បណ្ណាល័យ
មេរៀនទី ២ ៖ ផែនការ​នៃ​សេចក្ដីសង្គ្រោះ


មេរៀនទី ២

ផែនការ​នៃ​សេចក្ដីសង្គ្រោះ

សេចក្ដីផ្ដើម

ប្រធាន​ប៊យ ឃេ ផាកកឺ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ណែនាំ​ដល់​គ្រូ​បង្រៀន​ខាង​សាសនា​ឲ្យ​បង្ហាញ​​ទិដ្ឋភាព​ទូទៅ​ដោយ​សង្ខេប​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់​ក្នុង​ឆ្នាំ​នីមួយៗ ៖

« ទិដ្ឋភាព​ទូទៅ​ដោយ​សង្ខេប​អំពី​ ‹ ផែនការ​នៃ​សុភមង្គល › … ​ប្រសិន​បើ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅ​ពេល​ចាប់​ផ្ដើម ហើយ​ត្រឡប់​ទៅ​មើលម្តងទៀត​ជា​ញឹកញាប់ នោះ​វា​នឹង​ក្លាយ​ជា​គុណធម៌​ដែល​ចាក់​ជ្រៅ​ទៅ​ក្នុង​ដួងចិត្ត​សិស្ស​របស់​អ្នក » ( « The Great Plan of Happiness » [ សុន្ទរកថា​ទៅ​កាន់​គ្រូបង្រៀន​ស៊ី.អ៊ី.អេស​ខាង​សាសនា ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​១៩៩៣ ] si.lds.orgសូម​មើល​ផង​ដែរ Teaching Seminary: Preservice ReadingsChurch Educational System manual ឆ្នាំ​២០០៤ ] ទំព័រ ៦៨–៧៤ ) ។

មេរៀន​នេះ​ផ្ដល់​នូវ​ទិដ្ឋភាព​ទូទៅ​ដោយ​សង្ខេប​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ផ្ដោត​លើ​តួនាទី​ដ៏​សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង ដង្វាយធួន​របស់​ទ្រង់​នៅ​ក្នុង​ផែនការ​នោះ ។

យោបល់​សម្រាប់​ការបង្រៀន

តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ

ជា​ផ្នែក​មួយ​នៃ ការប្រជុំ​ធម្មនិដ្ឋាន​នេះ អ្នក​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ច្រៀង​វគ្គ​ទី ១ និង​ទី ៤​នៃ​បទ « ខ្ញុំ​ជឿ​លើ​ព្រះ​គ្រីស្ទ » ( ទំនុក​តម្កើង ទំព័រ ៧៥ ) ឬ​ទំនុក​តម្កើង​មួយ​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ ។ សូម​ចាប់ផ្ដើម​មេរៀន​នេះ​ដោយ​សួរ ៖

  • តើ​អ្នក​នឹង​ឆ្លើយ​បែប​ណា​ដែរ ប្រសិន​បើ​មនុស្ស​ម្នាក់​សួរ​អ្នក​ថា ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​គ្រីស្ទ​​ជា​អង្គ​ដ៏​សំខាន់​ចំពោះ​អ្នក ?

សូម​ពន្យល់​ដល់​សិស្ស​ថា នៅ​ក្នុង​មេរៀន​ថ្ងៃ​នេះ​ពួកគេ​នឹង​រៀន​អំពី​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ។ ចូរ​សុំ​ឲ្យ​ពួកគេ​រក​មើល​សេចក្ដី​ពិត​ទាំងឡាយ ដែល​អាច​ជួយ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ពេល​ពួកគេ​សិក្សា​ក្នុង​ថ្ងៃ​នេះ ។

សូម​ចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។ អ្នក​ក៏​គួរ​រៀបចំ​វា​ជា ក្រដាស​ចែក ឲ្យ​សិស្ស​ផងដែរ ។ ( ប្រសិន​បើ​ចែក​ក្រដាស​នោះ ចូរ​សុំ​ឲ្យ​សិស្ស​បំពេញ​តារាង​របស់​ពួកគេ​នៅ​ពេល​អ្នក​បំពេញ តារាង នោះ​នៅ​លើ​ក្ដារខៀន ) ។

រូបភាព
handout, Jesus Christ chart

ព្រះយេស៊ូវគ្រីស្ទ ​គឺជា​កត្តា​ដ៏​សំខាន់​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ២

ជីវិត​មុន​ឆាក​ជីវិត​នេះ

ជីវិត​រមែង​ស្លាប់

ជីវិត​ក្រោយ​ពី​ជីវិត​នេះ

សូម​ចង្អុល​បង្ហាញ​ថា ផែនការ​របស់​ព្រះវរបិតា​សួគ៌​មាន​បី​ដំណាក់​កាល​សំខាន់ៗ ៖ (១) ជីវិត​របស់​យើង​មុន​ឆាក​ជីវិត​នេះ​ដែល​បាន​ដឹកនាំ​ទៅ​រក​ការ​ចាប់​កំណើត​របស់​យើង​ខាង​សាច់​ឈាម (២) ជីវិត​រមែង​ស្លាប់​របស់​យើង​នៅ​លើ​ផែនដី និង (៣) ជីវិត​របស់​យើង​ក្រោយ​ពី​ជីវិត​នេះ ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​សេចក្ដី​ស្លាប់​ខាង​រូបកាយ​របស់​យើង ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ផ្សេងទៀត​ស្ដាប់​រក​ដែនកំណត់​ដែល​យើង​បាន​ដក​ពិសោធន៍​នៅ​ក្នុង​ជីវិត​របស់​យើង​មុន​ឆាក​ជីវិត​នេះ ។

« យើង​បាន​រស់នៅ​ជា​កូនចៅ​វិញ្ញាណ​របស់​ព្រះវរបិតា​របស់​យើង​នៅ​ក្នុង​ស្ថានសួគ៌​ពីមុន​យើង​កើត​លើ​ផែនដី​នេះ ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​មិន​ដូច​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ក៏​មិន​អាច​ក្លាយ​ដូចជា​ទ្រង់ ហើយ​រីករាយ​ជាមួយ​ពរជ័យ​ដែល​ទ្រង់​រីករាយ​ដោយ​គ្មាន​បទពិសោធន៍​នៃ​ការ​រស់នៅ​ជា​មតភាព​នៃ​រូបកាយ​ដែរ ។

« ព្រះរាជបំណង​ទាំងមូល​របស់​ព្រះ—កិច្ចការ និង សិរី​ល្អ​របស់​ទ្រង់—គឺ​អាច​ធ្វើ​ឲ្យ​យើង​ម្នាក់ៗ​រីករាយ​ជាមួយ​នឹង​ពរជ័យ​ទាំងអស់​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ផែនការ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ដើម្បី​សម្រេច​បាន​ព្រះរាជ​បំណង​របស់​ទ្រង់ ។ យើង​បាន​យល់ ហើយ​បាន​ទទួល​យក​ផែនការ​នេះ មុន​យើង​មក​ផែនដី​នេះ ។ …

« ដើម្បី​រីកចម្រើន ហើយ​ប្រែ​ក្លាយ​ដូចជា​ព្រះ យើង​ម្នាក់ៗ​ត្រូវ​តែ​ទទួល​រូបកាយ ហើយ​ទទួល​ការ​សាក​ល្បង​នៅ​អំឡុង​ពេល​នៃ​សេចក្ដី​សាកល្បង​នៅ​លើ​ផែនដី » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ សៀវភៅ​ណែនាំ​សម្រាប់​ការបម្រើ​របស់​អ្នក​ផ្សព្វ​ផ្សាយ​សាសនា [ ឆ្នាំ ២០០៤ ] ទំព័រ ៤៨, ៤៩ ) ។

  • តើ​ដែនកំណត់​អ្វី​ខ្លះ​ដែល​យើង​មាន នៅ​ក្នុង​ជីវិត​យើង​មុន​ឆាក​ជីវិត​នេះ ?

សូម​ពន្យល់​ថា នៅ​ពេល​ព្រះវរបិតា​សួគ៌​បាន​សំដែង​ពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់ យើង​បាន​ដឹង​ថា នឹង​មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ដើម្បី​អនុវត្ត​ផែនការ​នេះ ។ លូស៊ីហ្វើរ ដែល​ជា​កូនចៅ​វិញ្ញាណ​ម្នាក់​របស់​ព្រះវរបិតា​សួគ៌​បាន​បះបោរ​ប្រឆាំង​នឹង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ វា​ត្រូវ​បាន​គេ​ស្គាល់​ជា សាតាំង ភាសា​ហេព្រើរ​មាន​ន័យ​ថា « មារសត្រូវ » ។

សុំ​សិស្ស​ម្នាក់​អាន យ៉ូហាន ៤:១-៣ ​ឲ្យ​ឮ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​សាតាំង​បាន​ទាមទារ​ពី​ព្រះវរបិតា​សួគ៌ ។

  • តើ​សាតាំង​បាន​ទាមទារ​អ្វី​ខ្លះ​ពី​ព្រះវរបិតា​សួគ៌ ?

  • យោង​តាម ខ​ទី ២តើ​ព្រះវរបិតា​សួគ៌​បាន​មាន​បន្ទូល​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​អ្វី ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ សូម​សរសេរ​សេចក្ដី​ពិត​ខាង​ក្រោម​នេះ​លើ​ក្ដារខៀន​នៅ​ក្រោម​ពាក្យ ជីវិត​មុន​ឆាក​ជីវិត​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើស​រើស​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ​ដើម្បី ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​លោក ) ។

សូម​ពន្យល់​ថា ក្រោយ​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​អនុវត្ត​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ទ្រង់​បាន​បង្កើត​ផែនដី​នេះ​ដែល​យើង​ម្នាក់ៗ​អាច​ទទួល​បាន​រូបកាយ និង បទពិសោធន៍ ។

ចូរសុំ​ឲ្យ​សិស្ស​ម្នាក់​អាន ហេព្រើរ ១:១-២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ដោយ រកមើល​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការ​បង្ក​បង្កើត​ផែនដី ។

  • តើ​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ការ​បង្ក​បង្កើត​ផែនដី​មាន​អ្វី​ខ្លះ ? ( សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅ​លើ​ក្តារខៀន​ក្រោម​ពាក្យ ជីវិត​មុន​ឆាក​ជីវិត​នេះ ៖ ក្រោម​ការ​ដឹកនាំ​របស់​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី ) ។

សូម​អញ្ជើញ​សិស្ស​គិត​ពី​ភាព​ស្រស់​ស្អាត​របស់​ផែនដី ។ អ្នក​គួរ​បង្ហាញ​រូបភាព​មួយ ឬ​ច្រើន​ពី​ភាព​ស្រស់​ស្អាត​របស់​ផែនដី ។

  • តើ​ការ​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​ផែនដី​នេះ និង​ភព​រាប់លាន​ទៀត​ដូចគ្នា​នេះ​ដែរ វា​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​អ្នក​ទៅ​លើ​ទ្រង់​យ៉ាង​ណា​ដែរ ?

តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់

សូម​ពន្យល់​ថា នៅ​ក្នុង​ជីវិត​រមែង​ស្លាប់យើង​ដក​ពិសោធន៍​ដែនកំណត់ ឬ​ឧបសគ្គ​បន្ថែម​ទៀត​ដែល​រារាំង​យើង​មិន​ឲ្យ​ក្លាយ​ដូចជា​ព្រះវរបិតាសួគ៌ ហើយ​ត្រឡប់​ទៅ​វត្តមាន​របស់​ទ្រង់​វិញ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​ឲ្យ​ឮ នូវ​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម ហើយ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់ស្តាប់ ហើយ ស្វែងរកឧបសគ្គ​ពីរ​ដែល​យើង​ដក​ពិសោធន៍​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ ។

« នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ យើង​រស់នៅ​ក្នុង​លក្ខខណ្ឌ​ដែល​សេចក្ដី​ស្លាប់​ទាំង​ខាង​រូបកាយ និង ខាង​វិញ្ញាណ ។ ព្រះ​មាន​សិរីល្អ និង អមតៈ​នៃ​សាច់ និង ឈាម​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះ និង​ត្រឡប់​ទៅ​រស់​នៅ​ទី​វត្តមាន​របស់​ទ្រង់ យើង​ក៏​ត្រូវ​តែ​មាន​រូបកាយ​អមតៈ​នៃ​សាច់ និង​ឆ្អឹង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដែរ ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រោះ​តែ​ការ​ធ្លាក់​របស់​អ័ដាម និង អេវ៉ា មនុស្ស​គ្រប់​គ្នា​នៅ​លើ​ផែនដី​មាន​រូបកាយ​រមែង​ស្លាប់​ដែល​មិន​ល្អ​ឥត​ខ្ចោះ ហើយ​នៅ​ទីបំផុត​នឹង​ស្លាប់ ។ ប្រសិន​បើ​ពុំ​មាន​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ សេចក្ដី​ស្លាប់​អាច​បញ្ចប់​រាល់​សេចក្ដី​សង្ឃឹម​សម្រាប់​ជីវិត​នាពេល​អនាគត​រួម​រស់​នឹង​ព្រះវរបិតាសួគ៌ ។

« រួម​ជាមួយ​នឹង​សេចក្ដី​ស្លាប់​ខាង​រូបកាយ អំពើបាប​គឺជា​ឧបសគ្គ​ចម្បង​ដេល​ធ្វើ​ឲ្យ​យើង​ពុំ​អាច​ប្រែក្លាយ​ដូចជា​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ ហើយ​ត្រឡប់​ទៅ​ត្រឡប់​វត្តមាន​របស់​ទ្រង់​វិញ ។ នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ជីវិត​រមែង​ស្លាប់ យើង​តែង​តែ​ធ្លាក់​ក្នុង​ការ​ល្បួង ធ្វើ​ខុស​បញ្ញត្តិ​របស់​ព្រះ ហើយ​មាន​បាប ។ … ទោះ​បីពេល​ខ្លះ​អំពើ​បាប​ពុំ​មាន​ផល​អាក្រក់​ភ្លាមៗ​ក៏​ដោយ វា​តែងតែ​នាំ​ទៅ​រក​ភាព​អព្ភមង្គល ។ អំពើបាប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា មាន​កំហុស និង​ការខ្មាស់​អៀន ។ ដោយសារ​តែ​អំពើ​បាប​របស់​យើង យើង​ពុំ​អាច​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​បាន​ទេ ដរាប​ណា​យើងទទួល​បាន​ការ​អភ័យទោស ហើយ​ស្អាត​ស្អំ​ជា​មុន​សិន ។

« … ដូច​គ្នា​នឹង​សេចក្ដី​ស្លាប់​រូបកាយ​ដែរ យើង​មិន​អាច​ឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើ​បាប​ដោយ​ខ្លួន​យើង​បាន​ទេ » (ប្រកាស​ដំណឹងល្អ​របស់​យើងទំព័រ ៥០) ។

សូម​ពន្យល់​ថា ពីមុន​ព្រះយេស៊ូវ​ប្រសូត​មក​លើ​ផែនដី មាន​ទេវតា​មួយ​អង្គ​បាន​លេច​មក​ឯ​យ៉ូសែប​នៅ​ក្នុង​សុបិន កាល​គាត់​បាន​ដឹង​ថា ម៉ារា​កំពុង​មាន​ផ្ទៃពោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១:២១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី ដែល​ទេវតា​អង្គ​នោះ​បាន​ប្រកាស​ប្រាប់​ទៅ យ៉ូសែប ។

  • តើ​ទេវតា​បាន​មាន​បន្ទូល​ថា​ព្រះយេស៊ូវ​នឹង​ធ្វើ​អ្វីខ្លះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ចូរ​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ ជីវិត​រមែង​ស្លាប់ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​សង្គ្រោះ​ពួក​យើង​ចេញពី​អំពើ​បាប​របស់​យើង ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​យើង​ត្រូវ​បាន​សង្គ្រោះ​ចេញពី​អំពើ​បាប​របស់​យើង ?

រូបភាព
ព្រះយេស៊ូវ​អធិស្ឋាន​ក្នុង​សួនច្បារ​គែតសេម៉ានី
រូបភាព
ការឆ្កាង
រូបភាព
ម៉ារា និង ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ

ហេតុ​អ្វី​បាន​ជា​នាង​យំ ? © ២០១៥ ដោយ ស៊ីម៉ន ដេវៃ ។ ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត្ត​ពី Altus Fine Art altusfineart.com ។

សូម​បង្ហាញ​រូបភាព ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​ក្នុង​សួនច្បារ​គែតសាម៉ានី, ការ​ឆ្កាងនិង ម៉ារា និង ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ( Gospel Art Book [ ឆ្នាំ ២០០៩ ] ល.រ. ៥៦, ៥៧, ៥៩ សូមមើល​ផងដែរ LDS.org ) ។ សូម​រំឭក​សិស្ស​ថា ការរងទុក្ខ, សេចក្ដី​ស្លាប់និង ការ​រស់​ឡើង​វិញ របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​ហៅ​ថា​ជា ដង្វាយធួន ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ចេញពី​អំពើ​បាប​របស់​យើង​តាមរយៈ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ ? ( សូមមើល កិច្ចការ ២:៣៨ ) ។

តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​ក្រោយពី​ជីវិត​នេះ

ចូរ​សុំ​ឲ្យ​សិស្ស​គិត​ពី​មនុស្ស​ម្នាក់​ដែល​បាន​ចែក​ឋាន​ទៅ ។ លុះ​ពីរ​បី​នាទី​ក្រោយ​មក សូម​សួរ ៖

  • យោង​តាម​ការ​យល់​ដឹង​របស់​អ្នក​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ តើ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​រស់​នៅ​ទីណា​ដែរ ? ( នៅ​ពេល​មនុស្ស​ស្លាប់ វិញ្ញាណ​មនុស្ស​ទាំងអស់​ចូល​ទៅ​ក្នុង​ពិភព​វិញ្ញាណ ) ។ ដើម្បី​បន្ថែម​ដល់​ការ​យល់ដឹង​របស់​សិស្ស អ្នក​គួរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន អាលម៉ា ៤០:១១–១៤ ​ឲ្យឮៗ ) ។

សូម​បង្ហាញ រូបភាព ការ​តម្កល់​ព្រះ​សព​របស់​ព្រះយេស៊ូវGospel Art Book ល.រ. ៥៨ សូម​មើល​ផងដែរ LDS.org ) ។ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​ឲ្យ​អាន ពេត្រុសទី ១ ៣:១៨–២០, ៤:៦ ​ឲ្យឮៗ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វី​ខ្លះ​ភ្លាមៗ​ក្រោយ​ពី​ការ​សុគត​របស់​ទ្រង់ ?

រូបភាព
ការ​បញ្ចុះ​សព​របស់​ព្រះគ្រីស្ទ

ការបញ្ចុះសព​របស់​ព្រះគ្រីស្ទ ដោយ ខា ហានរីច ប្លូច ។ ការតាំង​ពិពណ៌​នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ជាតិ​នៅ​វិមាន ហ្វ្រិឌើរីកស្បក នៅ ហីលលើ​រុត ប្រទេស ដាណឺម៉ាក់ ។ ហាម​ថតចម្លង

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:១៨-១៩, ៣០-៣២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ ដើម្បី​អនុញ្ញាត​ឲ្យ​ដំណឹងល្អ​ត្រូវ​បាន​ប្រកាស​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ពិភព​វិញ្ញាណ ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​អនុញ្ញាត​ឲ្យ​ដំណឹងល្អ​ត្រូវ​បាន​ប្រកាស​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​ពិភព​វិញ្ញាណ ?

  • តើ​ការ​ខិតខំ​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​មនុស្ស​គ្រប់​គ្នា​យ៉ាង​ដូចម្ដេច​ដែរ ?

សូម​ចង្អុល​ទៅ​រូបភាព​ម៉ារា និង ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ( Gospel Art Book ល.រ. ៥៩ សូម​មើល​ផងដែរ LDS.org ) ហើយ​សួរ​សិស្ស ៖

  • តើ​មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ទីបី បន្ទាប់ពី​ការ​សុគត​របស់​របស់​ព្រះអង្គ​សង្គ្រោះ ? ( ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ ) ។

  • តើ​ការ​រស់​ឡើង​វិញ​មានន័យ​ដូចម្តេច ? ( វិញ្ញាណ និង រូបកាយ​របស់​មនុស្ស​ម្នាក់​ត្រូវ​ផ្គុំ​ចូល​គ្នា​វិញ ហើយ​ពុំ​បែក​ចេញ​ពី​គ្នា​ទៀត​ឡើយ [ សូមមើល គ. និង ស. ១៣៨:១៧ ] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កូរិនថូសទី ១ ១៥:២០-២២ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែល​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជះឥទ្ធិពល​ដល់​យើង​ម្នាក់ៗ ។

  • តើ​យើង​បាន​រង​ឥទ្ធិពល​យ៉ាង​ណា​ដែរ ដោយសារ​តែ​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ ជីវិត​ក្រោយ​ពី​ជីវិត​នេះ ៖ ដោយសារ​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះមនុស្ស​ទាំងអស់​នឹង​បាន​រស់​ឡើង​វិញ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន វិវរណៈ ២០:១២ ឲ្យ​ឮ ។ បន្ទាប់មក សូម​សួរ ៖

  • តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ បន្ទាប់​ពី​យើង​បាន​រស់​ឡើង​វិញ ?

សូម​ពន្យល់​ថា បញ្ជី​ជីវិត​អាច​តំណាង​ឲ្យ​គំនិត និង ទង្វើ​របស់​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​នេះ ក៏​ដូចជា​កំណត់ត្រា​ដែល​បាន​រក្សា​នៅ​ទុក​ស្ថានសួគ៌​អំពី​សេចក្ដី​សុចរិត​ដែរ ( សូមមើល Bible Dictionary « Book of life » ) ។ សូម​គូស​បញ្ជាក់​ថា យើង​ត្រូវ​បាន​កាត់​សេចក្ដី ពុំ​មែន​តែ​ទៅ​លើ​កិច្ចការ​របស់​យើងប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ក៏​ស្រប​ទៅតាម​គំនិត ពាក្យ​សម្ដី និង បំណង​ប្រាថ្នា​របស់​យើង​ផងដែរ ( សូមមើល ម៉ូសាយ ៤:៣០, អាលម៉ា ១២:១៤, ៤១:៣, គ. និង ស. ១៣៧:៩ ) ។

អ្នក​គួរ​ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរ យ៉ូហាន ៥:២២ នៅ​លើ​រឹម​នៃ​ព្រះគម្ពីរ​របស់​ពួក​គេ​ក្បែរ វិវរណៈ ២០:១២ ។ ចូរ​សុំ​ឲ្យ​សិស្ស​អាន យ៉ូហាន ៥:២២ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​ថាតើ​នរណា​នឹង​កាត់​សេចក្ដី​យើង ។

  • តើ​នរណា​នឹង​កាត់​សេចក្ដី​យើង ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ ជីវិត​ក្រោយ​ពី​ជីវិត​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​នឹង​កាត់​សេចក្ដី​មនុស្ស​លោក​ទាំងអស់ ) ។

សូម​រំឭក​សិស្ស​ថា គោលបំណង​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌​គឺ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​យើង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ឬ​ភាព​តម្កើង​ឡើង ដែល​វា​មានន័យ​ថាជា​ការ​ប្រែ​ក្លាយ​ដូចជា​ព្រះវរបិតា​សួគ៌ ហើយ​រស់​នៅ​ជាមួយ​នឹង​ទ្រង់​ក្នុង​ក្រុម​គ្រួសារ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជា​រៀង​ដរាប​តទៅ ។ អ្នក​គួរ​បង្ហាញ​រូបភាព​មួយ​ពី​គ្រួសារ​របស់​អ្នក ហើយ​ពន្យល់​ថា​ហេតុអ្វី​ការ​ដែល​អ្នក​អាច​រស់នៅ​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​គ្រួសារ​របស់​អ្នក​ជារៀង​រហូត​នោះ​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​អ្នក ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ៣:១៦-១៧ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្សេង​ទៀត​ផ្ទៀង​តាម ហើយ​រក​មើល​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( ឬ​អស់កល្ប​អស់​កាល​ជានិច្ច ) ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? ( សូម​ពន្យល់​ថា ការ​ជឿ​លើ​ព្រះរាជ​បុត្រា​បង្កើត​តែមួយ មានន័យ​ថា​ការ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រស់​នៅ​ស្រប​តាម​ដំណឹងល្អ​របស់​ទ្រង់ ដែល​រួម​បញ្ចូល​ទាំង​ការ​ទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ) ។

  • តើ​អ្នក​នឹងសង្ខេប យ៉ូហាន ៣:១៦ ឲ្យ​ទៅ​ជា​គោលការណ៍​មួយ​បាន​យ៉ាង​ដូចម្ដេច ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​ហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នៅលើ​ក្ដារខៀន​ក្រោម​ពាក្យ ជីវិត​ក្រោយ​ពី​ជីវិត​នេះ ៖ ប្រសិន​បើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់​នៅ​ស្រប​តាម​ដំណឹងល្អ​របស់​ទ្រង់ នោះ​ទើប​យើង​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

សូម​រំឭក​សិស្ស​ពី​សំណួរ​ដែល​អ្នក​បាន​សួរ​កាល​ពី​ចាប់​ផ្ដើម​ថ្នាក់ ៖ « តើ​អ្នក​នឹង​ឆ្លើយ​បែប​ណា​ដែរ ប្រសិន​បើ​មនុស្ស​ម្នាក់​សួរ​អ្នក​ថា​ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​អង្គ​ដ៏​​សំខាន់​ចំពោះ​អ្នក ? » ចូរ​សុំ​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែល​ពួកគេ​អភិវឌ្ឍ​បន្ថែម​ទៀត​ចំពោះ​ចម្លើយ​របស់​ពួកគេ ទៅ​នឹង​សំណួរ​នេះ​ដោយ​ផ្អែក​លើ​អ្វី ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃ​នេះ ។ អ្នក​គួរ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ អ្នក​អាច​បញ្ចប់​មេរៀន​នេះ​ដោយ​ចែក​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក​ផងដែរ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ចុះ​សេចក្ដី​សញ្ញា​ធ្វើ​ជា​ព្រះ​ដ៏​ប្រោសលោះ​មួយ​អង្គ

កាល​កំពុង​បម្រើ​នៅ​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ ថាត អរ ខាលីស្ទើរ បាន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ព្រះវរបិតា​សួគ៌​ជ្រើស​រើស ហើយ​បាន​ចុះ​សេចក្ដី​សញ្ញា​មួយ​ដើម្បី​អនុវត្ត​ដង្វាយធួន​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតា ។

« នៅ​ក្នុង​ការប្រឹក្សា​នា​ជីវិត​មុន​ផែនដី​នេះ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើសេចក្ដី​សញ្ញា​ជាមួយ​ព្រះវរបិតា​ដើម្បី​អនុវត្ត​ដង្វាយធួន ។ យ៉ូហាន ថេលើរ បាន​សរសេរ​ថា ‹ សេចក្ដី​សញ្ញា​មួយ​ដែល​បាន​ធ្វើ​ឡើង​រវាង​ទ្រង់ និង ព្រះវរបិតា​ទ្រង់ ដែល​នៅក្នុង​សេចក្តីសញ្ញា​នោះ ទ្រង់​បាន​យល់​ព្រម​ធ្វើ​ឲ្យ​ធួន​នឹង​អំពើបាប​របស់​ពិភពលោក › [  ( ឆ្នាំ ១៨៨២ ) ទំព័រ ៩៧ ] ហេតុដូច្នេះ​ហើយ​ទើប​ទ្រង់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ‹ កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ៍​មក › ( វិវរណៈ ១៣:៨សូមមើល​ផងដែរ ម៉ូសេ ៧:៤៧ ) » (  [ ឆ្នាំ ២០០០ ] ទំព័រ ៧៤ ) ។

នៅ​ក្នុង អ័ប្រាហាំ ៣:២៧ យើង​អាន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ពី​ព្រះរាជ​ឆន្ទៈ​របស់​ទ្រង់​ដើម្បី​បំពេញ​តួនាទី​នៃ​ព្រះ​ដ៏​ប្រោសលោះ កាល​ទ្រង់​មាន​បន្ទូល​ថា « ទូល​បង្គំ​នៅ​ឯណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ » ។ អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​បាន​បង្រៀន​ដោយ​អធិប្បាយ​ពី​បន្ទូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ៖

« គឺ​គ្រា​មួយ​នៃ​គ្រា​ដ៏​ពិសេស​ទាំងនោះ​ហើយ ដែល​បន្ទូល​យ៉ាង​ខ្លី​ត្រូវ​បាន​បន្លឺ​ឡើង ។ គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ដូចជា​ព្រះយេស៊ូវ​ឡើយ ដោយ​បន្ទូល​តែ​ប៉ុន្មាន​ម៉ាត់ ប៉ុន្តែ​បាន​ធ្វើ​យ៉ាង​ច្រើន​លើស​លុប​ដល់​មនុស្ស​ជាច្រើន កាល​ទ្រង់​ថ្វាយ​អង្គ​ទ្រង់​ដើម្បី​បង់​ថ្លៃ​សម្រាប់​យើង​គ្រប់​គ្នា »( Plain and Precious Things [ ឆ្នាំ ១៩៨៣ ] ទំព័រ ៥៣ ) ។

ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​អំពើ​បាប និង​សេចក្ដីស្លាប់ ។

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង​យក​ឈ្នះ​លើ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​របស់​អ័ដាម និង អេវ៉ា រួម​ទាំង​ឥទ្ធិពល​នៃ​អំពើ​បាប​ផ្ទាល់​ខ្លួន​របស់​យើង​ផង​ដែរ ៖

« ជាលទ្ធផល​នៃ​អំពើ​រំលង​របស់​អ័ដាម មនុស្ស​លោក​ត្រូវ​បាន​បែក​ចេញ​ពី​ព្រះ ( សូមមើល រ៉ូម ៦:២៣ ) ហើយ​នឹង​ត្រូវ​បែក​ចេញ​ជា​រៀង​រហូត ដរាប​ណា​រក​ឃើញ​វិធី​មួយ​ដើម្បី​កាត់​ផ្ដាច់​ចំណង​នៃ​សេចក្ដី​ស្លាប់ ។ ការណ៍​នេះ​ពុំ​ងាយ​ស្រួល​ឡើយ ពីព្រោះ​វា​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ដោយ​ប្រយោល​ពី​តួអង្គ​មួយ​អង្គ​ដែល​គ្មាន​អំពើ​បាប​សោះ ហេតុដូច្នេះ​ហើយ​ទើប​ទ្រង់​អាច​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​បាប​របស់​មនុស្ស​លោក ។

« សំណាង​ល្អ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​ការ​លះបង់​ដោយ​ភាព​អង់អាច​ក្លាហាន​នៅក្នុង​ទីក្រុង​យេរូសាឡិម​កាល​ពី​បុរាណ ។ … ព្រះយេស៊ូវ​បាន​រងទុក្ខ​ដោយ​សុទ្ធចិត្ត ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​អាច​មាន​ឱកាស​នឹង​ត្រូវបាន​លាង​សម្អាត —តាមរយៈ​ការមាន​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង ការជ្រមុជទឹក​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​ត្រឹមត្រូវ ការទទួលបាន​អំណោយទាន​ធ្វើឲ្យ​បរិសុទ្ធ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​ការបញ្ជាក់ និង ការទទួល​យក​ពិធីការ​ដ៏​សំខាន់​ផ្សេងទៀត​»( « The Atonement and the Value of One Soul »Liahona ខែ​ ឧសភា ឆ្នាំ​២០០៤ ទំព័រ ៨៤–៨៥ ) ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​តួអង្គ​យ៉ាង​សំខាន់​នៅ​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ទីបន្ទាល់​ពី​ផ្នែក​សំខាន់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​នាម​ជា​តួអង្គ​យ៉ាង​សំខាន់​នៅ​ក្នុង​ផែនការ​សង្គ្រោះ ៖

« ដង្វាយធួន​របស់ [ ព្រះយេស៊ូវ​គ្រីស្ទ] គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​លោក ។ គ្មាន​អ្វី​អាច​ប្រៀបផ្ទឹម​នឹង​ព្រឹត្តិការណ៍​នេះ​បាន​ឡើយ ។ វា​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ផែនការ​របស់​ព្រះវរបិតា​យើង សម្រាប់​សុភមង្គល​កូន​ចៅ​របស់​ទ្រង់​ទាំងឡាយ ។ ប្រសិន​បើ​គ្មាន​វា​ទេ មនុស្ស​លោក​នឹង​រលាយ​សាបសូន្យ​ដោយ​គ្មាន​សេចក្ដី​សង្ឃឹម ឬ​អនាគត » ( « Inspirational Thoughts » ខែ​ កញ្ញា ឆ្នាំ​២០០៧ ទំព័រ ៨ សូម​មើល​ផង​ដែរ យ៉ូហាន ៣:១៦ ) ។

ព្រះយេស៊ូវ​គ្រីស្ទ « បាន​បង្កើត​ពិភពលោក​ទាំងឡាយ »

ផែនដី​ដែល​យើង​រស់​នៅ ពុំ​មែន​ជា​ភព​តែ​មួយ​គត់ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើត​នោះ​ឡើយ ។ ហេព្រើរ ១:១–២ ជួយ​យើង​ឲ្យ​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ « បាន​បង្កើត​ពិភពលោក​ទាំងឡាយ » ក្រោម​ការ​ដឹកនាំ​របស់​ព្រះ ដែល​ជា​ព្រះវរបិតា ។ គម្ពីរ​ម៉ូសេ​បើក​សម្ដែង​ថា ទ្រង់​បាន​បង្កើត​ពិភពលោក « ដ៏​ច្រើន​ឥត​គណនា » ( ម៉ូសេ ១:៣២–៣៣ ) ។