បណ្ណាល័យ
មេរៀន​ទី ១០ ថ្ងៃទី ៤ ៖ លូកា ៨:១-១០:៣៧


មេរៀន​ទី ១០ ៖ ថ្ងៃទី ៤

លូកា ៨:១-១០:៣៧

សេចក្តីផ្ដើម

ព្រះអង្គសង្គ្រោះ​បាន​បន្ត​បម្រើ​នៅក្នុង​ស្រុក​កាលីឡេ ជា​កន្លែង​ដែល​ទ្រង់​បាន​ព្យាករ​អំពី​ការសុគត​ និង​ការរស់​ឡើង​វិញ​របស់​ទ្រង់ ។ ដោយ​ចាកចេញ​ពី​ស្រុក កាលីឡេ នោះ​ព្រះយេស៊ូវ​បាន​ធ្វើ​ដំណើរ​យាង​ទៅ​ទីក្រុង យេរូសាឡិម ។ នៅ​ស្រុក​សាម៉ារី ទ្រង់​បាន​បង្រៀន​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​បាន​យាង​មក​ដើម្បី​សង្គ្រោះ​មនុស្ស ពុំ​មែន​ដើម្បី​បំផ្លាញ​ពួកគេ​ទេ ។ ទ្រង់​ក៏​បាន​បង្រៀន​អំពី​ភាព​ជា​សិស្ស​ដ៏​ពិត ហើយ​បាន​បង្រៀន​រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ។

លូកា ៨:១-៩:៥៦

ព្រះអង្គ​សង្គ្រោះ​សម្តែង​អព្ភូតហេតុ បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀបប្រដូច ហើយ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​យេរូសាឡិម

សូម​អាន​ស្ថានភាព​ខាងក្រោម​នេះ ។ សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​មាន​អារម្មណ៍ និង ប្រតិកម្ម​នៅក្នុង​ស្ថានភាព​នីមួយៗ ។

  • នៅពេល​អ្នក​សុំ​បងប្អូន​ប្រុសស្រី​របស់​អ្នក​ដោយ​សុភាព ដើម្បី​ជួយ​អ្នក​សម្អាត​ភាពរាយប៉ាយ នោះ​អ្នក​ត្រូវបាន​ពួកគេ​ប្រាប់​ដោយ​ទ្រគោះ​បោះបោក​ថា​ឲ្យ​ធ្វើ​ដោយ​ខ្លួន​ឯង​ទៅ ។

  • ខណៈ​កំពុង​ដាក់​ផែនការ​សកម្មភាព​សាលា មិត្ត​រួម​ថ្នាក់​មួយ​ចំនួន​រិះគន់ ហើយ​សើច​ចំអក​ដល់​គំនិត​ដែល​អ្នក​ចែកចាយ ។

  • នៅពេល​អ្នក​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មិត្ត​របស់​អ្នក នោះ​អ្នក​ត្រូវបាន​គាត់​ប្រាប់​ថា​ជំនឿ​របស់​អ្នក​ចម្លែក​ណាស់ ។

នៅពេល​អ្នក​សិក្សា​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង លូកា ៨–៩សូម​រក​មើល​សេចក្តីពិត​ដែល​អាច​ដឹក​នាំ​អ្នក នៅពេល​អ្នក​មាន​អារម្មណ៍​អាក់អន់​ចិត្ត ដោយ​សារ​ទង្វើ ឬ ពាក្យ​សម្តី​របស់​មនុស្ស​ដទៃ ។

សូម​អាន​សេចក្តីសង្ខេប​ជំពូក​នៃ លូកា ៨–៩ដោយ​រកមើល​ព្រឹត្តិការណ៍​នានា​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង​ជំពូក​ទាំង​នេះ ។ ដោយសារ​អ្នក​បាន​សិក្សា​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាង​លម្អិត​នៅក្នុង​មេរៀននានា​នៅ​គម្ពីរ​ម៉ាថាយ និង ម៉ាកុស មេរៀន​នេះ​នឹង​ផ្តោត​លើ លូកា ៩:៥១–៦២

សូម​អាន លូកា ៩:៥១ដោយ​រកមើល​កន្លែង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សម្រេច​ព្រះទ័យ​យាង​ទៅ ។ ឃ្លា « ដែល​ទ្រង់​ត្រូវ​ឡើង​ទៅ​ស្ថានសួគ៌ » សំដៅ​លើ​ការយាង​ទៅ​ឋានសួគ៌​របស់​ព្រះអង្គ​សង្គ្រោះ ។

អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម នោះ​ព្រះយេស៊ូវ និង ពួក​សិស្ស​របស់​ទ្រង់​បាន​ទៅ​ដល់​ភូមិ​នៃ​សាសន៍​សាម៉ារី ។ សូម​អាន លូកា ៩:៥២–៥៤ដោយ​រក​មើល​ប្រតិកម្ម​របស់​ពួក​សាសន៍​សាម៉ារី នៅពេល​ពួកគេ​បាន​ដឹង​ថា​ព្រះយេស៊ូវ និង ពួកសិស្ស​របស់​ទ្រង់​ចង់​ចូល​ទៅក្នុង​ភូមិ​របស់​ពួកគេ ។

តើ​យ៉ាកុប និង យ៉ូហាន​មាន​ប្រតិកម្ម​ដូចម្តេច​ចំពោះ​ការពុំ​ទទួល និង ការបដិសេធ​របស់​សាសន៍​សាម៉ារី​ចំពោះ​ព្រះអង្គ​សង្គ្រោះ ?

សូម​អាន លូកា ៩:៥៥-៥៦ដោយ​រកមើល​ចម្លើយ​របស់​ព្រះអង្គស​ង្គ្រោះ​ចំពោះ​ពេត្រុស និង យ៉ាហាន ។

នៅពេល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល « អ្នក​រាល់​គ្នា​មិន​ដឹង​ជា​មាន​វិញ្ញាណ​បែប​យ៉ាង​ណា​ទេ » (លូកា ៩:៥៥) នោះ ទ្រង់​បាន​ប្រទាន​យោបល់​ថា ការស្នើសុំ​របស់​យ៉ាកុប និង យ៉ូហាន​ពុំ​ត្រូវ​គ្នា​ជាមួយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ឡើយ ។

សូម​ពិចារណា​ពី របៀប​នានា​ដែល​មនុស្ស​សម័យ​បច្ចុប្បន្ន​នេះ អាច​មាន​ប្រតិកម្ម​ជ្រុល​ចំពោះ​ការប្រមាថ ឬ ការធ្វើឲ្យ​អាក់​អន់​ចិត្ត​ពី​សំណាក់​អ្នក​ដទៃ ។ សូម​មើល​ឡើងវិញ​នូវ​ស្ថានភាព​មក​ពី​ពេល​ចាប់ផ្តើម​មេរៀន ហើយ​ពិចារណា​ពី​របៀប​នានា​ដែល​មនុស្ស​ម្នាក់​អាច​មាន​ប្រតិកម្ម​ជ្រុល​ហួសហេតុ​ចំពោះ​ស្ថានភាព​បែប​នេះ ។

តើ​ប្រតិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ការបដិសេធ​របស់​សាសន៍​សាម៉ារី​ខុស​ពី​ប្រតិកម្ម​របស់​យ៉ាកុប និង យ៉ូហាន​យ៉ាង​ដូចម្តេច​ខ្លះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ​គឺ​ថា យើង​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ជ្រើសរើស​ឆ្លើយ​តប​ចំពោះ​ការអាក់អន់​ចិត្ត​ដោយ​អំណត់ និង ការអត់ធ្មត់ ។ សូម​គិត​ពី​ការសរសេរ​សេចក្តីពិត​នេះ​នៅលើ​គែម​គម្ពីរ​របស់​អ្នក​ជិត​នឹង លូកា ៩:៥២-៥៦

សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជួយ​យើង​ឲ្យ​យល់​ថា ការអាក់អន់​ចិត្ត​គឺ​ជា​ជម្រើស ពុំ​មែន​ជា​លក្ខខណ្ឌ​ឡើយ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

« នៅពេល​យើង​ជឿ ឬ និយាយ​ថា​យើង​បាន​អាក់អន់​ចិត្ត នោះ​យើង​តែងតែ​ចង់​និយាយ​ថា យើង​មាន​អារម្មណ៍​ថា​គេ​ជេរប្រមាថ ធ្វើ​បាប​យើង ព្រងើយ​កន្តើយ​ដាក់ ឬ ពុំ​មាន​ការគោរព​ដល់​ខ្លួន ។ ហើយ​ការឆ្គាំឆ្គង ភាព​អាម៉ាស់ គ្មាន​គោលសីលធម៌ ព្រមទាំង​អ្វីៗ​ដែល​មាន​ចិត្ត​កំណាញ់ ពិត​ជា​បាន​កើត​ឡើង​នៅក្នុង​ទំនាក់ទនង​របស់​យើង​ជាមួយ​មនុស្ស​ដទៃ ដែល​ធ្វើ​ឲ្យ​យើង​ទទួល​យក​ការអាក់អន់​ចិត្ត ។ ប៉ុន្តែ នៅទីបំផុត​វា​ពុំ​អាច​ធ្វើ​បាន​ឡើយ ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​មក​បង្អាក់បង្អន់​ចិត្ត​អ្នក ឬ ខ្ញុំ​ឡើយ ។ … ការអាក់អន់​ចិត្ត​គឺ​ជា ជម្រើស យើង​បង្កើត​វា​ឡើង វា​ពុំមែន​ជា លក្ខខណ្ឌ ធ្វើ​ឲ្យ​ឈឺ​ចាប់ ឬ រំខាន​លើ​យើង​ដោយ​នរណា​ម្នាក់ ឬ អ្វី​មួយ​ទៀត​នោះ​ឡើយ ។ …

« … ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ ឬ​ធ្វើ​អ្វី​ៗ​ដែល​យើង​គិត​ថា​អាក់អន់​ចិត្ត​ដល់​យើង នោះ​កាតព្វកិច្ច​ដំបូង​របស់​យើង​គឺ​បដិសេធ​ការអាក់អន់​ចិត្ត​នោះ ហើយ​ក្រោយ​មក​និយាយ​ដោយ​សម្ងាត់ ស្មោះត្រង់ និង ដោយ​ផ្ទាល់​ជាមួយ​បុគ្គល​នោះ ។ វិធី​សាស្ត្រ​បែប​នោះ យាង​ការបំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ព្រមទាំង​ធ្វើ​ឲ្យ​ការគិត​យល់​ខុស​នោះ​បាន​ភ្លឺ​ច្បាស់​ឡើង ហើយ​ចេតនា​ពិត​ប្រាកដ​នោះ​ត្រូវបាន​យល់ដឹង » (« And Nothing Shall Offend Them » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៩០, ៩២ ) ។

  1. សូម​គិត​ម្តងទៀត​ពី​ស្ថានភាព​នានា​ដែល​មាន​នៅ​ដើម​មេរៀន​នេះ ៖ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ខ្លះ​គឺ​ជា​គ្រោះថ្នាក់ ឬ មហន្តរាយ​នៃ​ការជ្រើសរើស​យក​ការអាក់អន់​ចិត្ត​នៅក្នុង​ស្ថានភាព​ទាំង​នេះ ?

    2. នៅក្នុង​ស្ថានភាព​នីមួយៗ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្តេច ?

    3. តើ​យើង​អាច​ត្រូវ​បាន​ប្រទាន​ពរជ័យ​យ៉ាង​ដូចម្តេច នៅពេល​យើង​ជ្រើសរើស​ឆ្លើយ​តប​ចំពោះ​ការអាក់អន់​ចិត្ត​ដោយ​អំណត់ និង ការអត់ធ្មត់​នោះ ?

សូម​ពិចារណា​មើល​ថា តើ​អ្នក​ធ្លាប់​ជ្រើសរើស​យក​ការអាក់អន់​ចិត្ត​ចំពោះ​ពាក្យ​សម្ដី ឬ​ទង្វើ​របស់​នរណា​ម្នាក់​ដែរ​ឬ​ទេ ? សូម​ដាក់​គោលដៅ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គសង្គ្រោះ តាមរយៈ​ការជ្រើសរើស​ឆ្លើយ​តប​ចំពោះ​ការអាក់អន់​ចិត្ត​ដោយ​អំណត់ និង ការអត់ធ្មត់ ។ សូម​គិត​ពី​ការចែកចាយ​គោលដៅ​របស់​អ្នក ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ដើម្បី​ឲ្យ​ពួកគាត់​អាច​ជួយ​អ្នក​បាន​សម្រេច​ដោយ​ជោគជ័យ ។

កំណត់​ចំណាំ ៖ ការព្យាយាម​ឆ្លើយតប​ដោយ​អំណត់ និង អត់ធ្មត់ ខណៈ​ដែល​អ្នក​ចាត់ទុក​ថា​ការប្រព្រឹត្តិ​ខុសឆ្គង​ប្រឆាំង​នឹង​អ្នក ពុំ មែន​មាន​ន័យ​ថា អ្នក​គួរតែ​បន្ត​បណ្តោយ​ឲ្យ​មាន​ការបំពាន​លើ​ផ្លូវភេទ ឬ រូបរាង​កាយ​រួម​ទាំង​ការសម្លុត​ឡើយ ។ ប្រសិន​បើ​អ្នក​គឺ​ជា​ជន​រងគ្រោះ​នៃ​ការបំពាន​ទាំង​នោះ សូម​ណាត់​ជួប​ជាមួយ​ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក​ភ្លាម ដើម្បី​ទទួល​ជំនួយ និង ការប្រឹក្សា ។

លូកា ៩:៥៧-៦២

ព្រះយេស៊ូវ​បង្រៀន​អំពី​ភាព​ជាសិស្ស​ដ៏​ពិត

សូម​រាប់​ចំនួន​រង្វង់​ខាងក្រោម​នេះ ។ នៅពេល​អ្នក​រាប់ សូម​ច្រៀង​ទំនុក​បទ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត ។

រូបភាព
រង្វង់​មូល​តូចៗ​ជាច្រើន

តើ​វា​មាន​ការលំបាក​អ្វី​ខ្លះ ក្នុង​ការរាប់​រង្វង់​ផង ហើយ​ច្រៀង​ទំនុក​បទ​ចម្រៀង​ផង​នោះ ?

សូម​ពិចារណា​ពី​របៀប ដែល​ការច្រៀង​ធ្វើ​ឲ្យ​បែក​អារម្មណ៍ អំឡុង​ពេល​ព្យាយាម​រាប់​នោះ ដែល​វា​អាច​ស្រដៀង​ទៅ​នឹង​ការព្យាយាម​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​អ្នក​បន្ត​សិក្សា លូកា ៩សូម​គិត​ពី​របៀប​ដែល​អ្នក​អាច​យក​ឈ្នះ​លើ​ឥទ្ធិពល​ដែល​អាច​ធ្វើ​ឲ្យ​បែក​អារម្មណ៍ ឬ រារាំង​អ្នក​ពី​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។

សូម​អាន លូកា ៩:៥៧-៥៨ដោយ​រកមើល​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយតប​ចំពោះ​បុរសម្នាក់​ដែល​មាន​ប្រាថ្នា​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។

ឃ្លា « កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ » បង្ហាញ​ថា​បែបផែន​ជីវិត​របស់​ព្រះអង្គ​សង្គ្រោះ​មាន​ការខ្វះខាត​នូវ​ភាព​កក់ក្តៅ និង ភាព​ស្រណុក​សុខស្រួល ។

សូម​អាន លូកា ៩:៥៩–៦០ដោយ​រកមើល​អ្វី​ដែល​បុរស​ទីពីរ​ចង់​ធ្វើ​ពីមុន​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ ។

ព្រះយេស៊ូវ​ពុំ​បាន​បង្ហាញ​ថា វា​ជា​ការខុសឆ្គង​អ្វី​ឡើយ ដែល​ទួញ​យំ​ដោយ​មនុស្ស​ជាទីស្រឡាញ់​បាន​ស្លាប់ ឬ គោរព​ដល់​ពិធី​បុណ្យ​សព​របស់​បុគ្គល​ណា​ម្នាក់​នោះ ( សូមមើល គ. និង ស. ៤២:៤៥) ។ ផ្ទុយទៅវិញ ទ្រង់​កំពុង​បង្រៀន​ពី​មេរៀន​សំខាន់​មួយ​អំពី​ភាព​ជាសិស្ស ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ការឆ្លើយតប​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង លូកា ៩:៦០ អំពី​អាទិភាព​នៃ​ពួក​សិស្ស​ដ៏​ពិត ។

សូម​អាន លូកា ៩:៦១–៦២ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រាប់​ដល់​បុរស​ទីបី​ដែល​ចង់​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ។

រូបភាព
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

សេចក្ដីថ្លែង​ការណ៍​ដូច​តទៅ​នេះ​ដោយ​ប្រធាន ហាវើដ ដបុលយូ ហឹនធើរ​ជួយ​យើង​ឲ្យ​យល់​ពី​ភាព​ស្រដៀង​គ្នា​នៅក្នុង លូកា ៩:៦២ នៃ​ការដាក់​ដៃ​របស់​យើង​កាន់​នង្គ័ល ហើយ​កុំ​ងាក​បែរ​ទៅ​មើល​ក្រោយ ៖ « ដើម្បី​ភ្ជួរដី​ឲ្យ​បាន​ត្រង់ [ ឬ ភ្ជួររាស់ ] អ្នក​ភ្ជួរ​ដី​ត្រូវតែ​ប្រើ​ភ្នែក​របស់​ខ្លួន​សម្លឹង​មើល​ចំណុច​ហ្នឹង​មួយ​នៅ​ខាង​មុខ​ខ្លួន ។ ការណ៍​នោះ​ជួយ​រក្សា​គាត់​ឲ្យ​នៅ​លើ​ផ្លូវ​ពិត ។ ប៉ុន្តែ ប្រសិនបើ គាត់​ក្រឡែក​មើល​ក្រោយ​ដើម្បី​មើល​ដី​ដែល​គាត់​បាន​ភ្ជួរ នោះ​ឱកាស​នៃ​ការរា​ចេញ​ពី​ផ្លូវ​នឹង​កើន​ឡើង ។ ជា​លទ្ធផល​ការភ្ជួរដី​នោះ នឹង​វៀច​កោង ហើយ​ពុំ​ត្រង់​ឡើយ ។ … ប្រសិនបើ​ថាមពល​របស់​យើង​ពុំ​ផ្តោត​លើ​អ្វី​ដែលនៅ​ពីក្រោយ​យើង ប៉ុន្តែ​ផ្តោត​នៅ​ខាង​មុខ​យើង​វិញ—គឺ​ផ្តោត​លើ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង សេចក្តីអំណរ​នៃ​សេចក្តីសង្គ្រោះ—នោះ​យើង​ត្រូវ​បាន​ធានា​ថា​នឹង​ទទួល​បាន​វា » (« Am I a ‘Living’ Member ? » Ensign ខែ ឧសភា ឆ្នាំ ១៩៨៧ ទំព័រ ១៧ ) ។

សូម​ពិចារណា​ពី​របៀប​ដែល​ការធ្វើ ជា សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ គឺ​ដូច​ជា​ការដាក់​ដៃ​របស់​អ្នក​ដើម្បី​ភ្ជួរដី ហើយ​កុំ​ងាកបែរ​ក្រោយ​ឡើយ ។

រូបភាព
បុរស និង សេះ​ភ្ជួរដី

គោលការណ៍​មួយ​ដែល​អ្នក​រៀន​មក​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បុរស​ទាំង​នេះ​នោះ​គឺ​ថា ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ នោះ​យើង​ពុំ​ត្រូវ​អនុញ្ញាត​អ្វី​មួយ​អូសទាញ​យក​អាទិភាព​នៃ​ការធ្វើ​តាម​ទ្រង់​ឡើយ ។

សូម​ពិចារណា​ពី​មូលហេតុ​ដែល​ពេល​ខ្លះ យើង​បាន​ដាក់​អាទិភាព​ដទៃ​ទៀត​លើ​ទំនួល​ខុសត្រូវ​របស់​យើង​ក្នុងនាម​ជា សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
អែលឌើរ រីឆាត ជី ស្កត

អែលឌើរ រីឆាត ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ បាន​បង្រៀន ៖ « សាតាំង​មាន​ឧបករណ៍​មួយ​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ដើម្បី​ប្រើ​ប្រឆាំង​នឹង​មនុស្ស​ល្អៗ ។ ឧបករណ៍​នោះ​គឺ​ការធ្វើ​ឲ្យ​បែក​អារម្មណ៍ ។ វា​ចង់​ឲ្យ​មនុស្ស​ល្អ​បំពេញ​ជីវិត​ខ្លួន​ដោយ ‹ រឿង​ល្អៗ › ដើម្បី​កុំ​ឲ្យ​មាន​កន្លែង​សម្រាប់​កិច្ចការ​នានា​ដែល​ចាំបាច់​ឡើយ » (« First Things First » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៧ ) ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​អាច​រារាំង​អ្នក​ពី​ការធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ពេញលេញ សូម​ចម្លង​តារាង​ខាងក្រោម​នេះ ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់​មក​សូម​សរសេរ​ទំនួល​ខុសត្រូវ បួន ឬ ប្រាំ​នៃ​កូនសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​តារាង​របស់​អ្នក ( ឧទាហរណ៍ ការបម្រើ​អ្នក​ដទៃ ការចែក​ជូន​ដំណឹងល្អ ការចូលរួម​ព្រះវិហារ​ទៀងទាត់ ឬ ការបង់​ដង្វាយ​មួយភាគ​ក្នុង​ដប់ ) ។ សម្រាប់​ទំនួល​ខុសត្រូវ​និមួយៗ ដែល​អ្នក​រកឃើញ សូម​សរសេរ​គំរូ​នានា​នៃ​អាទិភាព​ដទៃ​ទៀត​ដែល​នរណា​ម្នាក់​អាច​ដាក់​ខ្ពស់​ជាង​ទំនួល​ខុសត្រូវ​នោះ ។

ទំនួល​ខុសត្រូវ​នានា​នៃ​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ

អាទិភាព​ដទៃ​ទៀត

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​បទពិសោធន៍​មួយ នៅពេល​អ្នក​បាន​ឃើញ​នរណាម្នាក់​ជ្រើសរើស​យក​ការដាក់​គោលដៅ ឬ អាទិភាព​ផ្សេងៗ​មួយ​អន្លើរ​សិន ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​នឹង​ដាក់​អាទិភាព​លើ​វា​ជាង​ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង ការបង្រៀន​របស់​ទ្រង់ ។ សូម​សរសេរ​គោលដៅ​មួយ​នៅលើ​ក្រដាស​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ដាក់​អាទិភាព​កាន់តែ​ខ្ពស់​លើ​ព្រះអង្គ​សង្គ្រោះ និង ដំណឹង​ល្អ​របស់​ទ្រង់ ។ សូម​បិទ​ក្រដាស​នេះ នៅ​ទីកន្លែង​ណា​មួយ​ដែល​អ្នក​អាច​មើល​ឃើញ​វា​រាល់​ថ្ងៃ ។

លូកា ១០:១-២៤

ព្រះអម្ចាស់​ហៅ ប្រទាន​អំណាច និង​បង្គាប់​ដល់​ពួក​ចិតសិប​នាក់

សូម​អាន លូកា ១០:១–២ដោយ​រកមើល​ថា​តើ​នរណា ដែល​ព្រះអម្ចាស់​បាន​រើសតាំង​ឲ្យ​ជួយ​បំពេញ​កិច្ចការ​របស់​ទ្រង់ ។

ពាក្យ ចិតសិបនាក់ នៅក្នុង លូកា ១០:១ គឺ​មិន​គ្រាន់តែ​ពិព៌ណនា​អំពី​ចំនួន​នៃ​អ្នក​បម្រើ ដែល​ព្រះយេស៊ូវ​បាន​បញ្ជូន​ទៅ​ឡើយ ប៉ុន្តែ​វា​ក៏​សំដៅ​លើ​តំណែង​មួយ​នៅក្នុង​បព្វជិតភាព​ផងដែរ ។ តំណែង​បព្វជិតភាព​ដូច​គ្នា​នេះ​មាន​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្តារឡើងវិញ​នា​ពេល​បច្ចុប្បន្ន​នេះ ។ ឥឡូវ​នេះ​មាន​កូរ៉ុម​ពួក​ចិតសិប​នាក់​ចំនួន​ប្រាំបី ទោះបី​ជា​យ៉ាង​ណា មានតែ​សមាជិក​នៃ​កូរ៉ុម​ទាំង​ពីរ​ដំបូង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ហៅ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ។ កិច្ចការ​របស់​ពួកគេ​គឺ​ផ្សាយ​ដំណឹងល្អ ហើយ​ជួយ​បម្រើ​សាសនាចក្រ ដែល​ធ្វើ​ការ​នៅក្រោម​ការដឹកនាំ​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​គណៈប្រធាន​នៃ​ពួកចិតសិប​នាក់ ។

ចេញ​ពី​ខ​គម្ពីរ​ទាំង​នេះ​យើង​រៀន​ថា ព្រះអម្ចាស់​ហៅ​អ្នក​ធ្វើ​ការ​នានា ក្រៅពី​សាវក ដើម្បី​តំណាង​ឲ្យ​ទ្រង់ និង ជួយ​ទ្រង់​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះអម្ចាស់​ហៅ​មនុស្ស​ដទៃ​ទៀត​ដើម្បី​តំណាង និង ជួយ​ដល់​ទ្រង់ ?

លូកា ១០:៣–២៤ មាន​នូវ​ការណែនាំដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ពួក​ចិតសិប​នាក់ អំពី​របៀប​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​របស់​ពួកគេ ។ ក្រោយមក​ពួក​ចិតសិប​នាក់​បាន​រាយការណ៍​ពី​កិច្ចការ​របស់​ខ្លួន​ទៅ​ព្រះយេស៊ូវ ហើយ​ទ្រង់​បាន​ប្រទាន​ការណែនាំ​បន្ថែម​ទៀត ហើយ​មាន​សេចក្តី​អំណរ​ជាមួយ​ពួកគេ ។ សូម​កត់ចំណាំ​ថា លូកា ១០:១០–១១ មាន​សេចក្តី​ណែនាំ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​ចិតសិប​នាក់ ដែល​ខុសគ្នា​ពី​ការណែនាំ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ទទួល​បាន​នៅ​សព្វ​ថ្ងៃនេះ ។ ពួក​ចិតសិប​នាក់​ត្រូវបាន​ប្រទាន​ឲ្យ​ការ​អនុញ្ញាត​ដើម្បី​រលាស់​ធូលី​ដី​ពី​បាត​ជើង ទុក​ជា​ទីបន្ទាល់​ទាស់​នឹង​អ្នកទាំងឡាយ​ដែល​ពុំ​ទទួល​ពួក​លោក ។ បច្ចុប្បន្ន​នេះ ការណ៍​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កាលៈទេសៈ​ដែល​ហួសហេតុ​ជ្រុល​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោម​ការដឹកនាំ​នៃ​គណៈប្រធាន​ទី​មួយ​តែ​ប៉ុណ្ណោះ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​សព្វ​ថ្ងៃនេះ ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ​ទៅតាម​ចិត្ត​របស់​ពួកគេ​ឡើយ ។

លូកា ១០:២៥-៣៧

ព្រះយេស៊ូវ​បង្រៀន​អំពី​រឿងប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ

រូបភាព
ផ្លូវ​នៅក្នុង​ទីរហោស្ថាន​វាល​ខ្សាច់

ផ្លូវ​ទៅ​កាន់​យេរីខូ

សូម​អាន លូកា ១០:២៥ដោយ​រកមើល​សំណួរ​របស់​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​ដែល​បាន​សួរ​ដើម្បី​ល្បង ឬ សាកល្បង​ព្រះអង្គ​សង្គ្រោះ ។

តើ​អ្នក​នឹង​ឆ្លើយ​បែប​ណា ប្រសិនបើ​នរណា​ម្នាក់​សួរ​សំណួរ​នេះដល់​អ្នក​វិញ​នោះ ?

សូម​អាន លូកា ១០:២៦-២៨ដោយ​រកមើល​ចម្លើយ​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​សំណួរ​របស់​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​នេះ ។

យោង​តាម​អ្វី​ដែល​អ្នក​បាន​អាន​នៅក្នុង លូកា ១០:២៥–២៨សូម​បំពេញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច យើង​ត្រូវតែ

សូម​អាន លូកា ១០:២៩ដោយ​រកមើល​សំណួរ​ទីពីរ​ដែល​អ្នក​ប្រាជ្ញ​ច្បាប់​នោះ​បាន​សួរ​ព្រះយេស៊ូវ ។

រូបភាព
សាសន៍​សាម៉ារី​ចិត្ត​ល្អ

សាសន៍​សាម៉ារី​ចិត្ត​ល្អ

ដើម្បី​ឆ្លើយ​សំណួរ​របស់​អ្នក​ប្រាជ្ញ​ច្បាប់​នោះ ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​រឿង​ប្រៀប​ប្រដូច​មួយ​អំពី សាសន៍​សាម៉ារី​ម្នាក់ ( សូមមើល លូកា ១០:៣០–៣៥) ។ នៅក្នុង​សម័យ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី មាន​ការស្អប់ខ្ពើម​គ្នា​យ៉ាង​ខ្លាំង​មួយ​ដែល​មាន​រវាង​ពួក​សាសន៍​យូដា និង សាសន៍​សាម៉ារី ( សូមមើ សេចក្តី​យោង​ដល់​បទគម្ពីរ​ទាំងឡាយ « ពួក​សាសន៍​សាម៉ារី » ) ។ ជាទូទៅ​សាសន៍​ទាំង​ពីរ​នេះ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រៀងៗ​ខ្លួន​ដោយ​ចៀស​មុខ​គ្នា ។

សូមមើល លូកា ១០:៣០-៣៧ដោយ​រកមើល​រឿង​ប្រៀបប្រដូច​ដែល​បង្រៀន​ថា​នរណា​គឺ​ជា​អ្នក​ជិតខាង​របស់​យើង ៖

ប្រធាន ថូម៉ាស អេស ម៉នសុន​មាន​ប្រសាសន៍​ថា យើង​គួរតែ ចងចាំ រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ នៅពេល​យើង​ពិចារណា​ពី​របៀប​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អស់​អ្នក​ដែល​ត្រូវការ​ជំនួយ​របស់​យើង ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« នៅ​ក្នុង​ដំណើរ​ជីវិត​រមែង​ស្លាប់ យើង​ម្នាក់ៗ​នឹង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​យេរីខូរ​រៀងៗ​ខ្លួន ។ តើ​អ្វី​ទៅ​នឹង​ជា​បទពិសោធន៍​របស់​អ្នក​រាល់​គ្នា ? តើ​អ្វី​ទៅ​ជាបទពិសោធន៍​របស់​ខ្ញុំ ? តើ​ខ្ញុំ​នឹង​បរាជ័យ​ក្នុង​ការ​សម្គាល់​ឃើញ​អ្នក​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ចំណោម​ពួក​ចោរ ហើយ​ត្រូវ​ការ​ជំនួយ​របស់​ខ្ញុំ​ឬ​ទេ ? ចុះ​អ្នក​វិញ ? តើ​ខ្ញុំ​នឹង​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញអ្នក​រង​របួស ហើយ​ឮ​ការ​អង្វរ​របស់​គាត់ ហើយ​ដើរវាងទៅម្ខាង​ទៀត​មែនទេ ? ចុះ​អ្នក​វិញ ? ឬ​តើ​ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញ ស្ដាប់​ឮ ឈប់​បង្អង់ ហើយ​ជួយ​ឬ​ទេ ? ចុះ​អ្នក​វិញ ?

« ព្រះយេស៊ូវ បាន​ប្រទាន​បាវចនា​របស់​យើង ៖ ‹ ទៅ​ចុះ ចូរ​អ្នក​ប្រព្រឹត្ត​បែប​យ៉ាង​ដូច្នោះ​ដែរ › ។ ពេល​ដែល​យើង​គោរព​តាម​សេចក្ដី​ប្រកាស​នោះ នឹង​មាន​ការ​បើក​នូវ​ទិដ្ឋភាព​ដ៏​អស់កល្ប​ជា​និច្ច​របស់​យើង ជា​ទស្សនីយភាព​នៃ​ក្ដី​អំណរ​មួយ​ដែល​កម្រ​នឹង​ប្រៀប​ផ្ទឹម​បាន​ឡើយ ។

« ឥឡូវនេះ​ផ្លូវ​យេរីខូ​នេះ​អាច​ពុំ​មាន​សញ្ញា​ច្បាស់​លាស់​ឡើយ ។ ហើយ​ក៏​គ្មាន​អ្នក​របួស​ស្រែក​ឡើង ដែល​យើង​អាច​ឮ​ដែរ ។ ប៉ុន្តែ​នៅពេល​យើង​ដើរ​តាម​គំរូ​នៃ សាសន៍​សាម៉ារី​ចិត្ត​ល្អ​ម្នាក់​នោះ យើង​ដើរ​នៅលើ​ផ្លូវ​ដែល​នាំ​ទៅ​រកភាព​ល្អឥតខ្ចោះ » (« Your Jericho Road » Ensign ខែ កុម្ភៈ ឆ្នាំ ១៩៨៩​ទំព័រ ២, ៤ ) ។

  1. សូម​ស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​កំពុង​មាន​ការលំបាក​ក្នុង​ការ​ស្រឡាញ់​នរណា​ម្នាក់​ដែល​មិន​ខ្វល់​នឹង​គាត់ ធ្វើ​ឲ្យ​គាត់​ខកចិត្ត ឬ​ខឹង​គាត់ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​លិខិត​ខ្លី​មួយ​ចំពោះ​មិត្ត​របស់​អ្នក ដោយ​ពន្យល់​ពី​អ្វី​ដែល​អ្នក​អាច​រៀន​ពី​រឿង​ប្រៀបប្រដូច​អំពី​ការស្រឡាញ់​មនុស្ស​ដទៃ និង របៀប​ដែល​យើង​អាច​ព្យាយាម​ប្រែក្លាយ​ដូច​ជា​សាសន៍​សាម៉ារី​ចិត្ត​ល្អ​ម្នាក់​នោះ ។

  2. សូម​សរសេរ​ឃ្លា​ដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ៨:១-១០:៣៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖