បណ្ណាល័យ
មេរៀនទី ២០ ៖ ម៉ាថាយ ១៧


មេរៀន​ទី ២០

ម៉ាថាយ ១៧

សេចក្ដីផ្ដើម

ព្រះយេស៊ូវគ្រីស្ទ ម៉ូសេ និង​អេលីយ៉ា បាន​ប្រគល់​កូនសោ​បព្វជិតភាព​ឲ្យ​ ពេត្រុស យ៉ាកុប និង​យ៉ូហាន ​នៅ​លើ​ភ្នំ​ប្រែរូប ។ បន្ទាប់​ពី​យាងចុះ​ពី​ភ្នំ​វិញ ព្រះយេស៊ូវ​បាន​បណ្ដេញ​អារក្ស​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់ ។ នៅ​ក្រុង​កាពើណិម ព្រះយេស៊ូវ​បានបង់ពន្ធព្រះវិហារ​សម្រាប់​អង្គ​ទ្រង់ និង​ពេត្រុសដោយ​ភាព​អស្ចារ្យ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ១៧:១-១៣

ម៉ូសេ និង​អេលីយ៉ាស​បាន​លេច​មក​ឯ​ ពេត្រុស យ៉ាកុប និង​យ៉ូហាន

សូម​លើក​ប័ណ្ណ​បើក​បរ​មួយ​ឡើង ឬ​សូម​អញ្ជើញ​សិស្ស​ម្នាក់​ដែល​មាន​ប័ណ្ណ​បើក​បរ​ឲ្យ​បង្ហាញ​វា​ដល់​សិស្ស​ក្នុង​ថ្នាក់ ។

  • តើ​ការ​មាន​ប័ណ្ណ​បើក​បរ​មួយ​ផ្ដល់​សិទ្ធិ​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​អ្វី​បាន​ខ្លះ ?

ចូរ​ដាក់​បង្ហាញ ឬ​បង្ហាញ​រូបភាព​សោ​រថយន្ត ។

  • ហេតអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដើម្បី​មាន​សិទ្ធិចំពោះកូនសោ​រថយន្ត បន្ថែម​ពី​លើ​ការ​មាន​ប័ណ្ណ​បើក​បរ ?

  • តើ​ការ​មាន​ប័ណ្ណ​បើក​បរ និង​កូនសោ​រថយន្ត​ត្រូវអាច​ប្រៀប​បាន​នឹង​សិទ្ធិ​អំណាច និង​កូនសោ​នៃ​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ព្រះ​បាន​យ៉ាង​ដូចម្ដេច ? ( ដូចជា​ជន​ដែល​មាន​ប័ណ្ណ​បើក​បរ​ត្រូវបាន​ផ្ដល់​សិទ្ទិ​ឲ្យ​បើក​បរ​ដូច្នេះ​ដែរ នោះ​ក៏​មាន​បុរស​ជាច្រើន​ដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ។ ប៉ុន្តែ​ដូចជា​កូនសោ​រថយន្ត​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​ម្នាក់ ​អាច​ប្រើ​ប្រាស់​រថយន្ត​មួយ​ជាក់​លាក់​បាន​ដែរ កូនសោ​បព្វជិតភាព​ផ្ដល់​សិទ្ធិអំណាច​ដល់​បុគ្គល​ម្នាក់​ឲ្យ​ដំណើរ​ការ ឬ​ដឹកនាំ​កិច្ចការ​របស់​ព្រះ​នៅ​ក្នុង​ដែនជាក់លាក់​មួយ ។ ប្រធាន​សាសនាចក្រ​កាន់ និង​ប្រើ​ប្រាស់កូនសោ​បព្វជិតភាព​ ដើម្បី​ធ្វើ​ជា​អធិបតី ហើយ​ដឹកនាំ​រាល់​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ) ។

សូម​រំឭក​សិស្ស​ថា នៅ​ក្នុង ម៉ាថាយ ១៦:១៩ យើង​អាន​ថា ព្រះអម្ចាស់​បាន​សន្យា​នឹង​ប្រទាន​ដល់​ពេត្រុសនូវកូនសោ​នៃ​នគរ ឬ​សិទ្ធិ​អំណាច​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ព្រះ​នៅ​លើ​ផែនដី​ ។ នៅ​ពេល​នោះ ពេត្រុស និង​សាវក​ផ្សេង​ទៀត បាន​ទទួល​សិទ្ធិ​អំណាច​បព្វជិភាព​រួច​ហើយ ប៉ុន្តែ​ពួកគេ​ពុំ​ទាន់​បាន​ទទួល​កូនសោ​នៃ​នគរ​នៅ​ឡើយ​ទេ ។

នៅ​សិស្ស​សិក្សា​ព្រះគម្ពីរ​នៅ​ថ្ងៃ​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​របៀប​ដែល​ពេត្រុស​បាន​ទទួល​កូនសោ​នគរ និង​របៀប​ដែល​កូនសោ​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ដល់ ​យ៉ូសែប ស្ម៊ីធ នៅពេល​ក្រោយ​មក​ទៀត និង​អ្នក​ដឹកនាំ​ផ្សេង​ទៀត​នៅ​ក្នុង​ជំនាន់​របស់​យើង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៧:១-២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​ពី​ទីកន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​នាំ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ ដើម្បី​រៀបចំខ្លួន​ពួកគេ​ទទួល​កូនសោ​បព្វជិតភាព ។ អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ព្រះអង្គសង្គ្រោះ​ប្រហែល​ជា​បានជ្រើស​ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ ឲ្យ​យាង​ទៅ​ជាមួយ​នឹង​ទ្រង់ ដោយសារ​ពួកគេ​នឹង​បម្រើ​ជា​គណៈ​ប្រធាន​ទីមួយ​នៃ​សាសនាចក្រ​ បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​ឡើង​វិញ និង​ការ​យាង​ទៅ​ស្ថានសួគ៌​វិញ​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ចងក្រង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល​ទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ៣:១៥២ ) ។

  • តើ​ព្រះយេស៊ូវ​បាន​នាំ​​ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ ​ទៅ​កន្លែងណា ?

  • តើមានអ្វី​កើតឡើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ភ្នំ​នោះ ?

  • តើ​ការ​ប្រែ​រូប​មានន័យ​ដូចម្តេច ?

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា ប្រែរូប សំដៅ​ទៅ​លើ « លក្ខណៈ​នៃ​ជន​ទាំងឡាយ​ណា​ ដែល​បាន​ប្រែ​​រាងកាយ និង​សភាព​មួយ​រយៈ—គឺ​ថា បាន​លើក​ឡើង​ទៅ​កាន់កម្រិតកាន់តែខ្ពង់ខ្ពស់ខាង​វិញ្ញាណ​ដែល​ខ្ពស់​ជាង—ដើម្បី​ឲ្យ​ពួកគេ​អាច​ទ្រាំទ្រ​វត្តមាន និង​សិរី​ល្អ​នៃ​ពួក​ពល​សួគ៌ា​ទាំងឡាយ​បាន » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែរូប »​ ,scriptures.lds.org ) ។ ពេត្រុស យ៉ាកុប និង​យ៉ូហាន ​ក៏​បាន​ប្រែ​រូប​នៅ​ពេល​នេះ​ដែរ ( សូម​មើល គ. និង ស. ៦៧:១១–១២ ) ។

ចូរ​សរសេរក្បាល​រឿង​ដូច​ខាង​ក្រោម​នៅ​លើ​ក្ដារខៀន ៖ បុគ្គល​ទាំងឡាយ​ដែល​មាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែ​រូប ។ នៅ​ក្រោម​ក្បាល​រឿង​នេះ ​សូម​សរសេរ ព្រះយេស៊ូវគ្រីស្ទ ពេត្រុស យ៉ាកុប និង យ៉ូហាន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៧:៣ ឲ្យ​ឮៗ ហើយ​ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ ឲ្យ​រកមើល​អ្នក​ដែល​បាន​លេញ​មក​ឯ​ព្រះយេស៊ូវ និង​ពួក​សាវក​នៅ​លើ​ភ្នំ​នោះ ។

  • តើ​នរណា​បាន​លេច​ចេញ​មក​នៅ​លើ​ភ្នំ​នោះ ? ( សូម​ពន្យល់​ថា អេលីយ៉ាស សំដៅ​ទៅ​លើ​អេលីយ៉ា ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ [ សូម​មើល ម៉ាថាយ ១៧:៣ ] ) ។

សូម​បន្ថែម ម៉ូសេ និង អេលីយ៉ា នៅ​ក្នុង​បញ្ជី​នៅ​លើ​ក្ដារខៀន ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ហេតុផល​ដែល​ម៉ូសេ និង​អេលីយ៉ា​បាន​លេច​មក​នៅ​លើ​ភ្នំ​នោះ សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ឲ្យឮៗ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ព្រះអង្គ​សង្គ្រោះ ម៉ូសេ និង​អេលីយ៉ាស [ អេលីយ៉ា ] បាន​ប្រទាន​កូនសោ​ទាំងឡាយ​ [ នៃ​បព្វជិតភាព ] ​ដល់​ពេត្រុស យ៉ាកុប និង​យ៉ូហាន នៅលើ​ភ្នំ​នោះ នៅពេល​ពួកលោក​បាន​ប្រែរូប​នៅ​ចំពោះ​លោក » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ​២០០៧ ] ទំព័រ ១០៥ ) ។

  • យោង​តាម ​យ៉ូសែប ស្ម៊ីធ ហេតុអ្វី​បានជា ​អេលីយ៉ា និង​ម៉ូសេ​ បាន​លេច​មក​នៅ​លើ​ភ្នំ​នោះ ? ( ដើម្បី​ឲ្យ​កូនសោ​បព្វជិតភាព​ដល់​ពេត្រុស យ៉ាកុប និង​យ៉ូហាន ។ អ្នក​ក៏​គួរ​ពន្យល់​ផង​ដែរ​ថា ម៉ូសេ និង​អេលីយ៉ា​ បាន​លេច​មក​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​នៅ​ថ្ងៃ​ទី​ ៣ ខែ​ មេសា ឆ្នាំ​ ១៨៣៦ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​កូនសោ​បព្វជិតភាព ៖ ម៉ូសេ​បាន​ស្ដារ​ឡើង​វិញ​នូវ​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល [ សូមមើល គ. និង ស. ១១០:១១ ] ហើយ​អេលីយ៉ា​បាន​ស្ដារ​ឡើង​វិញ​នូវ​កូនសោ​ដែល​ទាក់ទង​នឹង​អំណាច​នៃ​ការ​ផ្សារ​ភ្ជាប់ [ សូមមើល គ. និង ស. ១១០:១៣–១៦ ] ។ ការ​បង្ហាញខ្លួនទាំងនេះ​នៅ​ទីក្រុង​ខឺតឡង់ ​ផ្ដល់​ជា​គំរូ​មួយ​ចំពោះ​ការ​យល់ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​លើ​ភ្នំ​ប្រែ​រូប) ។

សូម​ពន្យល់​ថា ការ​បកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស្ម៊ីធ ​បញ្ជាក់​ថា យ៉ូហាន បាទីស្ទ—ដែល​ស្ដេច​ហេរូឌ​បាន​សម្លាប់—ក៏​បាន​លេច​មក​នៅ​លើ​ភ្នំ​នោះ​ដែរ ( សូម​មើល​ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៣ [ នៅ​ក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ  ] សូម​មើល​ផង​ដែរ​នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ « អេលីយ៉ាស » ) ។ សូម​បន្ថែម​យ៉ូហាន បាទីស្ទ​ចូលទៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន ។

សុំ​ឲ្យ​សិស្ស​បី​បួន​នាក់​ឲ្យប្ដូរវេនគ្នា​អាន​ឮៗ​នៅ​ក្នុង ម៉ាថាយ ១៧:៤-៩ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​មនុស្ស​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែរូប ។

  • តើ​​នរណា​ផ្សេង​ទៀត ​ដែល​ជាបុគ្គលមាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែរូប​នោះ​ ? ( សូម​បន្ថែម​ព្រះ​ជា​ព្រះវរបិតា​ចូលទៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន ) ។

សូម​រំឭក​សិស្ស​ដោយ​សង្ខេប​ថា គ្រាកាន់កាប់ត្រួតត្រា​មួយ​នៅ​ក្នុង​ដំណឹងល្អ​គឺជា​គ្រា​មួយ​ ដែល​ព្រះវរបិតា​សួគ៌​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព ពិធីបរិសុទ្ធនានា និង​ចំណេះដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ដល់​មនុស្ស​នៅ​លើ​ផែនដី​តាមរយៈ​ពួក​អ្នក​បម្រើ​ ដែល​មាន​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ឡើង​មក​ក្ដារខៀន ហើយ​ដាក់​ផ្កាយ​មួយ​នៅ​ក្បែរ​ឈ្មោះ​បុគ្គល​ម្នាក់ៗ​ដែល​បាន​មាន​នៅ​លើ​ក្ដារ​ខៀន ជា​អ្នក​ដែល​បាន​លេច​មក​ឯ​ព្យាការី ​យ៉ូសែប ស្ម៊ីធ​ នៅ​ក្នុង​ជំនាន់​របស់​យើង ។ ( សិស្ស​នោះ​គួរ​ដាក់​ផ្កាយ​មួយ​នៅ​ក្នុង​ក្បែ​ឈ្មោះ​បុគ្គល​នីមួយៗ ​ដែល​មាន​នៅ​លើ​ក្ដារខៀន ) ។

រូបភាព
ការនិមិត្ត​ដំបូង

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយ​ដល់ យ៉ូសែប ស្ម៊ីធ

រូបភាព
យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន

យ៉ូហាន បាទីស្ទ បានស្តារ​បព្វជិតភាព​អើរ៉ុន​ឡើង​វិញ

រូបភាព
ការស្ដារ​បព្វជិតភាព​មិលគីស្សាដែក​ឡើងវិញ

ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ស្តារបព្វជិតភាព​មិលគីស្សាដែក​ឡើង​វិញ

រូបភាព
អេលីយ៉ា បាន​លេច​មក​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់

អេលីយ៉ា ​បាន​ស្ដារ​កូនសោ​នៃ​ការ​ផ្សារភ្ជាប់​ឡើង​វិញ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់

ចូរ​សុំ​សិស្ស​ឲ្យ​ពន្យល់​ពី​ពេល​ដែល​ការ​មក​ជួប​នីមួយៗ​បាន​កើត​ឡើង និង​គោល​បំណង​របស់​វា ។ ( នៅ​ពេល​សិស្ស​ពន្យល់ អ្នក​គួរ​បង្ហាញ​រូបភាព​ដូចខាង​ក្រោម​នេះ ៖ ការ​និមិត្ត​ដំបូង យ៉ូហាន បាទីស្ទ ប្រគល់​បព្វជិតភាព​អើរ៉ុន ការស្ដារ​បព្វជិតភាព​មិលគីស្សាដែក​ឡើងវិញ និង អេលីយ៉ា បាន​លេច​មក​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់សៀវភៅ​សិល្បៈ​ដំណឹងល្អ ( ឆ្នាំ​ ២០០៩ ) ល.រ. ៩០, ៩៣, ៩៤, ៩៥សូមមើល​ផង​ដែរ LDS.org ] ) ។

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វី​ខ្លះ ​ចេញ​ពី​ព្រឹត្តិការណ៍​ទាំងនេះ​ ពាក់ព័ន្ធនឹង​ការ​ប្រគល់​កូនសោ​បព្វជិតភាព​នៅ​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នីមួយៗ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​សេចក្ដី​ពិត​ខាងក្រោម​នេះ ៖ នៅ​ក្នុង​គ្រាកាន់កាប់ត្រួតត្រា​នីមួយៗ ព្រះ​ប្រគល់​កូនសោ​បព្វជិតភាព​ដល់​ពួក​អ្នក​បម្រើ​ជម្រើស​របស់​ទ្រង់​ ដើម្បី​ពួកគេ​អាច​ដឹកនាំ​កិច្ចការ​របស់​ទ្រង់​នៅ​លើ​ផែនដី ) ។

  • ហេតុអ្វី​វា​គឺជា​រឿង​ដ៏សំខាន់​ដើម្បី​ដឹង​ថា គំរូ​ដូចគ្នាដដែល​នៃ​ការ​ប្រគល់​កូនសោ​បព្វជិតភាព​ ដែល​បាន​កើត​ឡើង​នៅ​សម័យ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​កើត​ឡើង​ដូចគ្នា ​នៅ​ជំនាន់​របស់​យើង​ជាមួយ​នឹង​ព្យាការី​ យ៉ូសែប ស្ម៊ីធ ?

  • តើ​ពួក​ព្យាការី និង​ពួកសាវក​នាពល​បច្ចុប្បន្ន​កាន់​កូនសោ​ដូចគ្នា​នឹង​កូនសោ​ដែល ​យ៉ូសែប ស្ម៊ីធ ​បាន​ទទួល​ដែរ​ឬទេ ? ( មែនហើយ ) ។ តើ​ពួក​លោក​បាន​ទទួល​កូនសោ​ទាំង​នោះ​តាម​របៀប​ណា ? ( កូនសោ​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​បន្ត​ពី​ យ៉ូសែប ស្ម៊ីធ ដល់​ ព្រិកហាំ យ៉ង់ និង​ពួក​ព្យាការី​បន្តបន្ទាប់​ទៀត ) ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​ផ្ទាល់​អំពី​សិទ្ធិអំណាច​បព្វជិតភាព និង​ពរជ័យ​នៃ​ការ​មាន​កូនសោ​ដែល​បាន​ប្រគល់​ឲ្យ​នៅ​ក្នុង​គ្រាកាន់​កាប់​ត្រួតត្រា​​របស់​យើង ដូចជា​នៅ​ក្នុង​ការងារ​បម្រើ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។

ម៉ាថាយ ១៧:១៤-២៣

ព្រះយេស៊ូវ​បណ្ដេញ​អារក្ស​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់

សូម​សង្ខេប ម៉ាថាយ ១៧:១៤–២៣ ដោយ​ពន្យល់​ថា មាន​ឪពុក​ម្នាក់​បាន​នាំ​កូន​ប្រុស​ខ្លួន​មក​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ឲ្យ​ទ្រង់​ជួយ​ព្យាបាល ។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ព្យាបាល​កុមារ​នោះ ទ្រង់​បាន​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា ពរជ័យ​មួយ​ចំនួន​ត្រូវអាច​ទទួល​បាន​តែ​តាមរយៈ​ការ​អធិស្ឋាន និង​ការ​តម​​អាហារ​ប៉ុណ្ណោះ ។ ទ្រង់​ក៏​បាន​ព្យាករ​ពី​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់​ផង​ដែរ ។ ( កំណត់​ចំណាំ ៖ ការ​បង្រៀន​ទាំង​នេះ​នឹង​ពិភាក្សា​កាន់តែស៊ីជម្រៅ​បន្ថែម​ទៀត ​នៅក្នុង​គំនិត​សម្រាប់​ការ​បង្រៀន​នៃ​ម៉ាកុស ៩:១៤-២៩ ) ។

ម៉ាថាយ ១៧:២៤-២៧

ព្រះយេស៊ូវ​បានបង់ពន្ធព្រះវិហារឲ្យ​អង្គ​ទ្រង់ និង​ពេត្រុស​យ៉ាង​អស្ចារ្យ ។

នៅពេល​សិស្ស​សិក្សាម៉ាថាយ ១៧:២៤-២៧សូមអញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ​ ដែល​អាច​ជួយ​យើងឲ្យ​យល់​ដឹង​ពី​របៀប​ដែល​គំរូ​របស់​យើង​ជះ​ឥទ្ធិពល​​ដល់​មនុស្ស​ដទៃទៀត ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ​សារលិខិត​នេះ សូម​ពន្យល់​ថា​នៅ​ក្រោម​ក្រឹត្យ​វិន័យ​របស់​ម៉ូសេ បុរស​សាសន៍​អ៊ីស្រាអែល​គ្រប់រូប​ដែល​មាន​អាយុ​លើស​ពី​២០​ឆ្នាំ​ គឺ​តម្រូវ​ឲ្យ​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​ដល់​ព្រះវិហារ​បរិសុទ្ធ ដែល​ហៅ​ថា ប្រាក់​ពន្ធ ( សូម​មើលនិក្ខមនំ ៣០:១៣–១៦​ ) ។ ប្រាក់​នេះ​ត្រូវបានប្រើ​ដើម្បី​ផ្គត់ផ្គង់​ពាក់ព័ន្ធនឹងថ្លែ​ដំណើរការ​ព្រះវិហារ​បរិសុទ្ធ ។ មាន​ពួក​សង្ឃ និង​ពួក​អាចារ្យ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​ប្រជាជន​ត្រូវ​បាន​រួច​ពីពន្ធ​នេះ​ដោយ​សារ​ការ​កំណត់​ពី​ក្រុមប្រឹក្សា​ដែល​កាន់​អំណាច ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ១៧:២៤-២៦ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​រក​មើល​សំណួរ​ដែល​ពួក​អ្នក​យក​ពន្ធ និង​ព្រះយេស៊ូវ​បាន​សួរ​ដល់​ពេត្រុស ។

  • តើ​អ្នក​យក​ពន្ធបាន​សួរ​អ្វី​ខ្លះ​ដល់​ពេត្រុស ? តើ​អ្វីទៅ​ជា​ចម្លើយ​របស់​ពេត្រុស ?

  • តើ​ព្រះយេស៊ូវ​បាន​សួរ​អ្វី​ខ្លះ​ដល់​ពេត្រុស ? តើ​អ្វីទៅ​ជា​ចម្លើយ​របស់​ពេត្រុស ?

សូម​ពន្យល់​ថា​ពាក្យ ពួក​មនុស្ស​ចម្លែក នៅ​ក្នុង​បទគម្ពីរ​នេះ​សំដៅ​ទៅ​លើ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​នគរ​មួយ​ ដែល​ពុំ​មែន​ជា​បុត្រ​របស់​ស្ដេច ។ « ពួក​មនុស្ស​ចម្លែក »​ ត្រូវ​តែបង់​ពន្ធ កាល​បុត្រ​របស់​ស្ដេច​ត្រូវ​បាន​លើក​លែង​ពន្ធ ។ ព្រះយេស៊ូវ​បាន​បង្រៀន​ពេត្រុស​ថា ដោយសារ​ទ្រង់​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះវរបិតា​ទ្រង់ ( សូម​មើល ម៉ាថាយ ១៧:២៥–២៦, យ៉ូហាន ២:១៦ ) នោះ​ទ្រង់​ពុំ​ចាំបាច់​ត្រូវ​បង់​ពន្ធ​នេះទេ ហើយ​អាច​ជ្រើស​មិន​ធ្វើ​ដូច្នេះ​បាន​ដែរ ។ ប៉ុន្តែ ពួក​អ្នក​យក​ពន្ធ​បាន​រំពឹង​ទុក​ឲ្យ​ព្រះយេស៊ូវ​បង់​ពន្ធ ដោយសារ​ពួកគេ​មិន​បាន​ដឹង​ថា​ទ្រង់​គឺជា​នរណា ។

សូម​អញ្ជើញ​សិស្ស​អាន ម៉ាថាយ ១៧:២៧ ដោយ​ស្ងៀម​ស្ងាត់ ហើយ​រក​មើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ណែនាំ​ឲ្យ​ពេត្រុស​ធ្វើ​បន្ទាប់​ទៀត ។

  • តើ​ព្រះអង្គសង្គ្រោះ​បានណែនាំ​ពេត្រុស​ឲ្យធ្វើ​អ្វីខ្លះ ?

  • ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ទ្រង់​នឹង​បង់​ពន្ធ​នោះ ?

សូម​សរសេរ​ពាក្យ អាក់អន់ចិត្ត នៅ​លើ​ក្ដារខៀន ហើយ​ពន្យល់​ថា នៅ​ក្នុង​បរិបទ​នេះ ឃ្លាថា « ដើម្បី​កុំ​ឲ្យ​យើង​បាន​ជា​ទី​អាក់អន់​ចិត្ត​ដល់​គេ » គឺ​ទំនង​ជា​សំដៅ​ទៅ​លើ​ធាតុពិត​ដែល​ព្រះអង្គ​សង្គ្រោះ​ពុំ​ចង់​ធ្វើ​អ្វី​ ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​ដទៃ​មាន​ឧបសគ្គ​ខាង​វិញ្ញាណ​នោះ​ទេ ។ ( ប្រសិន​បើ​ទ្រង់​មិន​បង់​ពន្ធ​នោះ ពួក​សាសន៍​យូដា​មួយ​ចំនួន​អាច​នឹង​មិន​ពេញ​ចិត្ត​ចំពោះ​ទ្រង់ និង​ពួក​អ្នក​ដើរ​តាម​របស់​ទ្រង់ ហើយ​លែង​ចង់​ស្ដាប់​ដល់​សារលិខិត​នៃ​ដំណឹងល្អ ) ។

  • តើ​យើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​ចេញពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ? ( ទោះបីជា​សិស្ស​អាច​នឹង​ឆ្លើយ​ខុសៗ​គ្នា​ក្ដី ពួកគេ​គួរ​តែ​ស្គាល់​នូវ​គោលការណ៍​ខាង​ក្រោម​នេះ ៖ យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ចៀស​វាងនូវ​​ទង្វើ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​មាន​ឧបសគ្គ​ខាង​វិញ្ញាណ ។ សូមសរសេរ​គោលការណ៍​នេះ​​នៅលើ​ក្ដារខៀន ) ។

  • តើ​ស្ថានភាព​ផ្សេង​ទៀត​មួយ​ចំនួនមាន​អ្វីខ្លះ ​ដែល​គោលការណ៍​នេះ​អាច​ដឹកនាំ​យើង​ឲ្យ​ធ្វើ​ការជ្រើស​រើស​ដ៏​ត្រឹមត្រូវ​ ?

  • តើ​អ្នក​ធ្លាប់​បាន​ប្រទាន​ឲ្យ​តាម​របៀប​ណា​ដែរ នៅ​ពេល​អ្នក​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ចៀស​វាង​ទង្វើ​ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​ដទៃ​ទៀត​ជំពប់ជើងខាង​វិញ្ញាណ ?

សូម​បញ្ចប់​មេរៀន​នេះ​ដោយ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅក្នុង​សៀវភៅ​កត់ចំណាំ​ក្នុង​ថ្នាក់​រៀន​របស់ពួកគេ ឬ​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ អំពី​អ្វី​មួយ​ដែល​ពួកគេ​នឹង​ធ្វើ ដើម្បី​ឲ្យ​ពួកគេ​រស់នៅ​តាម​គោលការណ៍​ដែល​ពួកគេ​បាន​ស្គាល់​ខាង​លើ​កាន់​តែ​ប្រសើរ​ឡើង ។

រូបភាព
scripture mastery icon
ការរំឭកពី​ចំណេះចំណាន​ខគម្ពីរ

នៅពេល​សិស្ស​អាច​រក​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ដោយ​ងាយ​ស្រួល នោះ​ពួកគេ​នឹង​កាន់​តែ​មាន​ទំនុកចិត្ត​លើ​ការសិក្សា អនុវត្ត​ដំណឹង​ល្អ នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ហើយ​បង្រៀន​ចេញ​ពី​ព្រះគម្ពីរ ។

សកម្មភាព​រំឭកពី​ចំណេះចំណាន​ខគម្ពីរ​មាន​ពាសពេញ​មេរៀន​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ​ ដើម្បី​ណែនាំ​ឲ្យ​ស្គាល់​នូវ​វិធីសាស្ត្រ​ខុសៗគ្នា​ ​ដើម្បី​ជួយ​សិស្ស​រំឭកពី​ចំណេះចំណាន​ខគម្ពីរ​ជា​ទៀង​ទាត់ ។ សកម្មភាព​រំឭក​បន្ថែម​ទៀត​ត្រូវអាច​រក​បាន​នៅ​ក្នុង​លិបិក្រម​នៃ​សៀវភៅ​សិក្សា​នេះ ។

ការធ្វើ​លំហាត់​អាច​ជួយ​សិស្ស​ឲ្យ​ចាំ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន និង វាស់ប្រមាណ​​បាន​នូវ​ការចេះដឹង​របស់​ពួកគេ ។ សូម​អញ្ចើញ​សិស្ស​អាន​វគ្គ​ចំណេះចំណាន​ខគម្ពីរ​ចំនួន​បី ​ដែល​បាន​ណែនាំ​ឲ្យ​ស្គាល់​រួម​មក​ហើយ​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ ។ អ្នក​ក៏​អាច​ដាក់​បញ្ចូល​នូវ​វគ្គ​ថ្មីៗ​ពីរ​បី​ទៀត​បាន​ដែរ ។ ( អ្នក​គួរតែផ្ដល់​យោបល់​ឲ្យ​សិស្ស​គូសចំណាំ​វគ្គ​ទាំងនេះ​ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។ បន្ទាប់​ពី​សិស្ស​អាន​រួច ចូរ​ចោទ​សួរ​ពួកគេ​ដោយ​ឲ្យ​នូវ​ពាក្យ​គន្លឹះ​មួយនៅ​ក្នុង​វគ្គ​នោះ ឬ​ដោយ​អាន​ឃ្លា​មួយ​ចេញ​ពី​ វត្ថុ​ដាក់​ចំណាំ​ក្នុង​សៀវភៅ​ថ្នាក់​សិក្ខាសាលា ។ បន្ទាប់​មក សុំ​ឲ្យ​សិស្ស​រក​វគ្គ​ដែល​ត្រឹម​ត្រូវ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ១៧:១-៥ ។ ការ​ប្រែរូប និង​ការ​ស្ដារ​ឡើង​វិញ​នៃ ដំណឹងល្អ​នៅ​ថ្ងៃ​ចុងក្រោយ

« ក្រុមបុគ្គល​ដែល​មាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែរូប [ ព្រះ​ជា​ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ ពេត្រុស យ៉ាកុប យ៉ូហាន យ៉ូហាន បាទីស្ទ ម៉ូសេ និង​អេលីយ៉ា ] ​បាន​​មាន​មុខនាទី​មួយយ៉ាង​សំខាន់​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នា​ថ្ងៃ​ចុង​ក្រោយ ។ ការណ៍​នេះ​ជួយ​យើង​ឲ្យ​ឃើញ​ថា សិទ្ធិ​អំណាច និង​កូនសោ​បព្វជិតភាព​ដូចគ្នា​ដែល​បាន​កាន់​កាល​ពី​គ្រាកាន់កាប់ត្រួតត្រា​លើក​មុន​ត្រូវ​បាន​ស្ដារ​ឡើង​វិញ ​នៅ​គ្រាកាន់កាប់ត្រួតត្រា​ចុង​ក្រោយ​នេះ » (  Church Educational System manual ឆ្នាំ ​២០១៤ ] ទំព័រ ៥៦ ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​គូស​បញ្ជាក់​ពី​សេចក្ដីពិត​នេះ ៖

« ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ម្នាក់ៗ​ឲ្យ​ពិចារណា​ពី​របៀប​ ដែល​អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​សំណួរ​ដែល​បាន​ចោទ​សួរ​ទៅ​សមាជិក​សាសនាចក្រ​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ដោយ​ប្រធាន ដេវីឌ អូ មិកឃេ ៖ ‹ ប្រសិន​បើ​នៅ​គ្រា​នេះ​បងប្អូន​ម្នាក់​ ត្រូវ​បាន​សុំ​ឲ្យ​លើក​ឡើង​នូវ​ពាក្យ​មួយ​ប្រយោគ ឬ​មួយ​ឃ្លា​ដែល​ជា​លក្ខណៈពិសេសបំផុត​របស់​សាសនាចក្រ​នៃ​​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តើ​អ្វីទៅ​ជា​ចម្លើយ​របស់​អ្នក ? › ( «The Mission of the Church and Its Members » ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៥៦ ទំព័រ ៧៨១ ) ។

« ចម្លើយដែលប្រធាន មិកឃេ បានផ្ដល់ចំពោះសំណួរលោកផ្ទាល់​គឺ ‹ សិទ្ធិអំណាចដ៍ទេវភាព › នៃបព្វជិតភាព ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឈរដោយឡែក​ពីសាសនាចក្រទាំងឡាយផ្សេងទៀត ដែលប្រកាសថាអំណាចរបស់ពួកគេ គឺបានមកពីការផ្ទេរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតពីព្រះគម្ពីរ ឬ​ការហ្វឹកហ្វឺនខាងសាសនា ។ យើងធ្វើការប្រកាសដោយឡែកថា សិទ្ធិអំណាចបព្វជិតភាពត្រូវបានប្រគល់ដោយការដាក់ដៃលើដោយផ្ទាល់​ពីពួកទូតមកស្ថានសួគ៌ដល់ព្យាការី យ៉ូសែប ស៊្មីធ » ( « The Powers of Heaven » EnsignLiahona ខែ​ ឧសភា ឆ្នាំ ​២០១៣ ទំព័រ ៤៨ ) ។

ម៉ាថាយ ១៧:១-៥ ។ កូនសោ​បព្វជិតភាព

ព្រះ​ប្រទាន​សិទ្ធិ​អំណាច​បព្វជិតភាព ដល់​បុរសជា​សមាជិកដែលសក្តិសម​នៃ​សាសនា​ចក្រ​ដែល​ ដូច្នេះ​ពួកគេ​អាច​ធ្វើ​កិច្ចការ​ក្នុង​នាម​របស់​ទ្រង់​សម្រាប់​សេចក្តី​សង្រ្គោះ​ដល់​កូន​ចៅ​ទ្រង់ ។ កូនសោ​នៃ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​នៃ​គណៈប្រធាន ឬ ជា​អំណាច​ដែល​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស​ដើម្បី​គ្រប់គ្រង ហើយ​ដឹកនាំ​នគរ​ព្រះ​នៅ​លើ​ផែនដី ( សូម​មើល ម៉ាថាយ ១៦:១៥–១៩  ) ។ ជន​ដែល​កាន់​កូនសោ​បព្វជិតភាព​អាច​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព ​ដើម្បី​​ផ្សាយ​ដំណឹង​ល្អ និង ចាត់ចែង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​សេចក្តី​សង្រ្គោះ ។ ចំពោះ​អស់​អ្នក​ទាំង​ឡាយ​ណា​ដែល​បម្រើ​នៅ​ក្នុង​សាសនា​ចក្រ គឺ​ត្រូវ​បាន​ហៅ​ក្រោម​ការ​ដឹកនាំ​​នៃ​បុគ្គល​ម្នាក់ ​ដែល​កាន់​កូន​សោ​បព្វជិតភាព ។ ដូច្នេះ ពួកគេ​ទទួល​សិទ្ធិ​អំណាច ហើយ​មាន​សិទ្ធិចំពោះអំណាច​ដែល​ចាំបាច់​ដើម្បី​បម្រើ និង​បំពេញ​នូវ​ការ​ទទួល​ខុសត្រូវ​ទាំងឡាយ​នៃ​ការហៅ​របស់​ពួកគេ ។ ( សូមមើល​ ដាល្លិន អេក អូក « The Keys and Authority of the Priesthood » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ។

ម៉ាថាយ ១៧:១–១៣ ។ ភ្នំ​ប្រែ​រូប

អែលឌើរ ប្រូស អរ ម៉ាក់ខនគី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សង្ខេប​ពី​អ្វី​ដែល​យើង​ដឹង​ថា​បាន​កើត​ឡើង​នៅ​លើ​ភ្នំ​ប្រែ​រូប ៖

« (១) ព្រះយេស៊ូវ​បាន​ជ្រើស​យក​ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ ពី​ក្នុង​​ចំណោម​ពួក​ដប់​នាក់ បាន​នាំ​ពួកគេ​ទៅ​លើ​ភ្នំ​មួយ​ដែល​ពុំ​មានឈ្មោះ នៅ​ទីនោះ​ទ្រង់​បាន​ប្រែ​រូប​នោះ​ចំពោះ​មុខ​ពួកគេ ហើយ​ពួកគេ​បាន​ឃើញ​សិរី​ល្អ​របស់​ទ្រង់ ។ … [ ពេត្រុស ] បាន​ថ្លែង​ថា ពួកគេ « ជា​ស្មរ​បន្ទាល់​ដែល​បាន​ឃើញ​ឫទ្ធានុភាព​របស់​ទ្រង់​ជាក់​នឹង​ភ្នែក › ។ (ពេត្រុស​ទី ២ ១:១៦) ។

« (២) ពេត្រុស យ៉ាកុប និង​យ៉ូហាន​ បាន​ប្រែ​រូប ‹ នៅ​ចំពោះ​ទ្រង់ › [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ​២០០៧ ) ទំព័រ ១០៥ ] … ហេតុដូច្នេះ​ហើយ​វា​ជួយ​ពួកគេ​ ដើម្បី​ទទួលពួកទេវតា​ ឃើញ​ការនិមិត្ត ហើយ​យល់​ពី​រឿង​របស់​ព្រះ ។ …

« (៣) ម៉ូសេ និង​អេលីយ៉ា—ព្យាការី​បុរាណ​ពីរ​រូប​ដែល​បាន​ប្រែ​រូប ហើយ​នាំ​ទៅ​ស្ថានសួគ៌​ដោយ​​មិន​បាន​ភ្លក់​នូវ​សេចក្ដី​ស្លាប់ ដូច្នេះ​ពួកគាត់​អាច​ត្រឡប់​មក​វិញ​ជាមួយ​នឹង​រូបកាយ​ជា​សាច់និងឆ្អឹងនៅ​គ្រា​នេះ ជា​គ្រា​មួយ​មុន​ថ្ងៃ​នៃ​ការ​រស់​ឡើង​វិញ—បាន​បង្ហាញ​ខ្លួន​នៅ​លើ​នោះ ហើយ​ពួកគាត់ និង​ព្រះយេស៊ូវ​បាន​ប្រទាន​កូនសោ​នគរ​ដល់​ ពេត្រុស យ៉ាកុប និង​យ៉ូហាន [ សូមមើល Teachings: Joseph Smith ទំព័រ ១០៥ ) ។

« (៤) យ៉ូហាន បាទីស្ទ ដែល​ស្ដេច​ហេរូឌ​បាន​កាត់​ក្បាល​កាល​ពី​មុន ក៏​បាន​បង្ហាញ​ខ្លួន​ផង​ដែរ ។ …

« (៥) ពេត្រុស យ៉ាកុប និង​យ៉ូហាន​បាន​ឃើញ​នៅ​ក្នុង​ការ​និមិត្ត​នោះ​នៃ​ការ​ប្រែរូប​របស់​ផែនដី ពួកគាត់​បាន​ឃើញ​វា​បាន​ផ្លាស់ប្ដូរ​ថ្មី ហើយ​ត្រឡប់​ទៅ​ស្ថានភាព​បរមសុខ​របស់​វា​វិញ​—នោះ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​កើត​ឡើង​នៅ​ការ​យាង​មក​ជា​លើក​ទីពីរ​ កាល​គ្រា​សហសវត្សរ៍​បាន​មក​ដល់។ [ គ. និង ស. ៦៣:២០–២១ ] ។

« (៦) វា​បង្ហាញ​ថា​ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់​ខ្លួន​កាល​នៅ​លើ​ភ្នំ​នោះ ។ [ សូមមើល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ Doctrines of Salvation ចងក្រង​ដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី វ៉ុល​ទី ៣ ( ឆ្នាំ ១៩៥៤–៥៦ ) ២:១៦៥ ] ។ … វា​ក៏​បង្ហាញ​ផង​ដែរ​ថា គឺ​នៅ​លើ​ភ្នំ​នោះ​ហើយ​ដែល​ពួកគេ​បាន​ទទួល​ពាក្យ​ព្យាករណ៍​ដ៏​ប្រាកដ ហើយ​បន្ទាប់​មក​វា​ត្រូវ​បាន​បើក​សម្ដែង​ដល់​ពួកគេ​ថា ពួកគេ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ( ពេត្រុស​ទី ២ ១:១៦–១៩, គ. និង ស. ១៣១:៥ ) ។

« (៧) តាមពិតព្រះយេស៊ូវ​ត្រូវ​បាន​ពង្រឹង ហើយ​បាន​លើក​ទឹក​ចិត្ត​ដោយ​ម៉ូសេ និង​អេលីយ៉ា ដើម្បី​ត្រៀម​ទទួល​ការ​រង​ទុក្ខ និង​ការឈឺចាប់​ដ៏​គ្មាន​ទីបញ្ចប់​នៅ​ពេល​ខាង​មុខ​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ធ្វើ​ដង្វាយធួន​ដ៏​គ្មាន​ទីបញ្ចប់ និង​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ [ សូមមើល James E. Talmage Jesus the Christ កំណែ​ទី​ ៣ ( ឆ្នាំ ​១៩១៦ ) ទំព័រ ៣៧៣ ] ។ …

« (៨) ពិតណាស់ ពួក​សាវក​ជម្រើស​ទាំង​បី​រូប​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់​អំពី ‹ ការ​សុគត​របស់​ទ្រង់ ព្រមទាំង​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ទ្រង់​ផង​ដែរ › [ ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ៩:៣១  ] ។ …

« (៩) ពួកគេ​ក៏​បាន​ឃើញ​ផង​ដែរ​ថា គ្រាកាន់កាប់ត្រួតត្រា​អតីតកាលកាល​ពី​បុរាណ​ត្រូវ​បាន​រលាយ​សាប​សូន្យ ថា​ក្រឹត្យវិន័យ ( ដែល​ម៉ូសេ​ជា​និមិត្តសញ្ញា ) និង​ពួក​ព្យាការី ( ដែល​អេលីយ៉ា​ជា​តំណាង​ឲ្យ​នោះ ) ស្ថិតនៅ​ក្រោម​អំណាច​ទ្រង់​ ដែល​ឥឡូវ​នេះ​ពួកគេ​ត្រូវ​បាន​បញ្ជាឲ្យ​ស្ដាប់ ។

« (១០) តាមពិត​ព្រះ​ជា​ព្រះវរបិតា​ដែល​បាន​លាក់​ព្រះកាយ​នៅ​ពី​ក្រោយ​ពពក ក៏​មាន​វត្តមាន​នៅ​លើ​ភ្នំ​នោះ​ដែរ » (  វ៉ុល​ទី ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ១:៣៩៩–៤០១ ) ។

ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៣ ចង្អុល​បង្ហាញ​ថា​ យ៉ូហាន ​បាទីស្ទ ​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម ប៉ុន្តែ​ពុំ​ទាន់​បាន​រស់​ឡើង​វិញ​នៅ​ឡើយ ក៏​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ភ្នំ​នៃ​ការ​ប្រែ​រូប​នោះ​ដែរ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ឲ្យ​ជា​យោបល់​ពី​ហេតុផល​មួយ​ដែល​យ៉ូហាន បាទីស្ទ​មាន​វត្តមាន ៖

« វា​ចង់​បង្ហាញ​ថា យ៉ូហាន បាទីស្ទ​ ពុំ​មែន​ជា​អេលីយ៉ាស​ដែល​បាន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ម៉ូសេ​​ដើម្បី​ប្រគល់​កូនសោ និង​សិទ្ធិ​អំណាច​បព្វជិតភាព​ដល់​ជន​ដែល​នៅ​ពេល​នោះ​ ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​ជា​បព្វជិតភាព​ខ្ពស់​ជាង​​ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​រាល់​សិទ្ធិ​អំណាច និង​អំណាច​ដែល​យ៉ូហាន​បាន​កាន់ ហើយ​បាន​អនុវត្ត​នៅ​ក្នុង​ការងារ​បម្រើ​របស់​លោក​ឡើយ ។ ផ្ទុយ​ទៅ​វិញ ដោយ​នូវ​ហេតុផល​មួយ​ចំនួន​ដែល​នៅ​តែ​ជា​អាថ៌កំបាំង—ដោយសារ​កំណត់ត្រា​មួយ​ផ្នែក​នៃ​ដំណើរការ​នោះ—យ៉ូហាន​ បានបំពេញតាមមុខនាទី​ផ្សេង​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ការ​បើក​សម្ដែង​ដ៏​រុងរឿង ​ដែល​បាន​ប្រគល់​មនុស្ស​នៅ​ពេល​ក្រោយ ។ ប្រហែល​ជា​គាត់​បាន​នៅ​ទី​នោះ ជា​អ្នក​ចាត់ចែង​ច្បាប់​ចុងក្រោយ​នៅ​ក្រោម​សេចក្ដី​សញ្ញា​ចាស់ ដើម្បី​បង្ហាញ​ថា ក្រឹត្យវិន័យ​នោះ​ត្រូវ​បាន​បំពេញ ហើយ​រឿង​ចាស់​ទាំងអស់​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់​ហើយ ដូច្នេះ​ផ្ទុយ​ពី​តួនាទី​របស់​គាត់ ពេត្រុស យ៉ាកុប និង​យ៉ូហាន​ ដែល​​ក្រោយ​មក​បាន​ក្លាយ​ជា​អ្នក​ចាត់​ចែង​ច្បាស់ ‹ ដំបូង ›​ នៃ​នគរ​ថ្មី » ( វ៉ុល​ទី ៣ [ ឆ្នាំ​ ១៩៦៥–៧៣ ] ១:៤០៤ ) ។