បណ្ណាល័យ
មេរៀន​ទី ១០១ ៖ រ៉ូម ៨-១១


មេរៀន​ទី ១០១

រ៉ូម ៨-១១

សេចក្តី​ផ្ដើម

ប៉ុល​បាន​បង្រៀន​អំពី​ពរជ័យ​នៃ​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ការ​ចុះចូល​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ ។ លោក​ក៏​បាន​បង្រៀន​ផងដែរ​អំពី​ការ​បដិសេធ​សេចក្ដី​សញ្ញា​​នៃព្រះ​របស់​អ៊ីស្រាអែល និង​អំពី​ការ​ផ្សាយ​ដំណឹងល្អ​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ។

យោបល់​សម្រាប់​ការបង្រៀន

រ៉ូម ៨

ប៉ុល​បាន​ពិពណ៌នា​អំពី​ពរជ័យ​នៃ​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ

សូម​ចាប់ផ្ដើមមេរៀន​ដោយ​ការសួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការគ្រង​មរតក​ជាអ្វី ?

  • ប្រសិន​បើ​អ្នក​អាច​គ្រង​ទ្រព្យ​សម្បត្តិ​របស់​នរណា​ម្នាក់ តើ​អ្នក​ជ្រើស​រើសគ្រង​សម្បត្តិ​របស់​នរណា ? ហេតុអ្វី ?

  • តើ​នរណា​ទៅ​ដែល​គ្រង​មរតករបស់​មនុស្ស​ម្នាក់​នោះ ?

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​ពរជ័យ ​ដែល​មនុស្ស​ម្នាក់​អាច​ទទួល ក្នុង​នាម​ជា​អ្នក​គ្រង​មរតក​ម្នាក់​នៅ​រាល់​អ្វីៗ​​ដែល​ព្រះវរបិតា​សួគ៌​មាន ។ នៅ​ពេល​សិស្ស​សិក្សា រ៉ូម ៨:១–១៨ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​ថា យើង​ត្រូវ​ធ្វើ​អ្វីខ្លះដើម្បី​គ្រង​មរតក​នៅ​រាល់​អ្វីៗ ​ដែល​ព្រះវរបិតា​សួគ៌​មាន ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង រ៉ូម ៨:១, ៥-៧, ១៣ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុលបាន​បង្រៀន​អ្វីខ្លះ​អំពី​ការ​ដើរ « តាម​សាច់​ឈាម » ឬ​ងាក​ទៅ​រក​ទំនោរ​ធ្វើ​អំពើបាប និង​ការ​ដើរ​តាម « ព្រះវិញ្ញាណ » ( ខ​ទី ៥ ) ។

  • តើ «​ គំនិត​ខាង​សាច់​ឈាម » មាន​ន័យ​ដូចម្ដេច ? ( ខ​ទី ៦ ) ។ ( ការ​ផ្ដោត​លើ​ការ​បំពេញ​ភាពត្រេក​ត្រអាល និងតណ្ហា​​នៃ​រូបកាយ ) ។

  • តើ « គំនិត​នៃ​ព្រះវិញ្ញាណ » មាន​ន័យ​ដូចម្ដេច ? ( ខទី ៦ ) ។

សូម​ពន្យល់​ថាការ « សម្លាប់​អំពើ​របស់​រូបសាច់​ចេញ » ( ខ​ទី ១៣​ ) មាន​ន័យ​ថា ការ​សម្លាប់ ឬ​បង្ក្រាប​ភាព​ទន់​ខ្សោយ ការ​ល្បួង និង​អំពើ​បាប​ដែល​ទាក់ទង​នឹង​រូបកាយ​យើង ( សូមមើល ​ , ម៉ូសាយ ៣:១៩ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​នៅ​ក្នុង ខ​ទី ១៣ អំពី​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ទំនោរ​នៃ​មនុស្ស​ខាង​សាច់​ឈាម​ក្នុង​ការ​​ធ្វើ​អំពើបាប ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ធ្វើ​តាម​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ នោះ​យើងអាច​យក​ឈ្នះ​លើ​ទំនោរ​នៃ​ការ​ធ្វើ​អំពើបាប​របស់​មនុស្ស​ខាង​សាច់​ឈាម​បាន ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ៨:១៤-១៦ ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​លើក​ឡើង​បែបណា​ចំពោះ​ជន​ដែល​ធ្វើ​តាម​ព្រះវិញ្ញាណ ។

  • តើ​ប៉ុល​បាន​លើក​ឡើង​បែបណា​ចំពោះ​ជន​ដែល​ធ្វើ​តាម​ព្រះវិញ្ញាណ ? ( សូម​ពន្យល់​ថាពាក្យ ពួក​កូន នៅក្នុង​បរិបទ​នេះ​មាន​ន័យ​ថា ទាំង​កូន​ប្រុស និង​កូនស្រី [ សូមមើល គ. និង ស. ២៥:១ ] ) ។

ចូរ​ចង្អុល​បង្ហាញ​ថា ឃ្លា « និស្ស័យ​ជា​កូន​ចិញ្ចឹម » ( ខ​ទី ១៥​ ) ។ សូម​ពន្យល់​ថា ពាក្យ « វិញ្ញាណ​យើង » ( ខ​ទី ១៦ ) មាន​ន័យ​ថា រូបកាយ​វិញ្ញាណ​របស់​យើង​ត្រូវបាន​បង្កើត​ឡើងដោយ​ព្រះវរបិតា​សួគ៌ ហើយ​ធ្វើ​ឲ្យ​មនុស្ស​​គ្រប់​រូបក្លាយជា​កូន​វិញ្ញាណ​របស់​ព្រះវរបិតា​សួគ៌ ។ ទោះ​ជា​យ៉ាង​ក៏​ដោយ មាន​តែតាម​រយៈ​ការ​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះតាមរយៈ​ពិធី​បរិសុទ្ធ​នានា ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំងនោះ​ប៉ុណ្ណោះ ទើប​មនុស្ស​មាន​ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ឬ​ត្រូវ​បាន​ទទួល​ចិញ្ចឹម​ជា​បុត្រា​បុត្រី​របស់​ទ្រង់នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃដំណឹងល្អ ។ ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចង្អុល​បង្ហាញ​ថា មនុស្ស​បែប​នេះ​ពុំ​មែន​គ្រាន់​តែ​ជា​កូន​វិញ្ញាណ​របស់​ព្រះ​ដោយ​គុណធម៌​នៃ​ការ​បង្ក​បង្កើត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​ជា​កូន​ចៅ​​នៃ​សេចក្ដី​សញ្ញា​របស់ទ្រង់​ផង​ដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ៨:១៧-១៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​ថា កូនចៅ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​អាច​ប្រែ​ក្លាយ​ជា​អ្វី ។

  • តើ​កូនចៅ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​អាច​ប្រែ​ក្លាយ​ជា​អ្វី ? ( សូម​សរសេរ​គោលការណ៍​ខាង​ក្រោមនៅ​លើ​ក្ដារខៀន ដោយ​ទុកចន្លោះ​​​ត្រង់កន្លែង​ពាក្យ ស្មោះ​ត្រង់​ ៖ ប្រសិន​បើ​យើង​ជា​​កូនចៅ​ដ៏​ស្មោះត្រង់នៃសេចក្ដីសញ្ញា​របស់​ព្រះ នោះ​យើង​អាច​គ្រង​មរតក​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​នូវ​អ្វីៗ​ដែល​ព្រះវរបិតា​សួគ៌​មាន ) ។

  • តើ​អ្នក​គ្រង​មរតក​ជាមួយមាន​​ន័យ​ដូចម្ដេច ? ( មនុស្ស​ម្នាក់​ដែល​ទទួល​បាន​មរតក​ស្មើ​នឹង​អ្នក​គ្រង​មរតក​ផ្សេង​ទៀត ) ។

  • យោង​តាម ខ​ទី ១៧តើ​កូនចៅ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​ត្រូវ​ធ្វើ​អ្វីខ្លះ ​ដើម្បី​ក្លាយ​ជា​អ្នក​គ្រង​មរតក​ជាមួយ​នឹង​ព្រះគ្រីស្ទ ?

សូម​ពន្យល់​ថា « រងទុក្ខ​ជាមួយ​នឹង​ [ ព្រះយេស៊ូវ​គ្រីស្ទ ] » ( ខ​ទី ១៧ ) ពុំ​មែន​មាន​ន័យ​ថា យើង​រងទុក្ខ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ ដែល​ជា​ផ្នែក​មួយ​នៃ​ពលិកម្មធួន​របស់​ទ្រង់​នោះ​ទេ ។ ផ្ទុយទៅវិញ ដូចជា​ព្រះអង្គ​សង្គ្រោះ​ដែរ យើង​ត្រូវ​បោះបង់ចោល​នូវ​គ្រប់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ បែរ​មក​គោរព​ព្រះបញ្ញត្តិ ហើយ​ស៊ូទ្រាំ​នឹងការ​ផ្ទុយ​ដោយ​ស្មោះត្រង់ ( សូម​មើល ម៉ាថាយ ១៦:២៤, ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ, ម៉ាថាយ ១៦:២៦ [ នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ សូម​បន្ថែម​ពាក្យ​ស្មោះត្រង់​ដើម្បី​បំពេញ​គោលការណ៍​នៅលើ​ក្ដារ​ខៀន ។ សូម​គូស​តារាង​មួយ​ដែល​មាន​ជួរ​ឈរ​បី​នៅ​លើ​ក្ដារខៀន ។ សូម​សរសេរ​ចំណង​ជើង​ជួរ​ឈរ​ទី​មួយ​ថា កិច្ចតម្រូវ ជួរ​ឈរ​កណ្ដាល ការ​ផ្ទុយ និង​ជួរ​ឈរ​ទីបី​ថា មរតក ។ ចូរ​សរសេរ​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​ជួរ​ឈរ​ដែល​សមរម្យ ។

  • តើ​ទង្វើអ្វីខ្លះ ​ដែល​យើង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​ដើម្បី​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កូនចៅ​នៃ​សេចក្ដី​សញ្ញា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ ?

  • តើ​ឧទាហរណ៍​នៃ​ការ​ផ្ទុយ​ដែល​យើង​អាច​ជួប នៅ​ពេល​យើង​ខិតខំ​រស់​នៅ​ធ្វើ​ជា​កូនចៅ​នៃ​សេចក្ដី​សញ្ញា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នោះ​មាន​អ្វីខ្លះ ?

  • តើ​យើង​អាច​ទទួល​បាន​ពរជ័យ​អ្វីខ្លះ​ពី​ព្រះវរបិតា​សួគ៌ ប្រសិន​បើ​យើង​ខិតខំ​រស់​នៅ​ធ្វើ​ជា​កូនចៅ​នៃ​សេចក្ដី​សញ្ញា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​នោះ ? ( ចម្លើយ​មួយ​ដែល​អាច​មាន​គឺ​ថា យើង​អាច​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌   ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​បញ្ជី​នៅលើ​ក្ដារខៀន ។

  • បន្ទាប់​ពី​អា​ន​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង ខ​ទី ១៨​រួច​ហើយ តើ​អ្នក​គិត​ថា​កិច្ចតម្រូវចំពោះ​ការ​គ្រង​មរតក​ជាមួយ​នឹង​ព្រះគ្រីស្ទ​មាន​លក្ខណៈ​បែប​ណា​ដែរ​ ប្រសិន​បើ​ប្រៀប​ធៀប​នឹង​ពរជ័យ​នានា ? ហេតុអ្វី ?

សូម​ពន្យល់​ថា នៅ​ក្នុង រ៉ូម ៨:១៩–៣០ យើង​អាន​ថា ប៉ុល​បាន​បង្រៀន​ថា ព្រះវិញ្ញាណ​ជួយ​យើង​នៅ​ក្នុង​ភាព​ទន់ខ្សោយ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​ស្គាល់​អ្វី​ដែល​ត្រូវ​អធិស្ឋាន​ទូល​សូម ។ យើង​ក៏​អាន​ផង​ដែរ​ថា ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​ហៅមក​​នៅ​ក្នុង​ជីវិត​មុន​ផែនដី​នេះ​ ដើម្បី​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​កូនចៅ​របស់​ព្រះ ( សូមមើល ការ​បក​ប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ, រ៉ូម ៨:២៩–៣០ ) ។

កំណត់ចំណាំ ៖ នៅ​ក្នុង រ៉ូម ៨:២៩–៣០ ពាក្យ តម្រូវ​ទុក​ជា​មុន មាន​ន័យ​ថាតែងតាំង ឬ​ហៅ​ពីមុន ។ សិស្ស​នឹង​សិក្សា​ការ​បង្រៀន​មួយ​ចំនួន​របស់​ប៉ុល​ស្ដីពី​ការ​តែង​តាំង​ពី​មុន​ នៅ​ក្នុង​មេរៀន​អំពី អេភេសូរ ១ ។

សូម​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅ​ក្នុង រ៉ូម ៨:២៨, ៣១-៣៩ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុលបាន​បង្រៀន​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ ដែល​ពាក់ព័ន្ធ​​នឹង​ការ​ផ្ទុយ ការ​ប្រឈមមុខ និង​ទុក្ខវេទនា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ចូរ​ចង្អុល​បង្ហាញ​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ​សម្រាប់ រ៉ូម ៨:៣១ បាន​ប្ដូរ​ឃ្លា « ទាស់​នឹង » ទៅ​ជា « ឈ្នះ »   ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មក​​​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​នឹង​រកឃើញ​សេចក្ដីពិតផ្សេងៗគ្នា​ រួម​បញ្ចូល​ទាំង​គោលការណ៍​ខាង​ក្រោម​ផងដែរ ៖ ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះ ​នោះ​គ្រប់​ការណ៍​ទាំងអស់​នឹង​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​យើង ។ យើង​អាច​យក​ឈ្នះលើ​​ការ​ប្រឈមមុខ និង សេចក្តីឈឺចាប់​ទាំងអស់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ គ្មាន​អ្វី​អាច​បំបែក​យើង​ពី​សេចក្ដី​ស្រឡាញ់​​របស់​ព្រះ ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឡើយ ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​បង្រៀន​របស់​ទ្រង់​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ការ​ប្រឈមមុខ និង​ទុក្ខវេទនា​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​បាន​យ៉ាង​ដូចម្ដេច ?

  • ដោយ​ពិចារណា​អំពី​ការ​ប្រឈម និង​ទុក្ខ​វេទនា​ក្នុង​ជីវិត​រមែង​ស្លាប់​ដែល​អ្នក​ធ្លាប់​ជួប តើ​ប្រយោគ​ណា​មួយ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ​ដែល​អ្នក​គិត​ថា​សំខាន់ ? ហេតុអ្វី ?

  • តើ​អ្នក​ធ្លាប់​ដក​ពិសោធន៍​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ចំណោម​ការ​ប្រឈមមុខ និង​ទុក្ខវេទនា​របស់អ្នក​យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កត់ចំណាំការ​រៀន​សូត្រ​របស់​ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ ដើម្បី​ពួកគេ​អាច​យក​ឈ្នះ​លើ​ការ​ប្រឈម និង​ទុក្ខវេទនា​ទាំងឡាយ​របស់​ពួកគេ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។

រ៉ូម ៩-១១

ប៉ុល​បង្រៀន​ផងដែរ​អំពី​ការ​បដិសេធ​សេចក្ដី​សញ្ញា​របស់​ព្រះ និង​ការ​ផ្សាយ​ដំណឹងល្អ​ដល់​ពួក​សាសន៍​ដទៃ

ចូរ​សុំ​សិស្ស​ឲ្យ​ពិចារណា​ថា​ពួកគេ​នឹង​ប្រព្រឹត្តតប​ចំពោះ​សាច់​រឿង​ខាង​ក្រោម​នេះ​ដោយ​របៀប​ណា ៖

  1. អ្នក​អម​ដំណើរជាមួយ​ប៊ីស្សព​របស់​អ្នក​ទៅ​សួរ​សុខ​ទុក្ខ​យុវជន​ម្នាក់​ ដែល​មាន​គ្រួសារ​សកម្ម​នៅ​ក្នុង​សាសនាចក្រ ប៉ុន្តែ​គាត់​អសកម្ម ។ នៅពេល​ប៊ីស្សព​របស់​អ្នក​ព្យាយាម​ជួយ​យុវជន​នោះ​ឲ្យ​យល់​អំពី​ផលវិបាក​នៃ​ការ​មិន​រស់​នៅ​តាម​ដំណឹងល្អ យុវជន​នោះ​បាន​ពោល​ថា « កុំ​បារម្ភ​អី ។ ខ្ញុំ​ជ្រមុជទឹក​រួចហើយ ហើយ​ឪពុក​ម្ដាយ​ខ្ញុំ​ជា​សមាជិក​សកម្ម​ទៀត ។ ព្រះ​នឹង​មិន​ដក​យក​ពរជ័យ​ចេញ​ពី​ខ្ញុំ​​នោះ​ទេ » ។

  2. ថ្មីៗ​នេះ​អ្នក​បាន​សេពគប់​នឹង​យុវនារី​ម្នាក់​ដែល​មាន​ជំនឿ​ផ្សេង ។ នាង​សួរ​អំពី​បទដ្ឋាន​ដែល​អ្នក​រស់​នៅ​តាម ។ បន្ទាប់​ពី​អ្នក​រៀបរាប់​អំពី​បទដ្ឋាន​មួយ​ចំនួន​របស់​ព្រះអម្ចាស់​ហើយ នាង​ពោល​ថា « ខ្ញុំ​មិន​យល់​ទេ ហេតុអ្វី​អ្នកធ្វើ​រឿង​ទាំងអស់​នេះ ។ អ្វី​ដែលអ្នក​ត្រូវ​ធ្វើ​ដើម្បី​ឲ្យបាន​សង្គ្រោះ​នោះ​ គឺ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ជា​ការ​ស្រេច » ។

នៅ​ពេល​សិស្ស​សិក្សា រ៉ូម ៩–១១ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដី​ពិត​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ថា ការ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​តម្រូវ​ឲ្យ​មាន​អ្វីខ្លះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ការ​ពន្យល់​អំពី​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង រ៉ូម ៩–១១​ដូច​តទៅ​នេះ ៖

ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង រ៉ូម ៩–១១ ប៉ុល​បាន​ប្រើ​ពាក្យ អ៊ីស្រាអែល និង សាសន៍​អ៊ីស្រាអែល ជំនួស​ឲ្យ​ពាក្យ សាសន៍​យូដា នៅ​ក្នុង​ការ​ពិភាក្សា​អំពី​ការ​ជ្រើស​រើស​ ដែល​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​ធ្វើ ។ ពេលខ្លះ កូនចៅ​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​គឺ​សំដៅ​ទៅ​លើ​វង្ស​អ៊ីស្រាអែល ។ នៅ​ក្នុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះ​បាន​ជ្រើស​ពូជពង្ស​យ៉ាកុប ឬ​អ៊ីស្រាអែល ជា​ផ្នែក​មួយ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​អ័ប្រាហាំ ( សូមមើល រ៉ូម ៩:៤–៥ ) ដែល​បាន​ដាក់​បញ្ចូល​នូវ​ពរជ័យ​ដ៏​អស្ចារ្យ ដូចជា​ដំណឹងល្អ សិទ្ធិ​អំណាច​បព្វជិតភាព ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច កូនចៅ​អស់​កល្ប​ជានិច្ច ដែន​ដី​​មរតក និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ពរជ័យ​​ដល់​ពិភពលោក​ជាមួយ​នឹង​ដំណឹងល្អ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន រ៉ូម ៩:៦, ៨ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ អំពី​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល ។

  • តើ​អ្នក​គិត​ថា ប៉ុល​ចង់​មាន​ន័យ​យ៉ាង​ណា​ដោយ​ពោល​ថា « មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រាអែល ជា​សាសន៍​អ៊ីស្រាអែល​ពិត​នោះ​ឡើយ » ? ( ខ​ទី ៦ ) ។ ( ពួក​សាសន៍​យូដា​ជាច្រើន​បាន​ទុក​ចិត្ត​ទាំង​ខុស​ឆ្គង​ថា តំណ​ពូជពង្ស​របស់​ពួកគេ​តាម​អ័ប្រាហាំ​នឹង​ធានា​អះអាង​ដល់​ពួកគេ​ចំពោះ​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​នោះ ) ។

សូម​ពន្យល់​ថា នៅ​ក្នុង រ៉ូម ៩:២៥–៣០ យើង​អាន​ថា ប៉ុល​បាន​បង្រៀន​ថា ពួក​សាសន៍​ដទៃ​ដែល​បាន​ចូល​ក្នុង​សាសនាចក្រ​អាច​ទទួល​បាន​រាល់​ពរជ័យ​នៃ​សេចក្ដីសញ្ញា ហើយ​ប្រែ​ក្លាយ​ទៅជា​មនុស្ស​សុចរិត​ដោយ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

ចូរ​សុំ​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​អាន​ឲ្យឮៗ​នៅ​ក្នុង រ៉ូម ៩:៣១-៣៣​​, ១០:១–៤ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​អំពី​របៀប ​ដែល​​ពួក​សាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​នៅ​ក្នុង​សម័យ​របស់​ប៉ុល​បាន​ខិតខំ​ប្រែ​ក្លាយទៅ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ ។ សូម​ពន្យល់​ថា « ក្រឹត្យវិន័យ​ដ៏​សុចរិត » ( រ៉ូម ៩:៣១ ) សំដៅ​ទៅ​លើ​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ, « ថ្ម​ជំពប់ » ( រ៉ូម ៩:៣២, ៣៣​ ) គឺជា​ព្រះយេស៊ូវ​គ្រីស្ទ និង « សេចក្ដី​សុចរិត​នៃ​ព្រះ » ( រ៉ូម ១០:៣​ ) សំដៅ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

  • យោងតាម រ៉ូម ៩:៣១–៣៣ តើ​ពួក​សាសន៍​អ៊ីស្រាអែល​មួយ​ចំនួន​នៅ​ក្នុង​សម័យ​របស់​ប៉ុល​ បាន​ខិតខំ​ប្រែ​ក្លាយ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ​តាម​របៀបណា ? ( តាមរយៈ​ការ​ធ្វើ​កិច្ចការ​នៅ​ក្នុង​ក្រឹត្យវិន័យ​​របស់​ម៉ូសេ​ដ៏​តឹង​រឹង ) ។

  • យោង​តាម រ៉ូម ១០:៣–៤ តើ​ពួក​សាសន៍​អ៊ីស្រាអែល​បាន​បដិសេធ​អ្វី ? ( ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្ដី​សុចរិត​អាច​កើត​មាន​ឡើង​តាមរយៈ​ទ្រង់ ) ។

សូម​ពន្យល់​ថា ដូចដែល​បាន​កត់​ត្រា​នៅ​ក្នុង រ៉ូម ១០:៨–១៣ ប៉ុល​បាន​ពន្យល់ « ​សេចក្តី​សុចរិត ដែល​មក​ដោយសារ​សេចក្តី​ជំនឿ » ( រ៉ូម ៩:៣០ ) អាច​ទទួល​យក​បាន ។ សូម​អញ្ជើញ​សិស្ស​បួនប្រាំ​នាក់​ឲ្យប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង រ៉ូម ១០:៨-១៣។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​របៀប ​ដើម្បី​ទទួល​បាន​សេចក្ដី​សុចរិត​នេះ ។

  • តើ​មនុស្ស​ម្នាក់​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​សេចក្ដី​សុចរិតដែល​កើត​ចេញ​ពី​សេចក្ដី​ជំនឿ ?

សូម​ពន្យល់​ថា ពាក្យ​ក្រិក​ដែល​ប្រែ​មក​ថា សារភាព នៅ​ក្នុង ខ​ទី ៩ ចង្អុល​បង្ហាញ​អំពី​ការ​ទទួល​ស្គាល់​ដោយ​បើក​ចំហរ​មួយ​នៃ​ការ​ទទួល​យក ឬ​​មានន័យ​ថា​សេចក្ដី​សញ្ញា ហើយ​ពាក្យ​ក្រិក​ ដែល​ប្រែ​ថា ជឿ ចង្អុល​បង្ហាញ​អំពី​ការ​តាំង​ចិត្ត​ដ៏​ជឿជាក់​មួយ ។ ទំនុក​ចិត្ត​ដ៏​ជ្រាលជ្រៅ​លើ​​ព្រះអង្គ​សង្គ្រោះ​នេះ បាន​​ដឹកនាំ​មនុស្ស​ឲ្យ​ទទួល​ស្គាល់​ការ​ទទួល​យក​របស់​ពួកគេ​ចំពោះ​​ទ្រង់​ដោយ​ឥត​លាក់​លាម តាម​របៀប​ដែល​ទ្រង់​បាន​តាំង​ឡើង ។ របៀប​ដែល​បានត្រូវ​តាំង​ឡើង​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​របស់​ព្រះ ការ​ប្រែ​ចិត្ត និង​ការ​ទទួល​យក​ពិធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ ដូចជា​ពិធីបុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • យោង​តាម​ការ​បង្រៀន​របស់​ប៉ុល តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ប្រសិន​បើ​យើង​ប្រាថ្នាចង់​ទទួល​បាន​​ពរជ័យ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ រួម​ទាំង​សេចក្ដី​សង្គ្រោះ​​នោះផងដែរ ? ( សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​នូវ​គោលការណ៍​ដូច​តទៅ​នេះ ៖ ប្រសិន​បើ​យើង​ទទួល ហើយ​ប្រតិបត្តិ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​​យើង​អាច​ទទួល​បាន​ពរជ័យ​នៃ​សេចក្ដី​​សញ្ញា​របស់​ព្រះ ហើយ​ត្រូវ​បាន​សង្គ្រោះ ។ សូម​សរសេរគោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

ចូរ​ចង្អុល​បង្ហាញ​ថា មាន​មនុស្ស​ខ្លះ​ធ្លាប់​ប្រើ រ៉ូម ១០:៩, ១៣ ដើម្បី​ប្រកាស​ថា អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើដើម្បី​បាន​សង្គ្រោះ​ គឺ​ការ​សារភាព​ជា​ពាក្យ​សម្ដី​ពី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ចូរ​រំឭក​សិស្ស​អំពី​សាច់​រឿង ​ដែល​បាន​លើក​ឡើង​ខាង​ដើម​នៃ​មេរៀន​នេះ ។

  • តើ​សេចក្ដី​ពិត​នៅ​ក្នុង​មេរៀន​នេះ​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​តប​នឹង​សាច់រឿង​ទាំង​នេះ​បាន​យ៉ាង​ដូចម្ដេច ?

សូម​សង្ខេប​ផ្នែក​នៅ​សល់​ក្នុង រ៉ូម ១០–១១ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា ការ​ស្ដាប់​ឮ​ព្រះបន្ទូល​ព្រះ ​គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​ការ​អភិវឌ្ឍ​​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។ លោក​បាន​ប្រើ​រឿង​ប្រៀប​ធៀប​មួយ​អំពី​ការ​ផ្សាំ​មែក​ដើម​អូលីវ​ព្រៃ​ទៅនឹង​ដើម​អូលីវ​​ស្រុក​ ដើម្បី​តំណាង​ឲ្យ​ការដាក់​បញ្ចូល​ពួក​សាសន៍​ដទៃ​ទៅ​ក្នុង​វង្ស​អ៊ីស្រាអែល ( សូមមើល យ៉ាកុប ៥:៣–១៤ ) ។ លោក​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ដំណឹងល្អ​នឹង​ផ្ដល់​ទៅ​ឲ្យ​ពួក​សាសន៍​យូដា​ម្ដង​ទៀត ។

សូមបញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​ពិភាក្សា​នៅ​ក្នុង​មេរៀន​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

រ៉ូម ៨:១៤-១៧ ។ « យើង​ជា​កូន​របស់​ព្រះ »

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ថ្លែង​ទីបន្ទាល់​​អំពី​មរតក​របស់​យើង​មក​ពី​ព្រះ​ ក្នុង​នាម​ជា​កូនចៅ​របស់​ព្រះ ៖

« ព្រះវរបិតា​របស់​បងប្អូន​គង់​នៅ​ស្ថានសួគ៌​​ស្គាល់​ឈ្មោះ និង​កាលៈទេសៈ​របស់​បងប្អូន ។ ទ្រង់​ស្ដាប់​ឮ​ការ​អធិស្ឋាន​បងប្អូន ។ ទ្រង់​ត្រាស់​ដឹង​អំពី​សេចក្តី​សង្ឃឹម និង ​សុបិន​របស់​បងប្អូន រួម​ទាំង​សេចក្តី​ភ័យខ្លាច និង​ការលំបាក​នានា​របស់​បងប្អូន​ផង​ដែរ » ។ ហើយ​ទ្រង់​ជ្រាប​អំពី​អ្វី​ដែល​បងប្អូន​អាច​ប្រែក្លាយ​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។ ដោយសារ​តែ​មរតក​ដ៏​ទេវភាព​នេះ បងប្អូន រួម​ទាំង​បងប្អូន​ប្រុស​ស្រី​ខាង​វិញ្ញាណ​ទាំង​អស់​​របស់​បងប្អូន​ដែរ មាន​នូវ​ភាពស្មើ​​គ្នា​ដ៏​ពេញ​លេញ​នៅ​ក្នុងព្រះនេត្រ​របស់​ទ្រង់ ហើយ​នឹង​ទទួល​បាន​អំណាច​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​ ដើម្បី​ក្លាយ​ជា​អ្នក​គ្រង​មរតក​តាម​ច្បាប់​នៅ​ក្នុង​នគរ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​ទ្រង់ « [​ជា​អ្នក​គ្រង​មរតក]​ នៃ​ព្រះ​ជា​មួយ​នឹង​ព្រះគ្រីស្ទ » [ រ៉ូម ៨:១៧ ] ។ ចូរ​ខិតខំ​ស្វែង​យល់​អំពី​សារៈសំខាន់​នៃ​គោលលទ្ធិ​ទាំងនេះ ( « To Young Women » EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ​២០១៥ ទំព័រ ២៨ ) ។

« ព្រះគម្ពីរ​លើក​ឡើង​ថា​យើង​ជា ‹ កូន​របស់​ព្រះ › នៅ​ក្នុង​ន័យ​ជា​ច្រើន ( រ៉ូម ៨:១៦ ) ។ ទីមួយ មនុស្ស​គ្រប់​រូប​គឺជា​កូនជាទី​ស្រឡាញ់ខាង​វិញ្ញាណ​មួយ​រូប​របស់​ព្រះវរបិតា​សួគ៌ ( សូមមើល ម៉ាឡាគី ២:១០, កិច្ចការ ១៧:២៩, ហេព្រើរ ១២:៩ ‹ The Family: A Proclamation to the World › EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ​ ២០១០ ទំព័រ ១២៩ ) ។ ទីពីរ យើង ‹ កើត​ជា​ថ្មី › ជា​កូន​របស់​ព្រះ​តាមរយៈ​ទំនាកទំនង​សេចក្ដីសញ្ញា​មួយ នៅ​ពេល​យើង​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ [ និង​ពិធី​បរិសុទ្ធ​ផ្សេង​ទៀត ] ( សូមមើល យ៉ូហាន ១:១២, កាឡាទី ៣:២៦–២៩, ម៉ូសាយ ៥:៧, គ. និង ស. ១១:៣០, [ គ. និង ស. ៨៤:៣៣–៣៨ ] ម៉ូសេ ៦:៦៥–៦៨ ) » ( New Testament Student Manual Church Educational System manual, 2014 ] ទំព័រ ៣៤៨ ) ។

ព្រះវិញ្ញាណ​មិន​ត្រឹមតែ​អាច​បញ្ជាក់​ថា ​យើង​ជា​កូនចៅ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ​តែ​ម្យ៉ាង​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ទ្រង់​ក៏​អាច​បញ្ជាក់​ទៅ​កាន់​វិញ្ញាណ​របស់​យើង​ផង​ដែរ​ថា យើង​ពិត​ជា​កូន​សំណព្វ​របស់​ព្រះ ហើយ​ថា​យើង​​បាន​រស់​នៅ​ជាមួយនឹង​ទ្រង់​ពី​មុន​យើង​​បានចាប់​កំណើត​មក ។

រ៉ូម ៨:១៥ ។ « និស្ស័យ​ជា​កូន​ចិញ្ចឹម »

« ការ​សុំ​កូន​មក​ចិញ្ចឹម​គឺជា​រឿង​ទូទៅ​នៅ​ក្នុង​សម័យ​រ៉ូម ហើយ​ពួក​អ្នក​អាន​របស់​ប៉ុល​ធ្លាប់​ដឹង​អំពី​រឿង​នេះ​ហើយ ។ មនុស្ស​ដែល​បាន​សុំ​មនុស្ស​ម្នាក់​ទៀត​មក​ចិញ្ចឹម​ដោយ​ស្រប​ច្បាប់ ​បាន​ប្រគល់​ដល់​បុគ្គល​នោះ​នូវ​រាល់​សិទ្ធិ និង​ឯកសិទ្ធិ​​នានា​ដែល​កូន​បង្កើត​ម្នាក់​មាន ។ ហេតុដូច្នេះ​ហើយ នៅ​ពេល​យើង​ទទួល ‹ និស្ស័យ​ជា​កូន​ចិញ្ចឹម › ( រ៉ូម ៨:១៥ ) តាម​រយៈ​ការ​ចូល​ក្នុង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​ នោះយើង​ប្រែក្លាយ​ជា​កូន​របស់​ព្រះ ហើយ ‹ ជា​អ្នក​គ្រង​មរតក​ជាមួយ​នឹង​ព្រះគ្រីស្ទ › ( រ៉ូម ៨:១៧ ) » ( New Testament Student Manual Church Educational System manual, ឆ្នាំ ​២០១៤ ] ទំព័រ ៣៤៨ ) ។

នៅ​ក្នុង​ព្រះគម្ពីរ​មរមន ស្តេចបេនយ៉ាមីន​ក៏​បាន​បង្រៀន​ផង​ដែរ​អំពី​របៀប​ដែល​យើង​អាច​ប្រែក្លាយ​ជា « កូនចៅ​របស់​ព្រះគ្រីស្ទ » ( សូមមើល ម៉ូសាយ ៥:៥–១០ ) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន​​ថា ព្រះយេស៊ូវគ្រីស្ទ​ក៏ « ក្លាយជា​ព្រះបិតា​របស់​យើង​ដែរ » ដោយសារ​ទ្រង់ « ផ្ដល់​ឲ្យ​យើង​នូវ​ជីវិត ជា​ជីវិត​ដ៏​អស់កល្ប​ជានិច្ច តាមរយៈ​ដង្វាយធួន​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង » ។ ប្រធាន ស្ម៊ីធ បាន​ពន្យល់​ថា « យើង​ក្លាយ​ជា​បុត្រ បុត្រា និង​បុត្រី​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​សេចក្ដី​សញ្ញា​របស់​យើង​ដើម្បី​គោរព​តាម​ទ្រង់ » ( Doctrines of Salvation ចងក្រង​ដោយ ប៊្រូស អ័រ ម៉ាក់ខន់ឃី វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–១៩៥៦ ] ១:២៩ ) ។

រ៉ូម ៨:៣១-៣២ ។ « ប្រសិន​បើ​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន ? »

« ប៉ុល​បាន​បង្រៀន​ថា ដង្វាយធួន​របស់​ព្រះគ្រីស្ទ​បង្ហាញ​ថា ‹ ព្រះ​កាន់​ខាង​យើង › ហើយ​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​យើង និង​សុខុមាលភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ។ ដោយ​សារ​ព្រះ​បាន​ប្រទាន​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​សម្រាប់​យើង នោះ​យើង​អាច​ទុកចិត្ត​បាន​ថា ព្រះ​នឹង​បន្ត​ធ្វើ​ការ​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង ហើយ​​រៀបចំ​យើង​ឲ្យ​ក្លាយ​ជា​អ្នក​គ្រង​មរតក​នៃ​រាល់អ្វីៗ​ ដែល​ទ្រង់​សព្វ​ព្រះទ័យ​ប្រទាន​​ដល់​យើង ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ទូន្មាន​ដល់​សមាជិក​សាសនាចក្រ​នូវ​រឿង​ស្រដៀង​គ្នា​នេះ ៖

« ‹ ពេល​ពិចារណា​ចំពោះ​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​ការ​ឆ្កាង និង​ដង្វាយ​ធួន ​នោះ​ខ្ញុំ​សន្យា​ដល់​បងប្អូន​ថា ទ្រង់​នឹង​ពុំ​បោះបង់​យើង​ចោល​នៅ​ពេល​នេះ​ឡើយ ។ … បងប្អូន​ប្រុស​ស្រី មិនថា​មាន​អ្វី​ដែល​កំពុង​ធ្វើ​ឲ្យ​បងប្អូន​រងទុក្ខ​នោះទេ សូម កុំ​ចុះចាញ់ › ( ‹ Broken Things to Mend › EnsignLiahona ខែ​ឧសភា ឆ្នាំ ​២០០៦ ទំព័រ ៧១ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៣៥០ ) ។

រ៉ូម ៨:២៩–៣០, ៩:១១, ១១:២, ៥, ៧, ២៨ ។ ការ​តម្រូវ​ទុក​ជា​មុន ការ​តែង​តាំង​ពី​មុន និង​ការ​រើស​តាំង

« នៅ​ក្នុង រ៉ូម ៨:២៩–៣០​ពាក្យ​ក្រិក​ដែល​បាន​បកប្រែ​ថា​ជា ការ​តម្រូវ​ទុក​ជា​មុន មាន​ន័យ​ថា ‹ ការ​តែងតាំង ឬ​ការ​កំណត់​ទុក​ជា​មុន › ហើយ​វា​សំដៅ​ទៅ​លើការ​តែងតាំង​ពី​មុន​ដែល​មនុស្ស​មួយ​ចំនួន​បាន​ទទួល ដោយ​ផ្អែក​ទៅ​លើ​ព្រះតំរិះ​ជា​មុន​របស់​ព្រះ ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ប្រែ​ក្លាយ​ដូចជា​ទ្រង់ ( សូមមើល​ផង​ដែរ អេភេសូរ ១:៣–៤,​ ពេត្រុសទី ១ ១:២ ) ។ ‹ ការតែងតាំង​ជាមុន ពុំ​បាន​ធានា​ថា បុគ្គល​ទាំងឡាយ​នឹង​ទទួលបាន​​ការហៅ​បម្រើ ឬ ការទទួល​ខុសត្រូវ​ជាក់លាក់​នោះទេ ។ ឱកាស​បែបនោះ​ចូល​មក​ក្នុង​ជីវិត ជា​លទ្ធផល​មួយ​នៃ​ការអនុវត្ត​យ៉ាង​សុចរិត​នូវ​សិទ្ធិ​ជ្រើសរើស គឺ​ដូច​ជា​ការតែងតាំង​ជាមុន​​បាន​មក ជា​លទ្ធផល​មួយ​នៃ​ភាពសុចរិតដែល​នៅក្នុង​ជីវិត​មុន​ផែនដី​ដែរ › ( ‹ Foreordination › True to the Faith: A Gospel Reference [ ឆ្នាំ​២០០៤ ] ទំព័រ ៦៩ សូម​មើល​ផង​ដែរ អាលម៉ា ១៣:៣–៤ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៣៥០ ) ។

Bible Dictionary ( វចនានុក្រម​ព្រះគម្ពីរ​ប៊ីប ) ពន្យល់​ថា ការ​រើស​តាំង​ គឺជា « ពាក្យ​មួយ​ខាង​សាសនា​ដែល​សំដៅ​ទៅ​លើ​ការ​ជ្រើស​រើស​របស់​ព្រះ​ចំពោះ​វង្ស​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​ដោយ​មាន​ឯកសិទ្ធិ និង​ទំនួល​ខុសត្រូវ​ទាំងឡាយ ដើម្បី​ឲ្យ​ពួកគេ​អាច​ក្លាយ​ជា​មធ្យោបាយ​មួយ​​ដែល​នាំ​យក​ពរជ័យ​ទៅ​កាន់​ពិភពលោក​ទាំងមូល ។ …

« រាស្ត្រ​ជម្រើស​ត្រូវ​បាន​ជ្រើស​ឡើង​តាំង​ពី​មុន ‹ កំណើត​លោកិយ​នេះ​ម្ល៉េះ › ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ទទួល​បាន​​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ ។ មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​ស្ដាប់​តាម​ដំណឹងល្អ ហើយ​ទទួល​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​​នានា​នៃ​ដំណឹងល្អ​អំពី​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ដោយ​ខ្លួន​ឯង ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ ។ ប្រសិន​បើ​មនុស្ស​ម្នាក់​ត្រូវ​បាន​រើស​តាំង ប៉ុន្តែ​ពុំ​បម្រើ នោះ​ការ​រើស​តាំង​របស់​គាត់​អាច​ចាត់​ទុក​ថា​ជា​រឿង​អសារ​ឥត​ការ ដូច​ជា​ប៉ុល​បាន​ប្រាប់​នៅ​ក្នុង ២ កូរិន ៦:១ ។

« … ការ ‹ រើស​តាំង​ដោយ​ព្រះគុណ › មួយ​ដែល​បាន​ចែង​នៅ​ក្នុង … រ៉ូម ១១:១–៥ មាន​សេចក្ដី​យោង​ទៅ​នឹងស្ថានភាព​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ដែល​ជា​ការ​កើត​នៅ​ពេល​មួយ នៅ​កន្លែង​មួយ និង​នៅ​ក្នុង​កាលៈទេសៈ​ដែល​មនុស្ស​ម្នាក់​នឹង​បាន​ស្គាល់​ដំណឹងល្អ ។ ការ​រើស​តាំង​នេះ​បាន​កើត​មាន​នៅ​ក្នុង​ជីវិត​មុន​ផែន​ដី ។ ជន​ដែល​ស្មោះ​ត្រង់ ហើយ​ឧស្សាហ៍​ព្យាយាម​នៅ​ក្នុង​ដំណឹងល្អនៅ​ក្នុង​ជីវិត​រមែង​ស្លាប់​ទទួល​បាន​ការ​រើស​តាំង​ ដែល​បាំបាច់​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​នេះ ហើយ​ប្រែ​ក្លាយ​​ជា​រាស្ត្រ​ជម្រើស​របស់​ព្រះ ។ ជន​ទាំងនេះ​ទទួល​ការ​សន្យា​នៃ​ភាព​ពេញ​លេញ​នៃ​សិរី​ល្អ​របស់​ព្រះនៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ( គ. និង ស. ៨៤:៣៣–៤១ ) » ( Bible Dictionary, « Election » សូម​មើល​ផង​ដែរ ឬ អាលម៉ា ១៣:៣–៤ ) ។

ព្យាការី ​យ៉ូសែប ស្ម៊ីធ បាន​ពន្យល់​ថា « ការ​រើស​តាំង​របស់​បុគ្គល​ម្នាក់ៗសម្រាប់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដោយ​ឥត​លក្ខខណ្ឌ [ ការ​តម្រូវ​ទុក​ជា​មុន ] ​ពុំ​ត្រូវ​បាន​បង្រៀន​ដោយ​ពួក​សាវក​ឡើយ ។ ព្រះ​បាន​រើស​តាំង ឬ​តម្រូវ​ទុក​ជា​មុន ថា​អស់​អ្នក​ណា​ដែល​នឹង​ត្រូវ​បាន​សង្គ្រោះ គួរ​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្នុង​ព្រះគ្រីស្ទ យេស៊ូវ ហើយ​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​តាម​​ដំណឹងល្អ » ( នៅ​ក្នុង History of the Church, ៤:៣៦០ ) ។ ការណ៍​នោះ​គឺ​ថា មនុស្ស​ទាំងអស់​ដែល​នឹង​បាន​សង្គ្រោះ​នឹង​ទទួល​បាន​សេចក្ដីសង្គ្រោះ​​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មិន​មែន​តាម​វិធី​ផ្សេងឡើយ ។

រ៉ូម ១១:២៥ ។ « សាសន៍​ដទៃ​ទាំង​ប៉ុន្មាន »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​អត្ថន័យ​នៃ​ឃ្លា « ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ » ៖

« មាន​នូវ​គ្រា ឬ​សម័យ​មួយ​បាន​តាំង​ឡើង​សម្រាប់​ពួក​សាសន៍​យូដា​ដើម្បី​ស្ដាប់​ឮ​ព្រះ​បន្ទូល រួច​ក្រោយ​មក​មាន​គ្រា​មួយ​សម្រាប់​ពួក​សាសន៍​ដទៃ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​អាទិភាព​ដើម្បី​ស្ដាប់​ឮ​ដំណឹងល្អ ។ សម័យ​របស់​ពួក​សាសន៍​ដទៃ​គឺ​ជា​គ្រា​ដែល​ដំណឹងល្អ​បាន​ទៅ​ដល់​ពួកគេ ដោយសារ​ពួកគេ​ត្រូវ​បាន​ជ្រើស​ឲ្យ​ទទួល​វា ហើយ​ការណ៍​នេះ​នឹង​បន្ត​រហូត​ដល់​ពួកគេ​មាន​ឱកាស​ពេញ​លេញ​មួយ​ដើម្បី​ទទួល​យក​សេចក្ដី​ពិត ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា រហូត​ដល់​សាសន៍​ដទៃ​ទាំង​អស់​​ទទួល​បានវា ។ បន្ទាប់​មក​ សារលិខិត​នេះ​នឹង​ផ្ដល់​ទៅ​ពួក​សាសន៍​យូដា​ម្ដងទៀត ពាក្យ​ថា​សាសន៍​យូដា​មានន័យ​ថា ប្រជាជាតិ និង​ប្រជាជន​មួយ​ក្រុម » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:២៩០ ) ។

ជាច្រើន​សតវត្សរ៍​ពីមុន​ប៉ុល​បាន​សរសរ​សំបុត្រ​របស់​លោក នីហ្វៃ​បាន​បង្រៀន​បង​ប្អូន​ប្រុស​របស់​លោក​ថា នៅ​ថ្ងៃ​ចុងក្រោយ​ដំណឹងល្អ​នឹង​ត្រូវ​បាន​នាំ​មក​ឲ្យ​ពូជពង្ស​របស់​លោក និង​ពូជពង្ស​នៃ​បងប្រុស​របស់​លោក​តាម​រយៈ​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ។ ការណ៍​នេះ​នឹង​ជួយ​ពួកគេ​ឲ្យ « ចេះដឹងអំពីព្រះដ៏ប្រោសលោះរបស់ពួកគេ និង គ្រប់​ន័យ​ទំាងឡាយ​នៃ​គោលលទ្ធិ​របស់​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង​ថា ត្រូវ​តែ​មក​រក​ទ្រង់​ ទើប​នឹង​បាន​សង្គ្រោះ » ​( នីហ្វៃ​ទី១ ១៥:១៤ ) ។ ការ​ប្រមូល​ផ្ដុំ​ពូជពង្ស​របស់​លីហៃ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ផ្សាំ​មែក​ធម្មជាតិ​ជាមួយ​នឹង​ដើម​អូលីវ​នៅ​ថ្ងៃ​ចុងក្រោយ ដូច​ដែល​បាន​ព្យាករ​ដោយ​ប៉ុល និង ស៊ីណូស ( សូម​មើល រ៉ូម ១១:២៣–២៥, យ៉ាកុប ៥:៥២, ៦០, ៦៣, ៦៧–៦៨ ) ។

នៅពេល​ទេវតា​មរ៉ូណៃ​បាន​លេច​មក​ឯ​ព្យាការី ​យ៉ូសែប ស្ម៊ីធ នៅ​ឆ្នាំ​ ១៨២៣ មរ៉ូណៃ​បាន​ថ្លែង​ថា « ភាព​ពោរពេញ​នៃ​ពួក​សាសន៍​ដទៃ​នឹង​កើត​ឡើង​ជា​ឆាប់ៗ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៤១ ) ។