បណ្ណាល័យ
មេរៀន​ទី ១៥៣ ៖ វិវរណៈ ៤–៥


មេរៀនទី ១៥៣

វិវរណៈ ៤–៥

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​ឃើញ​តួអង្គ​ដ៏​មាន​សិរី​ល្អ​កំពុង​​ថ្វាយ​បង្គំ​ព្រះវរបិតា​សួគ៌ កាល​ទ្រង់​គង់​នៅ​លើ​បល្ល័ង្ក​របស់​ទ្រង់ ។ យ៉ូហាន​ក៏​បាន​ឃើញ​សៀវភៅ​មួយ​ដែល​ត្រូវ​បាន​ជាប់​ត្រា​ប្រាំពីរ ហើយ​បាន​ឃើញ​កូនចៀម ឬ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​សក្ដិសម​​ដើម្បី​បើក​សៀវភៅ​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ៤

យ៉ូហាន​ឃើញ​តួ​អង្គ​ដ៏​មាន​សិរី​ល្អ​កំពុង​ថ្វាយ​បង្គុំ​ព្រះវរបិតា​សួគ៌

ចូរ​ពិចារណា​ច្រៀង​បទ « សរសើរ​ដល់​ព្រះ​ដ៏​ខ្ពស់ » ( ទំនុកតម្កើង ល.រ. ២៧ ) ជា​ទំនុក​តម្កើង​បើក ឬ​ច្រៀង​ទំនុក​តម្កើង​មួយ​ទៀត​​ដែល​សរសើរ ហើយ​គោរព​ដល់​​ព្រះ ។

សូម​ឲ្យ​សិស្ស​នឹក​ស្រមៃថា ពួកគេ​កំពុង​​ស្ថិត​នៅ​ក្នុង​នគរ​សេឡេស្ទាល ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់​ឲ្យ​ពិពណ៌នា​ថា តើ​ពួកគេ​គិត​ថា​នគរ​សេឡេស្ទាល​មាន​ទិដ្ឋភាព​បែប​ណា ។

សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង វិវរណៈ ៤–៥ សាវក​យ៉ូហាន​បាន​ឃើញ​ការ​និមិត្ត​មួយ​​អំពី​ផ្នែក​នៃ​នគរ​សេឡេស្ទាល ។ សូម​សិស្ស​ស្ម័គ្រចិត្ត​ម្នាក់​ឲ្យ​​ឡើង​មក​គូរ​រូប​នៅ​លើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​បីបួន​នាក់​ប្ដូរ​វេនគ្នា​អាន​ឮៗ​នៅក្នុង វិវរណៈ ៤:១–៨ ហើយ​ឲ្យ​សិស្ស​​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថាយ៉ូហាន​បាន​ឃើញ​អ្វីខ្លះ ។ សូម​ណែនាំ​ដល់​សិស្ស​ស្ម័គ្រ​ចិត្ត​ឲ្យ​គូរ​រូប កាល​ខគម្ពីរ​ទាំងនេះ​ត្រូវ​បាន​គេ​អាន​នូវ​អ្វី​​ដែល​យ៉ូហាន​បាន​ឃើញ ។ សិស្ស​ដែល​អាន​ប្រហែល​ជា​ត្រូវ​ផ្អាក​អាន​ម្ដង​ម្កាល ដើម្បី​ឲ្យ​សិស្ស​​ដែល​គូរ​រូប​មាន​ពេល​​បញ្ចប់​ផ្នែក​នីមួយៗ​នៃ​គំនូរ​នោះ ។ ( សូម​ប្រាប់អ្នក​ស្ម័គ្រ​ចិត្តរួមបញ្ចូល​ត្រង់​ឃ្លា​ « មាន ​១ ​អង្គ ​[ ដែល ]​ គង់​នៅ​លើ​បល្ល័ង្ក » [ ខទី ២ ] ឬ​ព្រះវរបិតា​សួគ៌​ដើម្បី​បង្ហាញ​ការ​គោរព​ចំពោះ​ទ្រង់ ។ សម្រាប់​ការ​ចូល​រួម​បន្ថែម​ទៀត អ្នក​អាច​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ប្ដូរ​វេន​គ្នា​គូរ​រូប ) ។

សូម​ពន្យល់​ថា ការ​ « នៅ​ដោយ​វិញ្ញាណ » ( ខ​ទី ២ ) មាន​ន័យ​ថា ការ​ទទួល​​រង​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​​នៅ​ក្នុង​ស្ថានភាព​ទទួល​វិវរណៈ ឬ​ការ​និមិត្ត​មួយ ហើយ​ពន្យល់​ថា ត្បូង « មណីជោតិ » ​នៅ​ក្នុង ខ​ទី ៣ អាច​បង្ហាញ​អំពី​ត្បូង​ពណ៌ ឬ​ពេជ្រ​មួយ​គ្រាប់ ហើយ​ថា​ « ត្បូង​ទទឹម » ( ខ​ទី ៣ ) គឺជា​ត្បូង​ដ៏​មាន​តម្លៃ​​ដែល​ជាធម្មតា​មាន​ពណ៌​ក្រហម ឬ​ពណ៌​ស្លាទុំ ។

សូម​ពន្យល់​ថា វិវរណៈ​សម័យ​ទំនើប​ជួយ​​យើង​ឲ្យ​យល់​បន្ថែម​ទៀត​អំពី​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ ។ ឧទាហរណ៍ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៧៧ បន្ទាប់​ពី​ព្យាការី​យ៉ូសែប ស្ម៊ីធ​ បាន​ទូល​សូម​ទ្រង់​ដើម្បី​បក​ស្រាយ​​ពី​និមិត្ត​សញ្ញា និង​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កត់ត្រា​នៅ​ក្នុង វិវរណៈ ១–១១ ។

សូម​បំបែក​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​ពីរ ឬ​បីនាក់ ហើយ​ផ្ដល់​ឲ្យ​ក្រុម​នីមួយ​ៗ​នូវ​ឯកសារ​​ដូច​ខាង​ក្រោម​នេះ ។ សូម​អញ្ជើញ​សិស្ស​នៅ​ក្នុង​ក្រុម​នីមួយៗ​​ឲ្យ​អាន​វគ្គ​សេចក្តីយោង​បទគម្ពីរ​ឲ្យ​ឮៗ​រួម​គ្នា ហើយ​សរសេរ​នៅ​លើ​តារាង​នោះ​នូវ​ព័ត៌មាន​បន្ថែម​ដែល​ពួកគេ​រក​ឃើញ​អំពី​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ ។

រូបភាព
handout, Revelation 4

វិវរណៈ ៤

ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ១៥៣

រឿង​ដែល​យ៉ូហាន​បាន​ឃើញ

សេចក្តីយោង​បទគម្ពីរ

ព័ត៌មាន​បន្ថែម

បល្ល័ង្ក ( វិវរណៈ ៤:២–៣ )

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧: ១–៤

អ្នក​ចាស់​ទុំ​ម្ភៃ​បួន​នាក់​មាន​មកុដ​លើ​ក្បាល ( វិវរណៈ ៤:៤ )

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៥

វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះ ( វិវរណៈ ៤:៥ )

ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ​សម្រាប់​ខគម្ពីរ​នេះ​ប្ដូរ ​« ​ផ្កាយ​ ៧ » ​ទៅ​ជា « ពួក​អ្នក​បម្រើ​ទាំង ​៧ » ។ នៅ​ក្នុង​វ័ន្ត​នៃ​ការ​កែ​សម្រួល​អត្ថបទ ​គឺជា​ពួក​អ្នក​បម្រើ​នៃ​ពួក​ជំនុំ​ទាំង​ប្រាំពីរ  ) ។

សមុទ្រ​កែវ ( វិវរណៈ ៤:៦ )

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:១; ១៣០:៦–៩

តួ​មាន​ជីវិតបួន ( វិវរណៈ ៤:៦–៧ )

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:២–៣

តួ​មាន​ភ្នែក​ច្រើន និង​ស្លាប​ប្រាំ​មួយ ( វិវរណៈ ៤:៨ )

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៤

បន្ទាប់​ពី​ផ្ដល់​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​​សិស្ស​ឲ្យ​ប្រាប់​អំពី​ព័ត៌មាន​បន្ថែម​​ដែល​ពួកគេ​បាន​រក​ឃើញ ។ ប្រសិន​បើ​ចាំបាច់ សូម​ប្រើ​ចម្លើយ​ដើម្បី​បញ្ជាក់ ឬ​​បន្ថែមដល់​ការ​យល់​ដឹង​របស់​សិស្ស ៖ ព្រះ​គង់​នៅ​លើ​បល្ល័ង្ក​ក្នុង​នគរ​សេឡេស្ទាល អ្នក​ចាស់​ទុំ​ ២៤ នាក់​មាន​មកុដ​លើ​ក្បាល គឺ​ជា​ពួក​អែលឌើរ​ដ៏​ស្មោះ​ត្រង់​​ដែល​នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប្រាំពីរ ពួក​អ្នក​បម្រើ​ទាំង​ប្រាំពីរ​របស់​ព្រះ​ត្រូវ​បាន​លើក​ឡើង​ពុំ​មែន​វិញ្ញាណ​ទាំង​ប្រាំ​ពីរ​ទេ សមុទ្រ​កែវ​គឺជា​ផែនដី​​នៅ​ក្នុង​ភាព​រុង​រឿង​របស់​វា ស្ថានភាព​សេឡេស្ទាល តួ​ទាំង​បួន​គឺជា​សត្វ​ពិត​ដែល​តំណាង​ឲ្យ​ក្រុម ( ឬ​ប្រភេទ )​ នៃ​តួអង្គ​ដែល​មាន​សិរីល្អ ភ្នែក​តួ​តំណាង​ឲ្យ​ពន្លឺ និង​ចំណេះ​ដឹង​យ៉ាង​អស្ចារ្យ ហើយ​ស្លាប​​របស់​តួ​តំណាង​​ឲ្យ​អំណាច​ដើម្បី​ផ្លាស់​ទី ហើយ​ធ្វើ​សកម្មភាព ។

សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង វិវរណៈ ៤:៨–១១ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​ជន​ទាំងនោះ​​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំ​វិញ​ព្រះ​វរបិតា​សួគ៌​បាន​ថ្លែង ហើយ​ធ្វើ​អ្វីខ្លះ ។

  • តើ​ជន​ទាំងនោះ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជុំ​វិញ​ព្រះវរបិតា​សួគ៌​បាន​ថ្លែង​អ្វីខ្លះ​អំពី​ទ្រង់ ? តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ ?

  • តើ​ពួក​អ្នក​ចាស់​ទុំ​ដាក់​មកុដ​ខ្លួន​ចុះ​ថ្វាយ​​នៅ​ចំពោះមុខ​បល្ល័ង្ក​របស់​ព្រះវរបិតា​សួគ៌​អាច​តំណាង​ឲ្យ​អ្វី ? ( ចម្លើយ​អាច​រួម​មាន​ការ​ទទួល​ស្គាល់​របស់​ពួកគេ​​​ចំពោះ​ភាព​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ ការ​ទទួ​ស្គាល់​របស់​ពួកគេ​ថា ពួកគេ​ជំពាក់​ទ្រង់​នូវភាព​តម្កើង​ឡើង​របស់​ពួកគេ​ ព្រមទាំង​ការ​គោរព ការ​សរសើរ និង​ការលះបង់​ដ៏​ស្ម័គ្រ​ស្មោះ​របស់​ពួកគេ​ចំពោះ​ទ្រង់​​ផងដែរ ) ។

  • តើ​យើងអា​ច​រៀន​គោលការណ៍​អ្វីខ្លះ​មកពី​ដំណើរ​រឿង​នេះ​ថា តើ​ការ​ទទួល​ស្គាល់​ភាព​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌​អាច​ជះឥទ្ធិពល​ដល់​យើង​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​គោលការណ៍​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​ទទួល​ស្គាល់​ភាព​ដ៏​មហិមា​​របស់​ព្រះវរបិតា​សួគ៌ យើង​មាន​បំណង​ប្រាថ្នា​ថ្វាយ​បង្គំ ហើយ​សរសើរ​តម្កើង​ទ្រង់ ) ។

  • តើ​អ្វីទៅ​អាច​ជួយ​យើង​ឲ្យ​ទទួល​ស្គាល់​ភាព​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ ?

វិវរណៈ ៥

យ៉ូហាន​ឃើញ​សៀវភៅ​មួយ​បាន​បិទ​ត្រា​ប្រាំពីរ និង​កូនចៀម​ដែល​មាន​ភាព​សក្ដិសម​ដើម្បី​បើក​វា

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី វិវរណៈ ៥:១–៤ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ថា​យ៉ូហាន​បាន​ឃើញ​អ្វី​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះវរបិតា​សួគ៌ ។

  • តើ​យ៉ូហាន​បាន​ឃើញ​អ្វី​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះវរបិតា​សួគ៌ ? ( សៀវភៅ ឬ​រមូរ​មួយ​ដែល​មាន​ត្រា​ប្រាំពីរ ) ។

សូម​ពន្យល់​ថា កាល​ពី​បុរាណ ឯកសារ​សំខាន់ៗ​ត្រូវ​បាន​បិទភ្ជាប់​នឹង​ត្រា​ធ្វើ​ពី​ដី​ឥដ្ឋ ឬ​ក្រមួន ។ មាន​តែ​ម្ចាស់​ឯកសារ​នោះ និង​ជន​ដែល​ម្ចាស់​ឯកសារ​នោះ​បាន​ផ្ដល់​សិទ្ធិ​​ឲ្យ​ប៉ុណ្ណោះ ដែល​ត្រូវ​បា​ន​អនុញ្ញាត​ឲ្យ​បំបែក​ត្រា​ទាំងនោះ ហើយ​អាន​អត្ថបទ​នោះ ។

  • យោង​តាម ខ​ទី ២តើ​បុគ្គល​ដែល​អាច​បើក​សៀវភៅ​នោះ​​ត្រូវ​មាន​គុណ​សម្បត្តិ​បែប​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្សឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:៦–៧ ដោយ​ស្ងាត់ស្ងៀម រកមើល​និយមន័យ​នៃ​សៀវភៅ និង​ត្រា ។

  • តើ​សៀវភៅ​នោះ​មាន​អ្វី​ខ្លះ ?

សូម​ពន្យល់​ថា រយៈពេល ៧០០០ ឆ្នាំ សំដៅទៅ​លើ​គ្រា​ ចាប់​តាំង​ពី​ការ​ធ្លាក់​នៃ​លោកអ័ដាម និង អេវ៉ា​មកម្ល៉េះ ។ វា​ពុំមែន​សំដៅទៅលើ​អាយុកាលពិត​ប្រាកដ​នៃ​ផែនដី រួមទាំងអាយុ​កាល​នៃ​ការ​បង្ក​បង្កើត​នោះទេ ។

  • យោង​តាម គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧:៧ តើ​ត្រា​ប្រាំពីរ​តំណាង​ឲ្យ​អ្វី ? ( រយៈពេល​ប្រាំពីរ​ពាន់​ឆ្នាំ​នៃ​ការ​កើត​មាន​លោកិយ ដែល​គិត​ត្រឹម​ពី​ការ​ធ្លាក់​របស់​អ័ដាម រហូត​ដល់​ចុង​បញ្ចប់​សតវត្សរ៍ ) ។

សូម​ចង្អុល​បង្ហាញ​ថា ការ​ពិចារណា​អំពី​អត្ថន័យ​​នៃ​សៀវភៅ និង​ត្រា នៅ​ពេល​វា​ទំនង​ថា គ្មាន​នរណា​ម្នាក់​សក្ដិសម​ដើម្បី​បើក​សៀវភៅ​នោះ យ៉ូហាន​ប្រហែល​ជា​បាន​គិត​​ថា​ព្រះទ័យ និង​កិច្ចការ​របស់​ព្រះ​នឹង​ពុំ​ត្រូវ​បាន​បើក​សម្ដែង ឬ​អនុវត្ត​ឡើយ ។

  • តើ​នឹង​មាន​អ្វី​អាចកើត​ឡើង​ចំពោះ​កូនចៅ​របស់​ព្រះវរបិតា​សួគ៌ ប្រសិន​បើ​ផែនការ​របស់​ទ្រង់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួកគេ​មិន​អាច​អនុវត្ត​បាន​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ៥:៥–៧ ឲ្យ​ឮៗ ។ សូម​ពន្យល់​ថា ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​សម្រាប់ ខ​ទី ៦​​ប្ដូរ​សេចក្ដី​យោង​ទាំង​អស់​សម្រាប់​លេខ​ប្រាំពីរ​ទៅ​លេខ​ដប់ពីរ​វិញ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​រក​មើល​ថា ហេតុអ្វី​យ៉ូហាន​ត្រូវ​បាន​ប្រាប់​កុំ​ឲ្យ​យំ ។ អ្នក​គួរ​ពន្យល់​ថា នៅ​ក្នុង​បទគម្ពីរ ជា​រឿយៗ ស្នែង​គឺជា​និមិត្ត​សញ្ញា​មួយ​នៃ​អំណាច ឬ​សិទ្ធិ​អំណាច ភ្នែក​អាច​តំណាង​ឲ្យ​ពន្លឺ និង​ចំណេះ​ដឹង ហើយ​លេខ​ដប់​ពីរ​អាច​តំណាង​ឲ្យ​ការ​គ្រប់​គ្រង និង​ការ​រៀបចំ​មក​ពី​ព្រះ ឬ​បព្វជិតភាព ។

  • ហេតុអ្វី​យ៉ូហាន​ត្រូវ​បាន​ប្រាប់​កុំ​ឲ្យ​យំ ?

  • តើ​ងារ​ដែល​បាន​ប្រើ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ ដូច​ដែល​បាន​កត់​ត្រា​នៅ​ក្នុង វិវរណៈ ៥:៦ បើក​សម្ដែង​អ្វី​ខ្លះ​អំពី​ទ្រង់ ? ( ទ្រង់​គឺជា​ដង្វាយ​ថ្វាយ​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ ​ដើម្បី​ធួន​សម្រាប់​កូនចៅ​របស់​ព្រះ [ សូម​មើល​ផង​ដែរ អេសាយ ៥៣:៧; កូរិនថូសទី ១ ៥:៧​;​ ពេត្រុស​ទី១ ១:១៨–១៩ ] ។ អ្នក​គួរ​ពន្យល់​ថា « កូន​ចៀម ​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ » [ វិវរណៈ ៥:៦ ] សំដៅ​ទៅ​លើ​កូនចៀម​កំពុង​បង្ហាញ​ដាន​គំនូស​​នៃ​ការ​ត្រូវ​បាន​គេ​ធ្វើ​គុត ។ សូម​ចង្អុល​បង្ហាញ​ថា យ៉ូហាន បាទីស្ទ ​បាន​ហៅ​ព្រះអង្គ​សង្គ្រោះ​ជា « កូនចៀម​នៃ​ព្រះ » [ យ៉ូហាន ១:២៩, ៣៦ ] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ៥:៨–១០ ឲ្យ​ឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម រក​មើល​អំពី​របៀប​ដែល​មនុស្ស​នៅ​ជុំវិញ​បល្ល័ង្ក​របស់​ព្រះវរបិតា​សួគ៌​បាន​សរសើរ​ដល់​កូនចៀម​នោះ ។ អ្នក​អាច​ពន្យល់​ថា « ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន » ( ខ​ទី ៨​​ ) សំដៅ​ទៅ​លើ​កា​ទឹក ឬ​ ចាន​សម្ល​ធំ​ដែល​សុទ្ធ​តែ​ធូប ។

  • តើ​មនុស្ស​ទាំង​នេះ​បាន​សរសើរ​តម្កើង​កូន​ចៀម ឬ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ ហើយ​ស្ដាប់​ឮ​អំពី​កូនចៀម តើ​យើង​អាច​រៀន​សេចក្ដី​​ពិត​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ត្រូវ​ប្រាកដ​​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​​ដូច​តទៅ​នេះ ៖​​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​តែ​មួយ​គត់​ដែល​សក្ដិសម ហើយ​អាច​ប្រោស​លោះ​យើង​បាន​ ) ។

  • ហេតុអ្វី​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​តែ​មួយ​អង្គ​គត់​ដែល​សក្ដិសម ហើយ​អាច​ប្រោសលោះ​យើង​បាន ?

  • យោង​តាម ខ​ទី ១០ តើ​មនុស្ស​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រោសលោះ​នឹង​ក្លាយ​ទៅ​ជា​អ្វី ? ( ពួក​ស្ដេច និង​ពួក​សង្ឃ ដែល​រួម​បញ្ចូល​ស្ត្រី​ជា​ម្ចាស់​ក្សត្រី និង​ស្ត្រី​សង្ឃ [ សូម​មើល Bruce R. McConkie Mormon Doctrine កំណែ​ទី​ ២ ( ឆ្នាំ ១៩៦៦ ) ទំព័រ ៦១៣ ] ) ។

សូម​ឲ្យ​សិស្ស​ពិចារណា​ពី​អត្ថន័យ​នៃ​​ផែនការ​នៃ​​សេចក្ដី​​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ និង​តួនាទី​របស់​ព្រះ​អង្គ​សង្គ្រោះ​នៅ​ក្នុង​ផែនការ​នោះ​ចំពោះ​ពួកគេ​ផ្ទាល់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​ចូល​​ក្នុង​សៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​នឹង​ត្រូវ​បាន​អញ្ជើញ​​ឲ្យ​ចែកចាយ​អ្វី ​ដែល​ពួកគេ​បាន​សរសេរ​​នៅ​ពេល​ក្រោយ​នៅ​ក្នុង​មេរៀន​នេះ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ប្ដូរវេន​គ្នា​អាន​ឮៗ​ពី​ក្នុង វិវរណៈ ៥:១១–១៤​ ​។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អំពី​របៀប​ដែល​មនុស្ស​ដទៃ​ទៀត​បាន​ចូល​រួម​​នៅ​ក្នុង​ការ​ថ្វាយ​បង្គំ និង​ការ​សរសើរ​តម្កើង​ដល់​​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតា​សួគ៌ ។

  • បន្ទាប់​ពី​កូនចៀម​យក​សៀវភៅ​នោះ​​មក​ពី​ព្រះហស្ដ​របស់​ព្រះវរបិតា​សួគ៌ ហេតុអ្វី​តួអង្គ​ដែល​មាន​សិរី​រុងរឿង​ទាំងនោះ និង​សត្វ​លោក​ទាំង​អស់​ថ្វាយ​បង្គំ ហើយ​សរសើរ​តម្កើង​ចំពោះ​ទ្រង់​ទាំង​ពីរ​អង្គ ? ( តួ​អង្គ​ទាំងនោះ​បាន​ទទួល​ស្គាល់​អំពី​ភាព​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​អំណរ​គុណ​ចំពោះ​តួនាទី​របស់​កូនចៀម​​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ) ។

  • តើ​យើង​អាច​រៀន​សេចក្ដី​ពិត​អ្វីខ្លះ​អំពី​រឿង​​ដែល​អាច​ដឹកនាំ​យើង​ឲ្យ​ថ្វាយ​បង្គំ ហើយ​សរសើរ​តម្កើង​ដល់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដូចជា​តួអង្គ និង​សត្វ​លោក​ដែល​យ៉ូហាន​បាន​ឃើញ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងៗ​គ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​គោល​ការណ៍​​ដូច​តទៅ​នេះ ៖ នៅ​ពេល​យើង​ទទួល​​ស្គាល់ ហើយ​មាន​អំណរគុណ​​ចំពោះ​អ្វី​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​មាន​បំណង​ប្រាថ្នា​ថ្វាយ​បង្គំ ហើយ​សរសើរ​តម្កើង​ទ្រង់ ) ។

សូម​ចង្អុល​បង្ហាញ​ថា តួអង្គ​ដែល​មាន​សិរី​ល្អ​រុងរឿង និង​សត្វ​លោក​ទាំងអស់​​​​បាន​ថ្វាយ​បង្គំ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​​ចម្រៀង ។ ស្រដៀង​គ្នា​នេះ​ដែរ យើង​ច្រៀង​​ទំនុក​តម្កើង​ដើម្បី​ថ្វាយ​បង្គំ ហើយ​សរសើរ​តម្កើង​ដល់​ទ្រង់​ទាំង​ពីរ​អង្គ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ច្រៀង « ឱ! អស់​ធម្មជាតិ​នៃ​ព្រះ​យើង​អើយ » ( ទំនុកតម្កើង​ ល.រ. ៦២ ) ឬ​ទំនុក​តម្កើង​មួយ​ទៀត​ដែល​សរសើរ ឬ​ថ្វាយ​សិរីល្អ​ចំពោះ​ព្រះ ហើយ​សូម​ឲ្យ​ពួកគេ​គិត​អំពី​របៀប​​ដែល​ទំនុក​តម្កើង​នោះ​ទាក់​ទង​នឹង វិវរណៈ ៥:៩–១៤ ។

  • បន្ថែម​ពី​លើ​ការ​ថ្វាយ​បង្គំ​​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ​តន្ត្រី តើ​យើង​អាច​​ធ្វើ​អ្វីខ្លះ​ទៀត​​ដើម្បី​ថ្វាយ​បង្គំ​ទ្រង់​ទាំងពីរ​អង្គ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វី​ ដែល​លោក​បាន​បង្រៀន​អំពី​ការ​ថ្វាយ​បង្គំ ៖

រូបភាព
អែលឌើរ​ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« សេចក្តីពិត និង​ការថ្វាយ​បង្គំ​ដ៏​ឥត​ខ្ចោះ រួម​មាន​នៅក្នុងការដើរតាម​ជំហាន​នានា​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ, វា​មាន​នៅក្នុង​ការរក្សា​ព្រះបញ្ញត្តិ ព្រមទាំង​ការគោរព​​តាម​ព្រះឆន្ទៈ​នៃ​ព្រះវរបិតា ទៅ​នឹង​កម្រិត​ដែល​យើង​រីកចម្រើន​ពី​ព្រះគុណ​មួយ​ទៅ​ព្រះគុណ​មួយ រហូត​ដល់​យើង​បាន​សិរីរុងរឿង​នៅក្នុង​ព្រះគ្រីស្ទ ដូច​ដែល​ទ្រង់​មាន​សិរីរុង​រឿង​​នៅក្នុង​ព្រះវរបិតា​ទ្រង់​ដែរ ។ វា​លើស​ពី​ការគ្រាន់តែ​ការអធិស្ឋាន និង​ទេសនកថា ព្រម​ទាំង​ចម្រៀង​​ទៅ​ទៀត ។ វា​គឺ​ជា​ការរស់នៅ​តាម ហើយ​ធ្វើតាម និង គោរព​តាម ។ វា​គឺ​ជា​ការប្រឹង​ធ្វើ​តាម​ជីវិត​នៃ​អង្គ​ជា​គំរូ​ដ៏​អស្ចារ្យ » (​« How to Worship » Ensign ខែ ធ្នូ ឆ្នាំ ១៩៧១ ទំព័រ ១៣០ ) ។

  • តើ​ការ​បង្រៀន​របស់​អែលឌើរ ម៉ាក់ខន់ឃី​បន្ថែម​ការ​យល់​ដឹង​របស់​អ្នក​អំពី​របៀប​ដែល​យើង​អាច​ថ្វាយ​បង្គំ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​មាន​ពរ​យ៉ាង​ណា​តាមរយៈ​ការ​ថ្វាយ​បង្គំ និង​ការ​សរសើរ​តម្កើង​​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​​គ្រីស្ទ ?

  • ហេតុអ្វី យើង​មាន​បំណង​ថ្វាយ​បង្គំ ហើយ​សរសើរ​តម្កើង​​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​មួយចំនួន​ ដែល​ពួកគេ​បាន​សរសេរ​កាល​​ពី​មុន ) ។

សូម​ពិចារណា​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដោយ​ដាក់​បញ្ចូល​នូវ​ហេតុផល​​ដែល​អ្នក​យល់​ព្រម​ថ្វាយ​បង្គំ​​​ទ្រង់​ទាំងពីរ​អង្គ ។

សូម​អញ្ជើញ​សិស្ស​សញ្ជឹង​គិត ហើយ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម នៅក្នុងសៀវភៅ​កំណត់​ចំណាំ​​ក្នុង​ថ្នាក់ ឬ​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

  • តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ទៀត​​ដើម្បី​ថ្វាយ​បង្គំ​​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ ?

បន្ទាប់ពី​សិស្ស​មានពេល​គ្រប់គ្រាន់​ដើម្បី​សរសេរ​​ហើយ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​អ្វី​​ដែល​ពួកគេ​បាន​សរសេរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ៤–៥ ។ និមិត្ត​សញ្ញាស្ដី​ពី​រឿង​ដែល​យ៉ូហាន​បាន​ឃើញ

សូម​មើល​ទំព័រ ៥៤១ នៅ​ក្នុង New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ) សម្រាប់​សេចក្ដី​អធិប្បាយ​ស្ដីពី​តួ​ទាំង​បួន ( វិវរណៈ ៤:៦–៩ ) ត្រង់​ចំណង​ជើង​ថា « Lion of the tribe of Juda ( សត្វ​តោ​នៃ​ពូជ​ពង្ស​របស់​យូដាស ) » និង « Root of David ( ពូជ​ពង្ស​របស់​ដាវីឌ ) » ( វិវរណៈ ៥:៥ ) និង​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​នាម​ជា​កូនចៀម​នៃ​ព្រះ ( វិវរណៈ ៥:៦–១៤ ) ។

វិវរណៈ ៤:៣ ។ « ព្រះអង្គ​ដែល​គង់​នៅ ​[ លើ​បល្ល័ង្ក ]​ នោះ មើល​​ទៅ​មាន​ភាព​ដូច​ជា​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​អំពី​ហេតុ​ផល​ដែល​យ៉ូហាន​បាន​លើក​ឡើង​ទាក់​ទង​នឹង​ត្បូង​មណីជោតិ និង​ត្បូង​ទទឹម ( សូម​មើល វិវរណៈ ៤:៣ ) ៖

« នៅ​ក្នុង​ការ​ខិតខំ​កត់ត្រា​សម្រាប់​ការ​យល់​ដឹង​របស់​មនុស្ស​អំពី​ភាព​ថ្លៃ​ថ្នូរ សិរីល្អ និង​ភាព​ស្រស់​ស្អាត​នៃ​ព្រះដ៏មានមហិទ្ធិឫទ្ធិ​​នៅ​ក្នុង​ចំណោម​ព្រះ​ទាំងឡាយដ៏​មាន​មហិទ្ធិឫទ្ធិ យ៉ូហាន​បាន​ប្រដូច​ព្រះ​ភិនភាគ​របស់​ទ្រង់​ទៅ​នឹង​ត្បូង​ដ៏​មាន​​តម្លៃ និង​ត្បូង​មានតម្លៃ​មធ្យម ។ ត្បូង​មណីជោតិ​ដែល​បាន​លើក​ឡើង​ គឺ​ត្រូវ​បាន​ពួក​អ្នក​ធ្វើ​អធិប្បាយ​​ជឿ​ថា​ជា​ពេជ្រ …

« … តើ​ពួក​ព្យាការី​ដែល​មាន​ជីវិត​រមែង​ស្លាប់​អាច​រកឃើញ​ពាក្យ​សម្ដី​ ដើម្បី​បើក​សម្ដែង​ឲ្យ​មនុស្ស​ដទៃ​ទៀត​យល់​អំពីភាព​រុងរឿង និង​ភាព​ស្រស់​ស្អាត​ដ៏​លើស​លប់​នៃ​ពិភព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នោះ​ដែល​មាន​នូវ​ព្រះចេស្ដា និង​សិរី​ល្អ​សេឡេស្ទាល​បាន​យ៉ាង​ដូចម្ដេច ? ពួក​លោក​មាន​ប្រសាសន៍​អំពី​ឥន្ទធនូ និង​គ្រឿង​អលង្ការ​ខ្លោង​មូល​ពី​អណ្ដាត​ភ្លើង រងើក​ភ្លើង ដោយ​មាន​ផ្លេក​បន្ទោ​ព្រាកៗ ពួក​លោក​ប្រាប់​អំពី​ផ្គរ​លាន់ និង​សំឡេង​អំពី​សូរ​ទឹក​ធំ​យ៉ាង​លឿន និង​អំពី​ការ​បង្ហាញ​ដ៏​អស្ចារ្យ​អំពី​កម្លាំង និង​ភាព ស្រស់​ស្អាត—ពាក្យ​ទាំង​អស់​គឺ​មាន​គោលបំណង​ដើម្បី​កត់ត្រា​ជា​ពាក្យ​សម្ដី​របស់​មនុស្ស​ដែល​អាច​មើល​ឃើញ ហើយ​ស្គាល់​តែ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ។ ( អេសេ ១ និង ១០; អេសាយ ៦ ) ។ ប៉ុន្តែ​ព្រះអម្ចាស់​​ត្រូវ​បាន​គេ​សរសើរ​តម្កើង ​ដោយសារ​ពួក​លោក​បាន​ធ្វើ​ការ​ខិតខំ​ទាំង​នោះ ដើម្បី​ឲ្យ​ជន​ដែល​ពុំ​បាន​ឃើញ និង​ពុំ​បាន​ស្ដាប់​ឮ​អាច​ទទួល​ចំណេះដឹង​មួយ​ចំនួន​អំពី​រឿង​ទាំងនោះ​ដែល​បាន​លាក់​នៅ​ពី​ក្រោយ​បង្អួច​​នៃ​ស្ថានសួគ៌ » ( Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ៣:៤៦៤–៦៦ ) ។

វិវរណៈ ៤:៦ ។ « សមុទ្រ​កែវ »

ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ដូច​ត​ទៅ​នេះ​អំពី « សមុទ្រ​កែវ » ​( វិវរណៈ ៤:៦ ) ៖

« កាល​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គ្រួសារ​ខ្ញុំ និង​មិត្ត​ភក្ដិ​ដែល​បាន​មក​ចូល​រួម​ថា នៅ​ពេល​ផែនដី​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ក្លាយ​ដូចជា​សមុទ្រ​កែវ វា​នឹង​ក្លាយ​ជា​យ៉ូរីម និង​ធូមីម​ដ៏​អស្ចារ្យ​មួយ ហើយ​ពួក​បរិសុទ្ធ​អាច​មើល​ទៅ​ក្នុង​នោះ ហើយ​មើល​ឃើញ​ដូច​ជា​ពួក​គេ​ត្រូវ​បាន​មើល​ឃើញ » ( នៅ​ក្នុង History of the Church ៥:២៧៩ ) ។

ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ដូច​តទៅ​នេះ ៖

« ផែនដី​នេះ​នឹង​មាន​រូបរាង​ជា​សេឡេស្ទាល​—​ប្រៀប​បាន​នឹង​សមុទ្រ​កែវ​មួយ ឬ​ប្រៀប​បាន​នឹង​យ៉ូរីម និង​ធូមីម ហើយ​នៅ​ពេល​អ្នក​ចង់​ដឹង​​អ្វី​ក៏​ដោយ អ្នក​អាច​មើល​ទៅ​ក្នុង​ផែនដី​នេះ ហើយ​ឃើញ​ពី​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ទាំង​អស់​របស់​ព្រះ » ( នៅ​ក្នុង Journal of Discourses ៨:២០០; សូម​មើល​ផងដែរ គ. និង ស. ៨៨:១៧–២០, ២៥–២៦; ១៣០:៦–៩ ) ។