បណ្ណាល័យ
មេរៀនទី ៥៤ ៖ លូកា ១៦


មេរៀនទី ៥៤

លូកា ១៦

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​បានបង្រៀនពី​រឿង​ប្រៀបធៀប​នៃ​​អ្នក​ត្រួត​ត្រា​ទុច្ចរិត​ ។ ពួកផារិស៊ី បាន​ស្ដាប់​ឮ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ហើយ​បាន​រិះគន់​ដល់​ទ្រង់​ ។ រួច​មក​ព្រះយេស៊ូវ​បាន​ស្ដីបន្ទោស​ពួក​ផារីស៊ី ហើយ​បាន​បង្រៀន​ពួកគេ​អំពី​រឿង​ប្រៀបធៀប​នៃ​អ្នកមាន និង​ សាឡា ។

យោបល់​សម្រាប់​ការបង្រៀន

លូកា ១៦:១–១២

ព្រះយេស៊ូវ​បង្រៀន​រឿង​ប្រៀបធៀប​នៃ​អ្នក​ត្រួត​ត្រា​ទុច្ចរិត ។

ចូរ​ពិចារណា​ធ្វើការ​នាំ​យក​វត្ថុ​ខ្លះ​មក​ថ្នាក់​រៀន ដែល​អាច​តំណាងឲ្យ​ទ្រព្យ​សម្បត្តិ និង ​អំណាច​ខាង​លោកិយ ដូចជា​លុយ ឧបករណ៍​អេឡិចត្រូនិច សញ្ញាបត្រ ឡានជ័រ ឬ​រូបភាព​ផ្ទះ​មួយ​ខ្នង ។

សូម​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​សួរ ៖

  • តើ​វត្ថុមួយចំនួន​ណា​ខ្លះ​ ដែល​មនុស្ស​ជាញឹកញាប់​បាន​ដាក់​ដួងចិត្ត​របស់​ខ្លួន​ទៅលើ​វានោះ ហើយព្យាយាមចង់បាន​វា​នោះ ? ( ប្រសិន​បើអ្នក​នាំ​យកវត្ថុ​ទាំង​ឡាយ​មក​ថ្នាក់​រៀន សូម​ដាក់​តាំង​វា​ពេល​សិស្ស​ប្រាប់​អំពី​វត្ថុ​ទាំងនោះ ។ បើ​មិនដូច្នោះទេ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ) ។

  • តើ​ទ្រព្យ​មួយចំនួន​ដែលព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​ស្វែង​រក ​មានអ្វីខ្លះ ? ( សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ចម្លើយ​របស់​សមាជិក​ក្នុង​ថ្នាក់ ដែល​អាច​នឹង​រួមមាន គ្រួសារ​អស់កល្បជានិច្ច ភាព​សុខសាន្ដ សេចក្តីអំណរ និង​សិរីល្អ​សេឡេស្ទាល ។ សូមណែនាំ​សិស្ស​ឲ្យ​សរសេរ​ក្បាល​រឿងទ្រព្យ​ដ៏អស់កល្បជានិច្ច​នៅ​ខាង​លើបញ្ជី ) ។

សូម​ចង្អុល​បង្ហាញ​ថា យើងអាច​រីករាយ​នឹង​ទ្រព្យ​ទាំងនេះអស់កល្បជានិច្ច​ មួយ​ចំនួនទាំងនេះ​នៅក្នុង​ជីវិត​នេះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​អំពី​ទ្រព្យ​អស់កល្បជានិច្ច​ណាមួយ ដែល​ពិតជាសំខាន់​ចំពោះ​​ពួកគេ​​ ។ សូម​អញ្ជើញ​សិស្សឲ្យ​រក​មើលសេចក្ដីពិតទាំងឡាយ នៅពេលពួកគេ​សិក្សា​លូកា ១៦ដែលអាច​ជួយ​ពួកគេ​ទទួលបាន​ទ្រព្យ​ដ៏អស់កល្បជានិច្ច ។

សូម​ពន្យល់​ថា បន្ទាប់ពីការ​បង្រៀន​រឿង​ប្រៀបធៀប​អំពី​​ចៀម​ដែលបាត់ កាក់​ដែលបាត់ និង​ កូនប្រុសខ្ជះខ្ជាយ នោះ​ព្រះអង្គសង្គ្រោះ​បានបង្រៀន​រឿង​ប្រៀប​ធៀប​អំពី​អ្នកត្រួតត្រា​ទុច្ចរិត ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា អ្នកត្រួតត្រា​ម្នាក់ គឺជា​មនុស្ស​ម្នាក់​ដែល​គ្រប់គ្រង​លើកិច្ចការ​អាជីវកម្ម ប្រាក់ ឬ​ទ្រព្យសម្បត្តិ​របស់មនុស្ស​ម្នាក់ទៀត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១៦:១-២ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យសិស្សក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​បុរស​អ្នកមាន​នៅ​ក្នុង​រឿង​ប្រៀបធៀប​នេះ​បាន​រៀន​អំពី​ការ​ត្រួតត្រា​របស់​គាត់ ។

  • តើ​អ្នកត្រួតត្រា​បានធ្វើ​អ្វី​ខ្លះ​ ជាមួយ​នឹង​ទ្រព្យ​របស់​បុរស​អ្នកមាន ?

  • តើ​លទ្ធផល​នៃ​ភាព​ខ្ជះខ្ជាយ​របស់​អ្នកត្រួតត្រា​គឺជាអ្វី ? ( គាត់​នឹង​បាត់បង់​ការងារ ) ។

សូម​សង្ខេបលូកា ១៦:៣-៧ដោយពន្យល់​ថា អ្នកត្រួតត្រាបារម្ភ​អំពី​អ្វី​ដែល​គាត់​នឹង​ធ្វើ នៅពេល​គាត់​បាត់​បង់​ការ​ងារ​របស់​គាត់ ដោយសារ​តែ​គាត់​ពុំ​មានអារម្មណ៍​ថា គាត់អាច​ធ្វើ​ការ​ដោយកម្លាំងដៃ ហើយ​ខ្មាស់​អៀន​ខ្លាំង​ដើម្បី​សុំទានគេ ។ គាត់​បាន​រៀបចំ​ផែនការ​មួយ ដែល​គាត់​បាន​គិត​ថា វា​អាច​នាំ​ទៅរក​ឱកាស​ការងារ​ក្នុង​ផ្ទះ​ផ្សេងទៀត ។ គាត់បាន​ទៅ​ជួប​នឹង​អ្នកជំពាក់បំណុល​ពីរ​នាក់របស់​អ្នក​មាន ហើយ​បាន​បញ្ចុះ​ថ្លៃ​បំណុល​របស់​ពួកគេ​នោះ​យ៉ាង​ច្រើន ដែល​គាត់​សង្ឃឹម​ថា នឹង​ទទួលបាន​ការ​ពេញ​ចិត្ត​ពី​ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១៦:៨ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យសិស្សក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​នូវរបៀប​ដែល​បុរស​អ្នកមាន​បាន​ឆ្លើយតប នៅពេល​គាត់​បាន​ដឹងអំពី​ទង្វើ​របស់​អ្នកត្រួតត្រា​ខ្លួន​នោះ ។ ចូរ​ពន្យល់​ថា «មនុស្ស​របស់​ផង​លោកីយ៍​នេះ » គឺ​ជា​មនុស្ស​ចេះតែគិតអំពីទ្រព្យខាង​លោកិយ ហើយ​ថា « មនុស្ស​របស់​ផងពន្លឺ » គឺ​ជា​អ្នកដើរ​តាមព្រះ ឬ​ចេះតែគិតអំពីទង្វើខាង​វិញ្ញាណ ។

  • តើបុរស​អ្នកមានឆ្លើយតបយ៉ាង​ដូចម្ដេច ពេល​គាត់​បាន​ដឹងអំពី​សកម្មភាព​របស់អ្នកត្រួតត្រា ? តើ​អ្វីខ្លះ ដែលបុរស​អ្នក​មាន​បាន​សរសើរ​? ( បុរស​អ្នកមាន​បាន​សរសើរ​អំពីភាព​វៃឆ្លាត​របស់​អ្នកត្រួតត្រា នៅក្នុង​ការ​ទទួល​យក​ការ​ពេញចិត្ត​របស់​កូន​បំណុល​របស់​បុរស​អ្នកមាន ) ។ គាត់​ពុំ​បានសរសើរ​ដល់​ភាព​មិនស្មោះត្រង់​របស់អ្នកត្រួតត្រា​នោះទេ ) ។

ចូរផ្ដល់​ឲ្យ​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សេចក្ដីថ្លែងការ​ណ៍​ដូច​ខាង​ក្រោម​​ដោយអែលឌើរ ជេម អ៊ី ថាលម៉េហ្គ​ក្នុង កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្សក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែលព្រះអង្គសង្គ្រោះ​កំពុងតែ​បាន​បង្រៀន តាមរយៈ​រឿង​ប្រៀបធៀប​អំពីអ្នក​ត្រួតត្រាទុច្ចរិត ។

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

« ព្រះរាជបំណង​របស់ព្រះអម្ចាស់​យើង គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ផ្ទុយគ្នា​រវាង​ការ​យកចិត្ត​ទុកដាក់ ការ​ចេះគិតគូ និង​ ការ​លះបង់​របស់​មនុស្ស ដែល​ជាប់ទាក់ទង​នៅក្នុង​កិច្ចការ​រកប្រាក់កាសចូល​នៃលោកិយ ហើយ​មនុស្ស​ជាច្រើន​ដែល​មានដួងចិត្តស្ទាក់ស្ទើរ​​កំពុង​អះអាងថាខ្លួន​ កំពុងតែព្យាយាម​ស្វែងរក​ទ្រព្យ​ខាង​វិញ្ញាណ​វិញ ។ …

« … ​ការ​រៀន​មេរៀន​មួយ​មកពី​មនុស្ស​មិនស្មោះត្រង់ និង​មនុស្ស​អាក្រក់ ប្រសិន​បើ​ពួកគេឆ្លាតវៃ​ខ្លាំង​ ក្នុងការ​ផ្ដល់តែនូវ​អ្វី​ដែលពួកគេ​គិត​នា​ពេលអនាគត នោះ​តើ​អ្នក​ដែល​ជាអ្នក​​​ជឿ​ទៅលើ​អនាគត​ដ៏អស់កល្បជានិច្ច​ គប្បី​ត្រៀម​ខ្លួន​កាន់តែ​ច្រើន​ប្រសើរ​ជាងនេះ​ប៉ុណ្ណា​ទៀត​ទៅ ! … លើកតម្កើង​អ្នកត្រួត​ត្រា​ទុច្ចរិត និង​អ្នក​ស្រឡាញ់​ទ្រព្យសម្បត្តិ ពុំ​មែនប្រដូច​នឹង​ភាព​មិន​ស្មោះត្រង់ ការ​លោភលន់ [ការលោភលន់​អត្មានិយម] និង​ការ​ចង់បានទ្រព្យ​​របស់ពួកគេ យ៉ាងហោចណាស់គ្រាន់តែជា​ទង្វើដែលនឹងផ្លាស់ប្ដូរ​ [ជា​បណ្ដោះ​អាសន្ន] ​ប្រដូច​នៅក្នុង​ថាមពល ការ​គិត​ទុកជា​មុន ហើយការ​ផ្គត់ផ្គង់​សម្រាប់​អនាគតរបស់​ពួកគេ​វិញទេ​តើ » (Jesus the Christ, កំណែទី​៣. [ឆ្នាំ ១៩១៦] ទំព័រ ៤៦៣, ៤៦៤) ។

  • តើ​ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​ពួកសិស្ស​របស់ទ្រង់​រៀនអ្វីខ្លះ មកពី​មនុស្ស​ដែល​​ចេះតែគិតអំពីទ្រព្យ​ខាង​លោកិយ​ដែលប្រៀប​ប្រដូច​ទៅនឹង​អ្នក​ត្រួតត្រា​ទុច្ចរិត​នោះ ?

សូម​សរសេរ​ប្រយោគ​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​រៀបចំខ្លួន​ដោយ​ឈ្លាស​វៃ​សម្រាប់អនាគត​ដ៏អស់កល្បជានិច្ច​របស់​យើង …

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន លូកា ១៦:១០-១២ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ ហើយ​រកមើល​អ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​​ថា យើង​ត្រូវ​តែ​ធ្វើ ​ដើម្បី​ត្រូវ​បានប្រទានពរ​នូវ​ជីវិត​អស់កល្ប​ជានិច្ច​ដ៏បរិបូរណ៍ ។ សូមពន្យល់​ថាទ្រព្យ​សម្បត្តិសំដៅទៅលើ​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ រួមមានទាំង ប្រាក់ ទ្រព្យធន និងទំនាក់ទំនង ។

  • តើអ្នកគិត​ថា​វា​មានន័យ​យ៉ាង​ណា​ដើម្បី « ស្មោះត្រង់​ក្នុង​ការ​តូច​បំផុត » (ខទី ១០) ? ( ក្រោយពី​សិស្ស​ឆ្លើយតប​ហើយ សូម​សរសេរ​ឃ្លា​ដូច​ខាង​ក្រោម​នៅ​លើ​ក្តារខៀន ៖ ហើយ​​ប្រើ​ទ្រព្យ​លើ​ផែនដី​ដោយ​សុចរិត…)

សូម​បង្វែរចំណាប់​អារម្មណ៍​របស់​សិស្ស​លើបញ្ជី​នៃទ្រព្យ​សម្បត្តិ​ដ៏អស់​កល្ប​ជានិច្ច​​នៅលើ​ក្ដារខៀន ។

  • តើអ្វី​ដែលធ្វើ​ឲ្យ​អ្វីទាំងនេះ​ជា « សម្បត្តិ​ដ៏​ពិត » (ខទី ១១) ?

ចូរ​សុំ​ឲ្យ​សិស្ស​បញ្ចប់​សេចក្ដីថ្លែង​ការ​ណ៍នៅលើ​ក្ដារខៀន​ ដើម្បី​វា​បង្កើត​គោលការណ៍​មួយ​អំពី​របៀប​ដែល​យើងអាច​ទទួលបាន​ទ្រព្យសម្បត្តិ​ដ៏​អស់កល្បជានិច្ច ។ ( សិស្ស​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​តទៅនេះ ៖ ប្រសិន​បើ​យើង​រៀបចំខ្លួន​ដោយ​ឈ្លាសវៃ​សម្រាប់អនាគត​ដ៏អស់កល្ប​ជានិច្ច​របស់​យើង ហើយ​ប្រើ​ទ្រព្យ​ខាងលោកិយ​ដោយសុចរិត នោះ​យើងអាច​ត្រូវ​បានប្រទាន​ពរ​នូវ​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ )

  • ហេតុអ្វី​ក៏​ពេល​ខ្លះ​វា​ពិបាក​ដើម្បីរៀបចំខ្លួន​សម្រាប់អនាគត​ដ៏អស់កល្បជានិច្ច​របស់​យើង​ដោយឈ្លាស​វៃ និង​ ឧស្សាហ៍ព្យាយាម​ដូច្នេះ ?

  • តើ​យើងអាច​ប្រើ​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​ដោយ​សេចក្ដីសុចរិត​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​ប្រើ​ទ្រព្យ​ខាង​លោកិយ​ដោយសុចរិត​របស់​យើង ឆ្លុះ​បញ្ចាំង​អំពី​ភាពសក្ដិ​សម​របស់​យើង​ដើម្បី​ត្រូវ​បាន​ទុក​ចិត្ត​ជាមួយ​នឹង​ទ្រព្យ​ដ៏អស់កល្បជានិច្ច​យ៉ាង​ដូចម្ដេច ?

លូកា ១៦:១៣-៣១

​ព្រះយេស៊ូវ​ស្ដីបន្ទោស​ពួក​ផារិស៊ី ហើយ​​បង្រៀន​អំពី​រឿង​ប្រៀបធៀប​នៃ​អ្នកមាន និង ​សាឡា ។

សូម​នាំ​សិស្ស​ឲ្យ​ចាប់អារម្មណ៍​ទៅលើ​បញ្ជី​នៅលើ​ក្ដារខៀន ( ឬ ប្រសិន​បើ​អ្នក​នាំ​ពួកគេ​ឲ្យ​ចាប់​អារម្មណ៍​នឹង​វត្ថុ​ ដែល​តំណាង​ឲ្យ​ទ្រព្យ​ខាង​លោកិយ ) ហើយ​សុំ​ពួកគេ​ឲ្យពិចារណា​អំពី​របៀប​​ដែល​ការលោភលន់​ចង់បាន​ទ្រព្យ​ខាង​លោកិយ អាច​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន​​ទ្រព្យ​ដ៏អស់កល្បជានិច្ច ។ សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​ចម្លើយ​ចំពោះសំណួរ​នេះ​នៅពេល​ពួកគេ​សិក្សា​លូកា ១៦:១៣-២៦

សូមសង្ខេបលូកា ១៦:១៣-១៤ដោយ​ការ​ពន្យល់​ថា ព្រះ​អង្គ​សង្គ្រោះ​បានបង្រៀន​ថា យើង « មិនអាច​បម្រើព្រះផង​ទ្រព្យ​សម្បត្តិ​ផង​បានទេ » (​ខទី ១៣) ។ ពួក​ផារិស៊ី​បានស្ដាប់​ឮ​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ ហើយ​ « បាន​ចំអក » (ខទី ១៤) ឬ​រិះគន់​ដល់ទ្រង់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្វែងរក​នៅក្នុងលូកា ១៦:១៤នូវ​ពាក្យ​ដែល​ពិពណ៌នា​អំពី​ពួកផារិស៊ី ហើយ​ផ្ដល់នូវការ​ពន្យល់​មួយ​ អំពីមូលហេតុ​ពួកគេ​បាន​រិះគន់​ដល់ព្រះអង្គសង្គ្រោះ​ចំពោះ​ការ​បង្រៀន​របស់​ទ្រង់ ។

  • ចេញ​មកពី​អ្វី​ដែល​អ្នកបាន​រៀន​អំពី​ពួកផារិស៊ី តើ​ពួកគេ​លោភលន់​ចង់​បានអ្វី ? ( ទ្រព្យសម្បត្តិ និង​ អំណាច​ខាង​លោកិយ [ សូមមើលម៉ាថាយ ២៣:២-៦, ១៤] ) ។

  • ហេតុអ្វី​ក៏អ្នកគិត​ថា ភាពលោភលន់​របស់​ពួកផារិស៊ី បានបណ្តាលឲ្យពួកគេ​រិះគន់​ដល់ព្រះអង្គសង្គ្រោះ​ដូច្នេះ ?

ចូរ​ពន្យល់​ថា ការបកប្រែ​របស់យ៉ូសែប ស្ម៊ីធ អំពី​លូកា ១៦:១៦-២៣​​ ( នៅក្នុង​សេចក្ដីបន្ថែម​ក្នុង​ព្រះគម្ពីរ​ប៊ីប ) ផ្ដល់នូវ​គំនិត​ស៊ីជម្រៅបន្ថែម​ទៅលើ​ការ​ផ្លាស់ប្ដូរ​រវាង​ពួក​ផារិស៊ី និង ព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្តីសង្ខេបនៃ​ការ​បកប្រែ​នេះ​​ដូច​ខាងក្រោម ៖

ពួក​ផារិស៊ី​បានប្រកាស​ថា ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​បទគម្ពីរ​ដែលបាន​ព្យាករ​ដទៃ​ទៀត ( គម្ពីរសញ្ញាចាស់ ) បានបម្រើ​ជា​ច្បាប់​របស់ពួកគេ ហើយពួកគេ​បាន​បដិសេធ​ព្រះយេស៊ូវ​ថា​ជា​ចៅក្រម​របស់ពួកគេ​ឡើយ ។ ព្រះយេស៊ូវ​បានពន្យល់​ថា ក្រឹត្យវិន័យ​របស់​ម៉ូសេ និងពួកព្យាការី បានថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ទ្រង់​បានចោទ​សួរ​ដល់ពួកផារិស៊ី​ចំពោះ​ការ​បដិសេធ​នូវអ្វី​ដែលបាន​សរសេរ​ទុក ហើយ​បាន​បន្ទោស​ពួកគេ​ចំពោះ « បង្ខូច​ផ្លូវ​ត្រង់ » (ការបកប្រែ​របស់យ៉ូសែប ស្ម៊ីធ ​លូកា ១៦:២១) ។ ដើម្បីជួយ​ពួក​ផារិស៊ី ដែល​បាន​ដាក់ដួងចិត្ត​របស់ពួកគេ​លើ​ទ្រព្យ​ខាង​លោកិយ និង​ អំណាច ឲ្យ​យល់​ពី​ឥរិយាបថ និង ​ផលវិបាក​របស់ពួកគេ​ចំពោះ​រឿង​នោះ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រៀបប្រដូច​ពួកគេ​ទៅនឹង​មនុស្ស​អ្នកមាន នៅក្នុង​រឿង​ប្រៀបធៀប​ដែល​បាន​កត់ត្រា​នៅក្នុងលូកា ១៦:១៩-៣១

ចូរ​សុំ​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​បីនាក់​ចូលរួម​នៅក្នុង​ការអាន​រឿង ។ សូម​ចាត់​អ្នក​ស្ម័គ្រចិត្តម្នាក់​ឲ្យអាន​ព្រះបន្ទូល​របស់ព្រះអង្គសង្គ្រោះ ( លូកា ១៦:១៩-២៣) អ្នក​ស្ម័គ្រចិត្ត​ទីពីរ​ឲ្យអាន​ពាក្យ​សម្ដីរបស់​បុរស​អ្នកមាន (លូកា ១៦:២៤, ២៧, ២៨, ៣០) ហើយ​អ្នកស្ម័គ្រចិត្ត​ទីបី​ ដើម្បីអាន​ពាក្យសម្ដី​របស់អ័ប្រាហាំ (លូកា ១៦:២៥, ២៦, ២៩, ៣១) ។ សូម​ណែនាំ​ដល់សិស្ស​ទាំង​នេះ​ ឲ្យអាន​ឮៗ​នូវ​ចំណែក​របស់ពួកគេ​នៅក្នុង​លូកា ១៦:១៩-២៦។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​បុរស​ក្រីក្រ​ម្នាក់​ឈ្មោះ ឡាសា និង ​បុរស​អ្នកមាន​ម្នាក់​បាន​ជួប​ប្រទះ ។

  • តើ​ជីវិត​រមែងស្លាប់​នៃ​បុរស​អ្នកមាន និង ​ឡាសា​មានភាព​ខុសគ្នា​យ៉ាង​ដូចម្ដេច ?

  • តើ​ជីវិត​បន្ទាប់ពី​ជីវិតរមែង​ស្លាប់​របស់​ពួកគេ​ខុសគ្នា​យ៉ាង​ដូចម្ដេច ? ( អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់ថា « ដើមទ្រូង​​របស់អ័ប្រាហាំ » [ខទី ២២] តំណាងឲ្យ​ស្ថានបរមសុខ នៅក្នុងពិភពវិញ្ញាណ ហើយ​ថា « ស្ថាន​នរក » [ខទី ២៣] សំដៅ​ទៅលើ​ស្ថានឃុំ​ព្រលឹង [ សូមមើល Bible Dictionary« Abraham’s Bosom »​« Hell »] ) ។

  • តើតាមរបៀប​ណា ដែល​បុរស​អ្នកមាន​បរាជ័យ​ក្នុងការ​ប្រើទ្រព្យ​សម្បត្តិ​ខាង​លោកិយ​របស់គាត់​ដោយ​សុចរិត​ ?

សូមរំឭក​សិស្ស​ថា បុរស​អ្នកមាន​នៅក្នុង​រឿង​ប្រៀបធៀប​នេះ តំណាង​ឲ្យ​ពួក​ផារិស៊ី​ដែល​មានចិត្តលោភលន់ ។

  • តើ​យើងអាច​រៀនអ្វីខ្លះមកពី​រឿង​ប្រៀបធៀប​នេះ​ អំពី​អ្វី​ដែលនឹង​កើត​ឡើង ប្រសិន​បើ​យើង​មានចិត្ត​លោភលន់ ហើយពុំ​ប្រើ​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ​របស់​យើង​ដោយសុចរិត​នោះ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរគោលការណ៍ដូច​ខាងក្រោម​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​លោភលន់ ហើយ​ពុំ​ប្រើ​ទ្រព្យ​លើ​ផែនដី​របស់​យើង​ដោយសុចរិត នោះទី​បំផុត​យើងនឹង​ទទួល​បទពិសោធន៍​ការ​រងទុក្ខ និង​ វិប្បដិសារី  [ សូមមើល​ផងដែរ គ និង ស ១០៤:១៨]) ។

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​សំគាល់រកនូវសេចក្ដីពិត​បន្ថែម​មកពី​រឿង​ប្រៀបធៀប​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិតអំពី​នរណា​ម្នាក់​ ដែល​គេ​យកចិត្ត​ទុកដាក់​ ដែល​កំពុង​តែ​រស់នៅ​ដោយ​មិនគោរពតាម​ការ​បង្រៀន​របស់ព្រះអង្គសង្គ្រោះ ។​

  • តើ​អ្នកគិត​ថា​អ្វីខ្លះ​ ដែលអាច​បញ្ចុះបញ្ចូល​មនុស្ស​នោះ​ឲ្យ​ប្រែចិត្ត ហើយ​ផ្លាស់​ប្ដូរ​ជីវិត​រស់នៅ​របស់គេ​បាន ?

សូម​អញ្ជើញ​សិស្ស​ដែល​បាន​ចាត់​តាំងនោះឲ្យ​អាន​ផ្នែក​របស់ពួកគេ​នៅក្នុង​លូកា ១៦:២៧-៣១ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលសំណើរ​របស់​បុរស​អ្នក​មាន ។

  • តើ​បុរស​អ្នកមាន​ចង់ធ្វើ​ដូចម្តេចសម្រាប់​បុរស​ទាំង​ប្រាំ​នេះ ? ហេតុអ្វី ?

  • តើ​បុរស​អ្នកមាន​ជឿ​ថា​ អ្វីខ្លះ​នឹង​កើត​ឡើង បើ​ឡាសា​បានលេច​មក​បងប្អូនប្រុស​របស់​អ្នកមាន ?

ចូរ​ពន្យល់​ថា បុរស​អ្នកមាន​បានជឿ​ថា​ បងប្អូន​របស់​គាត់​នឹងប្រែចិត្ត ហើយ​បាន​ផ្លាស់ប្រែ​ចិត្ត​ចំពោះ​សេចក្ដីពិត ប្រសិន​បើ​ឡាសា​បាន​លេច​មក​ឯ​ពួកគេ ។ ការ​ប្រែ​ចិត្តជឿ គឺ « ជា​ការ​ប្រែ​ជំនឿ ចិត្ត និង​ជីវិត​របស់​មនុស្ស​ម្នាក់ ដើម្បី​ទទួល​យក ហើយ​ធ្វើ​ឲ្យ​បាន​ស្រប​តាម​ព្រះហឫទ័យ​នៃ​ព្រះ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែចិត្ត​ជឿ, ការ​ប្រែចិត្ត​ជឿ, អ្នក​ប្រែចិត្ត​ជឿ » ,scriptures.lds.org) ។

  • ស្របតាម​រឿង​ប្រៀបធៀប ហេតុអ្វី​ក៏​អ័ប្រាហាំ​មិន​បញ្ជូន​ឡាសា​ឲ្យ​ទៅ​បង​ប្អូន​ប្រុស​របស់​អ្នក​មាន ?

ចូរ​ចង្អុល​បង្ហាញ​ថា ដោយ​ការ​ប្រាប់​ថា « ម៉ូសេ និង​ ពួក​ព្យាការី » (​លូកា ១៦:២៩, ៣១) ព្រះអង្គ​សង្គ្រោះបាន​យោង​បទគម្ពីរ​ម្ដងទៀត​ថា ពួកផារិស៊ី​បាន​ប្រកាស​អះអាងថា​ជឿ ហើយរស់នៅ​តាម តែ​តាមពិត​បាន​បដិសេធ ។ ចូរ​ពន្យល់​ថា មានមនុស្ស​ម្នាក់ ដែលមាន​ឈ្មោះ ឡាសា ពិតដែលក្រោយមក​បាន​ក្លាយទៅជា « មនុស្ស​ម្នាក់ [ ដែល ] រស់​ពី​ស្លាប់​ឡើង​វិញ » (ខទី ៣១​) នៅពេល​ព្រះអង្គសង្គ្រោះ​បាន​ប្រោស​ជីវិត​ដល់​គាត់ឲ្យរស់ឡើងវិញ (សូមមើលយ៉ូហាន ១១) ។ ក្រោយមក ព្រះយេស៊ូវបាន​ក្លាយទៅជា​អង្គ​ដែលបាន​រស់ឡើងវិញ​ពីការ​សុគត ពេល​ទ្រង់​ត្រូវ​បាន​រស់ឡើងវិញ ។ នៅក្នុង​ឧទាហរណ៍​ទាំងពីរ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​ផារិស៊ី និង​ អ្នកដទៃទៀត បាន​បដិសេធ​ភស្ដុតាង​ដ៏​ទេវភាព​របស់ព្រះអង្គសង្គ្រោះ ហើយពុំ​បានបញ្ចុះ​បញ្ចូល​​ឲ្យប្រែចិត្ត​ទេ ។

  • តើ​សេចក្ដីពិត​អំពី​ការ​ផ្លាស់ប្រែ​ចិត្តជឿ​អ្វីខ្លះ ដែល​យើងអាច​រៀនពី​អ្វី​ដែល​អ័ប្រាហាំ​បានបង្រៀន​អំពី​បុរស​អ្នកមាន​ នៅក្នុង​រឿង​ប្រៀបធៀប​នេះ ? ( សិស្ស​អាច​នឹងប្រាប់​ពី​សេចក្ដីពិត​ផ្សេងៗ​គ្នា ប៉ុន្តែ​សូម​ប្រាកដ​ថា ពួកគេ​ស្គាល់​គោលលទ្ធិដូច​ខាង​ក្រោម​នេះ ៖ ការ​ផ្លាស់ប្រែចិត្តជឿ​កើត​មាន​តាមរយៈ​ការ​ជឿ និង ​ការ​ស្ដាប់​តាមពាក្យ​សម្ដី​របស់ពួក​ព្យាការី ពុំ​មែន​តាមរយៈ​ការ​មើលឃើញ​អព្ភូតហេតុ ឬ​មើល​ឃើញ​ពួក​ទេវតា​នោះទេ) ។

  • ហេតុអ្វី​ក៏​អ្នកគិត​ថា ការ​ផ្លាស់ប្រែចិត្តជឿ​កើត​​មាន​តាមរយៈ​ការ​ជឿ និង​ ការ​ស្ដាប់​តាមពាក្យ​សម្ដី​របស់ពួក​ព្យាការី ជាជាង​តាមរយៈ​ការ​មើលឃើញ​អព្ភូត​ហេតុ ឬ​ការមើល​ឃើញ​ពួក​ទេវតាដូច្នេះ ?

  • តើ​យើងអាច​ជួយ​ដល់​មនុស្ស​ដែល​ជឿ ហើយស្ដាប់​តាម​ពាក្យ​សម្ដី​របស់ពួកព្យាការី​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​បង្រៀន​ជាក់លាក់​មកពីពួកព្យាការី​អ្វីខ្លះ មានឥទ្ធិពល​លើ​ការ​ផ្លាស់ប្រែ​ចិត្តជឿ​របស់អ្នក​ ?

សូមអញ្ជើញ​សិស្សឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ អំពី​របៀប​ដែលពួកគេ​អាច​ជឿ ឬ​ស្ដាប់​នូវការ​បង្រៀន ឬ​ដំបូន្មាន​​ជាក់​លាក់​មកពី​ពួកព្យាការី​បាន​កាន់តែ​ល្អ​ប្រសើរ ដែល​បាន​ជួយពង្រឹង​ដល់ការ​ផ្លាស់ប្រែចិត្តជឿ​របស់ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យអនុវត្ត​តាមអ្វី​ដែលពួកគេ​បានសរសេរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

លូកា ១៦:៩  ។ « ចូរ​ប្រើ​ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្រ​សំឡាញ់​ដល់​ខ្លួន »

ការ​ប្រើ « ទ្រព្យសម្បត្តិ​លោកីយ៍​នេះ ឲ្យ​បាន​មិត្ត​សំឡាញ់​ដល់​ខ្លួន » សំដៅ​ទៅលើ​ការ​ប្រើ​ប្រាក់ ទ្រព្យសម្បត្តិ ឥទ្ធិពល និង​ទំនាក់ទំនង​ខាង​លោកិយ​ដើម្បីសម្រេច​គោលបំណង​សុចរិត ។ ព្រះអង្គ​សង្គ្រោះ​បានប្រទាន​ដំបូន្មាន​នេះ​ដល់​ទាំង​ពួកសិស្ស​របស់ទ្រង់ អំឡុងពេល​នៃ​ការ​បម្រើ​​ក្នុងជីវិត​រមែង​ស្លាប់​របស់​ទ្រង់ និង​ចំពោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ( សូមមើល​គ. និង ស. ៨២:២២) ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពិពណ៌នា​អំពី​របៀប​ដែល​ពួកបរិសុទ្ធ​អាច​អនុវត្ត​ដំបូន្មាននេះ ៖

« វា​ពុំ​មែន​មានន័យ​ថា នៅក្នុង​ការ​ធ្វើ​ជាមិត្ត​ជាមួយ ‹ ទ្រព្យ​សម្បត្តិ​ខាង​សេចក្ដី​ឥតសុចរិត › នោះ​បងប្អូនប្រុស ត្រូវ​ទទួល​យក​វាក្នុងអំពើបាបរបស់ខ្លួន ដើម្បី​ទទួលយក​វា​មកដាក់ក្នុង​ដួងចិត្តរបស់ពួកគាត់ រៀបការនឹង​ទ្រព្យ​សម្បត្តិ ហើយ​បន្ទាប​ខ្លួនចុះទៅដល់កម្រិត​នៃ​បទដ្ឋានរបស់​ពួកគេ​នោះ​ទេ ។ ពួកគេ​អាច​ត្រូវបាន​ធានាឲ្យ​​រស់នៅ​ក្នុងភាព​សុខសាន្ដ​ជាមួយ​នឹង​មារសត្រូវ​របស់​ពួកគេ ។ ពួកគេ​ត្រូវ​ប្រព្រឹត្ត​ដោយសន្ដានចិត្តល្អ ដោយ​សន្តានចិត្តរាក់ទាក់​ជាមួយ​ពួកគេ ដរាប​ណា​គោលការណ៍នោះត្រឹមត្រូវ ហើយ​ប្រកប​ដោយ​គុណធម៌​អនុញ្ញាត​ឲ្យ ប៉ុន្តែ​ពុំ​ត្រូវ​ស្បថ​នឹងពួកគេ ឬ​ផឹក ហើយ​ចូលរួម​នឹង​ពួកគេ​​ឡើយ ។ បើពួកគេ​អាច​កាត់បន្ថយ​ការប្រកាន់ពូជសាសន៍​ ហើយ​បង្ហាញ​នូវ​ឆន្ទៈ​ដើម្បី​ប្រព្រឹត្ត និង ​បង្ហាញ​ពី​ស្មារតី​ប្រកប​ដោយសន្ដានចិត្ត​ល្អ នោះ​វា​អាច​ជួយ​បង្វែរ​ចិត្ត​ពួកគេ​ចេញពី​អារម្មណ៍ល្វីងជូរចត់​របស់ពួកគេបាន ។ ការ​វិនិច្ឆ័យ​គឺ​ទុក​ទៅ​លើ​ព្រះអម្ចាស់ » (Church History and Modern Revelation, វ៉ុលទី ២ [ ឆ្នាំ ១៩៥៣ ], ១:៣២៣ ) ។

ក្នុងនាម​ជា​ពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​តែមានការគោរព និង​ រួសរាយ​រាក់ទាក់​​ជាមួយអ្នកដទៃ ។ នៅក្នុង​ការ​ធ្វើ​ដូច្នោះ យើងអាច​ពង្រីក​ទំនាក់ទំនង​នៃ​ពួកអ្នកស្គាល់​គ្នា​របស់​យើង ហើយ​រៀន​ពី​អ្នកដទៃ ។ តាមរយៈ​ការ​ប្រាស្រ័យទាក់ទង​ដោយស្មោះ នោះ​អ្នកទាំងឡាយ​ដែល​យើង​ទំនាក់​ទំនង អាច​ត្រូវ​បាន​ដឹកនាំ​ឲ្យ​បង្កើត​នូវ​គំនិត​ល្អ​ចំពោះ​យើង និង ​ចំពោះ​សាសនា​ចក្រ​របស់ព្រះអម្ចាស់ ។ ពួកគេ​នឹង​អាច​មករក​យើង ឬ​ការពារ​សាសនាចក្រ ពេល​មាន​តម្រូវការ​កើត​ឡើង ។

លូកា ១៦:១–១២។ ការ​រៀន​មកពី​រឿង​ប្រៀបធៀប​នៃ​អ្នក​ត្រួត​ត្រា​ទុច្ចរិត​

សម្រាប់​មេរៀន​បន្ថែម យើង​អាច​រៀន​ពី​រឿង​ប្រៀបធៀប​អំពី​អ្នក​ត្រួតត្រា​ទុច្ចរិត សូមមើល​បងប្រុស សុង ទីង យ៉ាង ជា​អតីត​ពួក​ចិតសិបនាក់​ប្រចាំ​តំបន់« Parables of Jesus: The Unjust Steward » Ensign ខែ កក្កដា ឆ្នាំ ២០០៣ ទំព័រ ២៨–៣១ ។

លូកា ១៦:១៩-២៦ ។ ផលវិបាក​នៃ​ការ​បដិសេធ​តម្រូវការ​របស់អ្នកដទៃ

បុរស​អ្នកមាន​បានរស់នៅ​យ៉ាង​ប្រណិត ខណៈ​ដែល​ឡាសាបានរង​ទុក្ខ​នឹង​ភាព​ក្រីក្រ ។ ទោះ​ជា​ពុំ​មាន​ការ​ប្រាប់អំពី​អំពើបាប​ជាក់លាក់​ដែល​បុរស​អ្នកមាន​ធ្វើ​នៅក្នុង​រឿង​ប្រៀបធៀប​​នេះ​ក្ដី ក៏​ការ​ពិពណ៌​នា​របស់​ឡាសា រួមទាំង​ភាព​ពិត​ដែលគាត់ត្រូវ​បាន « នាំ​យក​មក​ទម្លាក់នៅ​មាត់​ទ្វារ​របស់​ [ អ្នក​មាន ] ​នោះ » (​លូកា ១៦:២០) បាន​ប្រាប់​ថា បុរស​អ្នកមាន​បាន​បដិសេធ​មិន​ឆ្លើយ​តប​ចំពោះ​ការ​សុំ​ទាន​របស់​ឡាសា​ ដើម្បី​បានសង្គ្រោះឡើយ ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​រំឭក​យើង​ថា យើងទាំងអស់គ្នា​គឺជា​អ្នក​សុំទាន​ចំពោះ​ក្ដីមេត្តាករុណា​របស់ព្រះ ហើយបាន​បង្រៀន​អំពី​ទំនួលខុសត្រូវ​របស់​យើង​ក្នុង​ការជួយ​អ្នកដទៃ ដែល​មានតម្រូវការ​ខាង​សាច់ឈាម ។ លោក​បាន​ធ្វើការ​សន្យា​ដូច​ខាង​ក្រោម ទាក់ទង​នឹង​របៀប​ដែល​យើងអាច​ដឹង​ពី​របៀប​ត្រឹមត្រូវ​ដើម្បី​ផ្ដល់ជំនួយ​នេះ ៖

« [ ព្រះ ] នឹង​ជួយ​អ្នក ហើយដឹកនាំ​អ្នក​នៅ​ក្នុង​ទង្វើ​ដ៏​មេត្តាករុណា​នៃ​ភាពជាសិស្ស ប្រសិន​បើអ្នកមានសតិសម្បាជញ្ញៈ​ចង់ និងអធិស្ឋានសុំ ហើយ​ស្វែងរក​របៀប​ដើម្បីរក្សា​បទបញ្ញត្តិ​មួយ ដែលទ្រង់​បានប្រទាន​ដល់​យើង​ម្ដងហើយម្ដងទៀត​នោះ » (« Are We Not All Beggars? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤១ ) ។

លូកា ១៦:១៩-៣១ ។ ការ​កែ​តម្រូវ​ភាព​លំអៀង​នៃ​ជីវិត​រមែង​ស្លាប់

នៅក្នុង​រឿង​ប្រៀបធៀប​អំពីអ្នកមាន និង ឡាសា បុរស​អ្នកមាន​ត្រូវ​បាន​ប្រាប់​ថា « កាល​ឯង​នៅ​រស់​នៅ​ឡើយ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ គាត់​បាន​តែ​សេចក្តី​អាក្រក់​ទេ ឥឡូវ​នេះ គាត់​បាន​សេចក្តី​កំសាន្ត​ចិត្ត​វិញ ហើយ​ឯង​ត្រូវ​វេទនា » (លូកា ១៦:២៥) ។ បទពិសោធន៍​ផ្សេងគ្នា​របស់បុរស​អ្នកមាន និង​ ឡាសា នៅក្នុង​ជីវិត​រមែង​ស្លាប់ និង ​នៅក្នុងពិភព​វិញ្ញាណ បានបង្ហាញ​ពី​ព្រះចេស្ដា​នៃ​ដង្វាយធួន​ដើម្បី​បង្វែរ ឬ កែប្រែភាព​អយុត្តិធម៌ និង ភាព​មិនស្មើភាព​ដែល​បានជួបប្រទះ​នៅក្នុងជីវិត​នេះ ។ ដោយសារ​តែ​ដង្វាយធួន​របស់ព្រះយេស៊ូវ​គ្រីស្ទ នោះបង្តើតឲ្យមាន​សេចក្ដីយុត្តិធម៌​ឥត​លំអៀង និងជា​មិត្ត​ពួក​សុចរិត ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុមនៃពួកសាវក​ដប់ពីរនាក់បាន​បង្រៀន​ ៖

« ព្រះអង្គ​សង្គ្រោះ​ធ្វើ​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​ដែលយុត្តិធម៌​ត្រឹមត្រូវ ។ គ្មាន​ភាព​អយុត្តិធម៌​ក្នុង​ជីវិត​រមែង​ស្លាប់ ដែល​នៅ​គង់វង្ស សូម្បី​តែ​សេចក្ដី​ស្លាប់ ក៏មិន​គង់វង្ស​ដែរ ដ្បិត​ទ្រង់​ប្រោស​ជីវិត​ឲ្យ​រស់​ឡើង​វិញ ។ នៅ​ទីបំផុតគ្មាន​គ្រោះថ្នាក់ អសមត្ថភាព ការ​ក្បត់ ឬ​ការ​រំលោភបំពាន​ណា នឹង​ពុំ​ត្រូវ​បាន​សង​​ដោយ​សារ​តែ​ក្ដីយុត្តិធម៌ និង​ក្ដីមេត្តា​ករុណា​របស់ទ្រង់​នោះទេ » (« The Resurrection of Jesus Christ, » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១១២) ។

លូកា ១៦:១៩-៣១ ។ ពិភព​វិញ្ញាណ​នៅក្នុង​រឿង​ប្រៀបធៀប​អំពី​បុរស​អ្នកមាន និង ​ឡាសា

« រឿង​ប្រៀបធៀប​អំពី​បុរស​អ្នកមាន និង ឡាសា យោង​ទៅលើ​ស្ថានភាព​ផ្សេងគ្នា​នៅក្នុង​ជីវិត​បន្ទាប់ពី​ជីវិតរមែង​ស្លាប់​ក្នុងពិភពវិញ្ញាណ ៖ ‹ ដើមទ្រូងរបស់អ័ប្រាហាំ › និង ‹ ស្ថាននរក › ( សូមមើល លូកា ១៦:២២–២៣) ។ រឿងប្រៀបធៀបដំបូង​ត្រូវ​បាន​ពិពណ៌នា​ថា​ជា​កន្លែង​លួងលោមចិត្ត នៅក្នុង​ចំណោមនៃ​ពួកស្មោះត្រង់ ( ជាគំរូ​ដ៏​ល្អបំផុត​ដោយ​ឪពុក​អ័ប្រាហាំ ) ដែល​ក្រោយមក​ជា​កន្លែង​ទណ្ឌកម្ម ។ … នៅ​ចន្លោះកន្លែង​របស់​ពួកស្មោះត្រង់ និង​ ‹ ស្ថាននរក › នោះ​មាននូវ ‹ ជង្ហុក​មួយ​យ៉ាង​ធំតាំង​នៅ › (លូកា ១៦:២៦) ដែល​រារាំងការ​ផ្លាស់​ប្ដូរ​រវាង​ទីតាំង​ទាំងពីរ​នេះ ។ …

« … មុននឹង​ការ​សុគត​របស់ព្រះគ្រីស្ទ ពួកវិញ្ញាណ​មកពី​ស្ថានបរមសុខ ពុំអាច​មក​ជួប​នឹង​អ្នក​ទាំងឡាយ​នៅក្នុង​ស្ថានឃុំ​ព្រលឹង​នោះទេ ។ ការបម្រើ​របស់ទ្រង់​នៅក្នុងពិភព​វិញ្ញាណ​បាន​ធ្វើ​ជា​ស្ពាន​​នៃ​ជ្រោះ​រវាង​ស្ថានបរមសុខ និង​ស្ថានឃុំ​ព្រលឹង ដែល​ធ្វើ​ឲ្យ​ពួក​វិញ្ញាណ​ក្នុង​ស្ថានឃុំ​ព្រលឹង​អាច​ទទួល​បាន​សារលិខិត​នៃ​ដំណឹងល្អ​មកពី​អ្នកបម្រើ​ដែល​មានសិទ្ធិ​អំណាច ដែល​បានបញ្ជូន​ឲ្យ​ទៅ​ពី​ស្ថានបរមសុខ ( សូមមើល គ. និង ស. ១៣៨:១៨ –៣៧, យ៉ូហាន ៥:២៥–២៩, ​ពេត្រុស ទី១ ៣:១៨–២១, ៤:៦)» (New Testament Student ManualChurch Educational System manual ឆ្នាំ ២០១៤ ]ទំព័រ ១៧៣) ។ សម្រាប់​ការ​បង្ហាញ​​រូបភាព​អំពីជ្រះ​រវាង​ស្ថានភាព​ទាំងពីរ​នេះ ដែលព្រះគ្រីស្ទ​បាន​សង់​ជាស្ពាន សូមមើល commentary សម្រាប់ លូកា ១៦:១៩–៣១ នៅក្នុង New Testament Student Manual

ការ​បកប្រែដោយ​យ៉ូសែប ស្ម៊ីធ លូកា ១៦:១៦-២៣ ( នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ សេចក្ដីទុច្ចរិត​របស់ពួក​ផារិស៊ី

ដូច​បានកត់ត្រា​នៅក្នុង​ការ​បកប្រែ​របស់​យ៉ូសែប ស្ម៊ីធ លូកា ១៦:១៦-២៣​ព្រះយេស៊ូវ​បាន​ស្ដីបន្ទោស​ពួក​ផារិស៊ី​ចំពោះការ « បង្ខូច​ផ្លូវ​ត្រង់ » (ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១៦:២១[ នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។ របៀប​មួយ​ដែល​ពួកផារិស៊ី​បាន​ធ្វើ​រឿង​នេះ គឺ​តាមរយៈ​ការ​ធ្វើ​ពុត​ជា​ដើរតាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ និង​ បទគម្ពីរ​ដទៃទៀត ខណៈ​ដែល​​​ពួកគេ​ប្រើ​ក្រឹត្យវិន័យ​ដោយ​ជាក់ស្តែង សម្រាប់គោលបំណង​ទុច្ចរិត​របស់ពួកគេ​នោះ ។ ព្រះយេស៊ូវ​បាន​យោង​ទៅគំរូ​មួយ​អំពី​រឿង​នេះ នៅពេល​ទ្រង់​បាន​ហៅ​ពួក​ផារិស៊ី​ថាជា​អ្នក​ប្រព្រឹត្ត​កំផិត ដែល​ពួកគេ​បាន​ឆ្លើយ​តប​ដោយ​កំហឹង​តាមរយៈ​ការ​ចំអកឡកឡឺយ​​ដល់ទ្រង់​ម្ដង​ហើយម្ដងទៀត ។ បន្ទាប់មក​ ព្រះយេស៊ូវ​បានពិពណ៌នា​អំពីការ​យល់​ព្រមមិនសុចរិត​ចំពោះ​ការ​លែង​លះគ្នា​ដោយមូលហេតុ​ផ្សេងៗ​ជាជាង​ដោយ​អំពើ​សាហាយស្មន់ ដែល​ពួកគេ​បាន​ព្យាយាម​ ដើម្បី​ធ្វើ​ដូចជា​ត្រឹមត្រូវ ដោយ​ការ​បង្កាច់​​ក្រឹត្យវិន័យ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​លោក​ម៉ូសេ ( សូមមើល​ផងដែរ​ម៉ាថាយ ១៩:៣-៩) ។ ព្រះអង្គ​សង្គ្រោះ​ក៏​បានប្រកាស​ថា នៅក្នុង​ដួងចិត្ត​នៃ​បុរស​ទាំងនេះ ពុំ​បានជឿ​លើ​ព្រះ​ដោយ​ពិត​ប្រាកដទេ ។

នៅ​ទូទាំង​ការ​បម្រើ​របស់ទ្រង់ ព្រះយេស៊ូវ​បាន​ជួប​នឹង​ការ​បំពាន​របស់​ពួក​ផារិស៊ី ហើយ​បាន​បង្ខូច​ការ​បកស្រាយក្រឹត្យ​វិន័យ​ម៉ូសេ និង ​ការ​បង្រៀន​នៃពួក​ព្យាការី​បុរាណ​ដទៃទៀត ។ ទ្រង់​បាន​ក្លាយជា​ការ​គំរាមគំហែង​មួយចំពោះ​សង្គម និង ​អំណាច​ខាង​នយោបាយ ដែលពួក​ផារិស៊ី​បាន​ទទួល​តាម​អំពើទុច្ចរិត​របស់ពួកគេ ។ ដោយសារ​តែ​រឿង​នេះ ទើប​​ពួក​ផារិស៊ី​ជា​ច្រើន​បានព្យាយាម​សម្លាប់​ព្រះយេស៊ូវ​ ។