បណ្ណាល័យ
មេរៀនទី ៣៤ ម៉ាកុស ១


មេរៀនទី ៣៤

ម៉ាកុស ១

សេចក្ដី​ផ្ដើម

យ៉ូហាន​ បាទីស្ទ បានផ្សាយ​អំពី « ​បុណ្យ​ជ្រមុជទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប » (​ម៉ាកុស ១:៤) ។ បន្ទាប់ពី​យ៉ូហាន​បាន​ជ្រមុជ​ទឹក​ឲ្យ​ព្រះយេស៊ូវ នោះ​ព្រះអង្គសង្គ្រោះ​បាន​ចាប់​ផ្ដើម​ផ្សាយ​ដំណឹងល្អ ហើយ​ធ្វើ​អព្ភូតហេតុ​ដោយ​ព្រះចេស្ដា និង ​សិទ្ធិអំណាច​ដ៏ទេវភាព ។ ទ្រង់​បានបណ្ដេញ​វិញ្ញាណ​អាក្រក់ ហើយ​បានព្យាបាល​មនុស្ស​ឃ្លង់ ។ ព្រះនាម​របស់ទ្រង់​បាន​ឮល្បី​ខ្ទរខ្ទារ​ពេញ​ស្រុក​កាលីឡេ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ១:១-២០

ព្រះយេស៊ូវ​ចាប់​ផ្ដើម​ការ​បម្រើ​របស់ទ្រង់

ក្នុង​រយៈពេល​ពីរ​បីថ្ងៃ​ពីមុន​ថ្នាក់រៀន ចូរ​សួរ​​ដល់​សិស្ស​ពីរនាក់​ប្រសិន​បើ​ពួកគេ​អាច​នឹង​ចែកចាយ​ទី​បន្ទាល់​របស់ពួកគេ​ដោយសង្ខេប​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ថ្នាក់ ។​ បន្ទាប់ពី​ការប្រជុំ សូមអញ្ជើញ​សិស្ស​ពីរនាក់​ឲ្យចែកចាយ​ទីបន្ទាល់​របស់ពួកគេ​អំពី​ព្រះអង្គសង្គ្រោះ ។ បន្ទាប់មក ​សួរដល់​​សិស្សក្នុងថ្នាក់ ៖

  • តើ​ការ​ស្ដាប់​ឮ​ទីបន្ទាល់​មកពី​បុគ្គល​ជា​ច្រើនរូប ជាជាង​ឮ​មក​ពី​បុគ្គល​តែ​ម្នាក់មានតម្លៃ​បែបណាខ្លះ ?

  • តើ​អ្នកគិត​ថា ការសិក្សា​ទីបន្ទាល់​របស់​ម៉ាកុស ក្នុងពេលឥឡូវ​នេះ បន្ទាប់ពី​អ្នកបានសិក្សា​អំពី​ទីបន្ទាល់របស់​ម៉ាថាយ​មានតម្លៃ​បែបណាខ្លះ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ត្រួសៗនូវម៉ាកុស ១:១-៤, ៩-១១ដោយ​ស្ងាត់ស្ងៀម រកមើល​ព្រឹត្តការណ៍​ដែល​ម៉ាកុស បានចាប់​ផ្ដើម​ដំណើរ​រឿង​របស់លោក​អំពី​ជីវិត​របស់ព្រះអង្គសង្គ្រោះ ។

  • តើក្នុង​​ព្រឹត្តការណ៍​អ្វី​​ ដែល​ម៉ាកុស​បាន​ចាប់​ផ្ដើម​ដំណើរ​រឿង​របស់​លោក ?

ចូរ​ពន្យល់​ថា ដំណើរ​រឿង​របស់​ម៉ាកុស​អំពី​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ខុស​ប្លែក​ពី​ដំណើរ​រឿង​របស់​ម៉ាថាយ ។ វា​ចាប់​ផ្ដើមភ្លាមមួយរំពេច ហើយយ៉ាងលឿន ដោយគូស​បញ្ជាក់អំពី​ភាព​ជាព្រះ​របស់ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការ​ផ្ដោត​ទៅលើ​កិច្ចការ និង​ អព្ភូតហេតុ​ទាំងឡាយ​របស់ទ្រង់ ។ ម៉ាកុស ទំនង​ជា​បាន​សរសេរ​ដំណើរ​រឿង​របស់លោក​ផ្ដោតទៅលើ​អ្វី​ដែល​លោក​បានរៀនមកពី​សាវក​ពេត្រុស ។

ចូរ​សង្ខេបម៉ាកុស១:១២-២០ដោយ​ពន្យល់​ថា បន្ទាប់ពី​ព្រះយេស៊ូវ​បាន​តមអាហារ​អស់រយៈពេល ៤០ ថ្ងៃ នោះទ្រង់​ត្រូវ​បាន​ល្បង​ដោយ​អារក្ស ។ ទ្រង់​ក៏បាន​ផ្សាយ​ពី​ការ​ប្រែចិត្ត​នៅ​ស្រុក​កាលីឡេ ហើយ​បាន​ហៅ​ពួកសិស្ស​ឲ្យ​ដើរ​តាម​ទ្រង់​ផងដែរ ។ (កំណត់ចំណាំ ៖ ដំណើររឿង​ទាំងនេះ ត្រូវ​បានបង្រៀន​ជ្រៅជ្រះ​នៅក្នុង​មេរៀន​ទាំងឡាយ​​ក្នុងម៉ាថាយ ៤) ។

ម៉ាកុស ១:២១-៣៩

ព្រះយេស៊ូវ​បាន​បណ្ដេញ​អារក្ស​ចេញ ហើយបាន​ព្យាបាល​អ្នកឈឺ

ចូរ​សរសេរ​ឃ្លាទឹកដី​របស់មារសត្រូវនៅលើក្ដារខៀន ហើយ​សួរ​សិស្ស​ថា​តើ​មានគ្រោះថ្នាក់អ្វី​ខ្លះ ដែលទាហាន​នឹងជួប​ ពេលនៅក្នុងទឹក​ដី​របស់មារសត្រូវ​នោះ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​ពី​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

« អ្នក​រាល់គ្នា​ដែលជា​មនុស្ស​វ័យ​ក្មេង ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ធំឡើងនៅ​ក្នុង​ទឹកដី​របស់មារសត្រូវ ។

« យើង​បានដឹង​មកពី​ខគម្ពីរ​ថា មានសង្គ្រាម​មួយ​នៅ​ឯ​ស្ថានសួគ៌ ហើយ​ថា​លូស៊ីហ្វើរ​បាន​បះបោរ ហើយ​ ‹ ​ត្រូវ​បោះ​ទំលាក់​ទៅ​ផែនដី​វិញ › ជាមួយអ្នកដើរ​តាម​វា [វិវរណៈ ១២:៩] ។ វា​បានតាំងចិត្ត​ថា​ត្រូវ​រំខាន​ផែនការ​របស់ព្រះវរបិតាសួគ៌​របស់​យើង ហើយ​ព្យា​យាម​គ្រប់គ្រងលើ​គំនិត និង ​ទង្វើ​របស់មនុស្ស​ទាំងអស់ » (« Counsel to Youth »EnsignLiahonaខែ​វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៦ ) ។

  • តើជីវិត​របស់​យើង​នៅលើ​ផែនដីនេះ ទំនង​ដូចជា​ស្ថិត​នៅក្នុង​ទឹកដី​របស់មារ​សត្រូវ​តាម​របៀប​ណា ?

ចូរ​សុំ​ឲ្យ​សិស្ស​លើក​ដៃ​របស់ពួកគេ បើ​ពួកគេ​ធ្លាប់​មានអារម្មណ៍​លើសលប់ ដោយសារ​តែ​ឥទ្ធិពល​អារក្ស និង ​ការ​ល្បួង​ដែល​ហ៊ុំ​ព័ទ្ធ​ជុំវិញ​ពួកគេ ។ នៅពេល​សិស្ស​សិក្សាម៉ាកុស ១:២១-៣៩សូមអញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ​ដែល​នឹង​ជួយពួកគេ​ ពេល​ពួកគេ​ប្រឈម​មុខ​នឹង​ឥទ្ធិពល​អារក្ស និ​ង ​ការ​ល្បួង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស១:២១-២២ ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​​កាពើណិម និង ​របៀប​ដែលពួក​យូដា​បានឆ្លើយតប ។

  • ហេតុអ្វី​ក៏​ពួក​យូដា​មានចិត្តភ្ញាក់​ផ្អើល​អស្ចារ្យ​ចំពោះ​ការ​បង្រៀន​របស់ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នកគិត​ថា វា​មាន​ន័យ​យ៉ាង​ណា ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ « ដូច​ជា​មាន​អំណាច » ? (ម៉ាកុស ១:២២) ។

ចូរ​ពន្យល់​ថា ពួក​អាចារ្យត្រូវ​បាន​គេ​ចាត់ទុកថា​ជា​អ្នកជំនាញ​ខាង​ច្បាប់​របស់​ម៉ូសេ ។ នៅពេល​ពួកគេ​ផ្សាយ ជាញឹកញាប់​ពួកគេ​ដកស្រង់​ពីអ្នកមានសិទ្ធិអំណាច​​ពី​អតីតកាល​នៅក្នុងក្រឹត្យ​វិន័យ ( សូមមើលNew Testament Student ManualChurch Educational System manual, ២០១៤ ]ទំព័រ ១០៣) ។ ផ្ទុយទៅវិញ ព្រះយេស៊ូវបាន​មាន​បន្ទូល​ដោយព្រះចេស្ដា និង​ សិទ្ធិ​អំណាច​មកពីព្រះ​វរបិតា​ទ្រង់ ហើយ​ជា​ព្រះយេហូវ៉ា​ដ៏​មហិមា ដែល​បាន​ប្រទាន​ក្រឹត្យវិន័យ​ម៉ូសេ ( សូម​មើល ការបកប្រែ​របស់ យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:៣៧ [ នៅក្នុងម៉ាថាយ ៧:២៩ លេខ​យោង] ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យអានម៉ាកុស ១:២៣-២៦ដោយ​ស្ងាត់​ស្ងៀម ឬ​បង្ហាញ​ដល់​សិស្ស​ក្នុង​ថ្នាក់នូវ​វីដេអូ« Jesus Heals a Possessed Man »( ១:៤៨ )វីដេអូ​ព្រះគម្ពីរ​ប៊ីប​អំពី​ជីវិត​របស់ព្រះយេស៊ូវ​គ្រីស្ទ​មាន​នៅ​ក្នុងLDS.org។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ នៅពេល​ព្រះយេស៊ូវ​បង្រៀន​នៅ​ក្នុងរោងជំនុំ ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ ចូរ​ពន្យល់​ថា « ​វិញ្ញាណ​អសោច​ » សំដៅ​ទៅលើ​វិញ្ញាណ​អាក្រក់ ។

  • តើ​វិញ្ញាណ​អសោច​បានដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ ?

  • តើ​វិញ្ញាណ​អសោច​ស្គា​ល់​ព្រះយេស៊ូវ​យ៉ាង​ដូចម្ដេច ? ( វិញ្ញាណ​អសោច ដែល​ព្យាយាម​មាន​រូបកាយសាច់ឈាម គឺជា​អ្នកដើរ​តាម​របស់​លូស៊ីហ្វើរ ។ ពួកគេ​រស់នៅ​ក្នុង​វត្តមាន​របស់ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ មុននឹង​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្ថានសួគ៌ ) ។

  • ប្រសិនបើ​អ្នក​នៅក្នុង​រោងជំនុំ​នោះ តើ​អ្នក​នឹង​គិត​យ៉ាង​ណា អំពី​ព្រះយេស៊ូវ ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាកុស១​: ២៧-២៨ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រក​មើល​នូវ​របៀប​ដែល​ប្រជាជន​ឆ្លើយ​តប បន្ទាប់ពី​បាន​ឃើញ​ព្រះយេស៊ូវ​បណ្ដេញ​វិញ្ញាណ​អសោច​ចេញ​ពី​មនុស្ស ។

  • តើ​មនុស្ស​បានឆ្លើយតប​យ៉ាង​ដូចម្ដេច ?

  • តើ​ដំណើរ​រឿងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​ព្រះចេស្ដា​របស់ព្រះអង្គសង្គ្រោះ​ ? (សិស្ស​គួរ​ប្រាប់​ពី​សេចក្ដីពិត​​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ព្រះអង្គសង្គ្រោះ​មានព្រះចេស្ដា​លើ​អារក្ស និង ​ពួក​អ្នកដើរ​តាម​វា )

  • តើ​ការ​ដឹង​អំពីសេចក្ដីពិតនេះ អាច​ជួយ​យើង​នៅពេល​យើង​មានអារម្មណ៍​លើសលប់​ដោយសារ​តែ​ឥទ្ធិពល​អាក្រក់ និង​ការ​ល្បួង​ដែល​ហ៊ុំព័ទ្ធ​ជុំវិញ​យើង​យ៉ាង​ដូចម្ដេច ?

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត នៃ​គណៈប្រធាន​ទីមួយ​ ៖

រូបភាព
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

« [ យ៉ូសែប ស្ម៊ីធ ] បាន​ថ្លែង​ថា ‹ វិញ្ញាណ​អាក្រក់​មានកំហិត ដែន​កំណត់ និង​ក្រឹត្យវិន័យ​ទាំងឡាយ ដែល​ពួកគេ​ត្រូវ​បាន​គ្រប់គ្រងលើ › [ នៅក្នុង​History of the Church ៤:៥៧៦ ] ។ ដូច្នេះ សាតាំង និង ពួកទេវតា​របស់វា​ពុំ​មានអំណាច​អ្វី​នោះទេ ។ …

« … ការខិតខំរបស់សាតាំង​អាច​ត្រូវ​បាន​រារាំង​ដោយ​មនុស្ស​ទាំងអស់​ដែល​មករក​ព្រះគ្រីស្ទ​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​តាម​សេចក្ដីសញ្ញា​ និង​ ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ » (« Serving the Lord and Resisting the Devil »Ensignខែ​ កញ្ញា ឆ្នាំ ១៩៩៥ ទំព័រ ៦, ៧ ) ។

  • ស្របតាម​ប្រធាន​ ហ្វោស្ដ តើ​យើងអាច​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួលបាន​អំណាច​កាន់តែ​ខ្លាំង​ដើម្បី​ទប់ទល់​នឹង​អារក្ស ?

  • ស្របតាម​ខ ២៨តើ​អ្វីខ្លះបាន​កើត​ឡើង បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បាន​បណ្ដេញ​វិញ្ញាណ​អសោចនោះ​ចេញ ?

សូម​សង្ខេបម៉ាកុស ១:២៩-៣៩ដោយ​ពន្យល់​ថា ព្រះអង្គ​សង្គ្រោះ​បានព្យាបាល​ម្ដាយ​ក្មេក​របស់​ស៊ីម៉ូន ពេត្រុសពី​ជំងឺ​គ្រុន​ក្ដៅ បាន​ព្យាបាល​​មនុស្ស​ដទៃទៀត​ជាច្រើនដែល​ឈឺ ហើយ​បាន​បណ្ដេញ​អារក្ស​ជាច្រើន​ចេញ​ផងដែរ ។​ ព្រះយេស៊ូវ បាន​បន្ដ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​កាលីឡេ ។

ម៉ាកុស ១:៤០-៤៥

ព្រះយេស៊ូវ បាន​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់ឲ្យ​ជា

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​ត្រួសៗ​នូវម៉ាកុស ១:៤០ដោយ​ស្ងាត់ស្ងៀម រកមើល​ថា​នរណា​មក​រក​ព្រះអង្គសង្គ្រោះ នៅពេល​ទ្រង់​បាន​បន្ដ​ផ្សាយ​នៅ​ក្នុង​ស្រុក​កាលីឡេ ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​ឡើង​មកក្ដារខៀន ។ ចូរ​សុំ​ឲ្យ​សិស្ស​នឹក​ស្រមៃ​ថា សិស្ស​ដែល​ឡើង​មក​ក្ដារខៀន ជា​មនុស្ស​កើត​ឃ្លង់​ម្នាក់ ។

ចូរ​ពន្យល់​ថា ជំងឺ​ឃ្លង់គឺជា​ជំងឺ​រ៉ាំរ៉ៃដែល​ស៊ី​នៅលើ​ស្បែក សសៃប្រសាទ ភ្នែក ឆ្អឹង និង​ សន្លាក់ ។ បើ​ពុំ​ព្យាបាល​ទេ នោះវា​នឹង​នាំ​ឲ្យ​ស្លាប់​យ៉ាង​ឈឺ​ចាប់ ។ នៅជំនាន់​បុរាណ គេមានជំនឿ​ថា បើ​នរណា​ម្នាក់​​ប៉ះពាល់​នឹង​អ្នក​ជំងឺ​ឃ្លង់ នោះ​គេនឹង​ឆ្លង​ជំងឺ​នោះ ។ ចូរ​ចង្អុលទៅ​សិស្ស​ឈរ​នៅ​ក្ដារខៀន ហើយ​សួរ​ ៖

  • ប្រសិនបើ ( ឈ្មោះ​សិស្ស ) គឺជា​មនុស្ស​ឃ្លង់​ម្នាក់​ដែល​រស់នៅ​កាល​ពី​ជំនាន់បុរាណ តើ​គេ​ប្រព្រឹត្តចំពោះ (គាត់ ឬ​នាង) យ៉ាងដូចម្ដេច ?​​

ចូរ​ពន្យល់​ថា ដើម្បី​ការពារ​ដល់​សុខភាព​ និង​ សុខុមាលភាព​របស់​សហគម​ន៍​មួយ នោះ​ពួក​អ្នក​មាន​ជំងឺ​ឃ្លង់ត្រូវ​បាន​បណ្ដេញ​ចេញ​ឲ្យ​ទៅរស់នៅ​ខាង​ក្រៅ​ទីក្រុង ។ ច្បាប់​តម្រូវ​ឲ្យពួកគេ​ស្រែក​ថា​ « អសោច ! » ដើម្បីជា​ការ​ព្រមានដល់​​នរណា​ដែល​ទៅ​រក​ពួកគេ ( សូមមើល Bible Dictionary« Leper »​,លេវីវិន័យ ១៣:៤៤-៤៦) ។ ចូរ​សុំ​ឲ្យ​​សិស្ស​មួយចំនួន​សម្ដែង​ពី​ទិដ្ឋភាព​នេះ ដោយ​ការ​ដើរ​ឆ្លង់​កាត់​សិស្ស​ដែល​តំណាង​ឲ្យ​មនុស្ស​ឃ្លង់ ។​ នៅពេល​ពួកគេ​ដើរ​ជិត ចូរ​សុំ​ឲ្យ​សិស្ស​ដែល​ធ្វើតំណាង​ឲ្យ​មនុស្ស​ឃ្លង់​ស្រែក​ប្រាប់​ថា « អសោច ! អសោច ! » ចូរ​សួរ​ដល់​សិស្ស​ដែល​ដើរ​នោះ ថា​តើ​ពួកគេ​នឹង​មានប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ស្ថានភាព​នេះ ។ បន្ទាប់​មកអញ្ជើញ​សិស្សឲ្យ​អង្គុយ​ចុះវិញ ។

  • តើ​ការ​មានរោគ​ឃ្លង់​ជះ​ឥទ្ធិពល​ដល់ជីវិត​របស់អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា​ខ្លួនជា​​​មនុស្ស​ឃ្លង់ក្នុង​ជំនាន់​របស់ព្រះយេស៊ូវ​គ្រីស្ទ ។​ ចូរ​សួរ​ពួកគេ​អំពី​អ្វី​ដែលពួកគេ​នឹង​ធ្វើ ប្រសិន​បើ​ពួកគេ​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​​យាងមក​នោះ ។

  • ស្របតាមម៉ាកុស ១:៤០តើ​មនុស្សឃ្លង់​បានធ្វើអ្វីខ្លះ នៅ​ពេល​​គាត់​ឃើញ​ព្រះអង្គសង្គ្រោះ ? ( ចូរ​ពន្យល់​ថា ពាក្យមកឯមានន័យ​ថា អង្វរសូម ឬ​អង្វរ ) ។

  • តើ​មនុស្ស​ឃ្លង់​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់គាត់ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀបណា ? តើ​ឃ្លា « បើ​ទ្រង់​សព្វ​ព្រះហឫទ័យ » បញ្ជាក់ពី​ជំនឿ​របស់​មនុស្ស​ឃ្លង់នោះដោយ​របៀបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យអានម៉ាកុស ១:៤១-៤២ដោយស្ងាត់​ស្ងៀម ហើយរកមើល​របៀប​ដែលព្រះអង្គសង្គ្រោះ​ឆ្លើយ​តប​ចំពោះ​ការ​ទូល​អង្វរ​របស់បុរស​នេះ ។

  • តើ​មាន​អ្វី​ខ្លះ​ដែលធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​អំពី​របៀប​ដែល​ព្រះ​អង្គ​សង្គ្រោះ​ឆ្លើយ​តប​ចំពោះ​ការ​អង្វរ​របស់​បុរស​នោះ ?

  • បើអ្នក​ជា​មនុស្ស​ឃ្លង់ តើ​វា​មានន័យ​យ៉ាង​ណាចំពោះ​អ្នក ដែល​ត្រូវ​បាន​ពាល់​ដោយ​ព្រះអង្គសង្គ្រោះ​នោះ ? ហេតុអ្វី ?

  • តើ​ជីវិត​របស់អ្នក​នឹង​បានផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច បើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ព្យាបាល​រោគ​ឃ្លង់​របស់អ្នក​ ?

សូម​សរសេរប្រយោគ​ខាងក្រោមនេះ​នៅលើ​ក្ដារខៀន ៖ រោគ​ឃ្លង់ អាច​ប្រៀបដូច​ទៅនឹង​អំពើបាប ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ថា រោគឃ្លង់​អាច​ប្រៀប​ដូច​ទៅនឹង​អំពើបាប ( សូមមើល លេវីវិន័យ ១៤ ) សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​​ដូច​ខាង​ក្រោមដោយ​អែលឌើរ ប្រូស អរ ម៉ាក់ខនឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខនឃី

« រោគ​ឃ្លង់​នៅ​ក្នុង​ជំនាន់​ព្រះគម្ពីរ​ប៊ីប បន្ថែម​ពី​លើ​ការ​នៅដាច់​​ស្រយាល​ពី​ឥទ្ធិពល​ខាង​រូបកាយ នោះ​វា​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​និមិត្ត​សញ្ញា​នៃ​អំពើបាប និង ភាព​ពុំ​ស្អាតស្អំ ដែល​មានន័យថា ជំងឺ​អាក្រក់នេះ ស៊ីបំផ្លាញ​រូប​កាយ​​សាច់ឈាម ដូច្នេះ​អំពើបាប​វា​ស៊ីបំផ្លាញ​​ខាងវិញ្ញាណរបស់​មនុស្ស​ » (The Mortal Messiahវ៉ុល ៤ [ ១៩៧៩–៨១ ], ២:៤៥ ) ។

  • តើ​រោគឃ្លង់​ប្រៀប​ប្រដូច​ទៅនឹង​អំពើបាប​តាម​របៀប​ណា ? ( នៅក្នុង​ការ​ប្រៀប​ប្រដូច​រោគឃ្លង់​ទៅនឹង​អំពើបាប ចូរ​ប្រាកដ​ថា សិស្ស​យល់​ថា ជំងឺ​ទាំងឡាយគឺ​ពុំចាំបាច់​បណ្ដាល​មក​ពីអំពើបាប​នោះទេ ) ។

ចូរ​អញ្ជើញសិស្ស​ម្នាក់​ឲ្យអាន​សាឡើងវិញ​នូវម៉ាកុស ១:៤០-៤២ឮៗ ដែលពេលនេះត្រូវជំនួសពាក្យ មនុស្ស​មានអំពើបាបជំនួស​ឲ្យ​ពាក្យមនុស្ស​ឃ្លង់​ហើយ​ដាក់ពាក្យអំពើបាបជំនួស​ឲ្យពាក្យរោគឃ្លង់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រកមើល​របៀប​ដែល​យើង​អាច​ប្រៀប​ប្រដូចការ​ព្យាបាល​មនុស្ស​ឃ្លង់​នេះ​ទៅនឹង​ការ​ត្រូវ​បានសម្អាត​ពីអំពើបាប ។

  • នៅពេលអ្នកអាន​ខគម្ពីរទាំងឡាយ​តាមរបៀប​នេះ តើ​ពាក្យអ្វីខ្លះដែល​ផ្ដល់​យោបល់​អំពី​ការ​ទទួលបាន​នូវការ​អភ័យទោស ?

  • តើយើងអាច​ប្រៀបប្រដូច​ អ្វី​ដែលមនុស្ស​ឃ្លង់បានធ្វើដើម្បី​ត្រូវ​បាន​ជាស្អាត​ពី​រោគ​ឃ្លង់ ទៅនឹង​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​បាន​ស្អាត​ពី​អំពើបាបយ៉ាង​ដូចម្ដេច ?

  • តើគោលការណ៍​អ្វីខ្លះ​ដែល​យើងអាច​រៀន តាមរយៈ​ការ​ប្រៀបប្រដូច​ការព្យាបាល​មនុស្ស​ឃ្លង់​ទៅនឹង​ការ​ស្អាត​ពីអំពើបាប ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូចខាងក្រោម​នេះ ៖ នៅពេល​យើងអនុវត្ត​សេចក្ដីជំនឿ ហើយ​មក​រក​ព្រះអង្គសង្គ្រោះ នោះ​ទ្រង់​នឹង​មាន​ក្ដីមេត្តា​ចំពោះយើង ហើយ​សម្អាត​យើងពី​អំពើបាប ។ ដោយប្រើ​ពាក្យ​របស់សិស្ស ចូរសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​យើងត្រូវ​តែអនុវត្ត​សេចក្ដីជំនឿ ហើយមក​រក​ព្រះអង្គសង្គ្រោះ ដើម្បី​ទ្រង់អាច​អភ័យទោស​ដល់​យើង​ពី​អំពើបាប​របស់យើង​តាម​របៀបណា ?

សូម​អញ្ជើញ​សិស្ស​ឲ្យពិចារណា​ម្ដងទៀត​អំពីស្ថានភាពជីវិត​របស់​មនុស្សឃ្លង់​ពីមុន និង ក្រោយពេល​ដែល​គាត់​ត្រូវ​បាន​ជាសះស្បើយ ។

  • តើ​ការ​មក​រក​ព្រះយេស៊ូវគ្រីស្ទដើម្បី​ត្រូវបាន​សម្អាត​ពីអំពើបាប អាច​ផ្លាស់ប្ដូរ​ជីវិត​របស់មនុស្ស​ម្នាក់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នកធ្លាប់បានឃើញ​ជីវិត​របស់​មនុស្ស​ម្នាក់​ផ្លាស់ប្ដូរ បន្ទាប់ពី​ត្រូវ​បាន​សម្អាត​ពី​អំពើបាប តាមរយៈ​ដង្វាយធួនរបស់ព្រះគ្រីស្ទ​នៅពេលណា ? ( សូមប្រាប់​ដល់​សិស្ស​ឲ្យ​​ប្រុងប្រយ័ត្នកុំ​​បញ្ចេញឈ្មោះ​បុគ្គលណាម្នាក់ ឬរៀបរាប់ប្រាប់ពី​អំពើបាប​ពី​អតីត​របស់ពួកគេឡើយ ) ។

ចូរ​សុំ​ឲ្យសិស្ស​​ពិចារណា​អំពី​អំពើបាប​អ្វី​ខ្លះ​ដែលពួកគេ​ចាំបាច់​ត្រូវ​សម្អាត​ចោល ។ សូមអញ្ជើញ​សិស្ស​ឲ្យមករក​ព្រះអង្គសង្គ្រោះ​តាមរយៈ​ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ តាមរយៈការ​អធិស្ឋាន ការប្រែចិត្ត និង ការគោរពប្រតិ្តបត្តិ ដើម្បីទ្រង់​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្អាតបាន ។ សូម​ពិចារណា​ធ្វើការ​ចែកចាយ​ទីបន្ទាល់របស់អ្នក​អំពី​ព្រះចេស្ដា​លាងសម្អាត​នៃ​ដង្វាយធួន​របស់ព្រះអង្គ​សង្គ្រោះ ។

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​ចេញពី ម៉ាកុស ១:៤៣-៤៥ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​រកមើល​ការណែនាំ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់មនុស្ស​ឃ្លង់ដែលបានជាស្អាត ។ សូម​ឲ្យ​សិស្សរាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

ចូរ​ពន្យល់​ថា ក្រិត្យវិន័យ​របស់​ម៉ូសេ តម្រូវ​ឲ្យអ្នកទាំងឡាយ​ដែល​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់ បង្ហាញ​ខ្លួន​ដល់​សង្ឃ​នៅព្រះវិហារបរិសុទ្ធ ហើយ​ថ្វាយ​នូវការ​បូជាមួយ ។

  • តើ​បុរសនោះ​បានធ្វើអ្វីខ្លះ បន្ទាប់ពី​ព្រះអង្គសង្គ្រោះ​បានព្រមាន​គាត់​កុំ​ឲ្យ​ប្រាប់​ដល់អ្នកដទៃ ?

  • តើ​មានអ្វីបាន​កើត​ឡើង ពេល​បុរស​នោះ​បាន​ផ្សាយ​ដំណឹង​អំពី​ការ​ជា​ស្អាត​របស់គាត់ ?

ចូរ​ពិចារណាធ្វើ​ការ​បញ្ចប់​មេរៀន​ដោយ​ការ​សួរ​ដល់សិស្ស​អំពី​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​បំផុត​អំពី​សកម្មភាព​របស់ព្រះយេស៊ូវ​គ្រីស្ទ​ដែលបានកត់ត្រា​នៅក្នុងម៉ាកុសទី ១

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាកុស ១:២៤–២៥។ ហេតុអ្វី​ក៏ព្រះអង្គសង្គ្រោះ​បញ្ជា​ឲ្យពួក​អារក្ស « នៅស្ងៀម » ដូច្នោះ ?

អែលឌើរ ប្រូស អរ ម៉ាក់ខនឃី នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានបង្រៀនថា​ ព្រះយេស៊ូវ « បាន​បដិសេធ​ដោយឥតបែររេថា ​​មិន​អនុញ្ញាតឲ្យ [ពួកអារក្ស] ថ្លែងបន្ទាល់អំពី​ភាព​ជាព្រះរបស់ទ្រង់​ឡើយ​។ ទីបន្ទាល់ផ្លាស់ប្រែចិត្ត​ជឿ​​​កើត​ចេញមកពីព្រះ ពុំ​មែន​មកពី​លូស៊ីហ្វើរ​ឡើយ ។ តើព្រះ​យេស៊ូវ​ទុក​ឲ្យ​ពួក​វិញ្ញាណ​អសោច​ចេញទៅ​ដោយ​គ្មាន​ការ​ស្ដីបន្ទោស​ទេ ឬ​ប្រសិន​បើ​ទ្រង់នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ថ្លែង​ទីបន្ទាល់​អំពីទ្រង់ ( ទោះជា​វាជាការ​ពិត​ក្ដី ) ដែល​​ពួកសាសន៍​យូដា នឹង​ប្រកាស​​ដោះសារ​​កាន់តែខ្លាំង​​ទៅទៀត​ចំពោះ​កំហុស​របស់ពួកគេ​ដើម្បី​ចោទ​ប្រកាន់​ក្លែងទាស់នឹង​ទ្រង់ថា ‹ អ្នក​នោះ​មាន​អារក្ស​ចូល​មែន ហើយ​ក៏​ឆ្កួត​ផង ហេតុ​អី​បាន​ជា​ស្តាប់​វា › ឬ ?​ (យ៉ូហាន ១០:២០) » ។ ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥--៧៣], ១:១៦៨ ) ។

ម៉ាកុស ១:៤០ ។ រោគ​ឃ្លង់

អ្នកអត្ថាធិប្បាយ​ព្រះគម្ពីរ​ប៊ីប​ម្នាក់ បានពិពណ៌នា​អំពី​ឥទ្ធិពល​បំផ្លាញ​នៃ​រោគ​ឃ្លង់​ដូច​ខាង​ក្រោម ៖

« រោគ​វិនិច្ឆ័យ​ និង ​ឥទ្ធិពល​នៃ​ជំងឺ​នេះ គឺ​គួរ​ខ្ពើម​ណាស់ ។ មាន​នូវការ​ហើម ឬក្រមរ​​ពណ៌ស ហើយ​សក់​ប្ដូរ​ពណ៌… ពី​ពណ៌​ធម្មជាតិ​របស់​វា​ទៅ​ជា​ពណ៌​លឿង រួច​ហើយ​មាន​ប្រាកដឡើង​នូវ​ស្នាម​ប្រឡាក់កាន់​តែ​ខ្លាំង​នៅក្នុង​ស្បែក ឬ​មាន​ប្រាកដ​ឡើង​នូវ​សាច់​ស្រស់​​ពេល​ហើម​ ។ … ក្រចក​ដៃ​រង្គោះរង្គើ ហើយ​ជ្រុះ​ក្រចក អញ្ចាញ​ធ្មេញ​ត្រូវ​បាន​ធ្វើ​ឲ្យ​ធំឡើង ហើយ​ធ្មេញ​ពុក​ជ្រុះ​ចេញ ដង្ហើម​មាន​ក្លិន​ស្អុយ ច្រមុះ​ស៊ី​រលួយ ឯម្រាម​ដៃ ដៃ ជើង អាច​នឹង​រលួយ​ដាច់​អស់​ ឬ​ភ្នែក​នឹង​ត្រូវ​ស៊ីរលួយ​អស់ ។ សម្រស់​របស់​មនុស្ស​ត្រូវ​បាន​រលាយ​បាត់ទៅ​ជាការ​ពុក​រលួយ » ( Charles F. DeemsThe Light of the Nations[ ឆ្នាំ​១៨៨៤ ] ទំព័រ ១៨៥ ) ។

ម៉ាកុស ១:៤០–៤២។ តាមរយៈ​ដង្វាយធួន​របស់ព្រះអង្គ​សង្គ្រោះ យើងអាច​ធ្វើ​ឲ្យ​បាន​ស្អាត​ពី​អំពើបាប

អែលឌើរ ស្សាយអិន អិម បូវិន នៃ​ពួក​ចិតសិបនាក់​បាន​បង្រៀន​ថា ៖

« ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ មានសម្រាប់​យើង​ម្នាក់ៗ ។ ដង្វាយធួន​របស់​ទ្រង់​គឺ​ជានិរន្ដន៍ ។ វា​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់រូប សូម្បី​តែ​រូប​អ្នកក្ដី ។ វាអាច​សម្អាត កែ​ជាថ្មី ហើយ​ញែក​ចេញ​ជាបរិសុទ្ធ សូម្បី​តែ​រូប​អ្នក​ក្ដី ។ នោះ​គឺជា​អត្ថន័យ​នៃភាព​ជានិរន្ដន៍​​គឺ--​ទាំងស្រុង ពេញលេញ ទាំងអស់ ជារៀងរហូត ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ បានបង្រៀន ៖ ‹ គ្មាន​ទម្លាប់ គ្មានការ​ញៀន គ្មានការ​បះបោរ គ្មាន​ការ​រំលង គ្មាន​ការ​ក្បត់​សាសនា គ្មាន​ឧក្រិដ្ឋកម្ម​ណា​​ត្រូវបានអនុគ្រោះឲ្យរួចពី​ការ​សន្យា​នៃ​ការ​អភ័យទោស​ទាំងស្រុង​នោះទេ ។ នោះគឺជា​ការ​សន្យា​នៃ​ដង្វាយធួន​របស់ព្រះគ្រីស្ទ › (« The Brilliant Morning of Forgiveness »Ensignខែ​វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២០ ) » (« The Atonement Can Clean, Reclaim, and Sanctify Our Lives »EnsignLiahonaខែ​វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៤ ) ។