ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៩ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៧៤


មេរៀន​ទី ២៩ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៧៤

បុព្វកថា

នេះ​គឺ​ជា​មេរៀន​ទី​ពីរ ដែល​មាន​វិវរណៈ​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នេះ នៅ​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ។ វា​ឆ្លើយ​សំណួរ​ទាំងឡាយ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មាន​អំពី​ការប្រកាស​ដំណឹងល្អ និង ការប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ វា​ក៏​ប្រាប់​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ និង អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រៀមខ្លួន​ទទួល​ព្រឹត្តិការណ៍​នោះ​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៤០

ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​ប្រកាស​ថា ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ នឹង​ត្រូវបាន​ប្រកាស​ទៅ​ដល់​ពិភពលោក​ទាំងមូល

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី
  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​អារម្មណ៍​របស់​អ្នក នៅ​ពេល​អ្នក​ពិចារណា​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​អ្នក​មាន​អារម្មណ៍​សប្បាយ​រីករាយ និង មាន​សង្ឃឹម​ដែរ​ឬ​ទេ កាល​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ​នោះ ? តើ​ការត្រៀមខ្លួន​របស់​យើង​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ អាច​ជួយ​យើង​យក​ឈ្នះ​លើ​សេចក្ដី​ភ័យខ្លាច​បាន​យ៉ាង​ដូចម្ដេច ?

ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ជា​បទពិសោធន៍​មួយ​ដ៏​ផ្អែមល្ហែម និង អស្ចារ្យ​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​ក៏​ជា​បទពិសោធន៍​មួយ​ដ៏​តក់ស្លុត​សម្រាប់​មួយ​ចំនួន​ទៀត​ដែរ—ដោយ​ផ្អែក​ទៅ​លើ​ការត្រៀមខ្លួន និង ភាពសក្ដិសម​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៣៩ ដោយ​ស្វែងរក​ភស្ដុតាង​ដែល​បង្ហាញ​ថា ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​ចង់​ឲ្យ​មនុស្ស​ទាំងពួង ត្រៀមខ្លួន​ជា​ស្រេច​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

យើង​មាន​តួនាទី​ជួយ​រៀបចំ​ពិភពលោក ទទួល​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យោង​តាម​អ្វី​ដែល​អ្នក​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៣:៣៧–៣៨ សូម​បញ្ចប់​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ យើង​អាច​ជួយ​រៀបចំ​មនុស្ស​ទូទៅ ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​តាមរយៈ  ។

យោងតាម ខទី ៣៨ យើង​ត្រូវ​ប្រកាស​ដំណឹងល្អ « ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង » ។ តើ​អ្នក​គិត​ថា ការណ៍​នេះ​មាន​ន័យ​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤០ ដោយ​ស្វែងរក​កិច្ចការ​មួយ​ទៀត ដែល​ពួក​អ្នក​បម្រើ​របស់​ព្រះ​នឹង​ត្រូវ​ធ្វើ ពី​មុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​ខគម្ពីរ​នេះ​ណែនាំ​អ្វី​ខ្លះ ទាក់ទង​នឹង​អារម្មណ៍​របស់​ពួក​សុចរិត​អំពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ?

នៅ​ក្នុង ខទី ៤០ តើ​ពាក្យ​ណា​ខ្លះ ដែល​បង្ហាញ​អំពី​បំណងប្រាថ្នា​របស់​ពួក​សុចរិត ដែល​ចង់​ឃើញ​ព្រះអម្ចាស់​នៅ​ពេល​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ ? អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤១-៥៦

ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះបន្ទូល​ប្រាប់ អំពី​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ទ្រង់

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤១–៤៥ ដោយ​ស្វែងរក​ពរជ័យ​នានា ដែល​នឹង​កើត​មាន​ដល់​អ្នក​ទាំងឡាយ ដែល​អធិស្ឋាន ហើយ​ទន្ទឹង​រង់ចាំ​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

ចេញ​ពី ខទី ៤៥ យើង​រៀន​ថា ព្រះអម្ចាស់​បាន​រៀបចំ​ពរជ័យ​ដ៏​អស្ចារ្យៗ ទុក​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ទន្ទឹង​រង់ចាំ​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដបពីរ​នាក់ សូម​គូស​បន្ទាត់​ពី​ក្រោម​ការណ៍ ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទន្ទឹង​រង់ចាំ​ព្រះអម្ចាស់​ដោយ​មាន​ចិត្ត​ស្មោះត្រង់ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« យើង មិន​ត្រូវ អនុញ្ញាត​ឲ្យ​សេចក្ដី​ភ័យខ្លាច និង បិតា​នៃ​សេចក្ដី​ភ័យខ្លាច ( សាតាំង​ខ្លួន​វា ) បង្វែរ​យើង​ចេញ​ពី​សេចក្ដី​ជំនឿ និង ការរស់នៅ​ដោយ​មាន​ចិត្ត​ស្មោះត្រង់​ទៅ​តាម​ស្ថានភាព ណា​មួយ ឲ្យ​សោះ ។ វា តែងតែ មាន​ការចោទសួរ​អំពី​អនាគតកាល​ជានិច្ច ។ បុគ្គល​វ័យ​ក្មេង ឬ គូស្វាមី​ភរិយា​វ័យក្មេង​គ្រប់​រូប​នៅ​គ្រប់​ជំនាន់ ត្រូវ​ដើរ​ដោយ​សេចក្ដី​ជំនឿ​ទៅ​រក​អ្វី​មួយ​ដែល តែងតែ ជា​រឿង​មិន​ប្រាកដប្រជា—ចាប់ផ្ដើម​ដោយ អ័ដាម និង អេវ៉ា នៅ​ក្នុង​ជំហាន​ដំបូង​ដ៏​ញញើតញញើម ចេញ​ពី​សួនច្បារ​អេដែន ។ ប៉ុន្តែ ការណ៍​នោះ​ពុំ​មែន​ជា​បញ្ហា​នោះ​ទេ ។ នេះ​គឺ​ជា​ផែនការណ៍ ។ វា​នឹង​ពុំ​មាន​បញ្ហា​ឡើយ ។ សូម​មាន​ចិត្ត​ស្មោះត្រង់ ។ ព្រះ​ទ្រង់​ទទួល​យក​បន្ទុក​នោះ​ហើយ ។ ទ្រង់​ជ្រាប​អំពី​ឈ្មោះ​របស់​អ្នក ហើយ​ជ្រាប​អំពី​សេចក្ដី​ត្រូវការ​របស់​អ្នក ។…

« ព្រះ​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់ និង ការប្ដេជ្ញាចិត្ត ហើយ​ទុកចិត្ត​លើ​ទ្រង់ ដើម្បី​បន្ត​ទៅ​មុខ បន្ត​រស់នៅ និង​បន្ត​មាន​ចិត្ត​រីករាយ ។ ប្រាកដណាស់ ទ្រង់​មិន​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក ប្រឈម​មុខ នឹង​អនាគតកាល​ដោយ​ធម្មតា ( ដែល​ហាក់ដូចជា​ក្រៀមក្រំ និង បណ្ដោយ​តាម​វាសនា ) នោះ​ទេ ដ្បិត​ទ្រង់​មាន​ព្រះទ័យ​រំពឹង​ឲ្យ​អ្នក​ឱបក្រសោប​យក ហើយ រៀបចំ អនាគតកាល—ដើម្បី​ចេះ​ស្រឡាញ់ ហើយ​អរសប្បាយ​នឹង​អនាគតកាល ហើយ​ធ្វើ​ឲ្យ​រីករាយ​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

« ព្រះ​ទ្រង់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសា ចំពោះ​ឱកាស​ដើម្បី​ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក ហើយ​បំពេញ​តាម​សេចក្ដី​ប្រាថ្នា​ដែល​អ្នក​មាន ដូច​ដែល​ទ្រង់​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ ។ ប៉ុន្តែ ទ្រង់​ពុំ​អាច​ធ្វើ​យ៉ាង​នោះ​បាន​ទេ​បើសិនជា​អ្នក​ពុំ​អធិស្ឋាន ហើយ​ពុំ​មាន​សេចក្ដី​ប្រាថ្នា​នោះ ។ និយាយ​ឲ្យ​ខ្លី ទ្រង់​ពុំ​អាច​ធ្វើ​យ៉ាង​នោះ​បាន​ទេ បើសិនជា​អ្នក​ពុំ​ជឿ​ទេ​នោះ » ( Terror, Triumph, and a Wedding Feast» [ Brigham Young University fireside address ថ្ងៃ​ទី ១២ ខែ កញ្ញា ឆ្នាំ ២០០៤ ] ទំព័រ ៣ speeches.byu.edu 

សូម​ពិចារណា​សំណួរ​ដូចតទៅ​នេះ ៖ តើ​មនុស្ស​គ្រប់​គ្នា​នឹង​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ជា​នរណា​ដែរ​ឬ​ទេ នៅ​ពេល​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ​នោះ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៦-៤៧ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​នេះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៨–៤៩ ដោយ​ការពិពណ៌នា​ដែល​ប្រាប់​អំពី​រូបរាង​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​នឹង​យាង​មក​ជា​លើក​ទី​ពីរ ។

ដើម្បី​យល់​អំពី​និមិត្តរូប​នៃ​ព្រះពស្ត្រ​ពណ៌​ក្រហម​របស់​ព្រះអង្គ​សង្គ្រោះ វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ក្នុង​ការដឹង​អំពី​អត្ថន័យ​នៃ​វាក្យសព្ទ « ធុង​ទំពាំង​បាយជូរ » នៅ​ក្នុង ខទី ៤៨ ។ ធុង​ទំពាំង​បាយជូរ​ក៏​ត្រូវបាន​ហៅ​ថា ប្រដាប់​គាប​ទឹក​ទំពាំងបាយ​ជូរ​ដែរ ដែល​ជា​ធុង​មួយ​ដ៏​ធំ​ផ្ទុក​ទៅ​ដោយ​ផ្លែ​ទំពាំង​បាយជូរ ។ មនុស្ស​ជាន់​លើ​ផ្លែ​ទំពាំង​បាយជូរ ដើម្បី​គាប​យក​ទឹក ដូច្នេះ​វា​អាច​ត្រូវបាន​ផ្ទុក​នៅ​ក្នុង​ធុង​តែ​មួយ ។ នៅ​ពេល​មនុស្ស​ឈាន់​លើ​ផ្លែ​ទំពាំង​បាយជូរ នោះ​ទឹក​របស់​វា​បាន​ខ្ទាត​ប្រឡាក់​សម្លៀកបំពាក់​ពួកគេ​ដែល​មាន​ពណ៌​ឡើង​ក្រហម​ទែង ។

រូបភាព
មនុស្ស​ជាន់​ផ្លែ​ទំពាំង​បាយជូរ

ផ្លែ​ទំពាំងបាយជូរ​ត្រូវបាន​ជាន់​នៅ​ក្នុង​ធុង​ទំពាំងបាយជូរ ឬ ប្រដាប់​គាប​ទឹក​ទំពាំងបាយជូរ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤៨-៥១ ។ ចេញ​ពី​ខគម្ពីរ​ទាំងនេះ យើង​រៀន​អំពី​សេចក្ដី​យុត្តិធម៌ និង ការសងសឹក​ពេល​ទ្រង់​យាង​មក​ជា​លើក​ទី​ពីរ ។

ចំពោះ​និមិត្តរូប​នៃ​ប្រដាប់​គាប​ទឹក​ទំពាំងបាយជូរ ផ្លែ​ទំពាំងបាយជូរ​តំណាង​ឲ្យ​ពួក​ទុច្ចរិត ដែល​នឹង​ត្រូវបាន​បំផ្លាញ​ចោល​នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​យាង​មក​ជា​លើក​ទី​ពីរ ។ ព្រះពស្ត្រ​ពណ៌​ក្រហម​របស់​ទ្រង់ អាច​ត្រូវបាន​ចាត់ទុក​ជា​និមិត្តរូប​នៃ​សេចក្ដី​យុត្តិធម៌​របស់​ទ្រង់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥២–៥៣ ដោយ​ស្វែងរក​អ្វី​ដែល​ពួក​សុចរិត នឹង​ចងចាំ ហើយ​ថ្លែង « ឆ្នាំ​កំណត់​នៃ​ពួក​ប្រោសលោះ​របស់​យើង » ( គ. និង ស. ១៣៣:៥២ ) ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គ្រា​ដែល​អ្នក​បាន​មាន​អារម្មណ៍​អំពី​សណ្ដាន​ព្រះទ័យ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥៤-៥៦ ដោយ​ស្វែងរក​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​ពួកបរិសុទ្ធ​សុចរិត ដែល​បាន​ស្លាប់​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥៧-៧៤

ដំណឹងល្អ​ត្រូវបាន​បញ្ជូន​ទៅ ដើម្បី​រៀបចំ​ពិភពលោក​ទទួល​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូមគោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥៧–៦២ ដោយ​ស្វែងរក​សេចក្ដីពិត​អំពី​មូលហេតុ ដែល​ដំណឹងល្អ​ត្រូវតែ​បាន​បញ្ជូន​ទៅ ពីមុន​ព្រះអម្ចាស់​យាង​មក​ជា​លើក​ទី​ពីរ ។

នៅ​ពេល​អ្នក​រៀន​ចេះ​ដឹង​អំពី​ដំណឹងល្អ ហើយ​រស់នៅ​តាម អ្នក​នឹង​ត្រៀមខ្លួន​ជា​ស្រេច​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៦២ បង្ហាញ​អំពី​ពរជ័យ​មួយ​ទៀត ដែល​អ្នក​អាច​ទទួល​បាន ។ សូម​យោង​ទៅ​កាន់​ខគម្ពីរ​នេះ ដើម្បី​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ៖ អ្នក​ទាំងឡាយ​ដែល ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​ត្រូវបាន  ។

អ្នក​អាច​នឹង​ឃើញ​ទំនាក់ទំនង រវាង​គោលការណ៍​នៅ​ក្នុង ខទី ៦២និង គោលការណ៍​ដែល​អ្នក​រកឃើញ​មុន​នេះ​នៅ​ក្នុង ខទី ៤៥—ដែល​ប្រាប់​ថា ព្រះអម្ចាស់​បាន​រៀបចំ​ពរជ័យ​អស្ចារ្យៗ ទុក​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ទន្ទឹង​រង់ចាំ​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​គោលការណ៍​នៅ​ក្នុង ខទី ៦២ ទាក់ទង​នឹង​គោលការណ៍​ដែល​អ្នក​រកឃើញ​នៅ​ក្នុង ខទី ៤៥ យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៦៣–៧៤ យើង​អាន​អំពី​លទ្ធផល​នានា កើតឡើង​ចំពោះ​អស់​អ្នក​ទាំងឡាយ​ដែល​មិន​ប្រែចិត្ត ហើយ​មិន​ត្រៀមខ្លួន​ទទួល​ការយាង​មក​ជា​លើក​ទី​ពីរ ។ លទ្ធផល​មួយ​ចំនួន​ទាំងនេះ រួមបញ្ចូល​ទាំង​ការត្រូវបាន​កាត់ចេញ​ពី​ព្រះអម្ចាស់ និង ការ « ត្រូវបាន​ប្រគល់​ទៅ​ឯ​សេចក្ដី​ងងឹត » ( គ. និង ស. ១៣៣:៧២ ) ។

  1. សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៦៦–៦៧, ៧០–៧១ ម្ដង​ទៀត ជា​ខគម្ពីរ​ដែល​មាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ទៅ​កាន់​មនុស្ស​ដែល​ពុំ​ទទួល​ទ្រង់ ។ បន្ទាប់​មក សូម​សង្ខេប​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ជម្រើស​នានា​របស់​មនុស្ស ដែល​មាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

ចំពោះ​អ្នក​ទាំងឡាយ​ដែល​បាន​មាន​ឱកាស​ទទួល​ព្រះអម្ចាស់​ហើយ ប៉ុន្តែ ពុំ​ទទួល​ទ្រង់​ទេ​នោះការយាង​មក​ជា​លើក​ទី​ពីរ នឹង​ជា​ពេល​មួយ​ដ៏​ក្រៀមក្រំ ។ ប៉ុន្តែ បើសិនជា​យើង​ទទួល​យក​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​ទទួល​ទ្រង់ ស្ដាប់​តាម​ព្រះសូរសៀង​ទ្រង់ ព្រមទាំង​ជឿ ហើយ​ទទួល​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ផង​នោះ ការយាង​មក​ជា​លើក​ទី​ពីរ នឹង​ជា​ទិវា​មួយ​ដ៏​រុងរឿង​សម្រាប់​យើង ។

  1. សូម​ស្រមៃ​ថា ព្រះអង្គ​សង្គ្រោះ​បាន​យាង​ត្រឡប់​មក​កាន់​ផែនដី​វិញ​នៅ​ថ្ងៃ​នេះ ។ តើ​អ្នក​នឹង​អរសប្បាយ​នៅ​ក្នុង​វត្តមាន​ទ្រង់ ជាមួយ​អ្នក​ទាំងឡាយ​ដែល​បាន​ទន្ទឹង​រង់ចាំ​ទ្រង់​ដែរ​ឬ​ទេ ? សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​កិច្ចការ​មួយ​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ឲ្យ​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ នឹង​ក្លាយជា​បទពិសោធន៍​មួយ​ដែលពោរ​ពេញ​ទៅ​ដោយសេចក្តី​អំណរ​សម្រាប់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣៦-៧៤ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖