បណ្ណាល័យ
មេរៀនទី ៥០ ៖ លូកា ១០:១-៣៧


មេរៀនទី ៥០

លូកា ១០:១-៣៧

សេចក្តី​ផ្ដើម

ព្រះ​យេស៊ូវ​បាន​ហៅ បង្រៀន និង​បញ្ជូន​ពួកចិតសិប​នាក់​​ឲ្យ​ចេញទៅ ។ ពួក​គាត់​បាន​ផ្សាយ​ដំណឹងល្អ ព្យាបាល​អ្នកឈឺ បណ្ដេញ​អារក្ស​អាសោច ហើយ​ត្រឡប់មក​រាយការណ៍​អំពី​ដំណើរ​រឿង​នៃ​កិច្ចការ​របស់ពួកគេ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ដល់​អ្នក​ប្រាជ្ញ​ខាង​ច្បាប់ម្នាក់​អំពី​រឿង​ប្រៀបធៀប​នៃ​សាសន៍​​សាម៉ារី​ល្អ ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១០:១-២៤

ព្រះអម្ចាស់ហៅ ប្រទានអំណាច និង​ណែនាំ​ដល់​ពួកចិត​សិបនាក់

សូម​យក​ប្រអប់​មួយ​ដែល​មានដាក់ពេញ​ទៅដោយ​វត្ថុ (ដូចជា បាល់​ដែល​មានទំហំផ្សេងៗ​គ្នា ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​ឡើង​មក​ខាងមុខ​ថ្នាក់ ។ ចូរ​សុំ​ឲ្យសិស្ស​កាន់​វត្ថុ​ដែល​អ្នក​ផ្ដល់​ឲ្យពួកគេមិនត្រូវឲ្យវាធ្លាក់ ឬ​ដាក់​វាចុះ​ឡើយ ។ សូម​ផ្ដល់​វត្ថុ​ទាំងឡាយ​ដល់​សិស្ស​ម្នាក់ រហូត​ដល់​គេ​ពុំ​អាច​កាន់​វា​អស់ ហើយ​មាន​វត្ថុ​ខ្លះ​ធ្លាក់ចុះ ។ បន្ទាប់មក​សួរ​ដល់សិស្ស​ ៖

  • តើអ្នកអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ការពារ​កុំ​ឲ្យ​វត្ថុ​ទាំងនេះ​ធ្លាក់ចុះ ?

បើ​ចាំបាច់ សូម​ផ្ដល់​យោបល់​​ឲ្យ​សិស្ស​សុំ​ជំនួយ​ពី​អ្នក​ដទៃ​នៅក្នុង​ថ្នាក់ ។ សូម​បន្ដ​ផ្ដល់​វត្ថុ​ទាំងឡាយ​ទៅដល់​សិស្ស ហើយ​អនុញ្ញាត​ឲ្យ​គេ​ ហុចវា​ខ្លះ​ទៅ​សិស្ស​ផ្សេងទៀត ។ បន្ទាប់​មកអញ្ជើញ​សិស្សឲ្យ​អង្គុយ​ចុះវិញ ។

  • តើអ្នក​អាច​ប្រៀបធៀប​សកម្មភាព​នេះ​ទៅនឹង​របៀប​ដែល​អ្នកដឹកនាំ​សាសនាចក្រ​គ្រប់គ្រង​ការ​ទទួលខុសត្រូវ​របស់ពួកគេ​យ៉ាង​ដូចម្ដេច ?

សូម​រំឭក​សិស្ស​ថា ព្រះអង្គសង្គ្រោះបាន​ហៅ​ពួក​សាវក​ដប់ពីរ​នាក់ ហើយបាន​បញ្ជូន​ពួកគេ​ឲ្យចេញទៅ​ដើម្បី​ជួយ​នៅក្នុង​កិច្ចការ​របស់ទ្រង់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួកសាវក​នឹង​ត្រូវការ​អ្នកដទៃ​ទៀត​ឲ្យ​ជួយ​ពួកគេ​បង្រៀន និង​បម្រើ ដើម្បី​ឲ្យពរជ័យ​នៃ​ដំណឹងល្អ​អាច​ត្រូវ​បាន​នាំ​ទៅ​ដល់​មនុស្ស​ទាំងអស់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១០:១-២ ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្សផ្ទៀងតាម​រកមើលអ្នក​ដែល​ព្រះ​អម្ចាស់​បាន​តែងតាំង ​ដើម្បី​ជួយពួក​សាវក​ឲ្យ​ធ្វើកិច្ចការ​របស់ពួកលោក ។

  • តើ​នរណា​ដែល​ព្រះអម្ចាស់​តែងតាំង​ដើម្បីជួយ​ទ្រង់​នៅ​ក្នុងកិច្ចការ​របស់ទ្រង់ ? តើ​តួនាទីរបស់ពួក​លោក​មានអ្វីខ្លះ ?

ចូរ​ពន្យល់​ថា ពាក្យពួក​ចិតសិបនាក់​នៅក្នុងលូកា ១០:១សំដៅទៅ​លើ​​តំណែង​មួយ​នៅក្នុង​បព្វជិតភាព​មិលគីស្សាដែក ។ តំណែង​ដូចគ្នានេះ​មាននៅក្នុង​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​សព្វថ្ងៃនេះ ។ ( បើ​អាច​ធ្វើទៅបាន ចូរ​បង្ហាញ​ទំព័រ​ដែលមានចំណង​ជើង « អ្នកមានសិទ្ធិអំណាចទូទៅ និង​អ្នកកាន់តំណែង​ទូទៅ​នៃ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » នៅក្នុង​ទស្សនាវដ្ដី​សន្និសីទ​ថ្មីៗ​បំផុត​នៃ​ទស្សនាវដ្ដី EnsignLiahona​) ។ ឥឡូវ​មាន​កូរ៉ុម​នៃ​ពួកចិតសិបនាក់​ជាច្រើន ប៉ុន្តែ​មាន​តែ​សមាជិក​នៃ​កូរ៉ុមពីរ​ដំបូង​ប៉ុណ្ណោះ ដែលត្រូវ​បាន​ហៅ​ជា​អ្នកមានសិទ្ធិអំណាច​ទូទៅ ។ កូរ៉ុម​នីមួយៗ អាច​មាន​ចំនួនសមាជិក​​ដល់​ទៅ ៧០ នាក់ ។ កិច្ចការ​របស់ពួកគាត់​ដើម្បី​ផ្សាយដំណឹងល្អ និង​ដើម្បី​ជួយ​គ្រប់គ្រង​សាសនាចក្រ គឺ​ត្រូវបាន​ដឹកនាំ​ដោយ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​គណៈ​ប្រធាន​នៃ​ពួកចិត​សិបនាក់ ( សូមមើលគ. និង ស. ១០៧:២៥-២៦​, ៣៤សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ« ពួកចិតសិបនាក់ »,scriptures.lds.org) ។

  • យោងតាម ខ​ទី ២តើ​ព្រះអម្ចាស់​មានបន្ទូល​ថាអ្វី​ដែល​​តិចតួច​សម្រាប់​ចម្រូត​នៃ​ព្រលឹង ?

  • តើសេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀនអំពី​កិច្ចការ​របស់ព្រះអម្ចាស់​មកពី​ខគម្ពី​រទាំង​​នេះ ? ( សិស្ស​គួរ​ប្រាប់​ពី​សេចក្ដីពិត​​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់​ហៅ​អ្នក​ធ្វើការ​បន្ថែមពី​លើ​ពួក​សាវក​ដប់ពីរនាក់​ដើម្បី​តំណាង​ឲ្យ​ទ្រង់ ហើយ​ដើម្បីជួយ​ទ្រង់​នៅក្នុងកិច្ចការ​របស់ទ្រង់ )

  • បន្ថែមពី​លើ​ពួកសាវក និងពួកចិតសិបនាក់ តើនរណា​ផ្សេងទៀត​ដែលមានទំនួលខុសត្រូវ​ដើម្បីជួយ​ព្រះអម្ចាស់​ក្នុងកិ​ច្ចការ​របស់ទ្រង់​សព្វថ្ងៃ​នេះ ? ( សមាជិក​សាសនាចក្រ​ទាំងអស់ ) ។

ចូរ​ពន្យល់​ថា ដូច​ដែលព្រះអង្គសង្គ្រោះ​បាន​ប្រកាស​អំពី​តម្រូវការ​អ្នក​ធ្វើការ​បន្ថែម​ដើម្បី​ច្រូត​យក​សេចក្ដី​សង្គ្រោះ ពួកព្យាការី​ថ្ងៃ​ចុង​ក្រោយ​ក៏អំពាវនាវ​រក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​បន្ថែម​ដោយ​ខ្ជាប់ខ្ជួន​ផងដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​ដោយ​ប្រធាន ថូម៉ាស អេស ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« ខ្ញុំ​រំឭក​ឡើង​វិញ​នូវ​អ្វី​ដែល​ពួកព្យាការី​បានបង្រៀន​ជា​យូរ​លង់មក​ហើយ—ថា​រាល់យុវជន​ដែលមានលក្ខណៈសម្បត្តិ​សក្ដិសម និង​មានសមត្ថភាព​គ្រប់រូប គួរ​តែ​ត្រៀម​​ខ្លួន​បម្រើ​បេសកកម្ម ។ ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា គឺ​ជា​កាតព្វកិច្ច របស់​បព្វជិតភាព —ជា​កាតព្វកិច្ច ដែល​ព្រះអម្ចាស់រំពឹងចង់​បាន​ពី​យើង ជា​អ្នក​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យនូវអ្វីៗ​ជា​ច្រើន ។ យុវជន​ទាំងឡាយ ខ្ញុំ​សូមដាស់​តឿន​ដល់​អ្នក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ។ …

« ពាក្យសម្ដី​ទៅ​កាន់​យុវនារី​ទាំងឡាយ ៖ ខណៈដែល​អ្នក​ពុំ​មាន​នូវ​ទំនួល​ខុសត្រូវបព្វជិតភាព ដូចគ្នា​នឹង​យុវជន​ដើម្បី​បម្រើ​​ជាអ្នក​​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ក្ដី ក៏​អ្នកអាច​ធ្វើការ​ចូលរួម​ចំណែក​ដ៏​មាន​តម្លៃ​ជា​អ្នកផ្សព្វ​ផ្សាយសាសនា​បានផងដែរ ហើយ​យើង​ស្វាគមន៍​ចំពោះ​ការបម្រើ​របស់​អ្នក » ( « As We Meet Together Again » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥–៦ ) ។

  • ក្រៅ​ពី​ការ​បម្រើ​បេសកកម្ម​ពេញម៉ោង តើ​យើង​អាច​ជួយ​ព្រះអម្ចាស់​នៅក្នុងកិច្ចការ​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក ឬនរណា​ម្នាក់​ដែល​អ្នក​ស្គាល់​មាន​បទពិសោធន៍​អ្វីខ្លះ​ ដែលបាន​​រីករាយ​នៅក្នុងការ​ជួយ​កិច្ចការ​របស់ព្រះ​អម្ចាស់​នោះ ?

សូមសង្ខេបលូកា ១០:៣-២៤​ដោយ​ពន្យល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​​សេចក្ដីណែនាំ​ដល់ពួកចិតសិបនាក់​អំពី របៀប​ដើម្បីបំពេញ​ទំនួល​ខុសត្រូវ​របស់​ពួកគេ ។ ទ្រង់​ក៏បាន​វាយ​ផ្ចាល​មនុស្ស​នៅក្នុងទីក្រុង​ផ្សេងៗ​ ដែល​បានបដិសេធ​កិច្ចការ​របស់ទ្រង់​ផងដែរ ។ ពួកចិតសិបនាក់ ក្រោយមក​បាន​រាយការណ៍​អំពី​កិច្ចការ​របស់ពួកគេ​ថ្វាយព្រះយេស៊ូវ ហើយទ្រង់​បាន​ប្រទាន​សេចក្ដីណែនាំ​បន្ថែម​ដល់ពួកគេ ហើយ​រីករាយ​នឹង​ពួកគេ​ផងដែរ ។

លូកា ១០:២៥-៣៧

ព្រះយេស៊ូវ​រៀបរាប់​រឿងប្រៀបធៀប​អំពី​សាសន៍​សាម៉ារីល្អ ។

សូមសុំឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« មនុស្ស​នៅជុំវិញ​យើង​ពុំ​ល្អ​ឥតខ្ចោះ​នោះទេ ។ មនុស្ស​ធ្វើ​នូវ​រឿង​ដែល​រំខាន អន់ចិត្ត និងខឹង ។ នៅក្នុង​ជីវិត​រមែង​ស្លាប់នេះ វា​នឹងតែងតែ​របៀប​នោះ​ជានិច្ច » (« The Merciful Obtain Mercy »​Ensignឬ​Liahonaខែ ឧសភា ឆ្នាំ ១០១២ ទំព័រ ៧៧ ) ។

សូមអញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​ពិចារណា​ថា​តើ​ពួកគេ​ស្គាល់​នរណា​ម្នាក់​ដែលធ្វើ​រឿង​ដែល​រំខាន អន់ចិត្ត ឬ​ខឹង​ពួកគេ​ឬទេ ។

  • ហេតុអ្វី​ក៏វា​ពិបាក​ដើម្បីស្រឡាញ់​នរណា​ម្នាក់​ ដែល​​ប្រព្រឹត្ត​​នូវ​រឿង​ទាំងនេះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​រកមើល​សេចក្ដីពិត​នៅពេលពួកគេ​សិក្សាលូកា ១០:២៥-៣៧ដែល​អាច​ដឹកនាំ​ពួកគេ​នៅពេល​ពួកគេ​ប្រាស្រ័យទាក់ទង​នឹង​​បុគ្គល​ម្នាក់ៗ ដែល​អាច​នឹង​ពិបាក ​ដើម្បីស្រឡាញ់​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានលូកា ១០:២៥ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើលសំណួរ​ដែលអ្នក​ប្រាជ្ញខាង​ច្បាប់​បានសួរ​ដល់ព្រះអង្គសង្គ្រោះ ។

  • តើអ្នក​ប្រាជ្ញ​ខាង​ច្បាប់នោះ​បានសួរអ្វី​ខ្លះ​ដល់​ព្រះអង្គ សង្គ្រោះ​ ?

សូមអញ្ជើញ​​សិស្ស​ម្នាក់​អាន លូកា ១០:២៦-២៨ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប ។ ​បន្ទាប់​មក​ចូរ​អញ្ជើញ​សិស្ស​ឲ្យរាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​គោលការណ៍អ្វីខ្លះ​ដែល​យើង​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ​ ដែលស្ដីពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួលបាន​ជីវិត​ដ៏​អស់កល្បជានិច្ច ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀងគ្នា​នេះ​ដូចតទៅ ៖ ដើម្បីទទួលបានជីវិត​ដ៏អស់កល្បជានិច្ច យើង​ត្រូវ​ស្រឡាញ់​ព្រះ ហើយស្រឡាញ់​អ្នកជិត​ខាង​យើង​​ឲ្យដូច​ខ្លួន​យើង ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • យោងតាមខទី ២៧តើ​យើង​ត្រូវ​ស្រឡាញ់​ព្រះយ៉ាង​ដូចម្ដេច ?

  • តើ​ដើម្បី​ស្រឡាញ់ព្រះ​​ដោយ​អស់​ពីចិត្ត​ អស់ពីពលំ អស់ពីគំនិត ហើយ​អស់ពីកម្លាំងរបស់​អ្នក​មានន័យ​យ៉ាង​ណា ?

សូមចង្អុល​បង្ហាញ​ឃ្លា « ស្រឡាញ់​អ្នកជិត​ខាង​យើង​ឲ្យដូច​ខ្លួន​យើង » នៅលើ​ក្ដារខៀន ។ ដើម្បីជួយសិស្ស​យល់​នូវ​អត្ថន័យ​ដើម្បី​ស្រឡាញ់​អ្នកជិត​ខាង​យើង​ឲ្យដូច​ខ្លួន​យើង សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​ នូវ​អ្វីៗ​ដែល​ពួកគេ​ធ្វើ​អំឡុង​ថ្ងៃ​ធម្មតា​មួយ ។ ( ចំនុច​ទាំងនោះ​អាច​រួមមាន ការ​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​នោះ ការ​ទទួលទានអាហារ ការ​ដេក ការធ្វើកិច្ចការ​សាលា ជាដើម ) ។

បន្ទាប់ពីការសរសេរ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ថា​តើ​សកម្មភាព​របស់​ពួកគេ​ប៉ុន្មាន​ដែល​ផ្ដោត​ទៅលើ​ខ្លួន​ពួកគេ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ចេញមក​ពីលំហាត់​នេះ ?

  • តើ​វិធី​មួយចំនួនណាខ្លះ ​ដែល​យើងអាចយកចិត្ត ទុកដាក់​កាន់តែញឹកញាប់​ទៅលើ​សុខុមាលភាព​របស់អ្នកដទៃ ហើយ​ព្យាយាម​ស្រឡាញ់​ពួកគេ​ឲ្យ​ច្រើន​ដូច​ដែល​យើង​ស្រឡាញ់ខ្លួន​យើង​ ?

  • តើ​វិធីមួយចំនួនណាខ្លះ ​ដែលយើងអាច​ធ្វើ​ការណ៍​នេះ​ទោះជា​អំឡុង​សកម្មភាព​ទាំងឡាយ​ដែល​យើង​ធ្វើ​សម្រាប់​ខ្លួន​យើង ? ( ឧទាហរណ៍​អាច​រួមមាន ការ​ទទួលទានអាហារ​ជាមួយ​នឹង​អ្នក​ទាំងឡាយ​ដែល​ហាក់ដូចជា​ឯកោ ឬ​សរសើរ​អ្នក​ដទៃ​អំឡុង​សកម្មភាព​នៅ​សាលា​របស់​យើង ) ។

  • តើ​អ្នកគិត​ថា ការ​ស្រឡាញ់ព្រះ និង​អ្នកជិតខាង​របស់​យើង ​ឲ្យ​ច្រើនដូចជា​យើង​ស្រឡាញ់​ខ្លួន​យើង អាចជួយ​យើង​រីកចម្រើន​ឆ្ពោះ​ទៅកាន់ជីវិត​អស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់អានលូកា ១០:២៩ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលសំណួរ​ទីពីរ​ដែល​អ្នកប្រាជ្ញ​ខាង​ច្បាប់​បាន​សួរ​ដល់​​ព្រះយេស៊ូវ ។

  • តើ​សំណួរ​ទីពីរ​របស់​អ្នកប្រាជ្ញ​ខាង​ច្បាប់​ជាអ្វី ?

សូម​រៀប​ចំ​សិស្ស​មួយ​ចំនួន​ឲ្យ​សម្ដែង​រឿង​ប្រៀបធៀប​អំពី​សាសន៍​សាម៉ារី​ដ៏ល្អ​នៅក្នុងលូកា ១០:៣០-៣៥។ សូមអញ្ជើញសិស្ស​ម្នាក់​ឲ្យ​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ ហើយ​សិស្ស​ដទៃ​ទៀត​សម្ដែង​តួ​ជា​បុរស​សាសន៍​យូដា​ដែល​ត្រូវ​របួស ចោរ​ពីរនាក់ សង្ឃ សាសន៍លេវី និងសាសន៍​សាម៉ារី ។ ( បើ​អ្នកមាន​សិស្ស​តិចតួច​នៅក្នុង​ថ្នាក់ ពួកគេ​អាច​ដើរ​តួជា​ច្រើនប្រភេទ ) ។ អ្នកអាច​នឹង​ចង់​ផ្ដល់​នូវវត្ថុ​ខ្លះ ដែល​មាន​ដូច​ជា ស្លាក​ឈ្មោះ សំលៀក​បំពាក់​បន្ថែម​ដើម្បី​យក​មកពី​បុរស​សាសន៍​យូដា ប្រអប់ពីរ​ដែល​តំណាង​ឲ្យ​ប្រេង និង​ស្រា កៅអីរុញ​តំណាង​ឲ្យ​សត្វ​ព្រៃ និង​កាក់​ពីរ​ដើម្បីតំណាង​ឲ្យ​ប្រាក់​បួនកាក់ ។ (កំណត់ចំណាំ ៖ អ្នកអាច​នឹង​ចង់​ជ្រើសរើស​អ្នកចូលរួម ហើយ​ផ្ដល់​ការ​ណែនាំ​​ជាក់លាក់​ដល់ពួកគេ​ មុន​ថ្នាក់​រៀន​ចាប់ផ្តើម​​ដើម្បីប្រាកដ​ថា ការ​សម្ដែង​មានប្រសិទ្ធភាព សមរម្យ និង​សុវត្ថិភាព ) ។

សូម​អញ្ជើញ​អ្នកអត្ថាធិប្បាយឲ្យ​អានលូកា ១០:៣០-៣៥ឮៗ ហើយ​សុំ​ឲ្យ​អ្នកទាំងឡាយ​ដែល​ចូលរួម​សម្ដែង​រឿង​ប្រៀបធៀប ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេងទៀត​ក្នុងថ្នាក់​ផ្ទៀងតាម ហើយរក​មើល​នូវ​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀនអំពី​នរណា​ជា​អ្នក​ជិត​ខាង​របស់​យើង ។ បន្ទាប់ពី​ការ​សម្ដែង​រឿង សូមអញ្ជើញ​សិស្ស​ឲ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​អង្គុយ​ពួកគេ​វិញ ។

  • តើ​សកម្មភាពណា​របស់​សាសន៍​សាម៉ារី​ធ្វើ​ឲ្យអ្នកចាប់​អារម្មណ៍បំផុត ?​

ដើម្បីជួយសិស្ស​ឲ្យ​យល់​ដឹង​កាន់តែ​ល្អ​ប្រសើរ អំពី​អ្វី​ដែល​អាច​រំពឹងទុក​មកពី​សង្ឃ​ម្នាក់ សាសន៍​លេវី និង​សាសន៍​សាម៉ារី សូមអញ្ជើញ​សិស្សម្នាក់​ឲ្យអាន​នូវការ​ពន្យល់​ដូច​ខាង​ក្រោម ៖

ពួកសង្ឃ និងពួកលេវី បានកាន់​បព្វជិតភាព​អើរ៉ុន ហើយ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​បម្រើ​ព្រះ និង​បង​ប្អូន​របស់​ពួកគេ ទាំង​ពីរ​ក្រុម​នៅក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​ជា​គ្រូ​បង្រៀន និង​ជា​គំរូ​នៃ​ក្រឹ​ត្យវិន័យរបស់ព្រះ ។ អ្នកកាន់បព្វជិតភាព​ទាំងនេះ​បាន​ដឹង​ដោយពេញ​លេញ​អំពី​បញ្ញត្តិ​ឲ្យ « ស្រឡាញ់​អ្នកជិត​ខាង​ដូច​ជា​ខ្លួន​ឯង » (លេវីវិន័យ ១៩:១៨) ហើយ​​យក​ចិត្តទុកដាក់​នឹង​មនុស្ស​ចម្លែក និង​អ្នកធ្វើ​ដំណើរ ( សូមមើលលេវីវិន័យ ១៩:៣៤,២៥:៣៥) ។ ផ្ទុយទៅវិញ « ពួក​សាសន៍​សាម៉ារី​គឺជា​ពួក​អ៊ីស្រាអែល​ខ្លះ និងពួកសាសន៍​ដទៃខ្លះ ។ សាសនា​របស់ពួកគេ​គឺ​មានភាព​ចម្រុះ​របស់​សាសនា​យូដា និង​ជាមនុស្ស​ដែល​គ្មានជំនឿ និងការ​អនុវត្ត​ខាង​សាសនា​ទេ ។ … ពួក​យូដា​បាន​កើត​មាន​ [ ការ​ស្អប់ ] ​ចំពោះ​ពួក​សាសន៍​សាម៉ារី ដោយ​សារ​សាសន៍​សាម៉ារី បាន​ក្បត់​ពី​សាសនា​អ៊ីស្រាអែល » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សាសន៍​សាម៉ារី » ,scriptures.lds.org) ។ ទាំង​សាសន៍​យូដា និង​សាសន៍​សាម៉ារី បាន​ចេញទៅ​តាម​ផ្លូវ​របស់ពួកគេ​ដើម្បី​ចៀស​ពី​គ្នា ។

  • នៅក្នុង​រឿង​ប្រៀបធៀប ហេតុអ្វី​ក៏​ទង្វើ​របស់សង្ឃ លេវី និង​សាសន៍​សាម៉ារីមានភាព​ភ្ញាក់ផ្អើល​ដូច្នេះ ?

  • តើ​មូលហេតុអ្វី​ខ្លះ​ដែល​សាសន៍​សាម៉ារី​អាច​នឹង​មិន​ត្រូវ​ជួយ​ដល់​សាសន៍​យូដា​ដែល​របួស​នោះ ?

  • យោងតាមខទី ៣៣តើ​អ្វី​ដែលបាន​បណ្ដាល​ឲ្យ​សាសន៍​សាម៉ារី​ត្រូវ​ធ្វើទង្វើ​នោះ នៅពេល​គាត់​បាន​មើល​ឃើញ​បុរស​ដែល​របួស​នោះ ?

ចូរ​ចង្អុល​បង្ហាញថា ការ​មានចិត្ត​មេត្តាករុណា មានន័យ​ថាសម្គាល់​ឃើញ​តម្រូវការ ឬ​ឧបសគ្គ​របស់​មនុស្ស​ម្នាក់ទៀត ហើយ​មានអារម្មណ៍​នូវបំណងប្រាថ្នា​មួយ​ដើម្បី​ធ្វើ​អ្វី​ដែល​យើងអាច​ធ្វើ​បាន ​ដើម្បី​ជួយ​មនុស្ស​នោះ ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ម្នាក់​អាន លូកា ១០:៣៦-៣៧ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលអ្វី​ ដែល​ព្រះអង្គសង្គ្រោះ​​បានបង្រៀន​ដល់​អ្នកប្រាជ្ញ​​ខាង​ច្បាប់​នោះ ។

  • តើ​រឿង​ប្រៀបធៀប​នេះ​ឆ្លើយតបនឹង​សំណួរ​នៅក្នុងខទី ២៩​ថា « នរណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ » យ៉ាងដូចម្ដេច ?

សូម​ជួយសិស្ស​ឲ្យ​យល់​ថា ការ​ប្រើ​សាសន៍សាម៉ារី​នៅ​ក្នុង​រឿង​ប្រៀបធៀប​នេះ​របស់​ព្រះអង្គ​សង្គ្រោះ ឲ្យ​យោបល់​ថា អ្នកជិត​ខាង​របស់​យើង គឺ​មិនគ្រាន់តែ​ជា​មនុស្ស​ដែល​រស់នៅជិត​យើង​​ប៉ុណ្ណោះទេ ប៉ុន្តែ​គឺជា​កូន​ចៅ​របស់ព្រះវរបិតា​សួគ៌​គ្រប់រូប—រួម​ទាំង​អ្នកទាំងឡាយ​ដែល​យើង​ពិបាក​ស្រឡាញ់​បំផុត​ផងដែរ ។

ចូរ​សុំ​​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ការណ៍ដូចខាង​ក្រោម​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« យើង​ចាំបាច់​ត្រូវ​ចងចាំ​សុភាសិតមួយថា យើង​បង្កើត​មិត្ត​របស់​យើង នោះព្រះ​បាន​បង្កើត​អ្នកជិត​ខាង​របស់យើង—គ្រប់​ទីកន្លែង ។ ក្ដីស្រឡាញ់​ពុំ​គួរ​មាន​ព្រំដែន​នោះទេ ។ … ព្រះគ្រីស្ទ​មានបន្ទូល​ថា ‹ ដ្បិត​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ណា ដែល​ស្រឡាញ់​ដល់​ខ្លួន នោះ​តើ​បាន​បំណាច់​អ្វី ? ឯ​ពួក​អ្នក​យក​ពន្ធ តើ​គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ដែរ​ទេ​ឬ​អី​ › ? (ម៉ាថាយ ៥:៤៦) » (« The Lord’s Touchstone »​ Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៣៥ ) ។

  • យោង​តាម ខទី ៣៧តើ​ព្រះអង្គ​សង្គ្រោះ​​បានបង្រៀន​ដល់​អ្នក​ប្រាជ្ញ​​ខាង​ច្បាប់​ឲ្យ​ធ្វើ​អ្វី​ខ្លះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​ម្ដងទៀត​អំពី​បុគ្គល​ម្នាក់ៗ​ដែល​ពួកគេ​បាន​គិត​ពីមុន ដែល​អាច​​នឹង​ពិបាក​ក្នុង​ការ​ស្រឡាញ់ ។

  • តើយើងអាច​ធ្វើអ្វីខ្លះ ដើម្បីស្រឡាញ់ និង​មានចិត្ត​មេត្តាករុណា​ចំពោះ​អ្នកទាំងឡាយ​ដែល​យើង​ពិបាក​ស្រឡាញ់ ?

  • ចូរ​ពិចារណា​អំពីគ្រា​មួយ ដែលអ្នក ឬ​នរណា​ម្នាក់ដែល​អ្នកស្គាល់ បានធ្វើតាម​ការ​ទូន្មាន​របស់ព្រះអង្គសង្គ្រោះ​ឲ្យ « ស្រឡាញ់ … អ្នកជិត​ខាង​ដូច​ជា​ខ្លួន​ឯង » (លូកា ១០:២៧) ។ តើ​លទ្ធផល​គឺជា​អ្វី ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែលបាន​បង្រៀន​នៅ​ក្នុងមេរៀន​ថ្ងៃនេះ ។ ចូរសរសេរ​សេចក្ដីថ្លែង​ពុំ​ពេញលេញដូចខាង​ក្រោមនៅ​លើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​​វា​ក្នុង​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​កំណត់ហេតុ​ការ​សិក្សា​​ព្រះគម្ពីរ ៖ ខ្ញុំនឹង​ធ្វើតាម​គំរូ​របស់​សាសន៍​សាម៉ារី​ដ៏ល្អ​ដោយ …

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ១០:៣៧។ « ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ »

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រឹក្សា​ដល់​យើង​ឲ្យ​ប្រុង​ស្ដាប់​ការហៅ​របស់ព្រះអង្គសង្គ្រោះ​ដើម្បី​ឲ្យ​ធ្វើ​ដូច​ជា​សាសន៍សាម៉ារីល្អ ៖

«​ នៅ​ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់ យើង​ម្នាក់ៗ​នឹង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​យេរីខូរ​រៀងៗ​ខ្លួន ។ តើ​អ្វី​ទៅ​នឹង​ជា​បទពិសោធន៍​របស់​អ្នក​រាល់​គ្នា ? តើ​អ្វី​ទៅ​ជាបទពិសោធន៍​របស់​ខ្ញុំ ? តើ​ខ្ញុំ​នឹង​បរាជ័យ​ក្នុង​ការ​សម្គាល់​ឃើញ​អ្នក​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ចំណោម​ពួក​ចោរ ហើយ​ត្រូវ​ការ​ជំនួយ​របស់​ខ្ញុំ​ឬ​ទេ ? ចុះ​អ្នក​វិញ ? ​តើ​ខ្ញុំ​នឹង​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញអ្នក​រង​របួស ហើយ​ឮ​ការ​អង្វរ​របស់​គាត់ ប៉ុន្តែ​ដើរវៀងទៅម្ខាង​ទៀត​ឬទេ ? តើ​អ្នក​យល់​ព្រម​ធ្វើ​ឬ​ទេ ? ​ឬ​តើ​ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញ ស្ដាប់​ឮ ឈប់​បង្អង់ ហើយ​ជាអ្នកជួយ​ឬ​ទេ ? តើ​អ្នក​យល់​ព្រម​ធ្វើ​ឬ​ទេ ?

« ព្រះយេស៊ូវបាន​ប្រទាន​ដល់​យើងនូវ​ពាក្យ​ស្លោកថា​ ៖ ‹ ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ › ។ ពេល​ដែល​យើង​គោរព​តាម​សេចក្ដី​ប្រកាស​នោះ នឹង​មាន​ការ​បើក​ចំពោះទស្សនវិស័យ​របស់​យើង ជា​ទស្សនីយភាព​​អំណរ​មួយ​ដែល​កម្រ​នឹង​ប្រៀប​ផ្ទឹម​បាន​ឡើយ​ » ។ …

« … នៅពេល​យើង​ដើរ​តាមគន្លង​ជំហាន​របស់​សាសន៍​សាម៉ារីល្អ​នោះ នោះ​យើង​ដើរ​តាម​ផ្លូវ​ដែល​នាំ​ទៅរក​ភាព​ល្អ​ឥតខ្ចោះ » (« Your Jericho Road »​Ensign ខែ កុម្ភៈ ឆ្នាំ ១៩៨៩ ទំព័រ ២, ៤) ។