បណ្ណាល័យ
មេរៀន​ទី ១១ ថ្ងៃទី ៣ ៖ លូកា ១៦


មេរៀន​ទី ១១ ៖ ថ្ងៃ​ទី ៣

លូកា ១៦

សេចក្តីផ្តើម

ព្រះយេស៊ូវ​បង្រៀន​រឿង​ប្រដូច​អំពី​អ្នក​ត្រួតត្រា​ទុច្ចរិត ។ ពួក​ផារិស៊ី​បាន​ស្តាប់​ឮ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ហើយ​បាន​រិះគន់​ទ្រង់ ។ ក្រោយ​មក​ព្រះយេស៊ូវ​បាន​ស្តី​បន្ទោស​ពួក​ផារិស៊ី ហើយ​បាន​បង្រៀន​ពួកគេ​នូវ​រឿង​ប្រៀបប្រដូច​មួយ​នៃ​សេដ្ឋី​ម្នាក់ និង ឡាសារ ។

លូកា ១៦:១-១២

ព្រះយេស៊ូវ​ប្រទាន​រឿង​ប្រដូច​អំពី​អ្នក​ត្រួតត្រាទុច្ចរិត

នៅក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ​នោះ សូម​សរសេរ​ឈ្មោះ​វត្ថុ​ខាងលោកិយ​មួយ​ចំនួន​ដែល​ជា​ញឹកញាប់ មនុស្ស​ផ្តោត​ចិត្ត​ទុកដាក់​លើ​វា ហើយ​ទទូច​ចង់​បាន​វា ៖

ឥឡូវ​នេះ សូម​សរសេរ​ទ្រព្យ​សម្បត្តិ​អស់​កល្ប​មួយ​ចំនួន​ដែល​ព្រះវរបិតាសួគ៌ មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ស្វែងរក ( ដូចជា ក្រុម​គ្រួសារ និង ភាពសុខសាន្ត​អស់កល្ប​ជានិច្ច ) ៖

យើង​អាច​រីករាយ​ជាមួយ​ទ្រព្យសម្បត្តិ​អស់កល្ប​មួយ​ចំនួន​នេះ​នៅក្នុង​ជីវិត​នេះ ។ សូម​គូស​រង្វង់​លើ​ទ្រព្យសម្បត្តិ​អស់កល្ប​មួយ ឬ ពីរ​ដែល​អ្នក​បាន​សរសេរ ដែល​វា​សំខាន់​បំផុត​សម្រាប់​អ្នក ។ នៅពេល​អ្នក​សិក្សា លូកា ១៦សូម​រក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ទ្រព្យសម្បត្តិ​អស់កល្ប​ជានិច្ច​ទាំង​នោះ ។

បន្ទាប់​ពី​បង្រៀន​រឿង​ប្រដូច​នៃ​ចៀម​ដែល​វង្វេង​បាត់ ប្រាក់​កាក់​ដែល​បាត់ និង កូន​ប្រុស​ខ្ជះខ្ជាយ​មក ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​នូវ​រឿង​ប្រដូច​នៃ​អ្នក​ត្រួតត្រា​ទុច្ចរិត ។ អ្នក​ត្រួតត្រា​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ចាត់ចែង​លើ​កិច្ចការ ប្រាក់កាក់ ឬ ទ្រព្យសម្បត្តិ​របស់​នរណា​ម្នាក់​ផ្សេង​ទៀត ។

សូម​អាន លូកា ១៦:១-២ដោយ​ស្វែងរក​អ្វី​ដែល​សេដ្ឋី​នៅក្នុង​រឿង​ប្រដូច​នេះ​បាន​ដឹង​អំពី​អ្នក​ត្រួតត្រា​របស់​ខ្លួន ។

សូម​កត់សម្គាល់​ពី​អ្វី​ដែល​អ្នក​ត្រួតត្រា​នោះ​ត្រូវបាន​ប្តឹង​ពី​ការប្រព្រឹត្ត​របស់​គាត់​លើ​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​នោះ ។ ជា​លទ្ធផល​នៃ​ភាពខ្ជះខ្ជាយ​របស់​អ្នក​ត្រួតត្រា​នោះ នោះ​គាត់​នឹង​បាត់បង់​មុខ​តំណែង​ខ្លួន​ជា​អ្នក​ត្រួតត្រា ។

នៅក្នុង លូកា ១៦:៣–៧យើង​រៀន​ថា អ្នក​ត្រួតត្រា​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល គាត់​នឹង​ធ្វើ នៅពេល​គាត់​បាត់បង់​មុខ​របរ​របស់​ខ្លួន ដោយសារ​គាត់​ពុំ​មាន​អារម្មណ៍​ថា​គាត់​អាច​ធ្វើ​ការ​ដោយ​ដៃ​ឡើយ ហើយ​ទៅ​សូម​ទាន ក៏​ខ្មាស​គេ​ដែរ ។ គាត់​បាន​រៀប​ផែនការ​មួយ​ដែល គាត់​បាន​គិត​ថា​អាច​នាំ​ឲ្យ​មាន​ឱកាស​ការងារ​នានា​នៅក្នុង​ផ្ទះ​អ្នក​ផ្សេង​ទៀត ។ គាត់​បាន​ជួប​នឹង​កូន​បំណុល​ពីរ​នាក់​របស់​សេដ្ឋី​នោះ ហើយ​បាន​ធ្វើ​ការបញ្ចុះ​តម្លៃ​បំណុល​របស់​ពួកគេ​យ៉ាង​ពិសេស ដែល​គាត់​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ពួកគេ​ពេញ​ចិត្ត ។

សូម​អាន លូកា ១៦:៨ដោយ​រកមើល​អ្វី​ដែល​សេដ្ឋី​បាន​ឆ្លើយ​តប នៅពេល​គាត់​បាន​ដឹង​ពី​ទង្វើ​របស់​អ្នក​ត្រួតត្រា​របស់​ខ្លួន ។ វា​អាច​ជួយ​ក្នុង​ការ​ដឹង​ថា « មនុស្ស​របស់​ផង​លោកិយ » គឺ​ជា​មនុស្ស​ដែល​គិត​តែ​ពី​លោកិយ ហើយ « មនុស្ស​របស់​ផង​ពន្លឺ » គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះ ឬ មនុស្ស​ដែល​គិត​ពី​ខាង​វិញ្ញាណ ។

សូម​កត់សម្គាល់​ថា សេដ្ឋី​សរសើរ​ដល់​ភាពឆ្លាតវៃ​របស់​អ្នក​ត្រួតត្រា​រូប​នោះ នៅក្នុង​ការទទួល​បាន​ការគាប់ចិត្ត​ពី​កូន​បំណុល​របស់​សេដ្ឋី​នោះ ។ គាត់​ពុំ​បាន​និយាយ​ពី​ភាពពុំ​ស្មោះត្រង់​របស់​អ្នក​ត្រួតត្រា​នោះ​ឡើយ ។

រូបភាព
អែលឌើរ ជេម អ៊ី ថាលម៉េហ្គ

អែលឌើរ ជេម អ៊ី ថាលម៉េហ្គ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អ្វី​ដែល ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​តាមរយៈ​រឿង​ប្រដូច​នៃ​អ្នក​ត្រួតត្រា​ទុច្ចរិត​នេះ ៖ « ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​របស់​យើង​គឺ ដើម្បី​បង្ហាញ​ភាព​ផ្ទុយ​គ្នា​រវាង​ការខ្វល់ខ្វាយ ការចេះ​គិតចេះគូរ និង ការបូជា​នៃ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ការរក​ប្រាក់កាក់​នៃ​ផែនដី​នេះ និង មនុស្ស​ជាច្រើន​ដែល​សារភាព​ពី​ការមាន​ចិត្ត​ព្យាយាម​ស្វែងរក​ទ្រព្យ​សមុ្បត្តិ​ខាង​វិញ្ញាណ ។ មនុស្ស​ដែល​គិត​ពី​លោកិយ ពុំ​ធ្វេសប្រហែស​នឹង​គ្រឿង​បរិក្ខារ​សម្រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​របស់​ខ្លួន​ឡើយ ហើយ​ជាញឹកញាប់ មាន​ការចង់​មាន​ចង់​បាន​យ៉ាង​សន្ធឹកសន្ធាប់​ទោះ​ដោយ​អំពើ​បាប​ក្តី ខណៈ​ដែល ‹ មនុស្ស​របស់​ផង​ពន្លឺ › ឬ អស់​អ្នក​ដែល​ជឿ​លើ​ទ្រព្យ​សម្បត្តិ​ខាង​វិញ្ញាណ ដែល​នៅលើ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នានា​ខាង​លោកិយ​នោះ គ្មាន​ការលោភលន់​ចង់​បាន ការប្រុងប្រយ័ត្ន ឬ ភាព​វៃឆ្លាត » (Jesus the Christ ការបោះពុម្ព​លើក ទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ៤៦៣ ) ។

សូម​អាន លូកា ១៦:១០–១២ដោយ​រកមើល​អ្វី​ដែល​ព្រះអង្កសង្គ្រោះ​បាន​មាន​បន្ទូល​ថា​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​ពរ​ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​អស់កល្ប​ជានិច្ច ។ សូម​កត់សម្គាល់​ថា​ពាក្យ ទ្រព្យសម្បត្តិ​របស់​លោកិយ នៅក្នុង ខ ១១ សំដៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​លោកិយ រួម​មាន​ទាំង​ប្រាក់កាក់ និង ទ្រព្យ​សម្បត្តិ​នានា ។ វា​អាច​នឹង​មាន​ប្រយោជន៍​ផងដែរ​ដើម្បី​ដឹង​ថា « ស្មោះត្រង់​ក្នុង​ការ​តូច​បំផុត » (លូកា ១៦:១០) មាន​ន័យ​ពី​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់​លោកិយ​ដោយ​សុចរិត ។

ចេញ​មក​ពី​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង លូកា ១៦:១–១២យើង​រៀន​ថា ប្រសិន​បើ​យើង​រៀបចំ​ដោយ​ឆ្លាតវៃ​សម្រាប់​ភាពអស់កល្ប​ជានិច្ច​នា​ពេល​អនាគត និង ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់​លោកិយ​នេះ​ដោយ​សុចរិត នោះ​យើង​អាច​បាន​ទទួល​ពរ​នូវ​ទ្រព្យ​សម្បត្តិ​អស់កល្ប​ជានិច្ច ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់​លោកិយនេះ​ដោយ​សុចរិត ឆ្លុះ​បញ្ជាំង​ពី​ភាព​សក្តិសម​របស់​យើង​ដើម្បី​ត្រូវបាន​ទុកចិត្ត​ឲ្យ​ទទួល​ទ្រព្យ​សម្បត្តិ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្តេច ?

    2. តើ​អ្នក​អាច​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់​លោកិយ​នេះ​ដោយ​សុចរិត​ក្នុង​នាម​ជា​យុវវ័យ​ម្នាក់​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ធ្វើ​ការណ៍​ដូច​គ្នានេះ​នៅពេល​អ្នក​ជា​មនុស្ស​ពេញ​វ័យ​ដោយ​របៀប​ណា ? ( សូមមើល យ៉ាកុប ២:២៧-១៩) ។

លូកា ១៦:១៣-៣១

ព្រះយេស៊ូវ​ស្តី​បន្ទោស​ពួក​ផារិស៊ី ហើយ​​បង្រៀន​ពួកគេ​នូវ​រឿង​ប្រៀបប្រដូច​មួយ​នៃ​សេដ្ឋី​ម្នាក់ និង ឡាសារ

នៅពេល​អ្នក​សិក្សា លូកា ១៦:១៣–២៦សូម​ពិចារណា​ពី​របៀប​ដែល​ទ្រព្យ​សម្បត្តិ​របស់​លោកិយ​អាច​រារាំង​មនុស្ស​មួយ​ចំនួន​ពី​ការទទួល​បាន​នូវ​ទ្រព្យ​សម្បត្តិ​អស់កល្ប​ជានិច្ច ។

ដូច​ដែល​បាន​កត់ត្រា​នៅក្នុង លូកា ១៦:១៣–១៤ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « យើង​ពុំ​អាច​បម្រើ [ ទាំង ] ព្រះ និង ទ្រព្យ​សម្បត្តិ​ផង​នោះ​ឡើយ » (លូកា ១៦:១៣) ។ ពួក​ផារិស៊ី​បាន​ស្តាប់​ឮ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ហើយ « បាន​ចំអក » (លូកា ១៦:១៤) ឬ បាន​រិះគន់​ដល់​ទ្រង់ ។ សូម​ស្រាវជ្រាវ​នៅក្នុង លូកា ១៦:១៤ រក​ពាក្យ​ដែល​ពិពណ៌នា​ពី​ពួក​ផារិស៊ី ហើយ​ផ្តល់​ការពន្យល់​មួយ​ពី​មូលហេតុ​ដែល​ពួកគេ​បាន​រិះគន់​ព្រះអង្គ​សង្គ្រោះ​ចំពោះការ​បង្រៀន​របស់​ទ្រង់ ។

ពួក​ផារិស៊ី​ដែល​មាន​ចិត្ត​លោភ ដែល​មាន​ន័យ​ថា ពួកគេ​អាត្មា​និយម​ចង់​បាន​ទ្រព្យ​សម្បត្តិ​ឲ្យ​ច្រើន របស់របរ​ពិសេសៗ​ដែល​ជា​របស់​ផង​អ្នក​ផ្សេង​ទៀត ។ ពួកគេ​មាន​ចិត្ត​លោភ​ចង់​បាន​ទ្រព្យ​សម្បត្តិ និង អំណាច​នៃ​លោកិយ ( សូមមើល ម៉ាថាយ ២៣:២–៦, ១៤) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​ការលោភចង់​បាន​របស់​ពួកគេ​រួម​ចំណែក​ក្នុង​ការរិះគន់​ដល់​ព្រះអង្គ​សង្គ្រោះ ?

សូម​អាន ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១៦:១៦–២៣ ( នៅក្នុង សេចក្តី​ណែនាំ​ដល់​បទ​គម្ពីរ​ទាំង​ឡាយ ) ដោយ​រក​មើល​ការយល់​ដឹង​បន្ថែម​ទៀត​នៅក្នុង​ការសុន្ទនា​រវាង​ពួក​ផារិស៊ី និង ព្រះអង្គ​សង្គ្រោះ ។

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ យើង​រៀន​ថា​ពួក​ផារិស៊ី បាន​ប្រកាស​ថា ក្រឹត្យវិន័យ​លោក​ម៉ូសេ​ធ្វើ​ជា​ច្បាប់​របស់​ពួកគេ ហេតុដូច្នោះ​ហើយ ពួកគេ​បាន​បដិសេធ​ព្រះយេស៊ូវ​ថា​ជា​អង្គ​ជំនុំ​ជម្រះ​ពួកគេ ។ ព្រះយេស៊ូវ​បាន​ពន្យល់​ថា ក្រឹត្យវិន័យ​លោក​ម៉ូសេ និង ព្យាការី​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ទ្រង់​បាន​សួរ​ពួក​ផារិស៊ី​ចំពោះ​ការបដិសេធ​អ្វី​ដែល​បាន​សរសេរ ហើយ​បាន​ស្តី​បន្ទោស​ពួកគេ​ចំពោះ « [ ការ ] បង្ខូច​ផ្លូវ​ដ៏​ត្រឹមត្រូវ » (ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លូកា ១៦:២១) ។ ដើម្បី​ជួយ​ពួក​ផារិស៊ី​ដែល​លោភលន់ទាំង​នេះឲ្យ​យល់​ពី​អាកប្បកិរិយា​របស់​ខ្លួន និង លទ្ធផល​នៃ​អាកប្បកិរិយា​នេះ នោះ​ព្រះអង្គសង្គ្រោះ​បាន​ប្រដូច​ពួកគេ​ទៅ​នឹង​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នៅក្នុង​រឿង​ប្រដូច​ដែល​មាន​កត់ត្រា​នៅក្នុង លូកា ១៦:១៩–៣១

នៅពេល​អ្នក​អាន លូកា ១៦:១៩–៣១, សូម​គិត​ស្រមៃ​ពី តួអង្គ​នានា​នៅក្នុង​រឿង​ប្រដូច​នេះ និង សកម្មភាព​របស់​ពួកគេ ។ សូម​គិត​ពីការ​អាន​ខគម្ពី​រ​ទាំង​នេះ​ឲ្យ​ឮៗ គឺ​ដូច​ជា​អ្នក​នៅ​មុខ​ទស្សនិកជន ដោយ​ដកស្រង់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ (លូកា ១៦:១៩–២៣) បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន (លូកា ១៦:២៤, ២៧, ២៨, ៣០) និង អ័ប្រាហាំ (លូកា ១៦:២៥, ២៦, ២៩, ៣១) ។ វា​អាច​ជួយ​ក្នុង​ការ​ដឹង​ថា « ដើម​ទ្រូង​លោក​អ័ប្រាហាំ » (លូកា ១៦:២២) តំណាង​ឲ្យ ស្ថានបរមសុខ នៅក្នុង​ភព​វិញ្ញាណ ហើយ​ថា « ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ » (លូកា ១៦:២៣) សំដៅ​លើ​ស្ថាន​ឃុំ​វិញ្ញាណ ( សូមមើល Bible Dictionary  « Abraham’s Bosom » « Hell ») ។

រូបភាព
រូប​ស្ថាន​ឃុំ​ព្រឹលឹង និង ស្ថានបរមសុខ

តើ​ជីវិត​រមែង​ស្លាប់​របស់​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ និង ឡាសារ​ខុស​គ្នា​ដូចម្តេច​ខ្លះ ?

តើ​ការលោភចង់​បាន​របស់​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ ឬ សេចក្ដី​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​របស់​លោកិយ ប៉ះពាល់​ដល់​គាត់​បន្ទាប់​ពី​គាត់​ស្លាប់​ទៅ​ដូចម្តេច​ខ្លះ?

តើ​អ្នក​គិត​ថា រឿង​ប្រៀប​ប្រដូច​នេះ​មាន​បំណង​បង្រៀន​អ្វី​ដល់​ពួក​ផារិស៊ី ?

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ពី​រឿងប្រៀប​ប្រដូច​នេះ​គឺ​ថា ប្រសិន​បើ​យើង​លោភ​ចង់​បាន ហើយ​ពុំ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​របស់​លោកិយ​របស់​យើង​ដោយ​សុចរិត​ទេ​នោះ នៅ​ទីបំផុត​យើង​នឹង​ទទួល​បទពិសោធន៍​នៃ​ការរងទុក្ខ និង សោកស្តាយ​ ( សូមមើល​ផងដែរ គ. និង ស. ១០៤:១៨) ។

រូបភាព
អ្នក​សុំ​ទាន និង សត្វ​ឆ្កែ

ឆ្កែ​លិត​ដំបៅ​របស់​ឡាសារ ដែល​ជា​បុរស​ក្រីក្រ​ដែល​ដេក​នៅ​មាត់​ទ្វារ​របស់​បុរស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ ។

យើង​អាច​រៀន​សេចក្តី​ពិត​បន្ថែម​ទៀត​ចេញ​ពី​រឿង​ប្រដូច​នេះ ។ យោង​តាម លូកា ១៦:៣០តើ​បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​ជឿថា​អ្វី​នឹង​កើត​ឡើង ប្រសិន​បើ ឡាសារ បង្ហាញ​ខ្លួន​ដល់​បងប្អូន​របស់​ខ្លួន​នោះ ?

បុរស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ​ជឿ​ថា បងប្អូន​របស់​ខ្លួន​នឹង​ប្រែចិត្ត ហើយ​ប្រែចិត្ត​ជឿ​លើ​សេចក្តីពិត ប្រសិន​បើ​ឡាសារ​បង្ហាញ​ខ្លួន​ដល់​ពួកគេ ។ ការប្រែចិត្តជឿ​គឺ​ជា « ការប្រែ​ជំនឿ ចិត្ត និង ជីវិត​របស់​មនុស្ស​ម្នាក់ ដើម្បី​ទទួល​យក ហើយ​ធ្វើ​ឲ្យ​បាន​ស្រប​តាម​ព្រះហទ័យ​នៃ​ព្រះ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ការប្រែចិត្តជឿ អ្នកប្រែចិត្តជឿ » scriptures.lds.org) ។

យោង​តាម លូកា ១៦:២៩, ៣១ហេតុអ្វី​បាន​ជា​អ័ប្រាហាំ​ពុំ​បញ្ជូន​ឡាសារ​ឲ្យ​ទៅ​បងប្អូន​របស់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​នោះ ?

តាមរយៈ​ការថ្លែង​ថា « ម៉ូសេ និង ព្យាការី » នោះ​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ម្តង​ទៀត​ទាក់ទង​នឹង​ខគម្ពីរ​ដែល​ពួក​ផារិស៊ី បាន​ប្រកាស​ថា​ជឿ​លើ​វា ព្រមទាំង​រស់នៅ​តាម​វា ប៉ុន្តែ​តាម​ពិត​ទៅ​គឺ​បាន​បដិសេធ​វា ។

ចេញ​ពី​រឿង​ប្រដូច​នេះ យើង​រៀន​ថា ការប្រែចិត្ត​ជឿ​កើត​មក​តាមរយៈ​ការជឿ និង ការស្តាប់​តាម​ប្រសាសន៍​របស់​ព្យាការី ពុំ​មែន​តាមរយៈ​ការឃើញ​អព្ភូតហេតុ​នានា ឬ ការឃើញ​ទេវតា​នោះ​ឡើយ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​អ្នក​គិត​ថា ការប្រែចិត្តជឿ​កើត​មក​តាមរយៈ​ការជឿ និង ការស្តាប់​តាម​ប្រសាសន៍​របស់​ព្យាការី ជា​ចម្បង​ពុំ​មែន​តាមរយៈ​ការឃើញ​អព្ភូតហេតុ​នានា ឬ ការឃើញ​ទេវតា​នោះ ?

    2. តើ​ការបង្រៀន​ពិសេស​អ្វី​ខ្លះ ចេញ​មក​ពី​ព្យាការី​ដែល​បាន​ជះ​ឥទ្ធិពល​លើ​ការ​ប្រែចិត្ត​ជឿ​របស់​អ្នក ?

នៅ​លើ​ក្រដាស​មួយ​ផ្សេង​ទៀត សូម​សសេរ​គោលដៅ​អំពី​របៀប​ដែល​អ្នក​អាច​ជឿ ឬ ត្រងត្រាប់​ស្តាប់​កាន់តែ​ប្រសើរ​ឡើង​នូវ​ការបង្រៀន​ពិសេសៗ ឬ ការទូន្មាន​ពី​ព្យាការី ដើម្បី​ឲ្យ​ការប្រែចិត្ត​ជឿ​របស់​អ្នក​អាច​ត្រូវបាន​ពង្រឹង ។ សម្រាប់​គំនិត​នានា សូម​គិត​ពី​ការមើល​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ដាក់​ក្រដាស​នោះ នៅ​កន្លែង​ដែល​អ្នក​នឹង​ឃើញ​វា​រៀងរាល់​ថ្ងៃ ដើម្បី​រំឭក​អ្នក​អំពី​គោលដៅ​របស់​អ្នក ប្រហែល​ជា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា លូកា ១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖