ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤៣៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៤


មេរៀនទី ១៤៣

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤

បុព្វកថា

នៅ​ថ្ងៃ​ទី ១៧ ខែ សីហា ឆ្នាំ ១៨៣៥ ការប្រជុំ​ទូទៅ​មួយ​នៃ​សាសនាចក្រ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ដើម្បី​ពិចារណា​លើ​មាតិកា​ដែល​បាន​ស្នើ សម្រាប់​ការបោះពុម្ពលើក​ដំបូង​នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា ។ ដោយ​សារ​តែ​ព្យាការី យ៉ូសែប ស៊្មីធ កំពុង​តែ​ទៅសួរសុខទុក្ខ​ដល់​ពួកបរិសុទ្ធ​នៅ​ ទីក្រុង​មីឈីហ្កេន នោះ អូលីវើរ ខៅឌើរី បានធ្វើជា​អធិបតី​ក្នុង​ការ​ប្រជុំ​នេះ ។ នៅក្នុង​ការ​ប្រជុំ ពួកបរិសុទ្ធ​បាន​បោះឆ្នោត​ដោយ​អនាមិក​ដើម្បី​ដាក់បញ្ចូល​នូវសេចក្តីប្រកាស​មួយ ដែល​ អូលីវើរ ខៅឌើរី បាន​បង្ហាញទាក់ទង​នឹង​ជំនឿ​នៃ​សាសនាចក្រ​ ពាក់ព័ន្ធនឹង​រដ្ឋាភិបាល និង​ច្បាប់​ទាំងឡាយ ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៤:១-៤

ទំនួលខុសត្រូវ​ទាំងឡាយ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ស្ថាបនាឡើង

សូម​អញ្ជើញសិស្ស​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​កំពុង​តែ​បង្កើត​ប្រទេស​ថ្មីមួយ ។ សូម​តែងតាំង​សិស្ស​ម្នាក់​ឲ្យធ្វើជា​អ្នកដឹកនាំ​នៅក្នុង​រដ្ឋាភិបាល​ថ្មី​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យយក​គម្ពីរ​របស់ពួកគេ​មក​ខាង​មុខ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​សួរ​ដល់​សិស្សដែលជា​អ្នកដឹកនាំ​នោះ នូវ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ច្បាប់​ណា​ខ្លះ ដែល​អ្នកចង់​អនុមតិ​ឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​ថ្មីនេះអនុវត្តតាម​ ? ( អ្នក​អាច​នឹងសរសេរ​ចម្លើយ​របស់សិស្ស​នៅលើ​ក្ដារខៀន ។ )

សូម​សួរ​សិស្ស ៖

  • តើអ្នកគិត​ថា ច្បាប់​ណា​ខ្លះ​ដែលអ្នកដឹកនាំ​របស់អ្នក​បាន​បង្កើតឡើង ? តើអ្នកមានផែនការធ្វើតាមច្បាប់ទាំងនោះឲ្យបានល្អកម្រិតណា ?

  • តើអ្នកគិត​ថា គោលបំណង​របស់​រដ្ឋាភិបាល​មួយ​គឺ​ជា​អ្វី ?

សូមពន្យល់ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤មាននូវ​ឯកសារ​មួយ​ដែល​ប្រកាស​អំពី​ជំនឿ​របស់​សាសនាចក្រ ទាក់ទង​នឹង​រដ្ឋាភិបាល និង​ច្បាប់​ទាំងឡាយ ។ នៅថ្ងៃទី ១៧ ខែ​សីហា ឆ្នាំ ១៨៣៥ ខណៈពេល​ការ​រៀបចំចុងក្រោយ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​បោះពុម្ព​ច្បាប់​ដំបូង​នៃ​ គោលលទ្ធិ និង សេចក្ដី​សញ្ញា នោះ​អូលីវើរ ខៅឌើរី បានធ្វើជាអធិបតី​នៅក្នុង​ការ​ប្រជុំ​ទូទៅ​មួយ ​នៃសមាជិក​សាសនាចក្រ ។ លោកបាន​បង្ហាញ​ឯកសារ ហើយ​សមាជិក​បាន​ចូលរួម​បោះឆ្នោត​ដោយ​អនាមិក​ដើម្បី​ដាក់បញ្ចូល​វា​ទៅក្នុងព្រះ​គម្ពីរ ។ យ៉ូសែប ស៊្មីធ និង ​ហ្រ្វែឌើរិក ជី វិលលាម្ស ដែលជា​ទីប្រឹក្សា​ទីពីរ​នៅក្នុងគណៈប្រធានទីមួយ ពុំ​មានវត្តមាន​នៅក្នុង​ការ​ប្រជុំ​នេះ​ទេ ។ ពួកលោក​កំពុង​ផ្សាយ​ដំណឹងល្អ​នៅ​រដ្ឋ មីឈីហ្កេន ។ នៅពេល​ពួក​លោក​បានត្រឡប់មកវិញ យ៉ូសែប ស៊្មីធ បាន​អនុញ្ញាត​ឲ្យ​ឯកសារ​នោះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ដែល​ជា​អ្នកដឹកនាំអាននូវសេចក្ដីណែនាំក្នុង​កណ្ឌ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤​ឲ្យ​ឮៗ​ ។ សូម​ឲ្យសិស្សក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើល​នូវ​មូលហេតុ​ដែលពួកបរិសុទ្ធ​មានអារម្មណ៍​ថា ការ​ប្រកាស​ គឺចាំបាច់​ត្រូវ​បាន​បោះពុម្ព ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:១ ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ។ សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​រកមើល​ថា ​តើ​នរណា​ជា​អ្នក​បង្កើត​គំនិត​អំពី​រដ្ឋាភិបាល ហើយ​នឹង​គោលបំណង​ចម្បង​នៃ រដ្ឋាភិបាល​ទាំងឡាយ ។ សូម​អញ្ជើញ​សិស្ស​ពាក់កណ្ដាល​ថ្នាក់ទៀតឲ្យ​រកមើលអ្វី​ដែល​ព្រះ​កាន់ទំនួលខុសត្រូវ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល ។ សូម​អញ្ជើញក្រុម​នីមួយៗឲ្យ​រាយការណ៍អំពីអ្វី​ដែលពួកគេ​រក​ឃើញ ។ នៅពេល​សិស្ស​ប្រាប់​អំពី​សេចក្ដីពិត​ដូច​ខាង​ក្រោម សូម​សរសេរ​វា​នៅលើ​ក្ដារខៀន ៖

រដ្ឋាភិបាល​ទាំងឡាយ ត្រូវ​បាន​បង្កើតឡើងដោយព្រះ​សម្រាប់ជា​ប្រយោជន៍​ដល់មនុស្ស​ ។

មន្ត្រី​រដ្ឋាភិបាល គឺ​ទទួលខុសត្រូវ​ចំពោះព្រះ​សម្រាប់​ការណ៍​ល្អ និង​សន្ដិសុខ​ក្នុងសង្គម ។

  • តើ​មាន​វិធី​ណា​ខ្លះ ដែល​អ្នក​ដឹកនាំ​ក្នុងរដ្ឋាភិបាល​អាច​ធ្វើ​សម្រាប់ការល្អ និង​សន្ដិសុខ​ក្នុង​សង្គម ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​សិទ្ធិ​របស់​រដ្ឋាភិបាល​បីយ៉ាង គប្បី​ការពារ​ដល់​បុគ្គល​ម្នាក់ៗ ។ ពីមុន​សិស្ស​អាន អ្នកអាច​នឹង ពន្យល់​ថា ពាក្យធានា​មាន​ន័យថា សុវត្ថិភាព ឬ​មិន​ល្មើស​ ។

  • ស្របតាមខ ២តើ​សិទ្ធិ​អ្វីខ្លះ ដែលរដ្ឋាភិបាល​គប្បី​មាន​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​របស់ពួកគេ ? ( « សេរីភាព​ខាង​សតិសម្បជញ្ញៈ​ខាង​សិទ្ធិ, សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ និង សិទ្ធិ​ការពារ​ជីវិត​ » ។ អ្នកអាចនឹងប្រាប់សិស្ស​ថា ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានមានប្រសាសន៍​ថា « ជីវិត, សេរីភាព [ និង ] ទ្រព្យសម្បត្តិ [គឺជា] សិទ្ធិ​ដ៏ធំ​បីយ៉ាង​របស់​មនុស្ស​លោក » [«Our Divine Constitution»Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៧ ទំព័រ ៤ ] ) ។

  • តើ​អ្នក​គិត​ថា ការអនុវត្តខាង​សតិសម្បជញ្ញៈ​របស់​អ្នក​ មានន័យ​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​វាសំខាន់ ​ដើម្បី​មាន​សិទ្ធិអនុវត្តខាង​សតិសម្បជញ្ញៈរបស់​អ្នក​ដោយសេរីនោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៤ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលសិទ្ធិផ្សេងទៀត ដែល​រដ្ឋាភិបាល​គប្បី​ការពារ ។ ( ពីមុន​សិស្ស​អាន អ្នកអាចនឹងពន្យល់​ថា ពាក្យទទួលខុស ត្រូវមានន័យថា ចេះ​ទទួលខុសត្រូវ ហើយ​ថា​អ្នកកាន់​អំណាច​រដ្ឋបាល​ស៊ីវិល គឺ​ជា​មន្ត្រី​សាធារណៈ​មួយ ដែល​គ្រប់គ្រង​ច្បាប់ ) ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ហេតុអ្វី​អ្នកគិត​ថា​វា​សំខាន់ ចំពោះ​មនុស្ស​ត្រូវ​ទទួលខុសត្រូវ​ចំពោះព្រះ ពុំ​មែនរដ្ឋាភិបាល ចំពោះ​របៀប​ដែលពួកគេ​អនុវត្ត​សាសនា​របស់ពួកគេ ?

  • តើអ្នកគិត​ថា​វា​មានន័យ​យ៉ាងណា​ ដើម្បី​បង្រ្កាបលើ​ឧក្រិដ្ឋកម្ម ហើយ​ដាក់​ទោស​កំហុស ដោយពុំ​ព្យាយាម​គ្រប់គ្រងលើ​មនសិកា ឬ​បំផ្លាញ​សេរីភាព​របស់​មនុស្ស​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ដើម្បី​ស្វែងរក​មើល​អ្វីមួយ​ដែល​ពលរដ្ឋ​នៃ​ប្រទេស​មួយចំនួន​អាច​ធ្វើ ដើម្បីជួយ​មើល​ឲ្យប្រាកដ​ថា អ្នកដឹកនាំ​ក្នុង​រដ្ឋាភិបាល​របស់ពួកគេ​នឹង​ជួយ​លើក​កម្ពស់​ដល់ច្បាប់ ។ ( ដើម្បី​ជួយសិស្ស​ឲ្យ​យល់​នូវ​ខគម្ពីរ​អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា សាធារណរដ្ឋ គឺ​ជា​រដ្ឋាភិបាល​មួយ​ដែល​ប្រជាជន​ជ្រើសរើស​អ្នកដឹកនាំ​ឲ្យ​ធ្វើ​ជា​តំណាង​របស់ពួកគេ ហើយ​ថាមហាក្សត្រ​គឺ​ជា​អ្នក​គ្រប់គ្រង​ដ៏​ខ្ពស់ខ្ពង់ ដូចជា​ស្ដេច ឬ​ម្ចាស់​ក្សត្រី ) ។

  • តើ « សំឡេង​របស់​ប្រជាជន » ស្វែងរក និង​លើក​កម្ពស់​ដល់អ្នកដឹកនាំ​ល្អ​យ៉ាង​ដូចម្ដេច ? ( បើ​ចាំបាច់ សូម​ចង្អុល​បង្ហាញថា ឃ្លា « សំឡេងរបស់​ប្រជាជន » សំដៅទៅលើ​ការ​អនុវត្តនៃការ​បោះឆ្នោត​រើស​អ្នកដឹកនាំ ) ។

សូម​យោង​ទៅ​លើ​សិស្ស​ដែល​អ្នក​បាន​ចាត់តាំង​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​ប្រទេសថ្មី​កាល​ពី​ពេល​ចាប់​ផ្ដើម​មេរៀន​ដំបូង ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ដាក់បញ្ចូល​ឈ្មោះ​សិស្ស​ច្រើនទៀត​ដើម្បីជួយ​ដល់​អ្នកដឹកនាំ​នេះ ។ បន្ទាប់​មក​ធ្វើ​ការ​បោះឆ្នោត​មួយ ដើម្បី​សិស្ស​ក្នុងថ្នាក់​អាច​ជ្រើសរើស​សិស្ស​ពីរនាក់​ដែល​ត្រូវ​បាន​ដាក់បញ្ចូលឈ្មោះនោះ ។ សូមអញ្ជើញ​អ្នកដឹកនាំ​ថ្មី​ទាំងនេះ ឲ្យ​យក​ព្រះគម្ពីរ​របស់​ពួកគេ​មក ហើយ​ចូលរួម​នឹង​អ្នកដឹកនាំ​ទីមួយ ( ជាមនុស្ស​ម្នាក់ដែល​អ្នកបាន​តែងតាំង​មុនគេ ) មក​ខាង​មុខថ្នាក់ ។ សូម​ឲ្យ​អ្នកដឹកនាំ​ទាំង​បីនាក់​នេះ ពន្យល់​អំពី​អ្វី​ដែលពួកគេ​បាន​រៀន​រហូតមកដល់ពេលនេះ​ អំពី​ទំនួលខុសត្រូវ​របស់ពួកគេ​ក្នុងនាមជា​មន្ត្រី​រដ្ឋាភិបាល ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៥-៦, ៨ 

ទំនួលខុសត្រូវ​ទាំងឡាយ​របស់​ពលរដ្ឋ​ត្រូវ​បានរៀបចំឡើង

សូម​ឲ្យ​អ្នកដឹកនាំ​ទាំងបី​រូប​នោះ សរសេរ​នូវ​ទំនួល​ខុសត្រូវ​មួយចំនួន​ដែល​ពលរដ្ឋ​គួរ​តែ​មាន​នៅក្នុង​ប្រទេស​ថ្មី​របស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • តើ​អ្នកគិតថា​បញ្ជី​នៃ​ទំនួលខុសត្រូវ​នេះ​យ៉ាង​ម៉េច​ដែរ ? តើអ្នក​នឹង​ផ្លាស់ប្ដូរ​បញ្ជី​នេះយ៉ាង​ដូច​ម្តេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៥-៦ ឲ្យឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​រកមើល​នូវ​ទំនួលខុសត្រូវរបស់​ប្រជាពលរដ្ឋ ។ ( នៅពេល​សិស្ស​អាន អ្នកអាច​នឹងសុំ​ពួកគេ​ឲ្យ​ផ្អាកមួយភ្លែតសិន ដើម្បីអ្នកអាច​ឲ្យ​ន័យ​នៃ​ពាក្យ​ដូច​ខាង​ក្រោម ៖ ឥត​ដក​ចេញបានសំដៅ​ទៅលើ​អ្វីមួយ​ដែល​ពុំ​អាច​យក​ចេញ​បាន ពាក្យ ការ​ចាក់រុក សំដៅទៅលើ​ការ​បះបោរ​ទាស់​នឹង​អ្នកដឹកនាំ​រដ្ឋាភិបាល ពាក្យ ព្រម​ធ្វើតាមមានន័យថា​ យល់​ព្រម ឬ​ចុះចូល ពាក្យបានជំនួស មានន័យ​ថា​បានជួស អនាធិបតេយ្យ មាន​ន័យ​ថា​ភាព​គ្មានច្បាប់​ទម្លាប់--​ភាព​អវត្តមាន​នៃ​ច្បាប់ និង​រដ្ឋាភិបាល ឬ​ការ​បះបោរ​ទាស់​នឹង​ច្បាប់ និង​រដ្ឋាភិបាល ) ។

  • ស្របតាម​ខ ៥-៦ តើយើង​មានទំនួលខុសត្រូវ​អ្វីខ្លះ​ចំពោះរដ្ឋាភិបាល​របស់​យើង ? ( សិស្ស​គួរ​តែ​បង្ហាញ​ពីអ្វីមួយ​ស្រដៀងគ្នា​ទៅនឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ យើង​ត្រូវ​គាំទ្រ និង​លើក​កម្ពស់​ដល់​រដ្ឋាភិបាល​ដែល​យើង​រស់នៅ ។ សូម​ពិចារណា​សរសេរ​គោលការណ៍​នេះនៅ​លើ​ក្ដារខៀន ។ សូមចង្អុល​បង្ហាញ​ថា គោលការណ៍នេះ​រួមមាន​ទាំង ការ​សន្មត់ថា​រដ្ឋាភិបាល​របស់​យើង រក្សា​ច្បាប់ទាំងឡាយ​ដែល​ការ​ពារ​យើង​នៅក្នុង « សិទ្ធិកំណើត និង​ឥត​អាច​ដកចេញ​បាន » ) ។

  • តើ​មាត្រា​នៃ​សេចក្ដីជំនឿ​មួយណា ដែល​គោលការណ៍​នេះ​រំឭក​អ្នក​អំពីវា ? ( អ្នកអាចអញ្ជើញសិស្ស​ឲ្យ​អាន​ ឬ​សូត្រមាត្រា​នៃ​សេចក្ដីជំនឿ​ទីដប់ពីរ )

  • តើក្នុងនាម​ជា​ប្រជាពលរដ្ឋ​យើង​អាច​ធ្វើ​ដូចម្ដេច ដើម្បី​គាំទ្រ និង​លើក​កម្ពស់​ដល់រដ្ឋាភិបាល ? ( ចម្លើយ​អាច​រួមមាន​ថា យើងអាច​គោរព​ច្បាប់ លើក​ទឹកចិត្តអ្នកដទៃ​ឲ្យគោរពតាម បម្រើ​នៅក្នុង​សហគមន៍ បង្ហាញ​ការ​គោរព​ដល់​មន្ត្រី​រដ្ឋាភិបាល និង​ការ​បោះឆ្នោត ) ។

ដើម្បីជួយសិស្ស​ប្រាប់​អំពីសេចក្ដីពិត​ផ្សេងទៀត អំពី​ការ​លើក​កម្ពស់​ដល់រដ្ឋាភិបាល និង​ច្បាប់ទាំងឡាយ សូម​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • ស្របតាមខ ៦តើ​ព្រះមានព្រះទ័យ​យ៉ាងណា​អំពី​ការគោរពប្រតិបត្តិ​របស់យើងចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ និង​ច្បាប់​របស់មនុស្ស ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយតប សូម​សរសេរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ព្រះចង់​ឲ្យយើង​ធ្វើតាម និងគោរព​ដល់​ក្រឹត្យវិន័យ​របស់​ព្រះ និង​ច្បាប់​របស់មនុស្ស ) ។

ដើម្បី​ជួយ​សិស្ស​ឆ្លើយ​សំណួរ​ពីមុន សូមអញ្ជើញសិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ ជេម អ៊ី ថាលម៉េហ្គ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​របៀប​ដែល​យើងគប្បី​ប្រព្រឹត្ត​ចំពោះ​ច្បាប់​នៃ​ដែនដី នៅពេល​វា​ទាស់​នឹង​ជំនឿ​របស់​យើង ៖

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« នៅ​ក្នុង​ករណី​មាន​ទំនាស់​រវាង​ការទាមទារ​ដែល​ធ្វើ​ឡើង​ពី​ព្រះបន្ទូល​នៃ​ព្រះ​ដែល​បាន​បើក​សម្ដែង និង ពី​ស្ថានភាព​ដែល​ត្រូវបាន​បង្ខំ​ដោយ​ច្បាប់​លោកិយ តើ​ភាគី​ណាមួយ​ដែល​សមាជិក​សាសនាចក្រ​ត្រូវ​គោរព​តាម ?…

« ទន្ទឹម​នឹង​ការរង់ចាំ [ ព្រះ ] ទ្រង់​គ្រប់គ្រង​លើ​អ្វី​ទាំងអស់ ដើម្បី​មាន​សេរីភាព​ខាង​សាសនា​នោះ វា​គឺ​ជា​ករណីយកិច្ច​របស់​ពួក​បរិសុទ្ធ ដែល​ត្រូវ​ចុះចូល​ទៅ​នឹង​ច្បាប់​នៃ​ប្រទេស​របស់​ខ្លួន ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពួកគេ​គួរតែ​ប្រើប្រាស់​គ្រប់​វិធី ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ឬ ដាក់​សំណើ​ទៅ​កាន់​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​ធានា​ដល់​ពួកគេ និង ដល់​មនុស្ស​ទាំងពួង ឲ្យ​ទទួល​បាន​គុណប្រយោជន៍​នៃ​សេរីភាព​ខាង​កិច្ចការ​សាសនា ។ វា​ពុំ​តម្រូវពួកគេ​ឲ្យទទួលការរង​ទុក្ខ​ដោយគ្មានការប្រឆាំង​តវ៉ា​ចំពោះ​ការ​ធ្វើទុក្ខ​ពី​អ្នក​បៀតបៀន​ដែលគ្មាន​ច្បាប់ ឬ​តាមរយៈ​ការ​ប្រតិបត្តិ​ច្បាប់​ដោយ​អយុត្តិធម៌​ឡើយ ប៉ុន្តែ​ការប្រឆាំងតវ៉ា​របស់ពួកគេ គប្បី​ផ្ដល់​ឲ្យ​តាម​ច្បាប់ និង​លំដាប់​ត្រឹមត្រូវ ។ ពួកបរិសុទ្ធពិតជាបាន​បង្ហាញ​នូវការ​ទទួលយក​គោលលទ្ធិ​របស់​ពួកគេ​តាម​ការ​ប្រតិបត្តិ ដែលវា​ល្អ​ប្រសើរ​ជាង​ដើម្បី​រងទុក្ខ​ទង្វើអាក្រក់ ជាជាង​ការ​ធ្វើខុស ​ដោយ​ការ​ប្រឆាំង​ចំពោះ​អ្នក​មានសិទ្ធិ​អំណាច​ដែល​អយុត្តិធម៌​ដោយ​ពុំ​ត្រឹមត្រូវ​នោះ »​ (​មាត្រា​នៃ​សេចក្ដី​ជំនឿទី ១២ បានបោះពុម្ព [ឆ្នាំ ១៩២៤] ទំព័រ ៤២២, ៤២៣ ] ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី មនុស្ស​ដែលពួកគេស្គាល់ ដែល​គោរពតាម​គោលការណ៍​ទាំងឡាយ​នៃ​ការ​គាំទ្រ និង​ការ​លើក​កម្ពស់​ដល់​រដ្ឋាភិបាល និង​ច្បាប់​របស់ពួកគេ ។ អ្នកអាច​នឹង​សុំ​ឲ្យសិស្ស​ពីរបីនាក់ចែកចាយ​របៀប​ដែល​ពលរដ្ឋ​ទាំងនេះ​លើក​កម្ពស់​ដល់​រដ្ឋាភិបាល ។ បន្ទាប់​មក​សូម​ឲ្យសិស្ស​សរសេរ​នៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ អំពី​អ្វីមួយដែលពួកគេ​នឹង​ធ្វើ​ដោយខ្លួន​ឯង​ដើម្បី​គាំទ្រ និង​លើក​កម្ពស់​ដល់រដ្ឋាភិបាល និងច្បាប់ ។

សូម​សង្ខេបគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៨ដោយ​ការ​ពន្យល់​ថា រដ្ឋាភិបាល​មានទំនួលខុសត្រូវ​មួយ​ដើម្បី​ដាក់ទោស​ដល់អស់អ្នកទាំងឡាយណា​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ ហើយ​ថា​ប្រជា​ពលរដ្ឋ មានទំនួលខុសត្រូវ​មួយ​ដើម្បីជួយ « នាំ​អ្នកមានទោស​ដែល​ទាស់​នឹង​ច្បាប់​ល្អត្រឹមត្រូវ​មក​ដាក់ទោស » ។

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៤:៧,​ ៩-១០, ១២

ទំនាក់ទំនង​រវាង​សាសនា និង​រដ្ឋាភិបាល​ត្រូវ​បាន​ពិពណ៌នា

សូម​សង្ខេប​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:៧, ៩-១០, ១២ដោយ​ការ​ពន្យល់​ថា អូលីវើរ ខៅឌើរី បាន​សរសរ​ថា រដ្ឋាភិបាល​គប្បី​តែ​បង្កើត​ច្បាប់​ដែល​ការពារ​ដល់​គោរព​ខាង​សាសនា ប៉ុន្តែ​ពួកគេ​ពុំ​គប្បី​លំអៀង​ទៅលើ​សាសនា​មួយ​ជា​ងសាសនាមួយទៀត​ឡើយ ។ បន្ថែម​ពី​លើ​នោះ លោកបានសរសេរ​ថា សង្គម​សាសនាទាំងឡាយ មានសិទ្ធិ​ដើម្បី​ដាក់ទោស​ចំពោះ​សមាជិក​ដែលពុំ​គោរពតាម​របស់ពួកគេ ដោយការ​កាត់កាលពួកគេ​ចេញ​ ឬ​ដក​សមាជិក​ភាព​របស់ពួកគេ​ចេញ ប៉ុន្តែ​សង្គម​ដូច្នេះ ពុំមានសិទ្ធិ​ធ្វើការវិនិច្ឆ័យ ឬ​ដាក់​ទណ្ឌកម្ម​នានា ដែលនឹង​ដកហូរ​យក​ទ្រព្យសម្បត្តិរបស់​សមាជិក​ពួកគេ ឬ​ធ្វើ​ឲ្យគ្រោះថ្នាក់​ដល់​រាងកាយ​ពួកគេ​ឡើយ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៤:១១

សិទ្ធិ​ដើម្បី​អំពាវនាវសុំ​ជំនួយ​មកពី​រដ្ឋាភិបាល គឺ​ត្រូវ​បាន​ពន្យល់

សូម​សង្ខេប គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៤:១១ ដោយ​ការ​ពន្យល់​ថា ស្របតាម​ខគម្ពីរនេះ ពលរដ្ឋ​គប្បី​អនុញ្ញាត​ឲ្យសុំ​ដល់​រដ្ឋាភិបាល​របស់​ពួកគេដើម្បី « កែកំហុស » បើ​ពួកគេ​បានធ្វើ​ខុស ។ ពាក្យ កែ​កំហុស មានន័យថា បាន​ធ្វើ​អ្វីមួយ​ត្រូវ ។ ខគម្គីរ​ក៏មាន​បញ្ចូលទាំង​ការ​ប្រកាស​មួយ ដែល​ពលរដ្ឋ​មានមូលហេតុត្រឹមត្រូវនៅក្នុង​ការ​ការពារ​ខ្លួន និង​អ្នកដទៃ នៅពេល​ដែលមាន​តម្រូវការ​បន្ទាន់​មួយ ហើយរដ្ឋាភិបាល​ពុំអាច​ជួយបាន ។

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវអ្វី​ដែលពួកគេ​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស និង​សហគមន៍​របស់ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់អំពី​សារៈសំខាន់​នៃ​ការ​គាំទ្រ និងការ​លើក​កម្ពស់​រដ្ឋាភិបាល និង​ច្បាប់ទាំងឡាយ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៤:៥ ។ ការគាំទ្រ និង​ការ​លើក​កម្ពស់​ដល់​រដ្ឋាភិបាល

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានធ្វើ​នូវ​សេចក្ដីប្រកាស​ដូច​ខាង​ក្រោម ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« យើង​ត្រូវ​បាន​បង្គាប់​ដោយ​កាតព្វកិច្ច​ក្នុងការគាំទ្រ និង​លើក​កម្ពស់​ដល់​ច្បាប់​នៃ​ដែនដី ។ វា​ជា​ការ​ពុំ​ស្មោះត្រង់ដោយ​ចេតនា​ពេល​ល្មើស​ដល់ច្បាប់ ។ វា​ពុំ​ធ្វើ​ឲ្យមានភាព​ខុសគ្នា​ណា​ទេ អំពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​នឹង​មានអារម្មណ៍​ផ្ទាល់​អំពីភាព​យុត្តិធម៌ ឬ​ភាពត្រឹមត្រូវ​នៃ​ច្បាប់​ទាំងឡាយ ដែល​ត្រូវ​បានបង្កើត​ឡើង​ដោយ​សង្គមនោះ ដែល​ជាកាតព្វកិច្ច​របស់​មនុស្ស​ម្នាក់ គឺ​ត្រូវ​គោរព និង​គាំទ្រ​ដល់​ច្បាប់ » ( នៅក្នុងThe Teachings of Howard W. Hunter,បាន​បោះពុម្ព​ដោយ Clyde J. Williams [ឆ្នាំ ១៩៩៧ ], ទំព័រ ១៦៤) ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ច្បាប់​រដ្ឋ​របស់​មហាក្សត្រ ត្រូវ​តែ​គាំទ្រ ហើយ​មនុស្ស​ដែល​រស់នៅ​ក្រោម​ច្បាប់​ទាំងនោះ ត្រូវ​តែ​គោរព​តាម​សម្រាប់​ជាសេចក្តី​ល្អ​នៃ​មនុស្ស​ទូទៅ ។ នៅក្នុង​រឿងនេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ជំហរ​យ៉ាង​រឹងមាំ ។ គោលការណ៍គ្រឹះមួយ​នៃ​សេចក្ដីជំនឿ គឺ​បាន​ថ្លែង​យ៉ាង​ច្បាស់​នៅក្នុង​ពាក្យ​ទាំងនេះ​ថា ៖ ‹ យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​នៅ​ក្រោម​អំណាច​ស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និង​ចៅក្រម​ទាំងឡាយ​ក្នុងការ​គោរពប្រតិបត្តិ និង​ការ​គាំទ្រ​ច្បាប់ › [មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១២] » (The Teachings of Howard W. Hunter, ទំព័រ ១៦៥ ) ។