បណ្ណាល័យ
សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ​ហេព្រើរ


សេចក្ដី​ណែនាំ​ស្តីពី​គម្ពីរ ហេព្រើរ

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

សំបុត្រ​របស់​សាវក​ប៉ុល​សរសេរ​សំបុត្រ​ទៅ​កាន់​ពួក​ហេព្រើរ ថ្លែង​ទីបន្ទាល់​ពី​ភាព​ឧត្តុង​ឧត្តម្ភ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​អស្ចារ្យ​ជាង​អស់​ទាំង​ពួក​ទេវតា ហើយ​មាន​ព្រះនាម​វិសេស​ជាង និង មាន​ការហៅ​ខ្ពស់​ជាង ។ ពួកទេវតា​គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ ប៉ុន្តែ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជបុត្រា​របស់​ទ្រង់ ។ គម្ពីរ​ក៏​បាន​បង្រៀន​ផងដែរ​ថា ព្រះយេស៊ូវ​អស្ចារ្យ​ជាង ម៉ូសេ ហើយ​ថា​ការងារ​បម្រើ​របស់​ទ្រង់​បាន​នាំ​មក​នូវ​សេចក្តីសញ្ញា​ដ៏​ឧត្តុងឧត្តម​ថ្មី​ចំពោះ​សេចក្តី​សញ្ញា​ចាស់​នៅក្រោម​ក្រឹត្យវិន័យ​របស់​ម៉ូសេ ្វជិតភាព​របស់​ទ្រង់​គឺ​អស្ចារ្យ​ជាង​សង្ឃ​ជាន់​ខ្ពស់​ទាំងឡាយ​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ម៉ូសេ​ទៅ​ទៀត ។

ទោះបី​ជា​ព្រះគម្ពីរ​មាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​យោង​អំពី​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ និង ការយាង​ឡើង​ស្ថានសួគ៌​វិញ​របស់​ទ្រង់​ក្តី ក៏​គម្ពីរ​ហេព្រើរ​គូស​បញ្ជាក់​ពី​កិច្ចការ​បន្ត​នៃ​សេចក្តី​ប្រោសលោះ​នៅក្នុង​ជីវិត​របស់​អស់​អ្នក​ដែល​បែរ​ត្រឡប់​មក​រក​ទ្រង់​ដោយ​ការគោរព​ប្រតិបត្តិ និង សេចក្ដី​ជំនឿ​ផងដែរ ។ ការសិក្សា​គម្ពីរ​ហេព្រើរ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលលទ្ធិ​នៃ​ដង្វាយធួន ហើយ​បំផុស​គំនិត​អ្នក​ឲ្យ​រស់នៅ​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ភាគ​ច្រើន​ទទួល​ស្គាល់​ថា ប៉ុល​គឺ​ជា​អ្នក​និពន្ធ​គម្ពីរ​ហេព្រើរ ( សូមមើល សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។ ប៉ុន្តែ មាន​មនុស្ស​មួយ​ចំនួន​ដែល​សួរ​ថា​តើ​ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ឬ​អត់ ដោយសារ​តែ​របៀប​សរសេរ និង ភាសា​ក្នុង​សំបុត្រ​ខុស​ពី​សំបុត្រ​ផ្សេង​ទៀត​របស់​លោក ។ មាន​មនុស្ស​បាន​យល់​ស្រប​ថា ប្រសិនបើ​នេះ​មិន​មែន​ជា​ការសរសេរ​ដោយ​ប៉ុល​ក្តី តែ​គំនិត​ដែល​សរសេរ​នោះ​គឺ​ជា​គំនិត​លោក ដោយសារ​គោលលទ្ធិ​នៅក្នុង​គម្ពីរ​ហេព្រើរ​ត្រូវ​គ្នា​ជាមួយនឹង​គោលលទ្ធិ​ដែល​មាន​នៅក្នុង​សំបុត្រ​ផ្សេង​ទៀត​របស់​លោក ្ពីរ​ហេព្រើរ​ថា​ជា​សំបុត្រ​របស់​ប៉ុល ( សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១០៥ ) ។ សម្រាប់​គោលបំណង​នៃ​សៀវភៅ​សិក្សា​នេះ យើង​ទទួល​យក​ថា ប៉ុល​គឺ​ជា​អ្នក​និពន្ធ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅកន្លែង​ណា ?

យើង​ពុំ​ដឹងពី​ទីកន្លែង​ដែល​សំបុត្រ​របស់​ប៉ុល​ត្រូវ​បាន​សរសេរ​ឡើង​ទៅ​កាន់​ពួក​ហេព្រើរ​ឡើយ ។ យើង​ក៏​ពុំ​ដឹង​ច្បាស់លាស់​ពី​ពេលវេលា​ដែល​លោក​បាន​សរសេរ​ឡើង​ឡើយ ។ ប៉ុន្តែ ការស្មាន​ភាគច្រើន​នោះ​គឺ​ថា សំបុត្រ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ឆ្នាំ ៦០–៦២ គ. ស. ស្ទើរតែ​ដំណាល​គ្នា​នឹង​ពេល​ដែល​ប៉ុល​បាន​សរសេរ​សំបុត្រ​ទៅ​ពួក​ភីលីព កូល៉ុស អេភេសូរ និង ភីលេម៉ូន (សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » scriptures.lds.org ) ។

តើ​គម្ពីរ​នេះ​ត្រូវបាន​សរសេរ​ដល់​នរណា ហើយ​ហេតុអ្វី ?

ប៉ុល​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​កាន់​ពួក​ហេព្រើរ ដើម្បី​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​សាសន៍​យូដា ឲ្យ​រក្សា​សេចក្តី​ជំនឿ​របស់​ខ្លួន​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​កុំ​ត្រឡប់​ទៅ​ផ្លូវ​ចាស់​របស់​ពួកគេ​វិញ ( សូមមើល ហេព្រើរ ១០:៣២–៣៨ ) ។ នៅក្រោម​ទម្ងន់​នៃ​ទុក្ខវេទនា​ជា​ច្រើន នោះ​ពួកគ្រីស្ទាន​ជា​សាសន៍​យូដា​ទាំង​នេះ ហាក់ដូច​ជា​ដកខ្លួន​ចេញ​ពី​សាសនាចក្រ ហើយ​ត្រឡប់​ទៅ​ថ្វាយ​បង្គំ​តាម​ទម្លាប់​សាសន៍​យូដា​នៅ​ឯ​សាលាប្រជុំ​វិញ ( សូមមើល ហេព្រើរ ១០:២៥, ៣៨–៣៩ ) ។ ប៉ុល​មាន​បំណង​ចង់​បង្ហាញ​ដល់​ពួក​គ្រីស្ទាន​សាសន៍​យូដា​ទាំង​នេះ​ថា ក្រឹត្យវិន័យ​របស់​ម៉ូសេ​ផ្ទាល់​គឺ​ចង្អុល​បង្ហាញ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដង្វាយធួន​របស់​ទ្រង់​គឺ​ជា​ប្រភព​ពិត​នៃ​សេចក្តី​សង្គ្រោះ ។

តើ​មាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ នៅក្នុង​គម្ពីរ​នេះ ?

វា​មិនមែន​ជា​សំបុត្រ​ដែល​មាន​ច្បាប់​តឹងរឹង​នោះ​ទេ សំបុត្រ​ហេព្រើរ​មាន​នូវ​ទេសនាកថា ដែល​និយាយ​ដដែលៗ​អំពី​ព្រះគម្ពីរ និង ទំនៀមទម្លាប់​របស់​សាសន៍​អ៊ីស្រាអែល ។ វា​ជា​ទេសនាកថា​ដ៏​វែង​បំផុត​នៅក្នុង​ព្រះគម្ពីរ​អំពី​មូលហេតុ និង របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​ភាព​ឧត្តុងឧត្តម​លើ​គ្រប់​អ្វីៗ​ទាំង​អស់ ។

គម្ពីរ​ហេព្រើរ​បង្រៀន​ថា ព្រះ​យេស៊ូវគ្រីស្ទ​ប្រសើរ​ជាង​ក្រឹត្យវិន័យ ដោយសារ​ទ្រង់​បាន​ប្រទាន​នូវ​ក្រឹត្យវិន័យ​នោះ ។ គម្ពីរ​ហេព្រើរ​ក៏​បង្រៀន​ផងដែរ​ថា ព្យាការី​បាន​ទទួល​អំណាច​តាមរយៈ​សេចក្តី​ជំនឿ​លើ​ទ្រង់ ថា​ទ្រង់​គឺ​ជា​សម្តេច​សង្ឃ ( សង្ឃ​ជាន់​ខ្ពស់ ) ដ៏​ធំ​បំផុត ដែល​ការបូជា​នានា​នៅក្នុង​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​បំពេញ ថា​ទ្រង់​អស្ចារ្យ​ជាង​ពួក​ទេវតា ហើយ​ថា​តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​ការផ្តាច់បាប ។

គម្ពីរ​ហេព្រើរ​គឺ​ជា​គម្ពីរ​មួយ​នៅ​ក្នុង​ចំណោម​គម្ពីរ​ពីរបី​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​យើង​អាច​អាន​អំពី​ព្យាការី មិលគីស្សាដែក ( សូមមើល ហេព្រើរ ៧:១–៤) និង បព្វជិតភាព​ដែល​បាន​ដាក់​ឈ្មោះ​តាម​ឈ្មោះ​លោក ( សូមមើល ហេព្រើរ ៥:៥–៦, ១០, ៦:២០, ៧:១១–១៧ ) ។ គម្ពីរ​ហេព្រើរ​បង្រៀន​ថា បព្វជិតភាព​មិលគីស្សាដែក​គឺ​ធំ​ជាង​បព្វជិតភាព​អើរ៉ុន ហើយ​វា​បង្ហាញ​ថា សេចក្តី​សង្គ្រោះ​ពុំ​មែន​កើត​ឡើង​តាមរយៈ​ក្រឹត្យវិន័យ​របស់​ម៉ូសេ ឬ ពិធី​បរិសុទ្ធ​នានា​ដែល​ចាត់ចែង​ដោយ​ពួក​សង្ឃ​លេវី​ឡើយ ប៉ុន្តែ​សេចក្តី​សង្គ្រោះ​កើត​ឡើង​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ និង ពិធីបរិសុទ្ធ​នានា​នៃ​បព្វជិតភាព​មិលគីស្សាដែក​វិញ ( សូមមើល ហេព្រើរ ៧:៥–២៨ ) ។ ហេព្រើរ ១១:១–១២:៤ ផ្តល់​នូវ​ការថ្លែង​ដ៏​អស្ចារ្យ​អំពី​សេចក្តី​ជំនឿ ហើយ​បង្រៀន​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​ទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ( សូមមើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សំបុត្រ​របស់​ប៉ុល » ) ។

គម្រោង​មេរៀន

ហេព្រើរ ១–៦ ។ ព្រះយេស៊ូវគ្រីស្ទ​មាន​ភិនភាគ​ដូចជា​ព្រះវរបិតា ។ ទ្រង់​អស្ចារ្យ​ជាង​អស់​ទាំង​ពួក​ទេវតា និង ព្យាការី​ទាំង​អស់​ដែល​មក​ពី​មុន​ទ្រង់​រួម​ទាំង​ម៉ូសេ​ផងដែរ ។ ពួក​អ៊ីស្រាអែល​ពី​បុរាណ ដែល​ត្រូវ​បាន​នាំ​ចេញ​មក​ពី​ប្រទេស​អេស៊ីព្ទ ខកខាន​ពុំ​បាន​ចូល​ទៅក្នុង​ទី​សម្រាក​របស់​ព្រះ​អម្ចាស់ ដោយសារ​ពួកគេ​បាន​ពង្រឹង​ចិត្ត​របស់​ខ្លួន​ទាស់​នឹង​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​អ្នក​បម្រើ​ទ្រង់​គឺ​ម៉ូសេ ។ ក្នុង​នាម​ជា​សម្តេច​សង្ឃ ( សង្ឃជាន់ខ្ពស់ ) ដ៏​ធំ​បំផុត ព្រះយេស៊ូវ​គឺ​មាន​ភាព​ឧត្តុងឧត្តម​លើ​អស់​ទាំង​ពួក​សង្ឃ​របស់​ម៉ូសេ ។ តាមរយៈ​ការរងទុក្ខ​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​បាន​ប្រែ​ជា​ល្អ​ឥតខ្ចោះ ។ យើង​អាច​ចូល​ទៅក្នុង​ទីសម្រាក​របស់​ព្រះអម្ចាស់ ហើយ « ជឿន​ទៅ​មុខ ដរាប​ដល់​ពេញ​ខ្នាត​ចុះ » តាមរយៈ​គោលលទ្ធិ និង ពិធីបរិសុទ្ធ​នៃ​ដំណឹង​ល្អ ( ហេព្រើរ ៦:១ ) ។

ហេព្រើរ ៧–១៣ ។ បព្វជិតភាព​ម៉ិលគីស្សាដែក​ចាត់ចែង​ដំណឹង​ល្អ ហើយ​ធំ​ជាង​បព្វជិតភាព​អើរ៉ុន ។ រោងឧបោសថ និង ពិធី​បរិសុទ្ធ​របស់​ម៉ូសេ​គឺ​ជា​ស្រមោល​នៃ​ការបម្រើ​របស់​ព្រះគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​បំពេញ​ក្រឹត្យវិន័យ​របស់​ម៉ូសេ តាមរយៈ​ការបង្ហូរ​លោហិត​របស់​ទ្រង់ ដែល​យើង​អាច​ទទួល​បាន​សេចក្តី​សង្គ្រោះ និង ការផ្តាច់បាប​របស់​យើង ។ តាមរយៈ​សេចក្តីជំនឿ ព្យាការី និង បុរស ព្រមទាំង​ស្ត្រី​ផ្សេង​ទៀត​បាន​ធ្វើ​កិច្ចការ​សុចរិត និង អព្ភូតហេតុ​ទាំងឡាយ ។