ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣


មេរៀន​ទី ២៨ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣

សេចក្តីផ្តើម

នៅថ្ងៃ​ទី ៩ ខែ កុម្ភៈ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រាប់​ឲ្យ​ដឹង​ពី « កូសោបីយ៉ាង » ( គ. និង ស. ១២៩:៩ ) ដើម្បី​ស្គាល់​ពី​លក្ខណៈ​នៃ​ការបម្រើ​របស់​ពួកទេវតា និង វិញ្ញាណ​ទាំងឡាយ ។ សេចក្ដីណែនាំ​ទាំង​នេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២៩ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មាន​ការបង្រៀន​របស់​ព្យាការី​អំពី​គោលលទ្ធិ​ផ្សេងៗ ខណៈ​កំពុង​ជួប​នឹង​ពួកបរិសុទ្ធ​នៅ រ៉ាមុស រដ្ឋ អិលលីណោយ នៅថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៩

ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្តល់​ការណែនាំ​ទាក់ទងនឹង​លក្ខណៈ​នៃ​ការបម្រើ​របស់​ពួកទេវតា និង វិញ្ញាណ​ទាំងឡាយ ។

ប្រសិន​បើ​មាន​មនុស្ស​ម្នាក់​មក​សួរ​អ្នក​ថាតើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​លើ​ពួក​ទេវតា​ដែរ​ឬអត់ តើ​អ្នក​នឹង​ប្រាប់​ពួកគេ​បែបណា ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ចាប់​តាំង​ពី​ការចាប់​ផ្តើម រហូត​មកដល់​គ្រប់​ការកាន់កាប់ត្រួតត្រា​ទាំងអស់ ព្រះ​បាន​ប្រើ​ពួក​ទេវតា​ជា​អ្នក​ផ្សព្វផ្សាយ​របស់​ទ្រង់​នៅ​ក្នុង​ការបង្ហាញ​សេចក្តី​ស្រឡាញ់ និង ការ​ខ្វល់ខ្វាយ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។…

« ជាទូទៅ​ទេវតា​ទាំង​នោះ​គឺ​មនុស្ស​មើល មិន ឃើញ​ឡើយ ។ ពេលខ្លះ​មើល​ឃើញ ។ ប៉ុន្តែ​ទោះបី​ឃើញ ឬ មិន​ឃើញ​ក្តី​ពួកគេ​គឺ តែង នៅក្បែរ​ជានិច្ច ។ ពេលខ្លះ​ការចាត់តាំង​របស់​ពួកគេ​គឺ​ធំអស្ចារ្យ ហើយ​មាន​សារៈសំខាន់​ចំពោះ​ពិភពលោក​ទាំង​មូល ។ ពេល​ខ្លះ សារលិខិត​នោះ​គឺ​សម្ងាត់​ណាស់ ។ ម្ដង​ម្កាល​គោលបំណង​នៃ​ទេវតា​គឺ​មក​ដើម្បី​ព្រមាន ។ ប៉ុន្តែ​ជា​ទូទៅ​វា​គឺជា​ការ​លួង​លោម​ចិត្ត ការ​ផ្ដល់​ជា​ទម្រង់​នៃ​ការ​យក​ចិត្ត​ទុកដាក់​មួយ​ចំនួន ការ​ដឹកនាំ​នៅ​ក្នុង​គ្រា​ដ៏​លំបាក » ( « The Ministry of Angels » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៩ ) ។

នៅ​ដើម​ឆ្នាំ ១៨៣៩ និង បន្ត​រហូត​ដល់ ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ផ្តល់​ការណែនាំ​ដល់​មនុស្ស​ជាច្រើន​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ដឹង​ពី​ភាព​ខុសប្លែក​គ្នា​នៃ​លក្ខណៈ​នៃ​ការបម្រើ​របស់​ពួកទេវតា និង វិញ្ញាណ​ទាំងឡាយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:១-៣ ដោយ​ស្វែងរក​ភាពខុស​គ្នា​ដ៏​សំខាន់​មួយ​រវាង​ពួក​ទេវភាព និង ពួក​វិញ្ញាណ ។ ( វា​អាច​មាន​ប្រយោជន៍​ដោយ​ដឹង​ថា ពាក្យ សុចរិត មាន​ន័យ​ថា បរិសុទ្ធ ) ។ តើ​ពួកទេវតា​ខុស​ពី​វិញ្ញាណ​ទាំងឡាយ​ដូចម្តេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:៤-៧ ដោយ​ស្វែងរក​របៀប​មួយ​ដើម្បី​ញែកចេញ​រវាង​ភាព​ខុស​គ្នា​នៃ​ពួក​ទេវភាព និង ពួក​វិញ្ញាណ ។

ដើម្បី​យល់​ដឹង​ទាំង​ស្រុង​ពី ខ ៧ សូម​ចងចាំ​ថា ដោយសារ​វិញ្ញាណ​ទាំងឡាយ​គ្មាន​រូបកាយ​នៃ​សាច់ និង ឆ្អឹង នោះ​ពួកគេ​មិន​អាច​ចាប់​ដៃ​ជាមួយ​នឹង​មនុស្ស​បាន​ឡើយ ។ ប្រសិន​បើ​វិញ្ញាណ​ធ្វើ​ពុត​ថា​មាន​សមត្ថភាព​មួយ ដែល​ពួកគេ​គ្មានការណ៍​នោះ​នឹង​ក្លាយ​ជា​ការ​បញ្ឆោត ហើយ​វិញ្ញាណ​ដែល​ល្បង​ធ្វើ​ការណ៍​នេះ​ពុំ​មែន​ជា « មនុស្ស​សុចរិត » ឡើយ ។ ហេតុដូច្នេះ​ហើយ វិញ្ញាណ​នៃ​មនុស្ស​សុចរិត​ដែល​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ​នឹង​ពុំ​ព្យាយាម​ចាប់​ដៃ​នៅ​ពេល​មាន​ដៃ​មួយ​ហុច​មក​រក​ពួកគេ​នោះ​ទេ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:៧ យើង​រៀន​ថា សារទូត​ពិត​ដែល​ព្រះវរបិតា​សួគ៌​បាន​បញ្ជូន​មក​នឹង​មិន​ឆបោក​យើង​ឡើយ ។

ពេលខ្លះ​អារក្ស​ព្យាយាម​ក្លែង​ខ្លួន​ជា « ទេវតា​នៃ​ពន្លឺ » ដើម្បី​បោកប្រាស់​មនុស្ស ( សូមមើល គ. និង ស. ១២៩:៨ ) ។ លើស​ពី​នោះ​« ព្រះគម្ពីរ​បាន​និយាយ​ផងដែរ​អំពី​ទេវតា​នៃ​អារក្ស ។ ទាំង​នោះ​គឺ​ជា​ពួក​វិញ្ញាណ​ណា​ដែលបាន​ធ្វើ​តាម​លូស៊ីហ្វើ ហើយ​ត្រូវបាន​បណ្តេញ​ចេញ​ពី​វត្តមាន​របស់​ព្រះ​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ហើយ​ដេញ​ចុះ​ទៅ​ផែនដី​នេះ ( វិវរណៈ ១២:១–៩នីហ្វៃទី២ ៩:៩, ១៦គ. និង ស. ២៩:៣៦–៣៧)(សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ពួកទេវតា »scriptures.lds.org) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩:៨–៩​ដោយ​ស្វែង​រក​របៀប​ដើម្បី​ស្គាល់​វិញ្ញាណ​អាក្រក់​ដែល​ស្វែងរក​បោកប្រាស់​ដោយ​ការក្លែងខ្លួន​ជា​ទេវតា​នៃ​ពន្លឺ ។ ( វា​អាច​មាន​ប្រយោជន៍​ដោយ​ដឹង​ថា ពាក្យ ចាត់ចែង នៅក្នុង ខ ៩ សំដៅ​លើ​ការបង្ហាញ ឬ ការមក​ជួប​ពី​ទេវតា ឬ វិញ្ញាណ ) ។

រូបភាព
យ៉ូសែប ស៊្មីធ

សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​ហេតុផល​ដែល​ពួក​វិញ្ញាណ​អាក្រក់​តែង​តែ​ធ្វើ​តាម​សេចក្ដី​ណែនាំ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩ ៖ « វា​ទំនង … ដូចជា​វិញ្ញាណ​ទុច្ចរិត​មាន​ចំណង មាន​ភាពកំណត់ និង ក្រឹត្យវិន័យ​របស់​គេ ដើម្បី​គ្រប់​គ្រង ហើយ​ត្រួតត្រា​ពួក​វា ហើយ​ពួកគេ​ដឹង​ពី​ជោគវាសនា​នា​ពេល​អនាគត​របស់​ខ្លួន » ( នៅ​ក្នុង History of the Church ៤:៥៧៦ ) ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សង្ខេប​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩ អំពី​ភាព​ខុស​គ្នា​រវាង​ពួក​ទេវតា វិញ្ញាណ​សុចរិត និង ពួក​វិញ្ញាណ​អាក្រក់ ។ បន្ថែម​ពី​លើ​សេចក្តី​ណែនាំ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ សូម​ពន្យល់​ថាតើ​អ្វី​ខ្លះ​ទៀត​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​ការបោកប្រាស់​របស់​សាតាំង ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៣០:១-១១, ២២-២៣

ព្យាការី យ៉ូសែប ស៊្មីធ បាន​បញ្ជាក់​ពី​គោលលទ្ធិ​ផ្សេងៗ

នៅ​ថ្ងៃ​ទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រារព្ធ​ធ្វើ​សន្និសីទ​ស្តេក​ជាមួយ​ពួកបរិសុទ្ធ​នៅ រ៉ាមុស រដ្ឋ អិលលីណោយ ដែល​មាន​ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង ណៅវូ ។ អំឡុង​ពេល​ប្រជុំ​ពេល​ព្រឹក អែលឌើរ អួរសុន ហៃឌ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​ផ្សព្វផ្សាយ​ទេសកថា​មួយ ហើយ​បាន​បង្រៀន​ពី​ការបកស្រាយ​ព្រះគម្ពីរ​ដែល​មិន​ត្រឹមត្រូវ​ដែល​លោក​បាន​រៀន​កាល​ពី​មុន​ជាមួយ​ព្រះវិហារ​ផ្សេង ។ តើ​ទំនួលខុសត្រូវ​អ្វី​ខ្លះ​ដែល​ព្យាការី​មាន​នៅក្នុង​ស្ថានភាព​នេះ ?

ពួក​ថ្នាក់​ដឹកនាំ​ជាអធិបតី​ក្នុង​សាសនាចក្រ​ដូច​ជា​ព្យាការី ប្រធាន​ស្តេក និង ប៊ីស្សព​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ប្រាកដ​ថា​គោលលទ្ធិ​ត្រឹមត្រូវ​ត្រូវបាន​បង្រៀន​នៅក្នុង​ការប្រជុំ​សាសនាចក្រ ។ បន្ទាប់ពី​ការប្រជុំ​នៅពេល​ព្រឹក​នោះ យ៉ូសែប ស៊្មីធ អួរសុន ហៃឌ និង​មនុស្ស​ពីរបី​នាក់​ផ្សេង​ទៀត បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ សូព្រូនៀ ជា​ប្អូនស្រី​របស់​យ៉ូសែប ស្ម៊ីធ ។ អំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់​នោះ ព្យាការី បាន​ប្រាប់​អែលឌើរ ហៃឌ ថា លោក « នឹង​ផ្តល់​ការកែតម្រូវ​ចំពោះ​ការបង្រៀន​របស់​គាត់ » ។ អែលឌើរ ហៃឌ បាន​ឆ្លើយ​ថា « ខ្ញុំ​នឹង​ទទួល​ដោយ​អំណរគុណ » ( នៅក្នុង History of the Church ៥:៣២៣ ) ។

រូបភាព
អួរសុន ហៃឌ

អួរសុន ហៃឌ

សូម​ពន្យល់​ថា នៅក្នុង​ការនិយាយ​នា​ព្រឹក​នោះ អួរសុន ហៃឌ បាន​បកស្រាយ​ខុស​នូវ​ខគម្ពីរ យ៉ូហាន ១៤:២៣ ។ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​សិក្សា​ខ​នេះ ។

បន្ទាប់​ពី អួរសុន ហៃឌ បាន​និយាយ​ពី​ខគម្ពីរ​នេះ​ហើយ លោក​បាន​ប្រាប់​មនុស្ស​ថា « វា​គឺ​ជា​ឯកសិទ្ធិ​របស់​យើង​ដើម្បី​មាន​ព្រះវរបិតា និង ព្រះរាជាបុត្រា​គង់​នៅក្នុង​ដួងចិត្ត​របស់​យើង » ( នៅក្នុង History of the Church ៥:៣២៣ ) ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ មាន​ការកែប្រែ​របស់ យ៉ូសែប ស្ម៊ីធ អំពី​គំនិត​នេះ ។ វា​ក៏​មាន​ការបង្រៀន​បន្ថែម​មួយ​ចំនួន​ទៀត​ផងដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១–៣ ដោយ​ស្វែង​រក​អ្វី​ដែល​ជា​សេចក្តី​ថ្លែងការណ៍​របស់ អួរសុន ហៃឌ ទាក់ទង​នឹង​អត្ថន័យ​នៃ យ៉ូហាន ១៤:២៣ គឺ​ខុស​ឆ្គង ។

មនុស្ស​ជា​ច្រើន​សព្វថ្ងៃ​នេះ ពុំ​មាន​គំនិត​អំពី​ព្រះ ឬ ប្រហែល​ជា​ដូច​ជា អួរសុន ហៃឌ ដែល​ធ្លាប់​ជា​គ្រូបង្រៀន​ពួក ខេមប៊ែលីត មាន​ទស្សន​ខុស​ពី​លក្ខណៈ​នៃ​អទិទេព ដោយសារ​តែ​ទំនៀមទម្លាប់​ក្លែងក្លាយ​នានា ។ យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់​ពី​លក្ខណៈ​ពិត​របស់​ព្រះវរបិតាសួគ៌ និង ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ នៅ​ក្នុង​ការ​សន្ទនា​ជាមួយ​ក្រុម​មនុស្ស​ដែល​មាន​ប្រពៃណី ឬ​ជំនឿ​ខុស​ឆ្គង​អំពី​ព្រះ តើ​អ្នក​អាច​មាន​ចិត្ត​សណ្ដោស និង ការ​យល់​ដឹង​ដោយ​របៀប​ណា នៅ​ពេល​អ្នក​ចែកចាយ​អ្វី​ដែល​អ្នក​ដឹង​អំពី​លក្ខណៈ​ពិត​របស់​ព្រះ—ថា​ទ្រង់​មាន​លក្ខណៈ​បែប​ណា​នោះ ?

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២-២៣ ដោយ​ស្វែងរក​សេចក្ដីពិត​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​អំពី​ក្រុម​ព្រះ ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២-២៣ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ចេញ​ពី​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២–២៣ សូម​សរសេរ​គោលលទ្ធិ​ពីរ ឬ​បី​អំពី​ក្រុម​ព្រះ ។

    2. សូម​សរសេរ​ប្រយោគ​មួយ ឬ​ពីរ ដោយ​ពន្យល់​ពី​របៀប​ដែល​អ្នក​អាច​ប្រើ​សេចក្ដី​ពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង ខ ២២–២៣ ដើម្បី​បង្រៀន​មនុស្ស​ដទៃ​ទៀត​អំពី​ក្រុម​ព្រះ ។

    3. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​សំខាន់​ដើម្បី​យល់​ថា ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ ជា​អង្គពីរ​ខុសគ្នា​ដោយ​មាន​រូបរាងកាយ​នៃ​សាច់ និង​ឆ្អឹង ?

ប្រពៃណី​ជា​ច្រើន​អំពី​ព្រះ​ជា​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ផ្អែក​ទៅ​លើ​គំនិត​របស់​មនុស្ស​ប្រុស​ស្រី​ខាង​សាច់​ឈាម ។ គំនិត​ទាំង​នេះ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ជា​លទ្ធផល​មួយ​នៃ​កិច្ចពិភាក្សា​តទល់​រវាង​ពួក​អ្នកដឹកនាំ​សាសនា ។ ចំណេះដឹង​របស់​យើង​អំពី​ក្រុម​ព្រះ​កើត​មាន​តាមរយៈ​វិវរណៈ​មក​ពី​ព្រះ​ទៅ​កាន់​ពួក​ព្យាការី​របស់​ទ្រង់ ។ សេចក្ដី​សង្ខេប​នៃ​សេចក្ដីថ្លែង​ការណ៍​ខាង​ក្រោម​បាន​បើក​សម្ដែង​អំពី​ក្រុម​ព្រះ ។ នៅ​ពេល​អ្នក​អាន សូម​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ណា​ដែល​លេច​ធ្លោ​ចំពោះអ្នក ។

រូបភាព
ការនិមិត្ត​ដំបូង

« ព្រះ​ជា​ព្រះវរបិតា ៖ ជា​ទូទៅ​គឺ​ជា​ព្រះវរបិតា ឬ អ៊ីឡូហិម ដែល​ត្រូវបាន​ហៅថា​ដោយ​ព្រះនាម​ព្រះ ។ ទ្រង់​ត្រូវបាន​ហៅ​ថា​ជា​ព្រះវរបិតា​ដោយសារ​ទ្រង់​គឺ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។… ព្រះវរបិតា​គឺ​ជា​អង្គ​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​នៃ​សាកលលោក​នេះ ។ ទ្រង់​មាន​ព្រះចេស្តា​ទាំងអស់ … ត្រាស់ដឹង​អ្វីៗ​ទាំងអស់ … ហើយ​ទ្រង់​មាន​វត្តមាន​គ្រប់ទីន្លែង​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ។… មនុស្ស​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ព្រះ ដែល​បាន​ញែក​មនុស្ស​ចេញ​ពី​ការបង្កើត​អ្វីៗ​ផ្សេង​ទៀត​ទាំងអស់ ៖ បុរស និង ស្ត្រី​គឺ​ជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ​( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ព្រះ, ក្រុម​ព្រះ »scriptures.lds.org) ។

«ព្រះ​ដែល​ជា​ព្រះរាជាបុត្រា ៖ ព្រះ​ដែល​បាន​ស្គាល់​ថា​ជា​ព្រះយេហូវ៉ា គឺ​ជា​ព្រះរាជបុត្រា គឺ​ព្រះយេស៊ូវគ្រីស្ទ ។… ព្រះយេស៊ូវ​ធ្វើការ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា ហើយ​ចុះសម្រុង​ទាំងស្រុង​ជាមួយ​ទ្រង់ ។ មនុស្ស​លោក​ទាំងអស់​គឺ​ជា​បងប្អូន​ប្រុសស្រី​របស់​ទ្រង់ ដ្បិត​ទ្រង់​គឺ​ជា​បង​បង្អស់​របស់​កូនចៅ​ខាង​វិញ្ញាណ​របស់ អេឡូហិម ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ព្រះ, ក្រុម​ព្រះ »scriptures.lds.org) ។ ទ្រង់​គឺ​ជា​អង្គ​ប្រោសលោះ ហើយ​ទ្រង់​បាន​រងទុក្ខ​នូវ​អំពើ​បាប និង ការឈឺចាប់​របស់​មនុស្ស​លោក​ទាំងអស់ ហើយ​បាន​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់​ខាង​រូបកាយ​សម្រាប់​មនុស្ស​ទាំងអស់ ។

« ព្រះ​ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ ព្រះវិញ្ញាណបរិសុទ្ធ​គឺ​ជា​ព្រះ​មួយ​អង្គ​ផងដែរ ហើយ​ត្រូវបាន​ហៅថា ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះវិញ្ញាណ ព្រះវិញ្ញាណ​នៃ​ព្រះ ក្នុងចំណោម​ឈ្មោះ និង ព្រះនាម​ស្រដៀង​នេះ [ មាន​ដូច​ជា អង្គ​លួងលោម ] ។ ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ មនុស្ស​អាច​ដឹង​ពី​ព្រះឆន្ទៈ​របស់​ព្រះ​ជា​ព្រះវរបិតា ហើយ​ដឹង​ថា​ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ព្រះ ក្រុមព្រះ »scriptures.lds.org) ។ តួនាទី​ចម្បង​របស់​ព្រះវិញ្ញណ​បរិសុទ្ធ​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន និង បញ្ជាក់​ពី​សេចក្តីពិត ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ប្រយោគ​ពីរបី ដោយ​សង្ខេប​ពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ក្រុម​ព្រះ ។ សូម​ពន្យល់​ថាតើ​សេចក្ដី​ពិត​មួយ​ដែល​ជាប់​ក្នុង​ចិត្ត​អ្នក និង​ពី​ហេតុផល ។ អ្នក​ក៏​អាច​នឹង​ចង់​ដាក់បញ្ចូល​ទីបន្ទាល់​របស់​អ្នក​អំពី​ក្រុម​ព្រះ​ផង​ដែរ ។

សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២ ឡើងវិញ ។ នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ​ដែល​បង្រៀន​ពី​សេចក្ដី​ថ្លែង​ការណ៍​ខាង​គោលលទ្ធិ​ដូច​តទៅនេះ ៖ ទំនាក់ទំនង​ដែល​យើង​អាច​មាន​នៅក្នុង​ឋានសួគ៌​គឺ​ដូច​គ្នា​ទៅ​នឹង​ទំនាក់ទំនង​ទាំងអស់​ដែល​យើង​រីករាយ​នៅលើ​ផែនដី​នេះ ប៉ុន្តែ​វា​នឹង​រួម​បញ្ចូល​ជាមួយ​សិរីរុងរឿង​នៃ​ភាពអស់កល្ប​ជានិច្ច ។ ( ពាក្យ ទំនាក់ទំនង ក្នុង ខ ២ សំដៅ​ទៅ​លើ​លក្ខណៈ​នៃ​ការប្រាស្រ័យ​គ្នា និង ការទាក់ទង​ផ្ទាល់​ខ្លួន ) ។

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ​បាន​ចែកចាយ​ទីបន្ទាល់​របស់​លោក​អំពី​ទំនាក់​ទំនង​ដ៏​នៅ​អស់​កល្ប​ទាំងនេះ ៖ « ដោយសារ​ការស្តារឡើង​វិញ​នៃ​ចំណេះដឹង​អំពី​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច នោះ​យើង​មាន​សង្ឃឹម និង មាន​ចិត្ត​សប្បុរស​កាន់តែ​ច្រើន​នៅក្នុង​ទំនាក់ទំនង​គ្រួសារ​របស់​យើង​ទាំងអស់ ។ សេចក្តី​អំណរ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ជីវិត​នេះ​គឺ​នៅក្នុង​ក្រុម​គ្រួសារ នៅពេល​ពួកគេ​នឹង​នៅក្នុង​ពិភព​ខាង​មុខ​ទៀត ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ​ការអះអាង ដែល​ខ្ញុំ​មាន បើសិន​យើង​ស្មោះត្រង់ នោះទំនាក់ទំនង​ដដែល​នោះ​ដែល​យើង​រីករាយ​នៅ​ទីនេះ នៅ​ក្នុង​ជីវិត​នេះ នឹង​បន្ត​នៅ​អស់កល្ប​ជាមួយ​យើង​នៅក្នុង​ពិភព​ខាង​មុខ នៅក្នុង​សិរីរុងរឿង​ដ៏​អស់កល្ប ។ [ សូម​មើល គ. និង ស. ១៣០:២ ] » ។ ( « The True and Living Church » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២២ ) ។

  1. សូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​ឆ្លើយ​សំណួរ​ដូច​ទៅ​នេះ ៖ តើ​ការ​ដឹង​ថា​ទំនាក់​ទំនង​យើង​នៅ​លើ​ផែនដី​អាច​បន្ត​នៅ​ក្នុង​សិរី​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​ស្ថានសួគ៌ ជះឥទ្ធិពល​ចំពោះ​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​គ្នា​យ៉ាង​ដូចម្ដេច​ខ្លះ ?

    2. សូម​គិត​ពី​កិច្ចការ​មួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​អ្នក​ដទៃ ជា​ពិសេស​សមាជិក​គ្រួសារ​របស់​អ្នក ។ រួច​សរសេរ​គោលដៅ​មួយ​ដើម្បី​ធ្វើ​វា ។

គោលលទ្ធិ​បន្ថែម​មួយ​ចំនួន​ទៀត​បាន​បង្រៀន​ដោយ​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ក្នុងរ៉ាមូស រដ្ឋ អិលលីណោយ មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:៤–១១ ។ សូម​អាន​ខ​ទាំងនេះ ដោយ​ស្វែង​រក​ការ​បង្រៀន​របស់​ព្យាការី​អំពី​ពួក​ទេវតា និង​អំពី​អនាគត​នៃ​ផែនដី ។ យោងតាម ខ ១០–១១ អស់​អ្នក​ដែល​គ្រងមរតក​នៃ​នគរ​សេឡេស្ទាល​នឹង​ទទួល យូរីម និង ធូមីម មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​រៀន និង យល់​អំពី​អ្វីៗ​នៃ​ស្ថានសួគ៌ ។ ព្យាការី ពុំ​បាន​បរិយាយ​ល្អិតល្អន់​អំពី​ការបង្រៀន​នេះ​ឡើយ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២២-២៣

  1. អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ថ្លែង​ថា « យើង​សូម​ប្រកាសថា វា​គឺ​ជា​ភស្តុតាង​ផ្ទាល់​ខ្លួន​មក​ពី​ព្រះគម្ពីរ​ដែល​ថា​ព្រះវរបិតា ព្រះរាជាបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​មាន​តួអង្គ​ផ្សេង​គ្នា ជា​តួអង្គដ៏​ទេវភាព​បី​ផ្សេង​គ្នា » ( « The Only True God and Jesus Christ Whom He Hath Sent » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤១ ) ។ ដើម្បី​ឃើញ​ពី​របៀប​ដែល​គោលលទ្ធិ​នៃ​ក្រុមព្រះ​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​ព្រះគម្ពីរ សូម​ស្វែងរក​សារលិខិត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី ដែល​បង្រៀន​ពី​គោលលទ្ធិ​ដែល​អែលឌើរ ហូឡិន បាន​ពិពណ៌នា ។ វា​មាន​ប្រយោជន៍​ក្នុង​ការប្រើ​សម្ភារ​ជំនួយ​សម្រាប់ការ​សិក្សា​ព្រះគម្ពីរ ដូចជា Topical Guide លិបិក្រម​នៅក្នុង​ព្រះគម្ពីរ និង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ សូម​សរសេរ​សេចក្ដីយោង​សម្រាប់​វគ្គ​បទគម្ពីរ​ដែល​អ្នក​រក​ឃើញ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣០:២២-២៣ ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩; ១៣០:១–១១, ២២–២៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖