បណ្ណាល័យ
មេរៀន​ទី ៩៨ ៖ កិច្ចការ ២៧-២៨


មេរៀន​ទី ៩៨

កិច្ចការ ២៧-២៨

សេចក្ដីផ្ដើម​

កាល​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម​ក្នុងនាម​ជា​អ្នក​ទោស​ម្នាក់ ប៉ុល​ត្រូវ​បាន​គេ​បញ្ជូន​ខ្លួន​តាម​សំពៅ​ទៅ​កាន់​កោះ​មួយ ។ នៅ​លើ​កោះ​នោះ លោក​ត្រូវ​បាន​ពស់​វែក​ចឹក ប៉ុន្តែ​គ្មាន​គ្រោះថ្នាក់​អ្វី​ទេ ហើយ​លោក​បាន​ព្យាបាល​អ្នក​ជំងឺ​ជាច្រើន ។ នៅ​ទីបំផុត​ប៉ុល​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​ក្រុង​រ៉ូម ជា​កន្លែង​ដែល​លោក​បាន​ជាប់​ឃុំ​នៅ​ក្នុងផ្ទះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​បាន​បង្រៀន ព្រមទាំង​ថ្លែង​ទីបន្ទាល់អំ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ២៧

ប៉ុល​ត្រូវ​គេ​បញ្ជូន​ខ្លួន​តាម​សំពៅ​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម

សូម​សរសេរ​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ នៅលើ​ក្ដារខៀនពី​មុន​ចាប់ផ្ដើម​បង្រៀន ។ ( សេចក្ដី​ថ្លែងការណ៍​ទាំង​នេះ​មាន​នៅ​ក្នុងសៀវភៅ ដើម្បីកម្លាំង​​យុវជន [ កូន​សៀវភៅ ឆ្នាំ ​២០១១ ] ទំព័រ , ១១១៦ ) ។

« ចូរ​ចៀសវាង​ពី​ការ​ដើរ​លេង​ជា​គូ​ញឹក​ញាប់​​ជាមួយ​នឹង​ដៃ​គូ​ដដែលៗ » ។

« កុំចូលរួមទស្សនា ឬ​ចូលរួមក្នុងអ្វី​ដែលថោកទាប អសីលធម៌ ហិង្សា ឬ អាសគ្រាម​តាម​រូបភាពណាមួយឡើយ » ។

« ប្រសិនបើមិត្តភ័ក្តិរបស់អ្នកទទូចឲ្យអ្នក​ធ្វើនូវអ្វី​ដែលប្រាសចាក​ ចូរធ្វើជាមនុស្សម្នាក់​ដែលក្រោកឈរឡើងសម្រាប់ភាពត្រឹមត្រូវ ទោះបីជាអ្នកត្រូវឈរតែ​ម្នាក់ឯងក៏ដោយ » ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ។

  • ហេតុអ្វី​យុវវ័យ​មួយ​ចំនួន​អាចនឹង​​ជ្រើសរើស​​មិន​ស្ដាប់​តាម​សេចក្តីថ្លែងការណ៍​​ព្រមាន និង​ការ​ទូន្មាន​ទាំង​នេះ ?

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ២៧ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដី​ពិត​ដែល​នឹង​ជួយ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ​ ដើម្បី​ស្ដាប់​តាម​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។

សូម​រំឭក​សិស្ស​ថា ប៉ុល​ត្រូវបាន​គេ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ ហើយ​ត្រូវ​ឃុំ​ខ្លួន ។ ប៉ុល​បាន​ដាក់​បណ្ដឹង​រឿង​ក្ដី​របស់​លោក​ឡើង​ទៅ​ស្ដេច​សេសា​នៅ​ក្រុង​រ៉ូម ដែលជា​សិទ្ធិ​របស់​លោក​ក្នុង​នាម​ជា​ពលរដ្ឋ​រ៉ូម​ម្នាក់ ។ សូម​សង្ខេប កិច្ចការ ២៧:១–៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​ធ្វើ​ដំណើរ​ជាមួយ​ពួក​អ្នក​ទោស​ផ្សេង​ទៀត​តាម​ទូក​ឆ្ពោះ​ទៅ​កាន់​ក្រុង​រ៉ូម ក្រោម​ការឃុំឃាំងរបស់​​មេបញ្ជាការ​រ៉ូម​ម្នាក់ ( ជា​មន្ត្រី​ទ័ព​រ៉ូម​ម្នាក់​ដែលបញ្ជា​ទ័ព​ពី ៥០ ទៅ ១០០ នាក់ ) ។ បន្ទាប់​ពី​ធ្វើ​ដំណើរ​តាម​ទូក​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពួកគេ​បាន​ឈប់​នៅ​ផែ​មួយ​នៅ​កោះ​ក្រេត ។ នៅ​ពេល​ពួកគេ​ចេញ​ពី​ផែ​នោះ ប៉ុល​បាន​ព្រមាន​ដល់​មនុស្ស​នៅ​លើ​សំពៅ​នោះ​ថា ពួកគេ​មិន​គួរ​បន្ត​ដំណើរ​របស់​ពួកគេ​ទៀត​ទេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៧:៩-១០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលថា ប៉ុល​បាន​ដឹង​ថា​នឹងមាន​អ្វី​កើត​ឡើងខ្លះ ប្រសិន​បើ​លោក និង​មនុស្ស​ផ្សេង​ទៀត​នៅ​លើ​សំពៅ​នោះ​បន្ត​ធ្វើ​ដំណើរ​ទៅ​រ៉ូម​នោះ ។ អ្នក​គួរ​ពន្យល់​ថា ពាក្យ បុណ្យ​តម នៅ​ក្នុង​បរិបទ​នេះ​មាន​ន័យ​ថា ការ​មិន​បរិភោគ​អាហារ​ដោយ​ស្ម័គ្រ​ចិត្ត ។ នៅ​ក្នុង​ករណី​នេះ « បុណ្យ​តម » ប្រហែល​ជា​សំដៅ​ទៅ​លើ​ថ្ងៃ​បរិសុទ្ធ​របស់​ពួក​សាសន៍​យូដា​ដែល​ហៅ​ថា ថ្ងៃ​នៃ​ដង្វាយធួន ដែល​បាន​កំណត់​តាំង​ពី​ដើម​រដូវ​នោះ ​ដែល​ជា​ទូទៅ​វា​គ្មាន​សុវត្ថិភាព​​ដើម្បី​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ​មេឌី​ទែរ៉ាណេ​ឡើយ ដោយសារមាន​ព្យុះ​ធំៗ​ ។

  • យោង​តាម ខ​ទី ១០តើ​ប៉ុល​បាន​​ព្រមាន និង​​ព្យាករ​អ្វីខ្លះ​ទាក់ទង​នឹង​អ្វី​ដែល​នឹង​កើត​ឡើង ប្រសិន​បើ​ពួកគេ​បន្ត​ធ្វើ​ដំណើរ​ទៀត ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន កិច្ចការ ២៧:១១-១២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា មេទ័ព​រ៉ូម​ម្នាក់​នោះ និង​មនុស្ស​ដទៃ​ទៀត​នៅ​លើ​សំពៅ​បាន​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច​ទៅ​នឹង​ការ​ព្រមាន​របស់​ប៉ុល ។

  • ផ្ទុយ​ពី​ការ​ស្ដាប់​តាម​ការ​ព្រមាន​របស់​ប៉ុល តើ​មេបញ្ជាការ​នោះ​បាន​​ទុកចិត្ត​នរណា​វិញ ?

  • ហេតុអ្វី​អ្នក​គិត​ថា​មេទ័ព​នោះ​ជឿ​លើ​ម្ចាស់​សំពៅ​ច្រើន​ជាង​ប៉ុល ?

  • យោង​តាម ខ​ទី ១២ ហេតុអ្វី​មនុស្ស​ភាគច្រើន​នៅ​លើ​សំពៅ​នោះ​បាន​បដិសេធ​ការ​ព្រមាន​របស់​ប៉ុល ? ( សូម​ពន្យល់​ថា ពាក្យ ទ្វារ​សមុទ្រ សំដៅ​ទៅ​លើ​ផែ ហើយ ស្រួល​ មាន​ន័យ​ភាព​សុខ​សាន្ត ឬ​ងាយ ) ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី កិច្ចការ ២៧:១៣-២១ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ថាមាន​​អ្វី​បាន​កើត​ឡើង កាល​សំពៅ​នោះ​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​រ៉ូម​នោះ ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង កាល​សំពៅ​នោះ​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​រ៉ូម​នោះ ?

  • បន្ទាប់​ពី​ឃើញ​ថា « មាន​ខ្យល់​បក់​រំភើយ​ៗ​មក​ពី​ទិស​ខាង​ត្បូង » ( ខ​ទី ១៣​ ) តើ​មនុស្ស​នៅ​លើ​សំពៅ​​អាច​នឹង​​គិតយ៉ាងណាអំពី​ប៉ុល និង​ការ​ព្រមាន​ដែល​លោក​បាន​ផ្ដល់​ឲ្យនោះ ?

  • យោង​តាម ខ​ទី ២០ តើ​មនុស្ស​នៅ​លើ​សំពៅ​នោះ​មាន​អារម្មណ៍​យ៉ាងណា ​កាលដែល​​នៅ​ក្នុង​ព្យុះ​ភ្លៀង​នោះ ?

  • ដូច​ដែល​បាន​បង្ហាញ​ដោយ​ពាក្យ​សម្ដី​របស់​ប៉ុល​ ដែល​បាន​កត់​ត្រា​នៅ​ក្នុង ខ​ទី ២១​ តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ ​អំពី​រឿង​ដែល​អាច​កើត​ឡើង ប្រសិន​បើ​យើង​បដិសេធការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ប្រសិន​បើ​យើង​បដិសេធ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ នោះ​​យើង​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​គ្រោះ​ថ្នាក់​ហើយ ។ សូមសរសេគោលការណ៏នេះនៅលើក្តាខៀន។ សូម​ពន្យល់​ថា គ្រោះថ្នាក់​នោះ​អាច​រួម​បញ្ចូល​​ទាំង ការ​បាត់បង់​សិទ្ធិ​ទទួល​បាន​ពរជ័យ​ដែល​យើង​នឹង​ទទួល​បាន​ផង​ដែរ ) ។

សូម​មើល​ឡើង​វិញ​ជាមួយ​នឹង​សិស្ស​នូវ​ហេតុផល​ដែល​មេទ័ពនោះ និង​មនុស្ស​ដទៃ​​ទៀត​នៅ​លើ​សំពៅ​បាន​បដិសេធ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ប៉ុល ( សូមមើល កិច្ចការ ២៧:១១–១២ ) ។

  • តើ​មនុស្ស​នៅ​សព្វថ្ងៃ​នេះ​អាច​ធ្វើ​ការ​ដោះ​សារ​ស្រដៀង​គ្នា​នេះ ​ដើម្បី​បដិសេធ​ចំពោះ​​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី​របស់​ព្រះអម្ចាស់​តាម​របៀប​ណា ?

ដោយ​ប្រើ​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ឬ​សុន្ទរកថា​ក្នុង​សន្និសីទ​ថ្មីៗ សូម​ផ្ដល់​ជា​ឧទាហរណ៍​បន្ថែម​ទៀត​អំពី​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ពួក​ព្យាការី​ ដែល​អ្នក​មាន​អារម្មណ៍​ថា វា​ទាក់ទង​នឹង​សិស្ស ។

  • តើ​មនុស្ស​ទាំងឡាយ​អាច​នឹង​បណ្តោយ​ឲ្យ​ខ្លួន​ស្ថិត​ក្នុង​គ្រោះថ្នាក់​បែប​ណាខ្លះ ដោយ​សារ​ការ​បដិសេធ​ចំពោះការ​ព្រមាន និង​ពាក្យ​ទូន្មាន​​មក​ពី​ពួក​ព្យាការីនោះ ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន កិច្ចការ ២៧:២២-២៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា តើប៉ុល​បាន​ប្រាប់​ដល់​ពួក​មនុស្ស​នៅ​លើ​សំពៅ​នោះ​អំពី​អ្វីខ្លះ ។

  • ប្រសិន​បើ​អ្នក​នៅ​លើ​សំពៅ​នោះ​កណ្ដាល​ព្យុះ​ភ្លៀង​ដ៏​គួរ​ឲ្យ​រន្ធត់ តើ​ពាក្យ​របស់​ប៉ុល​មួយ​ណា​ដែល​នឹង​ជួយ​លួង​លោម​ចិត្ត​អ្នក ?

  • តើ​ប៉ុល​បាន​ព្យាករ​ថា ​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​មនុស្ស និង​សំពៅ​នោះ ?

សូម​សង្ខេប កិច្ចការ ២៧:២៧–៣០ ដោយ​ពន្យល់​ថា នៅ​យប់​ទី​ ១៤ នៃ​ព្យុះ​នោះ ក្រុម​នាវិក​​បាន​បោះ​យុថ្កា​ចំនួន​បួន​ចូល​ទៅ​ក្នុង​សមុទ្រ ដើម្បី​ការពារ​សំពៅ​កុំ​ឲ្យ​បោក​ទៅ​ត្រូវ​នឹង​ថ្ម ។ បន្ទាប់​មក​ក្រុម​នាវិក​នោះ​បាន​ទៅ​ខាង​មុខ​សំពៅ ហើយ​ធ្វើ​សកម្មភាព​ទំនង​ដូចជា​ពួកគេ​បាន​ត្រៀម​បោះ​យុថ្កា​បន្ថែម​ទៀត ។ ប៉ុន្តែ តាមពិត​ពួកគេ​កំពុង​ត្រៀម​បោះ​បង់​សំពៅ​នោះ​ចោល ហើយ​ភៀសខ្លួន​ជាមួយ​​នឹង​ទូក​តូច​មួយ ដោយសារ​ពួកគេ​ភ័យ​ខ្លាច​ថា​ សំពៅ​នោះ​នឹង​លិច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៧:៣១-៣២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការ​ព្រមាន​ដែល​ប៉ុល​បាន​ផ្ដល់​ដល់​មេទ័ព និង​ពួក​ទាហានទាំង​នោះ ។ សូម​ពន្យល់​ថា ពាក្យ ពួក​នោះ នៅ​ក្នុង ខ​ទី ៣១ សំដៅ​ទៅ​លើ​ក្រុម​នាវិក​​ដែល​ព្យាយាម​គេច​ខ្លួន ។

  • តើ​ការ​ព្រមានអ្វីខ្លះ​ដែល​ប៉ុល​បាន​ផ្ដល់​ទៅ​មេទ័ព និង​ពួក​ទាហាន​នោះ ?

  • តើ​ពួក​ទាហាន​នោះ​បាន​ឆ្លើយ​តប​ចំពោះ​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​របស់​ប៉ុល​យ៉ាង​​ដូចម្ដេច ? ( ពួកគេ​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​លោក ហើយ​បាន​រារាំង​​ពួក​នាវិក​ពី​ការ​គេច​ខ្លួន ​ដោយ​ការ​កាត់​ខ្សែ​ពួរ​ទូក​តូច​នោះ ហើយ​បណ្ដោយ​ឲ្យ​វា​អណ្តែត​ទៅ​តែ​ឯង ) ។

សូម​ពន្យល់​ថា លុះ​ស្អែក​ឡើង ប៉ុល​បាន​អង្វរ​ដល់​មនុស្ស​នៅ​លើ​សំពៅដែល​បាន​តម​អាហារ​ឲ្យ​ទទួល​ទានអាហារវិញ ( សូម​មើល កិច្ចការ ២៧:៣៣–៣៤ ) ។ លោក​បាន​អះអាង​នឹង​ពួកគេ​ជា​ថ្មី​ថា នឹង​គ្មាននរ​ណា​ម្នាក់​ស្លាប់​ឡើយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៧:៣៥-៣៦ ឲ្យ​ឮៗ ។ សូមឲ្យ​សិស្ស​ផ្ទៀងតាម ។

  • តើ​ក្រុម​មនុស្ស​នោះ​បាន​ឆ្លើយ​តប​ចំពោះ​ការ​ទូន្មាន​របស់​ប៉ុល​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប កិច្ចការ ២៧:៣៧–៤១ ដោយ​ពន្យល់​ថា សំពៅ​នោះ​បាន​លិច​ កាល​វា​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ម៉ាល់តា ។ សូម​អញ្ជើញ​សិស្សឲ្យ​​អាន កិច្ចការ ២៧:៤២-៤៤ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើលនូវ​​អ្វី​ដែល​បាន​កើត​ឡើង​ដល់​មនុស្ស​នៅ​លើ​សំពៅ ។

  • តើ​មាន​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​មនុស្ស​នៅ​លើ​សំពៅ ?

សូម​រំឭក​សិស្ស​អំពី​ការ​ព្យាករ​របស់​ប៉ុល​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​កិច្ចការ ២៧:២២–២៦ ថា​គ្មាន​នរណា​ម្នាក់​នឹង​ត្រូវ​ស្លាប់​ឡើយ ថ្វី​បើសំពៅ​នោះ​ត្រូវ​លិច​ក្ដី ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ក្នុង​ដំណើរ​រឿង​នេះ អំពី​អ្វី​ដែល​អាច​កើត​ឡើង ប្រសិន​បើ​យើង​បាន​ស្ដាប់​តាម​ពាក្យ​ទូន្មាន និង​ការ​ព្រមាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ? ( សិស្ស​អាច​ប្រាប់​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​ស្ដាប់​តាម​ពាក្យ​ទូន្មាន និង​ការ​ព្រមាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ នោះ​ព្រះអម្ចាស់​នឹង​បំពេញ​ការ​សន្យា​របស់​ទ្រង់​ចំពោះ​យើង ។ ប្រសិន​បើ​យើង​ស្ដាប់​តាម​ពាក្យ​ទូន្មាន និង​ការ​ព្រមាន​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ នោះ​យើង​អាច​ទប់ទល់​នឹង​គ្រោះថ្នាក់​​ដែល​គំរាម​​កំហែង​យើង​បាន ។ សូម​​សរសេរ​គោលការណ៍​ទាំង​នេះ​នៅលើ​ក្ដារខៀន ) ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​អំពី​គោលការណ៍​ ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង កិច្ចការ ២៧ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« គ្រប់​ពេល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅ​ពេល​ខ្ញុំ​បាន​ជ្រើស​រើស​ពន្យារពេល​ធ្វើ​តាម​ពាក្យ​ទូន្មាន​ដ៏​បំផុស​គំនិត ឬ​សម្រេច​ចិត្ត​ថា ខ្ញុំ​ជា​មនុស្ស​ដែល​ត្រូវបានលើក​លែង នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ថិត​នៅ​​ក្នុងសភាព​គ្រោះថ្នាក់​ហើយ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ស្ដាប់​តាម​ការ​ទូន្មាន​របស់​ព្យាការី ខ្ញុំ​ទទួល​អារម្មណ៍​​បញ្ជាក់​នៅ​ក្នុង​ការ​អធិស្ឋាន ហើយ​ពេល​ខ្ញុំ​បានធ្វើ​តាម​ នោះ​ខ្ញុំ​បាន​រក​ឃើញថា ខ្ញុំ​បាន​ឆ្ពោះទៅ​ទីសុវត្ថិភាព​ហើយ ​» ( « Finding Safety in Counsel »Ensign ខែ​ឧសភា ឆ្នាំ​ ១៩៩៧ ទំព័រ ២៥ ) ។

  • តើ​ការ​ស្ដាប់​តាម​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​ដែល​ត្រូវ​បាន​បំផុស​គំនិត​ដោយ​​ពួក​អ្នក​បម្រើ​​របស់​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​ទប់ទល់នឹងគ្រោះថ្នាក់ ដែលគំរាម​កំហែងដល់​សុវត្ថិភាព​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម​​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​អាច​សិក្សាអំ​ពី​ការ​ទូន្មាន​របស់​​ពួក​ព្យាការី​សម័យ​ទំនើប​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ទស្សនាវដ្ដី​សាសនាចក្រ ព្រម​ទាំង​នៅ​ក្នុងសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន​ផងដែរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា តើ​ពួកគេ​មាន​កំពុង​តែ​បដិសេធ​ការព្រមាន ឬ​ពាក្យ​ទូន្មាន​ណា​មួយ​មក​ពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដែរ​ឬទេ ឬ​ឲ្យ​ពួកគេ​​គិតពិចារណា​​ពី​វិធី​មួយ​ដែល​ពួកគេ​អាច​ស្ដាប់​​តាម​ការ​ព្រមាន និង​ពាក្យ​ទូន្មាន​ ដែល​ពួកគេ​បាន​ទទួល​ឲ្យបាន​​កាន់​តែ​ប្រសើរ​ឡើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពី​គោលការណ៍​មួយ​ទាក់ទង​នឹង​របៀប ​ដែល​ពួកគេ​នឹង​ស្ដាប់​តាម​ពាក្យ​ទូន្មាននោះ​ឲ្យបាន​​កាន់​តែ​ប្រសើរ​ឡើង ។

កិច្ចការ ២៨

ប៉ុល​ត្រូវ​គេ​នាំ​ខ្លួន​ទៅ​ក្រុង​រ៉ូម ជា​កន្លែង​ដែល​លោក​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ

ចូរ​បង្ហាញ​ដល់​សិស្ស​នូវ​រូបភាព​ខ្យល់​ព្យុះ​សង្ឃរា ឬ​ខ្យល់​កួច ( ឬ​គូរ​វា​នៅ​លើ​ក្ដារខៀន ) ។

រូបភាព
ខយលពយ

សូម​ពន្យល់​ថា អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា ឧបសគ្គ និង​ការ​សាក​ល្បង​នៅ​ក្នុង​ជីវិត​គឺជា « ខ្យល់​កួច​ខាង​វិញ្ញាណ » ( សូម​មើល « Spiritual Whirlwinds »EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១៤ ទំព័រ​ ១៨–២១ ) ។

  • តើ​ឧទាហរណ៍​មួយ​ចំនួន​អំពី​ការ​សាកល្បង និង​ការ​លំបាក​ដែល​អាច​ប្រៀប​បាន​ទៅ​នឹង​ខ្យល់​កួច​នោះ​មាន​អ្វីខ្លះ ?

នៅ​ពេល​សិស្ស​សិក្សា កិច្ចការ ២៨ សូម​អញ្ជើញពួកគេ​ឲ្យរកមើល​គោលការណ៍​មួយ​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ​នឹង « ខ្យល់​កួច​ខាង​វិញ្ញាណ »​ ដែល​ពួកគេ​ជួប​ដោយ​ស្មោះត្រង់ ។

សូម​ពន្យល់​ថា នៅ​ក្នុង កិច្ចការ ២៨ យើង​បាន​អាន​អំពី​បទពិសោធន៍​របស់​ប៉ុល​នៅលើ​កោះ, ការ​បន្ត​ដំណើរ​របស់​លោក​ទៅ​ក្រុង​រ៉ូម និង​ការ​ជាប់​ឃុំ​របស់​លោក​នៅ​ក្រុង​រ៉ូម ។

សូម​ចែក​សិស្ស​ជា​បី ឬ​ច្រើន​ក្រុម អាស្រ័យ​ទៅ​លើ​ចំនួន​សិស្ស​របស់​អ្នក ។ សូម​ចាត់តាំង​បណ្តុំ​បទគម្ពីរ​ខាង​ក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ៖កិច្ចការ ២៨:១–៦, កិច្ចការ ២៨:៧–១៤ និង កិច្ចការ ២៨:១៦–២៤​សូម​ឲ្យ​បណ្ដុំ​បទ​គម្ពីរ​ដូចគ្នា​ទៅ​ក្រុមផ្សេងទៀត​​ ប្រសិន​បើ​ចាំបាច់ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ ឲ្យ​សិក្សា​បណ្ដុំ​បទគម្ពីរ​របស់​ពួកគេ រួចហើយ​ធ្វើ​ដូច​តទៅ​នេះ ( សូម​សរសេរ​សេចក្ដី​ណែនាំ​ទាំងនេះ​នៅ​លើ ក្ដារខៀន ) ៖

  1. គូរ​រូបភាព​មួយ ឬ​សរសេរ​ព័ត៌មាន​មួយ​ដែល​សង្ខេប​ពី​ព្រឹត្តិការណ៍​ ដែល​បាន​រៀបរាប់​នៅ​ក្នុង​បណ្ដុំ​បទ​គម្ពីរ​របស់​អ្នក ។

  2. បង្ហាញ​រូបភាព​របស់​អ្នក ឬ​អាន​ព័ត៌មាន​នោះ​ទៅ​ដល់​សិស្ស​ផ្សេង​ទៀត ហើយ​សង្ខេប​ព្រឹត្តិការណ៍ ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​បណ្ដុំ​បទគម្ពីរ​របស់​អ្នក ។

បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ឲ្យ​​ក្រុម​នីមួយៗ​ប្រាប់​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ ( ប្រសិន​បើ​មាន​លើស​ពី​បី​ក្រុម សូម​អញ្ជើញ​ក្រុម​ទាំងអស់​​ដែល​មាន​បណ្ដុំ​បទគម្ពីរ​ដូចគ្នា​ចែកចាយ​រូបភាព ឬ​ព័ត៌មាន​របស់​ពួកគេ និង​គំនិត​បន្ថែម​​ ដែល​ពួកគេ​បាន​ទទួល​មក​ពី​ការ​អាន​នៅ​ក្នុង​ខគម្ពីរ​របស់​ពួកគេ ) ។

  • តើ​ប៉ុល​បានជួបការ​សាកល្បង​អ្វីខ្លះ​ កាល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​រ៉ូម ហើយ​ស្នាក់​នៅទី​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ២៨:៣០-៣១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ​រកមើល​ថា តើ​ប៉ុល​អាច​ធ្វើ​អ្វីបាន​ខ្លះ ទោះជា​លោកត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ក្ដី ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​ប៉ុល​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​ថា ​លោក​បាន​បន្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ ទោះជាលោក​បាន​ជួព​នឹង​ការ​សាក​ល្បង​ជាច្រើន​ក្ដី ?

  • តើ​រឿង​ល្អ​អ្វីខ្លះ​បាន​កើត​ឡើង​ចេញ​ពី​ការ​សាកល្បង​ ដែល​ប៉ុល​បាន​ជួប​កាល​នៅ​លើ​សមុទ្រ កាល​ត្រូវ​គេ​ចាប់​ខ្លួន​បញ្ជូន​តាម​សំពៅ និង​កាល​ជាប់​ឃុំ​នៅ​ក្រុង​រ៉ូម ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ប្រសិន​បើ​យើង​ស្មោះ​ត្រង់ នោះ​ព្រះ​អាច​ជួយ​យើង​​បង្វែរ​ទុក្ខវេទនា​របស់​យើង​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​យើង និង​មនុស្ស​ផ្សេង​ទៀត) ។

  • តើ​ឧទាហរណ៍​នានា​នៃ​វិធី​ដែល​ព្រះ​អាច​ជួយ​មនុស្ស​​​ឲ្យ​បង្វែរ​ការ​សាកល្បង​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​ពួកគេ និង​មនុស្ស​ផ្សេង​ទៀត​នោះ​មាន​អ្វីខ្លះ ?

  • តើ​ព្រះ​ធ្លាប់​ជួយ​អ្នក ឬ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្គាល់​​បង្វែរ​ការ​សាកល្បង​​ទៅ​ជា​ពរជ័យ​មួយ​សម្រាប់​ខ្លួន​អ្នក ឬ​មនុស្ស​ដទៃ​នៅ​ពេល​ណា ? ( សូម​ពិចារណា​ធ្វើការ​​ចែកចាយ​ឧទាហរណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក ) ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ប៉ុល ហើយ​ជ្រើសរើស​​​បន្ត​ស្មោះ​ត្រង់ កាល​ពួកគេ​​ជួប​នឹង​ការ​សាក​ល្បង ដើម្បី​ឲ្យ​ព្រះ​អាច​ជួយ​ពួកគេ​បង្វែរ​ការ​សាកល្បង​ទាំងនោះ​​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួន​ពួកគេ និង​មនុស្ស​ដទៃ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កិច្ចការ ២៨:១៧-៣១ ។ ប៉ុល​បាន​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​រ៉ូម

« តាម​ដែល​យើង​ដឹង​ ប៉ុល​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​គេ ​ដែល​បាន​ប្រកាស​ដំណឹងល្អ​នៅ​ក្រុង​រ៉ូម ។ ប៉ុល​បាន​ប្រកាស​ដំណឹង​ល្អ​ជា​លើក​ដំបូង​ដល់​ពួក​សាសន៍​យូដា ដូចដែល​លោក​បាន​ធ្វើ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ហើយ​មាន​ពួកគេ​មួយ​ចំនួន​បាន​ជឿ​លើ​លោក ហើយ​បន្ទាប់​មក​លោក​​បាន​បង្វែរ​ចំណាប់​អារម្មណ៍​របស់​លោក​ទៅ ‹ អស់​អ្នក​ណា​ដែល​មក​ឯ ​[ លោក ] › ( កិច្ចការ ២៨:៣០ ) ដែល​ពួកគេ​ភាគច្រើន​ទំនង​ជា​ពួក​សាសន៍​ដទៃ ។ កាល​ជាប់​​ឃុំ​នៅ​ក្នុង​ផ្ទះ ប៉ុល​បាន​សរសេរ​សំបុត្រ​ដែល​មនុស្ស​ចំនួន​បាន​ហៅ​ថា​ជា ‹ សំបុត្រ​​នៅ​ក្នុង​ទី​ឃុំ​ឃាំង ›—កូល៉ុស អេភេសូរ ភីលេម៉ូន និងភីលីព ។ បន្ទាប់​ពី​លោក​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នៅ​ក្រុង​រ៉ូម នោះ​មាន​គេ​ជឿ​ថា ប៉ុល​ត្រូវ​​បាន​គេ​កាត់​សេចក្ដី ហើយ​ត្រូវ​​បាន​ដោះ​លែង ហើយ​ថា​ក្រោយ​មក​ទៀត លោក​បាន​ធ្វើ​ការ​ងារ​បម្រើ​នៅ​តំបន់​អាស៊ី, ក្រិក ហើយ​ប្រហែល​​ជានៅ​​អេស្ប៉ាញ​ផង​ដែរ ពីមុន​ត្រូវ​គេ​ចាប់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្រុង​រ៉ូម ។ យោង​តាម​ទំនៀម​ទម្លាប់ លោក​ត្រូវបាន​គេ​សម្លាប់​​នៅ​គ្រានៃ​ការ​បៀតបៀន​ក្រោម​ការ​ដឹកនាំ​របស់​ស្ដេច​ណេរូ ប្រហែល​ជា​នៅ​ចន្លោះ គ.ស.៦៤ និង ៦៨ ។ ប៉ុល​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ពី​ការ​ស្លាប់​​នា​ពេល​ខាង​មុខ​​របស់​លោកនៅ​ក្នុង ធីម៉ូថេទី ២ ៤:៦–៨ » ( New Testament Student Manual [ Church Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៣៣០ ) ។

កិច្ចការ ២៨ ។ ប្រសិន​បើ​យើង​ស្មោះ​ត្រង់ នោះ​ព្រះ​អាច​ជួយ​យើង​​បង្វែរ​ទុក្ខវេទនា​របស់​យើង​ទៅ​ជា​ពរជ័យ​សម្រាប់​ខ្លួនយើង និងមនុស្សផ្សេងទៀត

ប្រធាន យ៉ូហាន ថេលើរ បានបង្រៀនថា នៅពេលយើង​បន្ត​ស្មោះ​ត្រង់ ហើយ​គោរព​ប្រតិបត្តិ​តាម​ព្រះអម្ចាស់ នោះ​ការ​សាកល្បង​របស់​​យើង​អាច​ក្លាយ​ទៅ​ជារឿង​ល្អ និង​ជា​ពរជ័យ​សម្រាប់​យើង ៖

« តើ​បងប្អូន​ពុំ​ឃើញ​ពី​ភាពចាំបាច់​នៃ​ការ​សាកល្បង និង​ការ​រងទុក្ខ​ទាំងនេះ ព្រមទាំង​ទិដ្ឋភាព​ដែល​យើង​ត្រូវ​ឆ្លង​កាត់​ទេ​ឬអី ? ព្រះអម្ចាស់​បាន​ដាក់​យើង​​នៅ​ក្នុងស្ថានភាព​ទាំងនោះ​ ដើម្បី​បង្កើន​នូវ​ពរជ័យ​ដ៏​ធំ​​បំផុត​ដល់​រាស្ត្រ​របស់​ទ្រង់ ។ មតិរបស់ខ្ញុំ គឺជឿថា​រឿង​​ទាំង​នេះ​ដែល​កំពុង​ហ៊ុម​ព័ទ្ធ​យើង ​​កំពុងបង្ខូច​ប្រយោជន៍​យើង និង​នគរ​ព្រះនា​ពេល​​នេះ ​វា​នឹង​ផ្ដល់​ឲ្យ​នូវ​ការ​លើក​ស្ទួយ​មួយ​ដ៏​ធំ​បំផុត ដែល​ពុំ​ធ្លាប់​មាន​ពីមុន​មក ហើយ​អ្វីៗ​ទាំងអស់​គឺជា​រឿង​ត្រឹមត្រូវ ហើយ​​អ្វីៗ​ទាំងអស់​នឹង​ក្លាយជា​រឿង​ត្រឹមត្រូវ ប្រសិន​បើ​យើង​គោរព​តាម​បទបញ្ញត្តិ​​ទាំងឡាយ​របស់​ព្រះ ។ តើ​យើង​ត្រូវកាន់​ជំហរយ៉ាង​ណា​—ក្នុងនាមជា​បុរស ស្ត្រី និង​កុមារ​គ្រប់​រូប ? ធ្វើ​កាតព្វ​កិច្ច​របស់​យើង​នៅ​ចំពោះ​ព្រះ គោរព​ទ្រង់ ហើយ​អ្វីៗដែល​ត្រឹមត្រូវ​ ។ ហើយ​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ដែល​ពុំ​ទាន់​កើត​ឡើង​នៅ​ឡើយ យើង​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​ហស្ដ​របស់​ព្រះ ហើយដឹង​ថា ទោះ​ជា​មាន​រឿង​អ្វី​ក៏​ដោយ វា​គឺជា​រឿង​ត្រឹមត្រូវ ហើយ​ថា​ព្រះ​នឹង​គ្រប់​គ្រង​រាល់​កិច្ចការ​ទាំងអស់​សម្រាប់​សេចក្ដី​ល្អ​របស់​យើង និង​ជា​ប្រយោជន៍​ដល់​សាសនាចក្រ​ និង​នគរ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ » ( Teachings of Presidents of the Church: John Taylor [ ឆ្នាំ ២០១១], ២០៦–៧) ។