បណ្ណាល័យ
មេរៀនទី ១៤៩ ៖ ​យ៉ូហានទី២–យ៉ូហានទី៣


មេរៀន​ទី ១៤៩

យ៉ូហានទី ២យ៉ូហានទី៣

សេចក្តីផ្តើម

យ៉ូហាន​បាន​ព្រមាន​ពួក​បរិសុទ្ធ​អំពី​មនុស្ស​ដែល​បោក​បញ្ឆោត និង​ប្រកាស​ថា ព្រះយេស៊ូវ​គ្រីស្ទ​ពុំ​បាន​យាង​មក​ក្នុង​រូបកាយ​នោះ​ទេ ។ លោក​ក៏​បាន​សរសើរ​កៃយុស​ចំពោះ​សេចក្ដីស្មោះ​​ត្រង់​របស់​គាត់ ។

កំណត់​ចំណាំ ៖ មេរៀន​នេះ​រួម​មាន​នូវ​យោបល់​សម្រាប់​ការ​បង្រៀន​មួយ​នៃយ៉ូហាន​ទី៣​ ដែល​តម្រូវ​ឲ្យ​សិស្ស​ទទួល​សំបុត្រ​មក​ពី​ឪពុកម្ដាយ ឬ​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ ។ ប្រសិន​បើ​អ្នក​ជ្រើស​ប្រើ​យោបល់​សម្រាប់​ការ​បង្រៀន​នេះ អ្នក​នឹង​ត្រូវ​រៀបចំ​បី​បួន​ថ្ងៃ​ទុក​ជាមុន ។ សូម​អញ្ជើញ​ឪពុកម្ដាយ ឬ​ប្រសិន​បើ​ចាំបាច់ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​របស់​សិស្ស​ម្នាក់ៗ​ឲ្យសរសេរ​សំបុត្រ​ខ្លី​មួយ​ដល់​សិស្ស​ដោយ​បង្ហាញ​អំណរ ​ដែល​ពួកគាត់​ធ្លាប់​មាន នៅ​ពេល​ពួកគាត់​បាន​ឃើញ​ការ​ខិតខំ​រ​បស់​សិស្ស​ដើម្បីរស់​នៅ​តាម​ដំណឹងល្អ ។ សូម​ប្រាកដ​ថា អ្នក​មាន​សំបុត្រ​មួយ​សម្រាប់​សិស្ស​ម្នាក់ៗ​មក​ពី​ឪពុកម្ដាយ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ពួកគេ​នៅ​ថ្ងៃ​ដែល​អ្នក​បង្រៀន​មេរៀន​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ទី​២

យ៉ូហាន ​ព្រមាន​អំពី​មនុស្ស​​ដែល​បង្រៀន​គោលលទ្ធិ​ខុស​ឆ្គង

សូម​ប្រាប់​ឈ្មោះ​អត្តពលករ​ដ៏​ល្បី​ល្បាញ​ម្នាក់​ ដែល​សិស្ស​ភាគច្រើន​​​ស្គាល់ ។

  • តើ​អត្តពលករ​រូបនេះ​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​បន្ត​មាន​សុខភាពល្អ​ដើម្បីធ្វើ​ការ​ប្រកួតឲ្យកាន់តែល្អនោះ ?

  • តើ​អ្វី​អាចកើត​ឡើង ​ប្រសិន​បើ​អត្តពលករ​​ម្នាក់​នេះ​​ឈប់​ទៅ​កន្លែង​ហាត់​ប្រាណ ហើយ​ចាប់​ផ្ដើម​បរិភោគ​អាហារ​មិន​ល្អ មើល​ទូរទស្សន៍​យូរៗ លេង​វីដេអូ​ហ្គេម និង​ប្រើ​គ្រឿងញៀន ដែល​ប៉ះពាល់​ដល់​រាងកាយ បន្ទាប់​ពី​ការ​ខិត​ខំ​ធ្វើ​ឲ្យ​រូបកាយ​បាន​រឹង​មាំ​មក​នោះ ?

សូម​អញ្ជើញ សិស្ស​ឲ្យ​ពិចារណា​ពី​​​របៀប​ដែល​អត្តពលករ​ដ៏​ជោគជ័យ​នោះ​ត្រូវ​ធ្វើ​កិច្ចការ​ ដើម្បី​រក្សា​រូបកាយ​ឲ្យ​មាំ​មួន​អាច​ប្រៀប​បាន​នឹង​កិច្ចការ ​ដែល​សមាជិក​សាសនាចក្រ​ត្រូវ​ធ្វើ​ដើម្បី​រក្សា​ពរ​ជ័យ​​នានា​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ដំណឹងល្អ​ដែរ ។ នៅ​ពេល​ពួកគេ​សិក្សា យ៉ូហានទី ២ សូម​អញ្ជើញ​​ពួកគេ​ឲ្យ​រក​មើល​គោលការណ៍​មួយ ​ដែល​​អាច​ជួយ​ពួកគេ​ឲ្យ​រក្សា​ពរជ័យ​ដែល​ពួក​គេ​បាន​ទទួល​ក្នុង​នាម​ជា​សមាជិក​សាសនា​ចក្រ ។

សូម​សង្ខេប យ៉ូហានទី២ ១:១–៤ ដោយ​ពន្យល់​ថា សាវក​យ៉ូហាន​បាន​ចាប់ផ្ដើម​សរសេរ​សំបុត្រ​របស់​លោក​​ដោយ​លើក​ឡើង​អំពី​ « លោក​ស្រីរើស​តាំង និង​កូន​ចៅ​របស់​លោក​ស្រី »​ ដែល​ជា​ការ​លើក​ឡើង​ដោយ​ផ្ទាល់​ទៅ​កាន់​សមាជិក​ស្ត្រី​ម្នាក់​ក្នុង​សាសនាចក្រ និង​កូន​ចៅ​របស់​គាត់ ឬ ជា​ភាសា​តំណាង​ ដើម្បី​ពិពណ៌នា​ពី​ក្រុម​ជំនុំ​មួយ​ក្នុង​សាសនាចក្រ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន​ទី​២ ១:៥–៦ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​បទ​បញ្ញត្តិ​ ដែល​យ៉ូហាន​បាន​រំឭក​ដល់​ពួក​បរិសុទ្ធ ។

  • តើ​បទបញ្ញត្តិ​អ្វី​ទៅ​ដែល​យ៉ូហាន​បាន​រំឭក​ដល់​ពួក​បរិសុទ្ធ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន​ទី​២ ១:៧ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ហេតុ​ផល​ដែល​យ៉ូហាន​បាន​ទូន្មាន​សមាជិក​សាសនាចក្រ​ឲ្យ​ « ប្រព្រឹត្ត​តាម » ( យ៉ូហាន​ទី​ ២ ១:៦ ) ឬ​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​នោះ ។

  • ហេតុអ្វី​យ៉ូហាន​ទូន្មាន​​ឲ្យ​សមាជិក​សាសនាចក្រ​ប្រតិបត្តិ​តាម​បទបញ្ញត្តិ ?

  • តើ​ « អ្នក​ប្រវ័ញ្ច​បញ្ឆោត » ( ខ​ទី ៧ )​ កំពុង​បង្រៀន​អំពី​អ្វីខ្លះ ?

សូម​ពន្យល់​ថា នៅ​ពេល​យ៉ូហាន​សរសេរ​សំបុត្រ​នេះ មាន​ទស្សន​វិទូ​​ខាង​ដូសេត​ម្នាក់​កំពុង​ទទួល​បាន​ប្រជាប្រិយភាព ។ ពួក​ដូសេត​បាន​ជឿ​ថា ព្រះ​ត្រូវ​បាន​លើក​តម្កើង​យ៉ាង​ខ្ពស់​ រហូត​ដល់​ទ្រង់​លែង​រង​ទុក្ខ លែង​សុគត ឬ​លែង​មាន​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​ផ្សេង​ទៀត ។ ហេតុ​ដូច្នេះ​ហើយ ពួកគេ​បាន​សន្មតថា ព្រះយេស៊ូវ​គ្រីស្ទ​​ក្នុង​នាម​ជា​បុត្រា​នៃ​ព្រះ​ពុំ​បាន​យាង​មក​ក្នុង​សាច់​ឈាម​ទេ ប៉ុន្តែ​មាន​តែ​វិញ្ញាណ​របស់ទ្រង់​ប៉ុណ្ណោះ ទំនង ជា​ធ្វើ​កិច្ចការ​ដែល​មនុស្ស​នឹង​ធ្វើ ឬ​ដក​ពិសោធន៍ ។

  • តើ​អ្វីទៅ​ជា​គំរូ​មួយ​ចំនួន​នៃការ​បង្រៀន​ខុស​ឆ្គង​នៅ​ជំនាន់​របស់​យើង​​ដែល​ផ្ទុយ​ពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ?

  • ហេតុអ្វី​ការ​បង្រៀន​ទាំងនេះ​មាន​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន​ទី​២ ១:៨ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​ថា យ៉ូហាន​បាន​ដាស់​តឿន​ឲ្យ​សមាជិក​សាសនា​ចក្រ​ធ្វើ​អ្វីខ្លះ​ នៅ​ក្នុង​ពន្លឺ​នៃ​ការ​បង្រៀន​ខុស​ឆ្គង​ទាំងនេះ ។ សូម​ពន្យល់​ថា ឃ្លា ​« ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន » ​មាន​ន័យ​ថា ឲ្យ​ប្រយ័ត្ន​ប្រយែង​ខ្លួន​កុំ​ឲ្យសម្រប​តាម​ការ​បង្រៀន​ខុស​ឆ្គង ហើយ​ពាក្យ បាន​ធ្វើ អាច​មាន​ន័យ​ថា​បាន​អនុវត្ត ឬ​ទទួល ។​

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​មក​ពី​ការ​បង្រៀន​របស់​យ៉ូហាន​នៅ​ក្នុង ខ​ទី ៦–៨ អំពី​របៀប​ដែល​យើង​អាច​​បន្ត​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​យើង​បាន​ទទួល ? ( ដោយ​ប្រើ​ពាក្យ​សម្ដី​របស់​ពួកគេ​ផ្ទាល់ សិស្ស​គួរ​ស្គាល់​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ដូច​តទៅ ៖ នៅ​ពេល​យើង​គោរព​បទបញ្ញត្តិ ហើយ​ប្រុង​ប្រយ័ត្ន នោះ​យើង​​អាច​បន្ត​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​យើង​ធ្លាប់​ទទួល​បាន ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ជា​បញ្ជី​មួយ​អំពី​ពរជ័យ​នៃ​ដំណឹងល្អ​ ដែល​ពួកគេ​បាន​ទទួល​រួចហើយ ឬ​សង្ឃឹម​ថា​នឹង​បាន​ទទួល​នៅ​ក្នុង​សៀវភៅ​សរសេរ ឬ​សៀវភៅ​កំណត់ត្រា​ការ​សិក្សា​​ព្រះគម្ពីរ​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ ដែល​ពួកគេ​បាន​សរសេរ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។ សូម​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារ​ខៀន ។

  • តើ​ការ​សម្រប​តាម​ការ​បង្រៀន​ខុស​ឆ្គង​អាច​រារាំង​យើង​មិន​ឲ្យ​ទទួល​បាន និង​បន្ត​រីករាយនឹង​ពរជ័យ​នៃ​ដំណឹងល្អ​ទាំងនេះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន​ទី​២ ១:៩ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​ថា​អ្វី​ទៅ​ដែល​យ៉ូហាន​បាន​បង្រៀន​ថា​នឹង​កើត​ឡើង​ចំពោះ​ជន​​ដែល​រស់​នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ឬ​បន្ត​នៅ​ជិត ហើយ​ស៊ូទ្រាំ​នៅ​ក្នុង​ដំណឹងល្អ ។

  • តើ​ជន​ដែល​រស់​នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នឹង​ទទួល​បាន​អ្វីខ្លះ ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប​រួច ចូរ​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ​នៅលើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​រស់​នៅ​តាម​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ យើង​នឹង​មាន​ព្រះវរបិតា និង​ព្រះរាជបុត្រា​គង់​នៅ​ជាមួយ​នឹង​យើង ) ។

សូម​ចង្អុល​បង្ហាញ​ថា វិធី​មួយ​ដែល​យើង​មាន​ព្រះវរបិតា និង​ព្រះរាជបុត្រា​គង់​នៅ​ជាមួយ​នឹង​យើង​ គឺ​តាមរយៈ​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​ការ​ខិតខំ​របស់​ពួក​គេ​ ដើម្បី​គោរព​តាម​បទបញ្ញត្តិ មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​រស់​នៅ​តាម​ដំណឹងល្អ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នូវ​ហេតុផល​ ដែល​ពួកគេ​ចង់​រក្សា​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​ដំណឹងល្អ និង​កិច្ចការ​មួយ​ដែល​ពួក​គេ​នឹង​ធ្វើ​ថ្ងៃ​នេះ​ ដើម្បី​មាន​ភាព​ស្មោះ​ត្រង់ និង​ភាព​ទៀងទាត់​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​គោរ​ព​តាម​បទបញ្ញត្តិ ។

សូម​សង្ខេប យ៉ូហានទី ២ ១:១០–១៣ ដោយ​ពន្យល់​ថា យ៉ូហាន​បាន​​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​​ឲ្យ​ចៀស​វាង​ពី​មនុស្ស​ដែល​ប្រកាស​គោលលទ្ធិ​ក្លែង​ក្លាយ ។ លោក​ក៏​បាន​បង្ហាញ​អំពី​បំណង​ប្រាថ្នា​របស់​លោក ​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ដោយ​ផ្ទាល់​ដល់​ពួក​បរិសុទ្ធ​ដែល​លោក​បាន​​សរសេរ​សំបុត្រ​ទៅ​ដែរ ។

យ៉ូហាន​ទី៣

លោក​បាន​សរសើរ​កៃយុស​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​របស់​គាត់

សូម​យក​ដុំ​ក្រួស​តូច​មួយ និង​ចាន​សម្ល​ធំ​មួយ​ ដែល​មាន​ទឹក​ពេញ​​មក​ថ្នាក់​រៀន ។ សូម​ឲ្យ​សិស្ស​ម្នាក់​ទម្លាក់​ដុំ​ក្រួស​នោះ​ចូល​ទៅ​ក្នុង​ទឹក​ដោយ​កុំ​ធ្វើ​ឲ្យ​វា​រង្គើ ។

  • ហេតុអ្វី​វា​ជា​រឿង​ដ៏​សំខាន់​ ដើម្បី​កុំ​ឲ្យ​ក្រួស​នោះ​ធ្វើឲ្យ​ទឹក​រង្គើ ?

  • ក្រៅ​ពី​ខ្លួន​អ្នក​ទៅ តើ​មាន​មនុស្ស​ណា​ផ្សេង​ទៀត ​ដែល​អាច​រង​ឥទ្ធិពល​វិជ្ជមាន​តាមរយៈ​ការ​ជ្រើស​រើស​របស់​អ្នក​​ដើម្បី​រស់​នៅ​តាម​ដំណឹងល្អ​នោះឬទេ ?

សូម​ពន្យល់​ថា ដូច​ដែល​បាន​កត់ត្រា​នៅ​ក្នុង យ៉ូហានទី ៣ យ៉ូហាន​បាន​លើក​ឡើង​អំពី​សមាជិក​​សាសនាចក្រ​ដ៏​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ កៃយុស ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន​ទី​៣ ១:១–៤ឲ្យឮៗ ។ ចូរ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​របៀប ​ដែល​យ៉ូហាន​បាន​រង​ឥទ្ធិពល​ពី​កៃយុស​តាម​រយៈ​​សេចក្ដី​ស្មោះត្រង់​របស់​គាត់​ក្នុង​ការ​រស់​នៅ​តាម​ដំណឹងល្អ ។ សូម​ពន្យល់​ថា ពួក​កូន នៅ​ក្នុង ខ​ទី ៤ អាច​នឹង​សំដៅ​ទៅ​លើ​សមាជិក​សាសនាចក្រ​ដែល​យ៉ូហាន​បាន​ជួយ​ឲ្យ​ប្រែចិត្ត​ជឿ​លើ​​ដំណឹងល្អ ។

  • តើ​យ៉ូហាន​បាន​រង​ឥទ្ធិពល​ពី​កៃយុស​ តាមរយៈ​សេចក្ដី​ស្មោះ​ត្រង់​របស់​គាត់​​ក្នុង​ការ​រស់​នៅ​តាម​​ដំណឹងល្អ​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​អ្នក​នឹង​សង្ខេប​សេចក្ដី​ពិត​មួយ​ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដែល​ការ​រស់​នៅ​តាម​ដំណឹង​ល្អ​អាច​ជះឥទ្ធិពល​ដល់​ខ្លួន​យើង និង​មនុស្ស​ដទៃ​ទៀត​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​នឹង​រក​ឃើញសេចក្ដី​ពិត ​ខុស​គ្នា​មួយ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ពួកគេ​ស្គាល់​សេចក្ដី​ពិត​មួយ​​ដែល​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ការ​រស់​នៅ​តាម​ដំណឹងល្អ​នាំ​មក​នូវ​អំណរ មិន​ត្រឹម​តែ​ចំពោះ​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​មនុស្ស​ដទៃ​ផង​ដែរ ) ។

  • តើ​អ្នក​ធ្លាប់​ដក​ពិសោធន៍​នូវ​អំណរ ដោយសារ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន​រស់​នៅ​តាម​ដំណឹង​ល្អ​ដោយ​ស្មោះត្រង់​នៅ​ពេល​ណា​ដែរ ?

ដើម្បី​បង្ហាញ​បន្ថែម​ទៀត​អំពី​សេចក្ដី​ពិត​នេះ ប្រសិន​បើ​អ្នក​ជ្រើស​ឲ្យ​មាន​ឪពុកម្ដាយ ឬ​ថ្នាក់​ដឹក​នាំ​​សាសនាចក្រ​សរសេរ​សំបុត្រ​ដល់​សិស្ស សូម​ចែក​សំបុត្រ​ទាំងនោះ​នៅ​ពេល​នេះ ។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា សិស្ស​ម្នាក់ៗ មាន​​សំបុត្រ​មួយ​មក​ពី​ឪពុក​ម្ដាយ ឬ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​គាត់ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​អាន​សំបុត្រ​នោះ ។

សូម​សង្ខេប យ៉ូហានទី ៣ ១:៥–១៤ ដោយ​ពន្យល់​ថា យ៉ូហានបាន​សរសើរ​កៃ​យុស​ ចំពោះ​ឆន្ទៈ​របស់​គាត់​ដើម្បី​​ទទួល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ ឬ​ពួក​អ្នក​ផ្សព្វ​ផ្សាយ​ដែល​បាន​ធ្វើ​ដំណើរ ហើយ​គាត់​បាន​រិះគន់​ដល់​ថ្នាក់​ដឹកនាំ​ក្នុង​មូល​ដ្ឋាន​ម្នាក់​ឈ្មោះ ឌីអូត្រេព ដែល​ពុំ​បាន​ទទួល​យ៉ូហាន និង​​ដៃ​គូ​របស់​លោកទេ ។

សូម​រំឭក​ឡើង​វិញ​នូវ​សេចក្ដី​ពិត​​ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​នេះ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​ទាំងនេះ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហានទី២ ១:១–៥ ។ « លោក​ស្រី​រើស​តាំង »

« យ៉ូហាន​បាន​ពិពណ៌នា​ខ្លួន​លោក​ជា​ ‹ អ្នក​ចាស់​ទុំ › ‹ លោក​ស្រី​រើស​តាំង ›​ ដែល​លោក​សរសេរ​សំបុត្រ​ទៅ ( សូម​មើល យ៉ូហាន​ទី២ ១:១ ) គឺតំណាង​ឲ្យ​សាខា​មួយ​ក្នុង​សាសនាចក្រ ឬ​​ជាតំណាង​​សមាជិក​ម្នាក់​ដែល​ជា​ស្ត្រី ប្រហែល​​ជា​ភរិយា​លោក​ក៏​ថា​បាន ។ នៅ​គ្រា​កាន់​កាប់​ត្រួត​ត្រា​របស់​យើង អិមម៉ា ស៊្មីធ ភរិយា​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវ​បាន​គេ​ថា​ជា ‹ ស្ត្រី​រើស​តាំង › ( គ. និង ស. ២៥:៣ ) ។ យ៉ូហាន​មាន​ចិត្ត​រីករាយ​ដែល​លោក​បាន​រក​ឃើញ​ពួក​កូន​នៃ​លោក​ស្រី​រើស​តាំង​កំពុង​ដើរ​នៅ​ក្នុង​សេចក្ដី​ពិត និង​កំពុង​ដើរ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ( New Testament Student ManualChurch Educational System manual ឆ្នាំ​ ២០១៤ ] ទំព័រ ៥១៩ ) ។

យ៉ូហានទី៣ ១:៩–១០ ។ « អ្នក​ឌីអូត្រេព​ដែល​ចូល​ចិត្ត​ចង់​ធ្វើ​ធំ​ក្នុង​ពួក​នោះ គាត់​មិន​ទទួល​យើង​ទេ »

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ប្រាប់ថា ឌីអូត្រេព​ជា​នរណា ហើយ​គាត់បានធ្វើ​អ្វីខ្លះ ៖

« ឌីអូត្រេព​គឺជា​អ្នក​ដឹកនាំ​ក្នុង​មូល​ដ្ឋាន​ម្នាក់​ដែល​មាន​កេរ្តិ៍​ឈ្មោះ និង​ឥទ្ធិពល ៖ (១) ដែល​មិន​ព្រម​ឲ្យ​គោលលទ្ធិ និង​សេចក្ដី​ណែនាំ​មក​ពី​សមាជិក​មួយ​រូប​ក្នុង​គណៈ​ប្រធាន​ទីមួយ​ត្រូវ​បាន​អាន​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់ (២) ដែល​ប្រកាស​ជំទាស់​នឹង​ព្យាការី (៣) ដែល​មិន​ព្រម​ទទួល​អ្នក​តំណាង​របស់​សាសនាចក្រ​​ដែលត្រូវ​បាន​បញ្ជូន​ឲ្យ​ជួប​នឹង​គាត់ (៤) ដែល​មិន​ព្រម​ឲ្យ​មនុស្ស​ដទៃ​នៅ​ក្នុង​ក្រុម​ជំនុំ​មើល​ថែ ឬ​ស្ដាប់​ដល់​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​របស់​សាសនាចក្រ និង (៥) ដែល​បាន​បណ្ដេញចេញ ( ត្រូវបាន​កាត់​កាល​ចេញ ) ​សមាជិក​សាសនាចក្រ​ដែល​សក្ដិសម » ( ​Doctrinal New Testament Commentary វ៉ុលទី ​៣ [ ឆ្នាំ​ ១៩៦៥​–​៧៣ ] ៣:៤១៣–១៤ ) ។