បណ្ណាល័យ
មេរៀនទី ៣០ ៖ ម៉ាថាយ ២៦:១–៣០


មេរៀនទី ៣០

ម៉ាថាយ ២៦:១–៣០

សេចក្ដី​ផ្ដើម

ពីរ​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​រំលង យូដាស​បាន​ផ្សំគំនិតជាមួយ​ពួក​អ្នក​ដឹកនាំ​យូដា​ដែល​មាន​បំណង​ចង់​ធ្វើ​គុត​ព្រះយេស៊ូវ ។ នៅ​យប់​នៃ​បុណ្យ​រំលង ព្រះយេស៊ូវ​បាន​តាំង​​ពិធី​សាក្រាម៉ង់​ឡើង ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាថាយ ២៦:១-១៦

យូដាស​រួម​គំនិត​នឹង​ពួក​អ្នក​ដឹកនាំ​យូដា​ ដែល​មាន​បំណង​ចង់​ធ្វើ​គុត​ព្រះយេស៊ូវ

មុន​ពេល​បង្រៀន ចូរ​រៀប​ចំ​តុ​មួយ​ដែល​មាន​កម្រាល ហើយ​ដាក់​បន្ទះ​នំប៉័ង​ពីរ​បី​បន្ទះ ( ឬ ​នំ​ប្រៃ ) និង​ពែង​មួយ​នៅ​លើ​តុ​នោះ ។ បន្ទាប់​ពី​ការប្រជុំធម្មនិដ្ឋាន សូម​ពន្យល់​ថា​នៅ​សម័យ​ព្រះគ្រីស្ទ នៅ​ក្នុង​ចំណោម​វត្ថុ​ទាំង​នេះ​គឺ​មានដាក់​នៅ​លើ​តុ​របស់​សាសន៍​យូដា​​នៅ​ក្នុង​បុណ្យ​រំលង ។

  • តើ​អ្វី​ទៅ​ជា​គោលបំណង​នៃ​អាហារ​សម្រាប់​បុណ្យ​រំលង ? ( បុណ្យ​រំលង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សម័យ​ម៉ូសេ ដើម្បី​រំឭក​កូនចៅ​អ៊ីស្រាអែល​ថា ពួក​ទេវតា​បំផ្លាញ​បាន​ដើររំលង​ផ្ទះ​របស់​ពួកគេ ហើយ​បាន​សម្លាប់​កូន​ច្បង​នៅ​ស្រុកអេស៊ីព្ទ [ សូម​មើល និក្ខមនំ ១២:២១–២៨, ១៣:១៤–១៥ ] ។ ជា​ផ្នែក​នៃ​បុណ្យ​រំលង ពួក​អ៊ីស្រាអែល​បាន​បូជា​ចៀម​មួយ​ក្បាល ​ហើយ​យក​ឈាម​វា​ទៅ​លាប​នៅ​លើ​មាត់​ទ្វារ​របស់​ពួកគេ ។ ចៀម​នេះ​តំណាង​ឲ្យ​ព្រះមែស៊ី​ដែល​នឹង​យាង​មក ដែល​ពលិកម្មធួន​របស់​ទ្រង់​នឹង​សង្គ្រោះ​ដល់​មនុស្ស​លោក​ពី​សេចក្ដី​ស្លាប់ និង​អំពើបាប [ សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « បុណ្យ​រំលង » scriptures.lds.org ] ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:១-២​ឲ្យ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ បាន​មាន​បន្ទូល​ថា​នឹង​កើត​ឡើង​ក្រោយ​ពី​បុណ្យ​រំលង ។

  • តើ​ព្រះយេស៊ូវបាន​មាន​បន្ទូល​ថា​នឹង​មាន​​អ្វី​កើត​ឡើង​ក្រោយ​ពី​បុណ្យ​រំលង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:៣-៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ និងរកមើល​ថាតើ​នរណា​ទៅ​ដែល​បាន​រៀប​ផែនការ​ធ្វើ​គុត​ព្រះយេស៊ូវ​នៅ​ពេល​នេះ ។

  • ហេតុអ្វី​ពួក​អាចារ្យ និង​ពួក​មេសង្ឃ​បាន​សម្រេច​ចិត្ត​រង់​ចាំ​​រហូត​ដល់​ក្រោយ​បុណ្យ​រំលង​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ ?

សូម​សង្ខេប ម៉ាថាយ ២៦:៦–១៣ ដោយ​ពន្យល់​ថា កាល​ព្រះយេស៊ូវ​គង់​នៅ​ភូមិ​បេថានី មាន​ស្ត្រី​ម្នាក់​បាន​មក​រក​ទ្រង់​ហើយ​ចាក់​ប្រេង​លាប​ទ្រង់​ជាមួយ​នឹង​ប្រេង​ដ៏​ថ្លៃ​បំផុត​ ដើម្បី​ទទួល​ស្គាល់​នូវ​ការ​សុគត និង​ការ​បញ្ចុះ​សព​របស់​ទ្រង់​ដែល​នឹង​មក​ដល់ ។ ពួក​សិស្ស​របស់​ទ្រង់​មួយ​ចំនួន រួម​ទាំង​យូដាស ដែល​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​ពួក​សាវក​ដប់​ពីរ​នាក់ និង​ជា​អ្នក​រក្សា​ទ្រព្យ​របស់​ក្រុម​នេះ បាន​ត្អូញត្អែរ​ថា ប្រេង​នោះ​គួរ​យក​ទៅ​លក់ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ​វិញ ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យូដាស ពុំ​បាន​ខ្វល់ខ្វាយ​នឹង​ពួក​អ្នក​ក្រី​ក្រ​ទេ ប៉ុន្តែ​គាត់​ជា​ចោរ​ម្នាក់​ដែល​ចង់​បាន​ប្រាក់​សម្រាប់​តែខ្លួន​ឯងវិញ ( សូម​មើល យ៉ូហាន ១២:៤–៦ ) ។ ( កំណត់ចំណាំ ៖ ការ​លាប​ប្រេង​លើរបស់​ព្រះយេស៊ូវ​ នៅ​ភូមិ​បេថេនី​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​យ៉ាងពេញលេញ​នៅ​ក្នុង​មេរៀន​ម៉ាកុស ១១–១៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:១៤-១៦ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​អ្វី​យូដាស​បាន​ធ្វើ​បន្ទាប់​ពី​ព្រះអង្គ​សង្គ្រោះ​​ បាន​ស្ដីបន្ទោស​គាត់​ដោយសារ​ការ​ត្អូញត្អែរ ។

  • តើ​យូដាស​បាន​ធ្វើ​អ្វីខ្លះ ? ( គាត់​បាន​ផ្សំគំនិតជាមួយ​ពួក​មេ​សង្ឃ​ ដើម្បី​ជួយ​ពួកគេ​តាម​រក ហើយ​ចាប់​ព្រះ​យេស៊ូវ ) ។

  • តើ​ពួក​មេសង្ឃ​បាន​ឲ្យប្រាក់ដល់​យូដាសប៉ុន្មាន ​ដើម្បី​ប្រគល់​ព្រះយេស៊ូវ​ឲ្យ​ពួកគេ ?

សូម​ពន្យល់​ថា « យោង​តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ប្រាក់​សាម​សិប​កាក់​ត្រូវ​សង​ដល់​ចៅហ្វាយ​សម្រាប់​ការ​ស្លាប់​របស់​បាវ​ម្នាក់ ( សូម​មើល និក្ខមនំ ២១:៣២ ) ។ … ថ្លៃ​សម្រាប់​ការ​ក្បត់​នោះ​ បង្ហាញ​ពី​សេចក្ដី​គោរព​ដ៏​ស្តួចស្តើង​​ដែល​យូដាស និង​ពួក​មេសង្ឃ​មាន​ចំពោះ​ព្រះអង្គ​សង្គ្រោះ » (  Church Educational System manual ឆ្នាំ ២០១៤ ] ទំព័រ ៨១ ) ។ វា​ក៏​បាន​បំពេញ​ការ​ព្យាករ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ​ស្ដីពី​ការ​ក្បត់​របស់​យូដាស​ចំពោះ​ព្រះអង្គ​សង្គ្រោះ ( សូម​មើល សាការី ១១:១២ ) ។

ម៉ាថាយ ២៦:១៧-២៥

ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ទ្រង់​ទទួល​ទាន​អាហារ​បុណ្យ​រំលង

ចូរ​ដាក់​បង្ហាញ​កញ្ចក់​មួយ រួច​សួរ ៖

  • តើ​កញ្ចក់​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​យើង ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ឮៗ​​ដោយ​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃ​គណៈប្រធាន​ទីមួយ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ជារឿយៗ យើង​ព្យាយាម​ចៀសវាង​ការ​មើល​ចូល​យ៉ាងជ្រៅ​ទៅ​ក្នុង​ព្រលឹង​យើង និង​ការ​ប្រឈម​នឹង​ភាពទន់ខ្សោយ ដែនកំណត់ និង​ភាពភ័យ​ខ្លាចរ​បស់​​យើង ។ …

« ប៉ុន្តែ​ការ​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង​ឲ្យ​ច្បាស់ គឺជា​កត្តា​ដ៏ចាំបាច់​ចំពោះ​សុខុមាល​ភាព​ និង​ការរីកចម្រើន​ខា​ងវិញ្ញាណ​របស់​យើង ។ …

« ខ្ញុំសូមឲ្យយោបល់ថា ព្រះគម្ពីរបរិសុទ្ធនិង សុន្ទរកថាដែលផ្ដល់ឲ្យក្នុង សន្និសីទទូទៅគឺជា កញ្ចក់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធភាពមួយ ដែលយើងអាចយកមកឆ្លុះមើលខ្លួនឯងបាន » ( « Lord, Is It I? »​EnsignLiahona ខែ​ វិច្ឆិកា ឆ្នាំ ​២០១៤ ទំព័រ ៥៨ ) ។

  • តើ​ព្រះគម្ពីរ និង​សុន្ទរកថា​ដែល​បាន​លើក​ឡើង​នៅ​ឯ​សន្និសីទ​ទូទៅ​ អាច​​ប្រៀប​បាន​នឹង​កញ្ចក់​ដូច​ម្ដេច​ដែរ ?

នៅ​ពេល​សិស្ស​សិក្សា ម៉ាថាយ ២៦:១៧–២៥ សូម​អញ្ជើញ​ពួកគេ​ឲ្យ​​រកមើល​គោលការណ៍​មួយ​ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​ភាព​ទន់​ខ្សោយ​​របស់​ពួកគេ ហើយ​ខិតខំ​ដើម្បី​យ​ក​ឈ្នះ​លើ​វា ។

សូម​សង្ខេប ម៉ាថាយ ២៦:១៧–១៩ ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ ដើម្បី​កក់​បន្ទប់​មួយ​នៅ​យេរូសាឡិម​សម្រាប់​អាហារ​បុណ្យ​រំលង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:២០-២១ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​អ្វី​ដែល​ព្រះយេស៊ូវ បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវក​របស់​ទ្រង់​នៅ​ក្នុង​អាហារ​បុណ្យ​រំលង ។

  • តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ពី​អ្វីខ្លះ​ទៅកាន់​ពួក​សាវក​របស់​ទ្រង់ ?

  • ប្រសិន​បើ​អ្នក​ជា​សាវក​ម្នាក់ តើ​អ្នក​ប្រហែលនឹង​គិត​ពី​រឿង​អ្វី​ខ្លះ​នៅ​គ្រា​នេះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:២២​ឲ្យ ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម​ រកមើល​ចម្លើយ​របស់​ពួក​សាវក​តប​នឹង​បន្ទូល​របស់​ព្រះយេស៊ូវ​ ។

  • តើ​ពួកសាវក​បាន​ទូល​សួរ​សំណួរ​អ្វីខ្លះ ?

  • តើ​សំណួរ​សួរ​ថា « ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី? » បង្រៀន​អ្វីខ្លះ​ដល់​យើង​អំពី​ពួក​សាវក​ដ៏​ស្មោះ​ត្រង់​ទាំង​ដប់​មួយ​នាក់​នោះ ?

  • យោង​តាម​ដំណើរ​រឿង​នេះ តើយើង​អាច​រៀន​គោលការណ៍​អ្វីខ្លះ​អំពី​របៀប​ដែល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គួរ​ឆ្លើយ​តប នៅ​ពេល​ពួកគេ​ស្ដាប់​បន្ទូល​របស់​ព្រះ​អម្ចាស់​នោះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​រួចហើយ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ នៅ​ពេល​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្ដាប់​ឮ​បន្ទូល​របស់​ព្រះអម្ចាស់ ពួកគេ​ត្រួតពិនិត្យ​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ ដើម្បី​មើល​ថាតើ​បន្ទូល​នោះ​អនុវត្ត​ចំពោះ​ពួកគេ​យ៉ាង​ដូចម្ដេច​ដែរ  ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​ប្រធាន អុជដូហ្វ ឲ្យ​ឮៗ ៖

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ពួកសិស្ស​មិន​បាន​សង្ស័យ​អំពីសេចក្តីពិតនូវអ្វីដែល​ [ ព្រះយេស៊ូវ ]​បានមានបន្ទូលឡើយ ។ ហើយក៏​មិនបានមើល​ជុំវិញខ្លួន ចង្អុលទៅមនុស្ស​ម្នាក់​ផ្សេងទៀត ហើយ​ទូលសួរថា ‹ តើ​គាត់មែនទេ? ›

« ផ្ទុយទៅវិញ ‹ ពួកគេមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយតើទូលបង្គំឬអី? › [ ម៉ាថាយ ២៦:២២ ] ។

« ខ្ញុំ​ចង់​ដឹង​ថាតើ​ពួក​យើង​ម្នាក់ៗ​នឹង​ធ្វើ​អ្វី​ខ្លះ … តើ​យើង​នឹង​ក្រឡេក​មើល​អ្នក​នៅជុំវិញខ្លួន​យើង ហើយ​គិត​ក្នុង​​ចិត្ត​ថា ‹ ទ្រង់ប្រហែល​ជា​មាន​បន្ទូល​ពី​បងប្រុស​ ចនសុន​ ហើយ​មើល​ទៅ ។ ខ្ញុំ​តែង​ងឿងឆ្ងល់អំពី​គាត់ › ឬ ‹ ខ្ញុំ​រីករាយណាស់ដែល​បងប្រុស ប្រោន នៅទី​នេះ ។ គាត់ពិត​ជាត្រូវការឮ​សារលិខិត​នេះ › ? ឬ​តើ​យើង​នឹង​មើល​មក​ខ្លួន​ឯង ហើយ​ទូលសួរសំណួរ​ដ៏សំខាន់​នោះ ដូចជា​ពួក​សាវក​ពីបុរាណ ៖ ‹ តើ​ខ្ញុំ​ឬអី? › ( « Lord, Is It I? » ទំព័រ ៥៦ ) ។

  • តើ​ឧទាហរណ៍​មួយ​ចំនួន​ណាខ្លះ ស្ដីពី​របៀប​ដែល​យើងនឹងត្រូវបាន​ល្បួង​ឲ្យ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​សន្និដ្ឋាន​ថា​វា​សំដៅ​ទៅ​លើ​អ្នក​ផ្សេង​ម្នាក់​ទៀត ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាង​ក្រោម​ដោយ​ប្រធាន អុជដូហ្វ ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​ក្នុង​ថ្នាក់​ស្ដាប់​រក​អ្វីដែល​ប្រធាន អុជដូហ្វ អញ្ជើញ​យើង​ឲ្យ​ធ្វើ នៅ​ពេល​យើង​ស្ដាប់​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៖

ក្នុង​ឃ្លា​ដ៏សាមញ្ញនេះ‹ ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី? ›គឺ​ការ​ចាប់ផ្ដើ​មនៃ​ប្រាជ្ញា និង មាគ៌ា​ឆ្ពោះទៅ​កាន់​ការ​ប្រែចិត្ត​ជឿផ្ទាល់ខ្លួន និង ការ​ផ្លាស់ប្ដូរ​​ដ៏អស់​កល្ប​។ …

បងប្អូន​ប្រុស យើង​ត្រូវ​តែ​ដាក់​ភាពឆ្មើង​ឆ្មៃ​យើង​មួយ​អន្លើរ មើល​ឲ្យ​ហួស​ពីអំនួត​យើង ហើយ​ទូល​សួរ​ព្រះ​ដោយ​ចិត្តរាបទាប​ថា ‹ ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី? ›

« ហើយ​បើចម្លើយ​របស់ព្រះអម្ចាស់​ឆ្លើយ​តប​ថា ‹ ពិតណាស់ បុត្រា [ ឬ​បុត្រី ]​ យើង​អើយ មាន​រឿងជាច្រើន​ដែល​អ្នក​ត្រូវ​កែលម្អ ជារឿង​ដែល​យើង​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​បាន › ខ្ញុំ​សូម​អធិស្ឋាន​ថា យើង​នឹង​ទទួលយក​ចម្លើយ​នេះ ទទួល​ស្គាល់អំពើបាប និង កំហុស​យើង​ដោយ​ចិត្តរាបទាប ហើយ​ផ្លាស់​ប្ដូរ​មាគ៌ា​​រ​បស់​យើង ដោយ​ក្លាយ​ជា​ស្វាមី ឪពុក និង​កូនប្រុស​កាន់​តែ​ល្អ​ប្រសើរ » ​( « Lord, Is It I? » ទំព័រ ៥៦, ៥៨ ) ។

  • តើ​អ្នក​ធ្លាប់​ទទួល​បាន​ពរជ័យ​តាម​របៀប​ណា​ដែរ នៅ​ពេល​អ្នក​បាន​អនុវត្ត​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​សិស្ស​បាន​បង្ហាញ​ពី​មុន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ជីវិត​របស់​ពួកគេ​នៅ​ពេល​ណា​ដែល​ពួកគេ​ស្ដាប់​ឮ ឬ​អាន​ព្រះបន្ទូល​របស់ ព្រះអម្ចាស់ ហើយ​ធ្វើ​តាម​យ៉ាងឆាប់រហ័សតាម​ការ​បំផុស​ដែល​ពួកគេ​បាន​ទទួល​ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:២៣-២៥ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​​ផ្ទៀង​តាម រកមើល​ការ​ឆ្លើយ​តប​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​​សំណួរ​របស់​ពួកសាវក ។

សូម​ពន្យល់​ថា មួយរំពេចបន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បង្ហាញ​ថា ​យូដាស​ជា​មនុស្ស​ម្នាក់​ដែល​នឹង​ក្បត់​ទ្រង់ យូដាស​ក៏​ចេញ​ទៅ​ ( សូម​មើល យ៉ូហាន ១៣:៣០ ) ។

ម៉ាថាយ ២៦:២៦-៣០

ព្រះយេស៊ូវគ្រីស្ទតាំងពិធី​សាក្រាម៉ង់​ឡើងអំឡុង​បុណ្យ​រំលង ។

រូបភាព
អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ

ចូរ​ដាក់​បង្ហាញ​រូបភាព អាហារ​យប់​ថ្ងៃ​ចុង​ក្រោយGospel Art Book [ ២០០៩ ] ល.រ. ៥៤សូម​មើល​ផង​ដែរ LDS.org ) ។ សូម​ប្រាប់​សិស្ស​ថា កាល​ព្រះអង្គ​សង្គ្រោះ​សោយ​អាហារ​បុណ្យ​រំលង​ជាមួយ​នឹង​ពួក​សាវក​ទ្រង់​រួច​ហើយ នោះ​ទ្រង់​បាន​តាំង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់​ឡើង ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេឆ្លើយនិងសំណួរ​ខាង​ក្រោម​នេះ ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ( អ្នក​គួរ​សរសេរ​សំណួរទាំងនេះ​នៅ​លើ​ក្ដារ​ខៀន​ពី​មុន​ថ្នាក់​ចាប់ផ្ដើម ) ៖

នៅ​ពេល​ចុងក្រោយ​បង្អស់ ដែលអ្នក​បាន​ទទួល​ទាន​សាក្រាម៉ង់​ តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ ? តើ​អ្នក​គិត​អ្វីខ្លះ ? តើ​អ្នក​មានអារម្មណ៍​យ៉ាងណាដែរ ?

សូម​លើក​ពែង និង​នំប៉័ង​ដែល​បាន​ដាក់​បង្ហាញ​នៅ​លើ​តុ​ឡើង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:២៦-២៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​នឹង​នំប៉័ង និង​ធាតុក្នុងពែង​នោះ ។

  • តើ​ព្រះអម្ចាស់​បាន​ធ្វើ អ្វី​ខ្លះ​ជាមួយ​នឹង​នំប៉័ង និងធាតុក្នុង​ពែង​នោះ ?

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​និមិត្តរូប​នៃ​សាក្រាម៉ង់​តំណាង​ឲ្យ​អ្វី ? ( សិស្ស​គួរ​តែ​រកឃើញ​គោលលទ្ធិ​ដូច​តទៅនេះ ៖ និមិត្តរូប​នៃ​សាក្រាម៉ង់​តំណាង​ឲ្យ​ព្រះកាយ និង​ព្រះលោហិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ទ្រង់​បាន​បូជា​ជំនួស​យើង ) ។

សូម​ពន្យល់​ថា​សិស្ស​ថា ការ​បក​ប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ ផ្ដល់​នូវ​គំនិត​បន្ថែម​ទៀត​សម្រាប់​ខគម្ពីរ​ទាំង​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ស្ងាត់ៗ​ពី​សេចក្ដី​ដក​ស្រង់​ចេញ​ពី​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៦:២២ ដែល​មាន​នៅ​ក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ  ។ ក៏​សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ២៦:២៤-២៥ ( នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ផង​ដែរ ។ ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​ការ​ផ្លាស់​ប្ដូរ​ដ៏​បំផុសគំនិត​អ្វី ខ្លះ​ដែលត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​គោលបំណង​ដ៏​សំខាន់​មួយ​នៃ​សាក្រាម៉ង់ ។

  • ហេតុអ្វី​ព្រះយេស៊ូវ​គ្រីស្ទ​បាន​តាំងពិធី​​សាក្រាម៉ង់​ឡើង ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ ​សូម​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ព្រះយេស៊ូវគ្រីស្ទ​បាន​តាំងពិធី​សាក្រាម៉ង់​​ឡើង ដើម្បី​ឲ្យ​យើង​ចងចាំ​ទ្រង់ និង​ដង្វាយ​ធួន​​របស់​ទ្រង់​សម្រាប់​អំពើ​បាប​របស់​យើង ) ។

  • តើ​រឿង​មួយ​ចំនួនណា​ខ្លះ ​ដែល​យើង​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សាក្រាម៉ង់​ជួយ​យើង​ឲ្យចងចាំដល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​សម្រាប់​អំពើ​បាប​របស់​យើង​ ?

  • តើ​ការ​ព្យាយាម​ចង់ចាំ​ដល់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយ​ធួន​របស់​ទ្រង់​បាន​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍ និង​បទពិសោធន៍​របស់​អ្នក ​កាល​កំពុង​ទទួល​ទាន​សាក្រាម៉ង់​យ៉ាង​ដូចម្ដេច​ដែរ ?

ដើម្បីជួយសិស្សឲ្យរកឃើញគោលការណ៍មួយ​ទៀត សូមសួរ ៖

  • យោង​តាម​ខ​ទី ២៧–២៨តើ​ការ​បង្ហូរ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង​ទទួល​អ្វី​ខ្លះ នៅ​ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ? ( ការផ្តាច់បាប​របស់​យើង ) ។

ចូរ​ចង្អុល​បង្ហាញ​ថា ការ​ដែល​ទទួល​ទាន​នំប៉័ង និង​ទឹក​តែ​ម្យ៉ាង​នៅ​ក្នុង​ពេល​សាក្រាម៉ង់​ពុំ​បាន​ធ្វើ​ឲ្យ​យើង​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ការ​ផ្ដាច់​បាប ឬ​ការ​អភ័យទោស​ពី​អំពើបាប​របស់​យើង​ដោយ​ស្វ័យ​ប្រវត្តិ​ឡើយ ។ យើង​ត្រូវ​តែ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ប្រែចិត្ត ហើយ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដោយ​ចងចាំដល់​ទ្រង់​ជានិច្ច ហើយ​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ដោយ​ទទួល​ទាន​សាក្រាម៉ង់​យ៉ាង​សក្តិសម យើង​រំឭកចាំ​សេចក្ដីសញ្ញា​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ។ សូម​សរសេរ​សេចក្តី​ពិត​នេះ​នៅលើក្ដារខៀន ៖ នៅ​ពេល​យើង​ប្រែចិត្ត ហើយ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត យើង​អាច​ទទួល​ការផ្តាច់បាប​របស់​យើង​បាន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ពី ​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​សេចក្ដីពិត​ទាក់ទង​នឹងពិធី​សាក្រាម៉ង់​ដែល​ពួកគេ​បាន​រក​ឃើញ​ នៅ​ក្នុង ម៉ាថាយ ២៦ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់​ដែល​ចង់​ចែកចាយ​អារម្មណ៍​របស់​ខ្លួន ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ដល់​សិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាថាយ ២៦:២៩ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រក​មើល​​ពេលណា ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ថា ទ្រង់នឹង​ទទួល​ទានសាក្រាម៉ង់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។

សូម​ពន្យល់​ថា « សាក្រាម៉ង់​ពុំមែន​គ្រាន់​តែ​ជា​និមិត្ត​រូប​ពី​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ទន្ទឹង​រង់ចាំ​ដល់​គ្រា​ ដែល​ទ្រង់​នឹង​ត្រឡប់​មក​ផែនដី​ក្នុង​សិរីល្អ​ផង​ដែរ ( សូម​មើល កូរិនថូសទី ១ ១១:២៦) » ( ទំព័រ ៨៣ ) ។ ប្រសិន​បើ​យើង​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​កាន់​ខ្ជាប់​ដរាប​ដល់​​ទីបញ្ចប់ នោះ​យើង​អាច​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​ទទួល​ទាន​សាក្រាម៉ង់​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះនាពេល​អនាគត ( សូមមើល គ. និង ស. ២៧:៤–១៤ ) ។

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ទាំងឡាយ ​ដែល​បាន​ប្រាប់​នៅក្នុង​មេរៀនថ្ងៃ​នេះ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

ម៉ាថាយ ២៦:១៦ ។ « វា​ក៏​ចេះ​តែ​រក​ឱកាស​នឹង​បញ្ជូន​ទ្រង់​ទៅ »

ការ​បកប្រែ​ដោយ​យ៉ូសែប ​ស្ម៊ីធ ​សម្រាប់ ម៉ាកុស ១៤:១០ បញ្ជាក់​ពី​ហេតុផល​មួយ​ដែល​យូដាស​ក្បត់​នឹង​ព្រះយេស៊ូវ ៖ « ហើយ​យូដាស-អ៊ីស្ការីយ៉ុត ដែល​ជា​សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំងដប់​ពីរ បាន​ទៅ​រក​ពួក​មេសង្ឃ ដើម្បី​បញ្ជូន​ទ្រង់​ទៅ​ពួកគេ ដោយសារ​គាត់​បាន​ឃ្លាត​ចេញ​ពី​ទ្រង់ ហើយ​បាន​រវាទចិត្ត​ដោយ​បន្ទូល​របស់​ទ្រង់ »   ។

ម៉ាថាយ ២៦:២៨ ។ « សម្រាប់​ការ​ផ្ដាច់​បាប »

អែលឌើរ វ៉ុន ជេ ហ្វីឌើរស្តូន ក្នុង​ពួក​ចិតសិប​នាក់​បាន​បង្រៀន​ពី​អត្ថន័យ​នៃ​ការ​ទទួល​ទាន​​សាក្រាម៉ង់​ដោយ​ភាពសក្ដិសម ​ដើម្បី​យើង​អាច​ទទួល​បាន​ការ​ផ្ដាច់​បាប​ពី​អំពើបាប​របស់​យើង ៖

« វា​គឺជា​ការ​ចាំបាច់ដែល​យើង​រំឭក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​យើង​ដោយ​ទទួល​ទាន​សាក្រាម៉ង់ ។ នៅ​ពេល​យើង​ធ្វើ​កិច្ចការ​នេះ​ដោយ​ដួង​ចិត្ត​ស្មោះ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​លះបង់​អំពើបាប​របស់​យើង ហើយ​រំឭក​ចាំ​ពី​ការតាំងចិត្ត​របស់​យើង​ចំពោះ​ព្រះ នោះព្រះ​អម្ចាស់នឹង​រៀបចំផ្លូវ​មួយ​ ដែល​អំពើបាប​អាច​ទទួល​បាន​ការ​អភ័យទោស​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍ ។ ដោយ​គ្រាន់​តែ​ទទួល​ទាន​នំប៉័ង និង​ទឹក ​នោះ​នឹង​ពុំ​នាំ​មក​នូវ​ការអភ័យទោស​នោះទេ ។ យើង​ត្រូវ​តែ​រៀបចំ​ខ្លួន រួច​ហើយ​ទទួល​ទាន​ដោយ​ចិត្តសង្រេង និង វិញ្ញាណទន់​ទាប ។ ការ​រៀបចំខ្លួន​ខាង​វិញ្ញាណដែល​យើង​ធ្វើ​ ដើម្បី​ទទួល​ទាន​សាក្រាម៉ង់​ គឺជា​រឿង​ដ៏​សំខាន់​ចំពោះ​ការទទួល​បាន​ការ​ផ្ដាច់បាប​ពី​អំពើបាប​របស់​យើង » ​( « Sacrament Meeting and the Sacrament » Ensign ខែ កញ្ញា ឆ្នាំ​២០០១ ទំព័រ ២៤–២៥ ) ។