បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ យ៉ូហាន ៧-១០ ( មេរៀន​ទី ១៤ )


មេរៀន​សិក្សា​នៅ​ផ្ទះ

យ៉ូហាន ៧-១០ ( មេរៀន​ទី ១៤ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែលសិក្សា​នៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​​ព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា យ៉ូហាន ៧-១០ ( មេរៀន​ទី ១៤ ) ពុំ​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិតអំ​ពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី ១ (យ៉ូហាន ៧)

ចេញ​ពី​ការបង្រៀន​របស់​ព្រះយេស៊ូវនៅ​យេរូសាឡិមអំឡុង​ពេល​​បុណ្យ​បារាំ នោះ​សិស្ស​បាន​​រៀន​ថា ប្រសិនបើ​យើង​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ នោះ​យើង​នឹង​ទទួល​បាន​នូវ​ទីបន្ទាល់​​ស្ដីពី​គោលលទ្ធិ​របស់​ទ្រង់ ។ ពួកគេ​ក៏​បាន​រក​ឃើញ​គោលការណ៍​ផង​ដែរ​ថា ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជឿ​លើ​ទ្រង់ នោះ​យើង​នឹង​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ថ្ងៃ​ទី ២ (យ៉ូហាន ៨)

នៅ​ក្នុង​ដំណើរ​រឿង​អំពី​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​គេនាំ​ខ្លួន​មក​ដោយ​ធ្វើ​អំពើ​កំផិត សិស្ស​បាន​រៀន​ថា ការ​ទទួល​ស្គាល់​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ផ្ទាល់​ខ្លួន​អាច​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​ការ​ថ្កោល​ទោស​អ្នក​ដទៃ ហើយ​ថា​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​សេចក្ដី​មេត្តា​ដល់​យើង​តាមរយៈ​ការ​ប្រទាន​ឱកាស​ឲ្យ​យើង​ប្រែ​ចិត្ត ។ បន្ទាប់​មក​សិស្ស​បាន​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ពន្លឺ​នៃ​លោកិយ ហើយ​ថា​ប្រសិន​បើ​យើង​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ យើង​នឹង​ចៀស​ផុត​ពី​ភាព​ងងឹត​ខាង​វិញ្ញាណ ហើយ​ពោរពេញ​ដោយ​ពន្លឺ​របស់​ទ្រង់ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ អំពី​គោលការណ៍​ទាំងឡាយ​​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើងនឹង​​ស្គាល់​ព្រះវរបិតា ។ ប្រសិនបើ​យើង​បន្ត​នៅក្នុង​បន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ហើយ​ស្គាល់​សេចក្តីពិត ដែល​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព ។ ប្រសិនបើ​យើង​ប្រព្រឹត្ត​អំពើ​បាប ហើយ​ពុំ​ប្រែចិត្ត នោះ​យើង​ក្លាយ​ជា​បាវ​បម្រើ​របស់​អំពើ​បាប​ហើយ ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះយេហូវ៉ា ​ជា​ព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

ថ្ងៃ​ទី ៣ (យ៉ូហាន ៩)

នៅ​ក្នុង យ៉ូហាន ៩ សិស្ស​បាន​អាន​អំពី​ព្រះយេស៊ូវ​ព្យាបាល​បុរស​ម្នាក់​ ដែល​កើត​មក​ងងឹត​ភ្នែក ។ នៅ​ក្នុងដំណើរ​រឿងនេះ ពួកគេ​បាន​រៀន​ពី​សេចក្ដី​ពិត​ដូចខាងក្រោម ៖ ព្រះ​អាច​ប្រើ​ទុក្ខ​លំបាក​របស់​យើង​ដើម្បី​បង្ហាញ​ពី​កិច្ចការ និង​ព្រះចេស្ដា​របស់​ទ្រង់ ។ នៅពេល​យើង​បន្តមានចិត្ត​ស្មោះត្រង់ ​ចំពោះ​អ្វី​ដែល​យើង​ដឹង​ជាជាង​បដិសេធ​​វា នោះ​ទីបន្ទាល់​របស់​យើង​នឹង​រឹងមាំ ។ នៅពេល​យើង​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះគ្រីស្ទ នោះ​ការមើល​ឃើញ និង ការយល់​ដឹង​ខាង​វិញ្ញាណ​របស់​យើង​ប្រែកាន់តែ​ច្បាស់​ឡើង ។

ថ្ងៃ​ទី ៤ (យ៉ូហាន ១០)

នៅ​ក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​ថា ក្នុង​នាម​ជា​អ្នក​គង្វាល​ល្អ ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ពួក​យើង​ម្នាក់ៗ ហើយ​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់​សម្រាប់​ពួក​យើង ។ ក្នុង​នាម​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្ដាដាក់​ព្រះជន្ម​ទ្រង់​ចុះ ហើយ​លើក​វា​ឡើង​ជា​ថ្មី​វិញបាន ។ សិស្ស​ក៏​ស្គាល់​ពី​គោលការណ៍​ថា ប្រសិនបើ​យើង​ស្គាល់​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ហើយ​ធ្វើ​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ឆ្ពោះ​ទៅ​រក​ជីវិត​​អស់កល្ប​ជានិច្ច ។

សេចក្ដី​ផ្ដើម

អំឡុង​ពេល​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ទីក្រុង​យេរូសាឡិម​សម្រាប់​បុណ្យ​បារាំ ពួក​អាចារ្យ និង ពួក​ផារិស៊ី​មួយ​ចំនួន បាន​នាំ​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ចោទ​ថាបានប្រព្រឹត្តអំពើកំផិតមក​ឯ​ទ្រង់ ហើយ​បាន​សួរ​ថា​តើ​នាង​គួរតែ​ត្រូវ​គេ​ចោល​នឹងដុំ​ថ្ម​ឬ​ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ចោទ​ប្រកាន់​ទាំង​នោះ​ស្រឡាំងកាំង ហើយ​បាន​បង្ហាញ​ក្តី​មេត្តា​ដល់​ស្ត្រី​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៨:១-១១

ស្ត្រី​ម្នាក់​ ដែល​បាន​ប្រព្រឹត្តអំពើកំផិត ត្រូវបាន​នាំ​មក​ចំពោះ​មុខ​ព្រះអង្គ​សង្គ្រោះ

សូម​អញ្ជើញ​សិស្សឲ្យ​គិតពី​គ្រា​ដែល​ពួកគេ​ធ្លាប់​ជួប ឬ​ស្គាល់​មនុស្ស​ដែលមាន​រូប​រាង ឬ​ឥរិយាបថ​មិន​សក្ដិសម​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់ ។

  • តើយើង​អាច​ប្រឈមមុខនឹង​អ្វី នៅ​ពេល​យើង​នៅ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​ដែល​មាន​រូបរាង ឬ​ឥរិយាបថ​មិន​សក្ដិសម​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់​នោះ ? ( សិស្ស​អាច​នឹង​ឆ្លើយ​ថា យើង​អាច​​ល្បួង​ឲ្យ​កាត់​សេចក្ដី​បុគ្គល​ទាំង​នោះ​ដោយមិន​សុចរិត ឬ​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​អសប្បុរសធម៌ ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

តើ​យើង​គួរ​ធ្វើ​អ្វី​ខ្លះ​​ នៅ​ក្នុង​ស្ថានភាពដែល​យើង​នៅ​ជាមួយ​នឹង​អ្នក​ដទៃ​ដោយ​មានអាការៈ ឬ​ឥរិយាបថ​មិន​សក្ដិសម​នឹង​បទដ្ឋាន​របស់​ព្រះអម្ចាស់ ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រកមើល​សេចក្ដីពិតនានា នៅ​ពេល​ពួកគេ​សិក្សា យ៉ូហាន ៨:១–១១ ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​នេះ ។

សូម​ពន្យល់​ថា បន្ទាប់​ពី​បុណ្យបារាំ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បន្ត​គង់​នៅ​យេរូសាឡិម​មួយ​រយៈ ហើយ​បាន​បង្រៀន​មនុស្ស​នៅ​ព្រះវិហារ​បរិសុទ្ធ ( សូមមើល យ៉ូហាន ៨:១–២) ។

សូម​​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៣-៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​​​អ្វី​ដែល​បាន​កើត​ឡើង​ នៅពេល​ព្រះ​យេស៊ូវ​បង្រៀន​មនុស្ស​ទាំងនោះ ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង​ នៅ​ពេល​ព្រះយេស៊ូវ​បាន​បង្រៀន​មនុស្ស​ទាំងនោះ ?

  • តើពួក​អាចារ្យ និង​ពួក​ផារិស៊ី​បាន​ទូល​សួរ​សំណួរ​អ្វី​ខ្លះ​ ដល់​ព្រះអង្គ​សង្គ្រោះ ?

  • យោង​តាម ខទី ៦តើអ្វី​ទៅ​ជា​ចេតនា​របស់​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ទាំងនោះ ? ( ពួកគេ​ចង់​​បង្ខូច​កិត្តិយស​របស់​ព្រះយេស៊ូវ​នៅ​ចំពោះ​មុខ​មហា​ជន ហើយ​បង្កើត​មូលហេតុមួយ​ដើម្បី​ចោទ​ប្រកាន់​ទ្រង់ ដោយសារ​ពួកគេ​ចង់​​មាន​មូលហេតុ​ចាប់​ព្រះកាយ​ទ្រង់ ហើយ​កាត់​ទោសទ្រង់​ដល់​ជីវិត [ សូមមើល យ៉ូហាន ៧:១, ៣២ ] ) ។

សូម​ពន្យល់ថា ​ប្រសិន​បើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ឲ្យ​ចោលស្ត្រីនោះនឹង​ដុំ​ថ្ម​ នោះ​បាន​ន័យ​ថា​ទ្រង់​យល់ព្រម​នឹង​ការ​ដាក់​ទណ្ឌកម្ម​មួយ​ដែល​មិន​សូវ​ពេញនិយម ​នៅ​ក្នុង​ចំណោម​ប្រជាជន​យូដា ហើយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​របស់​រ៉ូម ។ ប្រសិន​បើ​ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​កុំ​ឲ្យ​ចោល​​ស្ត្រី​នោះនឹងដុំ​ថ្ម​ ទ្រង់​នឹង​ត្រូវ​គេ​ចោទ​ប្រកាន់ថា​មិន​គោរព​ដល់​ក្រឹត្យវិន័យ​របស់​ម៉ូសេ ឬ​ប្រព្រឹត្ត​ចំពោះ​ការអនុវត្ត​ពី​បុរាណ​ដោយ​ការ​ខ្វះក្ដី​គោរព ។ ( សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី Doctrinal New Testament Commentary វ៉ុលទី ៣ [ឆ្នាំ ១៩៦៥--៧៣] ១:៤៥០– ៥១ ) ។

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៧-៨ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ​រកមើលរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានឆ្លើយ​តប ។

  • យោងតាម​ ខ​ទី ៧តើ​អ្វី​ទៅ​ជា​ចម្លើយ​របស់​ព្រះ​យេស៊ូវ ?

  • តើ​អ្នក​គិត​ថា​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​បុរស​ទាំងនេះ​យល់ដឹង​ពី​អ្វីទៅ នៅ​ពេល​ទ្រង់​បាន​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ » ? (យ៉ូហាន ៨:៧) ។

សូម​អញ្ជើញ​​​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៩ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​​រកមើលនូវ​អ្វី​ដែលបាន​កើត​ឡើង កាល​ពួក​ផារិស៊ី និង​ពួ​ក​អាចារ្យ​បាន​ពិចារណា​ពី​បន្ទូល​របស់ព្រះអង្គសង្គ្រោះ ។

  • តើ​អ្នកគិត​ថា​ឃ្លា « ស្វែងរក​ដំបូន្មាន​តាម​អំពើចិត្ត​របស់​ខ្លួន » មានន័យ​ដូចម្ដេច ?

  • តើ​វាមានន័យដូម្តេចដែល​បុរស​ទាំង​នេះ​បាន​ទទួល​ស្គាល់​ដោយ​ជ្រើស​ដើរ​ចេញ​ទៅ ?

  • តើសេចក្ដីពិត​អ្វី​ខ្លះ​ ដែល​​យើង​អាចរៀន​មកពី​ដំណើរ​រឿងនេះ អំពី​របៀបចៀស​វាង​ការ​ផ្ដន្ទាទោស​ដល់​មនុស្ស​ដទៃ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែចូរ​ប្រាកដ​ថា​​​ ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូច​ខាង​ក្រោម​​នេះ ៖ ការ​ទទួល​ស្គាល់​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ផ្ទាល់​ខ្លួន​ អាច​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​ការ​ថ្កោល​ទោស​​អ្នក​ដទៃ ។ ចូរ​សរសេរគោលការណ៍​នេះ​នៅក្រោម​សំណួរ​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នក​គិត​ថា​ ការ​ទទួល​ស្គាល់​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ផ្ទាល់​ខ្លួន​ អាច​ជួយ​យើង​ឲ្យ​ចៀស​ផុត​ពី​ការ​ថ្កោល​ទោស​អ្នក​ដទៃ​បាន​ដោយ​របៀប​ណា ?

ចូរ​រំឭក​សិស្ស​ថា ស្ត្រី​នេះ​មាន​ទោស​ដោយ​អំពើ​សាហាយ​ស្មន់ដែ​លជា​អំពើ​បាប​មួយ​ធ្ងន់​ធ្ងរ​បំផុត ( សូមមើល អាលម៉ា ៣៩:៣–៥) ។

  • តើ​អ្នក​គិត​ថា​ស្ត្រី​នោះ​មាន​អារម្មណ៍​បែប​ណា នៅពេល​អំពើ​បាប​របស់​គាត់​ត្រូវ​បានយកមក​លាតត្រដាង​នៅ​ចំពោះ​ព្រះយេស៊ូវ និង ហ្វូង​មនុស្ស​ដ៏​ធំ​ដូចនេះ ?

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:១០-១១ ​ឲ្យឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម ​រកមើលរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បានឆ្លើយ​តបទៅ​ស្ត្រី​នេះ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់ និង​សេចក្ដីមេត្តា​ដល់​ស្ត្រី​នេះ​តាម​របៀប​ណា​ខ្លះ ?

  • តើ​ការណែនាំ​អ្វីខ្លះ​ដែលព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ដល់ស្ត្រី​នេះ ?

ដើម្បីជួយសិស្ស​យល់ដឹងថា ព្រះអង្គ​សង្គ្រោះ​មិន​បាន​ចុះសម្រុងចំពោះ​អំពើបាប​របស់​ស្ត្រី​នោះ​ទេ ចូរសុំឲ្យ​​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោមនេះ​ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការ​បង្គាប់​របស់​ទ្រង់​ដល់នាង​គឺ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ ។ ទ្រង់បាន​ណែនាំ​ស្ត្រី​ដែល​មាន​បាប​នោះ​ឲ្យ​ចេញ​ទៅលះបង់​ជីវិត​ដ៏​អាក្រក់​របស់​នាង ឈប់​ធ្វើ​បាប​ទៀត ផ្លាស់​ប្ដូរ​ជីវិត​របស់​នាង ។ ទ្រង់​បាន​មាន​បន្ទូល​ថា នាង​អើយ អញ្ជើញ​ទៅ​ចុះ ហើយ​ចាប់ផ្ដើម​ការ​ប្រែ​ចិត្ត​របស់​អ្នក ហើយ​ទ្រង់​បាន​បង្ហាញ​ដល់​យើងពី​ជំហាន​ចាប់ផ្ដើម—ដើម្បី លះបង់​អំពើ​រំលង​របស់​នាង » ( [ ឆ្នាំ ​១៩៦៩ ] ទំព័រ ១៦៥ ) ។

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​​ពី​ព្រះអង្គ​សង្គ្រោះ​​នៅ​ក្នុង យ៉ូហាន ៨:១០–១១ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​ៗគ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ ព្រះអង្គសង្គ្រោះ​បង្ហាញ​សេចក្តី​មេត្តា​ករុណា​ដល់​យើង​ដោយ​ផ្តល់​ដល់​យើង​នូវ​ឱកាស​​ដើម្បី​ប្រែចិត្ត ។ ចូរ​សរសេរ​សេចក្ដីពិត​នេះ​នៅក្រោម​សំណួរ​ទីពីរ​នៅលើ​ក្ដារខៀន ) ។

  • តើការ​យល់​ដឹង​ពី​​សេចក្ដីពិត​នេះ អាច​ជួយ​យើង​នៅ​ពេល​យើង​មាន​បាប​បាន​​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដី​ពិត​ទាំង​ពី​រ​ដែល​យើង​បាន​រកឃើញ​នៅ​ក្នុង​មេរៀន​នេះ ​អាច​ជួយ​យើង​ឲ្យ​ឆ្លើយ​តប​នៅ​ក្នុង​ស្ថានភាព​ដែល​យើង​នៅ​ជាមួយ​នឹង​មនុស្ស​ដទៃ​ដែល​មាន​រូបរាង ឬ​ឥរិយាបថ​មិន​សក្ដិសម​នឹង​ព្រះបញ្ញត្តិ​ និង​បទដ្ឋាន​របស់​ព្រះអម្ចាស់បាន​ដោយ​របៀប​ណា ?

ចូរ​ចែកចាយការ​បន្ថែម​ទៅ​ចុងបញ្ចប់​នៃយ៉ូហាន ៨:១១​ដូច​ខាង​ក្រោម​នេះ​មក​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ ៖ « ហើយ​ស្ត្រី​នោះ​បាន​សរសេរ​តម្កើង​ដល់​ព្រះ​ចាប់​តាំង​ពី​ពេល​នោះ​មក ហើយ​បាន​ជឿ​លើ​ព្រះនាម​ទ្រង់ »  ។

  • យោងតាម​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ​ សម្រាប់ យ៉ូហាន ៨:១១តើ​ឥទ្ធិពល​អ្វីខ្លះ ដែល​សេចក្ដីមេត្តា​របស់​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ទៅ​លើ​ស្ត្រី​នោះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​​ពី​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​ព្រះអង្គ​សង្គ្រោះ ដោយសារព្រះឆន្ទៈ​របស់​ទ្រង់ ដើម្បី​បង្ហាញសេចក្ដីមេត្តា​ដល់​យើង ហើយ​ប្រទាន​ឱកាស​ឲ្យ​យើង​ប្រែ​ចិត្ត ។ អ្នក​គួរ​ទុក​ពេល​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ក៏​សូម​ពិចារណា​ចែកចាយ​​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​​ទាំងឡាយ ​ដែល​បាន​បង្ហាញ​នៅក្នុង​មេរៀន​នេះ ។

មេរៀន​បន្ទាប់ (យ៉ូហាន ១១-១៥)

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ នៅ​ពេល​ពួកគេ​សិក្សា យ៉ូហាន ១១–១៥៖ តើ​ការ​មើល​ឃើញ​មនុស្ស​ម្នាក់​​រស់​ពី​ស្លាប់​មាន​អារម្មណ៍​បែប​ណា​ដែរ ? ហេតុអ្វី​ព្រះគម្ពីរ​បាន​កត់ត្រា​ថា « ព្រះយេស៊ូវ​ព្រះកន្សែង » (យ៉ូហាន ១១:៣៥) ? តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ សម្រាប់ពួក​សាវក​របស់​ទ្រង់ ដែលធម្មតាជា​កិច្ចការ​របស់​ពួក​អ្នក​បម្រើ​វិញនោះ ? តើ​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា ​ពួកគេ​នឹង​ទទួលបាន​អ្វីទៅ​ ដើម្បី​លួងលោម​ពួកគេ​បន្ទាប់​ពី​ទ្រង់​បាន​យាង​ចេញ​ទៅ ?