ជា « ទេវតា​នៃ​ពន្លឺ » ដើម្បី​បោកប្រាស់​មនុស្ស ( សូមមើល គ. និង ស ១២៩:៨) ។ លើស​ពី​នោះ​« ព្រះគម្ពីរ​បាន​និយាយ​ផងដែរ​អំពី​ទេវតា​នៃ​អារក្ស ។ ទាំង​នោះ​គឺ​ជា​ពួក​វិញ្ញាណ​ដែលបាន​ធ្វើ​តាម​លូស៊ីហ្វើ ហើយ​ត្រូវបាន​បណ្តេញ​ចេញ​ពី​វត្តមាន​របស់​ព្រះ​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ហើយ​ដេញ​ចុះ​មកលើផែនដី​នេះ (វិវរណៈ ១២:១–៩; នីហ្វៃ ទី ២ ៩:៩, ១៦; គ. និង ស. ២៩:៣៦–៣៧) » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពួកទេវតា » scriptures.lds.org ) ។ សូម​កុំ​និយាយ​ពី បទពិសោធន៍​ទាក់ទង​នឹង​សាតាំង ឬ វិញ្ញាណ​អាក្រក់ ឬ ធ្វើ​ឲ្យ​ការពិភាក្សា​ដែល​បង្កើត​ឲ្យ​មាន​ការទាក់ទង​នឹង រឿង​ដែល​បំផ្លើស និង អ្វី​ដែល​កុហក​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៩:៨-៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយ​រកមើលរបៀប​ដើម្បីទទួលស្គាល់​វិញ្ញាណ​អាក្រក់​ដែល​ស្វែងរក​បោកប្រាស់​ដោយ​ការក្លែងខ្លួន​ជា​ទេវតា​នៃ​ពន្លឺ ។ ( សូម​ពន្យល់​ថា ពាក្យ ចាត់ចែង នៅក្នុង​ ខ ៩ សំដៅ​លើ​ការបង្ហាញ ឬ ការមក​ជួប​ពី​ទេវតា ឬ វិញ្ញាណ ) ។ សូម​អញ្ជើញ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រៀន ។

  • បន្ថែម​ពី​លើ​សេចក្តី​ណែនាំ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ តើ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​អ្វី​ទៀត​ដល់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​ការបោកប្រាស់​របស់​សាតាំង ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣០:១-១១, ២២-២៣

ព្យាការី យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​ពី​គោលលទ្ធិ​ផ្សេងៗ

សូម​ពន្យល់​ថា​នៅ​ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ១៨៤៣ យ៉ូសែប ស៊្មីធ បាន​ប្រារព្ធ​ធ្វើ​សន្និសីទ​ស្តេក​ជាមួយ​ពួកបរិសុទ្ធ​នៅ រ៉ាមូស រដ្ឋ អិលលីណោយ ដែល​មាន​ចម្ងាយ​២០ ម៉ែល​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ណៅវូ ។ អំឡុងការ​ប្រជុំ​ពេល​ព្រឹក អែលឌើរ អួរសុន ហៃឌ បាន​ផ្សព្វផ្សាយ​ទេសកថា​មួយ ហើយ​បាន​បង្រៀន​ការបកស្រាយ​ព្រះគម្ពីរ​ដែល​លោក​បាន​រៀន​កាល​ពី​មុន​ជាមួយ​ព្រះវិហារ​ផ្សេង ។

  • តើ ទំនួលខុសត្រូវ​អ្វី​ខ្លះ​ដែល​ព្យាការី​បាន​មាន​នៅក្នុង​ស្ថានភាព​នេះ ? ( កែប្រែ​គោលលទ្ធិ​ក្លែងក្លាយ​ដែល​បាន​បង្រៀន​នៅក្នុង​ការប្រជុំ ) ។

សូម​ពន្យល់​ថា​ថ្នាក់​ដឹកនាំ​ជាអធិបតី​នៅក្នុង​សាសនាចក្រ​ដូច​ជា​ព្យាការី ប្រធាន​ស្តេក និង ប៊ីស្សព​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ប្រាកដ​ថា​គោលលទ្ធិ​ត្រឹមត្រូវ​ត្រូវបាន​បង្រៀន​នៅក្នុង​ការប្រជុំ​សាសនាចក្រ ។ បន្ទាប់​ការប្រជុំ​នៅពេល​ព្រឹក យ៉ូសែប ស៊្មីធ អួរសុន ហៃឌ នឹង​មនុស្ស​ពីរបី​នាក់​ផ្សេង​ទៀត បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​របស់​ប្អូន​ស្រី​យ៉ូសែប ស្ម៊ីធ សូព្រូនៀ ។ អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់​នោះ​ព្យាការី​បាន​និយាយ​ថា​លោក « នឹង​ផ្តល់​ការកែតម្រូវ​មួយ​ចំនួនចំពោះ​ការបង្រៀន​របស់​ [ បងប្រុស ហៃឌ ] » ។ បងប្រុស ហៃឌ បាន​ឆ្លើយ​ថា « ពួកគេ​នឹង​ទទួល​ដោយ​អំណរគុណ » ( នៅក្នុង History of the Church, ៥:៣២៣ ) ។

  • តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពីរបៀប​ដែល​យ៉ូសែប ស្ម៊ីធ បាន​ដោះស្រាយ​ក្នុង​ស្ថានភាព​នោះ ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​ការឆ្លើយ​តប​របស់​អួរសុន ហៃឌ​ចំពោះ​ព្យាការី ?

សូម​ពន្យល់​ថា​នៅក្នុង​ការនិយាយ​នា​ព្រឹក​នោះ អួរសុន ហៃឌ បាន​បកស្រាយ​ខុស​នូវ​ខគម្ពីរ យ៉ូហាន ១៤:២៣ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យអាន​ខគម្ពីរ​នោះ​ឲ្យ​ឮៗ ។

សូម​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​ថា បន្ទាប់​ពីអួរសុន ហៃឌបាន​និយាយ​ពី​ខគម្ពីរ​នេះ​ហើយ លោក​បាន​ប្រាប់​មនុស្ស​ថា វា​គឺ​ជា « ឯកសិទ្ធិ​របស់​យើង​ដើម្បី​មាន​ព្រះវរបិតា និង ព្រះរាជាបុត្រា​គង់​នៅក្នុង​ដួងចិត្ត​របស់​យើង » ( នៅក្នុង History of the Church, ៥:៣២៣ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មាន​ការកែប្រែ​របស់​យ៉ូសែប ស្ម៊ីធ​អំពី​គំនិត​នេះ ។ វា​ក៏​មាន​ការបង្រៀន​បន្ថែម​មួយ​ចំនួន​ទៀត​ផងដែរ ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:១-៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀងតាម ហើយ​រកមើល​អ្វី​ដែល​ជា​សេចក្តី​ថ្លែងការណ៍​របស់​អួរសុន ហៃឌទាក់ទង​នឹង​អត្ថន័យ​នៃគម្ពីរ យ៉ូហាន ១៤:២៣ គឺ​ខុស​ឆ្គង ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា​មនុស្ស​ជា​ច្រើន​សព្វថ្ងៃ​នេះ​ទោះបី​ជា​ពុំ​គិត​អំពី​ព្រះ ឬ ប្រហែល​ជា​ដូច​ជា អួរសុន ហៃឌ ដែល​ធ្លាប់​ជា​គ្រូបង្រៀន​ពួក​ខេមប៊ែលីត​មាន​ការយល់​ដឹង​ខុស​ពី​លក្ខណៈ​នៃ​អទិទេព ដោយសារ​តែ​ទំនៀមទម្លាប់​ក្លែងក្លាយ​នានា ។ យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់​ពី​លក្ខណៈ​ពិត​របស់​ព្រះវរបិតាសួគ៌ និង ទំនាក់ទំនង​របស់​ពួកគេទៅកាន់​ទ្រង់ ។

  • តើ​យើង​អាច​ឆ្លើយតប​ដោយ​សេចក្តីសប្បុរស និង ការយល់ដឹង នៅពេល​ពិភាក្សា​ពី​ដំណឹង​ល្អ​ជាមួយ​អស់​អ្នក​ដែល​មាន​គំនិត​ខុសឆ្គង​ដោយ​សារ​ទំនៀមទម្លាប់​ខុសឆ្គង​ដូម្តេចខ្លះ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២២-២៣ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​គោលលទ្ធិ​ដែល​ពួកគេ​អាច​ពន្យល់​នៅពេល​បង្រៀន​មនុស្ស​ដទៃ​អំពី​ក្រុមព្រះ ។

  • តើ​គោលលទ្ធិ​អ្វី​ខ្លះ​ដែលត្រូវ​បាន​បង្រៀន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​គួរតែ​រកឃើញពី​គោលលទ្ធិ​ខាង​ក្រោម ៖ ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ជា​អង្គពីរ​ផ្សេង​គ្នា​ដោយ​មាន​រូបរាងកាយជា​សាច់ និង​ឆ្អឹង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​តួអង្គ​វិញ្ញាណ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​វា​សំខាន់​ដើម្បី​យល់​ថា​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ជា​តួអង្គពីរ​ខុសគ្នា​ដោយ​មាន​រូបរាងកាយ​ជាសាច់ និង​ឆ្អឹង ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​បន្ថែម​ពី​គោលលទ្ធិ​នៃ​ក្រុមព្រះ សូម​ចាត់តាំង​ពួកគេ​ឲ្យ​ធ្វើការ​ជាគូ ។ សូម​ឲ្យ​ដៃគូ​និមួយៗ​នូវ សេចក្តី​ថ្លែងការណ៍​ខាងក្រោម ។ សូមអញ្ជើញ​ពួកគេ​ឲ្យសិក្សា​សេចក្តី​ថ្លែង​នោះ​ជាមួយ​ដៃគូ​ខ្លួន ហើយ​គូសបន្ទាត់​ពីក្រោម​សេចក្តី​ពិត​នានា​អំពី​ព្រះបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ​ដែល​លេច​ធ្លោ​ចំពោះ​ពួកគេ ។

ព្រះ​ជា​ព្រះវរបិតា ៖ជា​ទូទៅ​គឺ​ជា​ព្រះវរបិតា ឬ អ៊ីឡូហិម ដែល​ត្រូវបាន​ហៅថា​ដោយ​ព្រះនាមព្រះ ។ ទ្រង់ត្រូវបាន​ហៅ​ថា​ជា​ព្រះវរបិតា​ដោយសារ​ទ្រង់​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។… ព្រះ​វរបិតា​គឺ​ជា​អង្គ​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​នៃ​សាកលលោក​នេះ ។ ទ្រង់​មាន​ព្រះចេស្តា​ទាំងអស់…ជ្រាបដឹង​អ្វីៗ​ទាំងអស់…ហើយ​ទ្រង់​មាន​វត្តមាន​គ្រប់ទីន្លែង​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។… មនុស្ស​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ព្រះ​ដែល​បាន​ញែក​មនុស្ស​ចេញ​ពី​ការបង្កើត​អ្វីៗ​ផ្សេង​ទៀត​ទាំងអស់ ៖ បុរស និង ស្ត្រី​គឺ​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ។…

«ព្រះ​ដែល​ជា​ព្រះរាជាបុត្រា ៖ព្រះ​ដែល​បាន​ស្គាល់​ថា​ជា​ព្រះយេហូវ៉ា គឺ​ជា​ព្រះរាជបុត្រា គឺ​ព្រះយេស៊ូវគ្រីស្ទ ។… ព្រះយេស៊ូវ​ធ្វើការ​ក្រោមការដឹកនាំរបស់ព្រះវរបិតា ហើយ​ចុះសម្រុង​ទាំងស្រុង​ជាមួយ​ទ្រង់ ។ មនុស្ស​លោក​ទាំងអស់​គឺ​ជា​បងប្អូន​ប្រុសស្រី​របស់​ទ្រង់ ដ្បិត​ទ្រង់​គឺ​ជា​កូនច្បងខាង​វិញ្ញាណ​របស់ អេឡូហិម ។ [ ទ្រង់​គឺ​ជា​អង្គ​ប្រោសលោះ ដែល​រងទុក្ខ​នៃ​អំពើ​បាប និង ការឈឺចាប់​របស់​មនុស្ស​លោក​ទាំងអស់ ហើយ​បាន​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់​ខាង​រូបកាយ​សម្រាប់​មនុស្ស​ទាំងអស់ ] ។…

«ព្រះ​ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ ព្រះវិញ្ញាណបរិសុទ្ធ​គឺ​ជា​ព្រះ​មួយ​អង្គ​ផងដែរ ហើយ​ត្រូវបាន​ហៅថា ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវិញ្ញាណ ព្រះវិញ្ញាណ​នៃ​ព្រះ ក្នុងចំណោម​ឈ្មោះ និង ព្រះនាម​ស្រដៀង​នេះ [ មាន​ដូច​ជា អង្គ​លួងលោម ] ។ ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ មនុស្ស​អាច​ដឹង​ពី​ព្រះឆន្ទៈ​របស់​ព្រះ​ជា​ព្រះវរបិតា ហើយ​ដឹង​ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះ ក្រុមព្រះ » scriptures.lds.org) ។ តួនាទី​ចម្បង​របស់​ព្រះវិញ្ញណ​បរិសុទ្ធ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន និង បញ្ជាក់​ពី​សេចក្តីពិត ។

បន្ទាប់​ពី​សិស្ស​បាន​បំពេញ​ការចាត់តាំង​នេះ​រួច​មក សូម​ឲ្យ​ពួកគេ​មួយ​ចំនួន​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​គូស ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​សេចក្តី​ពិត​ទាំងនោះ​លេច​ធ្លោ​ចំពោះ​ពួកគេ ។ អ្នក​អាច​បញ្ចប់​សកម្មភាព​នេះ​ដោយអញ្ជើញ​សិស្ស​ម្នាក់ ឬ ពីរនាក់​ឲ្យចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ក្រុមព្រះ​ជាមួយសិស្ស​ក្នុង​ថ្នាក់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលលទ្ធិ​មួយ​ទៀត​ដែល​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​នៅក្នុង រ៉ាមូស សូមអញ្ជើញ​ពួកគេ​ឲ្យមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២, រកមើល​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​អំពី​ទំនាក់ទំនង​របស់​យើង ។

  • តើ​ពាក្យ​ថា ទំនាក់ទំនង​ ​មានន័យ​យ៉ាង​ណា ? ( ទំនាក់ទំនង​សំដៅ​លើ​លក្ខណៈ​នៃ​ការប្រាស្រ័យ​គ្នា និង ការទាក់ទង​ផ្ទាល់​ខ្លួន ) ។

  • តើ​ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​អ្វី​ទាក់ទង​នឹង​លក្ខណៈ​នៃ​ទំនាក់ទំនង​របស់​យើង​នៅក្នុង​ឋានសួគ៌ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​រកឃើញ​សេចក្តីពិត​ខាង​ក្រោម ៖ ទំនាក់ទំនង​ដែល​យើង​អាច​មាន​នៅក្នុង​ឋានសួគ៌​គឺ​ដូច​គ្នា​ទៅ​នឹង​ទំនាក់ទំនង​ទាំងអស់​ដែល​យើង​រីករាយ​នៅលើ​ផែនដី​នេះ ប៉ុន្តែ​វា​នឹង​រួម​បញ្ចូល​ជាមួយ​សិរីរុងរឿង​នៃ​ភាពអស់កល្ប​ជានិច្ច) ។

  • តើ​សេចក្ដីពិត​នេះ​អាច​ជម្រុញ​ឲ្យ​អ្នក​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្តេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​អំពី​ទំនាក់ទំនង​អស់​កល្ប​ជានិច្ច​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ដោយសារ​ការស្តារឡើង​វិញ​នៃ​ចំណេះដឹង​អំពី​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច នោះ​យើង​មាន​សង្ឃឹម និង មាន​ចិត្ត​សប្បុរស​កាន់តែ​ច្រើន​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​យើង​ទាំងអស់ ។ សេចក្តី​អំណរ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ជីវិត​នេះ​គឺ​នៅក្នុង​ក្រុម​គ្រួសារ នៅពេល​ពួកគេ​នឹង​នៅក្នុង​ពិភព​ខាង​មុខ​ទៀត ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការអះអាង​ដែល​ខ្ញុំ​មាន បើសិន​យើង​ស្មោះត្រង់ នោះទំនាក់ទំនង​ដដែរ​នោះ​ដែល​រីករាយ​នៅ​ទីនេះ​នៅ​ក្នុង​ជីវិត​នេះ នឹង​បន្ត​នៅ​អស់កល្ប​ជាមួយ​យើង​នៅក្នុង​ពិភព​ខាង​មុខ​នៅក្នុង​សិរីរុងរឿង​ដ៏​អស់កល្ប » [ សូមមើល គ. និង ស ១៣០:២] (The True and Living Church »EnsignLiahona, ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២២ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​ពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​មនុស្ស​ដទៃ ជាពិសេស​ជាមួយ​សមាជិក​គ្រួសារ​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យសរសេរ​គោលដៅ​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទាំង​នោះ ។

ដើម្បី​ជួយ​សិស្ស​រកឃើញ​គោលលទ្ធិ​ផ្សេង​ទៀត​ដែល​ព្យាការី​បាន​បង្រៀន​នៅពេល​ប្រជុំ​នៅ រ៉ាមូស សូមអញ្ជើញ​សិស្ស​ពីរបី​នាក់​ឆ្លាស់​វេន​គ្នា​អាន​ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:៤-១១ ឲ្យ​ឮៗ ។

  • តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ពួក​ទេវតា​ពី ខ ៤-៧ ?

  • តើ​យើង​រៀន​អ្វីខ្លះ​ពី ខ ៩ អំពី​អនាគត​របស់​ផែនដី ?

អ្នក​អាច​ពន្យល់​ថា​យោងតាម ខ ១០–១១, អស់​អ្នក​ដែល​គ្រងមរតក​នៃ​នគរ​សេឡេស្ទាល​នឹង​ទទួល យូរីម និង ធូមីម មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀន និង យល់​អំពី​អ្វីៗ​នៃ​ឋានសួគ៌ ។ ព្យាការី​ពុំ​បាន​បរិយាយ​ល្អិតល្អន់​អំពី​ការបង្រៀន​នេះ​ឡើយ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩:៨-៩ ។ « អារក្ស​ក្លែង​ជា​ទេវតា​នៃ​ពន្លឺ »

« សាតាំង​ព្យាយាម​បោកប្រាស់​ដោយ​បន្លំ​ខ្លួន​ជា​ពន្លឺ​ដែល​មាន​នៅ​ជាមួយ​នឹង​វិញ្ញាណ​នៃ​មនុស្ស​សុចរិត​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ ។ មនុស្ស​សុចរិត​ម្នាក់​បាន​ធ្វើ​ឲ្យ​ល្អ​ឥតខ្ចោះ ដែល​បាន​មក​ក្នុង​នាម​ជា​សារទូត​នឹង​បង្ហាញ​ខ្លួន​នៅក្នុង​សិរីល្អ​របស់​ខ្លួន ‹ ដ្បិត​តាម​តែ​ផ្លូវ​នេះ​ម្យ៉ាង​គត់​ដែល​គេ​អាច​លេច​មក​បាន › (គ. និង ស. ១២៩:៦) ។ ​គ្រា​មួយ​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ‹ វិញ្ញាណ​មនុស្ស​ទុច្ចរិត​មាន​ចំណង​មាន​កំណត់ និង ក្រឹត្យក្រម​របស់​ខ្លួន​ដែល​ពួកវា​ត្រូវបាន​គ្រប់គ្រង…ហើយ​វា​គឺ​ជា​ភស្តុតាង​មួយ​ថា​ពួកវា​មាន​អំណាច​មួយ​ដែល​គ្មាន​នរណា​ក្រៅពី​អំណាច​បព្វជិតភាព​ប៉ុណ្ណោះ​ដែល​អាច​គ្រប់គ្រង​បាន › ( នៅក្នុង History of the Church, ៤:៥៧៦ ) ។

« ព្យាការី​បាន​បង្រៀន​ថា នៅពេល​សាតាំង​ហុចដៃ​វា​ឲ្យ​អ្នក​ចាប់​នោះ ‹ វា​នឹង​ហុចដៃ​របស់​វាមក​ › (គ​. និង ស. ១២៩:៨) ។ មនុស្ស​មាន​ជីវិត​នឹងមិនអាចប៉ះបានឡើយ ដោយសារ​សាតាំង​គឺ​ជា​វិញ្ញាណ​ដែល​គ្មាន​រូបរាង ។ ហេតុដូច្នេះ​វា​អាច​ត្រូវ​បាន​ញែក​ឲ្យ​ដឹង​ពី​លក្ខណៈ​នៃ​វិញ្ញាណ​សុចរិត ឬ ទេវតា​ដែល​បាន​បញ្ជូន​មក​ពី ព្រះ ។ មនុស្ស​សុចរិត​នឹង​មិន​ព្យាយាម​បោកប្រាស់​ឡើយ ( សូមមើល គ. និង ស. ១២៩:៧); ទេវតា​នៃ​សាតាំង​នឹង​មិន​អាច​ទ្រាំ​មិន​ព្យាយាម​បោកប្រាស់​ឡើយ » (Doctrine and Covenants Student Manual, ការបោះពុម្ព​លើក​ទី​២ [ Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ ៣២១ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:៩ ។ តើ​ជោគវាសនា​នៃ​ផែនដី និង អស់​អ្នក​រស់នៅ​លើ​ផែនដី​នេះ​គឺ​ជា​អ្វី ?

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន​ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« នៅពេល​វា [ ផែនដី ] ក្លាយ​សេឡេស្ទាល វា​នឹង​ក្លាយ​ដូច​ជា​ព្រះអាទិត្យ ហើយ​ត្រូវបាន​រៀបចំ​សម្រាប់​រាស្រ្ត​បរិសុទ្ធ ហើយ​ដែល​នាំ​ត្រឡប់​ទៅ​ក្នុង​វត្តមាន​របស់​ព្រះវរបិតា និង ព្រះរាជបុត្រា​វិញ ។ វា​នឹង​មិន​ក្លាយ​ជា​ដូច​ពេល​ឥឡូវ​នេះ​ដែល​មាន​តួស្រអាប់ទេ ប៉ុន្តែវានឹងក្លាយ​ជា​ផ្កាយក្នុងផ្ទៃមេឃ ដែលពោរ​ពេញ​ដោយ​ពន្លឺ និង សិរីល្អ​វា​នឹង​ក្លាយ​ជា​តួ​នៃ​ពន្លឺ—យ៉ូហាន​បាន​ប្រៀបធៀប​ស្ថានភាព​នៃ​សេឡេស្ទាល​របស់​ផែនដី ទៅនឹង​សមុទ្រ​នៃ​កញ្ចក់ » ( « Sermon » Deseret News, ថ្ងៃ​ទី ១៥ ខែ មិថុនា ឆ្នាំ ១៨៥៩ ទំព័រ ១១៤ ) ។

ប្រហែល​ពីរឆ្នាំ​ក្រោម​មក​លោក​បាន​មាន​ប្រសាសន៍ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« ផែនដីនេះ​នៅពេល​វា​ប្រែ​ជា​បរិសុទ្ធ និង ពិសិដ្ឋ ឬ ជា​សេឡាស្ទាល​វា​នឹង​ក្លាយ​ដូច​ជា​សមុទ្រ​កញ្ចក់ ហើយ​មនុស្ស​ម្នាក់​ដែល​មើល​វា​អាច​ដឹង​ពី​រឿងរ៉ាង​ពី​អតីតកាល បច្ចុប្បន្ន និង អនាគតកាល គ្មាន​នរណា​ក្រៅពី​អ្នក​ដែល​មាន​រូបរាង​ជា​សេឡេស្ទាល​អាច​រីករាយ​នឹង​ឯកសិទ្ធ​នេះ​បាន ពួកគេ​នឹង​មើល​ទៅក្នុង​ផែនដី ហើយ​អ្វីៗ​ដែល​ពួកគេ​មាន​បំណង​ចង់​ដឹង​នឹង​ត្រូវបាន​បង្ហាញ​ដល់​ពួកគេ គឺ​ដូចជា​មុខ​ដែល​ឃើញ​ពេល​ឆ្លុះ​កញ្ចក់​អញ្ចឹង​ដែរ » ( « Remarks » Deseret News, ថ្ងៃទី​៣​ ខែ កក្កដា ឆ្នាំ ១៨៦១ ទំព័រ ១៣៧ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២២-២៣ ។ ក្រុមព្រះ

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ប្រកាស​យ៉ាង​មុតមាំ​អំពី​ភាពពិត​នៃ​ក្រុមព្រះ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« មាត្រា​នៃ​សេចក្តី​ជំនឿ​ទីមួយ និង ដំបូង​គេ​របស់​យើង​នៅក្នុង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ ‹ យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច និង ដល់​ព្រះរាជ​បុត្រា​ទ្រង់​គឺព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ › [មាត្រានៃសេចក្តីជំនឿ ១:១] ។ យើង​ជឿ​លើ​អង្គ​ដ៏​ទេវភាព​ទាំងបី​នេះ​ដែល​រួបគ្នា​ជា​ក្រុមព្រះ​តែមួយ ដែល​រួបរួម​គ្នា​ក្នុង​គោលបំណង ក្នុង​គ្រប់​សេចក្ដី ក្នុង​ទីបន្ទាល់ ក្នុង​បេសកកម្ម ។ យើង​ជឿ​ដល់​ទ្រង់​ដើម្បី​ត្រូវបាន​បំពេញ​ដោយ​អារម្មណ៍​នៃ​ព្រះ​ដូចគ្នា​នៃ​សេចក្ដីមេត្តា​ករុណា និង​សេចក្ដីស្រឡាញ់ សេចក្ដីយុត្តិធម៌ និង​ព្រះគុណ ការអត់​ធ្មត់ ការអភ័យទោស និង ការប្រោសលោះ ។ ខ្ញុំ​គិត​ថា​វា​ត្រឹមត្រូវ​ដើម្បី​និយាយ​ថា​យើង​ជឿ​ថា ពួក​ទ្រង់​មាន​ព្រះទ័យតែ​មួយ​ក្នុង​គ្រប់​កិច្ចការ​ដ៏​សំខាន់ និង អស់កល្បជានិច្ច ប៉ុន្តែ សូម​កុំ​ជឿ​ថា​ពួក​ទ្រង់​គឺ​ជា​តួអង្គ​បី ដែល​រួម​ចូល​គ្នាតែ​មួយ​ឡើយ ជំនឿ​ដែល​ថា​ពួកទ្រង់គឺជាត្រៃទេព​ជា​តួអង្គ​តែ​មួយ​ពុំ​មាន​ឡើយ​នៅក្នុង​ព្រះគម្ពីរ​ដោយ​សារ​វា​មិន​ពិត​ទេ ។

« តាមពិត​មានធនធាន​មួយបានផ្តល់ជំនួយច្រើន​ដែល​ហៅថា Harper’s Bible Dictionary កត់ត្រា​ថា ‹ គោលលទ្ធិជាផ្លូវការនៃត្រៃទេពដែលវាត្រូវបាន​ឲ្យ​និយមន័យ​ដោយ​ក្រុមប្រឹក្សាព្រះវិហារធំៗនៅសតវស្សរ៍ទីបួន និង ទីប្រាំ​គឺ គ្មាន នៅក្នុង [ ព្រះគម្ពីរ​សញ្ញា​ថ្មី ] ឡើយ › [ Paul F. Achtemeier, បាន​បោះពុម្ព ( ឆ្នាំ ១៩៨៥ ), ទំព័រ ១០៩៩ ការ​គូស​បញ្ជាក់​បាន​បន្ថែម ] ។

« ដូច្នេះ​ការរិះគន់​ថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ពុំ​ជឿលើ​ទស្សនៈ​ពួកគ្រីស្ទាន​នៃ​សហសម័យ​អំពី​ព្រះ ព្រះយេស៊ូវ និង ព្រះវិញ្ញាណបរិសុទ្ធ​គឺ មិនមែនជា​យោបល់​អំពី​ការតាំងចិត្ត​របស់​យើង​ចំពោះ​ព្រះគ្រីស្ទ​ឡើយ ផ្ទុយ​ទៅវិញ​គឺ​ជា​ការទទួល​ស្គាល់ ( ខ្ញុំ​អាច​និយាយ​ថា​វា​ត្រឹមត្រូវ​ ) ថា​ទស្សនៈ​របស់​យើង​អំពី ក្រុមព្រះ​ពុំ​ស្រប​តាម​ប្រវត្តិ​ពួកគ្រីស្ទាន​នៃ​សម័យ​ក្រោយ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ឡើយ ហើយ​ត្រឡប់​ទៅ​ទទួល​ស្គាល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​ដោយព្រះយេស៊ូវទ្រង់​ផ្ទាល់ ។…

« យើង​ប្រកាសថា​វា​គឺ​ជា​ភស្តុតាង​ផ្ទាល់​ខ្លួន​មក​ពី​ព្រះគម្ពីរ​ដែល​ថា​ព្រះវរបិតា ព្រះរាជាបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​មាន​តួអង្គ​ផ្សេង​គ្នា​ជា​តួអង្គដ៏​ទេវភាព​បី​ផ្សេង​គ្នា » (The Only True God and Jesus Christ Whom He Hath Sent » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤០, ៤១ ) ។