បណ្ណាល័យ
មេរៀន​ទី ៨២ ៖ កិច្ចការ ១:៩-២៦


មេរៀន​ទី ៨២

កិច្ចការ ១:៩-២៦

សេចក្ដីផ្ដើម

បន្ទាប់ពី​ការណែនាំ​ដល់ពួកសិស្ស​របស់ទ្រង់​អស់រយៈពេល ៤០ ថ្ងៃ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ត្រឡប់ទៅ​ស្ថានសួគ៌វិញ ។ ពួកសាវក និង​អ្នកដទៃទៀត​បាន​រួបរួមគ្នា​នៅក្នុងការ​អធិស្ឋាន និង​ការ​ទូល​អង្វរ ។ តាមរយៈ​ការ​បំផុសគំនិត ម៉ាត់ធាស ​ត្រូវ​បានហៅ​ឲ្យ​បំពេញ​ក្នុងតំណែងទំនេរ នៅក្នុង​​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដែល​បន្សល់​​ទុកពី​ការក្បត់ និងការស្លាប់របស់​យូដាស​អេស្ការីយ៉ុត​​ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១:៩-១២

ព្រះអង្គ​សង្គ្រោះ​យាង​ឡើងទៅ​ស្ថានសួគ៌

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារ​ខៀន ៖ ត្រូវ ឬ​ខុស ?

សូម​អាន​​សេចក្ដីថ្លែង​ការ​ណ៍​ដូច​ខាង​ក្រោម អំពី​ការ​យាងមក​ជា​លើក​ទីពីរ​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ សូមអញ្ជើញ​សិស្សឲ្យ​ចង្អុល​បង្ហាញ​ថា ​តើ​សេចក្ដី​ថ្លែង​ការណ៍​នោះ​ ត្រូវ ឬ​ខុស ។ (កំណត់​ចំណាំ ៖នៅ​ក្នុង​មេរៀន​​ត្រង់​ចំណុច​នេះ សិស្ស​ពុំ​ចាំបាច់​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​នីមួយៗ ឬ​ចំណាយ​ពេល​ច្រើន​ពេក​ ដើម្បី​ពិភាក្សា​ចម្លើយ​របស់ពួកគេនោះ​​ទេ ) ។

  1. ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​ត្រឡប់មក​ផែនដី​នៅថ្ងៃ​ចុង​ក្រោយ ។

  2. នៅការ​យាងមកជា​លើកទីពីរ​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​លេច​មក​ជួប​តែ​ពួក​សុចរិត​តែ​ប៉ុណ្ណោះ ។

  3. ដោយ​សារ​តែ​ព្រះយេស៊ូវ​នឹង​​លាក់អត្តសញ្ញាណ​មិន​ឲ្យ​នរណាដឹង​ នៅពេល​ទ្រង់​យាង​មក​ម្ដងទៀត នោះ​មនុស្ស​ស្ទើរ​តែ​ទាំងអស់​នឹង​មិន​ដឹង​ថា ការ​យាងមក​ជា​លើក​ទីពីរ​កើត​ឡើងទេ ។

អ្នកអាច​នឹង​ចង់​រំឭក​ដោយសង្ខេប​ អំពី​ចម្លើយ​ចំពោះ​សេចក្ដី​ថ្លែង​ការណ៍​នីមួយៗ ៖ (១) ត្រូវ ( សូមមើល​ ម៉ូសេ ៧:៦០); (២) ខុស ( សូមមើល​ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៦; គ. និង ស. ១០១:២៣); (៣) ខុស ( សូមមើល​ គ. និង ស. ​៤៩:២២–២៣) ។

ចូរ​ពន្យល់​ថា អំឡុង​ការ​បម្រើ​នៃ​ជីវិត​រមែង​ស្លាប់​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ បាន​ព្យាករ​ថា នៅក្នុង​ថ្ងៃ​ចុង​ក្រោយ មាន​មនុស្ស​មួយចំនួន​នឹង​ប្រកាសផ្សាយនូវ​ការ​បង្រៀន​ខុសឆ្គង​អំពី​ការ​យាងមក​ជា​លើ​កទី​ពីរ​របស់​ទ្រង់ ( សូមមើល​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២២-២៥) ។

  • តើ​យើង​អាច​ដឹង​ថា​ ការ​បង្រៀន​ជាក់លាក់​មួយ​​អំពី​ការ​យាងមកជា​លើកទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺត្រូវ ឬ​ខុស​យ៉ាង​ដូចម្ដេច ? ( ប្រសិន​បើ​យើង​ស្ដាប់​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ និង​ពាក្យ​សម្ដី​របស់ពួក​ព្យាការី​របស់​ទ្រង់ នោះ​យើង​អាច​ចៀស​វាង​ពី​ការ​បោក​បញ្ឆោត [ សូមមើល​យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:៣៧] ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល ពេល​ពួកគេ​បន្ដ​សិក្សាកិច្ចការ ១​រកមើល​សេចក្ដីពិត​សំខាន់​អំពី​ការ​យាង​មកជា​លើក​ទីពីរ​របស់ព្រះ​យេស៊ូវ​គ្រីស្ទ ។

សូម​រំឭក​ពួកគេ​ថា ព្រះអង្គ​សង្គ្រោះ បាន​ណែនាំ​ដល់​សិស្ស​របស់ទ្រង់​អស់​រយៈពេល ៤០ ថ្ងៃ បន្ទាប់ពី​ការ​រស់ឡើងវិញ​របស់ទ្រង់ ( សូមមើល​កិច្ចការ ១:៣) ។ សូម​ដាក់​តាំងបង្ហាញ​រូបភាព​ការយាង​ឡើងទៅវិញ (Gospel Art Book [ ឆ្នាំ ២០០៩ ]ទំព័រ ៦២ សូម​មើល​គេហទំព័រ LDS.org ផងដែរ​ ) ។

រូបភាព
ការ​យាង​ឡើងទៅវិញ​របស់ព្រះយេស៊ូវ

សូម​អញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន កិច្ចការ ១:៩-១២ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រកមើលនូវ​អ្វី​ដែលបាន​កើតឡើង បន្ទាប់ពី​​​​​ព្រះអង្គ​សង្គ្រោះ​​បញ្ចប់​ការ​បង្រៀន​ដល់ពួក​សាវក​របស់ទ្រង់ ។

  • តើ​អ្វីខ្លះ​បាន​កើត​ឡើង ​បន្ទាប់​ពី​ព្រះអង្គសង្គ្រោះ​បញ្ចប់​ការ​បង្រៀន​ដល់ពួក​សាវក​របស់​ទ្រង់ ?

  • ប្រសិន​បើ​អ្នក​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​យាង​ឡើង​ទៅ​ស្ថានសួគ៌វិញ តើអ្នក​មាន​​គំនិត និង​អារម្មណ៍​យ៉ាង​ណា​ ?​

ចូរ​ពន្យល់​ថា នៅក្នុង​ជំនាន់​អ៊ីស្រាអែល​ពីបុរាណ ពេល​ខ្លះ​ដុំ​​ពពក​មួយដុំ​គឺជា​ការ​តំណាង​​អំពី​វត្តមាន និង​សិរីល្អ​នៃ​ព្រះ​ដែល​មើលឃើញនឹង​ភ្នែក ( សូមមើល​​និក្ខមនំ ៤០:៣៤) ។ ពពក​ដែល​ប្រាប់​នៅក្នុងកិច្ចការ ១:៩គឺជា​ពពក​នៃ​សិរីល្អ ( សូមមើល​ Bible Dictionary« Cloud ») ហើយ​បុរស​ពីរនាក់​ដែល​ប្រាប់នៅក្នុង​ខ ១០គឺជា​ពួកទេវតា ។

  • តើពួក​ទេវតា​ប្រាប់​ពួកសាវក​អំពី​​​អ្វីខ្លះ ?

  • តើអ្នកគិត​ថា​ វា​មានន័យ​យ៉ាងណាដែលព្រះយេស៊ូវ​នឹង​យាងមក​ « តាម​បែប​​នោះ » (កិច្ចការ ១:១១) នៅពេល​ទ្រង់​យាង​ឡើងទៅវិញ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរ​សេចក្ដី​ពិត​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖នៅ​ឯ​ការ​យាង​មក​ជា​​លើក​ទីពីរ​របស់ទ្រង់ ​ព្រះអង្គ​សង្គ្រោះ​នឹង​យាង​ចុះ​មក​ពី​ស្ថានសួគ៌​នៅ​ក្នុង​សិរីល្អ ។

ចូរ​ចង្អុល​បង្ហាញ​ថា ការ​យាង​ឡើងទៅវិញ​របស់ព្រះអង្គសង្គ្រោះ បាន​កើត​ឡើង​នៅ​លើ​ភ្នំ​ដើម​អូលីវ ( សូមមើល​ខ ១២) ។ ចូរ​ពន្យល់​ថា នៅពេល​ព្រះអង្គសង្គ្រោះ​យាង​មក​ម្ដងទៀត ការ​លេច​មក​របស់​ទ្រង់​ នឹង​មាន​នៅពេល​ទ្រង់​នឹង​យាង​ឡើងទៅវិញ ហើយ​គង់នៅ​លើភ្នំ​ដើម​អូលីវ ( សូមមើល​សាការី ១៤:៤,គ. និង ស. ៤៥:៤៧-៥៣,គ. និង ស. ១៣៣:១៩-២០) ។ នេះ​នឹង​កើត​ឡើង​ពីមុន​ការ​យាង​មក​ដ៏​អស្ចារ្យ និង​មហិមា​របស់ទ្រង់​ចំពោះ​ពិភពលោក ( សូមមើល​អេសាយ ៤០:៥) ។

  • តើ​ការ​ស្គាល់​លក្ខណៈ​​នៃការយាងមកវិញរបស់ព្រះអង្គ​សង្គ្រោះ​ អាច​ជួយ​យើង​ចៀស​ផុត​ពី​ការ​បោក​បញ្ឆោត ខណៈ​ដែល​យើង​រង់​ចាំ​ការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់​យ៉ាង​ដូចម្ដេច ?

កិច្ចការ ១:១៣-២៦

ម៉ាធាស ត្រូវ​បានជ្រើសរើស​ដើម្បី​បំពេញ​​កិច្ចការ​នៅក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ចូរ​ពន្យល់​ថា បន្ទាប់ពី​ពួក​សាវក​បាន​ត្រឡប់​មកដល់​ទីក្រុង​យេរូសាឡិម​វិញ ពួកគេ​បាន​ជួបជុំ​គ្នា​ជាមួយ​នឹង​ពួកបុរស និង​ស្ត្រី​ស្មោះត្រង់​មួយចំនួន រួម​ទាំង​ម៉ារា ដែលជា​មាតា​របស់​ព្រះយេស៊ូវ​​ដើម្បី​អធិស្ឋាន និង​ថ្វាយបង្គំ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អានកិច្ចការ ១:១៣ដោយស្ងាត់ស្ងៀម ហើយ​រាប់​ចំនួន​ពួកសាវក​ដែលបាន​សរសេរ​នោះ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ​តើ​ហេតុអ្វី​មាន​តែ​ពួកសាវក ១១ នាក់​នៅជំនាន់​នោះ ?​ ( យ៉ូដាស អេស្ការីយ៉ុត បាន​ក្បត់​ព្រះយេស៊ូវ​គ្រីស្ទ រួច​ហើយ​បាន​បញ្ចប់ជីវិត​របស់ខ្លួន [ សូម​មើល ម៉ាថាយ ២៧:៣-៥] ) ។

សូម​សង្ខេបកិច្ចការ ១:១៥-២០ដោយ​ពន្យល់​ថា ពេត្រុស បាន​ឈរ​នៅចំពោះ​មុខពួក​សិស្ស​ ១២០ នាក់ ហើយ​បាន​ដំណាល​អំពី​ការ​ស្លាប់​របស់ ​យ៉ូដាស អេស្ការីយ៉ុត ។ ដោយសារ​ យូដាស គឺជា​សាវក​ម្នាក់​ក្នុង​ចំណោម​ដប់ពីរ​នាក់ នោះ​ពួកសាវក​បាន​ជួប​ជុំ​គ្នា​ដើម្បី​ជ្រើសរើស​សាវក​ថ្មី ។

សូមអញ្ជើញសិស្ស​ឲ្យពិពណ៌​នា​អំពី​របៀប​ផ្សេងៗ ដែល​​អ្នកដឹកនាំមួយចំនួន​ដូច​ខាង​ក្រោមត្រូវ​បាន​​​ជ្រើសរើស ៖ ជា​មេ​ក្រុម អ្នកដឹកនាំ​ក្នុងរដ្ឋាភិបាល​មូលដ្ឋាន ជា​ស្ដេច ឬ​ម្ចាស់ក្សត្រី និង​ជា​ប្រធាន​ក្រុមហ៊ុន​ជា​ដើម ។

  • តើអ្វី​ខ្លះ​ជា​​គុណសម្បត្តិ​មួយចំនួន​នៃ​តំណែង​អ្នក​ដឹកនាំ​ទាំង​នេះ ?

សូមបង្ហាញ​រូបភាព​មួយ ឬរូប​ថតរបស់​គណៈប្រធាន​ទីមួយ​បច្ចុប្បន្ន និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ហើយ​ថ្លែង​ទីបន្ទាល់ថា បុរស​ម្នាក់ៗទាំងនេះ​គឺជា​សាវក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។​ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពីរបៀប​ ដែល​សាវកម្នាក់របស់ព្រះយេស៊ូវ​​ត្រូវ​បាន​ជ្រើសរើស និង​​គុណសម្បត្តិ​អ្វីខ្លះ​ដែល​មនុស្ស​ម្នាក់​មាន​ ដើម្បី​បម្រើជា​សាវក​មួយរូប​នោះ ។

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ សូមអញ្ជើញពួកគេ​ឲ្យ​អានកិច្ចការ ១:២១-២៦ឮៗ ជាមួយ​នឹង​ឪពុក​ម្ដាយរបស់ពួកគេ ហើយ​រក​មើល​របៀប​ដែល​សាវក​ថ្មី​ត្រូវ​បាន​ជ្រើសរើស​បន្ទាប់​ពីការ​ស្លាប់​របស់​ យូដាស អេស្ការីយ៉ុត ។

  • តើ​ការណ៍​ដែល « ពួកគេ​ចាប់​ឆ្នោត » មានន័យ​យ៉ាង​ណា ? (ខ ២៦) ។

អ្នកអាច​នឹង​ចង់​ពន្យល់​ថា ការ​ចាប់ឆ្នោត​ពីបុរាណ​​មានន័យ​ដោយ​ស្មោះ​ថា ជា​ការ​បង្កើត​ការ​សម្រេច​ចិត្ត​មួយ ​ដែល​បាន​បង្ហាញ​នូវ​ការ​ទុកចិត្ត​ទៅលើ​ព្រះ​ក្នុងការ​ដឹកនាំ​​លទ្ធផល ( សូមមើល​​កិច្ចការ ១:២៦,សូមមើល​ផងដែរសុភាសិត​ ១៦:៣៣) ។ « ប្រសិន​បើ​ពួកគេ​ចាប់ឆ្នោត វា​គឺជា​ឧទាហរណ៍​មួយ​ដែល​ថា ព្រះអម្ចាស់​បាន​ជ្រើសរើស​លទ្ធផល ។ ទោះ​ជា​​យ៉ាង​ណា​ក៏ដោយ ប្រហែលជា​ ‹ ពួកគេ​ចាប់​ឆ្នោត › នោះដោយ​សន្មត​ថាជា​ ‹ ការ​គាំទ្រ​ដល់​ការ​បោះឆ្នោត › ដើម្បី​លើក​តម្កើង​ដល់អ្នក​ដែល​ព្រះ​បាន​ជ្រើសរើស​ឲ្យ​បម្រើ​នៅក្នុង​ភាពជា​សាវក​ដ៏​ពិសិដ្ឋ​ » ( Bruce R. McConkie, Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ២:៣២ ) ។

  • ស្របតាម​ខ ២១-២២តើ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​ពេត្រុស​បាននិយាយ​ថា​ ​សាវក​ថ្មី​ត្រូវ​តែ​មាន​ ? ( គាត់​ត្រូវ​តែ​ជា​អ្នកដើរ​តាមព្រះយេស៊ូវ​គ្រីស្ទ​ ក៏​ជា​សាក្សី​អំពី​ការ​បម្រើ​ និងការ​រស់​ឡើងវិញ​របស់ទ្រង់​ផងដែរ ) ។

  • តើ​អ្វីខ្លះ​ដែល​ធ្វើឲ្យអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះ​ការ​អធិស្ឋាន​របស់​ពួកសាវក​ដែលបាន​កត់ត្រា​នៅក្នុងខ ២៤-២៥?

  • តើ​សេចក្ដីពិតអ្វីខ្លះ ​​ដែល​យើងអាច​រៀនមកពី​ខ ២៤អំពី​របៀប​ដែល​សាវក​ម្នាក់​របស់ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ហៅ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែចូរ​ប្រាកដ​ថា ត្រូវ​​គូសបញ្ជាក់ថា​ពួក​សាវក​របស់ព្រះយេស៊ូវ​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​តាមរយៈ​វិវរណៈ ។ ចូរ​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យពិចារណា​អំពីការ​សរសេរ​​វា​នៅ​ក្នុង​គម្ពីរ​របស់ពួកគេ​នៅជិត​នឹង​ខ ២៤) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា ​វា​សំខាន់​ដែល​សាវក​ម្នាក់​ត្រូវ​បាន​ហៅ​ដោយព្រះ តាមរយៈ​វិវរណៈ​ជំនួស​ឲ្យ​ការ​ជ្រើសរើស​នៅក្នុង​របៀប​មួយ ​ស្រដៀង​ទៅនឹង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​ដទៃទៀត​នៅក្នុង​លោកិយ​នេះ ?

ដើម្បីបង្ហាញ​ពី​របៀ​ប​ដែល​សាវក​ថ្មី​ម្នាក់ ត្រូវ​បាន​ហៅ​ដោយព្រះ​តាមរយៈ​វិវរណៈ​ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​អំពី​ដំណើរ​រឿង​​ដូច​ខាង​ក្រោម​មក​ពី​ជីវិត​របស់ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ៖

រូបភាព
ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត

« ប្រធាន [ ហ៊ីប៊ើរ ចេ ] ក្រាន្ត បាន​ទទួល​វិវរណៈ​ក្នុងនាមជា​ប្រធាន​សាសនាចក្រ​ដើម្បី​ដឹកនាំ​សាសនាចក្រ​ទាំងមូល ។ ​វិវរណៈ​ដូច្នេះ​មាន​បន្ទាប់ពី​លោកត្រូវ​​​បាន​ញែកចេញ​ជា​ប្រធាន​នៃ​សាសនាចក្រ នៅពេល​លោក​បាន​ស្វែង​យល់ពីព្រះឆន្ទៈ​របស់ព្រះអម្ចាស់ នៅក្នុង​ការ​តែងតាំង​សមាជិក​ថ្មី​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ នៅពេល​លោក​បានពិចារណា​អំពី​ការទទួលខុសត្រូវ​នេះ គំនិត​របស់​លោក​បាន​គិត​ម្ដង​ហើយ​ម្ដងទៀត​អំពី​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ឈ្មោះ រីឆាដ ដ័បុលយូ យ៉ង់ ជា​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ​ស្មោះត្រង់ម្នាក់ និងជា​អ្នកដឹកនាំ​ល្អ​ម្នាក់ ។ ប្រធាន ក្រាន្ដ បានពិភាក្សា​អំពីលទ្ធភាព​នេះ​ជា​មួយ​នឹង​ទីប្រឹក្សា​របស់លោក ដែល​បាន​គាំទ្រ​ដល់ការ​សម្រេចចិត្ត​របស់​លោក ។ នៅទីបំផុត ពេល​លោក​បាន​មាន​ទំនុកចិត្ត​​ដើម្បីធ្វើ​កិច្ចការ​នេះ ដូច្នេះ​​លោក​ក៏​បាន​សរសេរ​ឈ្មោះ​របស់​មិត្ត​លោក​នៅលើ​ក្រដាស​មួយ​សន្លឹក ហើយ​បាននាំ​យក​ក្រដាស​​នោះ​ទៅជាមួយ​លោក​ទៅ​ក្នុងការ​ប្រជុំ​ក្នុងព្រះវិហារបរិសុទ្ធ​ប្រចាំ​សប្ដាហ៍​ជាមួយ​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​លោក​ហៀប​នឹងបង្ហាញ​ឈ្មោះ​ ដើម្បី​ទទួលបាន​ការ​អនុមតិ​ពី​បងប្អូន​ប្រុស​របស់​លោក លោក​ពុំ​អាច​ធ្វើ​ដូច្នោះ​បាន​ទេ ។ ផ្ទុយ​ទៅ​វិញលោក​បាន​បង្ហាញ​ឈ្មោះ​របស់ មែលវិន ជេ បាឡឺដ ដែល​ជា​បុរស​ម្នាក់​លោក​ពុំ​សូវ​ស្គាល់​ជំនួស​ឲ្យ​ឈ្មោះ រីឆាដ ដ័បុលយូ យ៉ង់ ។ ក្រោយមក​ប្រធាន ក្រាន្ដ ​បាន​ប្រាប់​អំពី​ឥទ្ធិពល​នៃ​បទពិសោធន៍​នេះ​ដែ​ល​មាន​មក​លើ​លោក​ ៖

« ‹ ខ្ញុំ​បាន​ដឹង​ពី​ការ​បំផុសគំនិត​នៃ​ការ​ដឹកនាំ​របស់​ព្រះ​​ដ៏មាន​ព្រះជន្ម​រស់​​នៅក្នុង​កិច្ចការ​របស់ខ្ញុំ ។ ចាប់តាំង​ពី​ថ្ងៃ​ដែលខ្ញុំ​បាន​ជ្រើសរើស​មនុស្ស​​ម្នាក់​ដែលប្រៀបផ្ទឹមបានជាមនុស្សចម្លែក​ ឲ្យធ្វើ​ជា​សាវក ជំនួស​ឲ្យ​មិត្តជិតស្និទ្ធ និងជា​ទីស្រឡាញ់​របស់ខ្ញុំ នោះ​ខ្ញុំបាន​ដឹង​ថា ដរាប​ណា​ខ្ញុំនៅ​រស់ នោះ​ខ្ញុំ​ត្រូវ​បាន​ទទួល​នូវ​ពន្លឺ និងការ​បំផុសគំនិត និងការ​ណែនាំ​របស់​ព្រះនៅក្នុង​ការ​ដឹកនាំ​កិច្ចការ​របស់ទ្រង់​នៅ​លើ​ផែនដី​នេះ › » (Teachings of Presidents of the Church: Heber J. Grant [ ឆ្នាំ ២០០២ ], ១៨១–៨២)។

  • តើ​សេចក្ដីពិត​ដែលបាន​បង្រៀននៅក្នុងកិច្ចការ ១:២៤​បាន​គួសបង្ហាញ​នៅក្នុងដំណើរ​រឿង​នេះ ដែលពិពណ៌នា​អំពីការ​ហៅបម្រើ​របស់​ពួក​សាវក​សម័យ​ទំនើប​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ហៅ​បម្រើ​របស់សាវក​ម្នាក់​បង្ហាញ​ថា​ ព្រះអង្គសង្គ្រោះ​បន្ដ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់យ៉ាង​ដូចម្ដេច ? ( អ្នកអាច​នឹង​ចង់​រំឭក​សិស្ស​អំពី​សេចក្ដីពិត​ ដែលបាន​បង្រៀន​នៅក្នុង​កិច្ចការ ១:២—ថាព្រះយេស៊ូវ​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់ ដោយ​ការ​បើក​សម្ដែង​អំពី​ព្រះឆន្ទៈ​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណបរិសុទ្ធ ) ។

សូមយោង​ទៅ​រូបភាព ឬ​រូបថត​ដែលអ្នក​ដាក់​បង្ហាញ​ពី​មុន​អំពី​ពួកសាវក​ដែល​នៅរស់ ។ អ្នកអាច​នឹង​ចង់​ចំណាយពេល​ដើម្បី​ជួយ​សិស្ស​រៀន ឬ​រំឭក​ឈ្មោះ​របស់ពួកគេ ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយអ្នក​ស្គាល់​ថា ពួកសាវក​នៅរស់​ត្រូវ​បាន​ហៅ​ដោយព្រះ ?

ហេតុអ្វី​ក៏វា​សំខាន់​ដែល​អ្នក​ត្រូវ​មាន​ទីបន្ទាល់មួយ​ថា ពួកសាវក​នៅរស់​ត្រូវ​បាន​ហៅ​ដោយព្រះ​នោះ ?

សូម​អញ្ជើញ​ពួកគេ​ឲ្យសរសេរ​ចម្លើយ ឆ្លើយសំណួរ​មួយ​​ ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។

សូម​បញ្ចប់​ដោយការ​ថ្លែង​ទីបន្ទាល់​ អំពី​សេចក្ដីពិត​ដែលសិស្ស​បាន​ប្រាប់នៅក្នុង​កិច្ចការ ១:៩-២៦ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

ដើម្បីជួយសិស្ស​រំឭក​ចំណេះចំណាន​ខគម្ពីរ​ចំនួន ១០ ដំបូង ចូរ​សរសេរ​នូវ​សេចក្ដីយោង​ដូច​ខាង​ក្រោម និង​ពាក្យ​គន្លឹះ​ឆ្លើយ​ឆ្លង​នៅ​លើ​ក្ដារខៀន ( ប្រសិន​បើ​អ្នក​ចង់បាន អ្នកអាច​ផ្ដល់​ដល់សិស្ស​នូវ​ច្បាប់​ចម្លង​នៃតារាង) ៖

ម៉ាថាយ ៥:១៤–១៦

ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា​បាន​ភ្លឺ ។

លូកា ២៤:៣៦–៣៩

រូបកាយ​ដែល​បាន​រស់ឡើង​វិញ គឺ​មាន​នូវ​សាច់ និង​ឆ្អឹង ។

ម៉ាថាយ ១១:២៨–៣០

ចូរ​មក​ឯ​ខ្ញុំ ។

យ៉ូហាន ៣:៥

កើត​អំពី​ទឹក និង​អំពី​ព្រះវិញ្ញាណ

ម៉ាថាយ ១៦:១៥–១៩

កូនសោ​នៃ​នគរ​ស្ថានសួគ៌

យ៉ូហាន ១៤:៦

ជា​ផ្លូវ ជា​សេចក្តីពិត និង​ជា​ជីវិត

ម៉ាថាយ ២២:៣៦–៣៩

ស្រឡាញ់​ព្រះអម្ចាស់​ស្រឡាញ់​អ្នក​ជិតខាង​ខ្លួន ។

យ៉ូហាន ១៤:១៥

បអនករលគនសរឡញខញចរកនតមបញញតតរបសខញច

ម៉ាថាយ ២៨:១៩–២០

បង្រៀន និង ជ្រមុជទឹក​ឲ្យ​គ្រប់​សាសន៍​ទាំងអស់ ។

យ៉ូហាន ១៧:៣

ការស្គាល់​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ ចូរ​សុំ​ឲ្យសិស្ស​រំឭក​ជាមួយដៃគូ​របស់ពួកគេ​អំពី​ចំណេះចំណាន​ខគម្ពីរ ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។ អ្នកអាច​នឹង​ផ្ដល់​យោបល់​ឲ្យ​ដៃ​គូ​ម្នាក់អាន​ឮៗ​នូវពាក្យគន្លឹះ​មកពី​ចំណេះ​ចំណាន​​ខគម្ពីរ ហើយ​ដៃគូ​ម្នាក់ទៀត ប្រាប់អំពី​សេចក្ដីយោង​ដែល​ឆ្លើយ​ឆ្លង​គ្នា​នោះ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ឆ្លាស់តួនាទី​គ្នា​រហូត​ដល់ពួកគេ​បាន​រំឭក​វគ្គបទគម្ពីរ​ទាំង ១០ ។

ប្រសិន​បើ​មានពេល សូមពិចារណា​ធ្វើ​ការ​ផ្ដល់​ចំណោទមួយ​​ដល់សិស្ស ។ សូម​ផ្ដល់ក្រដាស​មួយ​សន្លឹក​ដល់សិស្ស ដែល​រួមមាន​ទាំង​ពាក្យគន្លឹះ​សម្រាប់​ចំណេះ​ចំណាន​ខគម្ពីរ​នីមួយៗ ​ដែល​មាន​នូវ​បន្ទាត់​ទទេ​មួយ ។ សូមអញ្ជើញ​សិស្ស​ឲ្យសរសេរ​សេចក្ដីយោង​ឆ្លើយឆ្លងគ្នា​នៅលើ​បន្ទាត់​ទទេ​នោះ ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​ពិនិត្យ​មើល​ចំណោទនោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ១:១៨ ។ ការ​ស្លាប់​របស់​យូដាស

ការ​បកប្រែ​របស់ ​យ៉ូសែប ​ស្ម៊ីធ ជួយ​បញ្ជាក់​អំពី​ភាព​ខុសគ្នា​រវាងម៉ាថាយ ២៧:៣-៥ដែល​កត់ត្រា​ថា យូដាស បានចងកខ្លួនឯង ហើយ​កិច្ចការ ១:១៨ដែល​កត់ត្រា​ថា យូដាស​បានដួល ហើយ « ​ធ្លាយ​ពោះ ហើយ​ពោះ​វៀន​ក៏​ចេញ​ទ្រេល » ។ ការ​បកប្រែ​របស់ ​យ៉ូសែប​ ស្ម៊ីធ ​អំពីម៉ាថាយ ២៧:៦អាន​ដូច​ខាង​ក្រោម​នេះ ៖ « វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះវិហារ រួច​ចេញ​ទៅ​ក្រៅ ហើយ​បាន​ចងក​ខ្លួន​ឯង​នៅលើ​ដើម​ឈើ​មួយ ។ ហើយ​បាន​ធ្លាក់ចុះ​មក​ក្រោម ហើយ​ធ្លាយពោះ​​ស្លាប់​ទៅ »  ។

កិច្ចការ ១:២១–២២ ។ « ធ្វើ​ជា​ទី​បន្ទាល់ ជា​មួយ​នឹង​យើង ពី​ដំណើរ​ដែល​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ »

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀន​ថា សាក្សី​ដ៏​អស្ចារ្យបំផុត​អំពី​ភាព​ជា​ព្រះ​របស់​ព្រះអង្គ​សង្គ្រោះ​កើតមាន​មក​ពីព្រះវិញ្ញាណបរិសុទ្ធ ៖

« ពួក​លោក [ ពួកសាវក​ដប់ពីរនាក់ ] គឺជា​សាក្សីពិសេស​សម្រាប់ព្រះយេស៊ូវ​គ្រីស្ទ ។ វាគឺជា​សិទ្ធិ​របស់ពួកគេ​ដើម្បីស្គាល់​សេចក្ដីពិត និង​ដើម្បីមានសាក្សី​ពិតមួយ ។ នេះ​គឺជា​កាតព្វកិច្ច​ដ៏ពិត​មួយ​ចំពោះ​ពួក​លោក ដើម្បី​ដឹងដោយពិត​ថា ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​សំណព្វតែមួយគត់​របស់​ព្រះ​ និង​ជា​ព្រះប្រោសលោះ​នៃ​ពិភពលោក ។​ …

« សំណួរ​ជាញឹកញាប់​បាន​លើក​ឡើង ៖ ‹ តើ​វា​ចាំបាច់​ឲ្យ​សមាជិក​ម្នាក់នៃ​ក្រុមប្រឹក្សា​នៃ​ពួកដប់ពីរ​នាក់ ​​មើល​ឃើញព្រះអង្គ​សង្គ្រោះ​ដើម្បី​ក្លាយជា​សាវក​មួយរូប​ឬ ? វា​គឺជា​ឯកសិទ្ធិ​របស់ពួកលោក​ដើម្បី​មើល​ឃើញទ្រង់ ប្រសិន​បើស្ថានភាព​​​តម្រូវ ប៉ុន្តែ​ព្រះអម្ចាស់​​បាន​បង្រៀនថា វា​មាននូវ​​សាក្សី​រឹងមាំ​ជាង​ការ​មើលឃើញ​តួអង្គ ទោះជា​ការ​មើល​ឃើញព្រះរាជបុត្រា​នៃ​ព្រះ​ក្នុង​ការ​និមិត្ត​ក្ដី ។ ការ​បញ្ជាក់មក​លើ​ព្រលឹង​ ដែល​កើត​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ គឺ​សំខាន់ជាជាង​ការនិមិត្ត​មួយ » ( « The First Presidency and the Council of the Twelve » Improvement Era ខែ វិច្ឆិកា ឆ្នាំ ១៩៦៦ ទំព័រ ៩៧៩ ) ។

កិច្ចការ ១:២៤–២៦។ តើ​ពួកសាវក​ត្រូវ​បាន​ហៅ​នៅក្នុង​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

បន្ទាប់ពី​ការ​ហៅ និងការ​គាំទ្រ​របស់អែលឌើរ រ៉ូបឺត ឌី ហែល ជា​សាវក​មួយរូប នោះ​ប្រធាន​ ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ពន្យល់​អំពី​របៀប​ដែល​សាវក​មួយរូប​ត្រូវ​បាន​ហៅ​នៅជំនាន់​នេះ​ ៖

« នៅក្រោម​ផែនការ​របស់ព្រះអម្ចាស់​ អ្នកទាំងឡាយ​ណា​ដែល​មាន​ការទទួលខុសត្រូវ​ដើម្បីជ្រើសរើស​អ្នកកាន់តំណែង​ គឺត្រូវ​បាន​ស្វែងរក​ចម្លើយ​​ដោយ​សំនួរ​ដ៏​សំខាន់​បំផុត​មួយ ៖ ‹ តើ​នរណា​ដែល​ព្រះអម្ចាស់បាន​ជ្រើសរើស ? › មាននូវការ​ពិភាក្សា​យ៉ាង​​ល្អិត​ល្អន់ និង​ដោយស្ងាត់ស្ងៀម ។ ហើយ​មាននូវការ​អធិស្ឋាន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​ការ​បញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ការ​ជ្រើសរើស​នោះ​ត្រឹមត្រូវ ។

« … នៅក្នុងការ​បំពេញ [ តំណែង​នៅក្នុង​កូរ៉ុម​នៃពួក​ដប់ពីរ​នាក់ ] សមាជិក​ម្នាក់ៗ​នៃ​គណៈប្រធានទីមួយ និង​កូរ៉ូម​នៃ​ពួកដប់ពីរ​នាក់ ​អាច​ផ្ដល់​យោបល់​ដោយសេរី ។ ខ្ញុំមានទំនុកចិត្ត​ថា នៅគ្រប់ករណីទាំងអស់នឹង​​មាននូវការអធិស្ឋាន​ដ៏​ឱឡារិក និង​ដោយ​ស្មោះបំផុត ។ ក្រោយមក ការ​ជ្រើសរើសត្រូវបាន​ធ្វើឡើង​ដោយ​គណៈប្រធានទីមួយ បន្ទាប់ពី​ការ​អធិស្ឋាន​​ដោយឱឡារិក និង​ហ្មត់ចត់​បំផុត​ម្ដងទៀត​នោះ ។ ការជ្រើសរើស​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុមប្រឹក្សា​នៃ​ពួកដប់ពីរ​នាក់ ។ ថ្ងៃនេះ សមាជិក​ភាពនៃសាសនាចក្រ​នៅក្នុងសន្និសីទ​ជួបជុំគ្នា​ដើម្បី​គាំទ្រ​នូវការ​ជ្រើស​រើស​នោះ ។

« ខ្ញុំ​សូម​ផ្ដល់​ដល់បងប្អូន​នូវ​ទីបន្ទាល់របស់​ខ្ញុំ …ថា​ការ​បញ្ជាក់​ឲ្យ​ហៅ​បងប្រុស ហេល មក​កាន់​តំណែង​ដ៏​ខ្ពស់ និងពិសិដ្ឋ​នេះ កើតឡើង​​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ តាមរយៈ​វិញ្ញាណ​នៃ​ការ​ព្យាករ និង​វិវរណៈ ។ បងប្រុស ហេល ពុំបាន​ឲ្យ​ឈ្មោះ​ខ្លួន​ឯង​មក​ទេ ។ ឈ្មោះ​របស់គាត់​ត្រូវ​បាន​ប្រាប់​ដោយព្រះវិញ្ញាណ » (« God Is at the Helm »Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៥៣–៥៤ ) ។

កិច្ចការ ១:២៤–២៦។ ពួកសាវក​ត្រូវ​បាន​ហៅ​នៅក្នុង​ជំនាន់​របស់យើង

ទោះ​ជា​​សមាជិក​ភាព​ទូទៅ​នៃ​សាសនាចក្រ​ពុំ​ជ្រើសរើស​សាវក​បន្ទាប់ ឬ​អ្នកដឹកនាំ​បព្វជិតភាព​​ក្នុង​មូលដ្ឋាន​របស់សាសនាចក្រ​ក្ដី ក៏​យើង​មាន​ឱកាស​ដើម្បី​គាំទ្រ​ដល់​អ្នក​ទាំង​ឡាយ​​​ដែល​ព្រះ​បានហៅផងដែរ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​អំពី​អត្ថន័យ​ដើម្បី​គាំទ្រ​ដល់អ្នកដទៃ​ថា ៖ « នីតិវិធី​នៃ​ការគាំទ្រ​គឺ​លើស​ពី​ការលើកដៃ​គាំទ្រ​ជា​ទំនៀមទំលាប់​មួយ​ទៅ​ទៀត ។ វគជករតងចតតមយដមបលកសទយគទរជយដលអនកទងឡយដលតរវបនជរសរសThisWorkIsConcernedwithPeopleEnsignខឧសភឆន១៩៩៥ទពរ៥១