ថ្នាក់​សិក្ខាសាលា
មេរៀនទី ៣២ ៖ ថ្ងៃទី ៤ ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភព​លោក


មេរៀន​ទី ៣២ ៖ ថ្ងៃ​ទី ៤

ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភព​លោក

បុព្វកថា

នៅថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ ១៩៩៥ នៅក្នុង​កា​រប្រជុំ​សមាគម​សង្គ្រោះ​ទូទៅ​មួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ណែនាំ​អំពី « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។ សេចក្ដីប្រកាស​នេះ ចេញមកពី​គណៈ​ប្រធាន​ទីមួយ និងកូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ប្រកាស​ទៅកាន់ពិភពលោក​អំពី​បទដ្ឋាន និងគោលលទ្ធិ​របស់ព្រះអម្ចាស់​អំពី​ក្រុមគ្រួសារ ។ សេចក្ដី​ប្រកាស​ក៏​ផ្ដល់​នូវការ​ទូន្មាន​ផងដែរ សម្រាប់ជា​ការ​ពង្រឹង​ដល់ក្រុមគ្រួសារ និង​ការព្រមាន​អំពី​លទ្ធផល​នៃ​ការបែកបាក់​ក្រុមគ្រួសារ ។ ( ច្បាប់​ចម្លង​នៃ​ការ​ប្រកាស​អំពីគ្រួសារ​នេះ​គឺ​មាននៅ​ចុង​មេរៀន​នេះ ) ។

គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានចេញ​សេចក្ដីប្រកាស​មួយ​ទៅកាន់​ពិភពលោក អំពី​ក្រុមគ្រួសារ

តើអ្នកធ្លាប់មានសំណួរ ឬ​ស្គាល់នរណា​ម្នាក់​ដែល​មាន​សំណួរ​ទាក់ទង​នឹង​បញ្ហា​មួយ​ដូច​ខាង​ក្រោម​នេះ​ឬទេ ?

  • សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ

  • ការលែងលះគ្នា

  • អាពាហ៍ពិពាហ៍​ភេទដូចគ្នា

  • ភេទ

  • ឪពុក​ម្ដាយ​ដែល​ពុំ​បាន​រៀបការ​នឹងគ្នា

  • ការ​មានកូន

  • ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍

  • តួនាទី​របស់​ម្ដាយ

  • តួនាទី​របស់ឪពុក

  • ការ​ពន្លូតកូន

សំណួរ​ជាច្រើន​អំពី​បញ្ហា​ទាំងនេះ និង​បញ្ហា​គ្រួសារ​ផ្សេងៗ​ទៀត អាច​ត្រូវ​បាន​ឆ្លើយ តាមរយៈការ​ប្រើឯកសារ​« ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ។

មុនពេលប្រធានហ្គរដិន ប៊ី ហ៊ិងគ្លី អាន​ការប្រកាស​នេះ លោក​បាន​ថ្លែង​អំពីមូលហេតុ​មួយចំនួន​ថា​ហេតុអ្វី​ក៏ពិភពលោក​ត្រូវការ​សេចក្ដីពិត​ទាំងឡាយក្នុង​សេចក្ដីប្រកាស​នេះ ។ នៅពេលអ្នកអាន​សេចក្ដីថ្លែងការណ៍​របស់​លោក សូម​ស្វែងរក​មើល ហើយ​គូស​បន្ទាត់​ពី​ក្រោម​មូលហេតុ​ទាំងនេះ ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ជាមួយ​នឹង​ការបោក​បញ្ឆោត​ដ៏​ឈ្លាសវៃ​ជាច្រើន​ដែល​បន្លំ​ថា​ជា​សេចក្ដី​ពិត ជាមួយ​នឹង​ការបំភាន់​ជាច្រើន​អំពី​បទដ្ឋាន និង​គុណ​តម្លៃ ជាមួយ​នឹង​ការធ្វើ​ឲ្យ​ស្រើបស្រាល និង​ការរំភើប​ក្នុង​ការទទួល​យក​នូវ​ស្នាម​ប្រឡាក់​បន្តិច​ម្ដងៗ​នៃ​ពិភពលោក នោះ​យើង​មាន​អារម្មណ៍​បំផុស​ថា ត្រូវ​ព្រមាន និង​ហាម​ទុក​ជា​មុន ។ បន្ថែមពី​លើ​នេះ យើង​ជាគណៈប្រធានទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់ ឥឡូវ​នេះ​បានចេញ​នូវ​សេចក្ដីប្រកាស​មួយ​ចំពោះសាសនាចក្រ និង​ពិភពលោក ជា​សេចក្ដីប្រកាស និងការ​បញ្ជាក់ជា​ថ្មី​អំពី​បទដ្ឋាន គោលលទ្ធិ និង​ការ​អនុវត្ត​ទាំងឡាយ ដែលទាក់ទង​ទៅនឹង​ក្រុមគ្រួសារ ដែលពួកព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ​នៃ​សាសនាចក្រ បាន​ថ្លែង​ដដែលៗ​នៅពេញប្រវត្តិ​សាសនាចក្រ » (Stand Strong against the Wiles of the World, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ១០០ ) ។

  1. ដើម្បី​ជួយ​អ្នក​ស្គាល់​គោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ដែល​ឆ្លើយ​តប​នឹង​សំណួរ​អំពី​បញ្ហា​ដែល​បាន​រៀបរាប់​នៅ​ខាង​ដើម​មេរៀន សូម​ចម្លងតារាង​ដូច​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ដោយ​ទុក​កន្លែង​ដើម្បី​សរសេរ​ចម្លើយ​របស់អ្នក​ផងដែរ ។ ( អ្នកអាច​នឹង​ចង់​ដាក់​លេខ​តាមកថាកណ្ឌ​ក្នុង​ច្បាប់​ចម្លង​នៃ​ការ​ប្រកាស​នៅ​ចុង​មេរៀន​នេះ ) ។

    បញ្ហា​ទាំងឡាយ​ទាក់ទង​នឹង​គ្រួសារ

    គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ចេញ​មកពី​ការ​ប្រកាស​អំពី​គ្រួសារ

    បាន​បង្រៀនកថាកណ្ឌ​មួយណា​នៅក្នុង​ការ​ប្រកាស ?

    សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ

    ការលែងលះគ្នា

    អាពាហ៍ពិពាហ៍​ភេទដូចគ្នា

    ភេទ

    ភេទ​ប្រុស​ស្រី គឺជា​លក្ខណៈ​ពិសេស នៃ​អត្តសញ្ញាណ និង គោលបំណង​របស់​បុគ្គលម្នាក់ៗ​នៅ​ជីវិត​មុន​ផែនដី ជីវិត​រមែង​ស្លាប់ និង នៅ​អស់កល្ប​ជានិច្ច ។

    កថាកណ្ឌ​ទី ២

    ការ​មានកូន

    តួនាទី​របស់ឪពុក

    តួនាទី​របស់​ម្ដាយ

    ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍

    ការ​ពន្លូតកូន

    ការ​បង្កបង្កើត​ជីវិត​រមែងស្លាប់ គឺជា​ផ្នែក​មួយដ៏ពិសិដ្ឋ និ​ង​សំខាន់​នៃ​ផែនការ​របស់ព្រះវរបិតាសួគ៌ ។

    កថាកណ្ឌ​ទី ៣ និង ៥

    សូមអាន​កថាកណ្ឌ ១-៥ នៃ​ការ​ប្រកាស​អំពីគ្រួសារ រួច​រកមើល​គោលលទ្ធិ និងគោលការណ៍​ទាំងឡាយ ដែល​ទាក់ទង​ទៅនឹង​បញ្ហា​គ្រួសារទាំងនេះ ។ ចេញមកពីអ្វី​ដែលអ្នករក​បាន​នៅក្នុង​ការ​ប្រកាស​អំពីគ្រួសារ ចូរ​ប្រាប់​អំពីគោលលទ្ធិ ឬ​គោលការណ៍​ដែល​ទាក់ទង​នឹង​បញ្ហា​នីមួយៗ នៅក្នុង​តារាង ។ ចូរ​សរសេរ​អ្វីទាំងនេះ​នៅក្នុងកូឡោន​ត្រឹមត្រូវ នៅជិត​នឹង​បញ្ហា​ក្នុង​តារាង​នៅក្នុងសៀវភៅ​កំណត់ហេតុ​របស់អ្នក ។ ចូរ​សរសេរ​ផងដែរ​ថា កថាកណ្ឌ​មួយណា ឬកថាកណ្ឌ​ទាំងឡាយណា នៃការ​ប្រកាស​អំពីគ្រួសារ ដែលអ្នក​ប្រើ​ដើម្បីជួយ​អ្នក​ស្គាល់គោលលទ្ធិ ឬ​គោលការណ៍​នីមួយៗ ។ ( ព័ត៌មាន​ពីរ​ជួរ​ក្នុង​តារាង​ត្រូវបាន​បំពេញ​ឲ្យ​អ្នក សម្រាប់ជា​ឧទាហរណ៍ ) ។

  1. សូម​ជ្រើសរើស​គោលលទ្ធិ ឬ​គោលការណ៍​ចំនួន​ពីរ ដែល​អ្នក​បាន​ប្រាប់​នៅក្នុងតារាង​របស់អ្នក ។ ​សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នេះចំពោះ​គោលលទ្ធិ ឬ​គោលការណ៍​នីមួយៗ​ដែល​អ្នក​បាន​ជ្រើសរើស​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​ក៏អ្នកគិត​ថា វា​សំខាន់​ដើម្បី​យល់​អំពី​គោលលទ្ធិ ឬ​គោលការណ៍នេះ ?

    2. តើ​ការ​យល់ដឹង និងការ​ជឿ​ទៅលើ​គោលលទ្ធិ ឬ​គោលការណ៍នេះ អាច​មានឥទ្ធិពល​ទៅលើ​ការ​សម្រេចចិត្ត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

ការប្រកាស​អំពីក្រុមគ្រួសារ ជួយ​យើង​ស្ថាបនា​ក្រុមគ្រួសារ​ដោយជោគជ័យ

រូបភាព
គ្រួសារ​ញញឹម

សូមអាន​កថាកណ្ឌទី ៦-៧ នៃ « គ្រួសារ ៖ ការ​ប្រកាស​ដល់ពិភពលោក » រកមើល​នូវអ្វី​ដែល​អាច​ជួយអ្នក​សម្រេ​ច​បាន​នូវ​សុភមង្គល​ក្នុង​គ្រួសារ​របស់​អ្នក ។

គោលការណ៍មួយ​ដែល​យើង​រៀន​ចេញមកពី​ការប្រកាស​អំពីគ្រួសារ គឺថា ៖ សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​សម្រេច​ទៅបាន​ល្អ​បំផុត​នៅ​ពេលផ្ដោត​ទៅលើ​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ចូរ​សរសេរ​គោលការណ៍​ដែល​មាននៅក្នុង​កថាកណ្ឌទី ៧ នៃ​ការ​ប្រកាស​អំពីគ្រួសារ ដែលជួយ​ដល់ក្រុមគ្រួសារ​រកឃើញ​សុភមង្គល ។ ( អ្នក​អាចនឹង​ចង់​គូស​ចំណាំគោលកាណ៍​នេះ​នៅក្នុងច្បាប់​នៃ​សេចក្ដីប្រកាស​អំពីក្រុមគ្រួសារ​របស់អ្នក ) ។ បន្ទាប់​មក​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​គំរូអ្វី​ខ្លះ​ដែលអ្នកបាន​មើល​ឃើញ​ក្រុមគ្រួសារ​បាន​ធ្វើតាម​ការបង្រៀន​ទាំងនេះ ?

    2. ហេតុអ្វី​អ្នកគិត​ថា​ក្រុមគ្រួសារ​ដែល​ធ្វើតាម​ការ​បង្រៀនទាំងនេះ គឺហាក់ដូចជាមានក្តីរីករាយជាងដូច្នេះ?

  2. ចូរ​គិតអំពី​របៀប​ដែល​ការ​បង្រៀនទាំងនេះ​អាច​បន្ថែម​ទៅលើ​សុភមង្គល​ក្នុង​គ្រួសារមួយ​ ។ ចូរគិត​ពិចារណា​ថា​តើការ​បង្រៀន​ណា​មួយ ដែលអ្នកអាចរស់នៅ​តាម​បានល្អ​ប្រសើរ ដើម្បី​នាំ​មកនូវ​សុភមង្គល​កាន់តែ​ខ្លាំង​ចំពោះ​អ្នក និងគ្រួសារ​របស់អ្នក ។​ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ចូរ​សរសេរ​គោលដៅ​មួយ​ដើម្បី​ជួយ​អ្នកឲ្យ​រស់នៅកាន់តែល្អ​តាម​ការ​បង្រៀន​ទាំងនេះ​ឲ្យបានមួយ ឬច្រើន​នៅក្នុង​គ្រួសារ​របស់អ្នក ។

នៅពាក់កណ្ដាលចុងក្រោយនៃឃ្លា ទី ៧ នៃ​ការ​ប្រកាស​អំពី​គ្រួសារ តើ​ការទទួលខុសត្រូវ​របស់​ឪពុក​មាន​អ្វីខ្លះ ?

ចូរ​គិត​អំពី​របៀប​ដែល​អ្នកបានមើលឃើញ​ឪពុក​អ្នក ឬ​ឪពុក​ដទៃទៀត បានបំពេញ​តាម​ការ​ទទួលខុសត្រូវ​ទាំងនេះ​ ។

នៅ​ពាក់កណ្ដាលចុងក្រោយនៃឃ្លា ទី ៧ តើ​ការទទួលខុសត្រូវចម្បង​របស់​ម្ដាយ​មាន​អ្វីខ្លះ ?

ចូរ​គិត​អំពី​របៀប​ដែល​អ្នកបានមើលឃើញអ្នកម្ដាយ​អ្នក ឬអ្នកម្ដាយ​ដទៃទៀត បានបំពេញ​តាម​តួនាទីនេះ ?

យោង​តាម​ឃ្លា ទី ៧ ទំនួលខុសត្រូវ ឬ​តួនាទី​របស់​ម្ដាយ និង​ឪពុក គឺ « តាម​ផែនការ​របស់ព្រះ » ។ នេះ​មានន័យថាការណ៍នេះ​បង្កើតឡើង​ដោយ​ព្រះវរបិតាសួគ៌​របស់​យើង ។ ហេតុអ្វី​ក៏អ្នកគិត​ថា កិច្ចការ​នេះ​សំខាន់​ដើម្បី​យល់ដឹង ?

នៅក្នុង​ឃ្លា ទី ៧ យើង​ក៏​រៀន​ផងដែរ​ថា ឪពុក និង​ម្ដាយ​មានកាតព្វកិច្ច​ដើម្បី​ជួយគ្នាទៅវិញទៅមក ជា​ដៃគូ​ស្មើភាព​គ្នា​នៅក្នុង​ការទទួលខុសត្រូវ​ក្នុងគ្រួសារ​របស់​ពួកគេ។ ចូរ​គិត​អំពី​គ្រា​ដែល​អ្នកបាន​ឃើញ​ម្ដាយ និង​ឪពុក​ធ្វើការ​ជាមួយ​គ្នា​ដើម្បីជួយ​គ្នា​ទៅវិញទៅមក ជា​ដៃគូ​ស្មើភាពគ្នា​នៅក្នុង​ទំនួលខុសត្រូវ​ដ៏ពិសិដ្ឋ​ទាំងនេះ ។

ប្រយោគ​ដូច​ខាងក្រោម​មាន​នៅជិត​ចុង​បញ្ចប់​នៃ​ឃ្លា​ទី ៧ ៖ « អសមត្ថភាព មរណភាព ឬ​កាលៈទេសៈ​ផ្សេងៗ​ទៀត អាច​នឹង​ត្រូវ​សម្រប​ទៅតាម​ស្ថានភាព​ចាំបាច់​របស់​បុគ្គល​ម្នាក់ៗ » ។ ព្រះអម្ចាស់​បាន​ញាណដឹង​អំពី​ស្ថានភាព​ទាំងនេះ ហើយ​ទ្រង់​ប្រទានពរ​ដល់​ឪពុក​ម្ដាយ និង​ក្រុមគ្រួសារ នៅពេល​ពួកគេ​ព្យាយាម​ដើម្បីបំពេញ​នូវ​កាតព្វកិច្ច​របស់ពួកគេ​ដោយ​អស់​ពី​សមត្ថភាព​របស់ពួកគេ ។

សូមអាន​ឡើងវិញ​នូវ​ប្រយោគ​ចុង​ក្រោយ​នៃ​ឃ្លា​ទី ៧ នៃ​ការ​ប្រកាស​អំពី​គ្រួសារ រួច​រក​មើល​ថា​នរណា​ផ្សេងទៀត​ដែល​អាច​ជួយ​ម្ដាយ និង​ឪពុក​នៅក្នុង​ទំនួលខុសត្រូវ​របស់ពួកគេ ។ កូនៗ​ក៏​អាច​ជួយ​ឪពុក​ម្ដាយ​ពួកគេ​បំពេញ​ទំនួលខុសត្រូវ​បាន​ផងដែរ ។

គ្រប់ក្រុមគ្រួសារ​មាន​ការ​លំបាក និង​កាលៈទេសៈ​ជាក់លាក់​ផ្ទាល់ខ្លួន ប៉ុន្តែ​គ្រប់ក្រុមគ្រួសារ​អាច​រស់នៅ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និងរកឃើញ​សុភមង្គល ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​ថ្លែង​អំណរគុណ​ចំពោះ​ឪពុកម្តាយ ឬ អាណា​ព្យាបាល​របស់​អ្នក ។

សូម​អាន​ឃ្លាទី ៨-៩ នៃ​ការប្រកាស​អំពី​គ្រួសារ រួច​រកមើល​អ្វី​ដែល​នឹង​កើតឡើង ប្រសិនបើ​យើង​ពុំ​បំពេញ​តាម​ទំនួលខុសត្រូវ​របស់​យើង​នៅ​ក្នុង​ក្រុមគ្រួសារ​យើង​ទេ​នោះ ។

គោលការណ៍​មួយ​ក្នុង​ឃ្លា​ទាំងនេះ បង្រៀន​ថាព្រះអម្ចាស់​នឹងធ្វើ​ឲ្យយើង​ទទួលខុសត្រូវ បើយើង​ពុំ​បំពេញ​តាម​ទំនួលខុសត្រូវ​របស់​យើង​នៅក្នុង​ក្រុមគ្រួសារ​នោះ​ទេ ។ អ្នក​អាចនឹង​ចង់​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ច្បាប់​ចម្លង​នៃ​ការ​ប្រកាស​អំពីគ្រួសារ​របស់អ្នក ។

ចូរ​ពិចារណា​អំពី​របៀប​ដែល​អ្នក​បំពេញ​ទំនួលខុសត្រូវ​របស់អ្នក​នៅក្នុង​គ្រួសារ​របស់អ្នក ។ ចូរ​ចងចាំ​ក្នុងការស្វែងរក​ជំនួយពីព្រះអម្ចាស់ នៅពេល​អ្នក​ធ្វើការឆ្ពោះទៅរក​គោលដៅ​របស់អ្នក ដើម្បី​រស់នៅ​ឲ្យ​បាន​កាន់តែ​ប្រសើរ​តាម​ការ​បង្រៀន​មួយ​របស់ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​គ្រួសារ​របស់អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​មេរៀន​អំពី « គ្រួសារ ៖ ការ​ប្រកាស​ដល់ពិភពលោក » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និងការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖

រូបភាព
ក្រុមគ្រួសារ