ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៤៤៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ១៣៥ ភាគ ១


មេរៀនទី ១៤៤

គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ១៣៥ ភាគ ១

បុព្វថា

នៅថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤ ព្យាការី​យ៉ូសែប ស្ម៊ីធ និង បងប្រុស​របស់​លោក ហៃរ៉ុម ដែល​ជា​ជំនួយ​ការ​ប្រធាន និងជាលោក​អយ្យកោ​របស់សាសនាចក្រ ត្រូវ​បាន​ធ្វើទុក្ករកម្ម​នៅក្នុងគុគ​កាតធេច រដ្ឋ អិលលីណោយ ។ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានអនុមតិ​ការ​ប្រកាស​អំពី​ទុក្ករកម្មមួយ​ ឲ្យ​ដាក់បញ្ចូល​នៅក្នុង​ការបោះពុម្ព​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា នៅចុង​ឆ្នាំ ១៨៤៤ ដែល​ហៀប​នឹង​ត្រូវបាន​បោះពុម្ព​ ។ សេចក្ដី​ប្រកាស​នោះ​សរសេរ​តាម​ដំណើររឿង​ដែល​អែលឌើរ យ៉ូហាន ថេលើរ និង វិលឡឺឌ រិចឺត្យ ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ បាន​ឃើញ​ដោយ​ផ្ទាល់ភ្នែក ។ វិវរណៈ​នេះ ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៥ ។

កំណត់ចំណាំ ៖មេរៀន​នេះ រួមមាន​នូវ​ដំណើររឿង​ជា​ប្រវត្តិសាស្ត្រ​មួយចំនួន​ដែលអាច​ត្រូវ​បាន​អាន​ដោយសិស្ស ។ អ្នកអាច​នឹង​គិត​ធ្វើការ​ថតចម្លង​ដំណើររឿង​ទាំងនេះ ហើយចែក​វា​ទៅឲ្យសិស្ស​នៅ​ពេលចាប់​ផ្ដើម​ថ្នាក់រៀន ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៥:១-៧

ទុក្ករកម្ម​របស់ យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ត្រូវ​បានប្រកាស

សូមចាប់​ផ្ដើម​ថ្នាក់​ដោយការ​សួរ​ដល់សិស្ស បើ​មានពួកគេ​ណា​ម្នាក់​ចាំ​ថា ពួកគេ​នៅ​កន្លែងណា នៅពេលពួកគេ​បាន​ដឹង​អំពី​ការ​ស្លាប់​របស់​ប្រធាន​នៃ​សាសនាចក្រ ឬ​មនុស្ស​ជាទីស្រឡាញ់​ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃ​ថា ពួកគេ​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​រស់នៅ​ក្នុង​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ក្នុង​ឆ្នាំ ១៨៤៤ ហើយពួកគេ​បាន​ទទួលដំណឹង ដែលបានកត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:១។ សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ខគម្ពីរនេះឲ្យ​ឮៗ ។

  • តើអ្នកមានអារម្មណ៍​យ៉ាងដូចម្ដេច បន្ទាប់ពី​បាន​ស្ដាប់ឮ​អំពី​សោកនាដកម្មនេះ ?

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​ជាច្រើន ​បានរញ្ជួយ​ចិត្តជា​ខ្លាំងជាមួយនិង​ភាព​សោកសៅ នៅពេល​ពួកគេ​បាន​ដឹង​អំពី​ការ​ស្លាប់​របស់​ យ៉ូសែប និង ហៃរ៉ុម ស្ម៊ីធ ។ សូម​លើកទឹកចិត្ត​ដល់សិស្ស​ឲ្យ​នឹកគិត​អំពី​អារម្មណ៍​ផ្ទាល់ខ្លួន​ និង​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្យាការី យ៉ូសែប ស៊្មីធ នៅពេលពួកគេ​ដឹងអំពី​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក ។

សូម​ប្រាប់សិស្ស​ថា យ៉ូសែប ស៊្មីធ និង ពួកបរិសុទ្ធ បាន​រស់នៅ​ដោយភាព​សុខសាន្ដ​ក្នុង​រដ្ឋ អិលលីណោយ ប្រហែល​រយៈពេល​បីឆ្នាំ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ត្រឹម​ឆ្នាំ ១៨៤២ ពួកគេ​បាន​ចាប់​ផ្ដើម​ជួប​នឹង​ការជំទាស់ប្រឆាំងម្ដងទៀត ។ អ្នកប្រឆាំង​នៅក្នុង​សាសនាចក្រ និងបក្សប្រឆាំងនៅខាងក្រៅ​សាសនាចក្រ ​បាន​រួមកម្លាំង​គ្នា​ដើម្បី​ប្រឆាំង​នឹង​ព្យាការី ព្រម​ទាំង​សាសនាចក្រ ។ ពលរដ្ឋ​មួយចំនួន​នៅរដ្ឋ អិលលីណោយ បានចាប់​ផ្ដើម​មានភាពភ័យខ្លាច ហើយ​ស្អប់​ឥទ្ធិពល​ខាង​នយោបាយ​របស់ពួកបរិសុទ្ធ​ ។ អ្នក​ដទៃ​រឹតកាន់តែ​ច្រណែន​នឹង​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច​របស់​សាសនា​ចក្រ​នៅទីក្រុង​ណៅវូ ហើយ​បាន​រិះគន់​នឹង​អំណាច​របស់​អភិបាលក្រុង​ណៅវូ និង​ក្រុម​ជីវពល​របស់​ក្រុង ។ មនុស្ស​មួយចំនួនទៀត​បានចាប់​ផ្ដើម​មិនចូល​ចិត្ត​ពួកបរិសុទ្ធ ដោយសារ​តែ​ការ​យល់​ច្រឡំ​អំពី​គោលលទ្ធិ និងការ​អនុវត្ត​របស់ពួកមរមនដ៏ចម្លែក​ ដូចជា​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ហើយមួយចំនួនទៀត​បាន​យល់ខុស ដោយសារតែសមាជិកនៃសាសនាចក្រដែលក្បត់​សាសនា ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ២៦៣-៦៦, ២៧០-៧១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន កថាកណ្ឌ​ដូច​ខាង​ក្រោម​ ៖

សិស្ស​ទី ១

ត្រឹមខែ មិថុនា ឆ្នាំ ១៨៤៤ ភាពអនាមិក​ប្រឆាំង​នឹង​សាសនាចក្រកាន់តែតានតឹង​ខ្លាំងឡើងៗ ។ ប្រជាជន​ខ្លះ​នៅក្នុង​រដ្ឋ​អិលលីណោយ បាន​ពិភាក្សា​ពី​ការបណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​រដ្ឋ ខណៈ​អ្នកផ្សេង​ទៀត​បាន​គ្រោង​សម្លាប់​ព្យាការី ។ អ្នក​ខ្លះ​ដែល​បាន​រួមគំនិត​ក្បត់​នឹង​ព្យាការី និង សាសនាចក្រ ជា​អតីត​សមាជិក​នៃ​សាសនាចក្រ ដែល​បាន​ក្បត់​សាសនា ។ នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ១៨៤៤ វិល្លាម ឡរ ដែល​បាន​បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​នៃ​គណៈ​ប្រធាន​ទីមួយ និង​អ្នកក្បត់​សាសនា​ផ្សេង​ទៀត ​បាន​បោះពុម្ព​កាសែត​លេខ​ទីមួយ​ដែល​ហៅ​ថាNauvoo Expositor ។ ដោយ​មាន​បំណង​ចង់​ញុះញុងដល់​សាធារណជន​ ឲ្យ​ប្រឆាំង​នឹង​ព្យាការី និង​សាសនាចក្រ បុរស​ទាំងនេះ​បាន​ប្រើ​កាសែត​ដើម្បី​និយាយ​បង្ខូច​ដល់ យ៉ូសែប ស្ម៊ីធ និង​ពួកអ្នកដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត ។ យ៉ូសែប ស្ម៊ីធ និង​ក្រុមប្រឹក្សា​ក្រុង​ណៅវូ​ភាគច្រើន​បាន​ដឹងថា កាសែត​អុជអាល​នេះ ​នឹងនាំ​ទៅរក​អំពើ​ហិង្សា​ឥត​សណ្ដាប់ធ្នាប់​ប្រឆាំងក្នុង​ក្រុង​នេះ ។ ពួកគេ​បាន​ប្រកាស​ដល់​សាធារណៈជនថា​ជាសារព័ត៌មានរំខាន និង​បាន​បញ្ជា​ឲ្យ​បំផ្លាញ​កាសែត Nauvoo Expositor ។

សូមពន្យល់ថា មាតិកា​អំពីNauvoo Expositorព្រម​ជាមួយនឹង​ការ​បំផ្លាញ​ការ​បោះពុម្ព បានបណ្ដាល​ឲ្យមានកំហឹងទំនាស់ប្រឆាំងនឹង​ពួកមរមន កើនឡើងរឹតតែខ្លាំង ។ ម្ចាស់​រោងពុម្ព​បាន​ដាក់​បណ្ដឹង​ស្របច្បាប់​ទាស់នឹង យ៉ូសែប ស៊្មីធ និង អ្នកដឹកនាំ​ក្នុង​ក្រុង​ដទៃទៀត ដោយចោទប្រកាន់​ពួកគេ​អំពីការ​បង្កឲ្យ​មានកុប្បកម្មឡើង ។ យ៉ូសែប ស៊្មីធ ត្រូវ​បាន​រួច​ពី​ការ​ចោទប្រកាន់ ប៉ុន្តែ​ការ​ដោះលែង​លោក កាន់តែ​ធ្វើ​ឲ្យមារសត្រូវ​ របស់លោក​ខឹងខ្លាំងឡើងៗ​ប៉ុណ្ណោះ ។ នៅពេល​ការ​រាយការណ៍​បាន​ចាប់​ផ្ដើម​សាយភាយ ដែលពួក​មនុស្ស​កំណាច​បាន​ប្រមូល​ផ្ដុំគ្នា​វាយ​ប្រហារ​លើ​ទីក្រុង​ ណៅវូ នោះ យ៉ូសែប ស៊្មីធ ក្នុងនាមជា​អភិបាល​ខេត្ត បាន​ប្រកាស​ថា​ទីក្រុង ណៅវូ ត្រូវ​ស្ថិត​នៅក្រោម​ច្បាប់​ទ័ព ( ច្បាប់​ទ័ព​បណ្ដោះអាសន្ន ) ។ ដោយ​មានការ​ដឹកនាំ​ពី​អភិបាល ថូម៉ាស ហ្វត នៃ​រដ្ឋ អិលលីណោយ យ៉ូសែប បាន​បញ្ជា​ទ័ព​ផ្លូវការ​នៅណៅវូ ការពារ​ដល់ទីក្រុង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានកថាកណ្ឌ​ពីរ​ដូច​ខាង​ក្រោម​ ៖

សិស្ស​ទី ២

ការ​រំជើប​រំជួល​នៅក្នុង​តំបន់​បាន​រីកធំឡើងៗ ដែល​ធ្វើ​ឲ្យ​អភិបាល ហ្វត ចេញទៅ កាតធេច ជា​ទីស្នាក់ការ​កណ្ដាល​នៃ​រដ្ឋាភិបាល​ សុំ​កងទ័ព ដើម្បី​បង្រ្កាប​ស្ថានភាព​ហឹង្សា​ដ៏ខ្លាំង​នោះ ។ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​កាន់ យ៉ូសែប ស្ម៊ីធ ថា មានតែ​តាមរយៈ​ការសម្រេច​ក្ដី​របស់​ព្យាការី និង ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ក្រុម​ចៅក្រម​មិនមែន​ជា​ពួក​មរមន នៅ​ក្រុង​កាតធេច ទេ ទើប​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្កប់​ចិត្ត​បាន ។ អភិបាល ហ្វត ក៏បាន​សន្យា​នឹង​ពួកគេ​ថា នឹង​ការ​ពារ​ ហើយកាត់ទោស​ដោយ​យុត្តិធម៌​ទាំងស្រុង បើ​ពួកគេ​ចូល​មក​ដោយស្ម័គ្រចិត្ត ។ យ៉ូសែប បាន​តប​ថា ជីវិត​របស់លោកនឹង​ស្ថិត​នៅក្នុង​ភាពគ្រោះថ្នាក់​នៅតាមផ្លូវ ហើយ​ថា​លោក​នឹង​ពុំ​ចូលខ្លួនទេ ។

នៅពេល​ យ៉ូសែប ស៊្មីធ បាន​ប្រឹក្សា​ជាមួយនឹង​បងប្អូនប្រុស​របស់​លោក​អំពី​អ្វី​ត្រូវ​ធ្វើ​បន្ទាប់ទៀត នោះលោក​មានអារម្មណ៍​ថា បើលោក និងហៃរ៉ុម ចាកចេញពី ណៅរូ ហើយធ្វើដំណើរទៅទិសខាងលិច នោះពួកគេ​បរិសុទ្ធ​នៅ​រដ្ឋ ណៅវូ នឹងពុំមានគ្រោះថ្នាក់ទេ ។ យ៉ូសែប និង ហៃរ៉ុម​បាន​ធ្វើដំណើរ​ឆ្លង​កាត់​ទន្លេម៊ីស៊ីស៊ីពី ទៅ អៃអូវ៉ា តាមការ​ប្រឹក្សា​នេះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមាជិក​សាសនាចក្រ​មួយចំនួន​នៅ​ណា​វូ បាន​សង្ស័យ​ចំពោះផែនការ​របស់​ព្យាការី ។ មានមនុស្ស​មួយចំនួនបាន​មកជួប​លោក បានចោទ​លោកថា កំសាក ដោយនិយាយ​ថា លោក​បាន​បោះបង់​ចោល​ពួកបរិសុទ្ធ ហើយ​ទុក​ឲ្យពួកគេ​នៅ​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​តែ​ឯង ។ ព្យាការី​បាន​តបថា « បើ​សិន​ជា​ជីវិត​មិត្ត​របស់​ខ្ញុំ​ពុំ​មាន​តម្លៃ​ចំពោះ​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​គ្មាន​តម្លៃ​អ្វីទេ​ » ( នៅក្នុងHistory of the Church ៦:៥៤៩) ។ បន្ទាប់​ពី​បាន​ប្រឹក្សា​ជាមួយ​គ្នា​ហើយ យ៉ូសែប និង ហៃរុម បាន​ត្រឡប់​មក​ទីក្រុង ណៅវូ វិញ ។ នៅព្រឹក​ព្រលឹម​ថ្ងៃទី ២៤ ខែ​មិថុនា ឆ្នាំ ១៨៤៤ ពួកលោក​បាន​ចាក​ចេញទៅ​កាតធេច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៤ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការព្យាករដែល​យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ នៅពេល​លោក​ជិត​ទៅដល់​ទីក្រុង​កាតធេច ។

  • តើ​យ៉ូសែបបាន​ប្រាប់​ថា មាន​អ្វី​នឹង​កើត​ឡើង​ដល់លោក ?

  • តើអ្នកគិត​ថា ព្យាការី​នឹង​មានអារម្មណ៍​យ៉ាង​ណា នៅពេល​ដែល​លោក​ចាកចេញពីគ្រួសារ​លោក ដោយ​ដឹង​ថា លោក​នឹង​ពុំ​ត្រឡប់មកជួប​ពួកគេ​វិញ​នោះ ?

  • ហេតុអ្វី​ក៏​អ្នក​គិត​ថា យ៉ូសែប « មាន​ចិត្ត​ស្ងប់ស្ងាត់​ដូចជា​ព្រឹក​ព្រលឹម​នៅ​រដូវ​ក្ដៅ​ » នៅពេល​លោក​បាន​ដឹង​ថា លោក​នឹង​ « ដូចជា​កូនចៀម​ដែល​នឹង​ត្រូវ​សម្លាប់​ » យ៉ាងដូច្នោះ ?

សូមពន្យល់​ថា ព្យាការី​បាន​ដឹង​ថា​ការ​ស្លាប់​របស់លោក នឹង​ការ​ពារ​ដល់ជីវិត​របស់​ពួកបរិសុទ្ធ ។

នៅពេល​ហៃរ៉ុម ស្ម៊ីធ បាន​រៀបចំ​ធ្វើ​ដំណើរទៅ​គុក​កាតធេច នោះ​លោក​បាន​អាន អេធើរ ១២:៣៦–៣៨ ហើយ​បន្ទាប់មក បាន​បត់​ទំព័រ​នោះ​ទុក ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៥ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ត្រៀម​ខ្លួន ហើយ​កត់​សម្គាល់​នូវអ្វី​ដែល​ហៃ​រ៉ុម​បាន​អាន និង​បាន​គូស​ចំណាំ​ពីមុន​ចាកចេញទៅ​គុក​កាតធេច ។

  • ហេតុអ្វី​អ្នកគិត​ថា ខគម្ពីរមកពីគម្ពីរ​អេធើរទាំងនេះ អាចមានអត្ថន័យយ៉ាង​ខ្លាំង​ចំពោះ​ហៃរ៉ុម​ដើម្បី​អាន​នៅគ្រា​នោះ ?

  • តើ​អ្នក​គិត​ថា​ឃ្លា​ « មនុស្ស​ទាំងអស់​នឹង​ដឹង​ថា អាវ​របស់​ខ្ញុំ​គ្មាន​ប្រឡាក់​ដោយ​ឈាម​របស់​អ្នក​ឡើយ » (គ. និង ស. ១៣៥:៥) មានន័យ​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល យ៉ូសែប និង​ហៃរ៉ុម អាច​មាន​អារម្មណ៍បែបណា នៅ​ពេល​ដឹង​ថា​ពួកលោក​បាន​បំពេញ​តាម​ការហៅ​បម្រើ និង​កាតព្វកិច្ច​របស់​ពួកលោក​មកពី ព្រះ​ដោយ​អស់​ពី​លទ្ធភាព​ខ្លួនហើយ​នោះ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ ពី​គំរូ​របស់​យ៉ូសែប និង​ហៃរ៉ុម ស្ម៊ីធ ដែល​អាច​ជួយ​យើង​ឲ្យ​បំពេញ​ការហៅ​នានា​ដែល​យើង​ទទួល​បាន​មកពី​ព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអានសេចក្ដីសង្ខេប​ដូច​ខាង​ក្រោមអំពី​ព្រឹត្តការណ៍​ទាំង​ឡាយ​ដែល​កើតឡើង​នៅ​ថ្ងៃទី ២៥-២៧ ខែ មិថុនា ឆ្នាំ ១៨៤៤ ៖

សិស្ស​ទី ៣

នៅថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប និង ហៃរ៉ុម ស៊្មីធ និង​អ្នកដឹកនាំ​ដទៃទៀត បានបង់​ប្រាក់​ធានា​អនុញ្ញាត​ឲ្យ​នៅក្រៅឃុំ នៅ​កាតធេច ហើយ​បាននៅ​ក្រៅ​ឃុំ​រហូត​ដល់​ថ្ងៃ​ការ​កាត់ក្ដី​ជា​ផ្លូវការ ​នឹងធ្វើឡើង ​ដែល​ចោទ​ប្រកាន់អំពី​ការ​បង្ករ​ឲ្យ​មាន​កុប្បកម្ម​នោះ ( សំដៅទៅលើ​ការ​បំផ្លាញ​កាសែត​Nauvoo Expositor) ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅល្ងាចនោះ យ៉ូសែប និង ហៃរ៉ុម ត្រូវ​បាន​បង្ខាំងឲ្យ​នៅ​ក្នុងគុគ​កាតធេច ទាក់ទង​នឹង​ការ​ចោទមួយ​ថា​ក្បត់ជាតិ ដែលថា យ៉ូសែប និង មេធាវី​របស់​លោក បាន​តវ៉ា​ថា​ពុំ​ស្រប​ច្បាប់ឡើយ ដោយថា ​ការ​ចោទ​នោះ​ពុំ​បាន​បរិយាយអំពី ប្រាក់ធានា​អនុញ្ញាត​ឲ្យ​នៅក្រៅឃុំ សម្រាប់សវនាការពី​ដំបូងរបស់​ពួក​លោក ។ គ្មាន​ប្រាក់ធានា​អនុញ្ញាត​ឲ្យ​នៅក្រៅឃុំ​ចំពោះ​ករណី​ក្បត់ជាតិ​ទេ ដូច្នេះ​ពួកលោក​ត្រូវ​តែ​ស្ថិត​នៅក្នុង​គុគ​កាតធេច-- ហើយ​ស្ថិត​នៅក្នុង​គ្រោះថ្នាក់ដដែល ។

នៅថ្ងៃទី ២៦ ខែ​មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប បាន​ជួប​នឹង​អភិបាល ហ្វត នៅក្នុង​គុគ ។ លោក​អភិបាល ហ្វដ បាន​គិត​អំពី​ការធ្វើ​ដំណើរទៅទីក្រុង ណៅវូ ហើយ យ៉ូសែប បាន​សុំ​ទៅ​ជាមួយ ដោយ​មាន​អារម្មណ៍​ថា​លោក​ពុំ​មាន​សុវត្ថិភាព​នៅ​ក្នុង​គុក កាតធេច នេះ​ឡើយ ។ អភិបាល ហ្វត បាន​សន្យា​ថា បើ​លោក​ចាកចេញ​ពី កាតធេច នោះ​លោក​នឹង​នាំ​ យ៉ូសែប និង ហៃរ៉ុម​ទៅជាមួយ ។ នា​ល្ងាច​នោះ ព្យាការី​បាន​ថ្លែង​ទីបន្ទាល់​ទៅដល់​ពួក​អ្នក​យាម​អំពីភាពពិត​នៃ​ព្រះគម្ពីរ​មរមន និង​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។

នៅព្រឹក​ថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤ យ៉ូសែប បាន​សរសេរ​នៅក្នុង​សំបុត្រ​មួយទៅ​ អិមម៉ា ថា ៖ « បង​ទទួល​យក​ស្ថានភាព​របស់​បង ដោយ​ដឹង​ថា​បងត្រឹមត្រូវ ហើយ​បាន​ធ្វើ​ល្អបំផុត​តាមដែល​បងអាច​ធ្វើបាន​ហើយ ។ សូម​ផ្ដល់​ក្ដីស្រឡាញ់​របស់​បង​ដល់​កូនៗ និង​មិត្ត​ភក្ដិ​ទាំងអស់​របស់​បង​ផង » ( នៅក្នុង​History of the Church,៦:៦០៥ ) ។ ក្រោយមក​នៅថ្ងៃ​ដដែលនោះ ដោយ​ដឹង​ថា​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​មានផែនការ​នឹង​សម្រុក​ចូល​ទៅ​ក្នុងគុគ​ដើម្បី​សម្លាប់​អ្នក​ទោស​ទាំងឡាយ នោះ​ អភិបាល ហ្វត បាន​ចាកចេញ​ពី​ទីក្រុង​កាតធេច ដើម្បី​និយាយ​ទៅកាន់ប្រជា​ពលរដ្ឋ​នៅ​ណៅវូ ។ លោក​បាន​ក្បត់​សន្យារបស់​លោក​ ហើយ​ពុំ​បាន​នាំ យ៉ូសែប និង ហៃរ៉ុម​ទៅជាមួយឡើយ ។ មុន​ពេលចាកចេញ អភិបាល ហ្វត បាន​ដាក់​កាតធេថ​នៅក្នុង​ភាព​ក្រៀមក្រំ--ដែល​ទាហាន​ឃោរឃៅ​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​កាតធេច-- ទទួល​បញ្ជាយាម​គុគ ហើយ​បាន​បណ្តេញ​ទាហាន​ផ្សេងទៀតឲ្យ​ត្រឡប់ទៅ​ផ្ទះវិញ ។

សូម​ប្រាប់​សិស្ស​ថា នៅ​ក្នុងពេលល្ងាច​ដ៏ក្ដៅ និង សើម​នៅ​ថ្ងៃទី ២៧ ខែ​មិថុនា នោះ​សាវក យ៉ូហាន ថេលើរ និង វិលឡឺឌ រីឆាដ នៅជាមួយនឹង យ៉ូសែប និង ហៃរ៉ុម នៅក្នុង​គុគ​កាតធេច ។ អារម្មណ៍​នៃភាពអស់សង្ឃឹម​បាន​មក​គ្រប​ដណ្ដប់​លើ​ព្យាការី និង​អ្នកទាំងឡាយ​ដែល​នៅជាមួយ​លោក នៅពេល​ពួកគេ​បាន​អង្គុយ​នៅ​ក្នុង​បន្ទប់​ក្នុង​គុគ​នៅជាន់​ទីពីរ ។​ ហៃរុម ស្ម៊ីធ បាន​សុំ​ឲ្យ​ យ៉ូហាន ថេលើរ ច្រៀង​បទ « អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក » ( សូមមើលទំនុក​តម្កើង​ទំព័រ ១៧ ) ។ បើ​ទំនុក​តម្កើង​នេះ​មាន​ក្នុង​សៀវភៅ​ទំនុក​តម្កើង​របស់​អ្នក សូម​អញ្ជើញ​សិស្ស​ឲ្យ​ច្រៀងពីរបី​វគ្គ ។ នៅពេលពួកគេ​ច្រៀង សូម​អញ្ជើញ​ពួកគេឲ្យ​គិត​អំពី​ទំនុក​តម្កើង​នេះ​ អាចមានន័យ​យ៉ាងណា​ចំពោះ យ៉ូសែប និង ហៃរុម ស៊្មីធ នៅក្នុង​គ្រា​នេះ ។

សូម​អញ្ជើញ​សិស្ស​បីនាក់​ឲ្យ​ឆ្លាស់វេន​គ្នា​អានសេចក្ដី​សង្ខេប​ដូច​ខាង​ក្រោមអំពី​ទុក្ករកម្ម ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ព្យាយាមបង្កើតជាចក្ខុវិស័យ​អំពី​ព្រឹត្តការណ៍​ទាំងនេះ​ដូចជា​ពួកគេ​នៅជាមួយ​នឹង​ព្យាការី​ក្នុងគុក​កាតធេច ។

សិស្ស​ទី ៤

មិនយូរ​ប៉ុន្មាន​បន្ទាប់ពីម៉ោង ៥:០០ ល្ងាច នៅថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤ មាន​ពួក​មនុស្ស​កំណាច​មួយក្រុម ដែល​មានចំនួនប្រហែលជា ១៥០-២០០ នាក់ ដោយ​មាន​លាបមុខ​ដើម្បី​លាក់​បាំង​អត្តសញ្ញាណ​របស់ពួកគេ បាន​មក​ព័ទ្ធគុគ ។ អ្នកយាមពុំ​បាន​ឃាត់​ពួកគេ​ទេ ពេល​ពួក​មនុស្ស​កំណាច​មួយចំនួន​បាន​សម្រុក​រត់ឡើង​មកជាន់​លើ ត្រង់កន្លែង​ដែល​ព្យាការី និងមិត្តភក្តិ​របស់​លោក​ស្ថិត​នៅ​នោះ ។

យ៉ូសែប និង​អ្នកដទៃទៀត​បាន​រុញ​ទប់ទ្វារ​ការពារ​កុំ​ឲ្យ​ពួក​មនុស្ស​កំណាច​សម្រុក​បើក​បាន ។ មាន​ម្នាក់​ក្នុង​ក្រុម​មនុស្ស​កំណាច​បាន​បាញ់​កាំភ្លើង​ទៅ​ផ្នែក​ខាង​លើ​នៃ​ទ្វារ ដោយ​បាន​ទម្លុះ​ច្រមុះ​របស់​ហៃរុម​ផ្នែក​ខាង​ឆ្វេង​ ។ គាត់​បាន​ដួល​ផ្ងារ​ក្រោយ ដោយ​បាន​ស្រែក​ថា « ខ្ញុំ​ស្លាប់​ហើយ ! » ( នៅ​ក្នុង History of the Church ៦:៦១៧ ) ។ យ៉ូហាន ថេលើរ បានមានប្រសាសន៍ថា « ខ្ញុំ​ពុំ​អាច​បំភ្លេច​បាន​ទេ នូវ​អារម្មណ៍​ដ៏​សោរសៅ និង​គោរព​ដ៏ជ្រាលជ្រៅ ​ដែល​បាន​បង្ហាញ​នៅលើ​ទឹកមុខ យ៉ូសែប នៅពេល​ដែល​លោក​បាន​ទៅជិត​ហៃរុម ហើយ​ទ្រោប​ខ្លួន​លើលោក ដោយ​ស្រែក​ថា ‹ ឱ! បងប្រុស​កំសត់ជាទី​ស្រឡាញ់​របស់ប្អូន​អើយ ! ›» ( នៅ​ក្នុង History of the Church ៧:១០២ ) ។

សិស្ស​ទី ៥

នាព្រឹក​ថ្ងៃ​នោះ មាន​អ្នកមក​សួរ​សុខទុក្ខ​ម្នាក់បាន​ឲ្យ​កាំភ្លើង​មួយដើម​ទៅ យ៉ូសែប ។ ដោយ​ការពារ​ដល់មនុស្ស​គ្រប់រូប​នៅក្នុង​បន្ទប់ យ៉ូសែប បាន​រត់ទៅ​មាត់ទ្វា ហើយ​បាន​បាញ់​ចេញទៅ​ក្រៅ​មាត់ទ្វា ។ មានតែ​បីគ្រាប់​ចំណោម​ប្រាំ​មួយ​គ្រាប់ប៉ុណ្ណោះ​ដែល​បាញ់​ចេញ ដែល​ធ្វើ​ឲ្យ​សមាជិក​មួយចំនួននាក់​នៃ​ពួកមនុស្ស​កំណាច​រងរបួស​ខ្លះ ។ ពេលនោះ​ពួកមនុស្ស​កំណាច​បានប្រើ​កាំភ្លើង​របស់​គេ​រុញចូលតាមប្រហោង​ទ្វារដែលពាក់​កណ្តាលបើក ហើយ​យ៉ូហាន ថេលើរ បាន​ព្យាយាម​វាយកាណុង​កាំភ្លើង​របស់​ពួកគេ​ឲ្យ​ដកថយ​វិញ​ដោយ​ដងឈើ​ច្រត់មួយ ។

នៅពេល​ភាពចលាចល​នៅ​ទ្វារ​នោះ​មានកាន់​តែខ្លាំងឡើង នោះ​យ៉ូហាន ថេលើរ បាន​ព្យាយាម​រត់គេច​ដោយផ្លោះ​តាម​បង្អួច​ ។ នៅពេល​លោក​ចង់​លោត​ចេញពី​បង្អួច លោក​ត្រូវបាន​គេ​បាញ់​ចំ​ភ្លៅ​ ដែល​បាញ់​ពី​មាត់ទ្វារ ហើយ​ក៏​ត្រូវ​គេ​បាញ់​ចំ​ពី​ខាងក្រៅ​ផងដែរ ។ លោក​បានដួល​ទៅលើ​កម្រាល​ឥដ្ឋ​ ហើយ​ខណៈ​ដែល​ខំ​វារ​ទៅក្រោម​គ្រែ​ក្បែរ​បង្អួច​នោះ លោក​ត្រូវ​បាន​គេ​បាញ់​បី​គ្រាប់​ទៀត ធ្វើឲ្យរបួសយ៉ាងធ្ងន់ ។ ទន្ទឹមនឹង​គ្នា​នោះ នៅពេល​កាំភ្លើង​ជាច្រើន​បាន​បាញ់​ចូលមក​តាម​មាត់ទ្វារ នោះ​វិលឡឺឌ រីឆាដ បាន​ចាប់ផ្ដើម​តតាំង​នឹង​ពួកគេ​ដោយ​ឈើច្រត់​មួយ ។

សិស្ស​ទី ៦

បន្ទាប់មក ​យ៉ូសែប ស៊្មីធ បាន​ព្យាយាម​គេច​តាម​បង្អួច​ដដែល​នោះ ដែលទំនង​ជា​នឹង​រក្សា​ជីវិត​លោក តែ​មនុស្ស​ខ្លះ​បានជឿ​ថា គឺដើម្បី​ជួយជីវិត​របស់ ​វិលឡឺឌ រីឆាដ និង យ៉ូហាន ថេលើរ ។ នៅពេល​វិលឡឺឌ រីឆាដ បាន​បន្ដ​វាយរុញត្រឡប់​ពួកមនុស្ស​កំណាច​នៅឯមាត់​ទ្វារ នោះ​ព្យាការី​បាន​លោត​ទៅ​បង្អួច​ដែល​បើក​រួច​នោះ ។ នៅពេល​លោក​បាន​ធ្វើ​ដូច្នោះ មាន​គ្រាប់​កាំភ្លើង​ជាច្រើន​ទាំង​ក្នុង និងក្រៅ​គុក​បាន​បាញ់​សំដៅ​ទៅលោក ។ លោក​បាន​ធ្លាក់​ចេញ​ពី​បង្អួច​ដោយ​ស្រែក​ថា « ឱ ព្រះអម្ចាស់ ជា​ព្រះ​ខ្ញុំ​អើយ » ហើយ​ក៏​បាន​ធ្លាក់​មកដី​ ។ សមាជិក​ពួកមនុស្ស​កំណាច​ខ្លះ​ដែល​នៅក្នុង​គុក បាន​រត់​ចេញ​ទៅក្រៅ​ដើម្បី​បញ្ជាក់​ថា យ៉ូសែប បាន​ស្លាប់​មែន ។ ទោះបីជា​គ្មាន​សមាជិក​សាសនាចក្រ​ណាម្នាក់​នៅ​តាម​ផ្លូវ​ទៅ​ទីក្រុង​កាតធេច ក៏​មាន​មនុស្ស​ម្នាក់បាន​ស្រែក​ថា « ពួកមរមន​មក​ហើយ » ហើយ​ហ្វូង​មនុស្ស​កំណាច​ទាំងមូល​ក៏​រត់​គេច​ចេញ​អស់​ទៅ ។ ( សូមមើលHistory of the Church,៦:៦១៨, ៦២០–២១; សូមមើល​ផងដែរ History in the Fulness of Times Student Manual,ទំព័រ ២៨៣ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:២ ​ឲ្យឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​កត់​ចំណាំ​ការពិពណ៌នា​អំពី​ជោគវាសនា​របស់ យ៉ូហាន ថេលើរ និង វិលឡឺឌ រីឆាដ ។ សូមប្រាប់សិស្ស​ថា វិលឡឺឌ រីឆាដ គ្រាន់​តែ​ត្រូវ​គ្រាប់​កាំភ្លើងមួយគ្រាប់​ហោះប្រផិតៗ​នឹង​ត្រចៀក​ខាង​ឆ្វេង​របស់គាត់តែ​ប៉ុណ្ណោះ ដែល​បាន​បំពេញ​តាម​ការ​ព្យាករណ៍​ ដែល​យ៉ូសែប បាន​ព្យាករ​អស់ជាង​មួយ​ឆ្នាំ​មុនថា « ពេលវេលា​នឹង​មកដល់ ដែល​គ្រាប់កាំភ្លើង​នឹង​ហោះ​នៅជុំវិញ​គាត់​ដូចជា​គ្រាប់ព្រិលធ្លាក់ ហើយ​គាត់​នឹង​មើលឃើញ​មិត្ត​របស់គាត់​ដួល​ស្លាប់នៅ​ខាង​ឆ្វេង និងខាងស្ដាំ ប៉ុន្តែនឹង​គ្មាន​គ្រាប់កាំភ្លើង​មួយគ្រាប់​ណា​មក​ប៉ះ​នឹង​អាវ​របស់គាត់​ឡើយ » (នៅក្នុង History of the Church៦:៦១៩ ) ។

សូម​នាំ​សិស្ស​ទៅ​កាន់​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:១ ហើយ​សួរ​សំណួរ​ដូចខាង​ក្រោម ៖

  • តើ​អ្នក​គិត​ថា​ឃ្លា « ដើម្បី​បិទ​ទីបន្ទាល់​នៃ​ព្រះគម្ពីរ​នេះ និង​ព្រះគម្ពីរ​មរមន » មានន័យដូចម្ដេច ? ( វា​អាច​នឹងជួយ​ពន្យល់​ថា នៅក្នុង​បរិបទនេះ ដើម្បីបិទគឺ​បង្កើត​អ្វីមួយ​ដ៏និរន្ដន៍ ដូចជា​ទីបន្ទាល់​ជាដើម ) ។

សូម​ចង្អុល​បង្ហាញ​ថា​ពាក្យទុក្ករកម្មនៅក្នុងខ ១ ហើយ​សួរ​ថា ៖

  • តើ​ទុក្ករជនជាអ្វី ? ( មនុស្ស​ម្នាក់​ដែល​រងទុក្ខ​ដល់ស្លាប់ ក្នុងការ​ធ្វើជា​សាក្សី​ចំពោះ​សេចក្ដីពិត​អំពី​ជំនឿ​ ឬ​បុព្វហេតុ​របស់គាត់ ឬ​នាង ។ សូម​ពន្យល់​ថា ពាក្យទុក្ករជនចេញមកពីពាក្យភាសាក្រិច​ថាសាក្សី[សូមមើល Bible Dictionary, « Martyr » ។

សូម​ឲ្យ​សិស្ស​មើល​ត្រួសៗនូវគោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៥:៧រកមើល​នូវអ្វី​ថា​តើទុក្ករកម្ម​របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ធ្វើជា​សាក្សី​ចំពោះអ្វីខ្លះ ។

  • តាមរយៈ​ការ​ស្លាប់​របស់ពួកលោកជា​ទុក្ករជន តើ យ៉ូសែប និង ហៃរុម ស្ម៊ីធ បានបិទ​ទីបន្ទាល់​របស់​ពួកលោក​អំពី​អ្វីខ្លះ ? (សិស្សអាច​នឹង​ប្រើពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គប្បី​ប្រាប់​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖យ៉ូសែប និង ហៃរុម ស្ម៊ីធ បាន​បិទ​សាក្សី​របស់ពួកលោក​អំពី​សេចក្ដីពិត​ដ៏​ពេញលេញនៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​ដោយ​ជីវិត​របស់​ពួកលោក ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពី​សំណួរ​ដូច​ខាង​ក្រោម រួច​ហើយ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅក្នុង​សៀវភៅកំណត់ចំណាំ​ក្នុងថ្នាក់ ឬ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់ពួកគេ ៖

  • តើចំណេះដឹង​របស់អ្នក​អំពីទីបន្ទាល់​របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ និងការ​ស្ម័គ្រចិត្ត​ស្លាប់​របស់​ពួកលោក​ដើម្បីសេចក្ដីពិត មានឥទ្ធិពល​មក​លើ​ទីបន្ទាល់​របស់អ្នក​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពីផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ដែល​មានឆន្ទៈ​ចែកចាយ​ទីបន្ទាល់​របស់ពួកគេឲ្យ​ឡើង​ចែកចាយ ។ សូមបញ្ចប់​មេរៀន ដោយ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

ការ​ធ្វើ​ដំណើរ​ទៅកាន់​កាតធេច

អិមម៉ា ស៊្មីធ បាន​នឹកចាំពី​អារម្មណ៍​របស់​គាត់ នៅពេល​ប្ដីរបស់គាត់ យ៉ូសែប បាន​ឆ្លង​ទន្លេ​ម៊ីស៊ីស៊ីពី ត្រឡប់ទៅកាន់រដ្ឋ ណៅវូ​ ថា ៖ « ខ្ញុំ​មានអារម្មណ៍​ដ៏អាក្រក់​ដែលខ្ញុំពុំធ្លាប់មាន​ក្នុង​ជីវិត​របស់ខ្ញុំ » គាត់​បាន​និយាយ​ថា « ហើយចាប់​តាំងពីពេល​នោះ​មក ខ្ញុំដឹងថាគាត់នឹងត្រូវគេសម្លាប់ » ( នៅក្នុង Edmund C. Briggs, «A Visit to Nauvoo in ១៨៥៦,»Journal of History, ខែ តុលា ឆ្នាំ ១៩១៦ ទំព័រ ៤៥៤ ) ។ នៅពេល​ យ៉ូសែប ​ចាកចេញ​ពី​ផ្ទះរបស់​លោក ​ធ្វើដំណើរទៅ កាតធេច នៅព្រឹក​ព្រលឹម​ថ្ងៃចន្ទ ទី ២៤ ខែ​មិថុនា ឆ្នាំ ១៨៤៤ នោះ​លោក​បាន​ត្រឡប់មករក អិមម៉ា ហើយ​បាន​ថ្លែង​ថា « អិមម៉ា តើអូន​អាច​បង្រៀន​កូន​ៗ​របស់​បង​ឲ្យ​ដើរ​តាម​គំរូ​របស់​ឪពុក​ពួកគេ​បាន​ឬទេ ?» អិមម៉ា បាន​ឆ្លើយថា « អូ៎ យ៉ូសែប បង​នឹង​ត្រឡប់មកវិញ » ។ យ៉ូសែប បាន​សួរ​សំណួរ​ដដែលៗ​ពីរ​ដងទៀត ហើយ​អិមម៉ា បាន​ផ្ដល់​ចម្លើយ​ដូចគ្នា​រាល់លើក ។ ( នៅក្នុង « Edwin Rushton, Related by his Son » នៅក្នុង Hyrum L. Andrus និង Helen Mae Andrus,They Knew the Prophet [ ឆ្នាំ ១៩៧៤ ], ទំព័រ ១៧១ ) ។ នៅគ្រា​នៃ​ការ​ធ្វើទុក្ករកម្មនោះ អិមម៉ា​បាន​ដឹង​ថា​ខ្លួន​មានផ្ទៃពោះបួនខែ ។ គាត់ និង យ៉ូសែប ក៏​មានកូន​បួន​នាក់​ផ្សេងទៀត​ដែល​នៅរស់​ផង​ដែរ ៖ ជូលៀ (១៣ ឆ្នាំ ) ដែល​ជា​កូន​ចិញ្ចឹម យ៉ូសែប III (១១ ឆ្នាំ ) ​ហ្រ្វែឌើរិក ( ៨ ឆ្នាំ ) និង អ័លេក្សានត្រុស ( ៦ ឆ្នាំ ) ។

នៅ​ខាង​ក្រៅ​ផ្ទះ នោះ​យ៉ូសែប​បាន​ថ្លែង​ទៅកាន់​ហ្វូ​ង​មនុស្ស​ដែលបាន​មក​ជួប​ជុំ​នៅ​ព្រឹក​ព្រលឹមនោះ ។ ខណៈ​ដែល​កំពុង​តែ​និយាយ​នោះ កូនប្រុស​របស់​យ៉ូសែប​បាន​ទាញ​អាវ​របស់លោក ហើយ​យំ​ថា « ប៉ា​កុំទៅ​កាតធេច​អី ។ ពួកគេ​នឹង​សម្លាប់​ប៉ា​ជា​មិន​ខានទេ » ។ ម្ដាយ​របស់​លោក​បាន​សួរ​ថា តើ​លោក​អាច​សន្យា​ថា​លោក​នឹង​ត្រឡប់មកវិញ​ឬទេ ។ ( Dan Jones, « The Martyrdom of Joseph and Hyrum Smith, » manuscript, ថ្ងៃទី ២០ ខែ មករា ឆ្នាំ ១៨៥៥, Church History Library, Salt Lake City) ។ ដោយពុំ​បាន​តប​នឹង​ម្ដាយ​ដោយផ្ទាល់ យ៉ូសែប បាន​ថ្លែង​ទៅកាន់​ពួកបរិសុទ្ធ​ដែលនៅជួបជុំ​គ្នា​នោះ​ថា « បើ​ខ្ញុំ​ពុំ​ទៅ​ទីនោះទេ [កាតធេច] នោះ​នឹង​នាំ​មកនូវ​ការ​បំផ្លាញ​ដល់ទីក្រុង​នេះ និង​ប្រជាជន​ទាំងឡាយ ហើយ​ខ្ញុំ​ពុំ​អាច​មើល​ឃើញ​បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់ខ្ញុំ និង​កូនៗ​របស់ពួកគេ​រងទុក្ខ​ដូច​នៅ​រដ្ឋ មិសសួរី ម្ដងទៀត នៅក្នុង​រដ្ឋ ណៅវូ​ នេះ​បានទេ ទេ វា​ជាការល្អ​ជាងដើម្បី​ឲ្យ​ប្អូន​ប្រុស​របស់អ្នក យ៉ូសែប ស្លាប់​ជំនួស​បងប្អូន​ប្រុសស្រី​វិញ ដ្បិត​ខ្ញុំស្ម័គ្រ​ស្លាប់​ជំនួស​ពួកគេ ។ កិច្ចការ​របស់​ខ្ញុំ​ត្រូវ​បាន​បញ្ចប់​ហើយ » ( នៅក្នុង Dan Jones, « The Martyrdom of Joseph Smith and His Brother, Hyrum! » trans., Ronald D. Dennis, in Ronald D. Dennis, « The Martyrdom of Joseph Smith and His Brother Hyrum, »BYU Studiesវ៉ុល ២៤ លេខ ១ [រដូវ​រងា​រ ឆ្នាំ ១៩៨៤], ទំព័រ ៨៥; សូមមើល​ផងដែរChurch History in the Fulness of Times Student Manualបាន​បោះពុម្ព​លើកទី ២ [Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ២៧៧) ។

« បន្ទាប់ពី​ឱប​កូនតូចៗ​របស់​លោក​ដែលនៅឈរ​តោង​អាវ​លោក​ និង​បន្ទាប់ពី​ការ​លាគ្នា​ដោយ​ផ្អែមល្ហែម​ទៅកាន់ភរិយា​លោក ដែល​លោក​ស្រឡាញ់​ជាទីបំផុត​ ទាំងទឹកភ្នែក និង​បន្ទាប់ពី​ផ្ដល់ការ​លួងលោម​ចិត្ត​ចុង​ក្រោយ​ដល់​ម្ដាយ​ចាស់​ជរា​ដ៏បរិសុទ្ធ​របស់លោក​រួច​ហើយ នោះ​លោក​បាន​ថ្លែង​ទៅកាន់​ហ្វូង​មនុស្ស​ប្រកប​ដោយឥទ្ធិពល​បំផុត ទាំង​ដាស់តឿន​ពួកគេ​ឲ្យ​ស្មោះត្រង់​ក្នុង​ផ្លូវ​របស់​ពួកគេ និង​ស្មោះត្រង់​នៅក្នុង​សាសនា​ដែល​លោក​បាន​បង្រៀន​ពួកគេ​នោះ » ( នៅក្នុង ដាន ចូនស៍ « ទុក្ករកម្ម​របស់​យ៉ូសែប ស្ម៊ីធ និង បងប្រុស​របស់​លោក ហៃ​រុម ! »

នៅពេល​ យ៉ូសែប បានធ្វើដំណើរ​ចេញពី ទីក្រុងណៅវូ ជាមួយនឹង​អ្នកដែលទៅអមលោក នោះលោកបាន​ឈប់​មួយ​សន្ទុះ​នៅ​ត្រង់​កន្លែង​ត្រូវសាង​សង់​ព្រះវិហារបរិសុទ្ធ « មើល​ទៅ​ទី​ស្អាង​ដ៏ពិសិដ្ឋ រួច​មើល​ទៅ​ទីក្រុង ហើយ​បាន​មានប្រសាសន៍​ថា ‹ នេះ​គឺ​ជាទី​កន្លែង​ដ៏​ជា​ទីស្រឡាញ់​បំផុត និងប្រជាជន​ដ៏​ល្អបំផុត នៅក្រោម​មេឃ ដែល​ពួកគេ​ដឹង​តិចតួចបំផុត​អំពី​ការសាកល្បង​ទាំងឡាយ​ដែល​កំពុង​រង់ចាំ​ពួកគេ ›» (History of the Church៦:៥៥៤ សូមមើល​ផងដែរChurch History in the Fulness of Times Student Manual ទំព័រ ២៧៧ ) ។