បណ្ណាល័យ
មេរៀន​ទី ១២៧ ៖ ថែស្សាឡូនីចទី​១ ១-២


មេរៀនទី ១២៧

ថែស្សាឡូនីចទី​១ ១-២

សេចក្ដីផ្ដើម

ប៉ុល​បាន​សរសេរ​ទៅកាន់​ពួកបរិសុទ្ធ​នៅ​ថែស្សាឡូនីច បន្ទាប់​​ពី​បាន​ដឹងថា ពួកគេ​បាន​ស្មោះត្រង់​​ចំពោះ​ដំណឹងល្អ​នៅកណ្ដាល​សេចក្ដី​បៀតបៀន ។ លោក​បាន​សរសើរដល់​​សេចក្ដីស្មោះត្រង់​ និង​ឆន្ទៈ​ដើម្បី​បង្រៀន​ដំណឹងល្អ​របស់​ពួក​គេ ។ ប៉ុល​បាន​ពិពណ៌នា​អំពីមូលហេតុ​ ដែល​លោក​បាន​​ផ្សាយ​ទៅ​កាន់​ពួកបរិសុទ្ធ​​នៅ​ថែស្សាឡូនីច ។

យោបល់​សម្រាប់​ការបង្រៀន

ថែស្សាឡូនីចទី​១ ១

ប៉ុល​សរសើរ​ដល់​​សេចក្ដីស្មោះត្រង់​របស់​ពួក​បរិសុទ្ធ​នៅ​​ថែស្សាឡូនីចក្នុង​ការ​រងទុក្ខ​របស់​​ខ្លួន

សូមអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​បទពិសោធន៍​វិជ្ជមាន​ដែល​ពួកគេ​មាន ខណៈពេល​កំពុង​ព្យាយាម​ចែកចាយ​ដំណឹងល្អ​ជាមួយ​​នឹង​អ្នក​ដទៃ ។

  • តើ​ឧបសគ្គ​មួយចំនួន​ដែល​យើងអាច​ជួប​ នៅពេល​យើង​ព្យាយាម​ចែកចាយ​ដំណឹងល្អ​មានអ្វី​ខ្លះ ?

សូមអញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​ នៅ​ពេល​​ពួកគេ​សិក្សា​ថែស្សាឡូនីច​ទី១ ១-២ដែល​អាច​ជួយ​ពួកគេ​នៅក្នុង​ការ​ខិតខំ​ចែកចាយ​ដំណឹងល្អ​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​ថែស្សាឡូនីច​ នៅ​ក្នុង​ផែនទី​ព្រះគម្ពីរ​ប៊ីបលេខ ១៣ « ដំណើរ​ទាំងឡាយ​ដែល​សាវក​ប៉ុល​ទៅ​ផ្សាយ​សាសនា »មាន​នៅក្នុង​សេចក្ដីបន្ថែម​ព្រះគម្ពីរ​ប៊ីប ។ ចូរ​សុំ​សិស្ស​ម្នាក់​ឲ្យអានឮៗ​នូវ​ការ​ពិពណ៌នា​អំពី​ពួកបរិសុទ្ធ​នៅក្នុង​​​ក្រុង​ថែស្សាឡូនីច​ដូច​ខាង​ក្រោម ៖

ពួកបរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច មាន​មួយ​ចំនួន​គឺជា​អ្នក​ផ្លាស់​ប្រែ​ចិត្ត​ជឿជនជាតិ​អ៊ឺរ៉ុប​ជំនាន់​ដើម ដែល​ចូល​​មក​ក្នុង​សាសនាចក្រ​ ។ ប៉ុល ស៊ីឡាស និង​ធីម៉ូថេ បាន​ផ្សាយ​ដំបូង​គេ​នៅទីនោះ អំឡុង​ពេល​​ការ​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​សាសនា​ជា​លើក​ទីពីរ​របស់​ប៉ុល ប៉ុន្ដែ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីក្រុង ​ដោយ​ពួក​អ្នកដឹកនាំ​សាសន៍​យូដា​មួយចំនួន ( សូមមើល កិច្ចការ ១៧:៥-១៥) ។ ពួកបរិសុទ្ធ​ថែស្សាឡូនីច​ត្រូវបាន​គេ​បៀតបៀន​ជាបន្ដបន្ទាប់ ទោះ​បីជា​បន្ទាប់​ពី​ពេល​ដែល​​ប៉ុល និង​ដៃគូ​របស់គាត់​​បាន​ចាក​ចេញ​ទៅហើយ​ក្ដី ។ ក្រោយ​មក ប៉ុល​បាន​សរសេរ​សំបុត្រ​របស់​លោក​ទៅកាន់​ពួកបរិសុទ្ធ ដើម្បី​លើក​ទឹកចិត្ត​ពួកគេ នៅពេល​ពួកគេ​ជួប​នឹង​ការ​បៀតបៀន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីច ទី​១ ១:២-៤ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​ថា​ហេតុអ្វី​ប៉ុល​បាន​រីករាយ​នឹង​ពួកបរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច ។

  • ហេតុអ្វី​ប៉ុល​បាន​រីករាយ​នឹង​ពួកបរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីច ទី​១ ១:៥-៦ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​​​ថា តើ​ប៉ុល​បាន​ផ្សាយ​ដំណឹងល្អ​ទៅកាន់​ពួក​ថែស្សាឡូនីចដោយ​របៀប​ណា ​អំឡុង​ពេល​​ដែល​លោក​​ទៅ​ជួប​កាល​ពី​លើក​មុន​​នោះ ។

  • យោង​តាមខ ៥តើ​ប៉ុល​បាន​ផ្សាយ​ដំណឹងល្អ​ទៅកាន់​ពួក​ថែស្សាឡូនីច​យ៉ាង​ដូចម្ដេច ? ( ដោយ​ព្រះបន្ទូល និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ) ។

ចូរ​សុំ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​នេះ​ដោយ​អែលឌើរ ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​មើល​ថា​ តើ​ពាក្យ និង​ព្រះចេស្ដា​នៃ​ដំណឹងល្អ​ដែល​សំដៅ​ទៅ​លើ​នោះ​ជា​អ្វី ។

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« ដំណឹងល្អ​ពិត​មាន​នូវ​រឿង​ពីរ​យ៉ាង ៖ ព្រះបន្ទូល និង​ព្រះចេស្ដា ។ មនុស្ស​គ្រប់រូប​អាច​ទទួលបាន​ព្រះបន្ទូល ហើយ​គម្ពីរ​ដែល​មាន​សរសេរ​ព្រះបន្ទូល​នេះ​​ជាច្រើន​គឺអាច​រកបាន​នៅ​ទូទាំង​​សាកលលោក ។​ ប៉ុន្ដែ​ព្រះចេស្ដា​ត្រូវ​តែ​កើត​ចេញមកពី​ព្រះ ហើយ​​ត្រូវ​តែ​បានប្រគល់​ឲ្យ ​ស្របទៅ​តាមព្រះទ័យ និង​​ព្រះ​ឆន្ទៈ​របស់​ទ្រង់ ចំពោះ​អ្នកទាំងឡាយ​ដែលគោរព​តាម​ក្រឹត្យវិន័យ ​ដែល​បាន​ប្រគល់​ដល់​ពួកគេ​ដើម្បី​ទទួល​យក ។

« បន្ទូល​នៃ​ដំណឹងល្អ​គឺ​ជា​ដំណើរ​រឿង​ដែល​​បាន​និយាយ ឬ​បាន​សរសេរ​អំពី​អ្វី​ ដែល​មនុស្ស​ត្រូវ​តែ​ធ្វើ​ដើម្បី​បាន​សង្គ្រោះ ។ …

« ប៉ុន្តែ​សេចក្ដី​សង្គ្រោះ​ពិត​​កើត​មាន នៅ​ពេល​ដែល​ព្រះចេស្ដា​នៃ​ព្រះ​ត្រូវ​បាន​ទទួល និង​បាន​ប្រើ ហើ​យ​ព្រះចេស្ដា​នេះ​គឺជា​អំណាច​នៃ​បព្វជិតភាព និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » (Doctrinal New Testament Commentaryវ៉ុលទី ៣ [ ឆ្នាំ ១៩៦៥-៧៣ ] ៣:៤២-៤៣ ) ។

  • យោងតាម​អែលឌើរ ម៉ាក់ខន់ឃី តើ​ព្រះបន្ទូល​នៃ​ដំណឹងល្អ​សំដៅ​ទៅលើ​អ្វី ? តើ​ព្រះចេស្ដា​នៃ​ដំណឹងល្អ​សំដៅ​ទៅលើអ្វី ?

  • យោងតាមខ ៦តើ​ពួក​ថែស្សាឡូនីច​​បាន​ធ្វើអ្វីខ្លះ ​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​បង្រៀន​ដំណឹងល្អ​ដោយ​ព្រះបន្ទូល និង​ព្រះចេស្ដា​នៃ​ព្រះ​ហើយ​នោះ ? ( ពួកគេ​បាន​ក្លាយ​ទៅ​ជា​អ្នក​ដើរតាម​ព្រះអម្ចាស់ និង​ជា​ពួក​អ្នកបម្រើ​របស់ទ្រង់ ) ។

  • តើ​អ្នកនឹង​​សង្ខេប​ការ​បង្រៀន​របស់​ប៉ុល​នៅ​ក្នុង ខទី​ ៥-៦​ទៅ​ជា​គោលការណ៍​មួយ​​បាន​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​​ដូច​ខាងក្រោម​នេះ ៖ នៅ​ពេល​យើង​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ព្រះបន្ទូល និង​ព្រះចេស្ដា​នៃ​ព្រះ នោះ​យើង​​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ក្លាយ​ជា​ពួក​អ្នក​ដើរ​តាម​ព្រះអម្ចាស់ និង​ជា​ពួក​អ្នក​បម្រើ​របស់​ទ្រង់​បាន) ។

  • តើ​យើងអាច​ធ្វើ​អ្វីខ្លះ ​ដើម្បី​រៀបចំ​ខ្លួន​យើង​បង្រៀន​ដំណឹងល្អ​ដោយ​ព្រះបន្ទូល និង​ព្រះ​ចេស្ដា​​នៃព្រះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីច ទី​១ ១:៧-៩ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​ថា តើ​មានអ្វី​ខ្លះ​ទៀត​ដែល​​ពួកបរិសុទ្ធថែស្សាឡូនីច​បានធ្វើ បន្ទាប់​ពី​​​ពួកគេ​បាន​ទទួល​យក​ដំណឹងល្អ​ហើយ ។

  • តើ​មានអ្វី​ខ្លះ​ទៀត​ដែល​​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​បាន​ធ្វើ បន្ទាប់​ពី​ពួកគេ​បាន​ទទួល​យក​ដំណឹងល្អ​ហើយ ? តើ​គំរូ​របស់ពួកគេ​បាន​​ជះ​ឥទ្ធិពល​ដល់​អ្នក​ជឿ​ដទៃ​ទៀត​​នៅជុំវិញ​ពួកគេ​យ៉ាង​ដូច​ម្ដេច ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​មកពី​ខគម្ពីរទាំង​នេះ អំពី​របៀប​ដែល​យើង​អាច​ចែកចាយ​ដំណឹងល្អ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​​ដូច​ខាងក្រោម​នេះ ៖ យើង​អាច​ចែកចាយ​ដំណឹងល្អ​តាមរយៈ​គំរូ​របស់​យើង ) ។

ដើម្បី​ជួយ​ឲ្យ​​សិស្ស​​យល់ពី​​សេចក្ដី​ពិត​នេះ សូម​អញ្ជើញ​​​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ​ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ​

« វិធី​ដ៏មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ផ្សាយ​ដំណឹងល្អ គឺ​តាមរយៈ​គំរូ ។ ប្រសិន​បើ​យើង​រស់នៅ​ស្របតាម​សេចក្ដី​ជំនឿ​របស់​យើង នោះ​មនុស្ស​នឹង​កត់សម្គាល់ ។ ប្រសិន​បើ​ព្រះភក្រ្ដ​របស់ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​​ពន្លឺ​នៅក្នុងជីវិត​របស់​យើង [ សូមមើល​អាលម៉ា ៥:១៤] ប្រសិន​បើ​យើង​មានអំណរ និង​ក្តីសុខសាន្ដ​នៅក្នុងលោកិយ​នេះ នោះ​​មនុស្ស​នឹង​ចង់​ដឹង​ថា​ហេតុអ្វី ។ ទេសនកថា​ដ៏​មហិមា​បំផុត​មួយ ​ដែល​បាន​ថ្លែង​​អំពី​កិច្ចការ​ផ្សព្វផ្សាយសាសនា​ គឺ​ជា​គំនិត​ដ៏​សាមញ្ញ​នេះ ដែល​បាន​ផ្ដល់​ទៅដល់​បរិសុទ្ធ​ជន ហ្វ្រេនស៊ីស នៃ​ក្រុង​អាសស៊ីស៊ី ៖ ‹ ផ្សាយ​ដំណឹងល្អ​នៅគ្រប់ពេល ហើយ​ប្រសិន​បើ​ចាំបាច់ សូម​ប្រើ​ព្រះបន្ទូលទាំងឡាយ › [ នៅក្នុង William Fay and Linda Evans Shepherd, Share Jesus without Fear ( ឆ្នាំ ១៩៩៩ ) ទំព័រ ២២ ] » (« Waiting on the Road to Damascus » EnsignLiahona ខែ ​ឧសភា ឆ្នាំ ២០១១ ទំព័រ ៧៧ ) ។

  • តើ​ការ​ធ្វើជា​គំរូល្អ​អាច​ជា​វិធី​កាន់តែ​មាន​ប្រសិទ្ធភាព​មួយ​ ក្នុងការ​ចែកចាយ​ដំណឹង​ល្អ ជាង​ការ​និយាយ​​តែ​អំពី​ដំណឹងល្អ​ដោយ​របៀប​ណា?

  • តើ​គំរូ​របស់​មនុស្ស​ម្នាក់​បាន​ជួយ​អ្នក​ឲ្យ​ទទួល​យក​ដំណឹងល្អ ឬ​កាន់តែ​រស់នៅ​តាម​ដំណឹងល្អ​ ដោយ​ពេញ​លេញ​យ៉ាងដូចម្ដេច ?

ថែស្សាឡូនីចទី១ ២

ប៉ុល​ពិពណ៌នា​អំពី​របៀប​ដែល​គាត់ និង​ដៃគូ​របស់គាត់​បាន​បម្រើដល់ពួក​ថែស្សាឡូនីច

សូមពន្យល់ថា បន្ទាប់ពី​ប៉ុល​បាន​សរសើរ​ដល់​ពួកបរិសុទ្ធ​នៅ​​ថែស្សាឡូនីច​ចំពោះ​គំរូ​សុចរិត​របស់ពួកគេ​ហើយ នោះ​លោក​បាន​រំឭក​ពួកគេ​អំពី​សេចក្ដីស្រឡាញ់​របស់​លោក​ចំពោះពួកគេ និង​អំពី​គំរូ​ដែល​លោក​បាន​ធ្វើ នៅ​ពេល​លោក​បាន​ផ្សាយដំណឹងល្អ​ទៅកាន់​ពួកគេ​កាល​ពី​មុន ។

សូម​សរសេរ​សេចក្ដី​យោង​ខ​គម្ពីរ និង​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖

ថែស្សាឡូនីចទី​១ ២:១-១៣

  • តើមាន​​ពាក្យ​ ឬ​ឃ្លា​អ្វីខ្លះ ដែល​បាន​ពិពណ៌នា​អំពីគំរូ​សុចរិត​របស់​ប៉ុល និង​ដៃគូ​របស់​លោក​​ដែល​បាន​ធ្វើ​សម្រាប់​ពួក​ថែស្សាឡូនីច​ ?

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ផ្លាស់វេណ​គ្នា​អាន​ឮៗចេញមកពីថែស្សាឡូនីចទី ១ ២:១-១៣ខណៈ​ដែល​សិស្ស​ក្នុងថ្នាក់​ធ្វើ​ការ​ផ្ទៀងតាម ។ ឬ​ ជំនួស​ឲ្យ​ការ​អញ្ជើញ​សិស្ស​ឲ្យអាន​ឮៗ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​ខគម្ពីរ​ទាំង​នេះ​​ក្នុង​ក្រុមតូចៗ ជា​ដៃគូ ឬ​ជា​បុគ្គល ។ ចូរ​សុំ​ឲ្យ​សិស្ស​រកមើល​​ពាក្យ​ ឬ​ឃ្លា​​ដែល​បាន​ពិពណ៌នា​អំពីគំរូ​សុចរិត​របស់​ប៉ុល និង​ដៃគូ​របស់​​លោក​ ដែល​បាន​ធ្វើ​សម្រាប់​ពួក​ថែស្សាឡូនីច ។ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​គួរ​គូស​ចំណាំ​អ្វី​​ដែល​ពួកគេ​រកឃើញ ។

បន្ទាប់ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្ស​ឲ្យ​មក​កាន់ក្ដារខៀន​សរសេរ​ពាក្យ ឬ​ឃ្លា​មួយ ឬពីរ ដែលពួកគេ​បាន​រកឃើញ ។ ចូរ​សុំ​ឲ្យ​ពួកគេ​ពន្យល់​អំពី​របៀប​ដែល​ពាក្យ ឬ​ឃ្លា​ទាំងនេះ ​អាច​ដឹកនាំ​ការខំ​ប្រឹង​ប្រែង​របស់យើង​ដើម្បី​ធ្វើជា​គំរូសុចរិត​ដល់​អ្នក​ដទៃ ។

សូមសង្ខេបថែស្សាឡូនីច ទី​១ ២:១៤-១៨ដោយ​ពន្យល់​ថា ប៉ុល​បាន​និយាយ​ទៅកាន់ពួកបរិសុទ្ធ​នៅ​ក្រុង​ថែស្សាឡូនីច ដែល​ត្រូវបាន​គេ​បៀតបៀន​ចំពោះ​ការ​ទទួល​​យកដំណឹង​ល្អ ។ លោក​បាន​ប្រាប់​ដល់ពួកបរិសុទ្ធ​ថា លោក​បាន​ព្យាយាម​ទៅ​ជួប​ពួក​គេ​ម្ដងទៀត​ ប៉ុន្តែ​ត្រូវ​បាន « ឃាត់ » ដោយ​ពួក​មារសត្រូវ (ខ ១៨) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីច ទី​១ ២:១៩-២០ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​ថា តើ​ប៉ុល​បាន​ពិពណ៌នា​អ្វីខ្លះ​ដែលជា « សេចក្ដី​សង្ឃឹម ឬអំណរ ឬ …ការរីករាយ » របស់​លោក (ខ ១៩) ។

  • តើ​ប៉ុល​បាន​ពិពណ៌នា​អ្វីខ្លះ​ថាជា « សេចក្ដី​សង្ឃឹម ឬអំណរ ឬ …ការរីករាយ » របស់​លោក ?

  • តើ​សេចក្ដីសង្ឃឹម អំណរ និង​ការរីករាយ​របស់​ប៉ុល​បានបង្ហាញ​​សេចក្ដីសង្ឃឹម អំណរ និង​ការ​រីករាយ​របស់ព្រះវរបិតា​សួគ៌​​ចំពោះ​​យើង​យ៉ាង​ដូចម្ដេច ?

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​នេះ ។ សូមអញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ ដែល​ពួកគេ​អាច​ចែកចា​យ​ដំណឹងល្អ​ដោយ​ការ​និយាយ​អំពី​វា និង​ការ​ធ្វើ​ជា​គំរូសុចរិត ។ សូម​លើក​ទឹកចិត្ត​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​ដែល​ពួកគេ​​ទទួល​បាន ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ថែស្សាឡូនីចទី​១ ១:១, ៣ ។ « ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង ហើយ​អំពី​ព្រះ​អម្ចាស់យេស៊ូវគ្រីស្ទ »

ជាញឹកញាប់ ប៉ុល​បាន​ចាប់​ផ្ដើម​សំបុត្រ​របស់​លោក​ដោយ​ការ​ប្រកាស​អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា​ ហើយ​អំពី​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបញ្ជាក់​អំពីគោលលទ្ធិ​ដែលថា ព្រះ​បិតា និង​ព្រះរាជ​បុត្រា គឺជា​តួអង្គ​ដាច់​ដោយឡែក​ពីគ្នា ។

ថែស្សាឡូនីច ទី​១ ១:៤ ។ « ទ្រង់​បាន​រើស​តាំង​អ្នក​រាល់​គ្នា​ហើយ »

ពាក្យរើសតាំងនៅក្នុងថែស្សាឡូនីច ទី​១ ១:៤​សំដៅ​​ទៅលើ​អស់​អ្នក​ដែលត្រូវបាន​ជ្រើសរើស​ដោយព្រះ ដោយ​ផ្អែក​ទៅលើ​ភាពសក្ដិសម​នៅក្នុង​ជីវិត​មុនជីវិត​លើ​ផែនដី ត្រូវ​បាន​រាប់​នៅក្នុង​ចំណោម​រាស្ត្រ​នៃសេចក្ដីសញ្ញា​របស់ទ្រង់ ។ ពួក​រើស​តាំង « បាន​ទទួល​ព្រះពរ និង​កាតព្វកិច្ច​​ដ៏​វិសេសៗ ដើម្បី​ឲ្យ​គេ​អាច​ផ្ដល់​ពរ​ដល់​អស់​ទាំង​សាសន៍​ក្នុង​លោក » ( សេចក្ដី​ណែនាំ​​ដល់​បទគម្ពីរ​ទាំងឡាយ« ការ​រើស​តាំង »​scriptures.lds.org) ។

ថែស្សាឡូនីចទី​១ ១:៦-៩ ។ « ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​គំរូ ដល់​អស់​អ្នក​ដែល​ជឿ​ »

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ូម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពិពណ៌នា​ថា ហេតុអ្វី​ប៉ុល​រីករាយ​ចំពោះ​ពួកបរិសុទ្ធ​​នៅ​ថែស្សាឡូនីច ៖

« ប៉ុល​បាន​រីករាយ​នៅក្នុង​ករណី​​ដែល​ថា ​អ្វីដែល​គាត់​បានប្រាប់​ដល់​ពួក​ថែស្សាឡូនីច គឺ​ពុំ​មែនជា​ពាក្យ​គ្មានន័យ​ចំពោះ​ពួកគេ​ឡើយ ដ្បិត​ពួកគេ​បាន​ស្ដាប់​ដោយ​ចាប់អារម្មណ៍​យ៉ាង​​ខ្លាំង ហើយ​អ្វី​ដែល​ត្រូវ​បាន​បង្រៀន​ដល់​ពួកគេ បាន​ផល​ជា​បំណងប្រាថ្នា​​ដ៏​ប្រកប​ដោយ​អានុភាព​មួយ​សម្រាប់​សេចក្ដី​សុចរិត​នៅ​ក្នុង​ជីវិត​របស់ពួកគេ ។ … ប៉ុល​មាន​ក្ដីសោមនស្ស​ ដែល​សារលិខិត​នៃដំណឹងល្អ​ត្រូវ​​បាន​ទទួលយក​​ដោយ​សេចក្ដី​អំណរ និង​សុភមង្គល​ដូច្នេះ ទោះជា​មាន​ការ​លំបាក​​ជាច្រើន​ក្ដី ។ ទីបំផុត លោក​បាន​កត់​ចំណាំ​អំពីអ្វី​ ដែល​ត្រូវ​តែ​ទទួល​បាន​ជា​ការ​សម្រេច​ដ៏​ជោគជ័យ​របស់​ពួកគេ​—ថា​​ពួកគេ​គឺជា​គំរូ​ដ៏បំផុសគំនិត​ចំពោះ​​អ្នកជិត​ខាង​របស់ពួកគេ​ទាំងអស់ ហើយ​​ថា​ពួកគេ​បាន​​ផ្ដល់​ព្រះបន្ទូល​របស់ព្រះ​​ទៅ​ដល់​អ្នកដទៃ​គ្រប់ទីកន្លែង​ ហួស​ពី​ព្រំដែន​របស់ពួកគេ ។ ប៉ុល​បាន​កោត​សរសើរ​ដល់ពួកគេ នៅពេល​លោក​បាន​ប្រាប់​ពួកគេ​ថា ​នៅ​កន្លែង​ណា​ដែល​​លោក​ធ្វើ​ដំណើរ​ទៅដល់ នោះ​លោក​បាន​​ឃើញ​មនុស្ស​មក​​ប្រាប់​លោក​​អំពី​កិច្ចការ​ល្អ​ដ៏អស្ចារ្យ និង​សេចក្ដីជំនឿ​ទៅលើ​ព្រះ​របស់​ពួកគេ » (« There Am I in the Midst of Them »Ensign ខែ​ឧសភា ឆ្នាំ ១៩៧៦ ទំព័រ ៥៦–៥៧ ) ។