បណ្ណាល័យ
មេរៀន​ទី ១០៦ ៖ កូរិនថូសទី១ ៧-៨


មេរៀន​ទី ១០៦

កូរិនថូស​ទី១ ៧-៨

សេចក្តី​ផ្ដើម

ប៉ុល​បាន​ណែនាំ​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​ទាំង​អ្នក​រៀបការ​រួច និង​អ្នក​នៅ​លីវ​អំពី​អាពាហ៍​ពិពាហ៍ និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ ដោយ​ឆ្លើយ​តប​ចំពោះ​សំណួរ​មួយ​អំពី​ការ​បរិភោគ​អាហារ​ដែល​ថ្វាយដល់​​រូបព្រះ ប៉ុល​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យ​ពិចារណា​ពី​ផល​នៃ​ទម្លាប់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ចំពោះ​មនុស្ស​ដទៃ​ទៀត ហើយ​ព្រម​បញ្ឈប់​នូវ​ទង្វើ​មួយ​ចំនួន ប្រសិន​បើ​ទង្វើ​ទាំងនោះ​អាច​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ជំពប់​ដួល​ខាង​វិញ្ញាណ ។

យោបល់​សម្រាប់​ការបង្រៀន

កូរិនថូស​ទី១ ៧

ប៉ុល​ទូន្មាន​ដល់​សមាជិក​សាសនាចក្រ​ដែល​រៀបការ​រួច និង​អ្នក​នៅ​លីវ​អំពី​អាពាហ៍​ពិពាហ៍ 

សូម​គូរ​​តារាងខាងក្រោម​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ កូរិនថូសទី១ ៧ សូម​រំឭក​ពួកគេ​ថា ដូចជា​យើង​ដែរ សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​នៅបាន​​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ភ័ន្ត​ច្រឡំ និង​គំនិត​ស្មុគស្មាញ​អំពី​អាពាហ៍​ពិពាហ៍ និង​ភាព​ស្និទ្ធ​ស្នាល​ខាង​រូបកាយ ឬ​ខា​ងផ្លូវ​ភេទ ។

រូបភាព
arrow diagram
  • ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​នឹក​ចាំ​នៅ​ក្នុង​ការ​សិក្សា​របស់​អ្នក​អំពី កូរិនថូសទី១ ៥–៦ តើ​ជំនឿ​ខុស​ឆ្គង​មួយចំនួន ​អំពី​​ទំនាក់ទំនង​ផ្លូវ​ភេទ​ដែល​មាន​ការ​ពេញ​និយម​នៅ​កូរិនថូស​មាន​អ្វីខ្លះ ?

បន្ទាប់ពីសិស្ស​ឆ្លើយ​តប​រួច ចូរ​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​តារាង​នៅក្រោម​​ពាក្យ « ជំនឿ​ខុស​ឆ្គង » ។ ការ​ចូល​រួម​នៅ​ក្នុង​ភាព​ស្និទ្ធស្នាល​ខាង​រូបកាយ​ជាមួយ​នឹង​មនុស្ស​ម្នាក់ ​គឺជា​ទង្វើសម​រម្យ​ ។

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​បាន​សរសេរ​សំបុត្រ​ទៅ​សាវក​ប៉ុល ​សូម​ការ​ណែនាំ​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​ចំពោះ​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​ភេទ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​កូរិនថូសទី ១ ៧:១​ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​សំណួរ​មួយ​ដែល​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​សួរ​ទៅ​ប៉ុល ។

  • តើ​ពួក​បរិសុទ្ធ​នៅ​កូរិនថូស​បាន​សួរ​អ្វី​ទៅ​ប៉ុល ?

សូម​ពន្យល់​ថា ឃ្លា « បើ​មនុស្ស​ប្រុស​មិន​ដែល​ប៉ះ​ពាល់​នឹង​ស្រី​សោះ នោះ​ល្អ​ជា​ជាង »​ នៅ​ក្នុង ខ​ទី ១ បញ្ជាក់​ថា ពួក​បរិសុទ្ធ​នៅ​កូរិនថូស​មាន​សំណួរ​ថា ​ភាព​ស្និទ្ធស្នាល​ខាង​រូបកាយ​មាន​ភាព​សមរម្យ​នៅ​ពេល​ណា ។ មនុស្ស​ខ្លះ​អាច​នឹង​សួរ​ថា មនុស្ស​ដែល​រៀប​ការ​រួច​គួរ​ចូល​រួម​នៅ​ក្នុង​ភាព​ស្និទ្ធ​ស្នាល​ខាង​រូបកាយ​ដែរ​ទេ ។ ចូរ​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​តារាង​នៅក្រោម​ពាក្យ « ជំនឿ​ខុស​ឆ្គង » ។ ការ​មាន​ភាពស្និទ្ធស្នាល​ខាង​រូបកាយ ​គឺជា​រឿង​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ សូម្បី​តែ​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ក្ដី ។

សូម​ចង្អុល​បង្ហាញ​ថា ផ្នែក​ទាំង​ពីរ​នៃ​ជំនឿ​ខុស​ឆ្គង ​ដែល​បាន​សរសេរ​នៅ​លើ​តារាង​តំណាង​ឲ្យ​ទស្សនៈ​ខុសឆ្គងនានា​​នៅ​ក្នុង​បទដ្ឋាន​របស់​ព្រះ​ចំពោះ​ភាព​ស្និទ្ធស្នាល​ខាង​រូបកាយ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន កូរិនថូសទី ១ ៧:២-៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ដល់​ពួក​កូរិនថូស​ទាក់​ទង​ភាព​ស្និទ្ធស្នាល​ខាង​រូបកាយ ។ ( អ្នក​គួរ​ជួយ​សិស្ស​ឲ្យ​យល់​ថា អំពើ​​សហាយស្មន់ សំដៅ​លើ​ទំនាក់​ទំនង​ផ្លូវ​ភេទ​ខាង​ក្រៅ​អាពាហ៍​ពិពាហ៍ និង ដោយ​ចិត្ត​សប្បុរស សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់ និងភាព​ស្និទ្ធស្នាល​ដែល​បង្ហាញ​ឡើង​រវាង​ស្វាមី និង​ភរិយា ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​​ដូច​ខាង​ក្រោម​ ដែល​មាន​នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖

« ការស្និទ្ធស្នាល​ខាង​រូបកាយ​រវាង​ប្តី និង ប្រពន្ធ គឺ​មានភាពស្រស់​ស្អាត ហើយ​ពិសិដ្ឋ ។ វាត្រូវបានតែងតាំងឡើង​ដោយព្រះសម្រាប់ការបង្កើតកូនចៅ និងសម្រាប់ ការបង្ហាញសេចក្តីស្រឡាញ់​រវាងប្តី និងប្រពន្ធ ។ ព្រះ​​បាន​បញ្ជា​ថា ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​ភេទ​គឺ​រក្សារទុកសម្រាប់​អាពាហ៍​ពិពាហ៍ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ​ ២០១១ ] ទំព័រ ២៦ ) ។

  • នៅ​ក្នុង​អ្វីដែល​យើង​ទើបតែ​បាន​អាន តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​ភាពស្និទ្ធស្នាល​ខាង​រូបកាយ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​សេចក្ដី​ពិត​ខាង​ក្រោម​នេះ​លើ​តារាង​នៅ​ក្រោម​ពាក្យ « សេចក្តីពិត » ៖ ការស្និទ្ធស្នាលខាងរូបកាយ​រវាងប្តី និងប្រពន្ធគឺ​តាំង​ឡើង​ដោយ​ព្រះ​ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរនាក់ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​ហេតុផល​ ដែល​ភាពស្និទ្ធស្នាល​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ត្រូវ​បាន​តាំង​ឡើង​​ដោយ​ព្រះ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« អំណាច​នៃ​ការបង្កើត​កូន​ពុំ​មែន​ជា​ផ្នែក​ចៃដន្យ​មួយ​នៃ​ផែនការ​នេះ​ទេ វា​គឺជា​ផែនការ​​នៃ​សុភមង្គល វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​រក​សុភមង្គល ។

« បំណង​ប្រាថ្នា​ចង់បង្កើតជីវិត​​មនុស្ស​លោក​នៅ​តែ​បន្ត ហើយ​រឹងមាំ​យ៉ាង​ខ្លាំង ។ សុភមង្គល​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ​អំណរ និង ភាពតម្កើង​ឡើង​របស់យើង​គឺ​ផ្អែក​លើ​របៀប​ ដែល​យើង​ឆ្លើយ​តប​ចំពោះ​ចំណង់​ទាក់ទាញ​អារម្មណ៍​ខាង​រូបកាយ​ដែល​មាន​នេះ »​ ( « The Plan of Happiness » Ensign​ ឬ Liahona ខែ​ ឧសភា ឆ្នាំ ​២០១៥ ទំព័រ ២៦ ) ។

  • តើ​គោលបំណង​នៃ​ភាព​ស្និទ្ធស្នាល​ខា​ងរូបកាយ​រវាង​ប្ដី និង​ប្រពន្ធ​ជា​អ្វី ?

  • ហេតុអ្វី​ការ​បង្ក​បង្កើត—សមត្ថភាព​បង្កើត​ជីវិត​រមែង​ស្លាប់—មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ផែនការ​រ​បស់​ព្រះវរបិតា​សួគ៌ ?

សូម​សង្ខេប កូរិនថូសទី១ ៧:៤–២៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​បង្រៀន​ថា ស្វាមី​ភរិយា​មិន​គួរ​ឃាត់​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​អាពាហ៍​ពិពាហ៍​ពី​គ្នា​ឡើយ ហើយ​ថា​សមាជិក​សាសនាចក្រ​ដែល​បាន​លែង​លះ​គ្នា​ ហើយ​ជា​ស្ត្រី​មេម៉ាយ​បាន​អនុញ្ញាត​ឲ្យ​រៀបការ​ជា​ថ្មី​បាន ប្រសិន​បើ​ពួកគេ​ជ្រើស​រើស ហើយ​ថា​សមាជិក​សាសនាចក្រ​គួរ​ « នៅ​ជាប់​នឹង​ព្រះ » ​ទោះ​ពួកគេស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក្ដី ។ ប៉ុល​ក៏​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​លែង​លះ​គ្នា​ដែរ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សេចក្ដី​ពិត​មួយ​ទៀត ​នៅ​ក្នុង​ការ​សរសេរ​របស់​ប៉ុល​ក្នុង កូរិនថូសទី១ ៧ សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​ពីរ ​ឬ​បី​នាក់ ហើយ​ចែក ឯកសារ​ខាង​ក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ៖

រូបភាព
handout

កូរិនថូស​ទី១ ៧:១២-១៧

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី១០៦

មាន​សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​ដែល​មាន​ស្វាមី​ភរិយា​ ដែល​ពុំ​មែន​ជា​ពួក​គ្រីស្ទាន ។

  • តើ​ការ​លំបាក​ណា​ខ្លះ​ដែល​ស្វាមី​ភរិយា​មាន​ជំនឿ​ខុស​គ្នា​ជួបប្រទះ ?

សូម​អាន​ឮៗ​នូវ​ពាក្យ​ទូន្មាន​របស់​ប៉ុល​ទៅ​កាន់​គ្រួសារ​ទាំង​នេះ​ ដែល​មាន​សមាជិក​គ្រួសារ​ពុំ​មែន​ជា​សមាជិក​​នៅ​ក្នុង កូរិនថូសទី១ ៧:១២–១៧​ដោយ​រក​មើល​សេចក្ដី​ពិត​ដែល​ប៉ុល​បាន​បង្រៀន​ថា ​អាច​ជួយ​គ្រួសារ​​ដែល​មាន​សមាជិក​គ្រួសារ​ពុំ​មែន​ជា​សមាជិក​បាន​នៅ​សព្វថ្ងៃ​នេះ ។

នៅ​ក្នុង​ចន្លោះ​ខាង​ក្រោម សូម​សង្ខេប​អ្វី​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ផល ​ដែល​សមាជិក​សាសនាចក្រ​ដ៏​ស្មោះ​ត្រង់​អាច​មាន​ចំពោះ​គ្រួសារ​ខ្លួន ៖ .

  • តើ​គំរូ​អ្វី​ដែល​អ្នក​ធ្លាប់​ឃើញ​ថា ​សមាជិក​សាសនាចក្រ​មាន​ផល​វិជ្ជមាន​មួយ​ទៅ​លើ​សមាជិក​គ្រួសារ​​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ ឬ​មិន​សកម្ម​នៅ​ក្នុង​សាសនា​ចក្រ​នោះ ?

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ ចូរ​សុំ​ឲ្យ​សិស្ស​ប្រាប់​ពី​សេចក្ដី​ពិត​ ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង កូរិនថូសទី១ ៧:១២–១៧ ។ ចម្លើយ​របស់​សិស្ស​អាច​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​ពួកគេ​គួរតែ​បង្ហាញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ខាង​ក្រោម​នេះ ៖ ពួក​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​ស្មោះ​ត្រង់​មាន​ឥទ្ធិពល​ដ៏បរិសុទ្ធ​មួយ​ទៅលើ​​ក្រុម​គ្រួសាររបស់​ខ្លួន ។

អ្នក​គួរ​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​គំរូ​របស់​សមាជិក​សាសនាចក្រ​ ដែល​មាន​ផល​វិជ្ជមាន​មួយ​ទៅលើសមាជិក​គ្រួសារ​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ ឬ ដែល​មិន​សកម្ម​នៅ​ក្នុង​សាសនាចក្រ ។

សូម​សង្ខេប កូរិនថូសទី១ ៧:២៥–៤០ ដោយ​ពន្យល់​ថា ប៉ុល​បាន​ចែកចាយ​ទស្សនៈ​របស់​លោក​ទាក់​ទង​នឹង​សមាជិក​នៅ​លីវ​ដែល​ « ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ការងារ​បម្រើ » ( ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ កូរិនថូសទី ១ ៧:២៩​ [ នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ហើយ​ពន្យល់​ថា កាលៈទេសៈ​របស់​ពួកគេ​បាន​អនុញ្ញាតឲ្យ​ពួកគេ​បម្រើ​ព្រះអម្ចាស់ « ឥត​មាន​សេចក្តី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ » ( ខ​ទី ៣៥ ) ឬ​ដោយ​គ្មាន​កង្វល់​ខាង​សាច់​ឈាម​ទាក់​ទង​នឹង​ការ​ផ្គត់​ផ្គង់​ដល់​គ្រួសារ ។ ទោះ​ជា​យ៉ាងណា​ក្ដី ទ្រង់​ពុំ​បាន​ហាម​មិន​ឲ្យ​ពួកគេ​រៀបការ​នោះ​ទេ ។

កូរិនថូស​ទី១ ៨

ប៉ុល​ឆ្លើយ​នឹង​សំណួរ​មួយ​អំពី​ការ​បរិភោគ​អាហារដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិល ថម ភែរី ​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« ខ្ញុំ​បាន​ចំណាយ​ពេល​ក្នុង​អាជីព​ការងារ​ខ្ញុំ​នៅ​ក្នុង​នាយកដ្ឋាន​ហាង​អាជីវកម្ម ។ ដោយសារ​ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​ក្រុម​គ្រប់​គ្រង វាសំខាន់ណាស់ដែល​​ខ្ញុំ​ត្រូវ​មាន​ទំនាក់​ទំនង​ខាង​សង្គម​ជាមួយ​នឹង​អង្គភាព​អាជីវកម្ម​ក្នុង​មូលដ្ឋាន ។ ភាគ​ច្រើន ការ​ប្រជុំ​ជាមួយ​នឹង​អង្គភាព​ទាំងនេះ​តែង​តែ​ចាប់ផ្ដើម​ជាមួយ​ការ​ផឹក​ស្រាក្រឡុក [ ជា​ពេល​ដែល​គ្រឿង​ស្រវឹង​ត្រូវ​បាន​ដាក់​ជូន​តាម​ទម្លាប់ ] ។ វា​ជា​ពេល​មួយ​ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​ចូល​ក្នុង​ចំណោម​គេ​ឯង ហើយ​ស្គាល់​មនុស្ស​ដែល​នៅ​ក្នុង​អង្គភាព​នោះ ។ ខ្ញុំ​តែង​តែ​មានអារម្មណ៍រសាប់រសល់​នៅ​ក្នុង​គ្រាជួបជុំ​ទាំងនេះ ។ ដំបូង​ខ្ញុំ​បាន​ចាប់ផ្ដើម​សុំ​យក​សូដា​លាយ​នឹង​ក្រូច​ឆ្មារ ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ឃើញ​ថា សូដា​លាយ​នឹង​ក្រូច​ឆ្មារ​នោះ​គឺ​ស្រដៀង​គ្នា​នឹង​ភេសជ្ជៈ​ផ្សេង​ទៀត​ដែរ ។ ខ្ញុំ​អាច​បង្កើត​អារម្មណ៍​ថា ខ្ញុំ​មិន​ចេះផឹកគ្រឿងស្រវឹង ​ដោយ​កាន់​កែវ​សូដា​ដ៏​ថ្លា​ឆ្វង់​នៅ​ក្នុង​ដៃ​បាន​ឡើយ » ( « The Tradition of a Balanced, Righteous Life » Ensign ខែ ​សីហា ឆ្នាំ​ ២០១១ ទំព័រ ៤៨–៤៩ ) ។

  • តើ​នឹង​មាន​អ្វី​កើត​ឡើង ​ប្រសិន​បើ​អែលឌើរ ភែរី​ បាន​បន្ត​ពិសារ​សូដា​នៅ​ក្នុង​គ្រា​ពិសារ​ស្រា​ក្រឡុក​នោះ ។

  • តើ​ស្ថានភាព​ផ្សេង​ទៀត​​ណាខ្លះ ដែល​គំរូ​របស់​យើង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​មនុស្ស​ដទៃ​ទៀត ទោះ​ជា​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ក្តី ?

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ​នៅ​កូរិនថូស​ងឿង​ឆ្ងល់​ថា កាល​ដែល​ពួកគេ​បរិភោគ​អាហារ​ដែល​បាន​ថ្វាយ​ដល់​រូបព្រះ ឬ​ព្រះ​ផាហ្គាន​ជា​រឿង​ត្រឹមត្រូវ​ដែរ​ទេ ។

សូម​ចង្អុល​បង្ហាញ​ថា ប៉ុល​បាន​ទទួល​ស្គាល់​ថា សមាជិក​សាសនាចក្រ​អាច​នឹង​ថា​រឿង​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ ដោយសារ​ពួកគេ​បាន​ដឹង​ថា​គ្មាន​ព្រះ​ផាហ្គាន​នោះ​ទេ ( សូម​មើល កូរិនថូសទី១ ៨:៤–៦ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​កូរិនថូសទី១ ៨:១ឲ្យ​ឮៗ ហើយសុំ​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើលថា ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​ដល់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស ។

  • ទោះ​ជា​មនុស្ស​ទូទៅ​បាន​ដឹង​ថា រូបព្រះ​មិន​ពិត​ក្ដី តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ​ដែល​កាន់តែ​​សំខាន់​ជាង​អ្វី​ដែល​ពួកគេបាន​​ដឹង​ទៅ​ទៀត​នោះ ? ( សេចក្ដី​សប្បុរស ឬ​សេចក្ដី​ស្រឡាញ់​ដោយ​គ្មានលក្ខខណ្ឌ​ដល់​មនុស្ស​ដទៃ​ ) ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​អ្វី​ទៅ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ចំណេះដឹង ? ( ការ​មាន​សេចក្ដី​អំនួត ឬ​ក្រអឺត​ក្រទម ) ។ តើ​អ្វី​ទៅ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​សេចក្ដី​សប្បុរស ? ( ការ​ស្អាង ឬ​ការ​ពង្រឹង​ខ្លួន​ឯង ឬ​មនុស្ស​ដទៃ​ទៀត ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៨:៧-១០ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា ពួក​បរិសុទ្ធ​នៅ​កូរិនថូស​មិន​គួរ​បរិភោគ​អាហារ​ដែល​បាន​ថ្វាយ​ដល់​រូបព្រះ​នៅ​ពេល​ណា ។ ( អ្នក​គួរ​ជួយ​សិស្ស​ឲ្យ​យល់ដឹង​ថា ពាក្យ​ខ្សោយ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ប្រហែល​ជា​សំដៅ​ទៅ​លើ​ភាពទន់​ខ្សោយ​​នៅ​ក្នុង​ការ​យល់ដឹង ហើយ​ថា​ពាក្យ អំណាចខទី ៩ ] សំដៅ​ទៅ​លើ​សេរីភាព​របស់​សមាជិក​សាសនាចក្រ​ដើម្បី​ទទួល​ទាន​អាហារ​ដែល​បាន​ថ្វាយ​ដល់​រូបព្រះ ) ។

  • យោង​តាម​ខ​ទី ៩ តើ​នៅ​ក្រោម​លក្ខខណ្ឌ​ណា​ខ្លះ ​ដែល​ប៉ុល​បាន​លើក​ឡើង​ថា​ពួកគេ​មិន​គួរ​បរិភោគ​អាហារ​ដែល​ថ្វាយ​ដល់​រូបព្រះ ? ( ប្រសិន​បើ​វា​បាន​ក្លាយ​ជា​ថ្ម​ជំពប់​មួយ​​សម្រាប់​មនុស្ស​ម្នាក់​ដែល​មាន​ទីបន្ទាល់​ខ្សោយ ឬ​គ្មាន​ចំណេះដឹង​អំពី​ដំណឹងល្អ ) ។

  • តើ​គំរូ​អ្វីខ្លះ​ដែល​ប៉ុល​បាន​ផ្ដល់​ឲ្យ​នៅ​ក្នុង ខ​ទី ១០ អំពី​របៀប​មួយ​ដែល​ការ​បរិភោគអាហារដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​អាច​នឹង​ក្លាយ​ជា​ថ្ម​ជំពប់​មួយ ? ( ប្រសិន​បើ​សមាជិក​សាសនាចក្រ​ម្នាក់​ ដែល​មាន​សេចក្ដី​ជំនឿ​ខ្សោយ​បាន​ឃើញ​សមាជិក​ម្នាក់​ទៀត​បរិភោគ​អាហារ​នៅ​កន្លែង​អាហារ​ ដែល​ជាប់​នឹង​វិហារ​ផាហ្គា​ន​មួយ​ក្នុង​មូលដ្ឋាន នោះ​សមាជិក​ដែល​មាន​ជំនឿ​ខ្សោយ​​នោះ​ក៏​អាច​នឹង​ជឿ​ផង​ដែរ​ថា គ្មាន​អ្វី​ខុស​ឆ្គង​ជាមួយ​នឹង​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ឡើយ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ៨:១១-១៣​ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើល​ចម្លើយ​របស់​​ប៉ុល ​ចំពោះ​សំណួរ​ទាក់ទង​នឹង​ការ​បរិភោគ​អាហារ​ដែល​ថ្វាយ​ដល់​រូបព្រះ ។

  • យោង​តាម ខ​ទី ១៣ តើ​ប៉ុល​បាន​និយាយ​ថា​ គាត់​នឹង​ធ្វើ​អ្វីខ្លះ​បើ​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ ? ហេតុអ្វី ? ( សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា​ជំពប់​ដួល​នៅ​ក្នុង​ខគម្ពីរ​នេះ​មាន​ន័យ​ជំពប់​ដួល​ខាង​វិញ្ញាណ អំពើបាប ឬ​បាត់​សេចក្ដី​ជំនឿ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ អំពី​របៀប​ដែល​យើង​អាច​ចៀសវាង​ដឹកនាំ​អ្នក​ដទៃ​ឲ្យ​ជំពប់​ដួល​ខាង​វិញ្ញាណ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួច ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ដទៃ​ទៀត​ តាមរយៈ​ការ​ចៀស​វាង​ពី​ទង្វើ​ដែល​អាច​ដឹកនាំ​ពួកគេ​ឲ្យ​ជំពប់ដួល​ខាង​វិញ្ញាណ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ដំណើរ​រឿង​បន្ត​ទៀត​របស់​អែលឌើរ ​ភែរី ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់រក​​ថា អែលឌើរ ភែរី បាន​អនុវត្ត​គោលការណ៍​នេះ​យ៉ាង​ដូច​ម្ដេច ៖

រូបភាព
អែលឌើរ អិល ថម ភែរី

« ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ត្រូវ​ផឹក​ភេសជ្ជៈ​ណា​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ​ខ្ញុំ​មិន​មែនជា​អ្នកផឹក​គ្រឿង​ស្រវឹង ។ ខ្ញុំ​បាន​ដើរ​ទៅ​អ្នក​ក្រឡុក​ស្រា ហើយ​សុំ​ទឹក​ដោះ​គោ​មួយ​កែវ ។ គាត់​ពុំ​ធ្លាប់​ឃើញ​មាន​គេ​សុំ​បែប​នេះ​ឡើយ ។ គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ហើយ​យក​ទឹក​ដោះ​គោ​មួយ​កែវ​ឲ្យ​ខ្ញុំ ។ ឥឡូវ​ខ្ញុំ​មាន​ភេសជ្ជៈ​មួយ​ដែល​ខុស​ពី​គ្រឿង​ស្រវឹង​ដែល​មនុស្ស​ដទៃ​ទៀត​កំពុង​ផឹក ។ …

« ទឹក​ដោះ​គោ​បាន​ក្លាយ​ជា​ភេសជ្ជៈ​ជម្រើស​របស់​ខ្ញុំ​​នៅ​ក្នុងកម្មវិធី​ស្រាក្រឡុក ។ មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​ពួក​មរមន ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​គោរព ​ដែល​ខ្ញុំ​បាន​ទទួល ព្រមទាំង​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​បាន​ចាប់ផ្ដើម​កើត​ឡើង​ផង​ដែរ ។ មិន​យូរ​ប៉ុន្មាន​ មាន​មនុស្ស​ផ្សេង​ទៀត​បាន​ចូល​រួមជាមួយ​ខ្ញុំ​ផឹក​ទឹកដោះ​គោ​ដែរ ! » ( « The Tradition of a Balanced, Righteous Life »ទំព័រ ៤៩ ) ។

  • តើ​គំរូ​ផ្សេង​ទៀត​ពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​មនុស្ស​ដទៃ​ទៀត​ដោយ​​ចៀស​វាង​ពី​ទង្វើ​ ដែល​អាច​ដឹកនាំ​ពួកគេ​ឲ្យ​ជំពប់​ដួល​ខាង​វិញ្ញាណ​នោះ​មាន​អ្វីខ្លះ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ដែល​សិស្ស​បាន​រក​ឃើញ​នៅ​ថ្ងៃ​នេះ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ខណៈពេល​ពួកគេ​ព្យាយាម​រស់​នៅ​តាម​សេចក្ដី​ពិត​ទាំងនេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

កូរិនថូសទី១ ៧:១-៥ ។ ភាព​ស្និទ្ធស្នាល​នៅ​ក្នុង​អាពាហ៍​ពិពាហ៍

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន​​ថា ឥរិយាបថ​នៃ​សេចក្ដី​សប្បុរស​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​ស្វាមី និង​ភរិយា​គឺជា​បទដ្ឋាន​របស់​ព្រះអម្ចាស់ ៖

« ភាព​ទន់ភ្លន់ និងការ​គោរព—គ្មាន​លក្ខខណ្ឌ—ត្រូវ​តែ​ជា​គោលការណ៍​ដឹកនាំ​នៅ​ក្នុង​ភាព​ស្និទ្ធស្នាល​រវាង​ស្វាមី និង​ភរិយា » ( « Being a Righteous Husband and Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៥១ ) ។ ( សូម​មើល​ផង​ដែរ​New Testament Student Manual​[ Church Educational System manual ឆ្នាំ ​២០១៤ ]ទំព័រ ​៣៦៨ ) ។

កូរិនថូសទី១ ៧:៨, ២៥-៣៥ ។ តើ​ប៉ុល​បាន​បដិសេធ​មិន​ឲ្យ​រៀបការ​មែន​ទេ ?

ដោយ​ផ្អែក​លើ​ខគម្ពីរ​ដូចជា កូរិនថូសទី១ ៧:៨, ២៥–៣៥ មាន​មនុស្ស​មួយ​ចំនួន​អាច​នឹង​សន្និដ្ឋាន​ខុស​ថា ប៉ុល​បាន​បដិសេធ​មិន​ឲ្យ​មាន​ការ​រៀបការ ។ ប៉ុន្តែ​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ប៉ុល​បាន​លើក​ឡើង​ពី​ជន​ដែល​ « ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ធ្វើ​ការងារ​បម្រើ »​ ក្នុង​ពេល​ឆាប់ៗ ឬ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ( ការ​បក​ប្រែ​ដោយ ​យ៉ូសែប ស្ម៊ីធ, កូរិនថូសទី១ ៧:២៩ [ នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ ដោយ​បាន​ឃើញ​នៅ​ក្នុង​ពន្លឺ​នេះ ពាក្យ​ទូន្មាន​របស់​លោក​ស្រដៀង​គ្នា​ទៅ​នឹង​ពាក្យ​ទូន្មាន​ដែល​ថ្នាក់​ដឹកនាំ​សាសានចក្រ​សព្វថ្ងៃ​បាន​លើក​ឡើង ដែល​លោក​បាន​ទូន្មាន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ឲ្យ​បញ្ឈប់​ការ​ដើរ​លេង​ជា​គូ ឬ​បង្កើត​ទំនាក់ទំនង​ស្នេហា​កាល​កំពុង​បម្រើ​បេសកកម្ម ។ នៅ​គ្រា​ផ្សេង​ទៀត ប៉ុល​បាន​សរសេរ​ពី​សេចក្ដី ល្អ​នៃ​អាពាហ៍​ពិពាហ៍ ( សូម​មើល កូរិនថូសទី១ ៩:១–៥, ១១:១១, ធីម៉ូថេទី ១ ៣:២, ហេព្រើរ ១៣:៤ ) ។ ពាក្យ​សម្ដី​របស់​ប៉ុល​ដែល​បាន​កត់​ត្រា​នៅ​ក្នុង កូរិនថូសទី១ ៧ ពុំ​មាន​នូវ​ទស្សនៈ​ពេញ​លេញ​របស់​ប៉ុល​អំពី​អាពាហ៍​ពិពាហ៍​ឡើយ ប៉ុន្តែ​វា​មាន​បំណង​​ដើម្បី​លើក​ឡើង​ពី​ស្ថានភាព​បណ្ដោះ​អាសន្ន​​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ។

កូរិនថូសទី១ ៧:១៤ ។ ការ​យល់​ដឹង​នៅ​ថ្ងៃ​ចុងក្រោយ​អំពី​ពាក្យ​ទូន្មាន​របស់​ប៉ុល

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៤ មាន​នូវ​ការ​យល់​ដឹង​អំពី​ពាក្យ​របស់​ប៉ុល​នៅ​ក្នុង កូរិនថូសទី១ ៧:១៤ ។ ( សូម​មើល​ផងដែរ Doctrine and Covenants and Church History Seminary Teacher ManualChurch Educational System manual ឆ្នាំ​ ២០១៣ ] ទំព័រ ២៦០–៦១ ) ។