បណ្ណាល័យ
មេរៀនទី ២៤ ៖ ម៉ាថាយ ២១:១៧–២២:៤៤


មេរៀន​ទី ២៤

ម៉ាថាយ ២១:១៧–២២:៤៤

សេចក្ដី​ផ្ដើម

បន្ទាប់​ពី​គង់​នៅ​មួយ​យប់​ក្នុង​ភូមិ​បេថេនី ព្រះយេស៊ូវ​បាន​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ នៅ​តាម​ផ្លូវ ទ្រង់​បាន​ដាក់​បណ្ដាសា​ដល់​ដើម​ល្វា​មួយ ។ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​មកឯទ្រង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ចោទ​សួរ​ពី​សិទ្ធិ​អំណាច​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​ស្តីបន្ទោស​ដល់​ពួកគេ​ ហើយ​បាន​បង្រៀន​នូវ​រឿង​ប្រៀប​ប្រដូច​មួយ​ចំនួន​ ដែល​បង្ហាញ​ពី​ផល​នៃ​ការ​បដិសេធ ឬ​ការ​ទទួល​យក​ទ្រង់ និង​ដំណឹងល្អរបស់​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២១:១៧-៣២

ព្រះយេស៊ូវ​ដាក់​បណ្ដាសា​ដើម​ល្វា​មួយ​ដើម ហើយ​ស្តីបន្ទោសដល់​ពួក​អ្នកដឹកនាំ​សាសន៍​យូដា

សូមសរសេរសំណួរខាងក្រោម​នេះ​នៅលើក្ដារខៀនពី​មុន​ចាប់ផ្ដើមបង្រៀន ៖ តើ​ពេលណា​ខ្លះ​ ដែល​អ្នក​បា​នរកឃើញ​អ្វី​មួយ​ ដែល​មិនសូវ​ល្អ ដូចជា​ទ្រង់ទ្រាយពិតរបស់វា ?

ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ច្រើន​នាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ខ្លួន​ចំពោះ​សំណួរ​នៅ​លើ​ក្ដារខៀន ។

សូម​ពន្យល់​ថា ម៉ាថាយ ២១ បង្ហាញ​ពី​ដំណើរ​រឿង​មួយ​អំពី​គ្រា​មួយ​កាល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជួប​ប្រទះនឹងអ្វី​មួយ​ដែល​មិនសូវ​ល្អ​ដូចជាទ្រង់ទ្រាយពិតរបស់វា ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​នៅ​ក្នុង ម៉ាថាយ ២១​ ដែល​អាច​ដឹកនាំ​យើង​មិន​ត្រឹមតែមាន​អាការៈទ្រង់ទ្រាយ​សុចរិត​ចំពោះ​អ្នក​ដទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​រស់នៅ​ដោយ​សុចរិត​ផង​ដែរ ។

ដើម្បី​ផ្ដល់​បរិបទ​សម្រាប់ ម៉ាថាយ ២១សូម​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​យាង​ដោយ​ជោគជ័យចូល​ទៅ​ក្នុង​យេរូសាឡិម ហើយ​បាន​សម្អាត​ព្រះវិហារ​បរិសុទ្ធ ទ្រង់​បាន​គង់​នៅ​ភូមិ​បេថានី ជា​ភូមិ​តូច​មួយ​នៅ​ក្បែរ​យេរូសាឡិម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:១៨-២២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​នៅ​ថ្ងៃ​បន្ទាប់ នៅ​ពេល​ទ្រង់​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​បេថានី​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​យេរូសាឡិម ។

  • តើ​ព្រះអង្គសង្គ្រោះ​បានធ្វើ​អ្វីខ្លះ​ចំពោះដើម​ល្វា​នោះ ?

រូបភាព
fig tree

ដើម​ល្វា

© Jose Ramiro Laguna/Shutterstock.com

សូម​ដាក់​បង្ហាញ​រូបភាព​ដើម​ល្វា​ដែល​មាន​ស្លឹក ។ សូម​ពន្យល់​ថា ស្លឹក​នៅ​លើ​ដើម​ល្វា​ជា​ធម្មតា​បង្ហាញ​ថា ដើម​នោះ​មាន​ផល​ផ្លែ ។ នៅ​និទាឃរដូវ ( កាល​ព្រះអង្គ​សង្គ្រោះ​បាន​ឃើញ​ដើម​ល្វា​មួយ​ដែល​គ្មាន​ផ្លែ ) ជា​ធម្មតា​ដើម​ល្វា​មាន​ផ្លែ​មុន​រដូវ ។ ប្រសិន​បើ​វា​គ្មាន​ផ្លែ​ទេ នោះ​មានន័យ​ថា​វា​នឹង​គ្មាន​ផ្លែ​នៅ​ក្នុង​ឆ្នាំ​នោះ​ទេ ។ ដើម​ឈើ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ដំណើរ​រឿង​នេះ ​មាន​ទ្រង់​ទ្រាយ​ជា​ដើម​ឈើ​មាន​ផល​ផ្លែ ប៉ុន្តែ​វា​គ្មាន​ផ្លែ​សោះ ។ ហេតុផល​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រហែលជាបាន​​ដាក់​បណ្ដាសា​ដើម​ល្វា​នោះ​ គឺ​ដើម្បី​បង្រៀន​ដល់​ពួក​សិស្ស​របស់​ទ្រង់​អំពី​ពួក​អ្នក​ដឹកនាំ​សាសនា​ពុក​រលួយ​របស់​សាសន៍​យូដា ។

  • ដោយ​ផ្អែក​តាម​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ពួក​អ្នក​ដឹកនាំ​សាសនា​សាសន៍​យូដា​នៅ​ក្នុង​ជំនាន់​របស់​ព្រះអង្គ​សង្គ្រោះ តើ​ពួកគេ​ជាច្រើនដូចជាដើម​ល្វា​ដែល​បាន​ពណ៌នានៅ​ក្នុង​ដំណើរ​រឿង​នោះ​យ៉ាង​ដូចម្ដេច​ទៅ ? ( ពួក​គេ​ខំ​បង្ហាញ​ថា​ពួកគេ​ដើរ​តាម​ព្រះ ប៉ុន្តែ​មិន​បាន​បង្កើត​ផល​ផ្លែ ឬ​កិច្ចការ​នៃ​សេចក្ដី​សុចរិត​ទេ ) ។

សូម​សង្ខេប ម៉ាថាយ ២១:២៣–២៧ ដោយ​ពន្យល់​ថា ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​មួយ​ចំនួន​បាន​ដើរ​សំដៅ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ទូល​សួរ​ពី​សិទ្ធិ​អំណាច​ ដែល​ទ្រង់​បាន​ធ្វើ​ការ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​របស់​ទ្រង់ ហើយ​បាន​​សម្អាត​ព្រះវិហារ​បរិសុទ្ធ ។ ព្រះអង្គសង្គ្រោះ​បាន​តប​ដោយ​សួរ​ពួកគេ​ថា តើ​ពិធី​បុណ្យជ្រមុជទឹក ( ឬ​ការងារ​បម្រើ )​ របស់​យ៉ូហាន បាទីស្ទ ​បាន​អនុញ្ញាត​មក​ពី​ព្រះ ឬក៏​មនុស្ស ។ ពួក​អ្នកដឹកនាំ​ទាំង​នោះ​មិន​បាន​ឆ្លើយ​តបនឹង​សំណួរ​រ​បស់​ព្រះអង្គ​សង្គ្រោះ​ទេ ដោយ​ភ័យខ្លាច​ពី​ការ​ថ្កោលទោស​ខ្លួន​ឯង ឬ​ធ្វើ​ឲ្យ​មនុស្ស​ដែលបាន​ទទួល​ស្គាល់​យ៉ូហាន​ថា​ ជា​ព្យាការី​ម្នាក់នោះ​ត្រូវ​រវាទ​ចិត្ត ។ ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់​ក៏​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ​ដែរ ហើយ​បន្ទាប់​មក​បាន​លើក​ឡើង​នូវ​រឿង​ប្រៀបប្រដូច​បី ​ដែល​បង្ហាញ​ពី​ទង្វើ​របស់​ពួក​អ្នក​ដឹកនាំ​ពុក​រលួយ​របស់​សាសន៍​យូដា​ទាំងនោះ ។ រឿង​ប្រៀប​ប្រដូច​ទី​មួយ​រៀបរាប់​ពី​របៀប​ខុសគ្នា​ ដែល​កូនប្រុស​ពីរ​នាក់​បាន​ធ្វើ​ដាក់​ឪពុក​របស់​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:២៨-៣០ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​ថាតើ​កូន​ប្រុសណា​ដែល​ពិតជាស្រដៀង​​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ។

  • តើ​កូនប្រុស​ម្នាក់​ណា​ទៅ​ដែលពិតជា​ស្រដៀង​នឹង​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា ? ដោយ​របៀប​ណា ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:៣១-៣២ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​នូវ​អ្វី​ដែលព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដល់​ពួក​អ្នក​ដឹកនាំ​ពុក​រលួយ​របស់​សាសន៍​យូដា​ទាំងនោះ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​នេះ ។ ( អ្នក​គួរ​ត្រូវ​ពន្យល់​ថា ពួក​អ្នក​យក​ពន្ធ​គឺ​ជា​ពួក​ជន​ដើរ​ប្រមូល​ពន្ធ ហើយ​ពួក​សំផឹង​គឺជា​ពួក​ស្រី​ពេស្យា ។ ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​ប្រមាថ​មើល​ងាយ​មនុស្ស​ទាំង​ពីរ​ក្រុម​នេះ ដោយ​ចាត់​ទុក​ថា​ពួកគេ​ជា​អ្នក​មាន​បាប ) ។

  • តើ​ពួក​យក​ពន្ធ និង​ពួក​ស្រី​សំផឹង​ដូច​គ្នា​នឹង​កូនប្រុស​ទី​មួយ​ដោយ​របៀប​ណា ?

  • តើ​យើងអាច​រៀន​សេចក្ដីពិត​អ្វី​ខ្លះ​មកពី​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ជន​ដែល​នឹង​ចូល​ទៅ​ក្នុង​នរគ​ព្រះ ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗ ប៉ុន្តែ​ពួកគេ​គួរតែ​​ស្គាល់​សេចក្ដីពិត​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ ដើម្បី​ចូល​ក្នុង​នគរ​ព្រះ​បាន យើង​ត្រូវ​គោរព​តាម​ព្រះវរបិតាសួគ៌​យើង ហើយ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង ជា​ជាង​គ្រាន់​តែ​និយាយ ឬ​ធ្វើ​ពុត​ថា​យើង​គោរព​តាម​ទ្រង់​ ) ។

ដើម្បី​ជួយ​សិស្ស​យល់​អំពី​រឿង​ទាក់ទង​នឹង​សេចក្ដី​ពិត​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឲ្យឮៗ​អំពី​សាច់រឿង​ដូច​ខាង​ក្រោម​នេះ ៖

ជារឿយៗ មាន​យុវជន​ម្នាក់​ប្រាប់​ឪពុកម្ដាយ​ខ្លួន​ថា គាត់​ទៅ​ចូល​រួម​សកម្មភាព​របស់​សាសនាចក្រ ប៉ុន្តែ​តាម​ពិត ​គាត់​បាន​ទៅ​ផ្ទះ​មិត្ត​ម្នាក់របស់​គាត់​ ។ នៅ​ពេល​គាត់​នៅ​ក្បែរ​ពួក​ថ្នាក់ដឹកនាំ និង​ពួក​គ្រូបងៀន​ក្នុង​សាសនាចក្រ គាត់​និយាយ ហើយ​ធ្វើដូចជា​គាត់​ជា​អ្នក​ដែល​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតា​សួគ៌ ប៉ុន្តែ​នៅ​ខាង​ក្រៅ​វិញ គាត់​បាន​បំពាន​ព្រះបញ្ញត្តិ​ជាច្រើន ។

  • តើ​ការ​ជ្រើសរើស​រ​បស់​យុវជន​ម្នាក់​នេះ​ រារាំង​គាត់​ពី​ការ​ចូល​ទៅ​ក្នុង​នគរ​ព្រះ​តាម​របៀប​ណា ?

  • ប្រសិនបើ អ្នក​ជា​មិត្ត​របស់​យុវជន​ម្នាក់​នេះ តើ​អាច​នឹង​និយាយ​ពាក្យ​អ្វី​ខ្លះ​ទៅ​កាន់​គាត់​ដើម្បី​​ជួយ​គាត់​ឲ្យ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ខ្លួន ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​អាន​សាច់រឿង​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ៖

មាន​យុវនារី​ម្នាក់​ចូល​ចិត្ត​និយាយ​ខ្សឹបខ្សៀវ​នឹង​មិត្តៗ​របស់​នាង ​អំពី​ក្មេង​ស្រី​មួយ​ចំនួន​នៅ​សាលារៀន​របស់​នាង ប៉ុន្តែ​ធ្វើជា​រាក់ទាក់​នឹង​ក្មេង​ស្រី​ទាំងនេះ​នៅ​ពេល​ពួកគេ​នៅ​ជិត ។ នាង​ទៅ​ព្រះវិហារ ហើយ​ទទួល​ទាន​សាក្រាម៉ង់​ជា​ទៀងទាត់ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រជុំ ជារឿយៗ​នាង​បាន​ផ្ញើ​សារ​ទៅ​មិត្ត​នាង​ដោ​សរសេរ​រិះគន់​ដល់​អស់អ្នក​ដែល​នៅ​ជុំវិញ​នាង ។

  • តើ​យុវនារី​នេះ​ធ្វើពុត​​ជា​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះវរបិតា​សួគ៌​បាន​ដោយ​របៀប​ណា ?

  • ក្រៅពី​ឧទាហរណ៍​នៅ​ក្នុង​សាច់រឿង​ទាំងនេះ តើ​របៀប​ផ្សេង​ទៀត​ដែល​យើង​អាច​នឹង​ល្បួង​ឲ្យ​ធ្វើ​ពើ​ជា​គោរពតាម​ព្រះវរបិតា​សួគ៌​ ជាជាង​គោរព​ទ្រង់​ដោយ​ពិត​ប្រាកដ​នោះ​មាន​អ្វី​ខ្លះ ?

នៅ​ពេល​សិស្ស​បន្ត​សិក្សា ម៉ាថាយ ២១ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រកមើល​អ្វី​ ដែល​ពួកគេ​អាច​ធ្វើ​ដើម្បី​ចៀស​វាង​មិន​ដូចជា​ដើមល្វា​ដែល​គ្មាន​ផល​ផ្លែ​នោះ ។

ម៉ាថាយ ២១:៣៣-២២:១៤

ព្រះយេស៊ូវ​បង្រៀន​រឿង​ប្រៀប​ប្រដូច​អំពី​ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត និង​អាពាហ៍​ពិពាហ៍​របស់​ព្រះរាជ​បុត្រា​ស្តេច

សូម​បំបែក​សិស្ស​ជា​គូ ។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​ សូម​ឲ្យ​សំណៅ​នៃ តារាងដូច​ខាង​ក្រោម​នេះ​ដល់​ដៃគូនីមួយៗ ។ សូម​អញ្ជើញ​សិស្ស​អាន ម៉ាថាយ ២១:៣៣–៤១ រួម​គ្នា​ឲ្យ​ឮៗ​ជាមួយ​នឹង​ដៃ​គូ​ខ្លួន ហើយ​បំពេញ​តារាង​នោះ​ដោយ​សរសេរ​អ្វី ​ដែល​ពួកគេ​គិត​ថា និមិត្ត​សញ្ញា​បី​ចុងក្រោយ​នោះ​តំណាង​ឲ្យ​អ្វី ។

រូបភាព
handout, Parable of the Wicked Husbandmen

រឿងប្រៀបប្រដូច​អំពី​ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ២៤

ម៉ាថាយ ២១:៣៣-៤១

និមិត្តរូប

អត្ថន័យ

ថៅកែ

ព្រះ​វរ​បិតា​សួគ៌

ពួក​អ្នក​ធ្វើ​ចម្ការ

អ្នកបម្រើ

កូនប្រុស​របស់​ថៅកែ

បន្ទាប់​ពី​សិស្ស​បាន​បំពេញ​តារាង​ចប់​សព្វ​គ្រប់​ហើយ សុំ​ឲ្យ​សិស្ស​ពីរ​បី​គូ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ប្រសិន​បើ​ត្រូវការ សូម​បញ្ជាក់​ថា ពួក​អ្នក​ធ្វើ​ចម្ការ​តំណាង​ឲ្យ​ពួក​អ្នក​ដឹកនាំ​ពុក​រលួយ​របស់​សាសន៍​អ៊ីស្រាអែល ពួក​អ្នក​បម្រើ​តំណាង​ឲ្យ​ពួក​ព្យាការី​រ​បស់​ព្រះ ហើយ​កូនប្រុស​ថៅកែ​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើ​ព្រះយេស៊ូវ​បាន​បង្ហាញ​អ្វីខ្លះ​តាមរយៈ​រឿង​ប្រៀប​ប្រដូច​នេះ ? ( ជាច្រើន​សតវត្សរ៍ មាន​ពួក​អ្នកដឹកនាំ​អ៊ីស្រាអែល​មួយ​ចំនួន​បាន​បដិសេធ​ពួក​ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ហើយ​ពួក​អ្នកដឹកនាំ​សាសន៍​យូដា​បច្ចុប្បន្ន​មាន​ចេតនា​ចង់​ធ្វើ​គុត​ព្រះយេស៊ូវ [ សូមមើល Church Educational System manual ឆ្នាំ ២០១៤ ) ទំព័រ ៦៥] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២១:៤៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ជន​ដែល​នឹង​បាន​ទទួល​នគរ​ព្រះ ( មាន​ន័យ​ថា សាសនាចក្រ​​នៃព្រះយេស៊ូវ​គ្រីស្ទ និង​ពរជ័យ​នៃ​ដំណឹងល្អ ) បន្ទាប់​ពី​ពួក​អ្នក​ដឹកនាំ​សាសន៍​យូដា​បាន​បដិសេធ​វា ។

  • តើ​នរណា​ទៅ​ដែល​នឹង​ទទួល​បាន​នគរព្រះ ?

សូម​ពន្យល់​ថា ការ​បកប្រែរបស់ ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២១:៥៣​បង្ហាញ​ប្រាប់ថា ពួក​សាសន៍​ដទៃ​គឺជា​ប្រជាជាតិ​ដែល​នឹង​ទទួល​បាន​នគរ​ព្រះ ។ អ្នក​គួរ​ពន្យល់​ថា ពាក្យ សាសន៏ដទៃ អាច​សំដៅ​ទៅ​លើ « មនុស្ស​​ក្រៅពី​ពូជ​អ៊ីស្រាអែល … [ ឬ ] ក្រៅពី​ពូជ​យូដា » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ពួក​សាសន៍​ដទៃ » scriptures.lds.org ) ឬ​ជា​ប្រជាជាតិ​ដែល​គ្មាន​ភាព​ពេញ​លេញ​នៃ​សិទ្ធិ​អំណាច ពិធីបរិសុទ្ធ ក្រឹត្យវិន័យ និងការ​បង្រៀន​​ទាំងឡាយ​របស់​ព្រះ ។ ការ​ផ្ទេរ​នគរ​នោះ​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ចាប់ផ្ដើម ​នៅ​ពេល​ពួក​សាវក​បាន​នាំ​យក​ដំណឹងល្អ​ជា​លើក​ដំបូង​ទៅ​ដល់​ពួក​សាសន៍​ដទៃ បន្ទាប់​ពី​ការ​មាន​ព្រះជន្ម​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ( សូម​មើល កិច្ចការ ១០–១១, សូមមើល​ផង​ដែរ ម៉ាថាយ ២០:១៦ ) ។ វា​បាន​បន្ត​នៅ​ថ្ងៃ​ចុងក្រោយ​ជាមួយ​នឹង​ការស្ដារ​ឡើង​វិញ​​នៃ​ដំណឹងល្អ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ដែល​បាន​រស់នៅ​ក្នុង​សាសន៍​ដទៃ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​ស្ថិត​នៅ​ក្នុង​ចំណោម​អស់អ្នកដែល​​ព្រះ​បាន​ប្រទាន​នគរ​ទ្រង់​ឲ្យ ។

  • យោង​តាម ខទី ៤៣តើ​យើង​មាន​ទំនួល​ខុសត្រូវ​ធ្វើ​អ្វីខ្លះ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​សិស្ស​រកឃើញ​អ្វី​មួយ​ស្រដៀង​គ្នា​នឹង​សេចក្ដី​ពិត​ដូចតទៅ​នេះ ៖ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មាន​ទំនួល​ខុសត្រូវ​ដើម្បី​បង្កើត​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត ។ ដោយ​ប្រើ​ពាក្យ​របស់​សិស្ស សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

សូម​អញ្ជើញ​សិស្ស​ឡើង​មក​ក្ដារ​ខៀន​គូរ​រូប​ផ្លែ​នៅ​លើ​ដើម​ល្វា ។ ចូរ​សុំ​ឲ្យ​ពួកគេ​សរសេរ​ដាក់ពាក្យ​ឲ្យ​ផ្លែ​នោះ​ ដែល​វា​ពណ៌នា​ពី​កិច្ចការ​សុចរិត​ដែល​យើង​គួរ​ធ្វើ ក្នុង​នាម​ជា​សមាជិកនៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ដោយ​សួរ ៖

  • តើ​អ្នកគិត​ថា ហេតុអ្វី​វា​សំខាន់​សម្រាប់​យើង ដើម្បី​បង្កើតជាផលផ្លែ ?

  • តើ​អ្នក​ធ្លាប់​បាន​ប្រទាន​ឲ្យ​តាម​របៀប​ណា​ដែរ នៅ​ពេល​អ្នក​បាន​ព្យាយាម​នាំ​មក​នូវ​ផ្លែ​មួយ​នៃ​ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​ទាំងនេះឬទេ ?

សូម​សង្ខេប ម៉ាថាយ ២១:៤៥–៤៦ ដោយ​ពន្យល់​ថា ពួក​សង្គ្រាជ និង ពួកផារិស៊ី​បាន​ខឹង​សម្បារ នៅ​ពេល​ពួកគេ​បាន​ដឹង​ថា ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត​នៅ​ក្នុង​រឿង​ប្រៀប​​ប្រដូច​នោះ​តំណាង​ឲ្យ​ពួកគេ ។ ប៉ុន្តែ ពួក​គេ​បាន​ទប់​ចិត្ត​ពីការ​លើក​ដៃ​ទាស់​នឹង​ព្រះអង្គ​សង្គ្រោះ ដោយសារ​ពួកគេ​ខ្លាច​មាន​​ប្រតិកម្ម​ពី​ប្រជាជន ប្រសិន​បើ​ពួកគេ​ធ្វើ​ដូច្នោះ ។

សូម​ពន្យល់​ថា នៅ​ក្នុង ម៉ាថាយ ២២:១–១០ យើង​អាន​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​និទាន​រឿង​ប្រៀប​ប្រដូច​មួយ ​ដែល​ទ្រង់​បាន​ប្រៀប​ធៀប​ពរជ័យ​នៃ​ដំណឹងល្អ​ ទៅ​នឹង​ពិធី​ជប់លៀង​មង្គលការ​ដែល​ស្ដេច​មួយ​អង្គ​ប្រទានឲ្យ​បុត្រា​ទ្រង់ ។ មនុស្ស​ដែល​បាន​អញ្ជើញ​ដំបូង​គេ​ទៅ​ពិធី​ជប់លៀង​នោះ ( ជា​តំណាង​ឲ្យ​ពួក​សាសន៍​យូដា រួមទាំង​ពួក​អ្នក​ដឹកនាំ​សាសន៍​នោះ​ដែរ ) បាន​បដិសេធ​មិន​ចូលរួម ។ មនុស្ស​បន្ទាប់​ទៀត​ដែល​បាន​អញ្ជើញ​ឲ្យ​ចូល​រួម ( តំណាង​ឲ្យ​ពួក​សាសន៍​ដទៃ ) បាន​ជ្រើស​រើសមក​ចូលរួម ហើយ​បាន​បរិភោគ​អាហារ​នៅ​ក្នុង​ពិធី​ជប់លៀង​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២២:១១-១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលអ្វី​ដែល​បាន​កើត​ឡើង​នៅ​ឯ​ពិធី​ជប់លៀង​មង្គលការ​នោះ ។

  • ហេតុអ្វី​ក៍​ភ្ញៀវ​ម្នាក់​នេះ ​ត្រូវ​បណ្ដេញ​ចេញ​ពី​ពិធីជប់លៀង​នោះ​ដូច្នេះ ?

សូម​ពន្យល់​ថា ស្តេច​អង្គ​នោះ​បាន​បំពេញ​តាម​ប្រពៃណី​ពី​បុរាណ​មួយ ដោយ​ឲ្យ​ពួក​ភ្ញៀវ​របស់​ទ្រង់​នូវ​សំលៀក​បំពាក់​ស្អាត​សមរម្យ ​ដើម្បី​ពាក់​ចូល​រួម​ក្នុងពិធី​មង្គលការ ។ ប៉ុន្តែ​បុរស​នេះ​មិន​ព្រម​ពាក់​សំលៀកបំពាក់​ដែល​ស្ដេច​បាន​ប្រទាន​ឲ្យ​ទេ ។

  • នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ តើ​សំលៀក​បំពាក់​មង្គលការ​អាច​តំណាង​ឲ្យ​អ្វី​ទៅ ? ( អ្នក​គួរ​ពន្យល់​ថា នៅ​ក្នុង​ព្រះគម្ពីរ​សំលៀកបំពាក់​ស្អាត និង​អាវផាយ ជារឿយៗ​តំណាង​ឲ្យ​សេចក្ដី​សុចរិត និង​បរិសុទ្ធភាព​នៃ​ជន​ដែល​បាន​ជ្រះស្អាត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ [ សូម​មើល Church Educational System manual ឆ្នាំ ២០១៤ ) ទំព័រ ៦៦, សូមមើល​ផង​ដែរ នីហ្វៃទី ៣ ២៧:១៩ ] ) ។

ចូរ​ចង្អុល​បង្ហាញ ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ សម្រាប់ ម៉ាថាយ ២២:១៤ បន្ថែម​ថា ពុំមែន​មនុស្ស​គ្រប់​គ្នា​នៅ​ឯ​ពិធី​ជប់​លៀង​នឹង​ពាក់​សំលៀក​បំពាក់​មង្គលការ​​ទាំងអស់​គ្នា​​នោះទេ  ) ។ និយាយ​ម្យ៉ាងទៀត គឺ​ពុំមែនមនុស្សគ្រប់រូបដែល​ទទួល​ស្គាល់​ព្រះអង្គ​សង្គ្រោះ ត្រូវ​បាន​ហៅ ហើយ​ទទួល​យក​ការអញ្ជើញ​ឲ្យ​ធ្វើ​ជាផ្នែក​មួយ​នៃ​នគរ​នោះ​នឹង​បាន​ត្រៀម​ខ្លួន ហើយ​មាន​ភាព​សក្ដិសម​ ដើម្បី​រស់​នៅ​ដោយ​អស់​កល្ប​ជាមួយ​នឹង​ទ្រង់ និង​ព្រះវរបិតា​សួគ៌​នោះ​ទេ ។ មនុស្ស​ខ្លះ​នឹង​បាត់បង់សិទ្ធិ​ពី​ពរជ័យ​ដ៏​ច្រើន ដោយសារ​ពួកគេ​មិន​បាន​ស្លៀកពាក់​សំលៀកបំពាក់​នៃ​សេចក្ដី​សុចរិត​នោះ ។

  • តើ​រឿង​ប្រៀប​ប្រដូច​នេះ ​បង្ហាញ​បន្ថែម​ទៀត​ពី​គោលការណ៍​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន​ដោយ​របៀប​ណា ?

សូម​ថ្លែង​ទីបន្ទាល់​ពី​សារៈសំខាន់​នៃ​ពរជ័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​យើង​បាន​អញ្ជើញ​ឲ្យ​ទទួល​យក ។ ចូរ​ឲ្យ​សិស្ស​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ ដើម្បី​ទទួល​យក​ការអញ្ជើញ​របស់​ព្រះវរបិតា​សួគ៌​ឲ្យ​ទទួល​យក​រាល់ពរជ័យ​នៃ​ដំណឹងល្អ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​អនុវត្ត​អ្វី ​ដែល​ពួកគេ​បាន​រៀន​ដោយ​ត្រៀម​ខ្លួន​ទទួល​យក​ពរជ័យ​ទាំងនោះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២១:១៩-២២ ។ ការ​ដាក់​បណ្ដាសា​ដើម​ល្វា

ការ​ដាក់​បណ្ដាសារបស់​ព្រះអង្គ​សង្គ្រោះ​ដល់ដើម​ល្វា ​​បាន​បង្រៀន​នូវ​មេរៀន​ដ៏​សំខាន់​មួយ​ចំនួន ។ ដើម​ល្វា​អាច​ជា​តំណាង​មួយ​ឲ្យ​ពួក​អ្នកដឹកនាំ​សាសនា​ដ៏​ពុក​រលួយ​ទាំងនោះ​ដែល​ខំបង្ហាញ​នូវ​អាការៈ​ខាងក្រៅ​ពី​ភក្ដីភាព ប៉ុន្តែ​ខ្វះ​សេចក្ដីសុចរិត​ពិតប្រាកដ ។ នៅ​ក្នុង​ចរិត​លក្ខណៈ​នេះ ព្រឹត្តិការណ៍​នោះ​បានបង្រៀន​ថា យើង​គ្រប់​គ្នា​ត្រូវ​តែ​ខិតខំ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង ដើម្បី​នៅ​រស់​តាម​របៀប​មួយ​ដែល​នៅ​ជាប់​នឹង​អ្វី​ដែល​យើងជឿ ហើយ​បង្រៀន ។ ការ​ដាក់​បណ្ដាសា​ដើម​ល្វា​ ក៏​ផ្ដល់​ជាការ​ឆ្លុះ​បញ្ចាំង​ពី​ចំពោះ​ភ្នែកអំពី​រូបភាព​នៃ​មេរៀន​ ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​កាល​ពី​ចាប់ផ្ដើម​ការងារ​បម្រើ​របស់​ទ្រង់​ជាមួយ​នឹង​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា ( សូម​មើល លូកា ១៣:៦–៩ ) ៖​ មនុស្ស​ទាំងអស់​ត្រូវ​តែ​ប្រែចិត្ត បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​វិនាស ។ បន្ទាប់​ពី​ឃើញ​ប្រតិកម្ម​របស់​ពួក​សិស្ស​ចំពោះ​ការ​ដាក់​បណ្ដាសា​ដើម​ល្វា នោះ​ព្រះ​អង្គ​សង្គ្រោះ​ក៏​បានប្រើ​ឱកាស​នេះ ​ដើម្បី​បង្រៀន​ពួកគេ​អំពី​អំណាច​នៃ​សេចក្ដី​ជំនឿ​ ដើម្បី​បង្កើត​អព្ភូតហេតុ​កាន់​តែ​អស្ចារ្យ​ជាង​អព្ភូតហេតុ​ដែល​ពួកគេ​ទើប​បាន​ឃើញ​ទៅ​ទៀត ។

ម៉ាថាយ ២១:៤២-៤៤ ។ « ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ »

ព្រះយេស៊ូវគ្រីស្ទ​គឺជា « ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ » ( ​ម៉ាថាយ ២១:៤២ ) ហើយ​ប្រែក្លាយ​ជា​ថ្មជ្រុង​នៃ​នគរព្រះ​នៅ​លើ​ផែនដី ( សូម​មើល កិច្ចការ ៤:១១, អេភេសូរ ២:១៩–២០ ) ។ សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​សង្គ្រោះ​ អំពី​ជន​ដែល​ធ្លាក់​លើ​ថ្ម​នោះ​នឹង​ត្រូវ​បាក់​បែក​សំដៅ​ទៅ​លើ​កាល​ដែល​ពួក​សាសន៍​យូដា​ជំពប់​ដួល​លើ​ថ្ម​នោះ ( សូម​មើល ហេលេមិន ៥:១២ ) ​ជាជាង​ស្ថាបនា​ជីវិត​របស់​ពួកគេ​នៅ​លើ​វា ( សូមមើល អេសាយ ៨:១៤, កូរិនថូសទី ១ ១:២៣ ) ។ ពួកគេ​នឹង​ត្រូវ​បាក់​បែក ឬ​បំផ្លាញ​ចោល ដោយ​សារ​ការ​មិន​ទទួល​យក​ព្រះយេស៊ូវ​ជា​ព្រះមែស៊ី និង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ដោយសារ​ការ​មិន​ទទួល​យក​ដំណឹង​ល្អ​របស់​ទ្រង់ ។ ថ្ម​ដែល​ធ្លាក់​លើ​មនុស្ស​ដទៃ​ សំដៅ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ​កំពុង​បំផ្លាញ​ជន​ដែល​បាន​បដិសេធ​ទ្រង់ ។ ( សូមមើល ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២១:-៤៧–៥៦ [ នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ] ) ។