បណ្ណាល័យ
មេរៀន​ទី ១៣ ថ្ងៃទី ២ ៖ យ៉ូហាន ៣


មេរៀន​ទី ១៣ ៖ ថ្ងៃ​ទី ២

យ៉ូហាន ៣

សេចក្តីផ្ដើម

នា​រាត្រី​មួយ​ពួក​ផារិស៊ី​ម្នាក់​ឈ្មោះ នីកូដេម​បាន​មក​ឯ​ព្រះយេស៊ូវ ហើយ​និយាយ​ជាមួយ​ទ្រង់ ។ ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​ថា មនុស្ស​ទាំងអស់​ត្រូវតែ​កើត​ជា​ថ្មី​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ​បាន ។ ក្រោយមក​យ៉ូហាន បាទីស្ទ បាន​ពន្យល់​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា តួនាទី​របស់​លោក​គឺ​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះយេស៊ូវ​គ្រីស្ទ ។

យ៉ូហាន ៣:១-២១

ព្រះយេស៊ូវ​បង្រៀន​នីកូដេម​ពី​សេចក្តីពិត​ខាង​វិញ្ញាណ

សូម​ស្រមៃ​ថា​នៅ​ថ្ងៃ​ណា​មួយ ខណៈ​ដែល​អ្នក​កំពុង​ពិភាក្សា​អំពី​សាសនា​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន នោះ​មាន​ម្នាក់​និយាយ​ថា « ដរាប​ណា​ខ្ញុំ​ជា​មនុស្ស​ល្អ នោះ​ខ្ញុំ​អាច​ទៅ​នគរ​ឋានសួគ៌ » ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​សំណួរ​មិត្ត​របស់​អ្នក ។

នៅពេល​អ្នក​សិក្សា យ៉ូហាន ៣ដោយ​រកមើល​អ្វី​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ថា​ត្រូវតែ​ធ្វើ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះ ។

នៅជិត​ការចាប់ផ្តើម​នៃ​ការបម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​រំលង ។ មនុស្ស​ជាច្រើន​នៅក្នុង​ក្រុង​យេរូសាឡិម​បាន​ជឿ​លើ​ព្រះយេស៊ូវ នៅពេល​ពួកគេ​បាន​ឃើញ​អព្ភូតហេតុ​ដែល​ទ្រង់​បាន​សម្តែង ( សូមមើល យ៉ូហាន ២:២៣–២៥) ។

សូម​អាន យ៉ូហាន ៣:១-២ដោយ​រកមើល​ថា​នរណា​បាន​មក​ជួប​ព្រះអង្គសង្គ្រោះ ខណៈ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូសាឡិម ។

រូបភាព
ព្រះយេស៊ូវ និង នីកូដេម

ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ជាមួយ​នីកូដេម

នៅពេល « ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ » (យ៉ូហាន ៣:១) នីកូដេម ជា​សមាជិក​ម្នាក់​នៃ​ពួក​សានហេឌ្រីន ។ ពួក​សានហេឌ្រីន​គឺ​ជា​ក្រុមប្រឹក្សា​ភិបាល​ដែល​បាន​បង្កើត​ឡើង​ដោយ​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី ដែល​ដឹកនាំ​កិច្ចការ​រដ្ឋការ និង សាសនា​នៃ​ពួក​ប្រជាជន​សាសន៍​យូដា ។

ហេតុអ្វី​អ្នក​គិត​ថា​នីកូដេម​មក​ជួប​ព្រះយេស៊ូវ​នៅ​យប់​នោះ ?

ការទទួល​ស្គាល់​របស់​នីកូដេម​ដែល​ថា​ព្រះយេស៊ូវ​គឺ​ជា « គ្រូ​មក​ពី​ព្រះ​ពិត » (យ៉ូហាន ៣:២) ជា​ចំណុច​មួយ​ថា​លោក​ចង់​រៀន​ពី​ព្រះយេស៊ូវ​គ្រីស្ទ ។

សូមអាន យ៉ូហាន ៣:៣–៥ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​នីកូដេម ។ (យ៉ូហាន ៣:៥ គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​គូស​ចំណាំ​វា​នៅ​ក្នុង​របៀប​មួយ ដែល​ជួយ​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅ​ពេល​ខាង​មុខ ) ។

ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​ថា មនុស្ស​គ្រប់រូប​ត្រូវតែ​កើត​ជា​ថ្មី ។ តើ​នីកូដេម​បាន​គិត​ថា​មាន​ន័យ​ដូចម្តេច​ដែល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ដោយ​ឃ្លា​ថា « កើត​ជា​ថ្មី » (យ៉ូហាន ៣:៣) ?

ដើម្បី​កើត​ជា​ថ្មី​គឺ​ថា « មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បណ្តាល​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ ដើម្បី​ [ គាត់ ] ​ពុំ​មាន​បំណង​ប្រាថ្នា​ធ្វើ​អាក្រក់​ទៀត​ឡើយ ប៉ុន្ដែ​មាន​បំណង​ស្វែងរក​ការណ៍​នៃ​ព្រះ​វិញ ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « Born Again, Born of God » scriptures.lds.orgសូមមើល ម៉ូសាយ ៥:២, ២៧:២៥–២៦) ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « ការកើត​ជា​ថ្មី​កើត​មក​ពី​ព្រះវិញ្ញាណ​នៃ​ព្រះ តាមរយៈ​ពិធីបរិសុទ្ធ » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ៩៥) ។

អ្នក​អាច​គូស​ចំណាំ​ចំណុច​ពីរ​នៅ​ក្នុង យ៉ូហាន ៣:៥ ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​ដែល​ចាំបាច់​ដើម្បី​ចូល​ទៅក្នុង​នគរ​នៃ​ព្រះ ។

ការកើត​ចេញ​ពី​ទឹក​មាន​ន័យ​ថា​ត្រូវ​ជម្រុជទឹក ហើយ​ការកើត​ចេញ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ មាន​ន័យ​ថា​ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​បំពេញ​សេចក្ដី​ពិត​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី យ៉ូហាន ៣:៥ គឺ​ចាំបាច់​សម្រាប់​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ និង ការទទួល​បាន​ការ​លើក​តម្កើង​នៅក្នុង​នគរ​សេឡេស្ទាល ។ សូម​សរសេរ​សេចក្តីពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ យ៉ូហាន ៣:៥

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រកាស ៖ « ឥរិយាបថ​ល្អ​ដោយ​គ្មាន​ពិធី​បរិសុទ្ធ​នៃ​ដំណឹង​ល្អ​នឹង​ពុំ​អាច​សង្គ្រោះ ហើយ​ពុំ​ផ្តល់​ភាព​លើក​តម្កើង​មនុស្ស​លោក​ឡើយ សេចក្តីសញ្ញា និង ពិធី​បរិសុទ្ធ​គឺ​ចាំបាច់ » (« The Only True Church » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៨២ ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចម្លើយ​ចំពោះ​មិត្ត​របស់​អ្នក ដែល​និយាយ​ថា គ្រាន់តែ​ធ្វើ​ជា​មនុស្ស​ល្អ​ នោះ​គ្រប់គ្រាន់​ដើម្បី​ចូល​នគរ​ឋានសួគ៌​ហើយ ។ សូម​ចាំ​ដើម្បី​ប្រើ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​នៅក្នុង យ៉ូហាន ៣:៥ នៅក្នុង​ចម្លើយ​របស់​អ្នក ។

នៅក្នុង យ៉ូហាន ៣:៦–១២ យើង​អាន​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​ថា មនុស្ស​គ្រប់រូប​ត្រូវតែ​បាន​កើត​ជា​ថ្មី​ខាង​វិញ្ញាណ នីកូដេម​បាន​សួរ​ព្រះយេស៊ូវ​ពី​អ្វី​មនុស្ស​ម្នាក់​អាច​ធ្វើ​បាន​ដើម្បី​កើត​ជា​ថ្មី​ម្តង​ទៀត ។ ព្រះយេស៊ូវ​បាន​ឆ្លើយ​តប​ដោយ​ការសួរ​នីកូដេម ថា​តើ​គាត់​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​សាសនា​របស់​មនុស្ស ហើយ​ពុំ​យល់​ពី​អ្វី​ដែល​ទ្រង់​កំពុង​បង្រៀន​ដូច្នេះ ។

សូម​អាន យ៉ូហាន ៣:១៣-១៥ដោយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយ​សំណួរ​របស់​នីកូដេម​អំពី​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​កើត​ខាង​វិញ្ញាណ​ជា​ថ្មី ។ សូម​កត់សម្គាល់​នៅក្នុង យ៉ូហាន ៣:១៣ ថា​ព្រះយេស៊ូវ​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​ទ្រង់​គឺ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​យាង​ចុះ​មក​ពី​ឋានសួគ៌ ។

នៅក្នុង យ៉ូហាន ៣:១៣ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​ថា ​គ្មាន​នរណា​ម្នាក់​អាច​ឡើង​ទៅ​នគរ​ឋានសួគ៌​បាន​តាម​ការខិតខំ​ផ្ទាល់​ខ្លួន​នោះ​ឡើយ ។ ព្រះគ្រីស្ទ​គឺ​ជា​អង្គ​តែ​ម្នាក់​គត់​ដែល​អាច​ឡើង​ទៅ​នគរ​ឋានសួគ៌​បាន​ដោយ​ខ្លួន​ទ្រង់​ផ្ទាល់ ។

រូបភាព
ម៉ូសេ និង សត្វ​ពស់​លង្ហិន

អំឡុង​សម័យ​ម៉ូសេ និង កូនចៅ​អ៊ីស្រាអែល​បាន​ដើរ​រសាត់​ព្រាត់​នៅក្នុង​ទីរហោស្ថាន នោះ​ព្រះអម្ចាស់​បាន​បញ្ជូន​ពស់​ភ្លើង ឬ ពស់​អសិរពិស​ដោយ​សារ​តែ​លទ្ធផល​នៃ​ការប្រព្រឹត្តិ​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ ។ ពួក​សាសន៍​អ៊ីស្រាអែល​បាន​រង​ពិស​ពុល​នៅពេល​សត្វ​ពស់​បាន​ចឹក​ពួកគេ ។ ព្រះអម្ចាស់​បាន​ដឹកនាំ​ម៉ូសេ ឲ្យ​ធ្វើ​សត្វពស់​លង្ហិន​មួយ ដែល​មើល​ទៅ​ដូច​ជា​សត្វ​ពស់​ភ្លើង​នោះ ហើយ​លើក​វា​ដាក់​លើ​បង្គោល​មួយ ។ ទ្រង់​បាន​សន្យា​ថា​ពួក​អ៊ីស្រាអែល​ណា​ដែល​ក្រឡេក​មើល​ទៅ​សត្វ​ពស់​នៅលើ​បង្គោល​នោះ​នឹង​បាន​ជា​សះស្បើយ ។ ( សូមមើល ជនគណនា ២១:៤–៩) ។

តើ​បទពិសោធន៍​នៃ​ការលើក​ពស់​លង្ហិន​របស់​ម៉ូសេ​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​នឹង​ធ្វើ​សម្រាប់​មនុស្ស​គ្រប់​គ្នា​តាម​របៀប​ណា​ខ្លះ ?

រូបភាព
ការឆ្កាង

សូម​កត់ចំណាំ​ថា​ពរជ័យ​ដែល​បាន​ថ្លែង​នៅក្នុង យ៉ូហាន ៣:១៥ ដែល​កើត​មាន​ដល់​អស់​អ្នក​ដែល​មើល​ទៅ​ព្រះអង្គ​សង្គោះ ។

ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម​ថា មនុស្ស​លោក​គ្រប់​រូប​អាច​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បង្រៀន​នីកូដេម​ផងដែរ​ពី​គោលលទ្ធិ​សំខាន់​មួយ​អំពី​ព្រះវរបិតា​សួគ៌ ។ សូមមើល យ៉ូហាន ៣:១៦–១៧ដោយ​រកមើល​គោលលទ្ធិ​ដែល​យើង​អាច​រៀន​អំពី​ព្រះវរបិតា​សួគ៌ ។

យ៉ូហាន ៣:១៦–១៧ បង្រៀន​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ឲ្យ​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​ពួកគេ ។

សូម​ពិចារណា​ពី​របៀប​នៃ​ការបញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​លើ​ផែនដី​ បង្ហាញ​ជម្រៅ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​សួគ៌​សម្រាប់​យើង​រាល់​គ្នា ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍ នៅពេល​អ្នក​ដឹង​ពី​ជម្រៅ​ដ៏​ធំធេង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​អ្នក ៖ « គ្មាន​ភស្តុតាង​ណា​មួយ​ប្រសើរ​ជាង​ព្រះចេស្តា និង ភាព​ឥតខ្ចោះ​ដែល​ពុំ​អាច​ប្រៀបផ្ទឹម​បាន​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាង​ការប្រកាស​ដោយ​សាវក​យ៉ូហាន​ឡើយ ៖ ‹ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ › (យ៉ូហាន ៣:១៦) ។ … សូម​គិត​ថា​តើ​វា​មាន​ការឈឺចាប់​ខ្លាំង​ប៉ុណ្ណា​ដែល​ព្រះវរបិតា​សួគ៌​របស់​យើង​បាន​បញ្ជូន​បុត្រា​តែ​មួយ​របស់​ទ្រង់​ឲ្យ​ស៊ូទ្រាំ​នឹង​ការរងទុក្ខ​ដ៏​ខ្លោច​ផ្សា​ដែល​ពុំ​អាច​យល់​បាន សម្រាប់​អំពើ​បាប​របស់​យើង​នោះ ។ នោះ​គឺ​ភស្តុតាង​ដ៏​អស្ចារ្យ​បំផុត​នៃ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួក​យើង​ម្នាក់ៗ ! » (« Love and Law » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦ ) ។

  1. សូម​អាន យ៉ូហាន ៣:១៦ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៤:៣ដោយ​រកមើល​អ្វី​ដែល​អាច​រៀន​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា និង សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក​នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសរ​ពី​អារម្មណ៍​ដែល​អ្នក​ដឹង​ថា​ព្រះវរបិតា​សួគ៌​ស្រឡាញ់​អ្នក​យ៉ាង​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ ឲ្យ​រងទុក្ខ​សម្រាប់​អំពើ​បាប​របស់​អ្នក ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី យ៉ូហាន ៣:១៦–១៧ គឺ​ថា ប្រសិន​បើ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​រួម​បញ្ចូល​ទាំង​ការ​ប្រែចិត្ត​ចេញ​ពី​អំពើ​បាប​របស់​យើង ព្រមទាំង​គោរព​តាម​ព្រះបន្ទូល​របស់​ទ្រង់ នោះ​យើង​អាច​មាន​ជីវិត​អស់​កល្ប​ជានិច្ច តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។

  1. សូម​មើល​សេចក្តី​ដែល​បាន​សរសេរ​នៅក្នុង​មេរៀន​នេះ​ឡើង​វិញ ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​នីកូដេម ។ សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​សេចក្តីពិត​ទាំង​នេះ​ទាក់ទង​គ្នា ។ សូម​សរសេរ​ឃ្លា​ដូចតទៅ​នេះ ៖ ខ្ញុំ​នឹង​បង្ហាញ​សេចក្តី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ សូម​បំពេញ​ឃ្លា​នេះ​ដោយ​ការសរសេរ​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​បង្ហាញ​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—យ៉ូហាន ៣:៥

  1. វគ្គ​ចំណេះចំណាន​ខគម្ពីរ​នៅក្នុង យ៉ូហាន ៣:៥ បង្រៀន​ពី​គោលលទ្ធិ​សំខាន់​មួយ ដែល​ត្រូវការ​ដោយ​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតា​សួគ៌ ។ ការទន្ទេញ​ចាំ​វា​នឹង​ជួយ​អ្នក​ឲ្យ​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ​ពេញ​មួយ​ជីវិត​អ្នក ។ សូម​សរសេរ​ខគម្ពីរ​ទាំង​មូល​ទៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សូត្រ​ខគម្ពីរ​នោះ​សារចុះ​សារ​ឡើង ហើយ​គូស​លុប​ពីរ ឬ បី​ពាក្យ​រាល់​ពេល​អ្នក​សូត្រ​វា ។ សូម​ធ្វើ​ដូច្នេះ​រហូត​ដល់​អ្នក​អាច​ទន្ទេញ​ចាំ​មាត់ ។ អ្នក​អាច​សូត្រ​វា​ជា​មួយ​សមាជិក​គ្រួសារ ឬ មិត្តភក្តិ​ដើម្បី​ប្រាកដ​ថា​អ្នក​ចេះ​វា ។

យ៉ូហាន ៣:២២-៣៦

យ៉ូហាន បាទីស្ទ​បង្រៀន​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ

ប្រសិន​បើ​អាច សូម​ចាក់​ទឹក​ឲ្យ​ពេញ​កែវ ឬ ធុង​មួយ ហើយ​ដាក់​លក្ខណ៍​ពណ៌​សម្រាប់​ដាក់​អាហារ​ទៅក្នុង​ទឹក​នោះ​មួយ ឬ​ពីរ​តំណក់ ។ សូមមើល​ពី​ពណ៌​ដែល​សាយភាព​ពេញ​ទាំង​ធុង​ទឹក​នោះ ។ សូម​គិត​អំពី​របៀប​ដែល​ពណ៌​របស់​អាហារ​អាច​ប្រៀប​ទៅ​នឹង​ឥទ្ធិពល​របស់​យើង​ចំពោះ​មនុស្ស​ដទៃ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ប្រធាន ដេវីឌ អូ មិកឃេ ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ឥទ្ធិពល​របស់​អ្នក​នៅក្នុង​ជីវិត​របស់​មនុស្ស​ដទៃ ៖

រូបភាព
ប្រធាន ដេវីឌ អូ មិកឃេ

« មនុស្ស​គ្រប់​រូប​ដែល​រស់នៅ​ក្នុង​ពិភពលោក​នេះ​កាន់ជាប់​នូវ​ឥទ្ធិពល​មួយ វា​អាច​ជា​ឥទ្ធិពល​ល្អ ឬ អាក្រក់ ។ ពុំមែន​តែ​អ្វី​ដែល​គាត់​និយាយ​តែ​មួយ​មុខ​នោះ​ទេ ហើយ​ពុំ​មែន​តែ​អ្វី​ដែល​គាត់​ធ្វើ​តែ​មុខ​ឡើយ ។ គឺ​ជា​អ្វី​អំពី​ខ្លួន​គាត់​នោះ​ឯង » (Teachings of Presidents of the Church  David O. McKay [ ឆ្នាំ ២០០៣ ]ទំព័រ ២២៧) ។

« ផល​ប៉ះពាល់​នៃ​ពាក្យ​សម្តី និង ទង្វើ​របស់​យើង​គឺ​ធំធេង​ណាស់​នៅ​លើ​ពិភពលោក​នេះ ។ នៅក្នុង​វិនាទី​ទាំង​អស់​នៃ​ជីវិត​អ្នក​កំពុង​ផ្លាស់ប្តូរ​ទៅ​រក​កម្រិត​មួយ​នៃ​ជីវិត​មនុស្ស​ទូទាំង​ពិភពលោក » (Teachings: David O. McKayទំព័រ ២២៧) ។

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង យ៉ូហាន ៣:២២–២៦ពួក​សិស្ស​មួយ​ចំនួន​របស់​យ៉ូហាន បាទីស្ទ​បាន​មាន​កង្វល់ ។ ពួកគេ​បាន​ប្រាប់​យ៉ូហាន​ថា ព្រះយេស៊ូវ​បាន​ជ្រមុជទឹក ហើយ​ថា​ទ្រង់ « ទទួល​មនុស្ស​ទាំងអស់​ដែល​មក​ឯ​ទ្រង់ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៣:២៧ [ នៅក្នុង យ៉ូហាន ៣:២៦ លេខយោង] ) ។ ពួកគេ​មាន​កង្វល់​ថា​មនុស្ស​ជាច្រើន​បាន​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ជួស​ឲ្យ​ការធ្វើ​តាម​យ៉ូហាន បាទីស្ទ ។

សូម​អាន យ៉ូហាន ៣:២៧-៣០ដោយ​រកមើល​​របៀប​ដែល​យ៉ូហាន បាទីស្ទ​បាន​ពិពណ៌នា​យ៉ាង​រាបទាប​ពី​តួនាទី​របស់​លោក​ទាក់ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង​រឿង​ប្រៀប​ប្រដូច​របស់​យ៉ូហាន បាទីស្ទ កូនកម្លោះ​តំណាង​ឲ្យ​ព្រះយេស៊ូវ ហើយ​កូន​ក្រមុំ​អាច​តំណាង​ឲ្យ​អស់​អ្នក​ដែល​មក​ឯ​ព្រះគ្រីស្ទ ហើយ​មិត្តភក្តិ​របស់​កូន​កម្លោះ​តំណាង​ឲ្យ​យ៉ូហាន បាទីស្ទ ។ តើ​យ៉ូហាន បាទីស្ទ​បាន​យល់​អ្វី​ខ្លះ​ពី​តួនាទី​របស់​ខ្លួន​នៅក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ? តើ​ឥទ្ធិពល​បែប​ណា​ដែល​អ្នក​គិត​ថា ពាក្យ​សម្តី​របស់​យ៉ូហាន​អាច​មាន​មក​លើ​អ្នក ប្រសិនបើ​អ្នក​ជា​កូន​សិស្ស​ម្នាក់​របស់​យ៉ូហាន​នោះ ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​គំរូ​របស់​យ៉ូហាន បាទីស្ទ នោះគឺ​ថា យើង​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដទៃ​សម្រាប់​ការល្អ តាមរយៈ​ការនាំ​ពួកគេ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ។

ហេតុអ្វី​ការប្រើ​ឥទ្ធិពល​របស់​យើង​ដើម្បី​ដឹកនាំ​មនុស្ស​ដទៃ​ឲ្យ​ទៅ​ឯ​ព្រះគ្រីស្ទ​សំខាន់ ?

  1. សូម​គិត​ពី​មនុស្ស​ម្នាក់​ដែល​អ្នក​បាន​ឃើញ​ថា​បាន​ដឹកនាំ​មនុស្ស​ដទៃឲ្យ​ទៅ​ឯ​ព្រះគ្រីស្ទ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ពី​ចរិត​លក្ខណៈ​ទាំងឡាយ នៃ​បុគ្គល​ម្នាក់​នោះ​ដែល​បាន​រួម​ចំណែក​ជួយ​ដល់​គាត់​ដើម្បី​អាច​ជះឥទ្ធិពល​ដល់​មនុស្ស​ដទៃ ឲ្យ​ស្រឡាញ់​ឲ្យ​ទទួល​យក​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិចារណា​ពី​របៀប​នានា​ដែល​អ្នក​អាច​ដឹកនាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ? អ្នក​អាច​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការខិតខំ​ធ្វើ​កិច្ចការ​នោះ ។

នៅក្នុង យ៉ូហាន ៣:៣១–៣៦យ៉ូហាន បាទីស្ទ បាន​ប្រកាស​ថា​ព្រះយេស៊ូវ​បាន​បញ្ជូន​ពី​ព្រះ ហើយ​ថា​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​អាច​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ។

  1. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូហាន ៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖