បណ្ណាល័យ
មេរៀន​ទី ៧៤ ៖ យ៉ូហាន ១៤


មេរៀន​ទី ៧៤

យ៉ូហាន ១៤

សេចក្ដីផ្ដើម

បន្ទាប់ពី​អាហារ​បុណ្យរំលង​ហើយ ព្រះយេស៊ូវបាន​បង្រៀន​ដល់​ពួក​សាវក​​អំពី​របៀប​ដើម្បី​ត្រឡប់​​ទៅព្រះវរបិតាសួគ៌​វិញ និង​របៀប​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក ព្រះយេស៊ូវ​បានសន្យា​នឹង​ពួកសាវក​របស់​ទ្រង់​ថា ទ្រង់​នឹង​បញ្ជូន​ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត​ដល់​ពួកគេ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១៤:១-១៤

ព្រះអង្គ​សង្គ្រោះបង្រៀន​ដល់​ពួកសិស្ស​របស់​ទ្រង់​ អំពី​របៀប​ដើម្បី​ត្រឡប់ទៅ​កាន់​ព្រះវរបិតាសួគ៌

បើ​អាច​ធ្វើទៅបាន សូម​បង្ហាញ​ផែនទី​មួយ​អំពី​ទីក្រុង​អ្នក ហើយអញ្ជើញសិស្ស​ឲ្យ​ប្រាប់​ពី​ទីតាំង​បច្ចុប្បន្ន​របស់ពួកគេ​នៅលើ​ផែនទី​នោះ ។ នៅលើ​ផែនទី សូម​ប្រាប់ពី​កន្លែង​មួយ​ទៀត​ដែល​សិស្ស​ស្គាល់ ។ សូម​ឲ្យ​ពួកគេ​សរសេរ​នៅលើ​ក្រដាស​មួយសន្លឹក​ អំពី​របៀប​ដើម្បី​ធ្វើដំណើរ​ពីកន្លែង​បច្ចុប្បន្ន​របស់ពួកគេ​ទៅកាន់កន្លែង​នោះ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ ឬ​ពីរ​នាក់​ឲ្យ​រាយការណ៍​ពីអ្វី​ដែលពួកគេ​សរសេរ ។

សូមសរសេនគរ​សេឡេស្ទាល នៅលើក្តារខៀន ។ ចូរ​សុំ​ឲ្យសិស្ស​ពិចារណា​អំពី​ការ​ដឹកនាំ​ដែល​នឹង​ផ្ដល់​ទៅ​ ឲ្យនរណា​ម្នាក់​ដែល​ចង់​ដឹង​អំពី​របៀប​ដើម្បី​ទៅដល់​នគរ​សេឡេស្ទាល ។

សូមអញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ​ ពេល​សិស្ស​សិក្សាយ៉ូហាន ១៤ដែលអាច​ជួយពួកគេ​ស្គាល់ពី​របៀប​ដើម្បីត្រឡប់​ទៅកាន់ព្រះវរបិតា​សួគ៌ ហើយ​ចូល​ទៅនគរ​សេឡេស្ទាល ។

ដើម្បីជួយសិស្ស​ឲ្យយល់​បរិបទ​អំពីយ៉ូហាន ១៤សូម​រំឭក​ពួកគេ​ថា ព្រះអង្គ​សង្គ្រោះបាន​គោរពតាម​បុណ្យរំលង​ជាមួយនឹង​ពួក​សាវក​របស់ទ្រង់​ នៅ​បន្ទប់​ខាង​លើ​ក្នុង​ទីក្រុង​យេរូសាឡិម ។ បន្ទាប់ពី​អាហារ​បុណ្យរំលង ព្រះយេស៊ូវ​បានប្រាប់​ដល់ពួក​សិស្ស​របស់ទ្រង់​ថា ទ្រង់​នឹង​ចាកចេញពី​ពួកគេ ​ក្នុងពេល​ឆាប់ៗ ( សូមមើល​យ៉ូហាន ១៣:៣៣) ។

សូមអញ្ជើញ​​សិស្ស​បី​បួន​នាក់​ឲ្យប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី យ៉ូហាន ១៤:១-៥​​ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម ហើយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​ពួក​សាវក​របស់ទ្រង់​ដើម្បីជួយ​លួងលោម​ដល់​ពួកគេ ។

  • តើ​ព្រះយេស៊ូវ​បង្រៀន​អ្វីខ្លះ ​ដល់​ពួកសាវក​របស់ទ្រង់​ដើម្បីជួយ​លួងលោម​ចិត្ត​ពួកគេ ?

  • តើ​អ្នកគិត​ថា​ឃ្លា « នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន » នៅក្នុងខទី ២មានន័យ​យ៉ាងណា ?

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ដូចខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« [ សេចក្ដីថ្លែងការណ៍ ] ‹ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន › … គួរតែជា— ‹ នៅក្នុងនគរ​របស់ព្រះបិតា​ខ្ញុំ គឺមាននគរ​ជាច្រើន › ដើម្បី​អ្នក​អាច​ជាអ្នក​គ្រង​មរតក​របស់​ព្រះ ហើយ​ជា​អ្នក​គ្រង​មរតក​នៃ​ព្រះ​ជា​មួយ​នឹងខ្ញុំ​ផង ។ … មាននគរ​ជាច្រើន​សម្រាប់អ្នកទាំងឡាយ​ណា ​ដែល​គោរព​តាម​ច្បាប់​សេឡេស្ទាល ហើយ​មាន​នគ​រ​ជាច្រើន​ទៀត​សម្រាប់​អ្នកទាំងឡាយ​ដែល​មិន​គោរព​ច្បាប់ មនុស្ស​គ្រប់រូប​តាម​លំដាប់​របស់ពួកគេ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១៩) ។

អ្នកគួរតែ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរ​ពាក្យនគរ​និង​នគរ​ជា​ច្រើននៅក្នុង​គម្ពីរ​របស់ពួកគេ​ខាង​លើ​ពាក្យ​ដំណាក់និងទីលំនៅនៅក្នុង​យ៉ូហាន ១៤:២

  • តើ​ការបង្រៀន​មួយណា​នៅក្នុងយ៉ូហាន ១៤:១-៤ដែលអាច​លួងលោម​ចិត្ត​ដល់ពួកសាវក ?

  • យោងតាមខទី ៥តើ​ថូម៉ាសបាន​ឆ្លើយត​ប​ចំពោះ​ការ​បង្រៀន​របស់​ព្រះអង្គសង្គ្រោះ​ថា ពួកសាវក​របស់ទ្រង់​បាន​ស្គាល់​ផ្លូវ​ទៅកាន់នគរ​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញសិស្ស​ម្នាក់​អាន​យ៉ូហាន ១៤:៦​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​រកមើល​ការ​ឆ្លើយតប​របស់​ព្រះ​យេស៊ូវ​ចំពោះ​សំណួរ​របស់​ថូម៉ាស ។

  • តើ​ព្រះយេស៊ូវ​ឆ្លើយតប​ចំពោះ​សំណួរ​របស់​ថូម៉ាស​យ៉ាង​ដូចម្ដេច ?

សូម​គូសរូប​ផ្លូវ​មួយ​នៅលើ​ក្ដារខៀន ។ នៅ​ចុង​ម្ខាង​នៃ​ផ្លូវ​ សូម​សរសេរ​ពាក្យយើងហើយ​នៅ​ចុង​ម្ខាង​ទៀត​សរសេរ​ពាក្យនគរ​របស់ព្រះវរបិតាសួគ៌ ។ សូមសរសេរពាក្យមាគ៌ានៅក្រោម​ពាក្យផ្លូវ ហើយចង្អុល​បង្ហាញ​ថា ឃ្លា​នេះ​សំដៅ​ទៅលើ​ផ្លូវ​ដែល​ដឹកនាំពីកន្លែង​មួយ​ទៅកន្លែង​មួយ ។

  • តើព្រះអង្គសង្គ្រោះ​គឺជា​ផ្លូវ​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ឆ្លើយ​តប​ថា ព្រះអង្គ​សង្គ្រោះ​បង្ហាញ​យើង​ពី​របៀប​រស់នៅ​ដើម្បី​ប្រែ​ក្លាយដូចជា​ព្រះ និង​របៀប​ដើម្បី​ឲ្យមានភាព​សក្ដិសម​ ទៅរស់នៅ​ក្នុង​វត្តមាន​​របស់ព្រះវរបិតាសួគ៌ ) ។

ចូរ​សរសេរពាក្យសេចក្ដីពិតនិងជីវិតនៅលើ​ក្ដារខៀន​ក្រោមពាក្យ « មាគ៌ា » ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជាសេចក្ដីពិត​តាម​របៀប​ណា​ខ្លះ ? ( ទ្រង់គឺជា​ប្រភព​នៃ​សេចក្ដីពិត​ទាំងអស់ ហើយ​បាន​រស់នៅស្របតាម​ទាំង​សេចក្ដីពិត​ដោយល្អ​ឥតខ្ចោះ ទាំងអស់ ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជាជីវិត​តាម​របៀប​ណា​ខ្លះ ? ( ទ្រង់​ធ្វើ​ឲ្យ​ការយក​ឈ្នះលើ​សេចក្ដី​ស្លាប់ អាចកើត​មានឡើង​សម្រាប់​យើង​​​ខាងរូបកាយ ហើយ​ត្រូវ​បាន​រស់ឡើង​វិញ​ជាមួយ​នឹង​រូប​កាយ​ខាង​សាច់ឈាម​អមតៈ ហើយ​យកឈ្នះ​លើ​សេចក្ដីស្លាប់ខាង​វិញ្ញាណ​ដើម្បី​ទទួលបានជីវិត​អស់កល្បជានិច្ច ។ ទ្រង់គឺជា « ពន្លឺ​ដែល​នៅក្នុង​គ្រប់​ទាំងអស់ ដែល​ផ្ដល់ជីវិត​ដល់គ្រប់​ទាំងអស់ » [គ. និង ស. ៨៨:១៣] ) ។

នៅក្រោម​គំនូរ​ផ្លូវ​នៅលើ​ក្ដារខៀន ចូរ​សរសេរ​ពាក្យព្រះយេស៊ូវ​គ្រីស្ទ​គឺជា​នៅជិត​នឹង​ពាក្យ « មាគ៌ា » ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​យើង​បានពិភាក្សា តើ​អ្នក​នឹង​សង្ខេប​អត្ថន័យ​នៃ​សេចក្ដីថ្លែង​ការណ៍​របស់ព្រះអង្គសង្គ្រោះ​ថា « បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ​វរបិតា​បាន​ឡើយ » ​យ៉ាង​ដូចម្ដេច ? (យ៉ូហាន ១៤:៦) ។ ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ មានតែ​តាមរយៈ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ និង​តាមរយៈ​ការ​ធ្វើតាម​មាគ៌ា​របស់ទ្រង់​ប៉ុណ្ណោះ ទើប​យើងអាច​ចូលក្នុងនគរ​របស់ព្រះវរបិតាសួគ៌​បាន )

  • តើ​មានអ្វីនឹង​កើត​ឡើង បើ​យើងព្យាយាម​ធ្វើតាម​ផ្លូវ​មួយ​ដែលពុំ​មែនជា​មាគ៌ា​របស់​ព្រះអង្គសង្គ្រោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ​អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ នៃ​ពួក​ចិតសិប​នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកមើល​អ្វី​នឹង​កើត​ឡើង ប្រសិន​បើ​យើង​ព្យាយាម​ធ្វើ​តាម​ផ្លូវ​មួយ ដែលពុំ​មែនជា​មាគ៌ា​របស់ព្រះអង្គសង្គ្រោះ ។

រូបភាព
អែលឌើរ លូរែន អ៊ី ខូប៊្រីតហ្គ

« មាន​ផ្លូវ​តែ​មួយគត់​ទៅកាន់​សុភមង្គល និង​ភាព​ពេញលេញ ។​ ទ្រង់​គឺជា​ផ្លូវ ។ គ្រប់​ផ្លូវ​ផ្សេងៗ រាល់​ផ្លូវណាមួយ​ផ្សេង មិនថា​ផ្លូវ​ណាទេ គឺជាភាព​ល្ងីល្ងើ ។ …

« … យើង​អាច​ធ្វើតាម​ព្រះ ហើយ​ទទួល​បាន​ព្រះចេស្ដារបស់ទ្រង់ និង​មាន​សន្ដិភាព ពន្លឺ កម្លាំង​ ចំណេះដឹង ទំនុកចិត្ត ក្ដីស្រឡាញ់ និង​ក្ដីអំណរ ឬ​យើង​អាច​ទៅ​ផ្លូវ​ផ្សេង រាល់​ផ្លូវ​ផ្សេង មិនថា​ផ្លូវ​ផ្សេងណាទេ នឹង​ទៅ​តែ​ម្នាក់​ឯង—ដោយ​គ្មាន​​ការ​ទ្រទ្រង់របស់ទ្រង់ គ្មានព្រះចេស្ដា​របស់ទ្រង់ គ្មានការ​ដឹកនាំ​​ទេ នោះ​យើងនឹង​​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ភាព​ច្របូក​ច្របល់ ការ​សង្ស័យ ទួញ​សោក និង​អស់សង្ឃឹម ។ ហើយ​ខ្ញុំ​បាន​សួរ​ថា តើ​ផ្លូវ​ណា​ដែល​ងាយស្រួលជាង ? …

« មាន​ផ្លូវ​តែ​មួយគត់​ទៅកាន់​សុភមង្គល និង​ភាព​ពេញលេញ ។​ ព្រះយេស៊ូវ​គ្រីស្ទគឺជា​ផ្លូវ » (« The Way »​Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ៣៤, ៣៦ ) ។

  • ស្របតាម​អែលឌើរ ខូប៊្រីតហ្គ តើ​មានអ្វី​នឹង​កើត​ឡើង ប្រសិន​បើ​យើង​ពុំ​ធ្វើតាម​មាគ៌ា​របស់ព្រះអង្គសង្គ្រោះ​នោះ ?

  • តើ​អ្វីនឹង​កើត​ឡើង​ ប្រសិន​បើ​យើង​ធ្វើតាម​មាគ៌ា​របស់ព្រះអង្គសង្គ្រោះ ?

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពិចារណា​អំពី​បទពិសោធន៍​នានា ដែលពួកគេ​មាន ដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ​តាមរយៈ​ការ​ធ្វើតាម​មាគ៌ា​របស់ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​បទពិសោធន៍​របស់ពួក​គេ ។

ចូរ​សង្ខេបយ៉ូហាន ១៤:៧-១៤ដោយពន្យល់​ថា ព្រះអង្គ​សង្គ្រោះ បានបង្រៀន​ដល់ពួកសាវក​របស់ទ្រង់​ថា គោលបំណង​មួយ​របស់​ទ្រង់​នៅក្នុង​ការ​យាង​មក​លើ​ផែនដី គឺ​ដើម្បី​បើក​សម្ដែង​តាមរយៈព្រះបន្ទូល​ និង​ទង្វើ​របស់ទ្រង់​អំពី​លក្ខណៈពិត​របស់ព្រះវរបិតាសួគ៌ ។ ទ្រង់​ក៏​បាន​សន្យា​ដល់​ពួកសាវក​របស់ទ្រង់​ផងដែរ​ថា ពួកគេ​នឹង​មានព្រះចេស្ដា​ដើម្បីធ្វើ​កិច្ចការ​អស្ចារ្យៗ ។

យ៉ូហាន ១៤:១៥-៣១

ព្រះយេស៊ូវ​បង្រៀន​ពួកសាវក​របស់ទ្រង់​អំពី​របៀប​ដើម្បី​បង្ហាញ​អំពីក្ដី​ស្រឡាញ់​របស់ពួកគេ​ចំពោះ​ទ្រង់

ចូរ​សុំ​ឲ្យ​សិស្ស​គិត​អំពី​នរណា​ម្នាក់​ដែលពួកគេ​ស្រឡាញ់ ។

  • តើអ្នកបង្ហាញ​សេចក្ដីស្រឡាញ់របស់អ្នក​​​ចំពោះ​មនុស្ស​ម្នាក់នេះរបៀបណា ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន​យ៉ូហាន ១៤:១៥ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រកមើល​នូវអ្វី​ដែល​ព្រះយេស៊ូវ​ប្រាប់​ដល់ពួកសាវក​របស់ទ្រង់​ ឲ្យ​ធ្វើ​ដើម្បីបង្ហាញ​សេចក្ដីស្រឡាញ់របស់ពួកគេ​ចំពោះទ្រង់ ។

  • ផ្អែកទៅ​លើ​អ្វី​ដែលព្រះយេស៊ូវ​បាន​បង្រៀន​ដល់ពួក​សាវក​របស់ទ្រង់ តើ​យើងអាច​ធ្វើ​អ្វីខ្លះ​ ដើម្បីបង្ហាញ​ពី​សេចក្ដីស្រឡាញ់​របស់​យើង​​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​គួរ​រកឃើញ​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ) ។

សូមយក​ក្រដាស​ដែល​មាន​សរសេរ​បទបញ្ញត្តិ​ទាំងឡាយ នៅលើ​នោះ​ជា​ច្រើន​សន្លឹក​មក​ថ្នាក់​រៀន ( ដូចជា​ការគោរព​ពាក្យ​សម្ដី​នៃ​ប្រាជ្ញាវាងវៃ ការ​ថ្វាយដង្វាយមួយភាគ​ក្នុងដប់ និងការ​រក្សា​ថ្ងៃ​ឈប់សម្រាក​ឲ្យបរិសុទ្ធ ) ។ សូមអញ្ជើញ​​សិស្ស​បីបួន​នាក់ឲ្យឡើង​មក​ខាងមុខ​ថ្នាក់ ។ សូម​ណែនាំ​ដល់សិស្ស​ម្នាក់ៗ​ឲ្យ​យក​ក្រដាស​មក អានបទបញ្ញត្តិ​នោះ​ឲ្យ​ឮៗ ហើយ​ពន្យល់​ពី​របៀប​​ដែល​ការ​រក្សា​បទបញ្ញត្តិ​នោះ​ អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់យើង​ចំពោះព្រះយេស៊ូវ​គ្រីស្ទ​យ៉ាងណាខ្លះ ។ រួច​ហើយ ​អញ្ជើញពួកគេ​ឲ្យ​ត្រឡប់ទៅ​កន្លែង​អង្គុយវិញ ។

សូមអញ្ជើញសិស្ស​ឲ្យពិចារណា​អំពី​របៀប​ដែលពួកគេ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ពួកគេចំពោះព្រះអង្គសង្គ្រោះ​ តាមរយៈ​ការ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់​ល្អ​យ៉ាងណា ។ សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យដាក់គោលដៅ​មួយ ​ដើម្បីបង្ហាញ​សេចក្ដីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ​ដោយ​ការ​រក្សា​ឲ្យបាន​​កាន់​តែល្អ​ប្រសើរឡើង​ចំពោះ​បទបញ្ញត្តិ​មួយ ឬ​ច្រើន​ដែល​ប្រហែល​ជាពិបាក​សម្រាប់​ពួកគេ​​ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ១៤:១៦-១៧, ២៦ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀង​តាម ហើយ​រកមើល​ការ​សន្យា​​​​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​​ពួក​សាវករបស់ទ្រង់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​អ្វី​ខ្លះ​ដល់​ពួកសាវក​​របស់​ទ្រង់ ?

ចូរ​ពន្យល់​ថា ឃ្លា « ព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត » នៅក្នុង​ខទី ១៦​សំដៅទៅលើ​ព្រះវិញ្ញាណបរិសុទ្ធ ។ ដោយសារ​ព្រះអង្គសង្គ្រោះ​ជា​ព្រះ​ដ៏​ជា​ជំនួយ​មួយ​ចំពោះ​ពួកសាវក​របស់ទ្រង់អំឡុង​ការ​បម្រើ​ក្នុងជីវិត​រមែង​ស្លាប់​របស់ទ្រង់ នោះទ្រង់​ហៅ​ព្រះវិញ្ញាណបរិសុទ្ធ​ថាជាព្រះ​ដ៏​ជា​ជំនួយ​មួយ​អង្គ​ទៀត ។

  • យោងតាម យ៉ូហាន ១៤:១៦-១៧, ២៦តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​អ្វី​សម្រាប់​យើង ? ( ដោយ​ការ​ប្រើ​ពាក្យ​ផ្ទាល់របស់ពួកគេ សិស្ស​គួរ​តែ​ប្រាប់នូវសេចក្ដីពិត​​​ដូច​ខាង​ក្រោម ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​លួង​លោម​យើង បង្រៀន​យើង​នូវ​ការណ៍​គ្រប់យ៉ាង ហើយ​ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី )​

សូម​អញ្ជើញ​សិស្ស​​ឲ្យកត់ត្រា​​ចម្លើយ​​ចំពោះ​សំណួរ​នេះ​ ចូល​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីររបស់ពួកគេ ៖

  • តើអ្នក​ទទួលអារម្មណ៍​ដឹងថា ​ព្រះវិញ្ញាណបរិសុទ្ធ​លួងលោមចិត្ត​អ្នក​នៅពេលណា ? តើនៅពេល​ណា ដែល​អ្នក​មាន​អារម្មណ៍​ដឹង​ថា ទ្រង់​​បង្រៀន​អ្នក ? តើទ្រង់​ជួយ​អ្នក​ចងចាំ​រឿងទាំងឡាយ​នោះពេលណា ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញអ្នកស្ម័គ្រចិត្តពីរ​បី​នាក់​ឲ្យ​ចែក​ចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។

សូម​អញ្ជើញឲ្យ​សិស្ស​ច្រើន​​​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី យ៉ូហាន ១៤:១៨-២៣ ។

  • យោងតាមខទី ២១និង២៣តើ​យើង​នឹងត្រូវ​បានប្រទានពរ​យ៉ាង​ដូចម្ដេច ប្រសិន​បើ​យើង​រក្សា​បទបញ្ញត្តិ​ទាំងឡាយ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូច​តទៅ ៖ ប្រសិន​បើ​យើងរក្សា​បទបញ្ញត្តិ​ទាំងឡាយ នោះព្រះវរបិតាសួគ៌ និងព្រះ​យេស៊ូវ​​​គ្រីស្ទ នឹង​គង់នៅជាមួយ​នឹង​យើង )

  • តើអ្នកគិត​ថា ​វា​មានន័យ​យ៉ាងណា​ដែល​ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ នឹង​គង់នៅជាមួយយើង ? ( ការណ៍​នេះសំដៅទៅលើ​ការ​បង្ហាញ​តួអង្គ​ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ [គ. និង ស. ១៣០:៣]) ។

សូមពន្យល់​ថាព្យាការី​ យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ខណៈដែលព្រះវិញ្ញាណ​បរិសុទ្ធ សំដៅទៅ​ថា​ជាព្រះ​ដ៏​ជា​ជំនួយ​ទីមួយ នោះ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះ​ដ៏​ជា​ជំនួយទីពីរ ។ ដើម្បីទទួលបានទ្រង់​ជា​ព្រះ​ដ៏​ជា​ជំនួយ​ទីពីរ នោះដំបូងឡើយ ​យើង​ត្រូវ​អភិវឌ្ឍ​សេចក្ដីជំនឿ​ទៅលើ​ទ្រង់​ ប្រែចិត្ត ទទួលបុណ្យជ្រមុជទឹក ទទួលព្រះវិញ្ញាណបរិសុទ្ធ ហើយព្យាយាម​រស់នៅដោយ​សុចរិត ហើយបម្រើព្រះ ។ ប្រសិន​បើ​យើង​ធ្វើនូវរឿង​ទាំងនោះ ទីបំផុត យើង « នឹងមាន​តួអង្គ​ព្រះយេស៊ូវ​គ្រីស្ទចូលរួម​​នឹង [ យើង ] ឬ​លេចមកឯ [ យើង ] ពីមួយគ្រា​ទៅមួយគ្រា … ហើយ​ការនិមិត្ត​ទាំងឡាយ​នៃ​ស្ថានសួគ៌​នឹង​បើកចំហឲ្យង​ [ យើង ] ហើយព្រះ​អម្ចាស់​នឹង​បង្រៀន​ [ យើង ] ដោយផ្ទាល់ » ( នៅក្នុង​​History of the Church ៣:៣៨០-៨១ ) ។ ការសន្យានេះ​នឹង​ត្រូវ​បានបំពេញ​ស្របតាម​ព្រះទ័យ និងពេលវេលាកំណត់​របស់ព្រះ​អម្ចាស់ ( សូមមើល​គ. និង ស. ៨៨:៦៨ )

សូមអញ្ជើញសិស្ស​ឲ្យអានយ៉ូហាន ១៤:២៧ដោយស្ងាត់ស្ងៀម ហើយរកមើល​សារលិខិត​របស់ព្រះអង្គសង្គ្រោះ​ទៅកាន់​ពួកសាវក​របស់ទ្រង់ ។

  • តើ​សារលិខិត​របស់ព្រះអង្គសង្គ្រោះ​នៅក្នុងខទី ២៧ទាក់ទង​ទៅនឹង​គោលការណ៍​នានា ​ដែល​យើង​ត្រូវ​បានប្រាប់នៅក្នុង​មេរៀន​នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​មានភាព​ខុសគ្នា​អ្វីខ្លះ​រវាង​សេចក្ដីសុខសាន្ដ​ ដែលព្រះអង្គសង្គ្រោះ​​ប្រទានឲ្យ ហើយ​សេចក្ដី​សុខសាន្ដ​ដែល​លោកិយ​ផ្ដល់​ឲ្យ ?

សូមសង្ខេបយ៉ូហាន ១៤:២៨-៣០និង​ការ​បកប្រែ​ដោយ​ យ៉ូសែប ស្ម៊ីធ យ៉ូហាន ១៤:៣០ ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ​​) ដោយ​ការ​ពន្យល់​ថា ព្រះយេស៊ូវបានប្រាប់ពួកសាវក​របស់ទ្រង់​ថា ពួកគេ​គួរ​រីករាយ ដោយសារ​ទ្រង់​ហៀប​នឹង​ចាកចេញពី​ពួកគេ​ដើម្បីត្រឡប់​ទៅ​ស្ថានសួគ៌​វិញហើយ ។ ទ្រង់​ក៏បានប្រាប់ពួកគេ​ថា សាតាំងពុំ​មានអំណាច​លើទ្រង់​ទេ ដោយសារ​ទ្រង់​បាន​យកឈ្នះ​លើ​លោកិយ​ហើយ ។ ព្រះយេស៊ូវ​បាន​ប្រាប់ពួកសាវក​ថា សាតាំងអាច​នៅតែ​មានឥទ្ធិពល​លើ​ពួកគេ ដោយសារ​ពួកគេ​ពុំ​ទាន់​បំពេញកិច្ចការ​របស់ពួកគេ នៅលើ​ផែនដី​នៅឡើយទេ ។

សូមអញ្ជើញសិស្ស​ឲ្យ​អានយ៉ូហាន ១៤:៣១ដោយ​ស្ងាត់ស្ងៀម ហើយរក​មើល​នូវអ្វី ដែល​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​ពិភពលោក​ស្គាល់ ។

  • តើព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​ពិភពលោក​ស្គាល់អ្វីខ្លះ ?

  • តើព្រះអង្គសង្គ្រោះ​បង្ហាញ​សេចក្ដីស្រឡាញ់របស់ទ្រង់​ចំពោះព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

ដើម្បីបញ្ចប់​សូមអញ្ជើញសិស្ស​ថ្លែង​ទីបន្ទាល់ ​អំពី​របៀប​ដែល​គោលការណ៍​ទាំង​ឡាយ​​នៅក្នុង​មេរៀន​នេះ អាចជួយពួកគេ​ នៅពេល​ពួកគេ​ព្យាយាម​ត្រឡប់​ទៅ​កាន់វត្តមានរបស់ព្រះ​នៅ​នគរ​សេឡេស្ទាលវិញ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ១៤:៦

ដើម្បីជួយសិស្ស​ទន្ទេញចាំយ៉ូហាន ១៤:៦ចូរ​ពិចារណា​ធ្វើ​ការ​ប្រើប្រាស់​​គំនិត​មួយ​នៃ​សេចក្ដីបន្ថែម​ នៅក្នុងសៀវភៅ​សិក្សា​នេះ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ១៤:១៥

ដើម្បីជួយសិស្ស​ទន្ទេញចាំយ៉ូហាន ១៤:១៥សូមអញ្ជើញ​ពួកគេ​​សរសេរ​​​ខនេះ​លើ​ក្រដាសមួយសន្លឹក ។ ចូរ​សុំ​ឲ្យ​ពួកគេ​អានខនោះ​ឡើងវិញ ​រហូត​ដល់ពួកគេ​ទន្ទេញ​វាចាំ ។ បន្ទាប់​មក​អញ្ជើញ​ឲ្យ​ពួកគេ​ដាក់​តាំង​ក្រដាស​នេះ ​នៅកន្លែង​មួយ​ដែល​អាច​រំឭក​ពួកគេ​ឲ្យបង្ហាញ​សេចក្ដីស្រឡាញ់​របស់ពួកគេ​ចំពោះ​ព្រះអម្ចាស់ តាមរយៈ​ការរក្សា​បទបញ្ញត្តិ​របស់ទ្រង់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១៤:៦។ « ខ្ញុំ​ជា​ផ្លូវជា​សេចក្តីពិត និង​ជា​ជីវិត »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​អំពីសារៈសំខាន់​នៃយ៉ូហាន ១៤:៦និង​របៀប​ដែលព្រះ​យេស៊ូវ​​គ្រីស្ទ​គឺជា « ​ជា​ផ្លូវ ជា​សេចក្តីពិត និង​ជា​ជីវិត » ។

« ទ្រង់​គឺជា​ផ្លូវដែល​នៅក្នុង​ទ្រង់ និង​តាមរយៈទ្រង់ នោះទើប​​សេចក្ដីសង្គ្រោះអាចកើតមាន ដែល​ទ្រង់មានបន្ទូលថា ‹ បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ › ។ (យ៉ូហាន ១៤:៦) ។ ទ្រង់គឺជាសេចក្ដីពិតដោយសារ​ទ្រង់ជាតំណាង និងនិមិត្តរូប​នៃ​លក្ខណៈ​ដ៏​ឥតខ្ចោះនោះ ។ ( អាលម៉ា ៥:៤៨ ) ។ ហើយ​ទ្រង់គឺជាជីវិតដោយសារ​ពន្លឺ​នៃ​ជីវិត​ស្ថិត​នៅក្នុងទ្រង់ លើកលែង​តែគ្មាន​វត្តមាន​ព្រះចេស្ដា និង​ព្រះអង្គទ្រង់​នៅទីនោះប៉ុណ្ណោះ បើ​ទ្រង់​ដក​ពន្លឺ​នៃ​ជីវិត​ចេញ នោះ​សេចក្ដីស្លាប់​នឹង​មាន​ជ័យ​ជំនះ​មួយរំពេច ហើយ​បើ​គ្មាន​ទ្រង់​គង់នៅទីនោះ នោះនឹង​គ្មាន​ជីវិត​អមត គ្មានជីវិតអស់កល្បជានិច្ច ដែល​ជា​ជីវិត​នៅក្នុងសិរីល្អ​ពុំ​មានទីបញ្ចប់​ដែរ » (​ បាន​បោះពុម្ពជា​លើក​ទី ២ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៨៣២ ) ។

យ៉ូហាន ១៤:៩-១២ ។ « អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ »

ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានពន្យល់​អំពី​អត្ថន័យ​នៃ​សេចក្ដីថ្លែងការណ៍​របស់​ព្រះអង្គ​សង្គ្រោះ « អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ » ៖

« ព្រះយេស៊ូវ​គ្រីស្ទ ព្រះរាជបុត្រា​នៃព្រះ គឺជា ‹ ជា​រូបភាព​នៃ​អង្គ​ › នៃ​តួអង្គ​របស់​ព្រះបិតា​ទ្រង់ (​ ហេព្រើរ ១:៣) ។ ទ្រង់​បាន​យាង​ដើរ​នៅលើ​ផែនដី​ក្នុងនាមជា​មនុស្ស ជា​មនុស្ស​ល្អ​ឥតខ្ចោះ​ម្នាក់ បាន​មាន​បន្ទូល​​ឆ្លើយ​តប​ចំពោះ​សំណួរ​ដែល​បានសួរដល់​ទ្រង់ ៖ ‹ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ › (យ៉ូហាន ១៤:៩) ។ ចំនុច​នេះ​តែមួយ​គួរ​តែ​ដោះស្រាយ​បញ្ហា​ ដើម្បី​បំពេញ​សេចក្តីសោមនស្ស​នៃការ​ចេះគិតគូរ និង​ដែលមានគារវភាពទាំងអស់ ។ សេចក្ដី​បញ្ចប់​​គឺ​ជាទីគាប់ចិត្ត ថា​បើ​ព្រះរាជបុត្រា​នៃ​ព្រះ​មាន​រូប​ភាព​នៃ​ ( ដែល​ដូចជា ) តួអង្គ​របស់ព្រះវរបិតាទ្រង់ នោះព្រះបិតា​ទ្រង់​គឺ​ស្ថិត​នៅក្នុង​ទម្រង់ជា​មនុស្ស ព្រោះ​នោះ​ជា​ទម្រង់​នៃ​ព្រះរាជបុត្រា​នៃព្រះ ដែល​ពុំ​គ្រាន់តែ​អំឡុង​ជីវិត​រមែង​ស្លាប់របស់ទ្រង់ ប៉ុន្តែ​ពីមុន​កំណើតនៃ​ជីវិតរមែង​ស្លាប់​របស់ទ្រង់ និង​បន្ទាប់ពី​ការរស់ឡើងវិញរបស់ទ្រង់ ។ វា​ស្ថិត​នៅ​ក្នុង​ទម្រង់នេះហើយ ដែលព្រះបិតា និងព្រះរាជបុត្រា​ ជា​តួអង្គពីរ បាន​លេច​មក​ជួប​នឹង​ យ៉ូសែប ស្ម៊ីធ នៅពេល​លោកមានវ័យ​ដប់បួន​ឆ្នាំ លោក​បាន​ទទួល​ការនិមិត្ត​ដំបូង​របស់លោក » (​ [ ឆ្នាំ ១៩៩៨ ] ទំព័រ ៣៣៤)។

យ៉ូហាន ១៤:១២។ « ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា »

វាអាច​នឹង​មានការ​ភាន់ច្រឡំ​ ពេល​អាន​ថា អ្នកទាំងឡាយ​ណា​ដែលជឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​ធ្វើ​កិច្ចការ​មហិមា​ជាង​ដែលទ្រង់ធ្វើ​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Lectures on Faithបាន​ផ្ដល់យោបល់​ថា សេចក្ដីថ្លែងការណ៍​នេះ​គឺយល់​បាន​ល្អប្រសើរ​ ជាពេលទាក់ទង​នឹង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុងយ៉ូហាន ១៧:២០-២៤

« រាល់ការ​និយាយ​ទាំងនេះ​ពេល​ដាក់ផ្គុំ​គ្នា​វា​នឹង​ផ្ដល់នូវ​ដំណើរ​រឿង​ដ៏​ច្បាស់​មួយ​អំពីពួកបរិសុទ្ធដែល​ប្រកប​ដោយសិរីល្អ—កិច្ចការទាំងឡាយ​​ដែលព្រះយេស៊ូវ​បានធ្វើ នោះពួកគេ​ត្រូវធ្វើ​ផងដែរ ហើយ​កិច្ចការ​ដែល​មហិមាជាង​នោះ​ដែល​ទ្រង់​បាន​ធ្វើ​​នៅក្នុង​ចំណោមពួកគេ នោះពួកគេគួរធ្វើដែរ ហើយ​ដោយព្រោះ​រឿងនោះ ទើប​ទ្រង់បាន​យាង​ទៅកាន់ព្រះបិតា ។ ទ្រង់​ពុំ​បាន​មានបន្ទូលថា ពួកគេ​គួរ​ធ្វើ​កិច្ចការ​ទាំងនេះ​ទាន់ពេល​ទេ ប៉ុន្តែ​ពួកគេ​គួរ​តែ​ធ្វើកិច្ចការ​កាន់តែ​មហិមា ដោយសារ​តែ​ទ្រង់បាន​យាង​ទៅ​កាន់ព្រះបិតា ។ … កិច្ចការ​ដ៏មហិមា​ជាង​ដែលពួកអ្នកទាំងឡាយ ​ដែលជឿ​ទៅលើ​ព្រះនាម​ទ្រង់​ត្រូវ​ធ្វើ​ គឺត្រូវបាន​ធ្វើអស់កល្បជា​និច្ច ជាកន្លែង​ដែលពួកគេនឹង​ទៅ ហើយ​ជា​កន្លែង​ដែលពួកគេ​គប្បី​មើល​ឃើញ​សិរីល្អ​របស់ទ្រង់ » (Lectures on Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៧៧–៧៨ ) ។

យ៉ូហាន ១៤:១៦–២៣, ២៦, ១៥:២៦, ១៦:៧ ។ « ព្រះដ៏ជា​ជំនួយ » គឺជា​នាម​សម្រាប់​ព្រះវិញ្ញាណបរិសុទ្ធ និង​សម្រាប់ព្រះយេស៊ូវ​គ្រីស្ទ

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ពន្យល់ ៖

« មាន​ការថ្លែង​អំពី​ព្រះដ៏ជាជំនួយ​ចំនួនពីរ ។ មួយ​គឺជា​ព្រះវិញ្ញាណបរិសុទ្ធ ដូច​ដែលត្រូវ​បាន​ផ្ដល់​ឲ្យនៅ​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ​ ៥០ ដែល​​ពួកបរិសុទ្ធ​ទាំងអស់​ទទួលបានបន្ទាប់ពី​មានសេចក្ដីជំនឿ​ ការ​ប្រែចិត្ត និង​ពិធី​បុណ្យជ្រមុជទឹក ។ …

« ព្រះដ៏​ជា​ជំនួយ​ផ្សេងទៀត​ដែល​និយាយ​អំពី​នោះ គឺ​ជាប្រធានបទដែលមាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ប្រហែល​ជា​មានមនុស្ស​​ពីរបីនាក់​ក្នុង​ជំនាន់​នេះ​យល់​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​មនុស្ស​ម្នាក់​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន ហើយត្រូវ​បាន​ជ្រមុជទឹក​សម្រាប់​ការផ្តាច់បាប​ខ្លួន ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( ដោយ​ការការដាក់ដៃ​លើ​ក្បាល ) ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ​ដំបូង​គេ បន្ទាប់​មក​ទុក​ឲ្យ​គាត់​បន្ត​បន្ទាបខ្លួន​ចំពោះ​ព្រះ ដោយការស្រេកឃ្លានចំពោះ​សេចក្តី​សុចរិត​ ហើយ​រស់នៅ​តាម​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ នោះ​មិន​យូរ​ប៉ុន្មាន​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ទៅ​គាត់​ថា កូនប្រុស ចូរ​ឯង​ទទួល​ភាព​តម្កើងឡើង​ចុះ ។ នៅពេលគាត់បានបង្ហាញដល់​ព្រះអម្ចាស់គាត់​​បានស្មោះត្រង់គ្រប់បែបយ៉ាង ហើយ​រកឃើញ​ថា មនុស្ស​ដែល​តាំងចិត្ត​បម្រើ​ទ្រង់​ក្នុងគ្រប់ស្ថានភាព នោះ​បុរស​នោះ​នឹង​រកឃើញ​ថា ​ការហៅ​បម្រើ និង​ការ​ជ្រើសរើស​របស់គាត់ច្បាស់លាស់ នោះ​វា​នឹង​ជា​ឯកសិទ្ធិ​របស់គាត់​ដើម្បី​ទទួល​ព្រះដ៏​ជា​ជំនួយ​មួយអង្គទៀត ដែលព្រះអម្ចាស់​បាន​សន្យា​ដល់ពួកបរិសុទ្ធ ដូច​បាន​កត់ត្រា​នៅក្នុង​ទីបន្ទាល់​របស់​យ៉ូហាន នៅជំពួក​ទី ១៤ ពីខ ១២ ដល់​ខ ២៧ » ( នៅក្នុង​​​History of the Church ៣:៣៨០ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពន្យល់​អំពី​តួនាទី​របស់​ព្រះវិញ្ញាណបរិសុទ្ធ ជា​ព្រះដ៏ជាជំនួយ​ទីមួយ ៖

« ដរាប​ណា​ព្រះយេស៊ូវ​គង់នៅ​ជាមួយពួកគេ នោះ​ទ្រង់ជា​ព្រះដ៏ជា​ជំនួយ​របស់​ពួកគេ ទ្រង់​បាន​មានព្រះបន្ទូលអំពី​ភាពសុខសាន្ដ​ទៅក្នុង​ព្រលឹង​របស់ពួគគេ ជាអ្នកទាំងឡាយ​​ដែល​មាន​បន្ទុកធ្ងន់​ដោយ​ភាព​សោកសៅ និង​ការ​រងទុក្ខ ហើយ​ពុះពារ​នឹង​ឧបសគ្គ​ទាំងឡាយ​​នៃ​លោកិយ​​មក​រក​ទ្រង់ ​នោះ​គេ​នឹង​រក​បាន​ការ​សម្រាក​នៅក្នុង​ព្រលឹង​របស់ទ្រង់ ។ ទ្រង់​បាន​លួងលោមចិត្ត​ដល់ស្ត្រី​មេម៉ាយ ហើយជា​ឪពុក​ដល់​ជន​ដែល​គ្មាន​ឪពុក ។ ព្រះបន្ទូល​របស់ទ្រង់​លើក​តម្កើង​ដល់មនុស្ស​ដែលជឿ ទៅក្នុង​កម្រិតជំនួស​​ថ្មី​មួយ​ និង​ភាពសុខសាន្ដ​ថ្មីមួយ ។ ឥឡូវ ទ្រង់​បាន​យាង​ចេញទៅ ប៉ុន្តែ​ទ្រង់​នឹង​បញ្ជូន​ព្រះដ៏ជា​ជំនួយ​មួយ​អង្គ​ទៀត—ព្រះវិញ្ញាណបរិសុទ្ធ—គង់នៅជិត​នឹង​ពួកស្មោះត្រង់ជា​រៀងរហូត ។

« ដ្បិត​មនុស្ស​ទាំងអស់ លើកលែង​តែ​អ្នកទាំងឡាយ​ដែល​បាន​ស្ដាប់​ឮ​សំឡេង​របស់ទ្រង់​នៅ​ក្នុងជីវិត​រមែង​ស្លាប់ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ព្រះដ៏ជាជំនួយ​ទីមួយ ។ សមាជិក​នៃ​ក្រុមព្រះ​មួយអង្គ​ថ្លែង​ពីភាព​សុខសាន្ដ​ដល់ព្រលឹង​ពួកសុចរិត​នៅ​គ្រប់ជំនាន់​ទាំងអស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ ‹ ជា​អំណោយទាន​នៃ​ព្រះ​ដល់អស់​អ្នកណាដែលព្យាយាម​ស្វែងរក​ទ្រង់ ទោះជា​នៅជំនាន់​បុរាណ​ក៏ដូចជា​នៅ​ជំនាន់​ ដែលទ្រង់​នឹង​សម្ដែង​រូបអង្គទ្រង់​​ដល់កូនចៅ​មនុស្ស​ដែរ › (នីហ្វៃទី ១ ១០:៧) ហើយក៏ដូចជា​នៅពេល​ដែល​មកដល់​ផងដែរ ។ ទ្រង់គឺជា​ព្រះវិញ្ញាណនៃ​សេចក្ដីពិត—​ព្រះគ្រីស្ទ​ក៏ដូចគ្នាផងដែរ—ប៉ុន្តែ​ពិភពលោក​ពុំអាច​ទទួលព្រះវិញ្ញាណ​បរិសុទ្ធបានទេ ដោយសារ​តែ​ព្រះវិញ្ញាណ​ពុំ​គង់នៅ​កន្លែងដែលមិន​ស្អាត​ឡើយ » (Mortal Messiahវ៉ុលទី ៤ [ ឆ្នាំ ១៩៧៩-៨១ ] ៤:៧៤-៧៥ ) ។

យ៉ូហាន ១៤:២៦ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​មានភាព​ខុសគ្នា​ពី​ពន្លឺ​នៃព្រះគ្រីស្ទ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀន​អំពីភាព​ខុសគ្នា​រវាង​ព្រះវិញ្ញាណបរិសុទ្ធ និងពន្លឺ​នៃព្រះគ្រីស្ទ ៖

« ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​គួរ​ច្រឡំគ្នា​ជាមួយ​នឹង​វិញ្ញាណដែល​មានពេញ​លំហដ៏​ធំ ហើយដែលវា​មានវត្តមាន​នៅគ្រប់ទីកន្លែង​នោះ ។ ចំពោះ​វិញ្ញាណផ្សេងទៀត [ ពន្លឺ​នៃ​ព្រះគ្រីស្ទ ] គឺពុំ​មាន​តួអង្គ ហើយគ្មាន​ទំហំ ទាំង​គ្មានខ្នាត វា​បណ្ដាល​មកពី​វត្តមាន​នៃព្រះបិតា និងព្រះរាជបុត្រា​ ហើយ​វាមាននៅ​ក្នុងគ្រប់ការណ៍​ទាំងអស់ ។ យើង​គប្បី​និយាយអំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថាជា​តួអង្គ ‹ ទ្រង់ › ហើយ​​​ព្រះវិញ្ញាណ​ផ្សេងទៀតនេះជា ‹ វា › ទោះជា​ពេល​យើងនិយាយអំពី​អំណាច ឬ​អំណោយទាននៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​អាច​និយាយ​ដោយ​ត្រឹមត្រូវ​ថា ‹ វា › ។

« … ដូច​យើង​ត្រូវ​បាន​បង្រៀនៅក្នុង​វិវរណៈ​សម័យ​ថ្មី​របស់​យើង ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​សមាជិក​ទីបី​នៅក្នុងក្រុមព្រះ ហើយជា​តួអង្គ​វិញ្ញាណ ។ ពាក្យទាំងនេះ​ត្រូវ​បាន​ប្រើ​ជាពាក្យ​ដែលមានន័យដូចគ្នា ៖ ព្រះវិញ្ញាណ​នៃ​ព្រះ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ព្រះវិញ្ញាណ​នៃសេចក្ដីពិត ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះដ៏​ជា​ជំនួយ ទាំងអស់​ទាក់ទង​នឹង​ព្រះវិញ្ញាណបរិសុទ្ធ ។ ពាក្យដដែល​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​ទាក់ទង​ទៅនឹង​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែលត្រូវ​បាន​ហៅផងដែរ​ថាជា ពន្លឺនៃ​សេចក្ដីពិត ពន្លឺ​នៃព្រះគ្រីស្ទ ព្រះ​វិញ្ញាណ​នៃព្រះ និង​ព្រះវិញ្ញាណនៃ​ព្រះអម្ចាស់ តែ​ទាំងអស់នេះគឺជារឿង​ផ្សេងៗពីគ្នា​យ៉ាង​ជាក់ច្បាស់ ។ យើងមានការ​ច្របូកច្របល់​យ៉ាង​ខ្លាំង ដោយសារ​តែ​យើង​ពុំ​ចាំ​វា​ច្បាស់នៅក្នុង​គំនិត​របស់​យើង (Doctrines of Salvation, រៀបរៀង Bruce R. McConkie, វ៉ុលទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ១:៤៩–៥០ ) ។