បណ្ណាល័យ
សេចក្តីណែនាំ​អំពី​គោលលទ្ធិ​គ្រឹះ


សេចក្តីណែនាំ​អំពី​គោលលទ្ធិ​គ្រឹះ

គោលលទ្ធិ​គ្រឹះ​ខាង​ក្រោម​នេះ គួរ​ត្រូវ​បាន​គូស​បញ្ជាក់​នៅក្នុង​ថ្នាក់​សិក្ខាសាលា ៖

  • ក្រុម​ព្រះ

  • ផែនការ​នៃ​សេចក្តី​សង្គ្រោះ

  • ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • គ្រាកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ

  • ព្យាការី និង វិវរណៈ

  • បព្វជិតភាព និង កូនសោ​នៃ​បព្វជិតភាព

  • ពិធី​បរិសុទ្ធ និង​សេចក្តី​សញ្ញា​ទំាងឡាយ

  • អាពាហ៍ពិពាហ៍ និង គ្រួសារ

  • ព្រះបញ្ញត្តិ​ទាំងឡាយ​

គ្រូ​បង្រៀន​ជួយ​សិស្ស​ឲ្យ​​ស្គាល់ យល់ ជឿ ពន្យល់ ហើយ​អនុវត្តតាម​​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ​ទាំង​នេះ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។ ការធ្វើ​ដូច្នោះ​នឹង​ជួយ​សិស្សឲ្យ​​ពង្រឹង​ទីបន្ទាល់ ហើយ​បង្កើន​អំណរគុណ​របស់​ពួក​គេ ចំពោះ​ដំណឹងល្អ​របស់​ព្រះយេស៊ូ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ​នេះ ។ ការរៀន​សូត្រពី​គោលលទ្ធិ​គ្រឹះ​ទាំង​នេះ ក៏​នឹង​ជួយ​សិស្ស​ឲ្យ​រៀបចំខ្លួន​បាន​យ៉ាង​ប្រសើរ ដើម្បី​រស់នៅតាមដំណឹងល្អ និង បង្រៀន​ពី​សារៈ​សំខាន់​នៃ​សេចក្តី​ពិត​ទាំងនេះ​ដល់​អ្នក​ដទៃ​ទៀត​ផងដែរ ។ មេរៀន​នៅក្នុង​សៀវភៅ​សិក្សា​នេះ ត្រូវបាន​បង្កើតឡើង​ជាមួយ​នឹង​គោលលទ្ធិ​គ្រឹះទាំង​នេះនៅក្នុងគំនិត ។ វា​សំខាន់​ដើម្បី​ទទួល​ស្គាល់​ថា គោលលទ្ធិ​សំខាន់​ផ្សេង​ទៀត​នៃ​ដំណឹងល្អ ក៏​នឹង​ត្រូវ​បាន​គូស​បញ្ជាក់​ផងដែរ​នៅក្នុង​សៀវភៅ​សិក្សា​នេះ ទោះ​បី​ជា​គោលលទ្ធិ​នោះ​ពុំ​បាន​កត់ត្រា​ក្នុង​គោលលទ្ធិ​​គ្រឹះ​ក៏​ដោយ ។ ការបង្រៀន​ពី​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹង​ល្អ​កើត​ឡើង​ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​រាល់​ថ្ងៃ​ជាមួយ​សិស្ស និង​នៅពេល​អ្នក​ជួយ​ពួកគេ​ឲ្យ​សូត្រចាំ​នូវវគ្គ​បទគម្ពីរ​គន្លឹះ​ទាំង​នេះ ។ ការយល់ដឹង ការជឿ និង​ការរស់នៅ​តាម​គោលលទ្ធិ​គ្រឹះ​កាន់តែ​ច្រើន​គឺ​ជា​ដំណើរការ​មួយ​ ដែល​កើត​ឡើង​ពេញ​ទាំង​បួន​ឆ្នាំក្នុង​ថ្នាក់​សិក្ខាសាលា ហើយ​បន្ត​ពេញ​មួយ​ជីវិត​របស់​សិស្ស ។ អ្នក​គួរតែផ្តល់​ដល់​សិស្ស​នូវបញ្ជី​គោលលទ្ធិ​គ្រឹះ​ ។

ការវាយតម្លៃ​គោលលទ្ធិ​គ្រឹះ

ការវាយ​តម្លៃ​គោលលទ្ធិ​គ្រឹះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​គ្រូ​បង្រៀន ដែល​ពួកគេ​អាច​ប្រើ​វា​ដើម្បី​ប្រទានពរ​​ដល់​សិស្ស​របស់​ខ្លួនកាន់តែ​ច្រើន​ឡើង​ ។ យើង​សូម​ផ្តល់​ជាអនុសាសន៍​ថា ​គ្រូបង្រៀន​ធ្វើ​ការវាយ​តម្លៃ​នេះ ​អំឡុង​សប្តាហ៍​ដំបូង​នៃ​ថ្នាក់​រៀន ហើយ​មួយ​ទៀត​នៅ​ចុង​ឆ្នាំ​សិក្សា ។ ដើម្បី​រក​ការវាយ​តម្លៃ​គោលលទ្ធិ​គ្រឹះ និង​ការវាយតម្លៃ​ផ្សេង​ទៀត​នៅលើ​គេហទំព័រ ស. និង វ. បាន (si.lds.org) សូម​ស្រាវជ្រាវ​ដោយ​ប្រើ​ពាក្យ​គន្លឹះ ការ​វាយតម្លៃ ។

គ្រូបង្រៀន​ដែលបាន​បញ្ជូន​​លទ្ធផល​នៃ​ការវាយ​​តម្លៃ​របស់សិស្ស​ខ្លួន​ទៅ​កាន់​ការិយាល័យ​ស្រាវជ្រាវ​នៃ ស. & វ. នឹង​ទទួល​បាន​របាយការណ៍​មួយ​ ដែល​នឹង​ជួយ​សម្រប​ការបង្រៀន​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស ។ ឧទាហរណ៍ ប្រសិន​បើ​លទ្ធផល​បង្ហាញ​ថា​ សិស្ស​ពុំ​យល់​គោលលទ្ធិ​នៃ​ការប្រែចិត្ត នោះ​មេរៀន​មួយ​ចំនួន​នៅក្នុង​កម្មវិធី​ឆ្នាំ​សិក្សា​អាច​ត្រូវ​បាន​វិភាគ​បន្ថែម​ ដើម្បី​អាច​ជួយ​សិស្ស​ឲ្យ​យល់បន្ថែម​ទៀតអំ​ពី​គោលលទ្ធិ​នេះ ។ នៅពេល​គ្រូ​បង្រៀន​ប្រើ​ព័ត៌មាន​នេះ​ នៅក្នុង​ការបង្រៀន​ព្រះគម្ពីរ​តាម​លំដាប់លំដោយ​ប្រកប​​ដោយ​ការអធិស្ឋាន នោះ​យុវវ័យ និង យុវមជ្ឈិមវ័យ​របស់​យើង​នឹង​ត្រៀម​ខ្លួនបាន​​កាន់តែ​ប្រសើរ ​ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​របស់​​ថ្នាក់​សិក្ខាសាលា និង ថ្នាក់​វិទ្យាស្ថាន​សាសនា ។