ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥២ ៖ ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរមុក្ដា​ដ៏មាន​តម្លៃ​មហិមា


មេរៀនទី ១៥២

ការលេច​ចេញ​មក​នៃព្រះគម្ពីរមុក្ដា​ដ៏មាន​តម្លៃ​មហិមា

បុព្វកថា

នៅ​ឆ្នាំ ១៨៥១ អែលឌើរ ហ្រ្វែង​គ្លីន ឌី រីឆាដ ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ជា​ប្រធាន​បេសកកម្ម​អង់គ្លេស បាន​បោះពុម្ព​វិវរណៈ​ ការ​បកប្រែ និង​ការ​សរសេរ​របស់​យ៉ូសែប ស្ម៊ីធ​មួយចំនួន ហើយ​បាន​ចងក្រង​ជា​មុក្ដា​ដ៏មាន​តម្លៃ​មហិមា ។ អំឡុង​សន្និសីទទូទៅ​មួយ​របស់​សាសនាចក្រ​នៅ​ខែ​តុលា ឆ្នាំ ១៨៨០ សាសនាចក្រ​បាន​ទទួល​យក​មុក្ដា​ដ៏មាន​តម្លៃ​មហិមា​ជាព្រះគម្ពីរ--​ជា​ចំណែក​នៃ​ព្រះគម្ពីរ​បទដ្ឋាន ។ « ព្រះគម្ពីរមុក្ដា​ដ៏មាន​តម្លៃ​មហិមា គឺ​ជា​ការ​ជ្រើសរើសដ៏ជម្រើស​នៃ​ឯកសារទាំងឡាយ ដែលគ្របលើ​ទិដ្ឋភាព​ដ៏សំខាន់​ជាច្រើន អំពី​សេចក្ដីជំនឿ និង​គោលលទ្ធិ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » (​បុព្វកថាមុក្ដា​ដ៏មានតម្លៃ​មហិមា )

យោបល់​សម្រាប់​ការបង្រៀន

ការលេច​ចេញ​មក​នៃព្រះគម្ពីរមុក្ដា​ដ៏មាន​តម្លៃ​មហិមា

សូមបង្ហាញ ឬគូរូប​មុក្ដា ឬគុជ​មួយ ។ សូម​សួរ​ដល់​សិស្ស​ថាតើ​ពួកគេដឹង​ថា​គុជ​ធ្វើ​មក​ពីអ្វី​ឬទេ ។ បើពួកគេ​មិនដឹង សូម​ពន្យល់​ថា មុក្ដា ឬគុជ​មួយគ្រាប់​ត្រូវ​បាន​បង្ក​បង្កើត​ឡើងនៅក្នុង​ខ្យង​សមុទ្រ នៅពេល​ខ្យង​សមុទ្រដែលវាគិត​ថា​ជា​គ្រាប់​ខ្សាច់ដ៏​រំខាន​មួយគ្រាប់ ។ ខ្យង​សមុទ្រ​បង្កើត​ជា​សារធាតុ​មួយ​ដែល​រុំជុំវិញ​គ្រាប់​ខ្សាច់ ដែល​យូរៗ​ទៅ​បង្កើត​បានជា​គុជ ។ គុជ​ធម្មជាតិ គឺ​កម្រ​មានណាស់ ហើយ​វា​ត្រូវ​បាន​ចាត់ទុក​ថា​មាន​តម្លៃ​បំផុត ។

រូបភាព
គុជ​នៅក្នុង​សំបក​ខ្យង​សមុទ្រ

សូម​ពន្យល់​ថា នៅថ្ងៃនេះ សិស្ស​នឹង​រៀនអំពី​ធាតុ​ដើម​នៃ​គម្ពីរ​ដែល​មានចំណង​ជើង​ថា មុក្ដា​ដ៏មានតម្លៃ​មហិមា ។ ពួកគេ​នឹង​រកឃើញនូវមូលហេតុ​មួយចំនួន ដែល​មុក្ដា​ដ៏មានតម្លៃ​មហិមា មានតម្លៃពិត ។

សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​អំពី​កថាកណ្ឌទីមួយ​នៅក្នុង​បុព្វកថាដល់មុក្ដាដ៏មានតម្លៃ​មហិមា សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​នូវអ្វី​ដែល​មាន​នៅក្នុងមុក្ដា​ដ៏មានតម្លៃ​មហិមា ។ ពីមុនពួកគេអាន អ្នកអាចនឹងចង់ពន្យល់ថា ពាក្យទស្សនាវដ្ដីសំដៅទៅលើ​កាសែត ឬ​ទស្សនាវដ្ដី-- ជាការ​បោះពុម្ព​ទាំងឡាយ ដែល​ត្រូវ​បាន​ចែកចាយ​ជា​ទៀងទាត់ ដូចជា​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ ឬ​ប្រចាំ​ខែ ។

  • តើ​អ្នកគិត​ថា​មុក្ដា​ដ៏មានតម្លៃ​មហិមា គឺ​ជា​វត្ថុកម្រ និង​មានតម្លៃ​ តាមរបៀបណា ?

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​កថាកណ្ឌ​ទីពីរ​នៃសេចក្ដីណែនាំឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រកមើល​ពីមូលហេតុដែល​មុក្ដា​ដ៏មានតម្លៃ​មហិមា ត្រូវ​បាន​ចងក្រង​ឡើង ។ សូម​អញ្ជើញ​ពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​សង្ខេប​កថាកណ្ឌទីបី​នៃបុព្វកថាដោយពន្យល់​ថា ចាប់តាំង​ពី​ការ​បោះពុម្ពជាលើ​ដំបូង​នៃ​មុក្ដា​ដ៏មានតម្លៃ​មហិមា មាតិកា​មួយចំនួន​ត្រូវ​បាន​បន្ថែម ឬ​បាន​ផ្លាស់ប្ដូរ ។​ មាតិកា​មួយចំនួន​ត្រូវ​បាន​បន្ថែម ហើយ​ក្រោយមក​ត្រូវ​បាន​ដក​ចេញ​ទៅ​ដាក់ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

សូម​អញ្ជើញសិស្ស​ឲ្យ​អាន​ឮៗ​នូវកថាកណ្ឌ​ដែលចាប់​ផ្ដើម​ជាមួយនឹង​ឃ្លា​ថា « ការ​ជ្រើសរើស​ចេញមកពី​គម្ពីរ​ម៉ូសេ » ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​របៀប​ដែល​ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ​នៅក្នុងគម្ពីរ​នេះ ។

សូម​អញ្ជើញសិស្ស​ឲ្យ​មើល​គម្ពីរ​ម៉ូសេ​ត្រួសៗ ហើយ​រក​មើល​យ៉ាងតិចណាស់ ខគម្ពីរ​មួយ ដែលមាន​នូវ​សេចក្ដីពិត​មួយ ដែលពួកគេ​គិត​ថា​មានតម្លៃ ។ បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យ​សិស្ស​ចែកចាយខ​គម្ពីរ​របស់ពួកគេ​នឹង​ដៃគូ ឬ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ឲ្យ​សិស្ស​ត្រឡប់ទៅ​បុព្វកថា​មុក្ដា​ដ៏មានតម្លៃ​មហិមា។ សូម​អញ្ជើញសិស្ស​ឲ្យ​អាន​ឮៗ​នូវកថាកណ្ឌ​ដែលចាប់​ផ្ដើម​ជាមួយនឹង​ឃ្លា​ថា « ការ​ជ្រើសរើស​ចេញមកពី​គម្ពីរអ័ប្រាហាំ » ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​របៀប​ដែល យ៉ូសែប ស៊្មីធ បានទទួល​ការ​សរសេរ​នៅក្នុង​គម្ពី​រអ័ប្រាហាំ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ដើម្បីជួយ​ពន្យល់​អំពី​របៀប​ដែល យ៉ូសែប ស៊្មីធ បាន​ទទួល​នូវការ​សរសេរ​ពីបុរាណ​នៅក្នុង​គម្ពីរ​អ័ប្រាហាំ សូម​អាន ឬ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ដូច​ខាង​ក្រោម ៖

« នៅថ្ងៃទី ៣ ខែ​កក្កដា ឆ្នាំ ១៨៣៥ មាន​បុរស​ម្នាក់​ឈ្មោះ មីកែល ចានលើរ បាន​នាំ​យក​សាកសព​អេស៊ីព្ទ​ចំនួន​បួន និង រមូរក្រដាស​ផ្ទាំង​ចារិក​ជា​ច្រើន ដែល​មាន​អក្សរ​អេស៊ីព្ទ​បុរាណ​យក​ទៅ​ទីក្រុង ខឺតឡង់ រដ្ឋ​អូហៃអូ ។ សាកសព និងរមូរផ្ទាំង​ចរិក ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ប្រទេស​អេស៊ីព្ទ​ជាច្រើន​ឆ្នាំ​មុន​ដោយ អានតូនីញ៉ូ លីបូឡូ ។ ទីក្រុង ខឺត​ឡង់ គឺ​ជា​កន្លែង​ដែលរដ្ឋជាច្រើនចូលសំចត នៃ​សហរដ្ឋ​អាមេរិក​ប៉ែក​ខាង​កើត ដើម្បី​មើល​ការតាំង​ពិពណ៌​សាកសព​ម៉ូមី​របស់ ចានលើរ ។ ចានលើរ បាន​ដាក់​លក់​សាកសព​ម៉ូមី និង ផ្ទាំង​រមូរ​ទាំងឡាយ ហើយ​ដោយ​មាន​ការ​ជម្រុញ​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ នោះ​សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ បាន​បរិច្ចាគ​ប្រាក់​ដើម្បី​ទិញ​វា ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការ​មួយ​ចុះ​ថ្ងៃ​ទី ៥ ខែ កក្កដា ឆ្នាំ ១៨៣៥ យ៉ូសែប ស៊្មីធ បាន​ប្រកាស​អំពី​សារៈសំខាន់​នៃ​អត្ថបទ​របស់​ជនជាតិ​អេហ្ស៊ីប​ពី​បុរាណ​ទាំងនេះ ដែល​បាន​កត់ត្រា ៖ ‹ ខ្ញុំ​បាន​ចាប់ផ្ដើម​បកប្រែ​តួរ​អក្សរ ឬ អក្សរ​សញ្ញាសម្គាល់​មួយ​ចំនួន ហើយ​សេចក្ដីអំណរ​របស់​យើង​គឺ​មាន​ដ៏​លើសលប់​ដែល​រកឃើញ​ថា ផ្ទាំង​រមូរ​មួយ​មាន​នូវ​ការសរសរ​របស់​អ័ប្រាហាំ ។… យើង​ពិតជា​អាច​និយាយ​ថា ព្រះអម្ចាស់កំពុង​ចាប់​ផ្ដើម​បើក​សម្ដែង​នូវសេចក្ដីសុខសាន្ដ និង​សេចក្ដីពិត​ដ៏​ច្រើន › (History of the Church២:២៣៦ ) » (The Pearl of Great Price Student ManualChurch Educational System manual, ឆ្នាំ ២០០០ ],ទំព័រ ២៨ ) ។

មនុស្ស​មួយចំនួន​បានងឿង​ឆ្ងល់​ថា តើ​ព្យាការី​បាន​បកប្រែ​ការ​សរសេរ​ពីបុរាណ​ដោយរបៀប​ណា ។ សូម​ពន្យល់​ថា « ព្យាការី​យ៉ូសែប ស្ម៊ីធ ពុំ​ដែល​ទំនាក់ទំនង​វិធីសាស្ត្រ​របស់​លោកនៃ​ការ​បកប្រែ​កំណត់ត្រា​ទាំងនេះ​ទេ ។ ក៏​ដូចជា​គម្ពីរ​ដទៃផ្សេងទៀត​ទាំងអស់ ទីបន្ទាល់​នៃ​សេចក្ដីពិត​ពេញលេញ​អំពីការ​សរសេរ​នេះ​ គឺ​ជា​រឿង​នៃ​សេចក្ដីជំនឿ​ជា​ចម្បង ។ ភស្ដុតាង​ដ៏​មហិមា​បំផុត​នៃសេចក្ដីពិត​ពេញលេញ​អំពីគម្ពីរ​អ័ប្រាហាំ គឺ​ពុំ​មាននៅក្នុង​ការវិភាគ​អំពី​ភស្ដុតាង​ផ្នែកសាច់ឈាម ឬ​ជីវប្រវត្តិ​ខាង​ប្រវត្តិសាស្ត្រ​ទេ ប៉ុន្តែ​នៅក្នុង​ការ​ពិចារណា​ប្រកប​ដោយការ​អធិស្ឋាន​អំពី​មាតិការ និង​អំណាច​របស់​វា » (The Pearl of Great Price Student Manualទំព័រ ២៨ ) ។ ទោះ​ជា​យើង​មិន​ដឹង​ពី​វិធីសាស្រ្ត​ពិត​ប្រាកដ​ដែល យ៉ូសែប ស៊្មីធ បាន​ប្រើ​ក្នុង​ការ​បកប្រែ​ឯកសារ​ទាំង​ឡាយក្ដី ក៏​យើង​ដឹង​ថា​លោក​បាន​បកប្រែ​គម្ពីរ​អ័ប្រាហាំ ដោយ​អំណោយទាន និង​ព្រះ​ចេស្ដា​នៃ​ព្រះ ។

  • ហេតុអ្វី​វា​សំខាន់​ដើម្បី​ទទួលបាន​សាក្សី​ខាងវិញ្ញាណ​អំពី​សេចក្ដីពិត​ពេញលេញ​នៃ​គម្ពីរ​អ័ប្រាហាំ ?

សម្រាប់​ផ្នែក​នៃ​មេរៀន​តទៅនេះ សូម​ពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ពីរ​នាក់​មកខាង​មុខ​ថ្នាក់ ហើយ​ដើរតួ​រជា​អ្នក​រាយការណ៍​សារព័ត៌មាន កំពុង​សម្ភាស​ដល់​អ្នកប្រាជ្ញមួយរូប​ដែល​បាន​លះបង់ពេលវេលាដ៏​ច្រើន​ដើម្បីសិក្សា​អំពី​មាតិការ និង​ធាតុពិត​នៃ​គ​ម្ពីរ​ទាំងឡាយ​នៅក្នុង​មុក្ដាដ៏មានតម្លៃ​មហិមា ។​ សូម​ឲ្យពួកគេអានប្ររ៉ូល​ដូច​ខាងក្រោម ៖

អ្នក​រាយការណ៍ ៖ហេតុអ្វី​យ៉ូសែប ស្ម៊ីធ និយាយ​ថា លោក​បាន​បកប្រែ​ការ​សរសេរ​នៃ​គម្ពីរ​អ័ប្រាហាំ ទោះជា​ឯកសារ​សរសេរ​ដោយដៃ​នោះ ពុំ​មានកាលបរិច្ឆេទ​ចាប់តាំង​ពីជំនាន់​អ័ប្រាហាំ​ផងហ្នឹង ?

អ្នកប្រាជ្ញ ៖ព្យាការី យ៉ូសែប ស៊្មីធ ពុំ​ដែល​ប្រកាស​ថា រមូរផ្ទាំង​ចរិក គឺ​ជា​ការ​សរសេរ​របស់អ័ប្រាហាំ​ដ៏ពិត​ដែរ ។ លោក​បាន​មាន​ប្រសាសន៍​ថា គម្ពីរ​អ័ប្រាហាំ គឺជា « ការ​បកប្រែ​នៃ​កំណត់ត្រា​ពីបុរាណ​មួយចំនួន ដែល​បាន​ធ្លាក់​មក​ក្នុង​ដៃ​របស់​យើង មកពីខេតខូមស៍​របស់​អេស៊ីព្ទ ដែលគាំទ្រ​ធ្វើជា​ការ​សរសេរ​របស់​អ័ប្រាហាំ ខណៈ​ដែលលោក​នៅ​ក្នុងប្រទេស​អេស៊ីព្ទ » (Times and Seasonsថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៤២ ទំព័រ ៧០៤ ) ។

« នៅក្នុង​ឆ្នាំ ១៩៦៦ រមូរផ្ទាំង​ចរិក​ចំនួន​ដប់មួយបំណែក ដែល​ធ្លាប់ជា​កម្មសិទ្ធិ​របស់​ ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​រកឃើញ​មាននៅ​សារៈមន្ទីរសិល្បៈ​មេត្រូប៉ូលីតាន នៅក្នុងទីក្រុង​ញូវ យ៉ក ។ ពួកគេ​បាន​ប្រគល់​ដល់​សាសនាចក្រ ហើយ​អ្នកប្រាជ្ញបាន​វិភាគ​ឃើញ​ពី​កាលបរិច្ឆេទ​វត្ថុទាំងនោះ គឺ​នៅចន្លោះ ឆ្នាំ ១០០ ម.គនិងគ.ស ។ ការជំទាស់​ភាគច្រើន​ចំពោះ​ភាព​ពិត​នៃ​គម្ពីរ​អ័ប្រាហាំ​គឺ​ថា​ការសរសេរ​ដោយ​ដៃ មិនត្រូវ​បាន​ប្រាប់​គ្រប់គ្រាន់​ថាត្រូវ​បាន​សរសេរ​ដោយ​អ័ប្រាហាំ ដែល​បាន​រស់​នៅ​ជិតពីររយ​ឆ្នាំ​ពីមុន​ព្រះយេស៊ូគ្រីស្ទ​ឡើយ ។ យ៉ូសែប ស៊្មីធ មិន​ធ្លាប់​ប្រកាស​ថា ផ្ទាំងចារិក​នោះ​ មានសរសេរ​និពន្ធផ្ទាល់​ (​បាន​សរសេរ​ដោយ​អ័ប្រាហាំ​ផ្ទាល់ ) ឬ វា​មានកាលបរិច្ឆេទ​ចេញ​មក​ពី​ជំនាន់​របស់​អ័ប្រាហាំ​ឡើយ ។ ជាធម្មតា វា​សំដៅ​ទៅលើ​កិច្ចការ​របស់អ្នកនិពន្ធ​ម្នាក់​ថា ជាការ​និពន្ធ ‹របស់​លោក› ទោះជា​លោកបានសរសេរ​ដោយខ្លួន​ឯង ឬសរសេរ​ឲ្យ​អ្នកដទៃ ឬ​អ្នកផ្សេង​ចម្លង​ការ​សរសេរ​របស់លោក​ក្រោយ​មកជាដើម » (The Pearl of Great Price Student Manualទំព័រ ២៨ ) ។

អ្នក​រាយការណ៍ ៖តើ​យ៉ូសែប ស្ម៊ីធ បានធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​ការ​បកប្រែ​របស់​លោក ?

អ្នកប្រាជ្ញ ៖« គម្ពីរ​អ័ប្រាហាំ ត្រូវ​បាន​បោះពុម្ព​ជា​លើកដំបូង​ដោយមាន​ការដកស្រង់តែ​ចំនួន​ពីរ​បី​មួយលើកៗ​នៅក្នុងTimes and Seasonsការ​បោះពុម្ព​ផ្សាយ​របស់សាសនាចក្រ ចាប់​ផ្ដើម​នៅ​ខែ​ មិនា ឆ្នាំ ១៨៤២ នៅ​ទីក្រុង​ណៅវូ រដ្ឋ អិលលីណោយ ( សូមមើល [បុព្វកថា] នៅ​ដើម​គម្ពី​រមុក្ដាដ៏មានតម្លៃ​មហិមា ) ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ចង្អុល​បង្ហាញ​ថា លោក​នឹង​បោះពុម្ពគម្ពីរអ័ប្រាហាំបន្ថែមទៀតនៅពេល​ក្រោយ ប៉ុន្ដែ​លោក​ត្រូវ​បាន​គេ​សម្លាប់ មុន​ពេល​លោក​អាច​បោះពុម្ពបន្ថែមទៀត ។ ស្ដីអំពីរយៈពេលជាចម្បង​នៃការ​បកប្រែ​បានបញ្ចប់ អូលីវើរ ខៅឌើរី គ្រាមួយនោះ បាន​មានប្រសាសន៍ថា ‹ វ៉ុល › ចាំបាច់​ត្រូវ​មាន​ដាក់នៅក្នុង​នោះ ( សូម​មើល​Messenger and Advocateខែ ធ្នូ ឆ្នាំ ១៨៣៥ ទំព័រ ២៣៦ ) ។

« បន្ថែម​ពីលើ​អក្សរអេស៊ីព្ទបុរាណ នោះឯកសារ​សរសេរ​ដោយដៃ ក៏​មាន​នូវគំនូរ​អេស៊ីព្ទ​ផងដែរ ។ នៅថ្ងៃទី ២៣ ខែ​កុម្ភៈ ឆ្នាំ ១៨៤២ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សុំ រ៉ូប៊ិន ហែតឡក់ ជា​អ្នក​ឆ្លាក់ឈើ​ដ៏ជំនាញ​មួយរូប ហើយ​ជា​សមាជិក​នៃសាសនាចក្រ ដើម្បី​រៀបចំ​កាត់ឈើ​ឆ្លាក់ជាពុម្ពចំនួន​បី​ដើម្បីពួកគេ​អាច​បោះពុម្ព​បាន ។ ហែតឡក់ បានបញ្ចប់​ការ​ឆ្លាក់​ក្នុង​មួយសប្ដាហ៍ ហើយ យ៉ូសែប ស៊្មីធ បាន​បោះពុម្ព​ច្បាប់​ចម្លង ( សំណៅ ) ព្រមជាមួយ​នឹង​គម្ពីរ​អ័ប្រាហាំ ។ ការ​ពន្យល់​របស់ យ៉ូសែប ស៊្មីធ អំពី​គំនូរ​ព្រមជាមួយ​នឹង​សំណៅ » (The Pearl of Great Price Student Manual,ទំព័រ ២៨-២៩ ) ។

អ្នក​រាយការណ៍ ៖តើមានអ្វី​កើតឡើង​ចំពោះសាកសព និង រមូរផ្ទាំង​ចរិក​នោះ ?

អ្នកប្រាជ្ញ ៖« បន្ទាប់ពី​មរណភាព​របស់ ព្យាការី​យ៉ូសែប ស្ម៊ីធ នោះ​មាន​សាកសព​ចំនួនបួន និង​រមូរផ្ទាំង​ចរិក បានក្លាយទៅជាកម្មសិទ្ធិ​របស់​ម្ដាយ​របស់​យ៉ូសែប ឈ្មោះ លូស៊ី ម៉ាក ស្ម៊ីធ » (The Pearl of Great Price Student Manualទំព័រ ២៩ ) ។ បន្ទាប់ពី លូស៊ី ម៉ាក ស្ម៊ីធ បាន​ទទួលមរណភាព នោះ​វត្ថុ​ទាំងនោះត្រូវ​បាន​លក់​ទៅ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ អេបិល ខូមស៍ ។ វត្ថុ​ទាំងនោះ អាច​នឹង​ត្រូវ​បាន​លក់​ដោយ​ភរិយា​របស់ យ៉ូសែប ស៊្មីធ ឈ្មោះ អិមម៉ា ឬ​វា​ត្រូវ​បាន​លក់​ដោយប្អូន​ប្រុស​របស់លោក ឈ្មោះ វីល្លាម ។ លោក ខូមស៍ បាន​លក់​វត្ថុ​មួយចំនួន​ទៅ​ឲ្យ​សារៈមន្ទី​មួយ នៅ សេន លូវីស រដ្ឋ​មិសសួរី ។ គាត់​បាន​រក្សា​នូវ​ចំណែក​ផ្សេងទៀត ហើយ​ក្រោយមក​បាន​ឲ្យ​ខ្លះទៅ​អ្នកដទៃទៀត ។ ( សូមមើលThe Pearl of Great Price Student Manual,ទំព័រ ២៩ អេក ឌុន ភីទើសុនThe Story of the Book of Abraham: Mummies, Manuscripts, and Mormonism[ឆ្នាំ ១៩៩៥], ទំព័រ ២០៤–៩, ២៥៧ ) ។

« ទ្រឹស្ដី​មួយចំនួន​ត្រូវ​បាន​ផ្ដល់​ឲ្យ​ ស្ដី​អំពី​អ្វី​ដែលបាន​កើតឡើង… ចំពោះ​សាកសព និង​រមូរផ្ទាំង​ចរិក ។ ​ មាន​សាកសព​យ៉ាង​ហោច​ណាស់​ចំនួន​ពីរ ដែលហាក់ដូចជា ត្រូវ​បាន​ឆេះ​នៅក្នុង​ពេល​មាន​អគ្គិសភ័យ​ដ៏ធំ​នៅ​រដ្ឋ ឈីកាហ្គោក្នុងឆ្នាំ ១៨៧១ ( សូមមើល B. H. Roberts, New Witnesses for God វ៉ុលទី ៣ [ ឆ្នាំ ១៩០៩–១១], ២:៣៨០–៣៨២ ) ។

« នៅ​ដើមនិទារឃរដូវ​ឆ្នាំ ១៩៩៦ វេជ្ជ. អាហ្សីស អេស. អាទីយ៉ា ជា​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​យូថាហ៍ [បាន​ប្រាប់​ឲ្យ​សាសនាចក្រ​ដឹង​ទីតាំង​នៃបំណែករមូរផ្ទាំង​ចរិក​មួយចំនួន​របស់​យ៉ូសែប ស្ម៊ីធ​] នៅ​សារៈមន្ទីរសិល្បៈ​មេត្រូប៉ូលីតាន ក្នុង​ទីក្រុង ញូវ យ៉ក ។ បំណែក​ទាំងនេះ ត្រូវ​បាន​បង្ហាញ​ដល់​សាសនាចក្រ ដោយ​នាយក​សារៈមន្ទីរ នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៩៦៧ ។ ពុំ​មានដំណឹង​អំពី​ទីតាំង​បច្ចុប្បន្ន​ភាពរបស់​សាកសព​ផ្សេងទៀត និង​បំណែក​ផ្សេងទៀត​នៃ​ផ្ទាំង​ចារិក​នោះទេ [សូមមើល H. Donl Peterson, « Some Joseph Smith Papyri Rediscovered (ឆ្នាំ១៩៦៧),» នៅក្នុង Studies in Scripture, Volume Two: The Pearl of Great Priceបានបោះពុម្ព​ដោយ Robert L. Millett and Kent P. Jackson (ឆ្នាំ ១៩៨៥), ទំព័រ ១៨៣–៨៥] » ( The Pearl of Great Price Student Manual,ទំព័រ ២៩ ) ។

សូម​អញ្ជើញសិស្ស​ឲ្យ​មើល​គម្ពីរអ័ប្រាហាំ​ត្រួសៗ ហើយ​រក​មើល​ខគម្ពីរ​យ៉ាងតិចណាស់មួយ​ដែលពួកគេ​គិត​ថា​មានតម្លៃ ។ បន្ទាប់​ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូមអញ្ជើញ​សិស្ស​ឲ្យចែកចាយ​ខគម្ពីរ​របស់ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

សូម​ឲ្យសិស្ស​ត្រឡប់ទៅ​បុព្វកថា​វិញ ។ សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវកថាកណ្ឌ​ដែលចាប់​ផ្ដើម​ជាមួយនឹង​ឃ្លា​ថា « យ៉ូសែប ស្ម៊ីធ--ម៉ាថាយ » ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរ​ក​មើល​ពីរបៀប​ដែល​យ៉ូសែប ស៊្មីធ បានទទួល​វិវរណៈ​នេះ ។ សូម​អញ្ជើញសិស្ស​ឲ្យ​រាយការណ៍ អំពីការ​ស្វែងរក​របស់ពួកគេ ។

សូម​ពន្យល់​ថា មូលហេតុ​មួយ​ដែល យ៉ូសែប ស្ម៊ីធ--ម៉ាថាយ មាន​តម្លៃ​គឺ​ថា វា​មាននូវ​ទេសនកថា​អំពី​ការ​យាងមកជា​លើក​ទីពីរ ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវកថាកណ្ឌ​ដែលចាប់​ផ្ដើម​ជាមួយនឹង​ឃ្លា​ថា « យ៉ូសែប ស្ម៊ីធ--ប្រវត្តិ » ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយ​រក​មើល​ថា​តើ​យ៉ូសែប ស៊្មីធ បាន​រៀបចំ​ប្រវត្តិ​សាស្ត្រ​នេះ​នៅពេល​ណា ។

សូម​អញ្ជើញសិស្ស​ឲ្យ​មើល​យ៉ូសែប ស្ម៊ីធ--ប្រវត្តិ​ត្រួសៗ ហើយ​រក​មើល​ខគម្ពីរ​មួយ​យ៉ាងតិច ដែលពួកគេ​គិត​ថា​មានតម្លៃ ។ បន្ទាប់​ពីផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ខគម្ពីរ​ទាំងឡាយ​របស់​ពួកគេ​ជាមួយ​នឹងដៃគូ ឬ​សិស្ស​ក្នុង​ថ្នាក់ ។

សូម​អញ្ជើ​ញ​សិស្សឲ្យ​នឹក​គិត​ថា មិត្តម្នាក់​បាន​សុំ​ឲ្យពួកគេ​ពន្យល់​អំពី​ជំនឿ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយរយៈពេល​ពីរ​នាទី ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សរសេរ​នៅក្នុងសៀវភៅ​កំណត់​ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ អំពីរបៀប​ដែលពួកគេ​នឹង​ឆ្លើយ​តប ។ បន្ទាប់ពី​រយៈពេល​ពីរ​បីនាទី​មក សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យអាន​នូវអ្វី​ដែលពួកគេ​បានសរសេរ ។

សូម​ចង្អុល​បង្ហាញថាមាត្រា​នៃ​សេចក្ដី​ជំនឿបានផ្ដល់​នូវការ​សង្ខេប​ដ៏ល្អ​មួយអំពី​ជំនឿ​របស់​យើង ។ ដើម្បីជួយសិស្ស​យល់​អំពី​ធាតុដើម​នៃ​មាត្រានៃសេចក្ដីជំនឿ សូមពន្យល់ថា នៅថ្ងៃទី ១ ខែ​មិនា ឆ្នាំ ១៨៤២ ព្យាការី​យ៉ូសែប ស្ម៊ីធ បានឆ្លើយ​តប​ចំពោះ​សំណើរ​មួយ​មកពី យ៉ូហាន វែនវើត ជា​អ្នក​កែសម្រួល​កាសែត ដើម្បី​ផ្ដល់ព័ត៌មាន​អំពី​រូប​លោក និង​ប្រវត្តិ និង​ជំនឿ​របស់​សាសនាចក្រ ។ រឿង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា សំបុត្រ​របស់​វែនវើត ។ នៅក្នុង​សំបុត្រ​នោះ យ៉ូសែប បាន​ប្រកាស​គោលការណ៍​គ្រឹះ​នៃដំណឹងល្អ​ចំនួន​ ១៣ ។ ជំនឿ​ទាំងនេះ ត្រូវ​បាន​ដាក់បញ្ចូល​នៅក្នុង មុក្ដាដ៏​មានតម្លៃ​មហិមា ជាមាត្រា​នៃ​សេចក្ដី​ជំនឿ។ ទោះបីជា​អ្វីទាំងនោះពុំមែនជាសេចក្ដីថ្លែងការណ៍មួយអំពីជំនឿរបស់យើង​ទាំងអស់​ក្ដី តែ​វាជា​គោលលទ្ធិ និងគោលការណ៍មួយចំនួនដ៏សំខាន់ ។

សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ សូម​ចាត់​ឲ្យ​ដៃគូ​និមួយៗ​នូវ​មាត្រា​នៃ​សេចក្ដីជំនឿ​យ៉ាង​ហោច​ណាស់​មួយ ។ ( អ្នកអាច​ចាត់​ដៃគូ​និមួយៗ​នូវ​ មាត្រា​នៃ​សេចក្ដីជំនឿ​មួយ ឬ​ច្រើន អាស្រ័យ​លើ​តម្រូវ​ការ​របស់​សិស្ស និង​ទំហំ​នៃ​ថ្នាក់រៀនរបស់អ្នក​ ) ។​ សូម​ឲ្យដៃ​គូ​និមួយៗ​អាន​មាត្រា​នៃ​សេចក្ដីជំនឿ​ដែលបាន​ចាត់​ទៅ​ឲ្យពួកគេ ហើយ​ធ្វើ​តាម​ការណែនាំដូចខាងក្រោម ។ អ្នកអាចធ្វើ​ការ​ថតចម្លង​ការដឹកនាំ​ទាំងនេះ ឬ​សរសេរ​វា​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​នឹង​ធ្វើ​តាម​ការណែនាំ​ទាំងនេះ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។

  1. បន្ទាប់ពី​ការ​អាន​មាត្រា​នៃ​សេចក្ដីជំនឿ​ដែលរបស់​អ្នក​ដែលបាន​ចាត់ឲ្យ សូមសរសេរ​គោលលទ្ធិ ឬគោលការណ៍​ដែល​វា​បង្រៀន តាម​ពាក្យ​របស់អ្នកផ្ទាល់ ។​

  2. សូម​រក​មើល​ខគម្ពីរ​មួយ ដែលគាំទ្រ ឬ​ពន្យល់​អំពីគោលលទ្ធិ ឬ​គោលការណ៍​នៅក្នុង​មាត្រា​នៃ​សេចក្ដីជំនឿ​របស់​អ្នក​ដែល​បានចាត់​ឲ្យអ្នក ។ សូម​សរសេរ​អំពីគំនិតដឹង​ស៊ីជម្រៅ ដែល​បទគម្ពីរបានបន្ថែមទៅក្នុង​ការយល់ដឹងរបស់អ្នកអំពីគោលការណ៍នេះ ។

  3. សូម​សរសេរ​នូវ​វិធី​នានា ដែលការយល់ដឹង និងការជឿលើមាត្រានៃសេចក្ដីជំនឿនេះ អាចនាំពរជ័យ​ចូល​មកក្នុងជីវិត​របស់មនុស្សម្នាក់ ។

បន្ទាប់ពីសិស្សមាន​ពេលសរសេរ​គ្រប់គ្រាន់ ដើម្បី​បញ្ចប់​នូវកិច្ចការរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យ​រាយការណ៍​ពី​អ្វី​ដែលពួកគេ​បាន​សរសេរ ។ អ្នកអាច​នឹង​ចង់​សរសេរ​នូវ​សេចក្ដីពិត​មួយចំនួន​ ដែលពួកគេ​បាន​ប្រាប់​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញសិស្ស ឲ្យ​ចែកចាយ​បទពិសោធន៍ ដែលពួកគេ​បានមាន នៅពេល មាត្រា​នៃ​សេចក្ដី​ជំនឿ ឬ​សេចក្ដីពិត​ទាំងឡាយ ដែល​មាននៅក្នុង​នោះ បាន​ជួយ​ដល់ពួកគេ​ពន្យល់​ដំណឹងល្អ​ដល់នរណា​ម្នាក់ ។ អ្នក​ក៏​អាច​ចែកចាយ​ពី​បទពិសោធន៍​មួយ​របស់​អ្នក​ដែរ ។

សូម​សំណូម​ពរ​ដល់សិស្ស​ឲ្យ​សិក្សា​ និង​ទន្ទេញ​ចាំ​នូវមាត្រា​នៃ​សេចក្ដី​ជំនឿ។ អ្នក​អាច​ប្រើ​នូវ​សកម្មភាព​ទន្ទេញចាំ​មួយ ដែល​មាននៅក្នុង​សេចក្ដីបន្ថែម​នៃ​សៀវភៅ​សិក្សា​នេះ ដើម្បីជួយសិស្ស​ឲ្យទន្ទេញចាំ​នូវ​មាត្រា​នៃ​សេចក្ដី​ជំនឿ​មួយទាំងអស់គ្នា ។​ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ប្រើ​ចំណេះ​ដឹង​របស់ពួកគេ​អំពីមាត្រា​នៃ​សេចក្ដី​ជំនឿ នៅពេលពួកគេ​ពន្យល់​អំពីជំនឿ​ដល់​អ្នកដទៃទៀត ។

សូម​សរសេរ​នូវ​សេចក្ដីថ្លែងការណ៍​ពុំ​ពេញលេញ​នៅលើ​ក្ដារខៀន ៖មុក្ដាដ៏​មាន​តម្លៃ​មហិមា គឺ​ជា​ភស្ដុតាង​ដែល​ថា យ៉ូសែប ស៊្មីធ គឺជា …

សូម​ជួយ​សិស្ស​ឲ្យបំពេញ​បញ្ចប់​នូវ​សេចក្ដីថ្លែងការណ៍ ដោយ​ការ​សួរ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​វត្តមាន​នៃ​សេចក្ដី​ពិត​ដ៏មាន​តម្លៃ​នៅ​ក្នុង​មុក្តាដ៏​មាន​តម្លៃមហិមា បង្រៀន​យើងអ្វី​ខ្លះ អំពី​ព្យាការី យ៉ូសែប ស៊្មីធ ? ( សូម​បំពេញ​សេចក្ដីពិត​នៅលើ​ក្ដារខៀន ដូច​តទៅនេះ ៖មុក្ដា​ដ៏​មាន​តម្លៃ​មហិមា គឺជា​ភស្ដុតាង​ថា យ៉ូសែប ស៊្មីធ គឺជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នកទទួលវិវរណៈ )

  • តើ​អ្នកគិត​ថា មុក្ដាដ៏​មានតម្លៃ​មហិមា គឺជា​ភស្ដុតាង​អំពី​ការហៅ​បម្រើ​របស់​ យ៉ូសែប ស៊្មីធ ក្នុងនាមជា​ព្យាការី ដោយ​វិធីណា ?

សូម​ថ្លែងទីបន្ទាល់​ថា មុក្ដាដ៏​មានតម្លៃ​មហិមា គឺ​ជា​ភស្ដុតាង​ថា យ៉ូសែប ស៊្មីធ គឺជា​ព្យាការី អ្នក​មើល​ឆុត និង​អ្នកទទួលវិវរណៈ ។ សៀវភៅ​នេះ បង្រៀ​នយើង​ពីសេចក្ដីពិតដ៏មានតម្លៃ អំពីព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

គម្ពីរ​អ័ប្រាហាំ ៖ ភស្ដុតាង​នៃ​ការហៅ​បម្រើ​ដ៏ទេវភាព​របស់ យ៉ូសែប ស៊្មីធ

« គម្ពីរ​អ័ប្រាហាំ គឺជាភស្ដុតាង​មួយនៃ​ការហៅ​បម្រើដ៏​បំផុស​គំនិត​របស់ព្យាការី យ៉ូសែប ស៊្មីធ ។ មានគ្រា​មួយ​មក​ដល់ កាលដែល​ការ​សិក្សាអំពីភាសា និង​ វប្បធម៌​អេស៊ីព្ទ​ពី​បុរាណ គ្រាន់តែ​ជា​ការ​ចាប់​ផ្ដើម ។ អ្នកប្រាជ្ញជាច្រើន​នៅ​ឆ្នាំ ១៨០០ កម្រ​បាន​ចាប់​ផ្ដើម​រុក​រក​អេស៊ីព្ទ​វិទ្យា ប៉ុន្តែ​ដោយសារ​គ្មានការ​បំពាក់បំប៉នជា​ផ្លូវ​ការ​អំពីភាសា​បុរាណ និង​ដោយ​គ្មានចំណេះ​ដឹង​អំពី​អេស៊ីព្ទ​ពីបុរាណ ( លើក​លែង​តែ​កិច្ចការ​របស់​លោក​ជាមួយនឹង​ព្រះគម្ពីរមរមន ) នោះ យ៉ូសែប ស៊្មីធ បាន​ចាប់​ផ្ដើម​ការ​បកប្រែ​ឯកសារ​សរសេរ​ដោយ​ដៃ​ពីបុរាណ​របស់​លោក ។​ ចំណេះដឹង និងលទ្ធភាព​របស់លោក ចេញមកពី​អំណាច និង​អំណោយទាន​នៃ​ព្រះ រួម​ផ្សំ​ជាមួយនឹង​ការ​តាំងចិត្ត​ និង​សេចក្ដីជំនឿ​របស់លោក​ផ្ទាល់ » (The Pearl of Great Price Student ManualChurch Educational System manual, ឆ្នាំ ២០០០ ], ទំព័រ ២៩ ) ។

មាត្រា​នៃ​សេចក្ដី​ជំនឿ និង​សំបុត្រ​របស់​វែនវើត

យ៉ូសែប ស៊្មីធ បានសរសេរ​សំបុត្រ​មួយ​ទៅកាន់​ យ៉ូហាន វែនវើត ជាអ្នក​កែសម្រួល និង​ជាម្ចាស់​ហាង​Chicago Democrat ជាកាសែតមួយ​នៅ​អិលលីណោយ ។ នៅក្នុង​សំបុត្រ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្ដល់​ដំណើរ​រឿង​មួយអំពី​គោលលទ្ធិ និង​ប្រវត្តិ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុ​ងក្រោយ ។ មាត្រា​នៃ​សេចក្ដី​ជំនឿគឺ​ជា​ផ្នែក​មួយ​នៃ​សំបុត្រ​នោះ ។ សម្រាប់​អត្ថបទ​សំបុត្រទាំងមូល​ សូមមើល «he Wentworth Letter»Ensign ខែ កក្កដា ឆ្នាំ ២០០២ ទំព័រ ២៦-៣២ ។