បណ្ណាល័យ
មេរៀន​ទី ៦៨ ៖ យ៉ូហាន ៨:៣១-៥៩


មេរៀនទី ៦៨

យ៉ូហាន ៨:៣១-៥៩

សេចក្ដីផ្ដើម

ព្រះអង្គ​សង្គ្រោះ បានបន្ដ​បង្រៀននៅព្រះវិហារបរិសុទ្ធ​បន្ទាប់ពី​​បុណ្យ​បារាំ ។ ទ្រង់​បានបង្រៀន​អំពី​សេរីភាព​ពី​អំពើបាប ។ នៅពេល​ព្រះយេស៊ូវ​បានប្រកាស​ថា ទ្រង់​គឺជា​ព្រះយេហូវ៉ា​ដ៏​មហិមា នោះ​ពួក​យូដា​បានព្យាយាម​ចោល​ដុំ​ថ្ម​លើទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ៨:៣១-៣៦

ព្រះយេស៊ូវ​បង្រៀន​អំពី​សេរីភាព​ពី​អំពើបាប ។

ដើម្បីជួយសិស្ស​ចងចាំ​ពីអ្វី​ដែលពួកគេ​រៀន​នៅក្នុង​មេរៀន​មុនៗ សូម​លើក​ដុំ​ថ្ម​តូច​មួយ​ឡើង ។ សូមអញ្ជើញ​សិស្ស​ឲ្យ​សង្ខេប​ខ្លីៗ​អំពី​របៀប​ដែលព្រះអង្គសង្គ្រោះ​ឆ្លើយតប នៅពេល​ពួក​អាចារ្យ​ និងពួក​ផារ៉ាស៊ី​មួយចំនួន បាន​នាំ​ស្ត្រី​ម្នាក់​ដែល​ប្រព្រឹត្ត​អំពើកំផិត​មករកទ្រង់ និងអ្វី​ដែល​ទ្រង់​​បាន​បង្រៀន​បន្ទាប់ពី​នោះ ( សូមមើល​យ៉ូហាន ៨:១-៣០) ។ ( ព្រះអង្គ​សង្គ្រោះ​ពុំ​បាន​ផ្ដន្ទាទោស​ដល់ស្ត្រី​នោះទេ ហើយបានប្រាប់​ទៅនាង​ថា « កុំ​ឲ្យ​​ធ្វើ​បាប​ទៀត​ឡើយ » [ខទី ១១] ។ បន្ទាប់មក​ព្រះយេស៊ូវ​បានបង្រៀន​ថា ទ្រង់​គឺជា « ពន្លឺ​លោកីយ៍ » [​ខ ១២] ហើយ​ថា​នៅពេល​ណា​យើង​ជឿ​ទៅលើ​ទ្រង់ ហើយគោរព​តាម​ការ​បង្រៀន​​របស់ទ្រង់ នោះ​យើង​បាន​ស្គាល់ព្រះវរបិតា ) ។

  • ស្របតាមយ៉ូហាន ៨:៣០តើ​សកម្មភាព​ និងព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ជះ​ឥទ្ធិពល​ដល់​ពួកសាសន៍យូដា​យ៉ាង​ដូចម្ដេច ?

សូម​ចង្អុល​បង្ហាញ​ថា ទោះជា​ពួកសាសន៍​យូដា​ជា​ច្រើន​ជឿ​ទៅលើព្រះយេស៊ូវ ក៏​មាន​ពួក​យូដា​មួយចំនួន​បានបន្ដ​ផ្ចាញ់​ផ្ចាលទ្រង់ នៅពេល​ទ្រង់​បង្រៀន​ប្រជាជន​អំពី​ភាពជាសិស្ស សេចក្ដីពិត និង​សេរីភាព​ផ្ទុយពីទាសភាព​ ។

សូម​គូរ​​រូបខាងក្រោម​នេះ​ដាក់​នៅលើ​ក្ដារខៀន ៖

រូបភាព
រូប, ប្រឡោះទៅកាន់សេរីភាព

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៣១-៣២ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ​រក​មើ​ល​នូវ​អ្វី​ដែលព្រះយេស៊ូវ​បាន​មាន​បន្ទូល ​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទទួលបាន​សេរីភាព ។

សូមអញ្ជើញសិស្ស​ឲ្យ​ឡើងមក​ក្ដារខៀន ហើយបំពេញក្នុង​ប្រឡោះ​ទាំងឡាយ ដោយ​ផ្អែក​ទៅលើ​អ្វីដែលព្រះយេស៊ូវ​បាន​មានបន្ទូល​ថា យើង​ចាំបាច់​ត្រូវ​ធ្វើ​ ដើម្បីទទួល​​បាន​សេរីភាព ។ រូបដែល​បាន​បំពេញ​គួរតែ​មើល​ទៅស្រដៀងគ្នា​នឹង​រូប​ដូចខាង​ក្រោម ៖

រូបភាព
រូប​ដែលបានបំពេញ​រួច, សេរីភាព
  • តើ​វាមានន័យយ៉ាងណា ដើម្បី « ​នៅជាប់ក្នុងព្រះបន្ទូល [ របស់ព្រះគ្រីស្ទ ] » ? (ខទី ៣១) ។

  • តើអ្នកនឹង​សង្ខេប​ជា​សេចក្ដីថ្លែងការណ៍​អំពីគោលការណ៍​​ការ​បង្រៀនរបស់​ព្រះយេស៊ូវគ្រីស្ទ ​ដែលបាន​កត់ត្រា​នៅក្នុងខទី ៣១-៣២យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ​ ប៉ុន្តែ​ចូរ​ប្រាកដ​ថា​វា​ច្បាស់លាស់​ថាប្រសិន​បើ​យើង​នៅជាប់​ក្នុងព្រះបន្ទូលរបស់ព្រះគ្រីស្ទ​ នោះ​យើង​នឹង​ជា​ពួកសិស្ស​របស់ទ្រង់ ហើយ​ស្គាល់​សេចក្ដី​ពិត ដែលនឹង​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព ។ សូម​ពិចារណា​​សរសេរគោលការណ៍​នេះនៅ​​លើ​ក្ដារខៀន ។ អ្នក​គប្បីចង្អុល​បង្ហាញថាយ៉ូហាន ៨:៣៦​គូសបញ្ជាក់ថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ទើប​យើង​អាច​បាន​មានសេរីភាព ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​មើលថា តើ​យើងអាច​មានសេរីភាពពីអ្វី​ ប្រសិន​បើ​យើង​រស់នៅ​ស្របតាម​ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« មានសេរីភាព​ពី​អំណាចដ៏អាក្រក់​​នៃគោលលទ្ធិក្លែងក្លាយ មាន​សេរីភាព​​ពី​​ទាសភាព​នៃការលោភលន់ និង​តណ្ហា មាន​សេរីភាព​ពី​ច្រវ៉ាក់​នៃ​អំពើបាប មានសេរីភាព​ពី​ឥទ្ធិពល​អាក្រក់ និងពុករលួយគ្រប់យ៉ាង ហើយនិង​មាន​សេរីភាព​ពី​អំណាចគាប​សង្កត់ និងចុះអន់​ថយគ្រប់យ៉ាង មានសេរីភាព​បន្ដ​នៅក្នុង​សេរីភាព​គ្មានព្រំដែន ដែល​រីករាយ​នៅក្នុងភាព​ពេញលេញ​តែ​តាមរយៈ​តួអង្គ​ដ៏​លើក​តម្កើង​តែប៉ុណ្ណោះ » (​ Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ], ១:៤៥៦–៥៧ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៨:៣៣ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ​រកមើលនូវ​អ្វី​ដែលពួកយូដា​ជឿ​ថា​ពួកគេ​ទទួលបាន​សេរីភាព ។

  • តើពួកយូដា​ជឿថា​អ្វីខ្លះ​ ដែល​នឹង​ធ្វើ​ឲ្យពួកគេ​មានសេរីភាព ? ( ពួកគេ​បាន​ជឿដោយ​ខុសឆ្គង​ថា ការ​ធ្វើជាកូនចៅ​របស់អ័ប្រាហាំ និងជា​អ្នកគ្រង​សេចក្ដី​សញ្ញា​អ័ប្រាហាំ នោះ​ពួកគេ​នឹង​ទទួលបាន​សេរីភាព​ខាង​វិញ្ញាណ​ដោយ​ងាយ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៣៤-៣៦ ​ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយ​រកមើលថា​​ព្រះយេស៊ូវ​បានបង្ហាញ​ពីអ្វី​ ដែល​ប្រជាជន​ចាំបាច់​ត្រូវមានសេរីភាព​ពីវា ។

  • យោងតាមខទី ៣៤តើ​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញថា ​ប្រជាជន​ចាំបាច់​ត្រូវមានសេរីភាព​ពីអ្វី ?

សូម​ចង្អុល​បង្ហាញថា ភាសាក្រិក បកប្រែជាកិរិយាសព្ទ​ថាជា « បានប្រព្រឹត្ត » នៅក្នុង​ខទី ៣៤ដែល​ផ្ដល់គំនិតអំពីការ​បន្ដ​នៅក្នុងបាប​ជាជាង​ការ​ប្រែចិត្ត ។

  • តើ​គោលការណ៍​​អ្វី​ដែល​យើង​​រៀនមក​ពី ខទី ៣៤​នេះ ?​ ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរគោលការណ៍ដូច​​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ប្រសិនបើ​យើង​ប្រព្រឹត្តអំពើបាប ហើយពុំ​ប្រែចិត្ត នោះ​យើង​នឹង​ក្លាយទៅជា​បាវ​បម្រើ​នៃ​​អំពើបាប )

  • តើ​ « បាវ​បម្រើ​នៃ​អំពើបាប » ​មានន័យ​យ៉ាង​ណា ? ( អ្នកគប្បីចង្អុល​បង្ហាញថា ពាក្យ​ដែលបាន​បកប្រែថាជា « បាវ​បម្រើ » អាច​នឹង​គិត​ថាជា « ទាសករ » ) ។

ដើម្បីជួយសិស្ស​មើលឃើញពី​ទំនាក់ទំនង​រវាង​គោលការណ៍​ពីរ ដែលពួកគេ​បានស្គាល់ សូម​គូររូបដូចខាងក្រោម​នៅលើ​ក្ដារខៀន ៖

រូបភាព
រូប ការជ្រើសរើស និង​ផលវិបាកនានា
  • ហេតុអ្វីមនុស្ស​មួយចំនួន​នាសព្វថ្ងៃនេះ បដិសេធ​សេចក្ដីពិត​ទាំងនេះ​ដោយ​ជឿ​ថា ការដើរ​តាម​ព្រះអង្គសង្គ្រោះ​ដាក់​យើងនៅ​ក្នុង​ទាសភាព ខណៈ​ដែលការ​ប្រព្រឹត្ត​អំពើបាប​នាំ​ឲ្យមានសេរីភាព​ដូច្នេះទៅវិញ ?

ដើម្បី​ជួយ​ឲ្យ​សិស្ស​យល់ដឹងបន្ថែម​អំពី​គោលការណ៍​ពីរដែលពួកគេ​បានប្រាប់ ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការធ្វើតាម​ការល្បួង​របស់ [ សាតាំង ] នាំ​ទៅរក​ជម្រើស​កាន់តែ​តូច​ចង្អៀត​ទៅៗ​រហូត​ដល់​គ្មាន​សល់​ជម្រើស​សោះ ហើយ​នាំ​ទៅរក​ការ​ញៀន​ដែល​យើង​គ្មានអំណាច​ដើម្បី​ទប់ទល់​សោះ ។ …

«… ពិភពលោក​មើល​ទៅអ្វីៗ​តាមរយៈ​កែវភ្នែក​របស់កូរីហូរ ដោយគិត​ថា​ការគោរពប្រតិបត្តិ​ចំពោះ​ក្រិត្យវិន័យ​របស់ព្រះ និង​ពិធីបរិសុទ្ធ​របស់ព្រះ គឺជា ‹ ទាសភាព › (អាលម៉ា ៣០:២៤, ២៧) ។ …

«… តើមាននរណា​ម្នាក់​សង្ស័យទេថា ​លទ្ធផលមួយនៃ ការមាន​​ពន្លឺ និង​សេចក្ដីពិតទាំងអស់ ហើយ​ព្រះ​ជា​ម្ចាស់​លើ​សេរីភាព​​ដ៏ខ្ពស់បំផុតដើម្បីឲ្យប្រែក្លាយ និង​ធ្វើនោះ ?

« ក៏ដូចគ្នាផងដែរ​ថា នៅពេល​ការយល់ដឹង​របស់យើង​អំពីគោលលទ្ធិ និងគោលការណ៍​​នានា​នៃ​ដំណឹងល្អ​​កើនឡើង នោះ​សិទ្ធិសេរីភាព​របស់​យើង​នឹង​រីកកាន់តែធំ ។ ដំបូងឡើយ យើង​មានជម្រើសជ្រើស ហើយអាច​សម្រេចបានកាន់តែ​ច្រើន និង​ទទួលបាន​ពរជ័យ​កាន់តែ​ច្រើន ដោយសារ​យើង​មានក្រិត្យវិន័យ​កាន់តែ​ច្រើន​ដែ​ល​យើងអាច​គោរព​តាម ។ … ទីពីរ ដោយមានការ​យល់ដឹង​បន្ថែម នោះ​យើង​អាច​មានជម្រើស​ល្អៗ​កាន់តែ​ឈ្លាសវៃ ដោយសារ​តែ​យើង​មើល​ឃើញ​កាន់តែ​ច្បាស់ មិនគ្រាន់តែ​ជាជម្រើស ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជា​លទ្ធផល​ប្រកប​ដោយសក្ដានុពល​ផងដែរ » (« Moral Agency » Ensign ខែ មិថុនា ឆ្នាំ ២០០៩ ទំព័រ ៤៩, ៥០–៥១ ) ។

សូម​ចែក​សិស្ស​ជា​គូ ។ សូមអញ្ជើញ​ដៃគូ​សិស្ស​នីមួយៗ​ដែល​បាន​ចាត់​ឲ្យ​ទទួលវគ្គ​នៃ​កូនសៀវភៅ​( កូនសៀវភៅ ឆ្នាំ ២០១១ ) ។ ចូរ​សុំ​ឲ្យសិស្ស​គូរតារាងដូច​ខាង​ក្រោម​នៅក្នុង​សៀវភៅកំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ( អ្នកគប្បី​គូរ​វា​នៅលើ​ក្ដារខៀន ) ។ សូមអញ្ជើញ​ដៃគូ​នីមួយៗ​អាន​ជាមួយគ្នា ​នូវ​វគ្គ​ដែលបាន​ចាត់​ឲ្យ​ក្នុងកូនសៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន ហើយ​បំពេញ​វា​នៅក្នុងតារាង ។

បទដ្ឋាន​ដែលបានពិភាក្សា​នៅក្នុង​កូន​សៀវភៅដើម្បី​កម្លាំង​នៃ​យុវជន ៖

តើ​ការរស់នៅតាម​បទដ្ឋាននេះ អាច​​នាំមកនូវសេរីភាព​តាមរបៀបណា ?

តើ​ការមិន​រស់នៅតាម​បទដ្ឋាននេះ អាច​​នាំមកនូវទាសភាព​តាមរបៀបណា ?

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញដៃគូ​សិស្សនីមួយៗ​ប្ដូរ​ដៃគូគ្នា​ជាមួយនឹង​ដៃគូ​ផ្សេង ហើយបង្រៀនអំពីអ្វី​ដែល​ពួកគេ​បានរៀន​អំពី​បទដ្ឋាន​ដែលពួកគេ​បានសិក្សា ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្ស​ពីរ​បីនាក់​ប្រាប់​​​​ចម្លើយ​ដែល​ពួកគេ​បាន​រៀនដល់​​សិស្សក្នុង​ថ្នាក់ ។

  • តើ​សេរីភាព​អ្វីខ្លះ ដែលបាន​សន្យា​នៅក្នុងកូនសៀវភៅដើម្បី​កម្លាំង​នៃ​យុវជនដែលអ្នកបាន​ទទួលបទពិសោធន៍​ផ្ទាល់ខ្លួន ?

សូមអញ្ជើញសិស្ស​ឲ្យសរសេរ​ពីរបៀប​ជាក់លាក់មួយ ដែលពួកគេ​នឹង​ស្វែងរក​សេរីភាព​ ក្នុងការ​រស់នៅ​ស្របតាមព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ ។

យ៉ូហាន ៨:៣៧–៥៩

ព្រះយេស៊ូវ​បានថ្លែង​ទីបន្ទាល់អំពី​ភាពជា​ព្រះរបស់ទ្រង់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​​សំណួរ​ខាងក្រោមដោយសង្ខេប ៖

  • តើនរណា​ដែល​អ្នកស្គាល់​ ដែលមានចរិត​លក្ខណៈ​ស្រដៀងគ្នា ស្ទើរតែបេះបទនឹងឪពុករបស់ខ្លួន ?

សូម​អញ្ចើញ​ឲ្យ​សិស្ស​ពីរ​បីនាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗចេញ​មក​​ពី យ៉ូហាន ៨:៣៧-៤០, ៤៤–៤៥។ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ពីរបៀប​ដែល​ពួកអ្នកដឹកនាំ​យូដា ជំទាស់​នឹង​ព្រះអម្ចាស់ ខុសពី​ព្យាការី​អ័ប្រាហាំ​ដ៏អស្ចារ្យ​ក្នុងគម្ពីរសញ្ញាចាស់​ ដែលពួកគេ​អះអាង​ថាជា​ឪពុក​​របស់ពួកគេ​នោះ ។

  • យោងតាមខទី ៣៩តើព្រះអង្គសង្គ្រោះ​មានបន្ទូល​ដូចម្តេច​ខ្លះ ដែល​ថាពួកគេ​នឹង​ធ្វើ ​ប្រសើន​បើ​ពួកគេ​គឺជា​កូនចៅ​របស់អ័ប្រាហាំ ?

  • យោងតាមខទី ៤០តើ​ពួកគេ​ព្យាយាម​ធ្វើ​អ្វីខ្លះ ដែល​អ័ប្រាហាំ​នឹង​មិនធ្វើនោះ ?

  • យោងតាមខទី ៤៤-៤៥តើ​នរណា​ដែលព្រះ​យេស៊ូវ​មានបន្ទូលថា​ជា​ឪពុក​របស់ពួកគេ ? ( អារក្ស ) ។ តើ​ពួកគេ​ធ្វើតាម​អារក្ស​តាមរបៀប​ណា ?

សូមសង្ខេបយ៉ូហាន ៨:៤៦-៥០ដោយពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ថា អ្នកទាំងឡាយ​ដែល​ជា​របស់​ផងព្រះ ទទួល​យកព្រះបន្ទូល​ទ្រង់ ។ ពួកអ្នកដឹកនាំ​យូដា​បានព្យាយាម​ប្រមាថ​ព្រះយេស៊ូវ​ដោយ​ហៅ​ទ្រង់​ថាជា សាសន៍សាម៉ារី ( ជា​សាសន៍សាម៉ារី​ដែល​ត្រូវ​បាន​ពួកសាសន៍យូដា​ស្អប់​ជាទូទៅ​នោះ ) ហើយ​បាន​ប្រកាស​ថា​ទ្រង់​មាន​វិញ្ញាណអារក្ស ។

សូមអញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៥១–៥៣ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ​រកមើលសំណួរ​ដែល​​អ្នកដឹកនាំ​យូដា​បាន​សួរ​ព្រះយេស៊ូវ ។

  • តើ​ពួកគេ​បាន​សួរ​សំណួរ​ព្រះយេស៊ូវ​អ្វីខ្លះ ? ( អ្នកគប្បីអញ្ជើញសិស្ស​ឲ្យគូសចំណាំ​សំណួរ « តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី ?» នៅក្នុងខទី ៥៣) ។

សូមអញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៨:៥៦-៥៨ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀង​តាម ​រកមើល​ការ​ឆ្លើយ​តប​​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​សំណួរ​របស់​ពួកយូដា ។

  • តើ​ព្រះយេស៊ូវ​ឆ្លើយ​យ៉ាងណា ​ចំពោះ​សំណួរ​ថា « តើ​អ្នក​ធំ​ជាង​លោក​អ័ប្រាហាំ ជា​ឰយុកោ​យើង និង​ពួក​ហោរា ដែល​ស្លាប់​ទៅ​ហើយ​នោះ​ឬ​អី » នោះ ? ( អ្នកគប្បីអញ្ជើញសិស្ស​ឲ្យគូសចំណាំឃ្លា « មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ » នៅក្នុងខទី ៥៨) ។

សូមអញ្ជើញ​សិស្ស​ឲ្យអានយ៉ូហាន ៨:៥៨ លេខយោង​ដោយស្ងាត់ស្ងៀម ហើយ​រកមើល​អត្ថន័យ​នៃ​ពាក្យ « ខ្ញុំ » ។ បន្ទាប់មក សួរ​​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើពាក្យ​ « ខ្ញុំ » មានន័យ​យ៉ាងណា ? ( ពាក្យ​នោះប្រាប់​អំពីព្រះយេហូវ៉ា ព្រះនៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប អ្នក​អាច​នឹង​ចាំបាច់​ត្រូវពន្យល់​ថា Septuagint គឺជា​ការបកប្រែ​ភាសាក្រិក​នៃ​គម្ពីរសញ្ញាចាស់ ។ អ្នកគប្បី​អញ្ជើញសិស្ស​ឲ្យសរសេរ​នៅក្នុងគម្ពីរ​របស់ពួកគេ​នូវ​សេចក្ដីពិត​ដូចខាង​ក្រោម ៖ ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះយេហូវ៉ា ជាព្រះ​នៃគម្ពីរសញ្ញាចាស់ )

  • ផ្អែកទៅលើ​ការ​សិក្សា​របស់អ្នកអំពីខទី ៥៨តើ​ចម្លើយ​របស់​ព្រះយេស៊ូវគឺជាអ្វី ​ចំពោះសំណួរ​ថា​តើ​ទ្រង់ធំជាង​អ័ប្រាហាំ​ទេឬអីនោះ ?

រូបភាព
បុរស​បីនាក់នៅក្នុង​គុក​ភ្លើង
រូបភាព
ដានីយ៉ែលនៅក្នុង​រូង​សិង្ហ

សូម​ដាក់តាំង​រូបភាព​ជា​ច្រើន​មកពី​សៀវភៅ​សិល្បៈដំណឹងល្អ​( [ ឆ្នាំ ២០០៩ ] សូមមើល​ផងដែរLDS.org) ដែល​បង្ហាញពី​អព្ភូតហេតុ​ដែលបានកត់ត្រា​នៅក្នុងគម្ពីរសញ្ញាចាស់ ( ដូចជាបុរសបីនាក់​នៅក្នុងគុក​ភ្លើងលេខ២៥ឬដានីយ៉ែល​នៅក្នុងរូង​សិង្ហលេខ២៦) ។

  • ប្រសិន​បើ​អ្នក​ឈរ​នៅចំពោះមុខ​ព្រះយេស៊ូវ ហើយ​បាន​ស្ដាប់ឮ​ទ្រង់​ប្រកាស​ថា ទ្រង់​គឺជា​អង្គ​ដែល​បាននាំ​ឲ្យមានអព្ភូហេតុ ដែលបានកត់ត្រា​នៅក្នុងគម្ពីរ​សញ្ញា​ចាស់ តើអ្នក​នឹង​ឆ្លើយតប​ចំពោះទ្រង់​យ៉ាងដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានយ៉ូហាន ៨:៥៩ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​របៀប​ដែល​អ្នកដឹកនាំ​ពួកយូដា​បាន​ឆ្លើយតប​ចំពោះ​ការ​ប្រកាស​របស់ព្រះយេស៊ូវ​ថា ទ្រង់ជា​ព្រះយេហូវ៉ា ។ សូម​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • ហេតុអ្វីអ្នកមានអារម្មណ៍​ថា​ វា​សំខាន់​សម្រាប់​យើង​ដើម្បី​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះយេហូវ៉ា ជាព្រះ​នៃ​គម្ពីរសញ្ញាចាស់ ?

សូម​ពិចារណា​ធ្វើការ​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​​អំពី​ព្រះយេស៊ូវគ្រីស្ទ​​ ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​ ។ អ្នក​អាច​បញ្ចប់​មេរៀន​នេះ​ដោយ​ការ​ចែក​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

សំណួរ និង ការប្រលង​​ផ្តល់​ឱកាស​ឲ្យ​សិស្ស​សាកល្បង​​ការចងចាំ​អំពី​ចំណេះចំណាន​ខគម្ពីរ​​របស់​ពួកគេ ។ តម្រុយ​អាច​រួមមាន ពាក្យ​គន្លឹះ ឬ សេចក្តីយោង​ព្រះគម្ពីរ ការដកស្រង់​ពី​វគ្គបទ​គម្ពីរ ឬ រឿង​ប្រឌិត​ដែលគូស​បង្ហាញ​ពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅ​ក្នុង​​វគ្គ​បទគម្ពីរ​ទាំង​នោះ ។ សំណួរ និង ការប្រលងនានា​អាច​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្ទាល់មាត់ នៅលើ​ក្តារខៀន ឬ​នៅលើ​ក្រដាស ។ បន្ទាប់ពីសិស្ស​បាន​ធ្វើសំណួរ ឬការ​សាកល្បង​រួច​ហើយ ចូរ​ពិចារណា​ធ្វើការ​ចាប់​ដៃគូសិស្ស​ ដែល​មានបញ្ហា​ក្នុងការ​ទន្ទេញចាំ​ចំណេះចំណាន​ខគម្ពីរ ​ធ្វើការ​​ជាមួយ​នឹងអ្នក​​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ ។​ សិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់​អាច​ដើរតួ​ធ្វើ​ជា​អ្នក​បង្ហាត់​​​ ដើម្បី​ជួយ​សិស្ស​ដែល​មាន​ពិន្ទុ​ទាប​ឲ្យ​សិក្សា និង កែលម្អ​ឲ្យបាន​ល្អ​ប្រសើរ​ឡើង ។ ( ប្រសិនបើ​អ្នកធ្វើ​ដូចនេះ ចូរ​ប្រាកដ​ថា ធ្វើ​វា​ក្នុង​របៀប​មួយ​ដែលពុំ​ធ្វើ​ឲ្យសិស្ស​ដែល​កំពុង​មានបញ្ហា​មានការ​ខ្មាស់អៀន​ឡើយ ) ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ៨:៣៣ ។ « យើង​រាល់​គ្នា​ជា​ពូជ​លោក​អ័ប្រាហាំ »

ការប្រកាស​របស់ពួកយូដា​ថា ពួកគេ​ជា​​ពូជ​លោក​អ័ប្រាហាំ បង្ហាញ​នូវ​ការ​យល់​ខុស​​ជាទូទៅ​មួយ​ទាក់ទង​នឹង​សេចក្ដីសញ្ញា​អ័ប្រាហាំ និង​គោលលទ្ធិ​នៃ​ការ​តែង​តាំង​ពីមុនមក ។ ការ​ពន្យល់​ដូចខាង​ក្រោម​មកពី​វចនានុក្រម​គម្ពីរ​ប៊ីប បញ្ជាក់អំពី​ការ​សន្យា​ទាំងឡាយ​ដែល​បាន​ធ្វើ និង​ការ​ទទួលខុសត្រូវ​របស់​ពូជ​អំបូរអ័ប្រាហាំ ៖

« ដំបូងឡើយ អ័ប្រាហាំ​បានទទួល​ដំណឹងល្អ​តាមរយៈពិធីបុណ្យជ្រមុជទឹក ( ដែល​ជា​​សេចក្ដីសញ្ញានៃ​សេចក្ដី​សង្គ្រោះ ) ។ បន្ទាប់មក​ គាត់​បាន​ទទួល​បព្វជិតភាព​ខ្ពស់ជាង ហើយ​គាត់បាន​ចូល​ទៅក្នុង​អាពាហ៍​ពិពាហ៍​​សេឡេស្ទាល ( ដែលជា​សេចក្ដីសញ្ញា​នៃ​ការ​តម្កើងឡើង )​ ដោយ​ទទួល​បាននូវ​​ការ​អះអាង​ដូច្នោះ​ ថា​គាត់​នឹង​មាន​ការ​រីកចម្រើន​ដ៏អស់កល្បជានិច្ច ។ ទីបំផុត គាត់បាន​ទទួល​ការ​សន្យា​មួយថា រាល់ពរជ័យ​ទាំងអស់​នឹង​ត្រូវ​បាន​ប្រគល់​ដល់​កូនចៅ​ខាង​សាច់ឈាម​របស់គាត់​ទាំងអស់ (គ. និង ស. ១៣២:២៩-៥០អ័ប្រា. ២:៦-១១) ។ … កូនចៅ​របស់អ័ប្រាហាំ នឹង​ទទួលបាន​ទឹកដីជាក់លាក់​ជា​មរតក​ដ៏អស់កល្ប​ជានិច្ច (លោកុ. ១៧, ១១:១៥–១៨, កាឡាទី ៣, អ័ប្រា. ២) ។ ការសន្យា​ទាំងនេះ​រួមគ្នា​គឺត្រូវ​បាន​ហៅថាសេចក្ដីសញ្ញា​អ័ប្រាហាំ ។​ …

« ចំណែក​នៃ​សេចក្ដីសញ្ញា​ដែល​ទាក់ទង​នឹង​សេចក្ដីសង្គ្រោះ​ផ្ទាល់​ខ្លួន និង​ការ​រីក​ចម្រើន​ដ៏អស់កល្បជានិច្ច គឺ​ត្រូវ​បាន​រំឭក​ជាមួយ​នឹង​បុគ្គល​ម្នាក់ៗ​ដែល​ទទួល​ពិធី​បរិសុទ្ធ​នៃ​អាពាហ៍​ពិពាហ៍​សេឡេស្ទាល ( សូមមើល​គ. និង ស. ១៣២:២៩–៣៣) ។ អ្នកទាំងឡាយ​ដែល​ពុំ​មែនជា​ពូជពង្ស​អ៊ីស្រាអែល ជា​ទូទៅ​ត្រូវ​បានគេ​ស្គាល់ថា​ជា​សាសន៍​ដទៃ គឺ​ត្រូវ​បានទទួល​ចូល​មក​ក្នុង​ពូជពង្ស​អ៊ីស្រាអែល ហើយ​បានក្លាយ​ទៅជាអ្នកទទួល​មរតក​នៃ​សេចក្ដីសញ្ញា និង​ពូជ​អ័ប្រាហាំ តាមរយៈ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ (​កាឡាទី ៣:២៦–២៩) ។

« ការ​ធ្វើជា​អ្នកទទួល​​មរកត​សេចក្ដីសញ្ញា​អ័ប្រាហាំ ពុំ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ក្លាយ​ទៅជា ‹ មនុស្ស​ជម្រើស › ដោយ​ស្វ័យប្រវត្តិ​នោះទេ ប៉ុន្តែ​បង្ហាញ​ថា មនុស្ស​ជម្រើស​នោះ​មាន​ទំនួល​ខុសត្រូវ​ ដើម្បី​នាំ​ដំណឹងល្អ​ទៅកាន់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី ។ ពូជ​អ័ប្រាហាំ​បាន​អនុវត្ត​សកម្មភាព​ផ្សព្វផ្សាយសាសនា​ នៅគ្រប់​ជាតិសាសន៍​ទាំងអស់ ចាប់​តាំង​ពីជំនាន់​អ័ប្រាហាំ​មក ។ (ម៉ាថាយ ៣:៩, អ័ប្រា. ២:៩–១១) » ( Bible Dictionary « Abraham, Covenant of ») ។

យ៉ូហាន ៨:៥៨ ។ តើ​ឃ្លា « មុន​ដែល​លោក​អ័ប្រាហាំ​កើត​មក នោះ​មាន​ខ្ញុំ​ហើយ » មានន័យ​យ៉ាង​ណា ?

អែលឌើរ រ័សុល អិម ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​អំពី​អត្ថន័យ​ និង​សារៈសំខាន់​នៃ​ពាក្យ « ខ្ញុំ » ៖

« ព្រះយេស៊ូវគឺជា​ព្រះយេហូវ៉ា … ( សូមមើល និក្ខ. ៦:៣, សុភា. ៨៣:១៨, អេសាយ ១២:២, អេសាយ ២៦:4) ។ ការប្រើ​ព្រះនាម​ដ៏បរិសុទ្ធ​នេះ ក៏​ត្រូវ​បាន​បញ្ជាក់​នៅក្នុង​គម្ពីរ​សម័យទំនើប​ផង​ដែរ ( សូមមើល​មរ៉ូ. ១០:៣៤, គ. និង ស. ១០៩:៦៨,​ គ. និង ស. ១១០:៣, គ. និង ស. ១២៨:៩) ។ ព្រះយេហូវ៉ា ត្រូវ​បានដក​ចេញមកពី​ភាសា​ហេព្រើរ​នូវពាក្យ​hayahដែលមានន័យថា ‹ ធ្វើជា › ឬ ‹ មាននៅ​ › ។ ពាក្យ​ថាhayahនៅក្នុង​អត្ថបទភាសា​ហេព្រើ​រនៃ​គម្ពីរសញ្ញា​ចាស់ ត្រូវ​បាន​បកប្រែ​ថា ខ្ញុំ ( សូមមើល​និក្ខ. ៣:១៤) ។

« គួរ​អស្ចារ្យណាស់ ពាក្យ ខ្ញុំ ត្រូវ​បាន​ប្រើ​ដោយព្រះយេហូវ៉ា ជា​នាម​មួយ​សម្រាប់​ទ្រង់​ផ្ទាល់ ( សូមមើល​គ. និង ស. ២៩:១,គ. និង ស. ៣៨:១,គ. និង ស. ៣៩:១) ។ សូមអាន​ការសន្ទនាដ៏​គួរ​ចាប់អារម្មណ៍​មកពី​គម្ពីរសញ្ញាចាស់ ។ ម៉ូសេ​ទើប​បានទទួល​ការ​ចាត់តាំង​ដ៏ទេវភាព​មួយ​ដែលគាត់ពុំ​បានស្វែងរក ជា​ការ​​អនុញ្ញាត​​ឲ្យ​ដឹកនាំ​កូនចៅ​អ៊ីស្រាអែល​ចេញពី​ទាសភាព ។ ទិដ្ឋភាពនេះ​កើតឡើងនៅ​លើ​ភ្នំស៊ីណាយ ៖

« ‹ ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូលបង្គំ​ជា​អ្វី ដែល​ព្រះអង្គ​ឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូលបង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ ? ›

« ដោយ​ពុំ​សង្ស័យទេ ដែល​ម៉ូសេ​មាន​អារម្មណ៍​ថា​ពុំ​មានសមត្ថភាពគ្រប់គ្រាន់​ចំពោះ​ការហៅ​របស់គាត់ ទោះជាអ្នក និង​ខ្ញុំ​ក្ដី ក៏​អាច​មានពេល​មួយដែល​ទទួលបាន​ការ​ចាត់តាំង​​ដ៏​លំបាក​ដែរ ។

« ‹ ម៉ូសេ​ក៏​ទូល​ [ ម្ដងទៀត ] ទៅ​ព្រះ​ថា មើល កាល​ណា​ទូលបង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​​ថា ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា ហើយ​គេ​សួរ​ទូលបង្គំ​​ថា តើ​ព្រះ​ទ្រង់​ព្រះនាម​ជា​អ្វី នោះ​តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ប្រាប់​គេ​ថា​ដូច​ម្តេច ?

« ‹ ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​ម៉ូសេ​ថា ខ្ញុំ​​ជា​ព្រះ​ដ៏​ជា​ព្រះ ៖ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៀត​ថា ឯង​ត្រូវ​ឆ្លើយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះ​ដ៏​ជា​ព្រះ​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ។

« ‹ ព្រះ​ទ្រង់​ក៏​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ទៀត​ថា ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដូច្នេះ​ថា ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​នៃ​អ័ប្រាហាំ ជា​ព្រះ​នៃ​អ៊ីសាក ហើយ​ជា​ព្រះ​នៃ​យ៉ាកុប​ទ្រង់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា នោះ​ជា​ឈ្មោះ​យើង​នៅ​អស់​កល្ប​ជានិច្ច (និក្ខ. ៣:១១, ១៣–១៥) ។

« ព្រះយេហូវ៉ា​បាន​បើក​បង្ហាញ​ដល់​ម៉ូសេ​នូវ​នាមនេះ​ថា ទ្រង់ត្រូវ​បាន​ជ្រើសរើស​ដោយ​រាបសារ និង​ដោយ​រមទម្យ​សម្រាប់​អត្តសញ្ញាណ​ពីមុនជីវិត​រមែង​ស្លាប់​ដោយព្រះអង្គទ្រង់ផ្ទាល់​ ៖ ‹ ខ្ញុំ › » (« Jesus the Christ: Our Master and More » Ensign ខែ មេសា ឆ្នាំ ២០០០ ទំព័រ ៦–៧ ) ។