បណ្ណាល័យ
មេរៀន​ទី ១២៩ ៖ ថែស្សាឡូនីចទី ២


មេរៀន​ទី ១២៩

ថែស្សាឡូនីចទី ២

សេចក្តី​ផ្ដើម

មិន​យូរ​ប៉ុន្មានក្រោយ​ពី​សរសេរ​សំបុត្រ​ទី​មួយ​របស់​លោក​ដល់​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​​ហើយ ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​ពីរ​ដល់​ពួកគេ ដែល​លោក​បាន​បញ្ជាក់​នូវ​សេចក្ដីពិត​អំពី​ការ​យាង​មក​ជា​លើក​ទីពីរ ។ លោក​បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​នឹង​មិន​យាង​មក​ម្ដង​ទៀត​ឡើយ​ រហូត​បន្ទាប់​ពី​ការ​ក្បត់​សាសនា​មួយ​បាន​កើត​ឡើង ។ បន្ទាប់​មក ប៉ុល​បាន​ប្រកាស​ទាស់​នឹង​ការ​ខ្ជិល​​ច្រអូស ហើយ​បាន​ទូន្មាន​ដល់​ពួក​បរិសុទ្ធ « កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ » ( ថែស្សាឡូនីចទី ២ ៣:១៣ ) ។

យោបល់​សម្រាប់​ការបង្រៀន

ថែស្សាឡូនីច ទី២ ១-២

ប៉ុល​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ដោយ​ព្យាករ​​ពី​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ប្រកាស​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដូច​ខាង​ក្រោម​នេះ ៖

រូបភាព
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន

« ខ្ញុំសូម​​និយាយ​ទៅ​កាន់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​យុវវ័យ​នៃ​សាសនាចក្រ​ថា បើ​សិនជា​អ្នក​ពុំ​ទាន់​បាន​ត្រៀម​ខ្លួន​នៅ​ឡើយទេ ​នៅ​ថ្ងៃ​មួយ អ្នក​នឹង​ឃើញថា ​ខ្លួន​អ្នក​​ត្រូវ​បាន​ហៅ​ឲ្យ​ការ​ពារ​ជំនឿ​អ្នក ឬ​ប្រហែល​ជា​ស៊ូទ្រាំ​នឹង​ការបំពាន​​ផ្ទាល់​ខ្លួន​​ខ្លះៗជា​សាមញ្ញ ពីព្រោះ​តែ​អ្នក​គឺ​ជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថ្ងៃ​ចុង​ក្រោយ » ( « The Cost—and Blessings—of Discipleship »​EnsignLiahona ខែ ​ឧសភា ឆ្នាំ​ ២០១៤ ទំព័រ ៦ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​លើក​ដៃ​ឡើង ប្រសិន​បើ​ពួកគេ​ធ្លាប់​ការពារ​សេចក្ដី​ជំនឿ​របស់​ខ្លួន ឬ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ផ្ទុយ ដោយ​សារ​តែពួកគេ​ជា​សមាជិក​នៅ​ក្នុង​សាសនាចក្រ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់ឲ្យ​ចែកចាយ​បទពិសោធន៍​របស់ខ្លួន ។

សូម​ពន្យល់​ថា ប៉ុល​បាន​សរសេរ​សំបុត្រ​ទី​ពីរ​ដល់​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ហើយ​បាន​​ថ្លែង​ពី​ប្រធានបទ​មួយ​ចំនួន រួម​​ទាំង​ការ​ផ្ទុយ​​ដែល​ពួក​បរិសុទ្ធ​កំពុង​ជួប​ប្រទះ​ផង​ដែរ ។ នៅ​ពេល​សិស្ស​សិក្សា ថែស្សាឡូនីច​ទី ២ ១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ និងការ​ឈឺ​ចាប់​​ដែល​ពួកគេ​អាច​នឹង​ជួប​ក្នុងនាម​ជា​សមាជិក​សាសនាចក្រ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ២ ១:៣-៥ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម​រក​មើល​ពី​​ហេតុផល ​ដែល​ប៉ុល​បានសរសើរ​ដល់​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ។

  • ហេតុអ្វី​ប៉ុល​សរសើរ​ដល់​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច ?

  • យោង​តាម ខ​ទី ៥ តើ​ពួក​បរិសុទ្ធ​ទាំងនោះ​នឹង​ទទួលបានរង្វាន់​​អ្វី​ខ្លះ​ពេល​ស៊ូទ្រាំ​នឹងការ​ផ្ទុយ និង​ទុក្ខ​វេទនា​ដោយ « អំណត់ និង​សេចក្ដី​ជំនឿ » ?

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​ទាក់ទង​នឹង​របៀប​ដែល​យើង​នឹង​បាន​ពរជ័យ ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ និង​ទុក្ខ​វេទនា​ដោយ​អំណត់ អត់ធ្មត់ និង​សេចក្ដី​ជំនឿ​នោះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរតែ​ប្រាប់​នូវ​គោលការណ៍​ស្រដៀង​គ្នានេះ​ដូចតទៅ ៖ ប្រសិន​បើ​យើង​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ និង​ទុក្ខ​វេទនា​ដោយ​អំណត់ និង​សេចក្ដី​ជំនឿ ​នោះ​យើង​នឹង​បាន​រាប់​ថា​សក្ដិសម​នឹង​នគរ​ព្រះ​ហើយ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែងការណ៍​​ខាងក្រោម​ដោយ​ប្រធាន ឌៀថើរ​អេស្វ.អុជដូហ្វ នៃ​គណៈ​ប្រធាន​ទី​មួយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថា្នក់​ស្ដាប់​រក​​អត្ថន័យ​នៃ​ការ​ស៊ូទ្រាំ​ដោយ​អំណត់ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ​

« ការ​អត់ធ្មត់​ពុំ​មែន​ជា​ការ​ចាំ​រង​តែ​អំពើ ឬ​ក៏​ពុំ​មែន​ជា​ការ​ពុំ​ធ្វើ​អ្វី​សោះ​ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​របស់​យើង​នោះ​ឡើយ ។ «ការអត់ធ្មត់​មាន​ន័យ​ថា​ជា​ការ​រង់​ចាំ និង ការស៊ូទ្រាំ​យ៉ាង​សកម្ម ។ វា​មានន័យ​ថា ការ​នៅ​ជាប់​នឹង​អ្វី​មួយ ហើយ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង—ធ្វើ​ការ មាន​សង្ឃឹម ហើយ​អនុវត្ត​សេចក្ដី​ជំនឿ ទ្រាំ​ទ្រ​នឹង​ការ​លំបាក​ដោយ​ចិត្ត​មុតមាំ សូម្បី​តែ​វា​ត្រូវ​ពន្យាពេល​ចំពោះ​​បំណង​ប្រាថ្នា​នៅ​ក្នុង​ដួង​ចិត្តយើង​​ក្ដី ។ ការអត់ធ្មត់​ពុំ​គ្រាន់តែ​ជា​ការ​ប្រកាន់ខ្ជាប់ដោយ​​ធម្មតា​នោះ​ទេ វា​គឺ​ជា​ប្រកាន់ខ្ជាប់​បាន​យ៉ាង​ល្អ ! » ( « Continue in Patience » EnsignLiahona ខែ ឧសភា ឆ្នាំ​ ២០១០ ទំព័រ ៥៧ ) ។

  • យោង​តាម​ប្រធាន អុជដូហ្វ តើ​ការ​ស៊ូទ្រាំ​ដោយ​អំណត់​មាន​ន័យ​ដូចម្ដេច ?

  • ហេតុអ្វី​យើង​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​ស៊ូទ្រាំ​នឹង​ការ​ផ្ទុយ និង​ទុក្ខវេទនា​ដោយ​អំណត់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ ឬ​ធ្លាប់​អាន​ពី​គាត់​ពី​​ក្នុង​ព្រះគម្ពីរ ដែលគាត់​​បាន​ស៊ូទ្រាំ​នឹងការលំបាក និង​ទុក្ខវេទនា​ដោយ​ស្មោះ​ត្រង់ និង​អំណត់ ។

  • តើ​អ្នក​គិតថា​​នរណា​​​​បាន​បង្ហាញ​ពីរបៀប​​ការ​ស៊ូទ្រាំ​នឹង​ឧបសគ្គ និង​ទុក្ខ​វេទនា​ដោយ​ស្មោះ​ត្រង់ និង​អំណត់​អត់ធ្មត់ ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​ឧបសគ្គ និង​ទុក្ខវេទនា​ដែល​ពួកគេ​កំពុង​ជួប​ប្រទះ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​កំណត់​ពី​របៀប​​ដែល​ពួកគេ​អាច​ស៊ូទ្រាំ​នឹង​ការ​ប្រឈម​ទាំង​នេះ​ដោយ​អំណត់ និង​​សេចក្ដីជំនឿ ។ សូម​លើក​ទឹក​ចិត្ត​ឲ្យ​ពួកគេ​អធិស្ឋាន​សូម​ជំនួយ ។

សូម​ពន្យល់​ថា ដូចដែល​បាន​កត់​ត្រា​ទុក​នៅ​ក្នុង ថែស្សាឡូនីចទី ២ ១:៦–១០ ប៉ុល​បាន​ព្យាករអំ​ពី​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ចែក​សិស្ស​ជា​ក្រុម ដែល​មួយ​ក្រុមៗ​មាន​គ្នា​ពីរ ឬ​បី​នាក់ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗឲ្យ​​អាន ថែស្សាឡូនីចទី ២ ១:៦–១០ រួម​គ្នា ហើយ​ពិភាក្សា​សំណួរ​​ទាំងឡាយខាង​ក្រោម ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ឬ ចែក​ក្រដាស​ដល់​ពួកគេ ) ។ សូម​ឲ្យ​សិស្ស​កត់ត្រា​ចម្លើយ​របស់ពួកគេ​ចូល​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ។

  • តើ​ពាក្យ និង​ឃ្លាអ្វី​ខ្លះ ដែល​ប៉ុល​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​ការ​យាង​មក​ជាលើក​ទីពីរ ?

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​មនុស្ស​សុចរិត នៅពេល​​ការ​យាង​មក​ជា​លើក​ទីពីរ​មកដល់ ?

  • តើ​នឹង​មានអ្វី​កើត​ឡើង​ចំពោះ​មនុស្ស​ទុច្ចរិត នៅ​ពេល​ការ​យាង​មក​ជា​លើក​ទីពីរមកដល់​ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​​ឲ្យ​​ប្រាប់​អំពីការ​រក​ឃើញ​របស់​ក្រុម​ពួកគេ​ដល់​សិស្ស​ក្នុង​ថ្នាក់ ។ សូម​សរសេរ​សេចក្តី​ពិត​នេះ​នៅលើ​ក្ដារខៀន ៖ នៅ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មនុស្ស​សុចរិត​នឹង​បាន​សម្រាក ហើយ​​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បំផ្លាញ​ចោល ។

  • តើ​អ្នកគិត​ថា​ ​ពួក​សុចរិត​នឹង​បាន​សម្រាក​ពី​អ្វី ?

  • តើ​គោលលទ្ធិ​នេះ​អាច​លួង​លោម​ចិត្ត​អ្នក ​ដែល​កំពុង​ស៊ូទ្រាំ​នឹង​ការ​លំបាក​នៅ​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​ការ​តាំង​ចិត្ត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​​យ៉ាង​ដូចម្ដេច​ដែរ ?

ចូរ​សុំ​ឲ្យ​សិស្ស​លើក​ដៃ​ឡើង ប្រសិន​បើ​ពួកគេ​ធ្លាប់​ងឿង​ឆ្ងល់​ថា តើ​ការ​យាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នឹងមកដល់​​នៅ​ពេល​ណា ។ សូម​ពន្យល់​ថា ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​បាន​ងឿង​ឆ្ងល់​ពី​រឿង​នេះ​ដែរ ហើយ​ប៉ុល​បាន​ព្រួយចិត្ត​ខ្លាច​​ថា ពួកគេ​អាច​យល់​ខុស ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានថែស្សាឡូនីចទី ២ ២:១-២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ តើប៉ុលបាន​គិត​ថា ​អ្វី​ទៅ​ដែល​ពួក​បរិសុទ្ធ​នៅ​ថែស្សាឡូនីច​អាច​នឹង​ធ្វើ​ការ​សន្និដ្ឋានអំ​ពី​ពេល​វេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ ។

  • តើ​ប៉ុល មិន ចង់​ឲ្យ​ពួក​ថែស្សាឡូនីច​ជឿ​លើ​អ្វី​ខ្លះ ដែល​ទាក់ទង​នឹង​ពេល​​វេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ ? ( ថា​វា​នឹង​កើត​ឡើង​ឆាប់ៗ ) ។

ចូរ​សុំ​ឲ្យ​សិស្ស​អាន ថែស្សាឡូនីចទី ២ ២:៣ ដោយ​ស្ងាត់​ស្ងៀម​រក​មើល​ថា​តើប៉ុល​បាន​ថ្លែង​ថា​អ្វី​ខ្លះ​នឹង​កើត​ឡើង​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ ។ សូម​ពន្យល់​ថា ឃ្លា​ « ថ្ងៃ​នោះ » ​សំដៅ​ទៅ​លើ​ការ​យាង​មក​ជាលើក​ទីពីរ ហើយ ​« សេចក្ដី​ក្បត់ » ​សំដៅ​លើ​ការក្បត់​សាសនា ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ពីមុន​ការ​យាង​មក​ជាលើក​ទីពីរ​មកពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ ពីមុន​ការ​យាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​ការ​ក្បត់​សាសនា​មួយ​នឹង​កើត​ឡើង ) ។

សូម​ចង្អុល​បង្ហាញ​ថា​ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ប៉ុល​បាន​ណែនាំ​ឲ្យ​សមាជិក​សាសនាចក្រ​នៅ​ក្នុង​ជំនាន់​​របស់​លោក ​គួរ​តែខ្វល់​ខ្វាយ​ឲ្យ​បាន​ច្រើន​ពី​ការ​ក្បត់​សាសនា​ដែល​បាន​ចាប់​ផ្ដើម​រួច​ទៅ​ហើយ​នៅ​ក្នុង​ចំណោម​ពួកគេ ​ជា​ជាង​​អំ​ពី​ពេលវេលា​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

ដើម្បី​ជួយ​សិស្សឲ្យ​​យល់​បន្ថែម​ទៀតអំ​ពី​អត្ថន័យ​នៃ​ការ​ក្បត់​សាសនា សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮៗ​នូវ​ការ​ពន្យល់​ខាង​ក្រោម​នេះ ៖

« បន្ទាប់​ពី​ការសុគត​របស់​ព្រះ​យេស៊ូវគ្រីស្ទ ​មនុស្ស​ទុច្ចរិត​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​សាវក និង សមាជិក​នៃ​សាសនាចក្រ និង បានសំឡាប់​​ពួកគេ​ជាច្រើន​នាក់ទៀតផង ។ ជាមួយ​នឹង​សេចក្តី​ស្លាប់​របស់​សាវក កូនសោ​នៃ​បព្វជិតភាព និង​ការដឹកនាំ​សិទ្ធិ​អំណាច​​បព្វជិតភាព​ត្រូវ​បាន​ដក​ចេញ​ពី​ផែនដី ។ សាវក​បាន​រក្សា​គោលលទ្ធិ​នៃ​ដំណឹង​ល្អ​ឲ្យ​នៅ​បរិសុទ្ធ និង​ការពារ​របៀប​រៀបរយ និងបទដ្ឋាន​នៃ​ភាព​សក្តិសម​សម្រាប់​សមាជិក​សាសនាចក្រ ។ ដោយសារ​​គ្មាន​សាវក ក្រោយ​មក​​គោលលទ្ធិ​ត្រូវ​បាន​កែប្រែ ហើយ​មាន​ការផ្លាស់ប្តូរដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ក្នុង​ការរៀបចំ​សាសនាចក្រ និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ​ដូច​ជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ការប្រគល់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ប្រកាស​ដំណឹង​ល្អ​របស់​យើង ៖ មគ្គុទេសន៍​ចំពោះ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា [ ឆ្នាំ ២០០៤ ] ទំព័រ ៣៥ ) ។

  • ដោយ​ផ្អែក​ទៅ​លើ​ការ​យល់​ដឹងអំ​ពី​ការ​ក្បត់​សាសនា​នេះ ហេតុអ្វី​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​របស់​​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​គឺជា​រឿង​ចាំបាច់ ?

សូម​ពន្យល់​ថា « មនុស្ស​ដែល​ជា​គូ​បាប »​ ដែល​បាន​លើក​ឡើង​នៅ​ក្នុង ថែស្សាឡូនីចទី ២ ២:៣ សំដៅ​ទៅ​លើ​សាតាំង ។ ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ រួម​បញ្ចូល​ទាំង​ការ​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន បាន​​ « លេច​មក » ( ខ​ទី ៣ ) នូវ​ការ​បោក​បញ្ឆោត​របស់​សាតាំង និង​ពួក​ពល​បរិវារ​របស់​វា ។

សូម​សង្ខេប ថែស្សាឡូនីចទី ២ ២:៤–១៧ ដោយ​ពន្យល់​ថា ប៉ុល​បាន​ព្យាករ​ថា ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​សាតាំង​បោក​បញ្ឆោត​ដល់​ពូជ​ពង្ស​របស់​ផែនដី​រហូត​ដល់​ការ​យាង​មក​ជា​លើក​ទីពីរ ។ ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ « មាំ​មួន »​នៅ​ក្នុង​កិច្ចការ​ដែល​លោក​បាន​បង្រៀន​​ដល់​ពួកគេ ( ខ​ទី ១៥ ) ។

ថែស្សាឡូនីច ទី ២ ៣

ប៉ុល​ព្រមាន​ដល់​ជន​ខ្វះ​វិន័យ ហើយ​ប្រកាស​ពី​ភាព​ខ្លួន​ទីពឹង​ខ្លួន

សូម​ពន្យល់​ថា នៅ​គ្រា​នោះ​ប៉ុល​បាន​សរសេរ​សំបុត្រ​ទីពីរ​របស់​លោក​ដល់​ពួក​ថែស្សាឡូនីច ដែល​​សមាជិក​សាសនាចក្រ​​បាន​ធ្វើ​ពិធី​បរិភោគ​អាហារ​ភ្ជាប់​ជាមួយ​នឹង​ការ​ទទួល​ទាន​សាក្រាម៉ង់​ជា​ទៀង​ទាត់ ។ ប៉ុន្តែ​មាន​សមាជិក​មួយ​ចំនួន​នៅ​ថែស្សាឡូនីច​​បាន​​ចូល​រួម​នៅ​ក្នុងពិធី​បរិភោគ​អាហារ​នោះ​ ប៉ុន្តែ​មិន​ព្រម​ជួយ​ផ្ដល់ ឬ​រៀបចំ​អាហារ​ឡើយ ។

  • តើ​បញ្ហា​អ្វីដែល​អាច​កើត​ចេញមក​ពី​ស្ថានភាព​នេះ ?

សូម​សង្ខេប ថែស្សាឡូនីចទី ២ ៣:១–៩ ដោយ​ពន្យល់​ថា ប៉ុល​បាន​ប្រាប់​ដល់​ពួក​បរិសុទ្ធ​ស្មោះត្រង់ ហើយ​បាន​ព្រមាន​ពួកគេ​អំពី​ការ​សេព​គប់​នឹង​ជន​ដែល​ « ប្រព្រឹត្ត​ខុស​របៀប » ឬ​គ្មាន​វិន័យ ( ខ​ទី ៦ ) ។ ប៉ុល​ក៏​បាន​សរសេរ​ផង​ដែរ​ថា លោក និង​ដៃ​គូ​លោក​បាន​ធ្វើ​ជាគំរូ​ពី​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​សាច់​ឈាម​ដោយ​ការ​ធ្វើ​ការ​ផ្គត់​ផ្គង់​ដល់​ខ្លួន​ឯង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ថែស្សាឡូនីចទី ២ ៣:១០-១៣ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា តើប៉ុល​បាន​ណែនាំ​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ​ទាក់​ទង​នឹង​ជន​ដែល​មិន​ព្រម​ធ្វើ​ការ ។

  • យោង​តាម ខ​ទី ១២​តើ​ប៉ុល​បាន​​ឲ្យ​ដំបូន្មាន​អ្វី​ខ្លះ ​ដល់​ជន​ដែល​មិន​ព្រម​ធ្វើ​ការ ? ( ការ​« ​បរិភោគ​បាយ​របស់​ខ្លួន​គេ​ចុះ ទាំង​ធ្វើ​ការ » ឬ​ការ​មាន​ភាព​ខ្លួន​ពឹង​ខ្លួន​ដោយ​ផ្គត់​ផ្គង់​សម្រាប់​សេចក្ដី​ត្រូវការ​របស់​ខ្លួន​ឯង ) ។

  • យោង​តាម ខ​ទី ១៣​តើ​ប៉ុល​បាន​​ផ្ដល់​ឱវាទ​អ្វី​បន្ថែម​ទៀត​ទៅ​ដល់​​ពួក​បរិសុទ្ធ​ស្មោះ​ត្រង់ ?

  • តើ​ឃ្លា​ថា « កុំ​ឲ្យ​រសាយ​ចិត្ត​ខាង​ឯ​ការ​ល្អ​ឡើយ » ​មាន​ន័យ​ដូចម្ដេច ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ ដែល​​​យើង​អាច​រៀនមក​​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ខិតខំ​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​ជួយ​ដល់​មនុស្ស​ដទៃ​ទៀត ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍​​ដូច​ខាង​ក្រោម​មក​ពី​កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ស្ដាប់​រក​របៀប​ដែល​យើង​អាច​ខិតខំ​​ដើម្បី​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​បាន ។

« ពរជ័យមួយក្នុងចំណោមពរជ័យជាច្រើន​នៃការងារ គឺការអភិវឌ្ឍន៍ ការពឹងផ្អែក​លើ​ខ្លួនឯង ។ នៅពេលដែលអ្នកពឹងផ្អែកលើខ្លួនឯង អ្នកប្រើពរជ័យទាំងឡាយ និង សមត្ថភាពដែលព្រះបានប្រទានដល់អ្នក​ឲ្យថែរក្សាខ្លួនអ្នក និងគ្រួសាររបស់​អ្នក និងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហារបស់អ្នកផ្ទាល់ ។ ការពឹងផ្អែកលើខ្លួនឯងមិនមែនមានន័យថា អ្នកត្រូវតែមានលទ្ធភាពធ្វើ​អ្វីៗ​ទាំងអស់​ដោយខ្លួនអ្នកផ្ទាល់នោះទេ ។ ដើម្បីមានភាពពឹងផ្អែកលើខ្លួនឯងពិត​ប្រាកដ នោះអ្នកត្រូវតែរៀនពីរបៀប​ដើម្បីធ្វើការជាមួយ​នឹងអ្នកដទៃ និង​ងាកទៅរកព្រះអម្ចាស់សម្រាប់ជំនួយ និង​កម្លាំងរបស់ទ្រង់ ។

« ចូរ​ចង​ចាំ​ថា ព្រះ​មាន​កិច្ចការ​ដ៏​មហិមា​ឲ្យ​អ្នក​ធ្វើ ។ ទ្រង់​នឹង​ប្រទាន​ពរជ័យ​ដល់​អ្នក​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​អ្នក ​ដើម្បី​សម្រេច​កិច្ចការ​នោះ » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូន​សៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៤១ ) ។

  • តើ​យើង​អាច​ខិតខំ​ឲ្យ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​ពរជ័យ​មួយ​ចំនួន​នៃ​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​មានអ្វីខ្លះ ?

សូម​ថ្លែង​ទីបន្ទាល់​ថា នៅ​ពេល​យើង​ខិតខំ​ឲ្យ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន នោះ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​បំពេញ​សេចក្ដីត្រូវការ​របស់​យើង ហើយ​ជួយ​យើង​ឲ្យ​រកឃើញ​ដំណោះ​ស្រាយ​សម្រាប់​​បញ្ហា​របស់​យើង ។

ចូរ​សុំ​ឲ្យ​សិស្ស​ពិចារណា​ថា​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​ប្រែជា​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​នៅ​ពេល​នេះ និង​ពេល​អនាគត ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​មួយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ប្រែជា​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ហើយ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ស្វែង​រក​ជំនួយ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការ​សម្រេច​គោលដៅ​នោះ ។

សូម​សង្ខេប ថែស្សាឡូនីចទី ២ ៣:១៤–១៨ ដោយ​ពន្យល់​ថា ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ដោយ​ទូន្មាន​ដល់​ពួក​បរិសុទ្ធ​កុំ​ឲ្យ​ខ្ជិល​ច្រអូស ហើយ​ដក​ខ្លួន​ពី​មនុស្ស​ខ្ជិល ហើយ​មនុស្សរំខានឆា​ឆៅ ។ ប៉ុន្តែ​ពួកបរិសុទ្ធ​មិន​ត្រូវ​ចាត់​ទុក​ពួកគេ​ជា​សត្រូវ​ឡើយ ប៉ុន្តែ​ទុក​ពួកគេ​ជា​បងប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ដំណឹងល្អ​វិញ ។

សូម​បញ្ចប់​មេរៀន​ដោយ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​​នេះ ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះ​​ចំណានខគម្ពីរ—​ថែស្សាឡូនីចទី ២ ២:១–៣

សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យ​ប្រើ​ជំនួយ​ការ​សិក្សា​ព្រះគម្ពីរ​ ( ដូច​ជា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ  ) ដើម្បី​ស្វែង​រក​បទគម្ពីរ​មួយ​ទៀតក្រៅពី ថែស្សាឡូនីចទី ២ ២:១–៣ ដែល​បង្រៀន​អំពី​ការ​ក្បត់​សាសនា ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ឲ្យ​ចែកចាយ​​បទគម្ពីរ​ដែល​ពួកគេ​បាន​រក​ឃើញ ហើយ​ពន្យល់​ពី​អ្វី​ដែល​បទគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ការ​ក្បត់​សាសនា ។ អ្នក​គួរ​សរសេរ​សេចក្ដី​យោង​​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​លើ​ក្ដារ​ខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​បទគម្ពីរ​មួយ​ជា​សេចក្តីយោង​បទគម្ពីរ​ទៅ​នឹង ថែស្សាឡូនីចទី ២ ២:១–៣ ។ អ្នក​អាច​នឹង​ចង់​​ណែនាំ​ឲ្យ​ពួកគេ​សរសេរ​សេចក្ដី​យោង​នេះ​នៅ​​រឹម​ទំព័រ​នៃ​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ​ថែស្សាឡូនីចទី ២ ២:១–៣ ។ សូម​ពន្យល់​ថា ចំណេះ​ចំណាន​បទគម្ពីរ​នេះ​​តែង​តែ​ត្រូវ​បាន​​ប្រើ​ដើម្បី​បង្រៀន​អំពី​ការ​ក្បត់​សាសនា និង​ពី​សេចក្ដី​ត្រូវការ​នៃ​ការ​ស្ដារ​ឡើង​វិញ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើ ថែស្សាឡូនីចទី ២ ២:១–៣ និង​សេចក្ដី​យោង​បទគម្ពីរ​មួយ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​ដើម្បី​បង្រៀន​អំពី​ការ​ក្បត់​សាសនា ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ថែស្សាឡូនីចទី ២ ២:៣ ។ ការក្បត់​សាសនា

« ‹ ការ​ក្បត់ › គឺ​ជា​ការ​បកប្រែ​មក​ពី​ពាក្យ​ជា​ភាសា​ក្រិក​ថា អាប៉ូស្តាស៊ីយ៉ា​ ជា​ពាក្យ​ដែល​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​ពាក្យ ‹ ការ​បះបោរ › ឬ ​‹ ការ​ផ្ដួល​រំលំ › ។ ហេតុដូច្នេះ​ហើយ​ទើប​ប៉ុល​បាន​ថ្លែង​ពី​ការ​ទាស់​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ជាង​ការ​ចេញ​ពី​ដំណឹងល្អ​បន្តិច​ម្ដងៗ ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន ការ​និមិត្ត​របស់​នីហ្វៃ​អំពី​អនាគត​បាន​បង្រៀន​លោក​ថា ‹ វង្ស​អ៊ីស្រាអែល ›​ បាន​ចូល​រួម​នឹង​ពួក​នៅ​ក្នុង​អគារ​ដ៏​ធំ ហើយ​ទូលាយ​ដើម្បី ‹ ទៅ​ច្បាំង​នឹង​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម » ( នីហ្វៃទី ១ ១១:៣៥ ) ។ ការ​ក្បត់​សាសនា​ពុំ​គ្រាន់​តែ​ជា​ការ​បាត់​បង់​នូវ​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បះបោរ​ដ៏​សកម្ម​មួយ​​កើត​ឡើង​​នៅ​ក្នុង​រាស្ត្រ​នៃសេចក្ដីសញ្ញា » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៤៥៣ ) ។

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​ពន្យល់​ថា ​ការ​ក្បត់​សាសនា​បាន​កើត​ឡើង​ដោយសារ​មនុស្ស​បាន​បដិសេធ​ព្រះគ្រីស្ទ និង​ពួក​សាវក​រ​បស់​ទ្រង់ ៖

« ជា​សង្ខេប ក្នុង​ចន្លោះពេលខ្លី​នៃបណ្តា​ឆ្នាំ ដែល​គ្របដណ្ដប់​ដោយ​ព្រះគម្ពីរ​សញ្ញា​ថ្មី … មនុស្ស​បាន​បែរ​មក​ទាស់​នឹង​ព្រះ​គ្រីស្ទ និង​ពួកសាវក​របស់ទ្រង់ ។​ ភាព​ក្រឡាប់ចាក់​បាន​មាន​ទំហំ​យ៉ាង​ធំ​ក្រៃ ដែល​យើង​បាន​ដឹង​ថា ​វា​ជា​ការ​ក្បត់​សាសនា​ដ៏​ធំ​ដែល​នាំ​ឲ្យគ្មាន​​ការ​រីក​ចម្រើនខាង​សេចក្ដីជំនឿ និងល្ងិតល្ងង់​អស់ជា​ច្រើន​សតវត្សរ៍​ដែល​ហៅ​ថា យុគសម័យ​ខ្មៅ​ងងឹត ។​

«ឥឡូវ ខ្ញុំ​ត្រូវ​ថ្លែង​ឲ្យ​ច្បាស់​អំពីរយៈកាល​នៃការ​ក្បត់សាសនា និង​ភាព​ល្ងិត​ល្ងង់​ខាង​វិញ្ញាណដែល​​​​កើត​ឡើងជា​ប្រវត្តិសាស្ត្រ​ទាំងនេះ​​ ។ ព្រះវរបិតា​​សួគ៌​យើង​ស្រឡាញ់​កូនចៅ​របស់ទ្រង់​ទាំងអស់ ហើយ​ទ្រង់​ចង់​ឲ្យ​ពួកគេ​ទាំង​អស់​​ទទួល​បាន​​ពរជ័យ​នៃ​ដំណឹងល្អ​ក្នុង​ជីវិត​របស់ពួកគេ ។ ពន្លឺ​ខាង​វិញ្ញាណ​ពុំ​​បាត់បង់ ដោយ​សារតែ​ព្រះ​​បែរចេញពី​​កូនចៅ​ទ្រង់​នោះទេ ។ តែ​ភាព​ល្ងិត​ល្ងង់​ខាងវិញ្ញាណ​​កើតឡើង នៅពេល​កូនចៅ​របស់​ទ្រង់​បែ​រ​ខ្នង​ពួកគេ​ដាក់​ទ្រង់វិញ​ទេតើ » ( « Learning the Lessons of the Past »​EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០០៩ ទំព័រ ៣២ ) ។

ថែស្សាឡូនីចទី ២ ២:៣ ។ ការ​កែ​ទម្រង់ និង ការស្តារ​ឡើងវិញ

មនុស្ស​ជាច្រើន​ដែល​បាន​រស់នៅ​បន្ទាប់​ពី​ពួក​សាវក​បាន​ស្លាប់​ បាន​បន្ត​ធ្វើ​តាម​ព្រះ​អម្ចាស់ ។ ការ​តាំង​ចិត្ត​របស់​ពួកគេ​ចំពោះ​ព្រះអម្ចាស់​មាន​ភាព​រឹង​មាំ​ ដែល​ពួកគេ​សុខចិត្ត​រង​ទុក្ខ​នឹង​ការប្រឆាំង​ជំទាស់​​រហូត​ដល់​​សេចក្ដី​ស្លាប់ ​ដោយ​សារ​តែ​ជំនឿ​របស់​ពួកគេ​ផងដែរ ។ នៅ​ក្នុង​គ្រា​នៃ​ការ​កែទម្រង់​នេះ ​មនុស្ស​ជាច្រើន​បាន​ដឹង​ថា ការ​បង្រៀន​មួយ​ចំនួន​របស់​ពួក​គ្រីស្ទាន​បាន​ផ្លាស់ប្ដូរ ហើយ​មិន​ត្រូវ​នឹង​ការ​បង្រៀន​មក​ពី​​ក្នុងព្រះគម្ពីរ​ប៊ីប​ឡើយ ។ ពួក​អ្នក​កែទម្រង់​ទាំងនេះ​ បាន​ខិតខំ​តម្រង់​ពួក​គ្រីស្ទាន​ដោយ​​បទគម្ពីរ ។ ប្រធាន យ៉ូហាន ថេលើរ បាន​ថ្លែង​ដូចតទៅ​នេះ​ទាក់​ទង​នឹង​ជន​ដែល​ខិតខំ​ស្វែង​រក​សេចក្ដីពិត​នៅ​ក្នុង​យុគ​សម័យ​ដ៏ខ្មៅ​ងងឹត ៖

« មាន​មនុស្ស​ដែល​នៅ​ក្នុង​យុគ​សម័យ​ដ៏​ងងឹត​នោះ​ ដែល​អាច​ទូល​នឹង​ព្រះ ហើយ​អាច​បើក​វាំង​នន​នៃ​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​មើល​ឃើញ​ពិភព​​ដែល​មើល​មិន​ឃើញ​ដោយ​អំណាច​នៃ​សេចក្ដី​ជំនឿ … ​មាន​ការ​បម្រើ​នៃ​ពួក​ទេវតា ហើយ​បើក​សម្ដែង​អំពី​ជោគ​​វាសនា​នៃ​ពិភពលោក​នេះ​នា​ពេល​អនាគត ។ ប្រសិន​បើ​ការណ៍​ទាំង​នោះ​គឺជា​យុគ​សម័យ​ដ៏​ងងឹត ខ្ញុំ​អធិស្ឋាន​ដល់​ព្រះ​ឲ្យ​​ប្រទាន​ភាព​ងងឹត​បន្តិច​បន្តួច​ដល់​ខ្ញុំ ហើយ​នាំ​ខ្ញុំ​ចេញ​ពី​ពន្លឺ និង​ប្រាជ្ញា​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​ជំនាន់​របស់​យើង » ( នៅ​ក្នុង Journal of Discourses ១៦:១៩៧ ) ។ ( សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការ​ខិតខំ​ដ៏​ស្មោះ​ត្រង់​នៃ​ពួក​អ្នក​កែទម្រង់​ទាំងនេះ សូម​មើល​ ថូម៉ាស អេស ម៉នសុន « The Way Home » Ensign ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៥–១៦, សូម​មើល​ផង​ដែរ ការ​ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា [ ឆ្នាំ ២០០៤ ] ទំព័រ ៤៥-៤៦ ) ។

ដោយសារ​តែ​ការ​ខិតខំ​របស់​ពួក​អ្នក​កែទម្រង់​ទាំង​នេះ និង​ពួក​អ្នកដើរ​តាម​ព្រះ​ដ៏​ស្មោះ​ត្រង់​ផ្សេង​ទៀត នោះ​សេចក្ដី​ពិត​អំពី​ព្រះវរបិតា​សួគ៌ និង​ផែនការ​របស់​ទ្រង់ ​បាន​នៅ​រស់​រាន​មាន​ជីវិត​មិន​ស្ថិត​នៅក្នុង​ការ​ក្បត់​សាសនា ហើយ​អាច​រក​ឃើញ​នៅ​ក្នុង​សាសនា​លើ​ផែនដី​នេះ ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ​សេចក្ដីពិត​ដែល​ចាំបាច់​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​យើង​​ត្រូវ​បាន​បាត់​បង់ ក៏​ដូចជា​សិទ្ធិ​អំណាច​បព្វជិតភាព​​ដើម្បី​ចាត់ចែងកិច្ចការ និង​ការ​ចាត់​ចែង​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​នានា ។ ព្រះ​អម្ចាស់​បាន​អះអាង​ដល់​អស់​អ្នក​​ដែល​នៅ​ក្នុង​សាសនាចក្រ​ដទៃថា ការ​ស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ និង​ព្រះគម្ពីរ​មរមន​មិន​បាន​ប្រកាស​ថា អ្វីៗ​​គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​បង្រៀន​គឺជា​រឿង​ខុស​ឆ្គង​នោះទេ ៖ « មើល​ចុះ យើង​មិន​នាំ​មក​ដើម្បី​បំផ្លាញ​នូវ​អ្វី ដែល​ពួក​គេ​បាន​ទទួល​ហើយ​នោះ​ទេ ប៉ុន្តែ​ដើម្បី​កសាង​វា​ឡើង » ( គ. និង ស. ១០:៥២ ) ។ ដោយ​សារ​ហេតុផល​នេះ​ហើយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ដែល​រស់​នៅ​លើ​ផែនដី​នេះ​ឲ្យ​ « នាំ​មក​ជាមួយ​អ្នក​នូវ​សេចក្ដីល្អ និង​សេចក្ដីពិត​ទាំងអស់​ដែល​អ្នក​បាន​ទទួល​មក​ពីគ្រប់ប្រភព ហើយ​មក​កាន់​យើង​​ចុះ ហើយ​សូម​ឲ្យ​យើងមើល ​បើ​យើង​អាច​បន្ថែម​អ្វី​​ទៅ​លើ​វា​នោះ » « The Marvelous Foundation of Our Faith » Ensign​ឬ​Liahonaខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ៨១ ) ។