បណ្ណាល័យ
មេរៀន​ទី ១៣៧ ៖ ហេព្រើរ ៧–១០


មេរៀន​ទី ១៣៧

ហេព្រើរ ៧–១០

សេចក្ដីផ្ដើម​

ប៉ុលបាន​​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​កណ្តាល​នៃ​ « សេចក្តីសញ្ញា​ថ្មី » ( ​ហេព្រើរ ៨:៨ ) ។ លោក​បាន​ពន្យល់​ថា ពលិកម្ម​របស់​ព្រះគ្រីស្ទ​គឺ​ជា​ឧត្តមភាព​​ចំពោះ​យញ្ញ​បូជារបស់លោក​ម៉ូសេ ហើយ​ថា​ពិធីបរិសុទ្ធ​របស់​លោក​ម៉ូសេ គឺ​ចង់​បង្ហាញ​ដល់​មនុស្ស​ឲ្យ​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

យោបល់​សម្រាប់ការ​បង្រៀន

ហេព្រើរ ៧–៨

ប៉ុល​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​កណ្តាល​​នៃ​សេចក្តីសញ្ញា​ថ្មី

ការ​ប្រើ​ភ្លើង​ពិល​បង្កើត​ជា​ស្រមោល​នៃ​វត្ថុ​តូច​មួយ ( ដូចជា​កូនសោ ឬ​កន្ត្រៃ ) នៅលើ​ក្ដារខៀន ។ ចូរសួរ​ដល់សិស្ស​បើ​ពួកគេ​ស្គាល់​វត្ថុ​នោះ តាម​រយៈ​​ការ​មើល​ឃើញ​តែ​ស្រមោល ។ ចូរ​ចង្អុល​បង្ហាញ​ថា ជា​ញឹកញាប់​យើង​អាច​កំណត់​ថា​វត្ថុ​នោះ​ជា​អ្វី​ ដោយ​ការ​មើល​ឃើញ​តែ​ស្រមោល ។

រូបភាព
ព្រះយេស៊ូវ​កំពុងអធិស្ឋាន​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានី

ចូរ​បង្ហាញ​រូបភាពព្រះ​យេ​ស៊ូវអធិស្ឋាន​នៅ​សួន​ច្បារ​គែតសេម៉ានីGospel Art Book[ ឆ្នាំ ២០០៩ ] លេខ ៥៦, សូមមើល​ផងដែរ​LDS.org ) ។ សូម​ពន្យល់​ថា ព្រះគម្ពីរ​សញ្ញា​ចាស់​កត់ត្រា​អំពី​ពិធីការ និងពិធីបរិសុទ្ធ​នានា​ដែល​ដំណើរ​ការ​ដូច​ជាប្រភេទ និង​ស្រមោល ឬ​ជា​និមិត្តរូប និង​ជា​ប្រផ្នូល​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ។

  • តើ​ឧទាហរណ៍​អ្វីខ្លះ​ដែល​បាន​កត់ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​លក្ខណៈ​គំរូ និង​ស្រមោល​​អំពី​ព្រះអង្គសង្គ្រោះ និង​ដង្វាយ​ធួន​របស់ទ្រង់ ?

ចូរ​ពន្យល់​ថា គ្រប់​ទិដ្ឋភាព​នៃ​ក្រឹត្យវិន័យ​របស់​ម៉ូសេ គឺ​មាន​ចេតនា​ដំណើរការ​ជា​ប្រភេទឬ​ការបង្ហាញ​ជា​ស្រមោល​​ដែល​ចង្អុល​ប្រាប់​ពួក​អ៊ីស្រាអែល​​ឲ្យ​ទៅកាន់​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​ពលិកម្ម​ធួន​របស់ទ្រង់ ( សូមមើល​នីហ្វៃទី២ ១១:៤​,​ យ៉ាកុប ៤:៤–៥) ។ ​ប៉ុល​បាន​ពន្យល់​ពី​របៀប​ដែល​ផ្នែក​ជាច្រើន​នៃ​ក្រឹត្យវិន័យ​នេះ​បាន​សម្រេច​នូវ​ការណ៍​នេះ ។ លោក​ចង់​ជួយ​ពួក​បរិសុទ្ធ​​សាសន៍​យូដា ឲ្យ​បន្ត​នៅ​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ជា​ជាង​​ត្រឡប់​ទៅ​ធ្វើ​តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​វិញ ។

សូម​សង្ខេបហេព្រើរ ៧:១–២២​ដោយ​ពន្យល់​ថា ប៉ុល​បាននិយាយ​ពី​ការព្យាករ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ អំពី​ការ​យាង​មក​នៃ​សង្ឃ​ម្នាក់ « តាមរបៀប​លោក​មិលគីស្សាដែក » (​ទំនុកដំកើង ១១០:៤, សូមមើល​ផងដែរ​ហេព្រើរ ៧:១) ។ លោក​​បាន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​តាម​ការព្យាករ​នេះ ។ មិលគីស្សាដែក​គឺជា​ស្ដេច​សុចរិត ហើយជា​សង្ឃ​ជាន់ខ្ពស់ ដែល​ធ្វើ​ជា​អធិបតី​លើ​អ័ប្រាហាំ ( សូម​មើលការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០ [ នៅក្នុង the Bible appendix ]; អាលម៉ា១៣:១៤–១៩; Bible Dictionary « Melchizedek ») ។ ប៉ុល​បាន​ប្រើ​មិលគីស្សាដែក​ជា​ប្រភេទ និង​ស្រមោល​របស់ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ និង​បព្វជិភាព​របស់ទ្រង់ គឺចាំបាច់​ណាស់ ដោយ​សារ​​​​បព្វជិតភាព​ពួកលេវី ព្រមជា​មួយ​នឹង​ក្រឹត្យវិន័យ​របស់​ម៉ូសេដែល​វា​បាន​​ធ្វើ​ការ​បម្រើ​នោះ ពុំ​អាច​ធ្វើឲ្យ​កូនចៅ​របស់​ព្រះ​ល្អ​ឥត​ខ្ចោះនោះ​ទេ ( សូមមើល ហេព្រើរ ៧:១១) ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា បព្វជិតភាព​របស់​លេវី​សំដៅ​ទៅលើ​សិទ្ធិអំណាច​នៃ​បព្វជិតភាព​អើរ៉ុន ដែល​កាន់​ដោយ​សមាជិក​នៃ​អំបូរ​របស់​លេវី ( សូមមើល Bible Dictionary, « Aaronic Priesthood »

រូបភាព
ម៉ូសេ​ផ្ដល់​បព្វជិតភាព​ដល់​អើរ៉ុន

សូមបង្ហាញរូបភាព ម៉ូសេ​ផ្ដល់​បព្វជិតភាពដល់​អើរ៉ុន(Gospel Art Book, លេខ ១៥; សូមមើលផងដែរ LDS.org) ស្រប​នឹង​រូបភាព ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅ​ក្នុងសួន​ច្បារ​គែតសេម៉ានី ។ សូមពន្យល់​ថា ដូច​បាន​កត់ត្រា​នៅ​ក្នុង​ហេព្រើរ ៧ប៉ុល​បាន​ប្រៀបធៀប​សង្ឃ​​​លេវី​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាច​ពន្យល់​ថា តួនាទី​មួយ​របស់​សង្ឃ​លេវី គឺ​ត្រូវ​ធ្វើជា​អ្នក​កណ្ដាល ឈរ​ជានិមិត្ត​រូប​រវាង​មនុស្ស និងព្រះ​ដើម្បី​ដោះ​ស្រាយ​ភាព​ខុសគ្នា​ ។

ចូរសរសេរហេព្រើរ ៧:២៣–២៨​នៅលើ​ក្ដារខៀន ។ សូម​បំបែក​សិស្ស​ជា​គូ​ ហើយអញ្ជើញ​ឲ្យ​ដៃ​គូ​នីមួយៗ​អាន​ខទាំងនេះ​ឮៗ​ជាមួយគ្នា ។ ចូរ​សុំ​ឲ្យ​ពួកគេ​អានការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ហេព្រើរ ៧:២៥–២៦​ផងដែរ ។ បទគម្ពីរ​នេះ​មាន​នៅក្នុង​សេចក្ដីបន្ថែម​ព្រះគម្ពីរ​ប៊ីប ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ក្នុង​ដៃគូ​នីមួយៗ​ឲ្យ​រក​មើល​​ឃ្លា​ដែល​ពិពណ៌នា​អំពី​ពួក​សង្ឃលេវី ហើយ​សុំ​ឲ្យ​សិស្ស​ដទៃទៀត​ពី​ដៃគូ​នោះ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​ពន្យល់​ថា ពាក្យ​គេ​នៅក្នុង​ហេព្រើរ ៧:២៣​សំដៅ​ទៅលើ​ពួកសង្ឃ ។

ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​ពួកសង្ឃ ហើយ​ប្រាប់​​អំពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារ​ខៀន​​នៅក្រោម​រូបភាព​របស់​ម៉ូសេ និង​អើរ៉ុន ។ ( ចម្លើយ​របស់ពួកគេ​អាច​រួមមាន​ដូច​ខាង​ក្រោម ៖ ពួកសង្ឃ​ចាំបាច់​ត្រូវ​​ជំនួស​ដោយ​ពួកសង្ឃ​ដទៃទៀត​ នៅពេល​ពួកគេ​ស្លាប់ [ សូមមើលហេព្រើរ ៧:២៣] ពួកគេ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ​សម្រាប់​​អំពើបាប​ផ្ទាល់ខ្លួន និង​អំពើបាប​របស់​មនុស្ស​ដទៃ [ សូម​មើលហេព្រើរ ៧:២៧] ហើយ​ពួកសង្ឃ​​​មាន​សេចក្ដីកំសោយ [ សូម​មើលហេព្រើរ ៧:២៨] ។

សូមអញ្ជើញសិស្ស​ដែល​រកមើល​ឃ្លា​ ដែល​ពិពណ៌នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​រាយការណ៍​អំពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារ​ខៀន​នៅក្រោម​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ចម្លើយ​របស់ពួកគេ​គួរ​តែ​មាន​នូវ​សេចក្ដី​ថ្លែង​​ការណ៍​ដូច​ខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ និង​បព្វជិតភាព​របស់​ទ្រង់ គឺ « ឥត​ផ្ទេរ​ឡើយ » ឬ​នៅ​ជាប់​អស់កល្បជានិច្ច [ហេព្រើរ ៧:២៤​] ទ្រង់​អាច​សង្គ្រោះ​អ្នកទាំងឡាយ​ដែល « ចូល​ទៅ​ឯ​ព្រះ​ដោយសារ​ទ្រង់ » [ហេព្រើរ ៧:២៤] ទ្រង់​មាន​ព្រះជន្មរស់​ដើម្បី « ជួយ​អង្វរ​ជំនួស [ យើង ]​ » [ហេព្រើរ ៧:២៥] ទ្រង់​គ្មាន​អំពើបាប ដូច្នេះ​ហើយ « មិនចាំ​បាច់​នឹង​ថ្វាយ​យញ្ញបូជា​ដោយ​ព្រោះ​បាប​របស់​ទ្រង់​នោះ​ទេ » [ហេព្រើរ ៧:២៦] ទ្រង់​ចាំបាច់​ត្រូវ​ថ្វាយយញ្ញ​បូជា​តែ​មួយ​គត់ គឺ « ដោយ​ព្រោះ​បាប​របស់​ជន​ទាំងឡាយ​វិញ » [ហេព្រើរ ៧:២៦] ហើយ​ទ្រង់ « បាន​គ្រប់លក្ខណ៍​នៅ​អស់កល្ប​ជានិច្ច » [ហេព្រើរ ៧:២៨] ) ។

ចូរ​ពន្យល់​ថា ឃ្លា « ទ្រង់​មាន​ព្រះជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ » (ហេព្រើរ ៧:២៥) មាន​ន័យ​ថា បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​​គឺ​​ធ្វើ​អន្ដរាគមន៍​​​ជំនួស​យើង ដើម្បី​ជួយ​យើង​ឲ្យ​ត្រឡប់​​ទៅ​កាន់​​ព្រះវិញ ។

  • តើ​អ្នកនឹង​ពន្យល់​អំពី​ភាព​ខុស​គ្នា​រវាង​ព្រះយេស៊ូវគ្រីស្ទ និង ពួក​សង្ឃ​លេវី​យ៉ាង​ដូច​ម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ៨:១–៣ ឲ្យ​ឮៗ ។ ចូរ​សុំសិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​អ្វី​​​ដែល​សង្ឃ​ជាន់ខ្ពស់​ទាំងអស់ រួមទាំង​ព្រះយេស៊ូវ​​គ្រីស្ទ​ត្រូវ​បាន​តែងតាំង ឬ​បានហៅឲ្យធ្វើ ។

  • តើ​សង្ឃ​ជាន់ខ្ពស់​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើអ្វី​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ហេព្រើរ ៨:៤ ( ​  ) ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រក​មើល​ពលិកម្ម​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ថ្វាយ ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ ​មកពី​ខគម្ពីរនេះ អំពី​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ? ( សិស្ស​គួរ​ប្រាប់​អំពី​សេចក្ដីពិត​ដូច​ខាងក្រោម​នេះ ដោយ​ប្រើ​ពាក្យ​សម្តីរបស់​ពួកគេ​ផ្ទាល់ ៖ព្រះ​យេស៊ូ វ​គ្រីស្ទ​បាន​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់​ផ្ទាល់​ជា​ពលិកម្ម​មួយ​ដើម្បី​​អំពើបាប​របស់​យើង ) ។

  • តើ​ឃ្លា​អ្វីខ្លះ​ដែល​បាន​រៀបរាប់​នៅលើ​ក្ដារខៀន ជួយ​យើង​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ថ្វាយ​ព្រះជន្ម​ទ្រង់​ផ្ទាល់ ជា​ពលិកម្ម​មួយ​សម្រាប់​អំពើបាប​របស់​យើង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា ​តើ​ពលិកម្ម​ធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ​មានន័យ​យ៉ាង​ដូច​ម្តេច​ចំពោះ​ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស​បំពេញ​សេចក្ដីថ្លែងការណ៍​មួយ​ដូច​ខាង​ក្រោម​​នៅក្នុងសៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

  1. ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្រះអង្គ​សង្គ្រោះ​ ដោយ​សារ …

  2. ខ្ញុំ​ដឹង​ថា ​ព្រះអង្គសង្គ្រោះ​ស្រឡាញ់​ខ្ញុំ​ ដោយ​សារ …

  3. ខ្ញុំ​ត្រូវ​បាន​ប្រទានពរ​ដោយ​​​ដង្វាយធួន​ ដោយ​សារ…

ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ចែកចាយ​នូវ​អ្វី​​ដែល​ពួកគេ​បាន​សរសេរ​ ប្រសិន​បើ​ពួកគេ​មាន​អារម្មណ៍​​ថា​វា​មិន​ឯកជន​ខ្លាំង​ពេក ។

សូមសង្ខេបហេព្រើរ ៨:៥–១៣​ដោយ​ពន្យល់​ថា ពីព្រោះ​តែ​ពលិកម្ម​របស់​ទ្រង់ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ក្លាយជា « ​ជា​អ្នក​កណ្តាល​របស់​សេចក្តី​សញ្ញា​១​ដ៏ប្រសើរជាង » (ខទី ៦) ជា​សេចក្ដីសញ្ញា​មួយ​ដែល​​នឹង​ជួយ​ពួកគេឲ្យ​​មក « ស្គាល់​ព្រះអម្ចាស់​ » ប្រសិន​បើ​​សេចក្ដីសញ្ញា​នោះ​ត្រូវ​បាន​ប្រជាជន​ទទួល​យក (ខទី ១១) ហើយ​ត្រូវ​បាន​លាង​សម្អាត​ពី​អំពើទុច្ចរិត​របស់​ពួកគេ ។

ហេព្រើរ ៩–១០

ប៉ុល​បាន​បង្ហាញ​ពី​របៀប​ដែល​ពិធីបរិសុទ្ធ​របស់​លោក​ម៉ូសេ​ចង្អុល​​ទៅ​រក​ដង្វាយធួន

រូបភាព
diagram, tabernacle

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​គូរ​ ឌីយ៉ាក្រាម​ ខាងក្រោម​នៅលើ​ក្ដារខៀន ។

សូម​ពន្យល់​ថា ដូច​បាន​កត់ត្រា​នៅក្នុង ហេព្រើរ ៩–១០ ​ប៉ុល​បាន​បន្ត​ប្រៀបធៀប​សង្ឃ​ជាន់​ខ្ពស់​លេវី​ទៅ​នឹង​ព្រះ​យេស៊ូវគ្រីស្ទ ដោយ​​បាន​ពិភាក្សា​ពី​កាតព្វកិច្ច​ដែល​ពួក​សង្ឃ​​ទាំង​នោះ​បាន​ធ្វើ​នៅ​ថ្ងៃ​នៃ​ដង្វាយ​ធួន ។ សូម​​អញ្ជើញ​សិស្ស​​ម្នាក់​ឲ្យ​អានកថាកណ្ឌ​ដូច​ខាង​​ក្រោម​​ឲ្យ​ឮៗ ៖

មួយ​ឆ្នាំ​ម្តង​នៅក្នុង​ថ្ងៃ​បរិសុទ្ធ​របស់​សាសន៍​យូដា ដែល​​ហៅ​ថា​ជា​ថ្ងៃ​នៃ​ដង្វាយធួន ( គេ​ក៏​ហៅ​ថា យ៉ុម គីផួរ ផងដែរ ) សង្ឃជាន់ខ្ពស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ទី​ដ៏​បរិសុទ្ធ​បំផុត ( គេ​ក៏​ហៅ​ថា បរិសុទ្ធ​លើ​ទី​បរិសុទ្ធ ឬ ទី​ដ៏​បរិសុទ្ធ​បំផុត ) នៅក្នុង​រោងឧបោសថ ឬ ក្រោយមក​ជា​ព្រះវិហារ​បរិសុទ្ធ​យេរូសាឡិម ។ នៅទីនោះ ពួក​សង្ឃ​ជាន់ខ្ពស់​ថ្វាយយញ្ញ​បូជា​គោ​ឈ្មោល និង​ពពែ​ឈ្មោល ។ គាត់​នឹង​ប្រោះ​ឈាម​សត្វ​នៅ​កន្លែង​ដែល​បាន​រៀបចំ​នៅក្នុង​កន្លែង​ដែល​បរិសុទ្ធ​បំផុត ជា​និមិត្ត​រូប​នៃ​ដង្វាយធួន​របស់ព្រះគ្រីស្ទ​​សម្រាប់​អំពើបាប​របស់​ពួកសង្ឃ និង​អំពើបាប​របស់​មនុស្ស ។ ក្រោយ​មក​សង្ឃ​ជាន់ខ្ពស់​​ធ្វើនិមិត្តរូបនៃការ​ផ្ទេរអំពើបាប​របស់​មនុស្ស​បាន​ផ្ទេរ​ទៅ​សត្វ​ពពែ​ឈ្មោលមួយទៀត ​​( ដែល​ហៅ​ថាពពែ​រងកំហុស​ ) បន្ទាប់​មក​​បណ្តេញវា​​ចេញ​ឲ្យ​ទៅ​ក្នុង​ទីរហោស្ថាន ជា​និមិត្តរូប​នៃ​ការដក​ចេញ​នូវ​អំពើ​បាប​របស់​ប្រជាជន ។ គាត់​ក៏​ធ្វើ​យញ្ញបូជា​សត្វ​ចៀម​ឈ្មោល​ពីរ​ក្បាល​ជា​ដង្វាយ​ដុត​សម្រាប់​ខ្លួន​គាត់ និង​មនុស្ស​ផង​ដែរ ។ ( សូមមើល Bible Dictionary, « Fasts »; សូមមើល​ផងដែរ លេវីវិន័យ ១៦:២២) ។

សូម​ចាត់​សិស្ស​ពាក់កណ្ដាល​ឲ្យ​អាន​ហេព្រើរ ៩:១១, ១២, ២៤, ២៨ហើយ​សិស្ស​ពាក់កណ្ដាល​ទៀត​អានហេព្រើរ ១០:១, ៤, ១០–១២។ ចូរ​សុំ​ឲ្យ​ក្រុម​នីមួយៗ​អាន​ខគម្ពីរ​​ដែល​បាន​ចាត់​ឲ្យ​ពួកគេ​ដោយស្ងាត់ស្ងៀម ហើយ​រកមើល​​ពី​របៀប​ដែល​ព្រឹ​ត្តិការណ៍​ទាំងឡាយនៅ​ថ្ងៃ​នៃ​ដង្វាយធួន​គឺជាប្រភេទ និង​ស្រមោល​នៃ​ពលិកម្ម​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពី​ទុក​ពេលឲ្យ​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្ស​មកពី​ក្រុម​នីមួយ​ៗ​​ប្រាប់​ថា​ តើ​ពួកគេ​រក​ឃើញ​អ្វីខ្លះ ។ បន្ទាប់មកសូម​សួរ ៖

  • ក៏​ដូចជា​ពួកសង្ឃ​ជាន់ខ្ពស់​បាន​ចូល​ទៅ​ក្នុង​ទីដ៏​បរិសុទ្ធ​បំផុត​នៃ​រោងឧបោសថ​នៅ​ថ្ងៃ​នៃ​ដង្វាយធួន​ផងដែរ តើ « ទីបរិសុទ្ធ » អ្វី (ហេព្រើរ ៩:១២) ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ចូល​ដោយ​សារ​តែ​ដង្វាយធួន​របស់​ទ្រង់ ? ( វត្តមាន​របស់​ព្រះវរបិតាសួគ៌ ឬ​សិរីល្អ​សេឡេ​ស្ទាល ) ។

  • តើ​ការបូជា​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ធ្វើ​កិច្ចការ​​អ្វី​ខ្លះ ដែល « ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល » ( ហេព្រើរ ១០:៤ ) ពុំ​អាច​ធ្វើ​បាន ?

  • បន្ទាប់មក ហេតុអ្វី​បាន​ជា​សង្ឃ​ជាន់ខ្ពស់​ធ្វើ​យញ្ញបូជា​​ទាំងនេះ​​នៅ​ថ្ងៃនៃ​ដង្វាយធួន ? ( ដើម្បី​បង្ហាញ « ស្រមោល​ពី​សេចក្ដីល្អ​ដែល​ត្រូវមក » [ហេព្រើរ ១០:១​] ឬ​ដើម្បី​ចង្អុល​បង្ហាញ​ទៅកាន់​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ១០:១៧–២០ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ហើយ​រក​មើលថា​ តើ​ដង្វាយធួនធ្វើឲ្យមាន​អ្វី​ខ្លះ​​កើត​​ឡើង​បាន​ ។

  • យោងតាមខទី ១៩តើ​យើងអាច​ចូល​ទៅ​កន្លែងណា ដោយសារ​តែ​ពលិកម្ម​​របស់​​ព្រះយេស៊ូវ ? ( កន្លែង « បរិសុទ្ធ​បំផុត » ឬ​វត្តមាន​របស់ព្រះ​នៅ​ក្នុងនគរ​សេឡេស្ទាល ) ។

  • យោងតាមខទី ២០តើ​យើង​ចូល​ទៅក្នុង​វត្តមាន​របស់ព្រះ​យ៉ាង​ដូចម្ដេច ?

ចូរ​ពន្យល់​ថាឃ្លា « ជា​ផ្លូវ​ថ្មី ហើយ​រស់ » សំដៅ​ទៅ​​​លើ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ឬ​​ផែន​ការ​​​ដែល​យើង​អាច​ត្រូវបាន​អភ័យទោស ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ហើយ​តាមរយៈ​ដង្វាយ​ធួន​នោះ យើង​នឹងមាន​ភាព​សក្តិសម​ដើម្បី​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ។

សូម​សរសេរ​សេចក្ដី​ថ្លែង​ការណ៍​មិនពេញលេញ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល​បាន ប្រសិនបើ…

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ១០:២២–២៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ចូល​ទៅ​នគរ​​សេឡេស្ទាល​​បាន​ ។ សូម​អញ្ជើញ​សិស្សឲ្យ​​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​បំពេញ​សេចក្ដីថ្លែងការណ៍​នៅលើក្ដារ​ខៀន ដើម្បី​អាន​ដូច​តទៅ ៖ដោយសារ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល​បាន ប្រសិនបើ​យើង​កាន់​ខ្ជាប់​ទៅនឹង​សេចក្ដីជំនឿ​របស់​យើង​ទៅ​លើ​ទ្រង់ ។

  • តើ​អ្នក​គិត​ថា « កាន់​ខ្ជាប់ » មាន​ន័យ​ដូច​ម្ដេច ( ខទី ២៣ ) ចំពោះ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន ហេព្រើរ ១០:៣៥–៣៨ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ការប្រឹក្សា​របស់​ប៉ុល​ដែល​អាច​ជួយ​យើង​ឲ្យ​កាន់​ខ្ជាប់​ចំពោះ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​កាន់ខ្ជាប់​ចំពោះ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​ ?

  • តើ​អ្នក​គិត​ថា « កុំ​ឲ្យ​បោះ​បង់​ចោល … សេចក្តី​ក្លាហាន​របស់​អ្នក​រាល់​គ្នា » មាន​ន័យ​ដូចម្តេច ? (ខទី៣៥) ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អានឮ​ៗ​នូវ​​​សេចក្ដី​ថ្លែង​ការ​ណ៍​ដូចខាង​ក្រោម​ដោយ​អែលឌើរ ជែហ្វ្រី អ័រ​ ហូឡិន ក្នុង​កូរ៉ូម​នៃពួកសាវក​ដប់​ពីរ​​នាក់ ដែល​លោក​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ « កុំ​ឲ្យ​បោះ​បង់​ចោលសេចក្តី​ក្លាហាន​ [ របស់​យើង ] » ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅក្នុង​ការ​និយាយ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ថា ប្រាកដ​ណាស់​វាមាន​ការ​លំបាក—ពីមុន​អ្នក​ចូលរួម​​ក្នុង​សាសនាចក្រ ខណៈ​ដែល​អ្នក​កំពុង​ព្យាយាម​ចូលរួម និង​បន្ទាប់​ពី​អ្នក​បាន​ចូល​រួម ។ ប៉ុល​បាន​និយាយ​ថា នេះ​ជា​របៀប​ដែល​វា​តែង​តែ​កើត​ឡើង ប៉ុន្តែ​ចូរ​កុំ​រុញរា​ធ្វើ​តាម​វា​ឡើយ ។ ចូរ​កុំ​ភិតភ័យ និង​ដក​ខ្លួន​ចេញ ។ ចូរ​កុំ​បោះបង់​សេចក្តី​ក្លាហាន​របស់​អ្នក ។ ចូរ​កុំ​ភ្លេច​ពី​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ធ្លាប់​​មាន ។ ចូរ​កុំ​ខ្វល់​ពី​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន​ឡើយ ។ ការតស៊ូ​ស្វិតស្វាញ​នោះ គឺ​ជា​ឧបករណ៍​មួយ​ដែល​បាន​ជួយ​សង្គ្រោះ​ម៉ូសេ និង យ៉ូសែប ស៊្មីធ នៅពេល​មារសត្រូវ​បាន​ប្រឈម​មុខ​ជាមួយ​ពួកលោក ហើយ​វា​ក៏​ជា​អ្វី​ដែល​នឹង​ជួយ​សង្គ្រោះ​អ្នក​ផងដែរ » ( « Cast Not Away Therefore Your Confidence » Ensign ខែ មិនា ឆ្នាំ ២០០០ ទំព័រ ៨ ) ។

  • តើ​មាននរណា​ម្នាក់​ដែល​អ្នកស្គាល់ ដែល​ជា​គំរូ​ល្អ​នៃការ​កាន់ខ្ជាប់​ទៅនឹង​សេចក្តីជំនឿ​របស់​គាត់​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតធ្វើ​​​ការតាំង​ចិត្ត​ពួកគេ​​​កាន់ខ្ជាប់​ ទៅ​នឹង​ជំនឿ​របស់ពួកគេ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ចូរ​សុំ​ឲ្យ​ពួកគេ​កត់ទុក​នូវ​របៀប​ដែល​ពួកគេ​នឹង​បង្កើន​ការ​តាំងចិត្ត​របស់ពួកគេ និង​សមត្ថភាព​របស់ពួកគេ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ហេព្រើរ ៧:១–២ ។ មិលគីស្សាដែក

« មិលគីស្សាដែកគឺជា ‹ សង្ឃ​ជាន់ខ្ពស់​ដ៏​អស្ចារ្យ​​ក្នុងគម្ពីរ​សញ្ញា​ចាស់ ជា​ព្យាការី និង​ជា​អ្នកដឹកនាំ​ដែល​រស់នៅ​បន្ទាប់ពី​ទឹកជំនន់ និង​អំឡុង​​ជំនាន់​របស់​អ័ប្រាហាំ ។ គាត់​ត្រូវ​បាន​ហៅ​ថា​ជា​ស្ដេច​នៃ​ក្រុង​សាឡិម ( យេរូសាឡិម ) ជា​ស្ដេច​នៃ​សេចក្ដី​សុខសាន្ត​ ​ជាស្ដេច​នៃ​សេចក្ដីសុចរិត ( នោះ​ជា​អត្ថន័យ​នៃ​ពាក្យ​មិលគីស្សាដែក​ជា​ភាសា​ហេព្រើរ ) និង​ជា​សង្ឃ​​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត › ( សេចក្ដីណែនាំ​ដល់​បទ​គម្ពីរ​‹ មិលគីស្សាដែក ›,​scriptures.lds.org ) ។ បទគម្ពីរ​ផ្សេងទៀត​រៀបរាប់​ថា មិលគីស្សាដែក​បាន​ប្រគល់​បព្វជិតភាព​ដល់​អ័ប្រាហាំ បាន​ទទួល​ដង្វាយមួយភាគ​ក្នុង​ដប់​ពី​អ័ប្រាហាំ ហើយ​​មិនលើសពី​ភាព​មហិមា​របស់គាត់​ទេ ( សូមមើល​គ. និង ស. ៨៤:១៤, ហេព្រើរ ៧:៤​,​ លោកុប្បត្តិ១៤:១៨–២០, ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០ [ នៅក្នុង​សេចក្ដីបន្ថែម​ព្រះគម្ពីរ​ប៊ីប ]អាលម៉ា ១៣:១៩) ។ នៅក្នុង​សំបុត្រ​ផ្ញើរ​ទៅកាន់​ពួកហេព្រើរ មិលគីស្សាដែក​ឈរជាគំរូ​អំពី​ព្រះរាជបុត្រា​នៃ​ព្រះ ( សូម​មើល​ហេព្រើរ ៧:១៥–១៦) » (New Testament Student Manual [Church Educational System manual, ឆ្នាំ ២០១៤ ] ទំព័រ ៤៨០) ។

ហេព្រើរ ៧:៣។ « គ្មាន​មាតា​បិតា »

« ការ​បកប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ ​អំពី​ហេព្រើរ ៧:៣បញ្ជាក់​ថា វា​គឺជា​បព្វជិតភាព​ដែល​ ‹ គ្មាន​មាតាបិតា › ៖ ‹ដ្បិត​លោក​មិលគីស្សាដែក​ត្រូវ​បាន​តែងតាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​តាម​របៀប​នៃ​ព្រះ​រាជបុត្រា​នៃ​ព្រះ ជា​របៀប​ដែល​គ្មាន​មាតា ឬ​បិតា​ › ( នៅក្នុង​សេចក្ដីបន្ថែម​ព្រះគម្ពីរ​ប៊ីប ) ។ ឃ្លានេះ​បង្ហាញ​ថា មិនដូចជា​របៀប​លេវី ឬ​អើរ៉ុន​នៅក្នុង​ជំនាន់​បុរាណ​ទេ បព្វជិតភាព​មិលគីស្សាដែក​ពុំ​ត្រូវ​បាន​ប្រគល់​ឲ្យ​​ដោយ​ផ្អែក​ទៅលើ​ពូជពង្ស​តែ​ម្យ៉ាង​នោះទេ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី… ក្នុងកូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​បន្ថែម​​ ៖ ‹ សិទ្ធិ​ចំពោះ​បព្វជិតភាព​ជាន់ខ្ពស់​នេះ មិន​ត្រូវ​បាន​ទទួល​តាម​របៀប​ដូចគ្នា​នឹង​ករណីដូចពួក​លេវី និង​កូនប្រុស​របស់​អើរ៉ុន​ឡើយ ។​ សេចក្ដីសុចរិត​គឺជា​លក្ខណៈ​ពេញ​លេញ​​មួយ​ ដើម្បី​ប្រគល់​បព្វជិតភាព​ជាន់ខ្ពស់ › ( Mormon Doctrine, បោះពុម្ព​លើកទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៤៧៨ ) » ( New Testament Student Manual[Church Educational System manual, ឆ្នាំ ២០១៤ ]​ ទំព័រ ៤៨០) ។