បណ្ណាល័យ
មេរៀន​ទី ១៥៥ ៖ វិវរណៈ ៦–១១ ភាគ ២


មេរៀន​ទី ១៥៥

វិវរណៈ ៦–១១ ភាគ ២

សេចក្តីផ្តើម

យ៉ូហាន​បាន​ឃើញ​ការ​បើក​ត្រា​ទាំង​ប្រាំពីរ ហើយ​បាន​រៀន​អំពី​បេសកកម្ម​របស់​លោក ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុងក្រោយ ។

យោបល់​សម្រាប់​ការបង្រៀន

វិវរណៈ ៨–៩

យ៉ូហាន​ឃើញ​ការ​បើក​ត្រា​ទាំង​ប្រាំពីរ

សូម​ចែក​សិស្ស​ជា​គូ ហើយ​ឲ្យ​សិស្ស​ពន្យល់​ទៅ​ដៃ​គូ​របស់​ពួកគេ​នូវ​អ្វី​ ដែល​ពួកគេ​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​របស់​ពួកគេ​ក្នុង វិវរណៈ ៦–៧ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​បន្ត​​មាន​ចិត្ត​រីករាយ ហើយ​មាន​ភាព​វិជ្ជមាន​នៅ​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា និង​ភាព​ច្របូក​ច្របល់ ។

សូម​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​គោលការណ៍​ដូច​តទៅ​នេះ​ ដែល​បាន​ស្គាល់​នៅ​ក្នុង​មេរៀន​មុន ៖​ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក​ដោយ​ស្មោះ​ត្រង់ ហើយ​ឲ្យ​បាន​បរិសុទ្ធ​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រីករាយ​នឹង​សិរីល្អ​សេឡេស្ទាល​ជាមួយ​នឹង​ព្រះ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រក​មើល​អំពី​របៀប​ ដែល​គោលការណ៍​នេះ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ដែល​ពួកគេ​នឹង​រៀន​នៅ​ក្នុង​មេរៀន​នៅ​ថ្ងៃ​នេះ ។

សូម​រៀបចំ​តារាង​ខាងក្រោម​ជា​ក្រដាស​សម្រាប់​​ចែក ឬ គូរ​វា​នៅលើ​ក្ដារខៀន ៖

រូបភាព
ការ​និមិត្ត​របស់​យ៉ូហាន​អំពី​ត្រា​ទាំង​ប្រាំពីរ
  • យោង​តាម​តារាង​នេះ តើ​មាន​ខគម្ពីរ​ប៉ុន្មាន​នៅ​ក្នុង​គម្ពីរ​វិវរណៈ​ ដែល​មាន​ព្រឹត្តិការណ៍​នៃ​ត្រា​​ប្រាំ​មួយ​ដំបូង ? ( ២៥ ) ។

  • តើ​មាន​ខគម្ពីរ​ប៉ុន្មាន​ ដែល​មាន​ព្រឹត្តិការណ៍​នៃ​ត្រា​ទី​ប្រាំពីរ ? ( ២១១ + ១៥ = ២២៦ ) ។

សូម​ចង្អុល​បង្ហាញ​ថា យ៉ូហាន​បាន​សរសេរ​អំពី​ព្រឹត្តិការណ៍​ទាក់ទង​នឹង​រយៈពេល​ឆ្នាំ​ទី​ប្រាំពីរ​ពាន់​ច្រើន​ជាង​លោក​បាន​សរសេរ​អំពី​ព្រឹត្តិការណ៍​អំពី​រឿង​ផ្សេងៗ​ទៀត ។ លោក​បាន​សរសេរ​ជា​ពិសេស​អំពី​ព្រឹត្តិការណ៍​ ដែល​នឹង​កើត​ឡើង​តាំង​ពី​គ្រា​បើក​ត្រា​ទី​ប្រាំ​ពីរ ​រហូត​ដល់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ហេតុអ្វី​អ្នក​គិត​ថា យ៉ូហាន​បាន​ផ្ដោត​ការ​សរសេរ​របស់​លោក​លើ​ព្រឹត្តិការណ៍​នៃ​ត្រា​ទី​ប្រាំពីរ ?

សូម​សង្ខេប វិវរណៈ ៨:១–៦ ដោយ​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​បើក​ត្រា​ទីប្រាំពីរ ។ យ៉ូហាន​បាន​ឃើញ​ទេវតា​ទីប្រាំពីរ ​ដែល​ទទួល​បាន​ត្រែ​ប្រាំពីរ ។ កាល​ពី​បុរាណ ត្រែ​ត្រូវ​បាន​ប្រើ​ដើម្បី ​« ប្រកាស​ភាព​អាសន្ន ឲ្យ​សញ្ញា [ កងទ័ព ] សម្រាប់​ចម្បាំង ឬ​ប្រកាស​ការ​មក​ដល់​របស់​ស្ដេច » ( Gerald N. Lund, « Seeing the Book of Revelation as a Book of Revelation » Ensign ខែ ធ្នូ ឆ្នាំ ​១៩៨៧ ទំព័រ ៥០ ) ។ នៅ​ក្នុង​ឧទាហរណ៍​នេះ ការ​ផ្លុំ​ត្រែ​នឹង​ឲ្យ​សញ្ញា​នូវ​​ការ​ចាប់ផ្ដើម​នៃ​ការ​ញាំញី និង​ការ​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ការ​រៀបចំ​សម្រាប់​រជ្ជកាល​នៃ​សហស្សវត្សរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ « ត្រា​ទី​ប្រាំពីរ »​ នៅ​ផ្នែក​ខាង​លើ​នៃ​ក្រដាស​មួយ​សន្លឹក ឬ​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ហើយ​គូរ​​រូប​ត្រែ​ប្រាំពីរ​នៅ​គែម​ទំព័រ​ផ្នែក​ខាង​ក្រោម ។

សូម​សរសេរ​សេចក្ដី​យោង​ខាងក្រោម​នេះ​នៅ​លើ​ក្ដារខៀន ប៉ុន្តែ​លុប​ចោល​សំណួរ​​ដែល​មាន​​បន្ទាប់​ពី​សេចក្ដី​យោង​នីមួយៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សេចក្ដី​យោង​នោះ​​នៅ​ក្បែរ​ត្រែ​លើ​ក្រដាស​របស់​ពួកគេ ៖

ទី​មួយ—វិវរណៈ ៨:៧ ។ តើ​មាន​អ្វី​បាន​កើត​ឡើង​ជា​លទ្ធផល​នៃ​ « ព្រិល ហើយ​ភ្លើង » ​ដែល​បា​នធ្លាក់​ចុះ​មក​ផែនដី កាល​ទេវតា​ទីមួយ​បាន​ផ្លុំ​ត្រែ​របស់​ខ្លួន ?

ទី​ពីរ—វិវរណៈ ៨:៨–៩ ។ តើ​រឿង​បី​យ៉ាង​ដែល​ត្រូវ​ទទួល​រង​នៅ​ពេល​ត្រែ​ទីពីរ​ត្រូវ​បាន​បន្លឺ​ឡើង​ជា​អ្វី​ទៅ ?

ទីបី—វិវរណៈ ៨:១០–១១ ។ តើ​ផ្កាយ​ដែល​ធ្លាក់​មក​នោះ​ឈ្មោះ​អ្វី ? ( សូម​ពន្យល់​ថា ស្លែង គឺជា​រុក្ខជាតិ​ល្វីង​មួយ​ប្រភេទ​ដែល​ប្រើ​ដើម្បី​តំណាង​ឲ្យ ​« ភយន្តរាយដ៏ល្វីង​ជូរចត់ ឬ​ភាពសោក​សៅ​ » [ Bible Dictionary, « Wormwood » ] ) ។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​វា​ធ្លាក់​មក ?

ទី​បួន—វិវរណៈ ៨:១២ ។ បន្ទាប់​ពី​ការ​បន្លឺ​សំឡេង​នៃ​ត្រែ​ទី​បួន តើ​អ្វីទៅ​ជា​រឿង​បី​យ៉ាង​ដែល​មាន​ភាព​ងងឹត​ខ្លះៗ​នោះ ?

ទីប្រាំ—វិវរណៈ ៩:១–៣ ។ តើ​អ្វី​ទៅ​ដែល​ចេញ​មក​ពី​បាត​រណ្ដៅ កាល​ទេវតា​​ទី​ប្រាំ​បើក​វា ?

ទីប្រាំ​មួយ—វិវរណៈ ៩:១៣–១៦, ១៨ ។ តើ​មាន​ទាហានជាច្រើននាក់​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ចម្បាំង​ដ៏​ធំ​ ដែល​យ៉ូហាន​បាន​ឃើញ​បន្ទាប់​ពី​ត្រែ​ទី​ប្រាំមួយ​បាន​បន្លឺ​សំឡេង​ឡើង ? តើ​ផ្នែក​អ្វី​នៃ​ខ្លួន​របស់​មនុស្ស​ដែល​លោក​បាន​ឃើញ​ថា​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ចម្បាំង​នេះ ?

ទី​ប្រាំពីរ—វិវរណៈ ១១:១៥ ។

សូម​ចែក​សិស្ស​ជា​ប្រាំមួយ​ក្រុម ហើយ​ចាត់​ឲ្យ​ក្រុម​នីមួយៗ​​នូវ​សេចក្ដី​យោង​បទគម្ពីរ​មួយ​ក្នុង​ចំណោម​សេចក្ដី​យោង​ទាំង​ប្រាំ​មួយ​ ដែល​មាន​នៅ​លើ​ក្ដារខៀន ( ប្រសិន​បើ​មាន​សិស្ស​តិច អ្នក​គួរ​ឲ្យ​សេចក្ដី​យោង​ច្រើន​ឲ្យ​ដល់​ក្រុម​មួយ​ចំនួន ) ។ សូម​ឲ្យ​ក្រុម​ទាំងឡាយ​អាន​បទគម្ពីរ​របស់​ខ្លួន​រួម​គ្នា​ឮៗ រក​មើល​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​បន្លឺ​សំឡេង​នៃ​ត្រែ​ទាំងឡាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​អ្វី​ ដែល​ពួកគេ​រកឃើញ​នៅ​ក្បែរ​ត្រែ​​ដែល​ត្រឹមត្រូវ​លើ​ក្រដាស​របស់​ពួកគេ ។

បន្ទាប់​ពី​ផ្តល់​ពេល​ឲ្យ​គ្រប់គ្រាន់​ហើយ ចូរ​អញ្ជើញ​​សិស្ស​ម្នាក់​មកពី​ក្រុម​នីមួយៗ​​ឲ្យ​ប្រាប់​អំពី​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ការ​រក​ឃើញ​របស់​ក្រុម​នីមួយៗ ​នៅ​ក្បែរ​ត្រែដែល​​​ត្រឹមត្រូវ​លើ​ក្រដាស​របស់​ពួកគេ ។ នៅ​ពេល​សិស្ស​ប្រាប់​​ពី​ចម្លើយ ប្រសិន​បើ​ចាំបាច់ សូម​សួរ​សំណួរ​ដែល​ភ្ជាប់​នឹង​សេចក្ដី​យោង​បទគម្ពីរ​ដែល​ពួកគេ​មាន ។

  • តើ​គោលការណ៍​ដែល​យើង​ស្គាល់​នៅ​ក្នុង​មេរៀន​មុន អាច​ជួយ​យើង​ឲ្យ​ជួយ​ជន​ដែល​កំពុង​រស់​នៅ​ក្នុង​ព្រឹត្តិការណ៍​នៃ​ត្រា​ទី​ប្រាំពីរ​បាន​យ៉ាង​ដូចម្ដេច ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ៩:២០–២១ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រកមើល​ថា ពួក​ទុច្ចរិត​ ដែល​រួច​ផុត​ពី​ការ​ញាំញី​ទាំងនេះ​ នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទាំងនេះ ?

វិវរណៈ ១០

ទេវតា​មួយ​អង្គ​ណែនាំ​យ៉ូហាន​អំពី​បេសកកម្ម​របស់​លោក​នៅ​ថ្ងៃ​ចុងក្រោយ

សូម​ពន្យល់​ថា វិវរណៈ ១០ មាន​នូវ​ការ​ផ្អាក​មួយ​នៅ​ក្នុង​រឿង​និទាន​អំពី​ការ​បន្លឺ​សំឡេង​ត្រែ​ទាំង​ប្រាំពីរ និង​សេចក្តីទុក្ខវេទនាដែល​ទាក់​ទង។ យើង​អាន​នៅ​ក្នុង​ជំពូក​នេះ​ថា យ៉ូហាន​ត្រូវ​បាន​​ណែនាំ​ដោយ​ទេវតា​មួយ​អង្គ​ទៀត ។

សូម​សរសេរ​ពាក្យ ផ្អែម និង ជូរ​ចត់​នៅ​លើ​ក្ដារខៀន ។

  • តើ​បទពិសោធន៍​ណា​ខ្លះ​នៅ​ក្នុង​ជីវិត​ ដែល​អាចលើកមក​ពិចារណា​ថា​មាន​ទាំង​ភាពផ្អែម​ល្ហែម និង​ភាព​ជូរ​ចត់ ?

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១០:១–៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា ​ទេវតា​នោះ​កំពុង​កាន់​អ្វី ។

  • តើ​ទេវតា​នោះ​កំពុង​កាន់​អ្វី ?

សូម​អញ្ជើញ​ឲ្យ​សិស្ស​ពីរ​នាក់​ប្ដូរវេន​គ្នា​អាន​ឮៗ​នៅ​ក្នុង វិវរណៈ ១០:៨–១១ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់ផ្ទៀងតាម រកមើល​ថា យ៉ូហាន​បាន​ប្រាប់​ឲ្យ​ធ្វើ​អ្វីខ្លះ​​ជាមួយ​នឹង​សៀវភៅ​នោះ ។

  • តើ​យ៉ូហាន​បាន​ប្រាប់​ឲ្យ​ធ្វើ​អ្វីខ្លះ​​ជាមួយ​នឹង​សៀវភៅ​នោះ ? តើ​វា​មាន​រស​ជាតិ​យ៉ាង​ណា​ដែរ ?

ចូរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:១៤​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​ការ​បរិភោគ​សៀវភៅ​របស់​យ៉ូហាន​តំណាង​ឲ្យ​អ្វី ។

  • យោង​តាម​ខគម្ពីរ​នេះ តើ​ការ​បរិភោគ​សៀវភៅ​​របស់​យ៉ូហាន​តំណាង​ឲ្យ​អ្វី ? ( ការ​ទទួល​យក​របស់​យ៉ូហាន​នូវ​បេសកកម្ម​របស់​លោក​ដើម្បី​ជួយ​ « ប្រមូល​ផ្ដុំ​ពូជ​អំបូរ​នៃ​អ៊ីស្រាអែល » ហើយ​ « ស្ដារ​រឿង​គ្រប់​យ៉ាង​ឡើង​វិញ » ​នៅ​ថ្ងៃ​ចុង​ក្រោយ ) ។

សូម​ចង្អុល​បង្ហាញ​ថា យ៉ូហាន​មាន​ពរ​ដោយ​សារ​លោក​ពុំ​បាន​ស្លាប់​ទេ ដើម្បី​លោក​អាច​នាំ​យក​បុគ្គល​ទាំងឡាយ​ទៅ​កាន់​​ព្រះអង្គ​សង្គ្រោះ ( សូម​មើល គ. និង ស. ៧:១–៤ ) ។

  • តើ​អ្វី​ទៅ​ដែល​យ៉ូហាន​អាច​នឹង​ជួប​នៅ​ក្នុង​ការ​បំពេញ​បេសកកម្ម​របស់​លោក ​ដែល​នឹង​ជា​ភាព​ផ្អែម​ល្ហែម ? តើ​អ្វី​ទៅ​អាច​នឹង​មាន​ភាព​ជូរ​ចត់ ?

វិវរណៈ ១១

យ៉ូហាន​ឃើញ​ព្យាការី​ពីរ​រូប​ត្រូវ​បាន​សម្លាប់​នៅ​យេរូសាឡិម និង​ការ​បន្លឺ​សំឡេង​នៃ​ត្រែ​ទី​ប្រាំ​ពីរ

សូម​ពន្យល់​ថា វិវរណៈ ១១ ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ពិពណ៌នា​របស់​យ៉ូហាន​អំពី​ព្រឹត្តិការណ៍​ដែល​នឹង​កើត​មុន​ការបន្លឺ​​សំឡេង​នៃ​ត្រែ​ទី​ប្រាំពីរ និង​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​គ្រានេះ ជន​ទុច្ចរិត​នឹង​មាន​អំណាចច្រើន ហើយ​គ្រប់​គ្រង​លើ​ផែនដី ហើយ​កង​ទ័ព​មួយ​ក្រុម​នឹង​ខិតខំ​វាយ​លុក​ក្រុង​យេរូសាឡិម ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ១១:៣–៦ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​តើ​សាក្សី​ពីរ​នាក់​នឹង​ធ្វើ​អ្វីខ្លះ​ នៅ​ក្នុង​យេរូសាឡិម​នៅ​គ្រា​នោះ ។

  • តើ​សាក្សី​ពីរ​នាក់​នេះ​នឹង​ធ្វើ​អ្វីខ្លះ ?

  • តើ​ឃ្លា ​« ភ្លើង ​[ នឹង​ចេញ ] ​ពី​មាត់​គេ​មក »​ អាច​នឹង​មាន​ន័យ​យ៉ាង​ណា ? ( ខទី ៥ ) ។ ( ឃ្លា​នេះ​អាច​ជា​និមិត្ត​សញ្ញា​​អំពី​ឥទ្ធិពល​នៃ​ទីបន្ទាល់​ដែល​ពួកគេ​នឹង​ថ្លែង [ សូម​មើល យេរេមា ៥:១៤, ២០:៩ ] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៧៧:១៥ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​សាក្សី​ពីរ​នាក់​នោះ​នឹង​ជា​នរណា ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ ដែល​ពួកគេ​រក​ឃើញ ។

សូម​អញ្ជើញសិស្ស​ម្នាក់​អាន វិវរណៈ ១១:៧–១២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ថា​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​ព្យាការី​ទាំងនេះ​បន្ទាប់​ពី​ពួក​លោក​បញ្ចប់​ការងារ​បម្រើ​របស់​លោក​នៅ​ក្នុង​ចំណោម​ពួក​យូដា ។

  • តើ​ជន​ទុច្ចរិត​នឹង​មាន​ប្រតិកម្ម​បែប​ណា​ នៅ​ពេល​​សាក្សី​ទាំង​ពីរ​រូប​នេះ​ត្រូវ​បាន​​គេ​សម្លាប់ ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សាក្សី​ទាំង​ពីរ​រូប​នេះ ​បន្ទាប់​ពី​​ស្លាប់​បាន​បី​ថ្ងៃ​កន្លះ​មក ?

  • តើ​ប្រជាជន​នោះ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា នៅ​ពេល​សាក្សី​ទាំង​ពីរ​រូប​នោះ​​រស់​ពី​ស្លាប់​វិញ ហើយ​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្ថានសួគ៌ ?

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន វិវរណៈ ១១:១៣–១៥ ​ឲ្យឮៗ ។ ចូរសុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​ថា​នឹង​មាន​អ្វី​កើតឡើង​ពី​មុន និង​នៅ​ពេល​ត្រែ​ទីប្រាំ​ពីរ​ត្រូវ​បាន​បន្លឺ​សំឡេង​ឡើង ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​រក​ឃើញនៅ​​លើ​ក្រដាស​របស់​ពួកគេ​ក្បែរ​ត្រែ​ទី​ប្រាំ​ពីរ ។

  • បន្ទាប់​ការ​បន្លឺ​សំឡេង​នៃ​ត្រែ​ទី​ប្រាំពីរ តើ​នរណា​នឹង​គ្រង ​« នគរ​ទាំង​ប៉ុន្មាន​នៅ​លោកីយ៍នេះ » ? ( ខទី ១៥ ) ។

សូម​សង្ខេប វិវរណៈ ១១:១៦–១៩ ដោយ​ពន្យល់​ថា មាន​ពួក​អែលឌើរ ២៤ នាក់​បាន​ថ្លែង​អំណរ​គុណ ហើយ​សរសើរ​ព្រះ​ដែល​បាន​ប្រទាន​រង្វាន់​ដល់​មនុស្ស​សុចរិត ហើយ​ដាក់​ទោស​ដល់​ជន​ទុច្ចរិត ។ យ៉ូហាន​ក៏​បាន​ឃើញ​នៅ​ក្នុង​ការនិមិត្ត​ផង​ដែរ​ អំពី​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​នៅ​ស្ថានសួគ៌ និង​ហឹប​នៃ​សេចក្ដីសញ្ញា​ដែល​តំណាង​ឲ្យ​វត្តមាន​របស់​ព្រះ ។

សូម​បញ្ចប់​មេរៀន​នៅ​ថ្ងៃ​នេះ​ដោយ​ចែកចាយ​អារម្មណ៍​របស់​អ្នក​ផ្ទាល់​អំពី​អំណរគុណ ហើយ​សរសើរ​ចំពោះ​ព្រះ​សម្រាប់​សេចក្ដី​ល្អ និង​យុត្តិធម៌​របស់ទ្រង់ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

វិវរណៈ ៨–១១ ។ សេចក្ដី​អធិប្បាយ​បន្ថែម

សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​មាតិកា​នៃ វិវរណៈ ៨–១១ សូម​មើល​សេចក្ដី​អធិប្បាយ​សម្រាប់​ជំពូក​ទាំង​នេះ​ដែល​មាន​នៅ​ក្នុង New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ) ទំព័រ ៥៤៥–៤៩ ។

វិវរណៈ ១០:១–៣, ៨–១១ ។ ក្រាំង​តូច​ដែល​យ៉ូហាន​បាន​ប្រទាន​ឲ្យ​បរិភោគ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

« ទង្វើ​របស់​យ៉ូហាន​នៃ​ការ​បរិភោគ​ក្រាំង​មួយ​​ដែល​មាននូវ​បន្ទូល​ព្រះ​ចំពោះ​លោក វា​គឺជា​ការ​គោរព​តាម​ប្រពៃណី និង​ទំនៀម​ទម្លាប់​ពី​បុរាណ​​របស់​អ៊ីស្រាអែល ។ ទង្វើ​នោះ​បាន​បង្ហាញ​យ៉ាង​សំខាន់​ថា ​លោក​កំពុង​បរិភោគ​នូវ​នំប៉័ង​នៃ​ជីវិត ថា​លោក​កំពុង​​ទទួល​ទាន​នៃ​បន្ទូល​ល្អ​របស់​ព្រះ ថា​លោក​កំពុង​ទទួល​ទាន​បន្ទូល​របស់​ព្រះគ្រីស្ទ—ដែល​ ‹ មាន​ភាព​ផ្អែម​ល្ហែម​ដូចជា​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​របស់​លោក › ។ ប៉ុន្តែ​វា ​‹ ពោះ​របស់​លោក​ឈឺ ›​ នោះ​គឺជា​ការ​កាត់​សេចក្ដី និង​ការ​ញាំញី​ដែល​បាន​សន្យា​ចំពោះ​ជន​ដែល​បន្ទូល​របស់​ព្រះអម្ចាស់​ត្រូវ​បាន​​បញ្ជូន​ទៅ​ ហើយ​ធ្វើ​ឲ្យ​លោក​​អស់​សង្ឃឹម និង​មាន​ភាព​សោក​សៅ​ក្នុង​ព្រលឹង » ( Doctrinal New Testament Commentary វ៉ុលទី ​៣ [ ឆ្នាំ​១៩៦៥–៧៣ ] ៣:៥០៧ ) ។

« ក្រាំង​នោះ ​‹ ផ្អែម​ដូច​ទឹក​ឃ្មុំ › ​នៅ​ក្នុង​មាត់​របស់​យ៉ូហាន ប៉ុន្តែ​ ‹ ល្វីង › ​នៅ​ក្នុង​ពោះ​របស់​លោក ( វិវរណៈ ១០:១០ ) អាច​នឹង​ប្រាប់​ថា បេសកកម្ម​របស់​លោក​នឹង​ទាក់​ទង​ជាមួយ​បទពិសោធន៍​ផ្អែម​ល្ហែម ហើយ​រីក​រាយ​ជាច្រើន ប៉ុន្តែ​ក៏​មាន​បទពិសោធន៍​នៃ​ការ​បដិសេធ និង​ឈឺចាប់​ផង​ដែរ ( សូម​មើល​ផង​ដែរ ទំនុកដំកើង ១១៩:១០៣​ ) » ( New Testament Student ManualChurch Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៥៤៨ ) ។