បណ្ណាល័យ
យោបល់​សម្រាប់​បណ្តាថ្ងៃ​ដែល​អាច​ផ្លាស់ប្តូរ​បាន


យោបល់​សម្រាប់​បណ្តាថ្ងៃ​ដែល​អាច​ផ្លាស់ប្តូរ​បាន

ការណែនាំ​ពី​ល្បឿន​បង្រៀន​ប្រចាំថ្ងៃ​សម្រាប់​គ្រូបង្រៀន ​គឺ​ផ្អែក​ទៅលើ​កាលវិភាគ ៣៦​សប្តាហ៍ ឬ ១៨០​ ថ្ងៃ​នៃ​ឆ្នាំ​សិក្សា ។ សៀវភៅ​សិក្សា​នេះ​មាន ១៦០ ​មេរៀន​ដែល​ជា​មេរៀនប្រចាំ​ថ្ងៃ ដោយទុក ២០ ​ថ្ងៃ​ទៀត​គ្មាន​សម្ភារ​មេរៀន​ឡើយ ។ « ថ្ងៃ​ដែល​អាច​ផ្លាស់ប្តូរ​បាន »​ ទាំង ២០ ​ថ្ងៃ​នោះ គួរតែ​ប្រើ​ដោយ​ឆ្លាតវៃ​សម្រាប់​គោល​ដៅ និង សកម្មភាព​នានា​ដែល​មាន​តម្លៃ​រួម​មាន​ដូច​ខាង​ក្រោម​នេះ ៖

  1. ការវាយតម្លៃ ។ គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា គឺ​ដើម្បី​ « ជួយ​ដល់​យុវវ័យ និង​មជ្ឈឹម​វ័យ​វ័យ​ក្មេង​ឲ្យយល់ និង​ពឹង​ផ្អែក​ទៅ​លើ​ការ​បង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​លក្ខណៈ​សម្បត្តិ​នឹង​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ពួកគេ​ផ្ទាល់ ក្រុមគ្រួសារ​របស់​ពួកគេ និង​អ្នក​ដទៃ​ទៀត សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​របស់​ពួកគេ » ។ ដោយ​គិត​ពី​គោលបំណង​នេះ ស. & វ. បាន​រៀបចំ​ការ​វាយតម្លៃ​ការ​រៀនសូត្រ ។ ការ​វាយតម្លៃ​ទាំងនេះ​មាន​បំណង​ដើម្បី​ជួយ​សិស្ស​​ឲ្យ​យល់ ពន្យល់ ជឿ ហើយ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​តែ​រៀន​នៅ​ក្នុង​ថ្នាក់ ។

    ក្នុង​ឆ្នាំ​ ២០១៤ តម្រូវការ​សម្រាប់​ការ​បញ្ចប់​ថ្នាក់​​សិក្ខាសាលា​បាន​កែតម្រូវ ​ដោយ​សិស្ស​ត្រូវ​តែ​ប្រឡង​ឲ្យ​ជាប់​សម្រាប់​ការ​វាយ​តម្លៃ​ការ​រៀន​​សូត្រ​សម្រាប់​វគ្គសិក្សា​នីមួយៗ ​ដើម្បី​អាច​ទទួល​​បាន​សញ្ញាបត្រ ។ អ្នក​គួរ​ធ្វើ​​ការ​វាយតម្លៃ​ការ​រៀន​សូត្រ​ម្ដង​ រៀងរាល់​ពាក់​កណ្ដាល​នៃ​ឆ្នាំ​សិក្សា ។ ការ​វាយ​តម្លៃ​នីមួយៗ​មាន​ពីរ​ផ្នែក (១) ការ​មាន​ការ​វាយ​តម្លៃ​ដែល​នឹង​ចំណាយ​ពេល​ប្រមាណ​ជា ​៤០ នាទី ឬ ​ពេល​សម្រាប់​ថ្នាក់​មួយ​ថ្ងៃ និង (២) ការ​កែ​តម្រូវ និង​​ការ​ពិភាក្សា​ពី​ការ​វាយតម្លៃ​ជាមួយ​នឹង​សិស្ស​​នៅ​ម៉ោងសិក្សាលើក​ក្រោយ ។ ការ​ពិនិត្យ​មើល​នេះ​គឺជា​ផ្នែក​មួយ​ដ៏​ចាំបាច់ ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​ពី​បទពិសោធន៍​នោះ ។ ប្រសិន​បើ​ថ្នាក់​របស់​អ្នក​​មាន​រយៈ​ច្រើន​ជាង ៦០ នាទី អ្នក​គួរតែ​ចំណាយ​ពេល​តែ​ម្តង​គត់ក្នុងថ្នាក់ ដើម្បី​ចាត់ចែង និង​ពិនិត្យ​ការ​វាយ​តម្លៃ​នេះ ។

    ការ​វាយ​តម្លៃ​ត្រូវ​តែ​យក​មក​ប្រើ​ដើម្បី​ជួយ​សិស្ស ។ កាល​ប្រកាស​ពី​ការបន្ថែមនៃការ​វាយតម្លៃ​ការ​រៀន​សូត្រ​សម្រាប់​តម្រូវ​ការ​នៃ​ការ​បញ្ចប់​​ថ្នាក់​សិក្ខាសាលា អែលឌើរ ប៉ុល វី.ចន​សុន នៃ​ពួក​ចិតសិប​នាក់​បាន​ថ្លែង​ថា « ឥរិយាបថ​​របស់​គ្រូបង្រៀន​ម្នាក់​នឹង​ធ្វើ​ឲ្យ​មាន​ការខុស​ប្លែក​យ៉ាងខ្លាំង ។ ប្រសិន​បើ​គ្រូបង្រៀន​អាច​មើល​ឃើញ​ពី​របៀប​ ដែល​ការណ៍​នេះ​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​សិស្ស នោះ​ពួកគេ​នឹង​មើល​ឃើញ​ការ​វាយ​តម្លៃ​នេះ​ថា​​ជា​វិធី​មួយ​ដើម្បី​ជួយ​ដល់​សិស្ស​របស់​ពួកគេ ។ … ខ្ញុំ​គិត​ថា ប្រសិនបើ​មាន​ការដាស់តឿន​មួយ នោះ​វា​អាច​ជា​អ្វី​ដែល​យើង​ពុំ​ចង់​ឲ្យ​គ្រូ​បង្រៀន​ចាត់ទុក​ច្បាប់​នេះ​ជា​ឧបករណ៍ ឬ ព្រនង់​ដែល​បាន​រៀប​ចំ​ឡើង​ឡើយ—ប្រហែល​ជា​ពាក្យ​ដែល​មាន​ន័យ​ពីរ​យ៉ាង​គឺ—ជា​ឧបករណ៍​ទាល​សម្រាប់​វាយ​សំពង​នរណា​ម្នាក់ ឬ ជា​ក្រុម​សម្រាប់តែ​សិស្ស​​ពិសេស​មួយចំនួន​។ យើង​ចង់​ឲ្យ​ពួកគេ​មើល​ឃើញ​ការ​វាយ​តម្លៃ​នេះ​ជា​អ្វី​មួយ ​ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ​យ៉ាង​ប្រាកដ » ( « Elevate Learning Announcement »Seminaries and Institutes of Religion global faculty meeting ខែ ​មិថុនា ឆ្នាំ​២០១៤ ] si.lds.org ) ។

    កំណត់​ចំណាំ ៖ ការ​វាយ​តម្លៃ​​ជម្រើស​ផ្សេង​ទៀត​​អាច​រក​ឃើញ​ដោយ​ការ​ស្វែង​រក​នៅ​ក្នុង​វិបសាយ​របស់ ស. & វ. ( si.lds.org ) ដោយ​ប្រើ​ពាក្យ​គន្លឹះថា ការ​វាយ​តម្លៃ ។

  2. កែសម្រួល​មេរៀន​ប្រចាំ​ថ្ងៃ ។ អ្នក​អាច​​ចំណាយ​ពេល​បន្ថែម​ទៀត​លើ​មេរៀន​មួយ​ ដែល​អាច​ប្រើ​ពេល​ច្រើន​​ ដើម្បី​បង្រៀន​ឲ្យ​មាន​ប្រសិទ្ធភាព ។ អ្នក​ក៏​អាច​​ប្រើ​គំនិត​សម្រាប់​ការបង្រៀន​បន្ថែម ដែល​មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន​មួយ​ចំនួន ឬ ចំណាយ​ពេល​ឆ្លើយ​សំណួរ​សិស្ស​អំពី​វគ្គ​បទគម្ពីរ​ពិសេស ឬ ប្រធានបទ​នៃ​ដំណឹង​ល្អ ។ បណ្តាថ្ងៃ​ដែល​អាច​ផ្លាស់ប្តូរ​បាន ធ្វើ​ឲ្យ​អ្នក​ទទួល​​ប្រយោជន៍​នៃ​ឱកាស​ទាំងនេះ​ ដោយការ​រក្សា​​ល្បឿន​នៃ​កាលវិភាគរបស់​អ្នក ហើយ​បំពេញការ​ចាត់តាំង​របស់​អ្នក ​ដើម្បី​បង្រៀន​​ខគម្ពីរជាបន្តបន្ទាប់ ។

  3. ចេះស្ទាត់​នូវ​វគ្គ​បទគម្ពីរ​សំខាន់ៗ និង គោលលទ្ធិ​​គ្រឹះ​ទាំងឡាយ ។ អ្នក​អាច​​ប្រើ​សកម្មភាព​រំឭក​សម្រាប់​វគ្គ​ចំណេះ​ចំណានខគម្ពីរ​ ដែល​មាន​នៅ​ក្នុង​សៀវ​ភៅ​សិក្សា និង ក្នុងឧបសម្ព័ន្ធ ។ អ្នក​អាច​បង្កើត​សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខគម្ពីរ​បន្ថែម​ ដែល​បំពេញ​តាម​សេចក្តី​​ត្រូវការ និង ចំណាប់​អារម្មណ៍​ជាក់លាក់​​របស់​សិស្ស​​នៅក្នុង​ថ្នាក់​របស់​អ្នក ។ អ្នក​ក៏​អាច​ប្រើ​ម៉ោង​នៃ​ថ្ងៃ​ដែល​អាច​ផ្លាស់ប្តូរ​បាន​សម្រាប់​សកម្មភាព​នានា ដែល​ជួយ​សិស្ស​ឲ្យ​រំឭក និង យល់​កាន់តែ​ជ្រៅជ្រះ​អំពី​គោលលទ្ធិ​​គ្រឹះ​នានា ។

  4. រំឭក​មេរៀន​មុនៗ ។ វា​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ឲ្យ​រំឭក​ម្តងម្កាល​អំ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​មេរៀន​មុនៗ ឬ មក​ពី​គម្ពីរ​ជាក់លាក់​មួយ ។ អ្នក​អាច​ផ្តល់​ឱកាស​មួយដល់​សិស្ស ឲ្យ​ពន្យល់​សេចក្តីពិត​មួយ​ពី​មេរៀន​មុនៗ ហើយ​ចែក​ចាយ​ពី​របៀប​ដែល​សេចក្តីពិត​នោះ​បាន​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​ពួកគេ ។ អ្នក​អាច​បង្កើត ហើយ​ធ្វើ​សំណួរ ឬ បង្កើត​សកម្មភាព​ការរៀនសូត្រ​នានា ​ដែល​រំឭក​មេរៀន​មុនៗ ។

  5. អនុញ្ញាត​ឲ្យ​មានការរំខាននានា​ចំពោះ​កាលវិភាគ ។ សកម្មភាព ឬ ការប្រជុំ​នៅ​សាលារៀន ព្រឹត្តិការណ៍​ក្នុង​សហគមន៍ អាកាសធាតុ និង ការរំខាន​ផ្សេងទៀត​ ដែល​អាច​តម្រូវ​ឲ្យ​អ្នក​លុបចោលការបង្រៀន ឬ បន្ថយ​ម៉ោង​បង្រៀន​​ម្តងម្កាល ។ ថ្ងៃ​ដែល​អាច​ផ្លាស់ប្តូរ​បាន​ អាច​ត្រូវបាន​ប្រើ​សម្រាប់​ការរំខាន​បែប​នោះ ។