បណ្ណាល័យ
មេរៀនទី ១៤ ៖ ម៉ាថាយ ១១-១២


មេរៀនទី ១៤

ម៉ាថាយ ១១-១២

សេចក្ដីផ្ដើម

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ថ្លែង​ទីបន្ទាល់​ថា យ៉ូហាន បាទីស្ទ​ ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​រៀបចំ​ផ្លូវ​ពី​មុន​ទ្រង់ ហើយ​ទ្រង់​បាន​សន្យា​ដល់​អស់​អ្នក​ណា​ដែល​មក​រកទ្រង់​ឲ្យ​បាន​សម្រាក ។ ព្រះយេស៊ូវ​បាន​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ពួក​ផារិស៊ី​ថា​ ព្រះចេស្ដា​របស់​ទ្រង់បាន​មក​ពី​អារក្ស ។ ទ្រង់​បាន​ព្រមាន​ពួក​គេ​ចំពោះ​ការ​ធ្វើ​ការ​ចោទប្រកាន់​ខុស​ឆ្គង និង​ស្វែង​រក​ទីសម្គាល់ ហើយ​ទ្រង់​បាន​បង្រៀន​រឿង​ប្រៀបប្រដូច​ពី​ផ្ទះ​នៅទំនេរ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១១

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ថ្លែង​ទីបន្ទាល់​ថា យ៉ូហាន បាទីស្ទ​ ត្រូវ​បាន​បញ្ជូន​មក​ដើម្បី​រៀបចំ​ផ្លូវ​ពី​មុន​ទ្រង់

សូម​បង្ហាញ​រូបភាព​មន្ត្រី​នគរបាល វេជ្ជបណ្ឌិត និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដល់​សិស្ស ។

  • ហេតុអ្វីការ​ដឹង​ថា​មនុស្ស​ទាំងនេះ​ ពិត​ជា​បង្ហាញ​ខ្លួន​ថា​ពួកគេ​ជា​នរណា​គឺជា​រឿង​ដ៏សំខាន់ ? តើ​អ្នក​អាច​ដឹង​ថា ពួកគេ​ពិត​ជា​បានបង្ហាញ​ខ្លួន​ថា​ពួកគេ​ជា​នរណា​បាន​ដោយ​របៀប​ណា ?

សូម​ពន្យល់​ថា នៅ​ក្នុងការ​ងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ចង់​ដឹង​ថា តើ​អត្តសញ្ញាណពិត​របស់ទ្រង់​ពិត​ដូចជាការ​បង្ហាញរបស់ទ្រង់​មែនទេ ។ ចូរ​សុំ​ឲ្យ​សិស្ស​រកមើល​សេចក្ដី​ពិត​នានា នៅ​ពេល​ពួកគេ​សិក្សា ម៉ាថាយ ១១ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​អភិវឌ្ឍ​ទីបន្ទាល់​របស់​ពួកគេ​ថា តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​នរណា ។

សូម​ពន្យល់​ថា ស្តេច​ហេរូឌ​បានចាប់​ខ្លួន​ យ៉ូហាន បាទីស្ទ ​ទៅ​ឃុំឃាំង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១១: ២-៣​ ឲ្យ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​សំណួរ​ដែល ​យ៉ូហាន​ បាន​ឲ្យ​សិស្ស​របស់​គាត់​ឲ្យ​ទៅ​ទូល​សួរ​ព្រះយេស៊ូវ ។

  • តើ​យ៉ូហាន​បាន​បញ្ជូន​សិស្ស​គាត់​ឲ្យ​ទូល​សួរ​ព្រះយេស៊ូវ​អំពី​អ្វី ?

សូម​ចង្អុល​បង្ហាញ​ថា ជាមួយ​នឹង​សំណួរ​នេះ​ក្នុង ខ​ទី ៣សិស្ស​របស់​យ៉ូហាន​បាន​ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​ទ្រង់​ជា​ព្រះមេស៊ី​មែនទេ ។ សូម​រំឭក​សិស្ស​ថា យ៉ូហាន បាទីស្ទ ​បាន​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះមេស៊ី​រួច​ទៅហើយ ( សូមមើល ម៉ាថាយ ៣:១១, ១៣–១៤, យ៉ូហាន ១:២៩–៣៤ ) ។

  • ហេតុអ្វី​អ្នក​គិត​ថា​យ៉ូហាន បាទីស្ទ​ បាន​បញ្ជូន​ពួក​សិស្ស​របស់​គាត់​ឲ្យ​ទៅ​សួរមើល​ថាតើ​ព្រះយេស៊ូវ​គឺជា​ព្រះមេស៊ី​មែន​ទេ កាល​យ៉ូហាន​បាន​ដឹង​ថា​ព្រះយេស៊ូវ​ជា​នរណា​ហើយ​នោះ ? ( គាត់​ចង់​ឲ្យ​ពួក​សិស្ស​របស់គាត់​ ទទួល​បាន​សាក្សី​ផ្ទាល់​ខ្លួន​ពី​ព្រះយេស៊ូវ​គ្រីស្ទ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១១:៤-៥ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ ។

  • ជាជាង​គ្រាន់​តែ​បញ្ជាក់​ថា ​ទ្រង់​គឺជា​ព្រះមែស៊ី តើ​ព្រះយេស៊ូវ​បាន​ឲ្យ​សិស្ស​របស់​យ៉ូហាន បាទីស្ទ​ធ្វើ​អ្វី​ខ្លះ ?

អ្នក​គួរ​ពន្យល់​ថា ព្រះយេស៊ូវ​អាច​មាន​បន្ទូល​ប្រាប់​ទៅ​ពួក​សិស្ស​របស់​យ៉ូហាន​ដោយ​ងាយ​ថា ទ្រង់​គឺជា​ព្រះមែស៊ី ។ ផ្ទុយ​ទៅវិញ ទ្រង់​បាន​ឲ្យ​ពួកគេ « ឮ ហើយ​ឃើញ » ( ខ​ទី ៤ ) ឬ​ពិចារណា​ពី​កិច្ចការ​របស់​ទ្រង់ រួច​ត្រឡប់​ទៅ​រក​យ៉ូហាន បាទីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​ពី​រឿង​ដែល​ពួកគេ​បាន​ឮ ហើយ​ឃើញ​ព្រះយេស៊ូវ​ធ្វើ ។

  • តើ​ចម្លើយ​របស់​ព្រះយេស៊ូវ​អាច​ជួយ​ពួក​សិស្ស​របស់​យ៉ូហាន​ឲ្យ​ទទួល​បាន​សាក្សី​កាន់តែ​ខ្លាំង​ក្លា​មួយ​​ អំពីព្រះអង្គ​សង្គ្រោះ​គ្រាន់​តែ​មាន​បន្ទូល​ប្រាប់​ពួកគេ​ថាទ្រង់​ជា​នរណា​​ដោយ​របៀប​ណា ?

  • តើ​យើងអា​ច​រៀន​គោលការណ៍​អ្វីខ្លះ​មកពី​ដំណើរ​រឿង​នេះ អំពី​របៀប​ដែល​យើង​អាច​ពង្រឹង​សាក្សី​របស់​យើង​ពី​ព្រះអង្គ​សង្គ្រោះ ? ( ទោះបី​ជា​ពួកគេ​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា​ក៏ដោយ សិស្ស​ទាំងឡាយ​គួរ​ស្គាល់​ពី​សេចក្ដីពិត​ខាងក្រោម​នេះ ៖ នៅ​ពេល​យើង​ខិតខំ​រៀន​សូត្រ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​នៅ​ពេល​យើង​ថ្លែង​ទីបន្ទាល់​ពីទ្រង់ នោះ​យើង​អាច​ពង្រឹង​ទីបន្ទាល់​របស់​យើង​ពី​ទ្រង់ផងដែរ ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពី​របៀប​ដែល​ពួកគេ​បាន​ស្គាល់​ដោយ​ខ្លួន​ឯង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ អ្នក​គួរ​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែក​ចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​អ្វី ​ដែល​ពួកគេ​បាន​សរសេរ ។

សូម​សង្ខេប ម៉ាថាយ ១១:៧–២៧ ដោយ​ពន្យល់​ថា ក្រោយ​ពី​សិស្ស​ទាំងពីរ​នាក់​នោះ​បាន​ចេញ​ទៅ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ហ្វូង​មនុស្ស​ថា យ៉ូហាន បាទីស្ទ​ គឺជា​ព្យាការី​ដែល​បាន​ជ្រើស​ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះមែស៊ី ។ ព្រះយេស៊ូវ​បាន​ដាក់ទោស​ដល់​ជន​ដែល​បាន​បដិសេធ​ យ៉ូហាន បាទីស្ទ ក៏​ដូចជា​ជន​ដែល​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​ភស្ដុតាង​នៃ​ទេវភាព​របស់​ព្រះអម្ចាស់ ប៉ុន្តែ​នៅ​តែ​បដិសេធ​ទ្រង់​ផង​ដែរ ។ (កំណត់​ចំណាំ ៖ ការ​បង្រៀន​របស់​ព្រះយេស៊ូវ​អំពី​យ៉ូហាន បាទីស្ទ​ នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​នឹង​ត្រូវ​បាន​ពិភាក្សា​លម្អិត​នៅ​ក្នុង​មេរៀន លូកា ៧:១៨–៣៥ ) ។

បន្ទាប់​មក​ ព្រះយេស៊ូវ​បាន​ប្រទាន​ការ​សន្យា​មួយ​ដល់​ជន​ទាំងអស់​ដែល​ទទួល​យក​ទ្រង់​ជា​ព្រះមែស៊ី ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​មើល​ ម៉ាថាយ ១១:២៨–៣០ឡើង​វិញ​ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន​ទី ១ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​ទាំងនេះ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ​ឲ្យ​យើង​ធ្វើ ។

  • តើ​ព្រះ​អម្ចាស់​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​អ្វី​ខ្លះ ? តើ​ទ្រង់​សន្យា​នឹង​ប្រទាន​អ្វី​ខ្លះ​ឲ្យ​យើង​វិញ ? ( បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ហើយ​ សូមសរសេរ​សេចក្ដីពិត​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ ប្រសិន​បើ​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​នឹង​សម្រាល​បន្ទុក​របស់​យើង ហើយ​ឲ្យ​យើង​បាន​សម្រាក ) ។

  • តើ​ការ​យល់​ដឹង​ពី​សេចក្ដីពិត​នៅ​ក្នុង​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​នេះ​ អាច​ជួយ​អ្នក​នៅ​ក្នុង​ឆ្នាំ​នេះបាន​ដោយ​របៀប​​ណា ?

ម៉ាថាយ ១២:១–៤២

ព្រះយេស៊ូវ​គ្រីស្ទ​ស្ដី​បន្ទោស​ពួក​ផារិស៊ី​អំពី​ការ​ចោទ​ប្រកាន់​ក្លែងក្លាយ និង​ការ​ព្យាយាម​រក​ទីសម្គាល់​របស់​ពួកគេ ។

(កំណត់​ចំណាំ ៖ ព្រឹត្តិការណ៍​នៅ​ក្នុង​នៅ​ក្នុង ម៉ាថាយ ១២:១–២១ នឹង​ត្រូវ​បង្រៀន​យ៉ាង​ស៊ី​ជម្រៅ​នៅ​ក្នុង​មេរៀន ម៉ាកុស ២-៣ ) ។

សូម​សង្ខេប ម៉ាថាយ ១២:១–៣០​ ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​នៅ​ថ្ងៃ​ឈប់​សម្រាក​មក មាន​ពួក​ផារិស៊ី​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ព្យាយាមចង់​កម្ចាត់​​ទ្រង់​ចោល ។ នៅ​ពេល​ទ្រង់​បាន​ព្យាបាល​មនុស្ស​ម្នាក់​ដែលត្រូវ​អារក្ស​ចូល ពួកគេ​ប៉ុនប៉ង​បង្ខូច​ទ្រង់​នៅ​ចំពោះ​មុខ​មនុស្ស​ទូទៅ​ដោយ​​ចោទប្រកាន់​ទ្រង់ ​ពី​ការ​ធ្វើ​កិច្ចការ​ទាំងនោះ​ដោយ​អំណាច​របស់​អារក្ស ។ ព្រះយេស៊ូវ​បាន​ជ្រាប​ពី​គំនិត​របស់​ពួកគេ ហើយ​បាន​អះអាង​ផ្ទុយ​ទៅ​វិញ​ថា តាមរយៈ​ការ​បណ្ដេញ​អារក្ស​ចេញ​នេះ ទ្រង់​កំពុង​បង្ហាញ​ថា​ ទ្រង់​គឺជា​ព្រះមែស៊ី ហើយ​កំពុង​ស្ថាបនា​នគរ​ព្រះ ។ ចូរ​សុំ​ឲ្យ​សិស្ស​អាន ម៉ាថាយ ១២:៣០ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ពី​ជន​ដែល​ពុំ​ចូល​រួម​នឹង​ទ្រង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • យោង​តាម ខ​ទី ៣០ប្រសិន​បើ​យើង​មាន​បំណង​ចង់​រួម​ចំណែក​​​ក្នុង​នគរ​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ? ( នៅ​ពេល​សិស្ស​ចែកចាយ​ចម្លើយ​របស់​ពួកគេ សូម​ប្រាកដ​ថា ​មាន​ការ​គូស​បញ្ជាក់​ពី​សេចក្ដី​ពិត​នេះ ៖ ប្រសិន​បើ​មាន​បំណង​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​នគរ​ព្រះ យើង​ត្រូវ​តាំង​ចិត្ត​ទាំងស្រុង​ស្មោះ​ត្រង់​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ) ។

  • តើ​វិធី​ដែល​យើងអាច​បង្ហាញ​ការ​តាំងចិត្ត​ទាំងស្រុង​របស់​យើង​​ស្មោះត្រង់​នឹង​​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អ្វីខ្លះ ?

សូម​សង្ខេប ម៉ាថាយ ១២:៣១–៤២ ដោយ​ពន្យល់​ថា ព្រះយេស៊ូវ​បាន​បញ្ជាក់​ជា​ថ្មី​ម្ដងទៀត​ថា កិច្ចការ​ល្អ​របស់​ទ្រង់​គឺជា​ភស្ដុតាង​ថា ទ្រង់​មក​ពី​ព្រះ ហើយ​ពុំ​មែន​មក​ពី​អារក្ស​ឡើយ ។ ទ្រង់​ក៏​បាន​ព្រមាន​ពួក​ផារិស៊ី​ផង​ដែរ​ថា ព្រះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ពាក្យ​ចោទប្រកាន់​របស់​ពួកគេ ។ បន្ទាប់​មក​មាន​ពួក​អាចារ្យ និង​ពួក​ផារិស៊ី​ខ្លះ​បាន​សួររក​​រក​ទីសម្គាល់ ហើយ​ព្រះយេស៊ូវ​បាន​ស្ដី​បន្ទោស​ពួកគេ​ចំពោះ​ការ​រក​ទីសម្គាល់ និង​ការ​មើល​ពុំ​ឃើញ​ថា ទ្រង់​ធំ​ជាង​ព្យាការី មុនៗ ឬ​ស្ដេច​ណាៗ​ទាំងអស់​ក្នុង​អ៊ីស្រាអែល ។

ម៉ាថាយ ១២:៤៣-៥០

ព្រះយេស៊ូវ​បង្រៀន​រឿង​ប្រៀបប្រដូច​ពី​ផ្ទះ​នៅ​ទំនេរ ហើយ​ថា​ជន​ដែល​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះបិតា​ទ្រង់​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ចំណោម​គ្រួសារ​របស់​ទ្រង់

ចូរ​សុំ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា មាន​មិត្ត​របស់​ពួកគេ​ម្នាក់​បាន​សុំ​ការ​ប្រឹក្សា​ពី​របៀប​ចៀសវាង​ការ​ត្រឡប់​ទៅ​ធ្វើ​អំពើបាប​ ដែល​គាត់​កំពុង​ព្យាយាម​លះបង់​ចោល​ ។

  • តើ​អ្នក​នឹង​ផ្ដល់​ការ​ទូន្មាន​អ្វី​ខ្លះ​ទៅ​មិត្ត​របស់​អ្នក ​ដើម្បី​ជួយ​គាត់​ឲ្យ​តតាំង​នឹង​ការ​ល្បួង​នោះ ?

សូម​ពន្យល់​ថា ម៉ាថាយ ១២:៤៣–៤៥ មាន​នូវ​រឿង​ប្រៀបប្រដូច​មួយ​ពី​វិញ្ញាណ​អាក្រក់​មួយ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ខ្លួន​របស់​បុរស​ម្នាក់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គោលការណ៍​មួយ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ​ដែល​អាច​ជួយ​មិត្ត​របស់​ខ្លួន​ឲ្យ​យក​ឈ្នះ​ការ​ល្បួង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១២:៤៣-៤៤ឲ្យ ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​វិញ្ញាណ​អាក្រក់​នោះ​បាន​ធ្វើ​ បន្ទាប់​ពី​បាន​បណ្ដេញ​ចេញ​ពី​ខ្លួន​បុរស​នោះ ។

  • តើ​វិញ្ញាណ​អាក្រក់​នោះ បាន​ធ្វើ​អ្វីខ្លះ​បន្ទាប់​ពី​គ្មាន​កន្លែង​ជ្រកកោន ?

  • តើ​ពាក្យ​អ្វីទៅ​ ដែល​ពិពណ៌នា​ពី​ស្ថានភាព​នៃ « ផ្ទះ » ឬ​បុរស​នោះ ពេល​ដែល​វិញ្ញាណ​មិនស្អាតត្រឡប់​មកវិញ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀតឲ្យ​អាន ម៉ាថាយ ១២:៤៥ ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​អ្វី​ដែល​វិញ្ញាណ​អាក្រក់​នោះ​បាន​ធ្វើ ​បន្ទាប់​ពី​ស្វែង​រក « ផ្ទះ » ឬ​បុរស​ដែល​នៅ​ទទេស្អាត ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

  • តើ​បុរស​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​នេះ​ពុំ​បាន​ធ្វើ​អ្វីខ្លះ​ ដែល​អនុញ្ញាត​ឲ្យ​វិញ្ញាណ​អាក្រក់​ត្រឡប់​ចូល​ខ្លួន​វិញ បន្ទាប់​ពី​អារក្ស​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ខ្លួន​គាត់​នោះ ? ( គាត់​ពុំ​បាន​ដាក់ជំនួស​គំនិតអាក្រក់ ជាមួយ​​គំនិត អារម្មណ៍ ពាក្យ​សម្ដី និង​ទង្វើ​សុចរិត​នោះទេ ) ។

  • តើ​បទពិសោធន៍​របស់​បុរស​នៅ​ក្នុង​រឿប​ប្រៀប​ប្រដូច​នេះ ​អាច​តំណាង​ឲ្យ​មនុស្ស​ម្នាក់​ដែល​កំពុង​ប្រែចិត្តពី​អំពើបាប ហើយ​ព្យាយាម​តតាំង​នឹង​ការ​ល្បួង​ដោយ​របៀប​ណា ?

បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ​រួច​ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឭៗ​នូវ​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« នៅ​ក្នុង​ការ​លះបង់​ចោល​អំពើ​បាប ​មនុស្ស​ម្នាក់​ពុំ​អាច​គ្រាន់តែ​មាន បំណង​ប្រាថ្នា ចង់​​ឲ្យ​ស្ថានភាព​បាន​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ។ ប៉ុន្ដែ​គាត់​ត្រូវ​តែ ធ្វើ វា ។ …

« … រឿង​ដែល​បាន​ទាក់ទាញ​គាត់ ដែលបាន​ចាប់​យក​គំនិតរវើរវាយរបស់​គាត់ ហើយ​បាន​វាយ​លុក​គំនិត​របស់​គាត់ ​បាន​រលុត​បាត់​ទៅ ហើយ​ការ​ជំនួស​ដ៏​ប្រសើរ​ពុំ​ទាន់​បាន​បំពេញ​ទី​ចំហ​នោះ​នៅ​ឡើយ ។ នេះ​គឺជា​ឱកាស​របស់​សាតាំង » ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ១៧១–៧២, ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វី​ខ្លះ​ ពី​រឿង​ប្រៀប​ប្រដូច​នេះ​ដែល​អាច​ជួយ​យើង​ឲ្យ​ដឹង​​ពី​របៀប​ដើម្បី​បន្ត​រុញ​ច្រាន​ឥទ្ធិពល​អាក្រក់​ បន្ទាប់​ពី​យើង​បាន​ដក​វា​ចេញ​ពី​ជីវិត​របស់​យើង ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ យើង​អាច​រុញ​ច្រាន​ឥទ្ធិពល​អាក្រក់​ចេញ បន្ទាប់​ពី​យើង​បាន​ដក​វា​ចេញ​ពី​ជីវិត​របស់​យើង​ដោយ​ការ​ដាក់​ជំនួស​វា​ដោយ​សេចក្ដី​សុចរិត​វិញ ) ។

ដើម្បី​ជួយ​សិស្ស​យល់​សេចក្ដីពិត​នេះ ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែង​ការ​ណ៍ដូច​ខាង​ក្រោម​ឮៗ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ពី​ហេតុផល​ដែល​ថា​វា​ពុំ​គ្រប់គ្រាន់ទេ បើគ្រាន់តែ​កម្ចាត់​អំពើបាប​ចេញ​ពី ជីវិត​របស់​យើង​តែ​ប៉ុណ្ណោះនោះ​ ។

« ការ​ព្យាយាម​តតាំង​នឹង​អំពើបាប ឬ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជ្រះ​ស្រឡះ​ពី​អំពើបាប​តែ​ម្យ៉ាងនោះ​គឺ​វា​ពុំ​គ្រប់គ្រាន់ទេ ។ អ្នក​ត្រូវ​បំពេញ​ជីវិត​របស់​អ្នក​ជាមួយ​នឹង​សេចក្ដី​សុចរិត និង​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ដែល​នាំ​មក​នូវ​អំណាច​ខាង​វិញ្ញាណ ។ …

« ការ​គោរព​ប្រតិបត្តិ​ដ៏​ពេញលេញ​ នាំ​អំណាច​ដ៏​ពេញ​លេញ​នៃ​ដំណឹងល្អ​ចូល​ទៅ​ក្នុង​ជីវិត​របស់​អ្នក រួមបញ្ចូល​ទាំង​មាន​កម្លាំង​កើនឡើង ​ដើម្បី​យក​ឈ្នះ​ភាព​ទន់​ខ្សោយ​​របស់​អ្នក ។ ការ​គោរព​នេះ រួម​មាន​សកម្មភាព​ដែល​អ្នក​មិន​អាច​គិត​ដល់​ពី​ដំបូង​នៃ​ផ្នែក​នៃ​ការប្រែចិត្ត​ដូចជា ការចូលរួម​ការប្រជុំ ការបង់​ដង្វាយ​មួយ​ភាគ​ដប់ ការ​ផ្តល់​ការបម្រើ និងការ​អភ័យទោស​ដល់​អ្នកដទៃ » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹង​ល្អ ( ឆ្នាំ ២០០៤ ) ទំព័រ ១៣៥ ) ។

  • នៅ​ពេល​យើង​ប្រែចិត្ត តើ​រឿង​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​បំពេញ​ជីវិត​របស់​យើង​ដោយ​សេចក្ដី​សុចរិត​ដើម្បី​យើង​ពុំ​ត្រឡប់​ទៅ​រក​អំពើ​បាប​វិញ​ មាន​អ្វី​ខ្លះ ? ( អ្នក​គួរ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​នៅ​លើ​ក្ដារខៀន ) ។

  • តើ​ការ​ធ្វើ​រឿង​ទាំងនេះ ​អាច​នាំ​អំណាច​ខាង​វិញ្ញាណ​ដ៏​ធំធេង​ចូល​ទៅ​ក្នុង​ជីវិត​របស់​យើង ហើយ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​លើ​ឥទ្ធិពល​អាក្រក់​បាន​ដោយ​របៀប​ណា ?

សូម​ថ្លែងទីបន្ទាល់​ថា ការ​បំពេញ​ជីវិត​របស់​យើង​ដោយ​សេចក្ដីសុចរិត​នឹង​ផ្ដល់​អំណាច​ដ៏​ធំធេង​ដល់​យើង​ដើម្បី​រុញច្រាន​អំពើ​អាក្រក់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​របៀប​ដែល​ពួកគេ​​អាច​បំពេញ​ជីវិត​របស់​ពួកគេ​ដោយ​សេចក្ដី​សុចរិតកាន់តែ​ច្រើន​ឡើង​ ហើយ​ធ្វើ​តាម​ការ​បំផុត​គំនិត​ដែល​ពួកគេ​ទទួល​បាន​នៅ​ពេល​ពួកគេ​សញ្ជឹង​គិត ។

សូម​សង្ខេប​ផ្នែក​ដែល​នៅសល់នៃ ម៉ាថាយ ១២ ដោយ​ពន្យល់​ថា កាល​ព្រះ​យេស៊ូវ​​កំពុង​បង្រៀន មាន​មនុស្ស​ម្នាក់​បាន​ទូល​ប្រាប់​ទ្រង់​ថា មាន​សមាជិក​គ្រួសារ​មួយ​ចំនួន​របស់​ទ្រង់​ចង់​ជួប​ទ្រង់ ។ រួច​ព្រះអម្ចាស់​បាន​បង្រៀន​ថា ជន​ទាំងអស់​ណា​ដែល​ធ្វើ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា ​ត្រូវបាន​រាប់​បញ្ចូល​នៅ​ក្នុង​ចំណោម​គ្រួសារ​របស់​ទ្រង់ ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ១១:២៨-៣០

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​ចាំ ម៉ាថាយ ១១:២៨–៣០សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​សកម្មភាព​នានា​ដែល​អាច​តំណាង​ឲ្យ​ពាក្យ ឬ​ឃ្លា​ទាំង​ឡាយ​នៅ​ក្នុង​ខគម្ពីរ​នីមួយៗ រួច​សូត្រ​វគ្គ​នោះ​កាល​ធ្វើ​សកម្មភាព​ទាំងនោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​អនុវត្ត​សូត្រ​វគ្គ​នោះ​ នៅ​ពេលចាប់ផ្ដើមថ្នាក់​រយៈពេល​ពីរ​បី​ថ្ងៃ​រហូត​ដល់​ពួកគេ​អាច​សូត្រ​វា​ដោយ​ការ​ចងចាំ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១១:១១ ។ « អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថានសួគ៌ នោះ​ធំ​ជាង​គាត់​ហើយ »

ព្យាការី ​យ៉ូសែប ស្ម៊ីធ ​បាន​ពន្យល់​ថា វិធី​មួយ​នៃ​ការ​យល់​ដឹង ម៉ាថាយ ១១:១១ គឺ​ការ​មើល​​វា​ជា​សេចក្ដី​យោង​មួយ​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ ៖

« តើ​ជន​ដែល​ព្រះយេស៊ូវ​បាន​បន្ទូល​ប្រាប់​ថា​ តូច​ជាង​គេ​នោះ​ជា​នរណាទៅ ? ព្រះយេស៊ូវ​ត្រូវ​បាន​គេ​គិត​ថា​ជា​បុគ្គល​ដែល​មាន​សិទ្ធិ​តូច​បំផុតនៅ​ក្នុង​នគរ​ព្រះ ហើយ [ ហាក់​ដូចជា ] មាន​ងារ​តូច​ចំពោះ​ការ​ជឿ​របស់​ពួកគេ​ថា​ជា​ព្យាការី​ម្នាក់ ទោះ​បី​ជា​ទ្រង់​បាន​បន្ទូល​ថា—‹ អ្នក​ដែល​ត្រូវ​បាន​គិត​ថា​តូច​នៅ​ក្នុង​ចំណោម​អ្នករាល់គ្នា​គឺ​ធំ​ជាង​យ៉ូហាន—នោះ​គឺជា​យើង › » ( [ ឆ្នាំ ​២០០៧ ] ទំព័រ ៨២ ) ។

ម៉ាថាយ ១២:៣១-៣២ ។ « ពាក្យ​ប្រមាថ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ »

ព្យាការី​ យ៉ូសែប ស្ម៊ីធ​ បាន​ពន្យល់​ពី​របៀប​ដែល​មនុស្ស​ម្នាក់​ធ្វើ​អំពើបាប​នៃ​ពាក្យ​ប្រមាថ​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ៖

« គាត់ច្បាស់ជា​ទទួលព្រះវិញ្ញាណបរិសុទ្ធ ​ស្ថានសួគ៌​បាន​បើក​ចំពោះ​គាត់ ហើយ​ស្គាល់ព្រះ រួច​ហើយធ្វើ​​បាប​ទាស់នឹង​ទ្រង់ ។ បន្ទាប់មក​បុរស​នោះ​មាន​បាប​ទាស់នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ដែលគ្មាន​ការ​ប្រែចិត្ត​ចំពោះ​គាត់ទេ ។ គាត់​ច្បាស់​ជា​និយាយ​ថា ព្រះអាទិត្យ​ពុំ​រះទេ ខណៈ​ដែល​គាត់​មើល​ឃើញ​នឹង​ភ្នែក​ហើយ​នោះ គាត់​​បដិសេធ​ព្រះ​យេស៊ូវ​គ្រីស្ទ នៅពេល​ស្ថានសួគ៌​បាន​បើក​ចំពោះគាត់ រួច​ហើយ​បដិសេធ​នឹង​ផែនការ​នៃ​សុភមង្គល​ដោយ​ភ្នែក​របស់គាត់​បានឃើញ​សេចក្ដីពិត​ហើយនោះ ហើយ​ចាប់​ពី​ពេល​នោះ​មក ​គាត់​ចាប់ផ្ដើម​ក្លាយ​ជា​មារ​សត្រូវ » ( នៅក្នុង History of the Church ៦:៣១៤ ) ។

ពេល​ខ្លះ​សិស្ស​ខ្វល់ខ្វាយ​ពី​អំពើបាប​នៃ​ពាក្យប្រមាថ​ទាស់​នឹង ឬ​ការ​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន ៖

« អំពើ​បាប​ទាស់​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ តម្រូវ​ឲ្យ​មាន​ចំណេះដឹងខ្ពង់ខ្ពស់​ដែល​សម្ដែង​ចេញ​យ៉ាង​ច្បាស់​នូវ​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​រួច ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​នោះ » ​The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ១២៣ ) ។

អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​ហេតុផល​ដែល​ព្រះយេស៊ូវ​បាន​ព្រមាន​ទៅ​ពួក​ផារិស៊ី​ស្ដីពី​អំពើ​បាប​មិនអាច​អភ័យទោសបាន​នៅ​ក្នុង ម៉ាថាយ ១២:៣១–៣២ ៖

« ព្រះយេស៊ូវ មាន​ព្រះទ័យមេត្តា​នៅ​ក្នុង​ការអះអាង​របស់​ទ្រង់​ថា សម្ដី​ដែល​បាន​ពោល​ឡើង​ទាស់​នឹង​ទ្រង់​ថា ​ជា​មនុស្ស​សាមញ្ញ​ម្នាក់​អាច​អភ័យទោស​ឲ្យ​បាន ប៉ុន្តែ​ការ​និយាយ​ទាស់​នឹង​សិទ្ធិ​អំណាច​​ដែល​ទ្រង់​មាន ហើយ​ជាពិសេស​លើក​តម្កើង​អំណាច និង​សិទ្ធិ​អំណាច​នេះ​ថា​ជា​របស់​ផង​សាតាំង គឺ​ស្ទើរតែ​ស្មើ​នឹង​ពាក្យ​ប្រមាថ​ទាស់​នឹង​ព្រះវិញ្ញា​ណបរិសុទ្ធ​ដែល​ជា​អំពើបាប​ ពុំ​អាច​អភ័យទោស​ឲ្យ​បាន​ឡើយ » ( Jesus the Christ ការ​បោះ​ពុម្ព​លើក​ទី ៣ [ ឆ្នាំ​ ១៩១៦ ] ទំព័រ ២៦៩ ) ។