បណ្ណាល័យ
មេរៀនទី ៤៤ ៖ លូកា ២


មេរៀនទី ៤៤

លូកា ២

សេចក្ដីផ្ដើម

យ៉ូសែប និង ម៉ារា​បានធ្វើ​ដំណើរ​ទៅកាន់ភូមិ​បេថ្លេហិម ជាកន្លែង​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត្រ ។ ពួកអ្នកគង្វាល​បាន​គោរព​តាម​ការ​ណែនាំ​របស់​ទេវតា​ដើម្បី​ទៅ​រកមើល​ទារក​យេស៊ូវ​ដែលទើប​នឹង​ប្រសូត្រ បន្ទាប់មក​ពួកគេ​បាន​ប្រកាស​អំពី​ការ​ប្រសូត្រ​របស់ព្រះ​យេស៊ូវ​ទៅ​ដល់​អ្នក​ដទៃ​ទៀត ។ ស៊ីម៉ូន បានប្រទានពរ​ដល់ព្រះយេស៊ូវ​នៅ​ព្រះវិហារបរិសុទ្ធ ហើយ នាង​អាណ បាន​ចែក​ចាយ​​ជាសាក្សី​ថា ព្រះប្រោសលោះ​បាន​ប្រសូត្រ​មក​ហើយ ។ ព្រះយេស៊ូវ​បាន​លូតលាស់ « ប្រកប​ដោយ​​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » (​លូកា ២:៥២) ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ២:១-២០

ព្រះ​យេស៊ូវ​ប្រសូត​ក្នុងភូមិ​បេថ្លេហិម

សូមពិចារណា​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ច្រៀង​បទ « អំណរ​ដល់​លោក » (​ទំនុក​តម្កើងទំព័រ ១២៤ ) ឬ​ទំនុក​តម្កើង​បុណ្យគ្រីស្ទម៉ាស​ផ្សេងទៀត​ជា​ផ្នែក​​នៃ​ការ​ប្រជុំធម្ម​និដ្ឋាន ។

រូបភាព
យ៉ូសែប និ​ង​ម៉ារា​ធ្វើដំណើរ​ទៅ​ភូមិ​បេថ្លេហិម

ចូរ​ដាក់​បង្ហាញ​រូបភាពយ៉ូសែប និង ម៉ារា ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​បេថ្លេហិម(Gospel Art Book២០០៩ ] ទំព័រ ២៩​ សូមមើលផង​ដែរLDS.org) ។ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ថា ​តើ​ពួកគេ​ដឹង​ច្រើន​ប៉ុណ្ណា​អំពី​ព្រឹត្តការណ៍​ដែល​កើត​មាន​នៅជុំ​វិញ​ការ​ប្រសូត្រ​របស់ព្រះអង្គសង្គ្រោះ ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សិក្សា​លូកា ២:១-២០អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​នូវ​លំហាត់​ពិត ឬ​មិនពិត​ដូច​ខាង​ក្រោម ។ ( មុនពេល​ថ្នាក់រៀន សូម​រៀបចំច្បាប់ចម្លង នៃ​លំហាត់​សម្រាប់​សិស្ស​ម្នាក់ៗ ។

រូបភាព
ឯកសារចែកឲ្យ លំហាត់​ពិត-មិនពិត

លំហាត់ពិត-មិនពិត (លូកា ២:១-២០)

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៤៤

  • ____ ១. ម៉ារា និង​ យ៉ូសែប បានចេញទៅ​បេថ្លេហិម​ដើម្បី​បង់​ពន្ធ ។

  • ____ ២. ម៉ារា និង ​យ៉ូសែប ត្រូវ​ធ្វើដំណើរ ២៧ ម៉ែល ( ៤៤ គីឡូម៉ែត្រ ) ពី​ស្រុក​ណាសារ៉ែត ទៅ​ភូមិ​បេថ្លេហិម ។

  • ____ ៣. ម៉ារា បាន​ដាក់ទារក​យេស៊ូវ​ផ្ទុំ​នៅក្នុង​ស្នូក​មួយ ដោយសារ​តែ​ផ្ទះសំណាក់​គ្មាន​កន្លែង​សម្រាក ។

  • ____ ៤. ពួក​អ្នកគង្វាល​បានដើរ​តាម​ផ្កាយ​ទៅកាន់​ទីស្នូក​ដែល​ព្រះយេស៊ូវ​ផ្ទុំ ។

  • ____ ៥. ក្រៅ​ពី​ម៉ារា និង​ យ៉ូសែប មនុស្ស​ដំបូង​នៅក្នុង​កំណត់ត្រា​ដែល​បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ពួកអ្នកគង្វាល ។

  • ____ ៦. ទេវតា​បានប្រាប់​ពួកអ្នកគង្វាល​កុំ​ឲ្យ​ប្រាប់​នរណា​អំពី​អ្វី​ដែល​ពួកគេ​បានឃើញ​ឡើយ ។

សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​ចម្លើយ​ចំពោះលំហាត់​នៅ​ពេល​ពួកគេ​សិក្សាលូកា ២

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២:១-៥ ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ពី​មូលហេតុ​ដែល​យ៉ូសែប និង​ ម៉ារា ធ្វើដំណើរ​ទៅ​ភូមិ​បេថ្លេហិម ។

សូមអញ្ជើញសិស្ស​ឲ្យ​បើក​ទៅ​ផែនទី និង​លិបិក្រម​នៃ​ឈ្មោះ​កន្លែង​ទាំងឡាយ ផែនទី លេខ ១១« ដែនដី​បរិសុទ្ធ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី » នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ ចូរ​សុំ​ឲ្យ​សិស្ស​រកមើល​ស្រុក​ណាសារ៉ែត និង ​ភូមិ​បេថ្លេហិម នៅលើ​ផែនទី​ហើយ​ប្រើនូវ​គន្លឹះ គណនា​​អំពី​រយៈ​ចម្ងាយប្រហាក់ប្រហែលដែល​យ៉ូសែប និង ម៉ារាបានធ្វើ​ដំណើរ ។ បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​ពន្យល់​ថា ចម្ងាយ ៨៥-៩០ ម៉ែល ( ១៣៧-១៤៥ គីឡូម៉ែត្រ ) រវាង​​ស្រុក​ណាសារ៉ែត និង ​បេថ្លេហិម នឹង​ចំណាយ​ពេល​បួន​ទៅប្រាំ​ថ្ងៃ​ដើម្បី​ដើរ ហើយ​ប្រហែល​ជាឆ្ងាយជាង​នេះ​សម្រាប់​យ៉ូសែប និង​ ម៉ារា តាម​ស្ថានភាព​របស់​ម៉ារា​នោះ ។

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​អ្វី​ដែលពួកគេ​គិត​ថា ​ជា​ស្ថានភាព​សមរម្យ​សម្រាប់​ការ​ប្រសូត្រ​នៃ​ព្រះអង្គ​បង្កបង្កើត និង ​ជា​ព្រះអង្គសង្គ្រោះ​នៃពិភពលោក ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២:៦-៧ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើល​ស្ថានភាព​​នៃ​ការ​ប្រសូត្រ​របស់ព្រះយេស៊ូវ​ ។

  • មិនថា​ស្ថានភាព​របស់ព្រះយេស៊ូវ​សំខាន់ជា​ពិសេស​ប៉ុណ្ណា ក្នុង​នាម​ជា​ព្រះរាជបុត្រា​សំណព្វ​តែ​មួយគត់​របស់ព្រះ​ខាង​​សាច់ឈាម​ទេ តើ​ស្ថានភាព​នៃការ​ប្រសូត្រ​របស់​ទ្រង់​​​យ៉ាងណា​ដែរ ?

សូម​អញ្ជើញ​​ឲ្យ​សិស្ស​បី​បួន​នាក់​ប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង លូកា ២:៨-១៤ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលពី​របៀប​ដែល​ការ​ប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ប្រកាស ។ ចូរ​សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ដាក់តាំង​រូបភាពទេវតា​បង្ហាញព្រះកាយដល់​ពួក​អ្នកគង្វាល​(Gospel Art Bookលេខ៣១សូមមើល​ផង​ដែរLDS.org) ។

រូបភាព
ទេវតា​បង្ហាញព្រះកាយ​ដល់​ពួក​អ្នកគង្វាល
  • យោងតាមខទី ១០តើ​យើងអាច​មាន​បទពិសោធន៍​អ្វីខ្លះ ដោយសារ​តែ​​ព្រះអង្គសង្គ្រោះ​បានប្រសូត្រ​មក​នោះ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ​សូមសរសេរ​សេចក្ដីពិត​​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ ដោយ​សារ​តែ​ព្រះអង្គសង្គ្រោះ​បាន​ប្រសូត្រ​មក​លើ​ផែនដី នោះ​យើង​អាច​ទទួល​បទពិសោធន៍​នៃក្ដីអំណរ​ដ៏​មហិមា) ។

នៅពេល​សិស្ស​បន្ដ​សិក្សាលូកា ២​សូមអញ្ជើញ​ពួកគេ​ឲ្យ​មើល​គំរូ​នៃ​របៀប ​ដែល​ចំណេះដឹង​អំពី​ការ​ប្រសូត្រ​របស់ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំ​មក​នូវ​ក្ដី​អំណរ​ដល់​អ្នកដទៃ​យ៉ាង​ដូចម្ដេច ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ២:១៥-២០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ​រកមើល​របៀប​ដែល​ពួកអ្នកគង្វាល​បាន​ឆ្លើយតប​ចំពោះ​សារលិខិត​របស់​ទេវតា ។

  • តើ​ឃ្លា​អ្វីខ្លះ ដែល​បង្ហាញ​អំពី​របៀប​ដែលពួក​អ្នកគង្វាល​បាន​ឆ្លើយ​តប​ចំពោះ​សារលិខិត​របស់ទេវតា ? ( អ្នកអាច​នឹង​ចង់​ផ្ដល់​យោបល់​ឲ្យសិស្ស​គូស​ចំណាំ​ឃ្លា « ចូរ​យើង​ទៅ » នៅក្នុង​ខ​ទី ១៥​និង « គេ​ក៏​ទៅ​ជា​ប្រញាប់ » នៅក្នុងខ​ទី ១៦) ។

  • តើ​ពួក​អ្នកគង្វាល​ទទួលបាន​សាក្សី ឬ​ទីបន្ទាល់អ្វីខ្លះ​ដោយសារ​តែ​ពួកគេ​អនុវត្តតាម​សារលិខិត​នេះ​ ?

  • តើ​ពួក​អ្នកគង្វាល​ធ្វើអ្វីខ្លះ​ បន្ទាប់ពី​ពួកគេ​បានទទួល​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា ពួកអ្នកគង្វាល​បានចែកចាយ​ជាមួយ​អ្នកដទៃ​អំពី​អ្វី​ដែល​ពួកគេ​បាន​ជួប​ដូច្នេះ ?

  • តើ​មានគោលការណ៍អ្វីខ្លះ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ អំពី​អ្វី​ដែលបាន​កើត​ឡើង នៅពេល​យើង​ទទួល​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើងអំពី​ព្រះយេស៊ូវ​គ្រីស្ទ ? ( ដោយប្រើ​ពាក្យ​សម្ដី​ផ្ទាល់ខ្លួនរបស់​ពួកគេ ​សិស្ស​គប្បី​ស្គាល់​នូវ​គោលការណ៍​មួយ​ស្រដៀង​គ្នា​ដូច​តទៅនេះ ៖ នៅពេល​យើង​ទទួល​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើងអំពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​មានបំណង​ចែក​ចាយ​ទីបន្ទាល់​របស់​យើងជាមួយ​អ្នកដទៃ )

សូមអញ្ជើញសិស្ស​ឲ្យគិត​អំពី​គ្រា​មួយ ដែល​ពួកគេ​មាន​អារម្មណ៍​នៃបំណង​ប្រាថ្នា​មួយ ដើម្បី​ចែកចាយទីបន្ទាល់​របស់​ពួកគេ​អំពីព្រះយេស៊ូវគ្រីស្ទ និង​ ដំណឹងល្អ​របស់ទ្រង់​ជាមួយ​អ្នកដទៃ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យគិត​ពិចារណា​អំពី​អ្វី​ដែលបាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យមានបំណង​ប្រាថ្នា​នោះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​​បទពិសោធន៍​របស់ពួក​គេជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

លូកា ២:២១-៣៩

ស៊ីម្មាន និង នាង​អាណ ប្រកាស​អំពី​ព្រះយេស៊ូវ​ថាជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក

សូមសង្ខេបលូកា ២:២១-២៤​ដោយពន្យល់​ថា បន្ទាប់ពី​ការ​ប្រសូត្រ​របស់ព្រះយេស៊ូវ នោះ​ម៉ារា និង ​យ៉ូសែបបាន​នាំ​ទ្រង់​ទៅ​ព្រះវិហារបរិសុទ្ធ​ស្របតាម​ច្បាប់​របស់​ យូដា ( សូម​មើល​និក្ខមនំ ១៣:២) ។ មនុស្ស​ពីរ​នាក់​នៅព្រះវិហារបរិសុទ្ធ​​នា​ថ្ងៃនោះ​បាន​ទទួល​​ស្គាល់​ទារក​យេស៊ូវ​ជា​ព្រះមែស៊ី ។ សូមអញ្ជើញ​យុវជន​នៅក្នុង​ថ្នាក់​ឲ្យអាន​ដំណើរ​រឿង​អំពី​ស៊ីម៉ូន​នៅក្នុងលូកា ២:២៥-៣២​ដោយ​ស្ងាត់ស្ងៀម ។ ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ឃ្លា « រង់ចាំ​សេចក្តី​ដោះ​ទុក្ខ របស់​សាសន៍​អ៊ីស្រាអែល » នៅក្នុង​ខ​ទី ២៥សំដៅទៅលើ​ការ​រង់ចាំ​ព្រះមែស៊ី​យាង​មក ) ។ សូម​អញ្ជើញ​យុវនារី​ឲ្យអាន​ដំណើរ​រឿង​អំពីអាណ​នៅក្នុង​លូកា ២:៣៦-៣៨ដោយ​ស្ងាត់​ស្ងៀម ( ហើយ​បើ​ចាំបាច់ សូមពន្យល់​ថា «៨០ នាក់ » នៅក្នុងខ​ទី ៣៧មានន័យថា ៨០ ) ។ នៅពេល​សិស្ស​អាន​ខគម្ពីរ​ដែល​បាន​ចាត់តាំង​របស់​ពួកគេ​ហើយ សូម​អញ្ជើញពួកគេ​ឲ្យ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ដូច​ខាង​ក្រោម ៖

  • តើ​ចំណេះ​ដឹង​អំពី​ការ​ប្រសូត្រ​របស់ព្រះអង្គសង្គ្រោះ នាំ​អំណរ​ដល់​មនុស្ស​ម្នាក់នេះ​យ៉ាង​ដូចម្ដេច ?

  • តើ​គាត់ ឬ​នាង​ថ្លែង​ទីបន្ទាល់អំពី​ព្រះយេស៊ូវ​គ្រីស្ទ​តាម​របៀប​ណា ?

រូបភាព
ស៊ីម្មាន​គោរព​ដល់ទារក​ព្រះគ្រីស្ទ

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​យុវជន​ម្នាក់​ឲ្យ​ក្រោកឈរឡើង ហើយសង្ខេប​ដំណើរ​រឿង​ដែល​បាន​អាន​ រួច​រៀបរាប់អំពីចម្លើយ​របស់គាត់​ចំពោះ​សំណួរ​ដូចតទៅ ។ សូម​ដាក់តាំង​រូបភាព ស៊ីម្មាន​ គោរព​ដល់​​ព្រះ​គ្រីស្ទ(Gospel Art Book លេខ៣២សូមមើល​ផងដែរ​LDS.org) ។

សូម​សង្ខេបលូកា ២:៣៣-៣៥​ដោយ​ពន្យល់​ថា ស៊ីម្មាន ​ក៏បាន​ប្រទានពរ​ដល់ម៉ារា និង​ យ៉ូសែប​ផងដែរ ។

សូម​អញ្ជើញ​យុវនារី​ម្នាក់​ឲ្យ​ក្រោកឈរឡើង ហើយសង្ខេប​ដំណើរ​រឿង​ដែលនាងបាន​អាន​រួច​រៀបរាប់អំពីចម្លើយ​របស់នាង​ចំពោះ​សំណួរ​ដូចតទៅ ។

សូម​អញ្ជើញ​សិស្ស​ឲ្យពន្យល់​អំពី​របៀប ​ដែល​ការ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បានប្រសូត្រ​មក អាច​នាំក្ដីអំណរ​ដល់​យើង​យ៉ាង​ដូចម្ដេច ។ សូមអញ្ជើញ​អ្នកទាំងឡាយ​ ដែលមានអារម្មណ៍​ថា​អាច​ធ្វើ​ដូច្នោះ​បាន ឲ្យចែកចាយ​ទីបន្ទាល់របស់ពួកគេ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ជាមួយនឹង​សិស្ស​ក្នុងថ្នាក់ ។

សូម​សង្ខេបលូកា ២:៣៩ដោយ​ពន្យល់​ថា ព្រឹត្តការណ៍​ដូច​ខាង​ក្រោម​ទាំងនេះ ម៉ារា យ៉ូសែប និង ព្រះយេស៊ូវ បានត្រឡប់មក​ស្រុក​ណាសារ៉ែត​វិញ ។

លូកា ២:៤០-៥២

ព្រះរាជកុមារ​យេស៊ូវ បង្រៀន​នៅក្នុង​ព្រះវិហារបរិសុទ្ធ

សូម​អញ្ជើញសិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​ការ​រៀនសូត្រ​របស់ពួកគេ ឬ​សៀវភៅ​កត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​អំពី​ចំណុច​មួយ ដែលពួកគេ​នឹង​កែលម្អ ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ដែលមានអារម្មណ៍​ថា​អាច​ធ្វើដូច្នោះ​បាន​ឲ្យ​ចែកចាយអំពី​អ្វី​ដែលពួកគេ​បានសរសេរ​ជាមួយនឹង​សិស្ស​ក្នុង​ថ្នាក់ ។ ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ) ។

  • តើ​ការ​ស្គាល់​ថា​ព្រះយេស៊ូវ​យ៉ាងណា ពេល​ទ្រង់នៅជា​កុមារ​ភាព អាចជួយអ្នក​ដែលជា​យុវវ័យ​ម្នាក់​យ៉ាង​ដូច​ម្ដេច ?

សូមពន្យល់​ថា យើង​មានព័ត៌មាន​លម្អិត​បន្ដិបន្ដួច​​អំពី​កុមារភាព​របស់​ព្រះយេស៊ូវ ប៉ុន្តែ​រឿង​ទាំងនោះដែល​បាន​កត់ត្រា អាច​នឹង​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ហើយ​ដឹកនាំ​យើង នៅពេល​យើង​ព្យាយាម​កែលម្អ​ខ្លួន​យើង ។ នៅពេលសិស្ស​សិក្សា​ផ្នែក​ដែលនៅ​សល់​ក្នុង​លូកា ២​សូម​អញ្ជើញ​ពួកគេ​​ឲ្យ​រកមើល​សេចក្ដី​ពិត​ដែលអាច​ជួយ​យើង​ដឹង ​អំពី​ផ្នែក​នានា​ដែល​យើង​គប្បី​ផ្ដោត​អារម្មណ៍​ទៅលើ នៅពេល​យើង​ព្យាយាម​កែ​លម្អ​​​ខ្លួន​យើង ។

រូបភាព
ព្រះយេស៊ូវ អធិស្ឋាន​ជាមួយ​នឹង​ព្រះមាតា​ទ្រង់

សូម​ដាក់តាំង​រូបភាពព្រះយេស៊ូវ អធិស្ឋាន​ជាមួយ​នឹង​មាតា​ទ្រង់(Gospel Art Bookលេខ៣៣ សូមមើល​ផងដែរLDS.org) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ២:៤០​ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលរបៀប​ដែល​លូកា​បានពិពណ៌នា​អំពី​កុមារភាព​របស់ព្រះយេស៊ូវ​ ។ ចូរ​ពន្យល់​ថាធំ​ឡើង​មានន័យ​ថា ធំឡើង ឬ​ចម្រើនឡើង ។ ចូរ​សុំ​ឲ្យ​សិស្ស​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​មកពី​ លូកា ២:៤១-៤៧ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​​ព្រះយេស៊ូវ​បាន​ធ្វើ ពេល​ទ្រង់​មានវ័យ ១២ វស្សា ។

  • ហេតុអ្វី​ព្រះយេស៊ូវ​គង់នៅ​ពីក្រោយក្នុងព្រះវិហារបរិសុទ្ធ ? ( សូមអញ្ជើញសិស្ស​ឲ្យ​អានដកស្រង់ចេញមកពី​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លូកា ២:៤៦ ដែល​មាននៅក្នុង​​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយរកមើល​ថា​ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ គូសបញ្ជាក់អំពី​អ្វី​ដែល​ព្រះយេស៊ូវ​កំពុង​ធ្វើ​នៅ​ព្រះវិហារបរិសុទ្ធ ហើយ​ថា​ការ​បញ្ជាក់នេះ​ពិពណ៌នា​កាន់​តែ​ល្អ​អំពីព្រឹត្តការណ៍​នៅក្នុង​លូកា ២:៤៧យ៉ាង​ដូចម្ដេច ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ២:៤៨-៥០ ឲ្យ​ឮៗ ។ សូម​សុំ​ឲ្យសិស្ស​ផ្ទៀងតាម រកមើល​អ្វី​ដែលព្រះ​យេស៊ូវ​បានមានបន្ទូលទៅកាន់​ម៉ារា និង យ៉ូសែប ​នៅ​ពេលពួកគេ​បាន​រកឃើញ​ទ្រង់ ។

  • តើ​ព្រះយេស៊ូវ​មានបន្ទូលអ្វីខ្លះ​ទៅកាន់​ម៉ារា និង យ៉ូសែប ពេល​ពួកគេ​រកឃើញ​ទ្រង់ ?

  • តើ​ដំណើរ​រឿង​នេះ​បើក​សម្ដែង​អំពីចំណេះដឹង​របស់ព្រះ​យេស៊ូវ​អំពី​អត្តសញ្ញាណពិត​របស់ទ្រង់ និង ​អំពី​ចរិកលក្ខណៈ​របស់ទ្រង់​នៅក្នុង​យុវវ័យ​របស់ទ្រង់​អ្វីខ្លះ ?

សូម​អញ្ជើញ​​សិស្ស​ម្នាក់​អាន លូកា ២:៥១-៥២​ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ថា​ព្រះ​យេស៊ូវ​ធំឡើង​យ៉ាង​ដូចម្ដេច ។

  • តើ​វាមានន័យ​យ៉ាងណា​ដើម្បី « [ ចម្រើន ] ប្រាជ្ញា » ? ( អភិវឌ្ឍ​ប្រាជ្ញា ) ។ ដើម្បី​ចម្រើន​ « ពេញវ័យ » ? ( អភិវឌ្ឍ​ខាង​រូបកាយ ) ។ ដើម្បីចម្រើន​« ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ » ? ( អភិវឌ្ឍ​ខាង​វិញ្ញាណ​) ។ ដើម្បីចម្រើន​ « ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​មនុស្ស… » ? ( អភវិឌ្ឍ​ខាង​សង្គម ) ។

  • ផ្អែកទៅលើខទី ៥២តើ​អ្នកអាច​ថ្លែង​គោលការណ៍​មួយ​ដែលអាច​ដឹកនាំ​យើង​នៅក្នុងការ​ដើរ​តាម​​គំរូ​របស់ព្រះយេស៊ូវ​យ៉ាងដូចម្ដេច ? ( សិស្ស​គួរ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ យើងអាច​ធ្វើតាម​គំរូរបស់ព្រះយេស៊ូវ តាមរយៈ​ការ​ទទួល​ប្រាជ្ញា និង ​ការ​រីកចម្រើន​ខាង​រូបកាយ ខាង​វិញ្ញាណ និង​ ខាង​សង្គម )

  • ហេតុអ្វី​ក៏​វាសំខាន់​សម្រាប់​យើង​ដើម្បី​អភិវឌ្ឍ​នៅក្នុង​ចំនុច​ទាំង​បួន​នីមួយៗនេះ ? ( ដើម្បី​យើង​ប្រែ​ក្លាយ​ទៅជា​មនុស្ស ​ដែល​មានតុល្យភាពល្អ ) ។

  • តើអ្នក​ត្រូវ​បាន​ប្រទានពរ នៅពេល​អ្នក​បានព្យាយាម​ធ្វើ​តាម​គំរូរបស់​ព្រះយេស៊ូវ ដោយ​ការ​អភិវឌ្ឍ​​ខ្លួន​អ្នក​ក្នុង​ចំណុច​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

ចូរសរសេរ​ក្បាល​រឿង​​ដូចខាង​ក្រោមនៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​វា​ដាក់ទៅ​ក្នុង​​សៀវភៅ​កំណត់​​ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុនៃការ​សិក្សា​​ព្រះគម្ពីរ ៖ បញ្ញា ខាង​រូបកាយ ខាងវិញ្ញាណនិងខាង​សង្គម ។ ចូរ​សុំ​ឲ្យ​សិស្ស​សរសេរ​នៅក្រោម​ផ្នែក​នីមួយៗ​ទាំងនេះ​នូវ​គោលដៅ​មួយ​សម្រាប់ការ​អភិវឌ្ឍ​ផ្ទាល់​ខ្លួន​​របស់​ពួកគេ ។ ចូរ​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​គោលដៅ​ទាំងនេះ ។ សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​​ទាំងឡាយ ​ដែល​បាន​ប្រាប់​​​នៅក្នុង​មេរៀន​ថ្ងៃ​​​នេះ ។

( ចម្លើយ​ ឆ្លើយនឹងលំហាត់​មានដូច​ខាង​ក្រោម ៖ ១. ពិត, ២. ខុស, ៣. ពិត, ៤. ខុស, ៥. ពិត, ៦. ខុស ) ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

ការធ្វើ​ដដែលៗ​ជួយ​សិស្ស​ឲ្យ​ចាំ​នូវ​ទីតាំង​នៃ​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។ សូមប្រើ​កាត​ចំណេះចំណាន​បទគម្ពីរ ឬ​ឲ្យសិស្ស​បង្កើត​ជា​កាត​ផ្ទាល់ខ្លួន​របស់ពួកគេ ដោយ​សរសេរ​ពាក្យគន្លឹះ ឬ​អត្ថន័យ​នៅ​ផ្នែក​ដែល​គ្មានការ​​កត់ចំណាំ ឬសន្លឹក​ក្រដាស ហើយ​សរសេរ​សេចក្ដីយោង​នានា​នៅ​ផ្នែក​ម្ខាង​ទៀត ។ សូម​បំបែក​សិស្ស​ឲ្យធ្វើ​ការ​ជា​ដៃគូ ។ ចូរ​សុំ​ពួកគេ​ឲ្យ​ធ្វើសួរ​គ្នា​ទៅវិញទៅមក​ដោយប្រើ​កាត​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ​កាត​ទាំងនេះ​ញឹកញាប់ ដើម្បី​សួរ​ខ្លួន​គេ និងសួរ​គ្នា​ទៅវិញ​ទៅមក ។ អ្នកអាច​នឹង​ប្រើ​តម្រុយ​នៅលើ​កាត​ ដើម្បី​ធ្វើជា​សកម្មភាព​ប្រណាំ​ង​បទគម្ពីរ​ជាមួយ​នឹង​សិស្ស​ក្នុងថ្នាក់ ( សូមមើល « ប្រណាំង​ខគម្ពីរ » នៅក្នុង​សេចក្ដីបន្ថែម​នៃ​សៀវភៅ​សិក្សា​នេះ ) ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ២:៧  ។ « នាង​ប្រសូត​បាន​បុត្រា​ជា​ចំបង​មក »

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ដូច​ខាង​ក្រោម អំពី​ស្ថានភាព​នៃ​ការ​ប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ៖

« យើង​ឃើញ​ថា​វា​អស្ចារ្យ​ណាស់​ដែល​បុត្រា​ដ៏​ល្អ ប្រណិត ដែល​ជា​ព្រះយេហូវ៉ា​ពេញ​ដោយ​ព្រះចេស្ដា​ពី​បូរាណ នឹង​យាង​មក​ប្រសូត​ជា​ជីវិត​រមែងស្លាប់​ក្នុង​ស្ថានភាព​ដ៏​ទន់ទាប​បំផុត ។ ផ្ទះសំណាក់​ជា​កន្លែង ​ដែល​តូចទាប​ទៅ​ហើយ​​តែ​នោះ​មិន​មែន​ជា​ផ្ទះសំណាក់​ឡើយ ។ ផ្ទុយទៅវិញ​នោះ​ជា​ក្រោល​សត្វ ដែល​ទារក​តូច​ត្រូវ​បាន​ដាក់​ផ្ដេក​លើ​ចំបើង​ក្នុង​ស្នូក ​ជាទីកន្លែងដាក់ចំណីឲ្យសត្វ ។ ទោះ​ជា​យ៉ាង​ណា ការយាង​ចុះ​ដ៏​អស្ចារ្យ​គឺ​ថា ព្រះយេស៊ូវ​គួរតែ​ត្រូវបាន​ចុះមកក្នុង​ជីវិត​រមែង​​ស្លាប់​នេះ ទោះ​បី​ជា​ទ្រង់​គួរតែ​ប្រសូតមក​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ល្អ និង ថ្លៃថ្នូរ​បំផុតក៏​ដោយ ។ យើង​មាន​សេចក្ដី​ស្ញើច​ជាមួយ​ប៉ុល ‹ ដោយ​ចាត់​ព្រះរាជ​បុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ​បែប​ដូច​ជា​សាច់​ឈាម ដែល​តែងតែ​មាន​បាប › [រ៉ូម ៨:៣​] ដើម្បី​ទ្រង់​បាន​ប្រសូត​ជា​ទារក ដើម្បី​ទ្រង់​បាន​ចម្រើន​ព្រះជន្ម​ជា​កុមារ ក្រោយ​មក​ជា​បុរស​ដែល​ស៊ូទ្រាំ​នូវ ‹ ការល្បួង និង ​ការឈឺចាប់​នៃ​រាងកាយ សេចក្ដីស្រេកឃ្លាន និង ​ការនឿយហត់ › [​​ម៉ូសាយ ៣:៧] សូម្បី​តែ​សេចក្ដី​ស្លាប់ ។

« តើ​ទ្រង់​ជា​អង្គ​ដែល​សោយរាជ្យ​លើ​ស្ថានសួគ៌ ជា​អង្គ​បង្កបង្កើត​ផែនដី​ដ៏​មហិមា​នឹង​​ប្រសូត​មក ‹ ស្រប​តាម​ខាង​ឯ​សាច់ឈាម › (នីហ្វៃទី ១ ១១:១៨) ហើយ​យាង​ទៅ ( សូមមើល​នីហ្វៃទី១ ១៧:៣៩) ដោយ​កម្សត់​​កម្រ ត្រូវគេ​ប្រមាថ និង ​ធ្វើ​ទុក្ខទោស ហើយ​បញ្ចប់​ព្រះជន្ម​ដោយ​ការឆ្កាង​យ៉ាង​ដូចម្ដេច​ទៅ ? » (« The Condescension of God and of Man » [First Presidency’s Christmas devotional, ថ្ងៃ ទី ៧ ខែ​ធ្នូ ឆ្នាំ ២០១៤], lds.org/broadcasts) ។

លូកា ២:១៩។ « ម៉ារានាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​​ចិត្ត »

ខណៈ​ដែល​វា​សំខាន់​ ដើម្បី​យើង​ចែកចាយទីបន្ទាល់របស់​យើង​ជាមួយ​អ្នកដទៃ នោះ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា យើង​គប្បី​ចែកចាយ​បទពិសោធន៍​ពិសិដ្ឋ​របស់​យើង ​តែ​នៅពេល​យើង​បំផុសគំនិត​ឲ្យ​ធ្វើ​ដូច្នោះប៉ុណ្ណោះ ៖

« វា​មិន​ឆ្លាត​វៃ​ទេ​ដើម្បី​បន្ដ​និយាយ​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដែល​ខុស​ប្រក្រតី​នោះ ។ វា​គួរ​តែ​ត្រូវ​បាន​ការពារ​ដោយ​យកចិត្តទុកដាក់ និង ​ចែកចាយ​តែ​ពេល​ដែល​ព្រះវិញ្ញាណ​បំផុសចិត្ត​អ្នក​ ​ឲ្យ​ប្រើ​វា​ដើម្បី​ប្រទានពរ​ដល់អ្នកដទៃ​បាន​ហើយ ។ …

« ខ្ញុំ​ស្ដាប់ឮ​ប្រធាន ម៉ារ៉ុន ជី រ៉ូមនី បានប្រឹក្សា​ដល់​ប្រធាន​​បេសកកម្ម និង ភរិយា​របស់​ពួកគាត់​ម្ដង​នោះថា​… ‹ ខ្ញុំ​ឃើញ​ថា បើ​ខ្ញុំ​និយាយ​ដោយ​មិន​យកចិត្តទុកដាក់​ចំពោះ​រឿង​ដែល​ពិសិដ្ឋ នោះ​ព្រះអម្ចាស់​នឹង​ពុំ​ទុកចិត្ត​ខ្ញុំ​ទេ › ។

« ខ្ញុំ​ជឿ​ថា យើង​ត្រូវ​រក្សា​រឿង​ទាំងនេះ ហើយពិចារណា​វា​នៅក្នុង​ដួងចិត្ត​របស់​យើង ដូច​លូកា បាន​និយាយថា ម៉ារា បានធ្វើ​នូវព្រឹត្តការណ៍​ដ៏អស្ចារ្យ​ដែល​ទាក់ទង​នឹង​ការ​ប្រសូត្រ​នៃ​ព្រះយេស៊ូវ » (​«The Candle of the Lord»Ensignខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៣ ) ។

លូកា ២:៤៧។ « ពួក​អស់​អ្នក​ដែល​ឮ​ទ្រង់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ពី​ប្រាជ្ញា ហើយ​និង​ពាក្យ​ចម្លើយ​របស់​ទ្រង់ »

ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀន​យើង​ដូច​តទៅនេះ​អំពី​យុវវ័យ​របស់ព្រះយេស៊ូវ​គ្រីស្ទ ៖

« កាល​នៅ​កុមារភាព ទ្រង់​មាន​គ្រប់​បញ្ញា​ដែល​ចាំបាច់​ដើម្បី​អាច​ឲ្យ​ទ្រង់​គ្រប់គ្រង និង ​ត្រួតត្រា​​លើ​នគរ​ពួកសាសន៍​យូដា ហើយ​អាច​ដោះស្រាយ​វែកញែក​ជាមួយ​បណ្ឌិត​ដ៏​ឆ្លាតបំផុត និង ចេះដឹង​បំផុត​អំពី​ច្បាប់ និង​ ភាពជា​ព្រះ ហើយ​បាន​បង្កើត​ទ្រឹស្ដី​ និង ការ​អនុវត្ត​​ដែល​លេច​មក​ដូចជាធ្វេស​ប្រហែល បើ​ប្រៀបធៀប​នឹង​ប្រាជ្ញា​ដែល​ទ្រង់​បាន​ទទួល​មក ប៉ុន្តែ​ទ្រង់​គឺជា​កុមារតូច​ម្នាក់​ប៉ុណ្ណោះ ហើយ​ការ​ខ្វះ​កម្លាំង​ខាង​រូបកាយ ទោះជា​ដើម្បី​ការ​ពារ​ខ្លួន​ព្រះអង្គទ្រង់​ ហើយរងទុក្ខលំបាក​នៅក្រោម​​ភាព​ត្រជាក់ ស្រេក​ឃ្លាន និងរហូត​ដល់សុគត » ( History of the Church៦:៦០៨ ) ។