បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ លូកា ១៨–យ៉ូហាន ១ ( មេរៀនទី ១២ )


មេរៀន​សិក្សា​នៅ​ផ្ទះ

លូកា ១៨យ៉ូហាន ១ ( មេរៀនទី ១២ )

ការរៀបចំសម្ភារសម្រាប់គ្រូបង្រៀន ដល់ សិស្ស ដែល សិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍ទាំងឡាយ​ដែល​​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា លូកា ១៨​–យ៉ូហាន ១ ( មេរៀន​ទី ១២ ) ពុំ​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន ផ្ដោត​តែ​លើ​គោលលទ្ធិ និង​គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការ​របស់​សិស្ស ។

ថ្ងៃ​ទី ១ (  លូកា ១៨-២១ )

នៅ​ក្នុង​មេរៀន​នេះ​សិស្ស​បាន​សិក្សា​រឿង​ប្រៀប​ប្រដូច​អំពី​ការ​កាត់​សេចក្ដី​អយុត្តិធម៌ និង​អំពី​ពួកផារិស៊ី និង​អ្នក​យក​ពន្ធ ។ ពួកគេ​ក៏​បាន​អាន​អំពី​បុរស​ខ្វាក់​ម្នាក់​ ដែល​បាន​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់ និង​អំពី​សាខេ​ផង​ដែរ ។ នៅ​ក្នុង​ដំណើរ​រឿង​ទាំងនេះ សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​មាន​ចិត្ត​ស្មោះ ហើយ​ស៊ូ​ទ្រាំ នៅ​ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ នោះយើង​អាច​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ។

ថ្ងៃ​ទី ២ ( លូកា ២២ )

នៅ​ពេល​សិស្សអាន​អំពី​ការ​ទូន្មាន​របស់​ព្រះអម្ចាស់​ទៅ​កាន់​ពេត្រុស ពួកគេ​បាន​រៀន​ថា នៅ​ពេល​យើង​បាន​ប្រែ​ចិត្ត​ជឿ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​ពង្រឹង​ដល់​មនុស្ស​ដទៃ ។ សិស្ស​ក៏​បាន​រៀន​នូវ​សេចក្ដី​ពិត​ខាង​ក្រោម​នេះ​ផង​ដែរ កាល​ណា​ពួកគេ​អាន​អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ៖ ប្រសិនបើ​យើង​មាន​ឆន្ទៈ​ធ្វើ​តាម​ព្រះវរបិតាសួគ៌ នោះ​ទ្រង់​នឹង​ប្រទាន​កម្លាំង​ដល់​យើង ដើម្បី​ធ្វើ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហូរ​ញើស​ទ្រង់​​ដូច​ជា​ដំណក់​ឈាម​ដ៏​ធំៗ នៅពេល​ទ្រង់​រងទុក្ខ​នៅក្នុងច្បារ​គែតសេម៉ានី ។

ថ្ងៃ​ទី ៣ ( លូកា ២៣-២៤ )

នៅ​ក្នុង​មេរៀន​នេះ ​សិស្ស​អាន​អំពី​ការ​ឆ្កាង ការ​បញ្ចុះ​ព្រះសព និង​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​បាន​រៀន​ពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ យើង​អាចធ្វើតាមគំរូ​របស់ព្រះយេស៊ូវគ្រីស្ទ ​ដោយការ​ជ្រើសរើស​អភ័យ​ទោស​ដល់អ្នកទាំងឡាយ​ ដែល​ប្រព្រឹត្តមិនល្អដាក់​​យើង ។ វិញ្ញាណ​នៃ​មនុស្សទាំងអស់​ចូល​ទៅក្នុងពិភពវិញ្ញាណ​នៅ​ពេល​ពួកគេ​ស្លាប់ ។ ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ដែល​បាន​រស់​ឡើង​វិញ ។

ថ្ងៃ​ទី ៤ ( យ៉ូហាន ១ )

នៅ​ពេល​សិស្ស​សិក្សា​ពាក្យសម្ដី​របស់​យ៉ូហាន​សំណព្វ និង​យ៉ូហាន បាទីស្ទ ពួកគេ​បាន​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ជាមួយ​នឹង​ព្រះ​តាំង​ពី​ដំបូង​ម្ល៉េះ ថា​វត្ថុ​សព្វ​សារពើ​ត្រូវបាន​បង្កើត​ឡើង​ដោយ​សារ​ទ្រង់ ហើយ​ថា​ទ្រង់​គឺជា​ពន្លៃ​នៃ​លោកិយ​នេះ ។ នៅ​ពេល​សិស្ស​អាន​អំពី​របៀប​ដែល​ពួក​សិស្ស​មួយ​ចំនួន​បាន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ពួកគេ​បាន​រៀន​ថា នៅ​ពេល​យើង​ទទួល​យក​ការ​អញ្ជើញ​ឲ្យ​រៀន ហើយ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ យើង​នឹង​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ទ្រង់ ។

សេចក្ដី​ផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ លើស​ពី​នេះទៅ​ទៀត ពួកគេ​នឹង​រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជាអង្គ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​មាន​រូបកាយ​ជា​សាច់ និង ឆ្អឹង ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ២៤:១៣-៣២

ព្រះអម្ចាស់​ដ៏​មានព្រះជន្ម​រស់​ បាន​មានបន្ទូលទៅ​ពួក​សិស្ស​ពីរនាក់​នៅ​លើ​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស

ចូរ​សុំ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ថា តើ​ពួកគេ​ធ្លាប់​មាន​បញ្ហាស្មុគ្រស្មាន​ក្នុងការ​ដឹង​ថា​ទស្សនៈ​មួយ​អំពី​មនោភាពនៃដំណឹងល្អ​គឺជា​ការពិត​ដែរ​ឬទេ ។

សូម​ពន្យល់​ថា​នៅ​ក្នុង លូកា ២៤:១៣ យើង​រៀន​ថា មាន​ពួក​សិស្ស​ពីរ​នាក់​បាន​ចាក​ចេញ​ពី​យេរូសាឡិម​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ស្ត្រី​មួយ​ក្រុម​បាន​រក​ឃើញថា ផ្នូរ​របស់​ព្រះយេស៊ូវ​នៅ​ទទេ​ស្អាត ។ ពួកគេ​បាន​ធ្វើ​ដំណើរ​ប្រមាណ​ជា ១០–១២ គីឡូម៉ែត្រ « ទៅ​ឯ​ភូមិ​អេម៉ាស » ។ ការសិក្សា​អំពី​បទពិសោធន៍​របស់ពួកគាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស អាច​ជួយ​យើង​ដឹង​អំពី​របៀប​ ដើម្បីពង្រឹង​ទី​បន្ទាល់របស់​យើងទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២៤:១៤-១៧ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​អ្នក ដែល​បាន​ចូល​រួម​នឹង​ពួក​សិស្ស​ទាំង​ពីរ​នាក់នោះ កាល​ពួកគាត់​កំពុង​ដើរ ។

  • តើ​នរណា​បាន​ចូលរួម​ដំណើរ​នឹង​ពួកសិស្ស​ ខណៈពេល​ពួកគាត់​ធ្វើដំណើរ​ទៅ​ភូមិ​អេម៉ាស ?

  • ហេតុអ្វី​ក៏​ពួកសិស្ស​ពុំ​ស្គាល់ព្រះយេស៊ូវ ? ( ចូរ​ពន្យល់​ថា ពាក្យថ្ពឹន នៅ​ក្នុង​លូកា ២៤:១៦ ] មានន័យ​ថា ​រារាំង ឬ​បិទបាំង ) ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ២៤:១៧-៣៣ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​អ្វី​ដែល​ពួកសិស្ស​បាន​រៀន​មកពី​ព្រះ​យេស៊ូវ នៅពេល​ពួកគាត់​ដើរ​ជាមួយ​ទ្រង់​ដោយ​ពុំ​ស្គាល់​ថា ​ទ្រង់​ជា​នរណា​ឡើយ​ ។

ប្រសិន​បើ​វីដេអូ​ជា​ភាសា​របស់​អ្នក​ នោះ​ជំនួស​ឲ្យ​ការ​អាន លូកា ២៤:១៧–៣៣ អ្នក​អាច​ចាក់​វីដេអូ​ « Christ Appears on the Road to Emmaus ( ព្រះគ្រីស្ទ​បង្ហាញ​អង្គ​ទ្រង់​នៅ​លើ​ផ្លូវ​ទៅ​កាន់​ភូមិ​អេម៉ាស » ( ៣:៣២ ) នៅ​ក្នុង The Life of Jesus Christ Bible Videos( វីដេអូ​ព្រះគម្ពីរ​ប៊ីប​អំពី​ជីវប្រវត្តិ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ) ដែល​មាន​នៅ​ក្នុង LDS.org ។ ចូរ​សុំ​ឲ្យសិស្ស​មើល​នូវអ្វី​ដែលពួកសិស្ស​បានរៀនមកពី​ព្រះយេស៊ូវ នៅពេលពួក​គេដើរ​ជាមួយទ្រង់​ដោយ​ពុំ​ស្គាល់​ថា​ទ្រង់ជានរណា​នោះ ។ មុនពេល​បង្ហាញវីដេអូ ចូរ​ពន្យល់​ថា ការសន្ទនា​នៅក្នុង​វីដេអូ​គឺ​ដកស្រង់​ចេញពី​លូកា ២៤:១៧-៣៣ដើម្បី​សិស្ស​អាច​ផ្ទៀងតាម​នៅក្នុង​ព្រះ​គម្ពីរ​របស់​ពួកគេ ​ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ​ដូច្នោះ ។

សូមចង្អុល​បង្ហាញថា នៅក្នុង​វីដេអូ​នេះ យើង​ស្ដាប់​មិន​ឮ​ពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់ពួក​សិស្ស នៅពេលពួកលោក​​ធ្វើ​ដំណើរ​រួម​គ្នា​នោះ​ឡើយ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២៤:២៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់ពួក​សិស្ស​ទាំងនោះ ។

  • តើព្រះយេស៊ូវ​បាន​សួរ​ពួកសិស្ស​អ្វីខ្លះ ?

  • តើ​ទ្រង់បាន​ប្រើ​ឧបករណ៍អ្វី​ ដើម្បី​បង្រៀន​អំពី​ព្រះអង្គ​ទ្រង់នោះ ? ( ព្រះគម្ពីរ ) ។

  • នៅ​ក្នុង ខ​ទី ៣២​កាល​ដែល​ពួកសិស្ស ‹ មានសេចក្ដីខ្មួល​ខ្មាញ់​នៅក្នុងចិត្ត › តើ​វា​មានន័យ​យ៉ាង​ណា​ដែរ ? ( ព្រះវិញ្ញាណ​បរិសុទ្ធ​បានថ្លែង​ទីបន្ទាល់ថា ការ​បង្រៀន​អំពី​ព្រះយេស៊ូវ​នៅក្នុង​បទ​គម្ពីរ​គឺជាការពិត ) ។

សូមអញ្ជើញសិស្ស​ឲ្យពិចារណាអំពី​អ្វី​ដែលពួកសិស្ស​អាច​នឹង​បានរៀន​មកពី​ការប្រើ​បទគម្ពីរ​របស់ព្រះយេស៊ូវ​ ដើម្បីបង្រៀន​ពួកគេ​ជាជាង​ការ​បង្ហាញ​ព្រះអង្គទ្រង់​ថា​ជា​នរណា​ដោយ​សាមញ្ញ​នោះ ។ អ្នក​អាច​នឹង​សុំឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ ។

  • តើ​គោលការណ៍​អ្វីខ្លះ ​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ឥទ្ធិពល​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​របស់​យើង ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅពេល​យើង​សិក្សា​ខគម្ពីរ នោះយើង​អញ្ជើញ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ )

  • ក្រៅពី​អារម្មណ៍​ខ្មួលខ្មាញ់​នៅក្នុងចិត្ត​របស់យើង តើ​អ្នក​អាច​ពិពណ៌នា​អំពី​អ្វីដែលយើង​អាចនឹងដកពិសោធន៍ ​ពេល​ព្រះវិញ្ញាណបរិសុទ្ធ​ថ្លែងទី​បន្ទាល់​អំពីព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​សិស្ស​ឲ្យ​រកមើល​ខគម្ពីរមួយ​ ដែល​បានជួយ​ពួកគេ​មានអារម្មណ៍​ពីព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ​អំពីព្រះយេស៊ូវ​គ្រីស្ទ ។ សូមអញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទគម្ពីររបស់ពួកគេ ហើយនិង​ឥទ្ធិពល ​ដែល​ពួកគេ​បាន​ទទួល​អារម្មណ៍ ។ អ្នក​ក៏​គួរ​ចង់​ចែកចាយ​ខគម្ពីរមួយ​ ដែលបាន​ជួយ​អ្នក​​ដោយផ្ទាល់​ផងដែរ ។

សូម​រំឭក​សិស្ស​ថា ទោះជា​វា​សំខាន់​ដើម្បី​អាន​គម្ពីរសញ្ញា​ថ្មី​សម្រាប់​ពិន្ទុ​​ថ្នាក់​សិក្ខា​សាលា​ក្ដី តែ​អ្វី​ដែល​កាន់តែ​សំខាន់​នោះ គឺដើម្បីសិក្សា​ព្រះ​គម្ពីរ​តាមរបៀប​មួយ​ដែល​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន សូម​ផ្ដល់​ច្បាប់​ចម្លង​នៃ​វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ​មួយ​ដែលមាន​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ឬ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដីថ្លែង​ការណ៍​នោះ​នៅលើ​ក្រដាស​មួយ​សន្លឹក ឬ​ប័ណ្ណ​ដែល​អាច​ប្រើ​វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ​បាន ។ ( ឯកសារ PDF ដែល​អាច​បោះពុម្ព​បាន​ដោយ​មាន​វត្ថុស៊កចំណាំ​ក្នុង​សៀវភៅ​ច្រើន​មាន​នៅ​ក្នុង​កំណែ​លើ​អ៊ិនធើ​ណែត​នៃ​មេរៀន​នេះ ) ។

រូបភាព
handout, scriptures

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​សិក្សា​នៅផ្ទះ ( មេរៀនទី ១២ )

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« គោលបំណង​ដ៏​ចម្បង​នៃ​ព្រះគម្ពីរ​ទាំងឡាយ គឺ​ដើម្បី​បំពេញ​ដល់​ព្រលឹង​យើង​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះ ជា​ព្រះវរបិតា និង​ទៅលើ​ព្រះរាជបុត្រា​របស់​ទ្រង់គឺ ​ព្រះយេស៊ូវគ្រីស្ទ ។ …

«… សេចក្តីជំនឿ កើតមក​តាមរយៈ​សាក្សី​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធមក​កាន់​ព្រលឹង​របស់​យើង ព្រះវិញ្ញាណមកកាន់​វិញ្ញាណ​របស់​យើង នៅពេល​យើង​ស្តាប់ ឬ អាន​ព្រះបន្ទូល​របស់​ព្រះ ។ ហើយ​សេចក្ដីជំនឿ​បាន​ចាស់ទុំ នៅពេល​យើង​បន្ដ​ទទួលទាន​ព្រះបន្ទូល ។ …

« … ចូរ​សិក្សា​ព្រះគម្ពីរ​ដោយ​យកចិត្ត​ទុកដាក់ ដោយ​មាន​ចេតនា ។ សូម​ពិចារណា ព្រមទាំង​អធិស្ឋាន​អំពី​វា ។ ខគម្ពីរ​គឺជា​វិវរណៈ ហើយវា​នឹង​នាំ​មក​នូវ​វិវរណៈបន្ថែម » ( ឌី ថត គ្រីស្តូហ្វឺ​សិន«The Blessing of Scripture»EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤-៣៥ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ដោយ​អែលឌើរ គ្រីស្តូហ្វឺសិន​ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រកមើល​នូវ​របៀប​ដែល​ពួកគេ​អាច​កែលម្អ​ការសិក្សា​ព្រះ​គម្ពីរ​ផ្ទាល់ខ្លួន​របស់ពួកគេ ។

សូមអញ្ជើញសិស្ស​ឲ្យដាក់គោលដៅ​មួយ​សិក្សា​បទគម្ពីរ​របស់ពួកគេ​តាមរបៀប​ដែល​អញ្ជើញព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បីបង្កើនសេចក្ដី​ជំនឿ​ និង​ចំណេះដឹង​របស់ពួកគេអំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ អ្នកអាច​នឹង​ផ្ដល់​យោបល់​ថា ពួកគេ​សរសេរ​គោលដៅ​នេះ​នៅលើ​ខ្នង​នៃ​វត្ថុស៊ក​ចំណាំ​ក្នុង​សៀវភៅ ដើម្បី​ពួកគេ​អាច​ប្រើ​វា​ជា​ការ​រំឭក​មួយ អំឡុង​ការ​សិក្សា​បទគម្ពីរ​របស់ពួកគេ ។

លូកា ២៤:៣៦–៣៩

ព្រះយេស៊ូវបាន​លេច​មកឯ​ពួកសិស្ស​របស់ទ្រង់ ហើយបង្ហាញព្រះកាយ​ដែលបាន​រស់ឡើងវិញ​របស់ទ្រង់​ដល់ពួកគេ

សូម​ពន្យល់​ថា ពួកសិស្ស​ដែល​នៅជាមួយព្រះយេស៊ូវ​នៅតាមផ្លូវ​ទៅ​ភូមិ​អេម៉ោស រំពេច​នោះ​បានត្រឡប់ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​បាន​រៀបរាប់​ពី​បទពិសោធន៍​​របស់ពួកគេ​ទៅ​ដល់​ពួក​សាវក និង​ពួកសិស្ស​ដទៃទៀត ( សូមមើល​លូកា ២៤:៣៣-៣៥ ) ។

សូម​អញ្ជើញ​សិស្ស​អាន​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នៅ​ក្នុង លូកា ២៤:៣៦–៣៩​ឲ្យ​ឮៗ​រួម​គ្នា ដោយ​រក​មើល​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពួក​សិស្ស​បាន​ប្រាប់​បទពិសោធន៍​របស់ពួកគេ​ដល់​ពួក​សិស្ស​ដទៃ​ទៀត ។

  • តើ​មាន​អ្វី​បាន​កើត​ឡើង កាល​ពួក​សិស្ស​បាន​ប្រាប់​ពី​បទពិសោធន៍​របស់​ពួកគេ ?

ចូរ​បង្ហាញ​រូបភាពព្រះ​យេ​ស៊ូវ​បង្ហាញ​ស្នាម​របួស​របស់​ទ្រង់Gospel Art Book[ ឆ្នាំ ២០០៩ ] ល.រ ទី​ ៦០, សូមមើល​ផងដែរ​LDS.org ) ។

  • តើ​ព្រះយេស៊ូវ​បានអញ្ជើញ​ពួកសិស្ស​របស់ទ្រង់​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បីជួយពួកគេ​យល់​ថា ទ្រង់​គឺ​ពុំ​មែន​ជា​វិញ្ញាណ តែ​មានរូបកាយជា​សាច់ឈាម​នោះ ?

  • តើ​គោលលទ្ធិ​អ្វី​ខ្លះ ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​រកឃើញ​គោលលទ្ធិ​ខុសៗគ្នា ប៉ុន្តែ​ចូរ​ប្រាកដ​ថា​អ្នក​គូស​បញ្ជាក់​ថាព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះកាយ​ជា​សាច់ និង​ឆ្អឹង​ដែលបាន​​រស់​ឡើង​វិញ ។ សូម​សរសេរ​គោលលទ្ធិ​នេះ​លើ​ក្ដារ​ខៀន សូម​មើល​ផង​ដែរ គ. និង ស. ១៣០:២២ ) ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ទីបន្ទាល់​របស់​ខ្លួន​ អំពី​ការ​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ពន្យល់​ពី​ហេតុផល​ដែល​គោលលទ្ធិ​នេះ​មាន​សារៈសំខាន់​ចំពោះ​ពួកគេ ឬ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់ពួកគេ​សម្រាប់​កិច្ចការ​ទី​៣ ពី​មេរៀន​ទី ១២ ៖ មេរៀន​ថ្ងៃទី ៣ ។ សូម​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់​ពី​ធាតុពិត​នៃ​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

មេរៀន​បន្ទាប់ ( យ៉ូហាន ២-៦ )

សូម​ពន្យល់​ដល់​សិស្ស​ថា នៅ​ពេល​ពួកគេ​សិក្សា យ៉ូហាន ២–៦ពួកគេ​នឹង​រៀន​ពី​ចម្លើយ​សម្រាប់​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖ តើ​អព្ភូតហេតុ​ជា​សាធារណៈ​លើក​ដំបូង​របស់​ព្រះយេស៊ូវ​គឺជា​អ្វី​ទៅ ? តើ​វា​បាន​ជួយ​មាតា​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច ? ហេតុអ្វី​បាន​ជា​ទ្រង់​បាន​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ ? តើ​ព្រះយេស៊ូវ​បាន​ប្រកាស​ជា​លើក​ដំបូង​ថា ​ទ្រង់​ជា​ព្រះមែស៊ី​ទៅ​ដល់​នរណា ? តើ​អ្វីទៅ​ដែល​ទ្រង់​បាន​បើក​សម្ដែង​ដល់​ស្ត្រី​ម្នាក់​នេះ​អំពី​ជីវិត​របស់​នាង​ដែល​មាន​តែ​ទ្រង់​មួយ​អង្គ​គត់​ដែល​ដឹង ? ហេតុអ្វី​បាន​ជា​ព្រះអង្គសង្គ្រោះ​បាន​ហៅ​អង្គ​ទ្រង់​ថា​ជា​ទឹក​រស់ និង​ជា​នំប៉័ង​នៃ​ជីវិត ? សិស្ស​ក៏​នឹង​អាន​​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​​ធ្វើ​ការងារ​បម្រើ​ដោយ​មហិទ្ធិឫទ្ធិ និង​ដោយ​​ព្រះចេស្ដា​​ផង​ដែរ ។