សំណួរដែលចោទសួរញឹកញាប់
ការងារបម្រើ និងជីវិតរបស់ព្រះយេស៊ូវ បង្ហាញនូវគំរូនៃព្រះបញ្ញត្តិធំៗចំនួនពីរគឺ ៖ « ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង » និង « ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាថាយ ២២:៣៧, ៣៩ ) ។ ក្នុងនាមជាសមាជិកក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ដែលយើងពិតជាមានបំណងប្រាថ្នាធ្វើជាសិស្សរបស់ទ្រង់ យើងគួរតែធ្វើតាមឱវាទរបស់ទ្រង់ ឲ្យស្រឡាញ់ ហើយបម្រើព្រះវរបិតាយើងដែលគង់នៅស្ថានសួគ៌ និងបុត្រាបុត្រីរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថា « បើសិនជាអ្នកស្រឡាញ់យើង ចូរបម្រើយើង » ( គ និង ស ៤២:២៩ ) ។ ស្ដេចបេនយ៉ាមីន បានបង្រៀនថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើ ដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ អាលម៉ាបានសង្ខេបកាតព្វកិច្ចរបស់យើងដោយកត់សម្គាល់ថា « ហេតុដូច្នេះហើយ ពួកគេបានថែទាំប្រជាជន ហើយបានផ្ដល់ដល់គេនូវអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត » ( ម៉ូសាយ ២៣:១៨ ) ។
ដើម្បីជួយយើងក្នុងការឆ្លើយតបទៅនឹងការត្រាស់បង្គាប់ដ៏ទេវភាពឲ្យមើលថែ ហើយបម្រើមនុស្សដទៃ នោះគណៈប្រធានទីមួយបានប្រកាសការកែប្រែដូចខាងក្រោមនេះ ដែលត្រូវបានធ្វើឡើងដើម្បីផ្ដោតកិច្ចខិតខំរបស់កូរ៉ុមបព្វជិតភាពមិលគីស្សាដែក និង សមាគមសង្គ្រោះ ទៅលើការងារបម្រើដូចដែលព្រះអង្គសង្គ្រោះបានធ្វើ ។ ការកែប្រែទាំងនេះរួមមានដូចខាងក្រោមនេះ ៖
- នៅកម្រិតវួដ, មានកូរ៉ុមបព្វជិតភាពមិលគីស្សាដែកមួយ ។
- នៅកម្រិតស្តេក, មានកូរ៉ុមសង្ឃជាន់ខ្ពស់មួយ ។
- ការងារបម្រើជំនួសឲ្យការបង្រៀនតាមផ្ទះ និងការបង្រៀនសួរសុខទុក្ខ ។
- ការដាក់បញ្ចូលយុវវ័យនៅក្នុងការងារបម្រើ ។
នៅក្នុងការគាំទ្រដល់ការកែប្រែនេះ វួដ និង ស្តេក ឈប់ធ្វើការប្រជុំក្រុមប្រឹក្សាប្រតិបត្តិបព្វជិតភាពទៀតហើយ ។ បើមានបញ្ហាពិសេសមួយកើតឡើងក្នុងវួដ ដូចជាបញ្ហាគ្រួសារដ៏ធំមួយ ឬបញ្ហាសុខុមាលភាពដ៏លំបាកមួយ វាអាចត្រូវបានលើកឡើងលើសពីការប្រជុំគណៈប៊ីស្សព ។ បញ្ហាដែលមិនសូវមានការប៉ះពាល់អារម្មណ៍ផ្សេងៗទៀត អាចត្រូវបានដោះស្រាយនៅក្នុងក្រុមប្រឹក្សាវួដ ។ ការប្រជុំមួយដែលធ្លាប់បានហៅថា « ការប្រជុំគណៈកម្មការប្រតិបត្តិបព្វជិតភាពស្តេក » ត្រូវបានហៅថា « ការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ » ( សូមមើលសំណួរទី៧ និង ទី១៥ ខាងក្រោម ) ។
ព័ត៌មានបន្ថែមមាននៅលើគេហទំព័រ ministering.lds.org ។
នៅកម្រិតវួដ, មានកូរ៉ុមបព្វជិតភាពមិលគីស្សាដែកមួយ
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « វិវរណៈមិនចាំបាច់កើតឡើងទាំងអស់ក្នុងពេលតែមួយទេ ។ វាអាចកើនឡើងតាមកម្រិត » ។១ ព្រឹត្តិការណ៍លាតត្រដាងនានាអំពីកូរ៉ុមបព្វជិតភាព និង ការយល់ដឹងមួយអំពីកូនសោបព្វជិតភាព ផ្ដល់ឲ្យនូវលំនាំមួយនៃវិវរណៈដែលកើនឡើងតាមកម្រិត ។ ពេញមួយប្រវត្តិសាសនាចក្រ ព្រះអម្ចាស់បានត្រាស់សម្ដែងអំពីព្រះឆន្ទៈទ្រង់មួយបន្ទាប់ម្ដងៗ ដោយប្រទានពរដល់បុត្រាបុត្រីទ្រង់បន្តិចម្ដងៗ ឲ្យមាននូវការយល់ដឹងអំពីរបៀបអនុវត្តគោលការណ៍នានានៃដំណឹងល្អទៅក្នុងស្ថានភាពបច្ចុប្បន្ន ( សូមមើល គ និង ស ៤៦:១៥–១៦ ) ។
អស់រយៈពេលច្រើនឆ្នាំ គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិចារណាអំពីការកែប្រែដែលមានពិពណ៌នាខាងក្រោមនេះ ។ មានតែតាមរយៈការអធិស្ឋានយ៉ាងច្រើន ការសិក្សាអំពីមូលដ្ឋានគ្រឹះនៃកូរ៉ុមបព្វជិតភាពយោងទៅតាមព្រះគម្ពីរដោយប្រុងប្រយ័ត្ន ការមូលមតិគ្នារបស់ថ្នាក់ដឹកនាំជាអធិបតីក្នុងសាសនាចក្រ និងការបញ្ជាក់ថា នេះគឺជាព្រះឆន្ទៈរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ទើបថ្នាក់ដឹកនាំបានឆ្ពោះទៅមុខជាមួយនឹងការរៀបចំកូរ៉ុមនៅកម្រិតវួដ និងស្តេកឡើងវិញ ដោយធ្វើឲ្យមានការបោះជំហានមួយទៀតនេះនៅក្នុងការលាតត្រដាងអំពីការស្ដារឡើងវិញ ។
១រ័សុល អិម ណិលសុន « Ask, Seek, Knock » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨៣ ។
ឥឡូវនេះ សមាជិកក្នុងកូរ៉ូមអែលឌើរ និង ក្រុមសង្ឃជាន់ខ្ពស់នឹងត្រូវបានដាក់បញ្ចូលទៅជាកូរ៉ុមតែមួយដែលមានគណៈប្រធានតែមួយ ។ បើចំនួន និងសាមគ្គីភាពកើនឡើង កូរ៉ុមនេះនឹងត្រូវបានចាត់តាំងជា « កូរ៉ុមអែលឌើរ » ចំណែកឯក្រុមសង្ឃជាន់ខ្ពស់វួដឈប់មានទៀតហើយ ។
កូរ៉ុមអែលឌើររួមបញ្ចូលអែលឌើរ និង អ្នកត្រៀមកាន់តំណែងអែលឌើរទាំងអស់នៅក្នុងវួដ និង សង្ឃជាន់ខ្ពស់ដែលមិនកំពុងបម្រើនៅក្នុងគណៈប៊ីស្សព នៅក្នុងគណៈប្រធានស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ ឬជាលោកអយ្យកោដែលកំពុងបំពេញមុខងារ ។
ដោយមានជំនួយពីទីប្រឹក្សារបស់លោក ប្រធានស្តេកនឹងដោះលែងថ្នាក់ដឹកនាំក្រុមសង្ឃជាន់ខ្ពស់ និង គណៈប្រធានកូរ៉ុមអែលឌើរបច្ចុប្បន្ន ។ បន្ទាប់មក ប្រធានស្តេកនឹងហៅប្រធានកូរ៉ុមអែលឌើរថ្មីមួយរូបនៅក្នុងវួដនីមួយៗឲ្យបម្រើ ហើយប្រធានស្តេក ឬទីប្រឹក្សាមួយរូបនៅក្នុងគណៈប្រធានស្តេក ឬក្រុមប្រឹក្សាជាន់ខ្ពស់មួយរូបដែលត្រូវបានចាត់តាំង នឹងហៅទីប្រឹក្សាដែលត្រូវបានផ្ដល់អនុសាសន៍ឲ្យបម្រើនៅក្នុងគណៈប្រធានកូរ៉ុមអែលឌើរ ។ គណៈប្រធានកូរ៉ុមអែលឌើរថ្មីអាចរួមបញ្ចូលទាំងពួកអែលឌើរ និងពួកសង្ឃជាន់ខ្ពស់ ដែលមានវ័យ និងបទពិសោធន៍ខុសៗគ្នា ដោយបម្រើរួមគ្នានៅក្នុងគណៈប្រធានកូរ៉ុមតែមួយ ។ អែលឌើរ ឬសង្ឃជាន់ខ្ពស់មួយរូបអាចបម្រើជាប្រធានកូរ៉ុម ឬជាទីប្រឹក្សា ។២
២សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩-១២ ។ នៅក្នុងខទី ១១ « សង្ឃជាន់ខ្ពស់ » សំដៅទៅលើសង្ឃជាន់ខ្ពស់ជាអធិបតី ។
ប្រធានកូរ៉ុមអែលឌើរ មានការទទួលខុសត្រូវដោយផ្ទាល់ចំពោះប្រធានស្តេក ដែលផ្ដល់ការបំពាក់បំប៉ន និងការដឹកនាំមកពីគណៈប្រធានស្តេក និងតាមរយៈក្រុមប្រឹក្សាជាន់ខ្ពស់ ។ ប៊ីស្សព ក្នុងនាមជាសង្ឃជាន់ខ្ពស់ជាអធិបតីក្នុងវួដ ក៏ជួបជាទៀងទាត់ជាមួយនឹងប្រធានកូរ៉ុមអែលឌើរផងដែរ ។ ប៊ីស្សពផ្ដល់ការប្រឹក្សាជាមួយគាត់ ហើយផ្ដល់ការដឹកនាំត្រឹមត្រូវ ទាក់ទងទៅនឹងរបៀបបម្រើ ហើយផ្ដល់ពរដល់សមាជិកវួដឲ្យបានល្អបំផុត ដោយធ្វើការចុះសម្រុងជាមួយនឹងអង្គការទាំងអស់របស់វួដ ។ ( សូមមើល ក្បួនខ្នាតភាគ ២, ៧.៣.១) ។
អត់ទេ ។ អែលឌើរនៅតែជាអែលឌើរ ហើយសង្ឃជាន់ខ្ពស់នៅតែជាសង្ឃជាន់ខ្ពស់ ស្របទៅតាមតំណែងបព្វជិតភាពរបស់ពួកគេ ។ ទោះជាយ៉ាងណាក៏ដោយ អែលឌើរបន្តត្រូវបានតែងតាំងជាសង្ឃជាន់ខ្ពស់ នៅពេលពួកគេត្រូវបានហៅឲ្យបម្រើនៅក្នុងគណៈប្រធានស្តេក ក្រុមប្រឹក្សាជាន់ខ្ពស់ ឬគណៈប៊ីស្សព—ឬនៅពេលផ្សេងទៀតដែលត្រូវបានកំណត់ដោយគណៈប្រធានស្តេក តាមរយៈការពិចារណាប្រកបដោយការអធិស្ឋាន និងការបំផុសគំនិត ។
ប្រាកដណាស់ ។ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨៩ នៅពេលវួដមួយមានចំនួនអ្នកកាន់បព្វជិតភាពមិលគីស្សាដែកសកម្មច្រើនជាងតាមធម្មតា នោះថ្នាក់ដឹកនាំអាចរៀបចំកូរ៉ុមអែលឌើរច្រើនជាងមួយ ។ ក្នុងករណីបែបនេះ កូរ៉ុមនីមួយៗគួរមានតុល្យភាពសមហេតុផលមួយអំពីអាយុ បទពិសោធន៍ តំណែង និងភាពរឹងមាំនៃបព្វជិតភាព ។
នៅកម្រិតស្តេក, មានកូរ៉ុមសង្ឃជាន់ខ្ពស់មួយ
គណៈប្រធានស្តេកបន្តបម្រើជាគណៈប្រធានកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក ។ សមាជិកក្នុងកូរ៉ុមនោះគឺមានតែសង្ឃជាន់ខ្ពស់ទាំងឡាយណា ដែលកំពុងបម្រើនៅក្នុងគណៈប្រធានស្តេក គណៈប៊ីស្សព ក្រុមប្រឹក្សាជាន់ខ្ពស់ និង លោកអយ្យកោស្តេកដែលកំពុងបំពេញមុខងារប៉ុណ្ណោះ ។ ស្មៀន និងលេខាប្រតិបត្តិវួដ និងស្តេក ពុំមែនជាសមាជិកក្នុងកូរ៉ុមសង្ឃជាន់ខ្ពស់ទេ ។
ជាទូទៅ សមាជិកក្នុងកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក នឹងជួបប្រជុំជាមួយកូរ៉ុមអែលឌើរ ប្រសិនបើមិនត្រូវបានចាត់តាំងឲ្យទៅកន្លែងផ្សេងទៀតទេនោះ ។
នៅក្នុងតួនាទីជាអធិបតីរបស់ពួកលោក ប្រសិនបើចាំបាច់ គណៈប្រធានស្តេកជួបប្រជុំជាមួយសមាជិកកូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក ដើម្បីផ្ដល់ការបំពាក់បំប៉ន និងដើម្បីជួយដល់សមាជិកកូរ៉ុមនៅក្នុងការបម្រើរបស់ពួកគេ ។ ការប្រជុំទាំងឡាយរបស់ស្តេកដែលមានស្រាប់ បានពន្យល់នៅក្នុង ក្បួនខ្នាតភាគ ២ ចំណុច ១៨.៣ បន្តជាមួយនឹងការកែប្រែដូចខាងក្រោម ៖
- ការប្រជុំគណៈកម្មការប្រតិបត្តិបព្វជិតភាពស្តេក ត្រូវបានហៅថា « ការប្រជុំក្រុមប្រឹក្សាជាន់ខ្ពស់ » ។
- ការប្រជុំប្រចាំឆ្នាំសម្រាប់សង្ឃជាន់ខ្ពស់ ដែលត្រូវបានតែងតាំងទាំងអស់នៅក្នុងស្តេក ឈប់មានទៀតហើយ ។ ទោះជាយ៉ាងណាក៏ដោយ គណៈប្រធានស្តេកធ្វើការប្រជុំប្រចាំឆ្នាំសម្រាប់កូរ៉ុមសង្ឃជាន់ខ្ពស់ស្តេក ។
ការមានកូរ៉ុមបព្វជិតភាពមិលគីស្សាដែកតែមួយនៅក្នុងវួដ ជួយបង្រួបបង្រួមអ្នកកាន់បព្វជិតភាពឲ្យសម្រេចបានរាល់ទិដ្ឋភាពនៃកិច្ចការនៃសេចក្ដីសង្គ្រោះ រួមមាន កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ដែលកាលពីមុនត្រូវបានសម្របសម្រួលដោយអ្នកដឹកនាំក្រុមសង្ឃជាន់ខ្ពស់ ។ វាអនុញ្ញាតឲ្យសមាជិកកូរ៉ុមគ្រប់វ័យ និងគ្រប់ជីវប្រវត្តិ ទទួលបានប្រយោជន៍ពីទស្សនវិស័យ និងបទពិសោធន៍នានាពីអ្នកទាំងឡាយណាដែលមានស្ថានភាពជីវិតខុសៗគ្នា ។ វាក៏ផ្ដល់ឱកាសបន្ថែមទៀតសម្រាប់អ្នកកាន់បព្វជិតភាពដែលមានបទពិសោធន៍ ឲ្យណែនាំដល់មនុស្សដទៃទៀត រួមបញ្ចូលទាំងពួកអែលឌើរបម្រុង សមាជិកថ្មី យុវមជ្ឈិមវ័យ និងអ្នកដែលត្រឡប់មកសកម្មភាពក្នុងសាសនាចក្រវិញ ។
ការកែប្រែទាំងនេះជួយកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះសហប្រតិបត្តិការកិច្ចការរបស់ពួកគេ ។ វាក៏ជួយសម្រួលដល់ការសហប្រតិបត្តិការរបស់កូរ៉ុម ជាមួយនឹងគណៈប៊ីស្សព និងក្រុមប្រឹក្សាវួដផងដែរ ។ ហើយវាអនុញ្ញាតឲ្យប៊ីស្សពបែងចែកការទទួលខុសត្រូវបានកាន់តែច្រើនដល់កូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះ ដើម្បីឲ្យលោក និងទីប្រឹក្សារបស់លោក អាចផ្ដោតសំខាន់ទៅលើកាតព្វកិច្ចចម្បងៗរបស់ពួកលោក—ជាពិសេសការធ្វើជាអធិបតីលើបព្វជិតភាពអើរ៉ុន និងយុវនារី ។
ការងារបម្រើជំនួសឲ្យការបង្រៀនតាមផ្ទះ និងការបង្រៀនសួរសុខទុក្ខ
អស់រយៈពេលច្រើនឆ្នាំហើយ គ្រូបង្រៀនតាមផ្ទះ និង គ្រូបង្រៀនសួរសុខទុក្ខ បានឆ្លើយតបចំពោះការចាត់តាំងឲ្យចុះសួរសុខទុក្ខតាមផ្ទះរបស់សមាជិកម្នាក់ៗជារៀងរាល់ខែ នាំយកសារលិខិតមួយទៅជាមួយ និងជួយ ប្រសិនបើចាំបាច់ ។ មានការបម្រើដ៏លះបង់ និងដោយពុំគិតពីខ្លួនឯងអស់ជាច្រើនម៉ោង ត្រូវបានផ្ដល់ឲ្យនៅក្នុងកិច្ចការដ៏អស្ចារ្យនេះ ។
ដោយស្ថាបនានៅលើការលះបង់នោះ ឥឡូវនេះ ថ្នាក់ដឹកនាំសាសនាចក្រ ស្នើឲ្យសមាជិកបង្កើនការផ្ដោតរបស់ពួកគេទៅលើការមើលថែដូចជាព្រះគ្រីស្ទបានធ្វើទៅដល់មនុស្សដទៃ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ( សូមមើល ក្បួនខ្នាតភាគ ២ ចំណុច ៣.២.៣ ) ។ ដើម្បីសង្កត់ធ្ងន់ទៅលើការមើលថែនោះ ឥឡូវនេះ កម្មវិធីការបង្រៀនតាមផ្ទះ និងការបង្រៀនសួរសុខទុក្ខកាលពីមុននោះ មានកិច្ចខិតខំដូចគ្នា ដែលត្រូវបានហៅថា « ការងារបម្រើ » ដែលត្រូវបានមើលខុសត្រូវដោយគណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ នៅក្រោមការដឹកនាំរបស់ប៊ីស្សព ។
ព្រះអង្គសង្គ្រោះបានបង្ហាញជាគំរូអំពីអត្ថន័យនៃការងារបម្រើ នៅពេលទ្រង់បម្រើចេញពីសេចក្ដីស្រឡាញ់ចំពោះព្រះវរបិតាទ្រង់ និងចំពោះបុគ្គលម្នាក់ៗ ( សូមមើល យ៉ូហាន ១៥:៩–១០ ) ។ ទ្រង់ស្រឡាញ់ បង្រៀន អធិស្ឋានសម្រាប់មនុស្សដទៃ លួងលោមចិត្ត ហើយប្រទានពរដល់មនុស្សជុំវិញទ្រង់ ដោយអញ្ជើញមនុស្សទាំងអស់ឲ្យដើរតាមទ្រង់ ( សូមមើល ម៉ាកុស ៨:៣៤ ) ។ នៅពេលសមាជិកសាសនាចក្រផ្ដល់ការងារបម្រើ ពួកគេព្យាយាមបម្រើដោយប្រកបដោយការអធិស្ឋានដូចជាទ្រង់បានធ្វើ—ដើម្បី « កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ » « មើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និងចម្រើនកម្លាំងពួកគេ » « ទៅផ្ទះនៃសមាជិកម្នាក់ៗ ដើម្បីសួរសុខទុក្ខ » និងជួយមនុស្សម្នាក់ៗឲ្យក្លាយជាសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទ ( ម៉ូសាយ ១៨:៩, គ និង ស ២០:៥១, ៥៣ សូមមើលផងដែរ យ៉ូហាន ១៣:៣៥ ) ។
នៅពេលសមាជិកផ្ដល់ការងារបម្រើ ពួកគេសម្រេចអំពីភាពញឹកញាប់ និងរបៀបនៃការទាក់ទងដែលពួកគេមានជាមួយមនុស្សទាំងឡាយណាដែលពួកគេមើលថែ តាមរយៈការទំនាក់ទំនង និងការបំផុសគំនិត ។ ពួកគេប្រឹក្សា ហើយរាយការទៅកាន់ថ្នាក់ដឹកនាំរបស់ពួកគេយ៉ាងហោចណាស់ មួយត្រីមាសម្ដង អំពីការបម្រើរបស់ពួកគេ និងអំពីសេចក្ដីត្រូវការ និងភាពរឹងមាំនៃអ្នកទាំងឡាយណាដែលពួកគេត្រូវបានអញ្ជើញឲ្យមើលថែនោះ ។ ថ្នាក់ដឹកនាំរាយការការសម្ភាសអំពីការងារបម្រើទាំងនេះរាល់ត្រីមាស ព្រោះពួកគេឈប់រាយការចំនួននៃការសួរសុខទុក្ខ ឬចំនួននៃការទាក់ទងដែលទាក់ទងទៅកាន់បុគ្គល និងក្រុមគ្រួសារទៀតហើយ ។ លើសពីនេះទៅទៀត តាមរយៈបណ្ដាញបព្វជិតភាពមួយទៅកាន់សមាជិកម្នាក់ៗ នោះបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ បង្កើតបណ្ដាញទំនាក់ទំនងមួយ ដែលថ្នាក់ដឹកនាំអាចប្រើនៅពេលមានហានិភ័យ ឬអាសន្ន ។
អ្នកកាន់បព្វជិតភាពត្រូវបានហៅថា « បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ » រីឯបងប្អូនស្ត្រីសមាគមសង្គ្រោះត្រូវបានហៅថា « បងប្អូនស្រីដែលផ្ដល់ការងារបម្រើ » ។ ជាទូទៅ ពួកគេត្រូវបានហៅតាមឈ្មោះរបស់ពួកគេដូចជា ៖ « បងប្រុស ចូនស៍ » និង « បងស្រី ស្ម៊ីធ » ។ ពួកគេពុំត្រូវបានហៅថាជា « អ្នកផ្ដល់ការងារបម្រើ » នោះទេ ។
ការងារបម្រើមានលក្ខណៈស្រដៀងគ្នាទៅនឹងការបង្រៀនតាមផ្ទះ និងការបង្រៀនសួរសុខទុក្ខ ត្រង់ថាគ្រួសារនីមួយៗ នឹងមានបងប្អូនប្រុសកាន់បព្វជិតភាព—បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ—ដើម្បីបម្រើ ហើយមើលថែក្រុមគ្រួសារ ឬបុគ្គលទាំងឡាយដែលរស់នៅទីនោះ ( សូមមើល គ និង ស ២០:៤៧, ៥៩ ) ។ បងប្អូនស្រីមជ្ឈិមវ័យម្នាក់ៗនឹងមានសមាជិកសមាគមសង្គ្រោះ—បងប្អូនស្រីដែលផ្ដល់ការងារបម្រើ—បម្រើ ហើយមើលថែដល់គាត់ ដើម្បីពង្រឹងបន្ថែមទៅលើការគូសបញ្ជាក់អំពីការងារបម្រើ ដែលចែកចាយដោយគណៈប្រធានសមាគមសង្គ្រោះ កាលពីដើមខែមករា ឆ្នាំ ២០១៨ ( សូមមើល « Keep in Touch with Her Anytime, Anywhere, Any Way » Ensign ឬ Liahona ខែ មករា ឆ្នាំ ២០១៨ ទំព័រ ៧ ) ។
លើសពីនេះទៅទៀត មានតម្រូវការនៃការបង្រៀនតាមផ្ទះ និង ការបង្រៀនសួរសុខទុក្ខមួយចំនួន ត្រូវបានកែប្រែដើម្បីជួយសមាជិកឲ្យផ្ដល់ការងារបម្រើ ដោយផ្ដោតយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការបំពេញតាមសេចក្ដីត្រូវការ ។ ការទាក់ទងពុំចាំបាច់ត្រូវតែជាការចុះសួរសុខទុក្ខជាផ្លូវការជានិច្ចកាលដូចកាលពីមុនទៀតឡើយ ។ វាអាចធ្វើនៅផ្ទះ នៅព្រះវិហារ ឬនៅកន្លែងណាក៏បានដែលមានសុវត្ថិភាព ងាយស្រួល និងអាចធ្វើដំណើរទៅដល់ ។ អែលឌើរ ជែហ្វ្រីអ័រ ហូឡិន បានបង្រៀនថា ៖ « របាយការណ៍ដែលសំខាន់បំផុតគឺរបៀបដែលអ្នកប្រទានពរ និងមើលថែដល់អ្នកទាំងឡាយដែលស្ថិតនៅក្នុងភារកិច្ចរបស់អ្នក ដែលពុំទាក់ទងនឹងប្រតិទិន ឬទីតាំងជាក់លាក់នោះទេ ។ អ្វីដែលសំខាន់គឺថា បងប្អូនស្រឡាញ់មនុស្សរបស់បងប្អូន ហើយកំពុងបំពេញតាមព្រះបញ្ញត្តិឲ្យ ‹ មើលការខុសត្រូវលើសាសនាចក្រជានិច្ច › » ។៣
និយាយជារួម ការងារបម្រើត្រូវបានដឹកនាំដោយព្រះវិញ្ញាណ វាមានភាពបត់បែន ហើយកែប្រែឲ្យស្របទៅនឹងសេចក្ដីត្រូវការរបស់សមាជិកម្នាក់ៗ ។
៣ជែហ្វ្រី អ័រ ហូឡិន « សុវត្ថិភាពសម្រាប់ព្រលឹង »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦២ ។
នៅពេលសមាជិកផ្ដល់ការងារបម្រើ ពួកគេស្វែងរកការបំផុសគំនិតដើម្បីដឹងពីរបៀបឈោងទៅជួយមនុស្សដទៃ ហើយបំពេញតាមសេចក្ដីត្រូវការរបស់ពួកគេ ។ តើការសួរសុខទុក្ខដែលបានដាក់កាលវិភាគ និងការទូរសព្ទជាទៀងទាត់ ទៅកាន់បងស្រីចំណាស់ម្នាក់ដែលរស់នៅតែឯង នឹងអាចផ្ដល់ទំនាក់ទំនងដែលគាត់ត្រូវការឬទេ ? តើការអញ្ជើញដល់យុវមជ្ឈិមវ័យមិនសូវសកម្មម្នាក់ ឲ្យចូលរួមក្នុងគម្រោងសហគមន៍ នឹងក្លាយជាការទាក់ទងដែលមានប្រសិទ្ធភាពបំផុតឬទេ ? តើការជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់របស់យុវវ័យ នឹងជួយដល់យុវវ័យ ព្រមទាំងមាតាបិតារបស់ពួកគេឬទេ ? តើការផ្ញើសារជាបទគម្ពីរដែលពេញដោយក្ដីសង្ឃឹមទៅកាន់នរណាម្នាក់ នឹងអាចជាជួយសម្រាលបន្ទុករបស់គាត់ឬទេ ? តើលិខិតតូចៗ ឬកាតជូនពរ ឬអ៊ីម៉ែល បង្ហាញពីការខ្វាយខ្វល់ដ៏មានប្រសិទ្ធភាពឬទេ ? តើព្រះអង្គសង្គ្រោះបានត្រាស់បង្គាប់ពួកអ្នកបម្រើរបស់ទ្រង់ឲ្យធ្វើអ្វីខ្លះ ? ការស្វែងរកចម្លើយដ៏បំផុសគំនិតចំពោះសំណួរដូចនេះ និងការប្រើប្រាស់គ្រប់វិធីសាស្ត្រដែលមានដើម្បីទាក់ទងដល់មនុស្សទាំងឡាយណា ដែលពួកគេត្រូវបានចាត់តាំងឲ្យមើលថែ គឺជាចំណុចសំខាន់នៃការងារបម្រើដ៏បំផុសគំនិត ។ ដើម្បីផ្ដល់ការបម្រើដូចព្រះគ្រីស្ទ បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ មិនអាចពឹងផ្អែកទៅលើការសួរសុខទុក្ខតាមទម្លាប់ ឬសារលិខិតដែលបានរៀបចំទុកជាមុនទៀតទេ ផ្ទុយទៅវិញ ពួកគេស្វែងរកការបំផុសគំនិត និងការប្រឹក្សាជាមួយសមាជិកគ្រួសារ ដើម្បីមើលថែដល់អស់អ្នកទាំងឡាយណាដែលពួកគេត្រូវបានចាត់តាំងឲ្យមើលថែ—ដោយប្រើប្រាស់ពេលវេលា និងធនធាននានាដែលពួកគេមាន ។
បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ និង បងប្អូនស្រីដែលផ្ដល់ការងារបម្រើ មានឱកាសធ្វើកិច្ចការទាំងឡាយណាដែលមានប្រសិទ្ធភាពបំផុត ។ មនុស្សទាំងឡាយដែលពួកគេត្រូវបានអញ្ជើញឲ្យមើលថែ អាចនឹងត្រូវការការយកចិត្តទុកខុសៗគ្នា ។ ពេលធ្វើការជាមួយគណៈប៊ីស្សព និងក្រុមប្រឹក្សាវួដ នោះគណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ជូនដំណឹងអំពីអាទិភាពទាំងឡាយទៅកាន់បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ដើម្បីឲ្យពួកគេអាចដឹងថាតើនរណាអាចនឹងត្រូវការពួកគេខ្លាំងបំផុត ។ ជាញឹកញាប់ អាទិភាពខ្ពស់បំផុតត្រូវបានផ្ដល់ឲ្យដល់សមាជិកថ្មី សមាជិកមិនសូវសកម្មដែលងាយនឹងទទួលយកការប្រឹក្សាពីយើង និងអ្នកដទៃទៀតដូចជាឪពុក/ម្ដាយទោល ស្ត្រីមេម៉ាយ និងបុរសពោះម៉ាយ ។ ថ្នាក់ដឹកនាំអាចចាត់តាំងអ្នកដឹកនាំយុវវ័យម្នាក់ឲ្យទៅកាន់ក្រុមគ្រួសារមួយ ដែលមានយុវជន ឬយុវនារីដែលកំពុងជួបឧបសគ្គ ហើយពួកលោកចាត់តាំងភ្លាមៗឲ្យបងប្អូនប្រុសនិងបងប្អូនស្រីដែលផ្ដល់ការងារបម្រើទៅកាន់អ្នកប្រែចិត្តជឿថ្មី ។ ពួកលោកអាចចាត់តាំងនរណាក៏បាននៅក្នុងកូរ៉ុមអែលឌើរ—ជាសង្ឃជាន់ខ្ពស់ និងជាអែលឌើរ—ឲ្យធ្វើការងារបម្រើនោះ ។
បើសមរម្យ គូស្វាមីភរិយាមួយគូ អាចត្រូវបានចាត់តាំងឲ្យមើលថែក្រុមគ្រួសារមួយ ឬបុគ្គលម្នាក់ ។ លើសពីនេះទៅទៀត ក្រុមឡូរ៉ល និង ក្រុមម៉ៃម៉េត អាចធ្វើការរួមចំណែកដ៏សំខាន់ៗ ដោយការបម្រើជាដៃគូជាមួយបងប្អូនស្រីសមាគមសង្គ្រោះ ក៏ដូចគ្នាចំពោះពួកសង្ឃ និង គ្រូធ្វើដែរ ដោយធ្វើការបម្រើជាមួយអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ( សូមមើល សំណួរទី ២២ ខាងក្រោម ) ។
បងប្អូនប្រុសដែលផ្ដល់ការងារបម្រើ និង បងប្អូនស្រីដែលផ្ដល់ការងារបម្រើ ព្យាយាមធ្វើអ្វីៗដែលបំពេញតាមសេចក្ដីត្រូវការរបស់បុគ្គលទាំងឡាយយ៉ាងខ្លាំងបំផុត ។ រាល់ទម្រង់នៃការទំនាក់ទំនងគឺមានដើម្បីឆ្លើយតបទៅនឹងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ហើយបំពេញតាមសេចក្ដីត្រូវការនៃអស់អ្នកទាំងឡាយណាដែលពួកគេបម្រើ ។ ការបំពេញតាមសេចក្ដីត្រូវការទាំងនោះចាប់ផ្ដើមជាមួយនឹងការពិចារណាប្រកបដោយការអធិស្ឋាន និងការមានការសន្ទនាប្រាប់អំពីព័ត៌មានជាមួយក្រុមគ្រួសារ និងបុគ្គលទាំងឡាយដែលពួកគេត្រូវបានចាត់តាំងឲ្យមើលថែ ។ នៅក្នុងការសន្ទនានោះ និងក្នុងការទាក់ទងជាបន្តបន្ទាប់ ពួកគេស្ដាប់អស់អ្នកទាំងឡាយដែលពួកគេផ្ដល់ការងារបម្រើ ដើម្បីពួកគេអាចយល់អំពីរបៀបបម្រើពួកគេឲ្យបានល្អបំផុត ដឹងថាតើត្រូវទំនាក់ទំនងញឹកញាប់ប៉ុណ្ណា និងដោយប្រភេទណា ព្រមទាំងដឹងពីសេចក្ដីត្រូវការ និងមាតិកានៃសារលិខិតដែលពួកគេចែកចាយ ។ អស់់អ្នកទាំងឡាយដែលផ្ដល់ការងារបម្រើត្រូវប្រាកដថា រាល់ទំនាក់ទំនងទៅកាន់សមាជិកក្រុមគ្រួសារណាមួយត្រូវតែធ្វើដោយសមរម្យ ។
បងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារព្យាយាមជួយបុគ្គល និងគ្រួសារទាំងឡាយឲ្យរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធបន្ទាប់ៗទៀតរបស់ពួកគេ ឲ្យគោរពតាមសេចក្ដីសញ្ញាដែលពួកគេបានធ្វើ ហើយក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួន ។ ការជួយប្រភេទនេះរួមទាំងការចែកចាយសារលិខិតខាងវិញ្ញាណ បានជួយរៀបចំតាមបុគ្គល ឬគ្រួសារ ទោះបីជាការងារបម្រើពុំមែនជាការចាត់តាំងដែលផ្ដោតសំខាន់ជាពិសេសទៅលើការចែកចាយសារលិខិតក៏ដោយ ។ ទស្សនាវដ្ដី លីអាហូណា និង Ensign នឹងពុំមានសារលិខិតជាក់លាក់ដើម្បីប្រើប្រាស់នៅក្នុងការទាក់ទងផ្ដល់ការងារបម្រើទៀតឡើយ ។
សមត្ថភាពកាន់តែប្រសើរឡើងដើម្បីផ្ដល់ការងារបម្រើដល់មនុស្សដទៃ គឺជាសមិទ្ធិផលមួយនៃកម្លាំងកាន់តែរឹងមាំរបស់កូរ៉ុមបព្វជិតភាពដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមដែលយើងចង់បាន និងតាមធម្មតា រីឯសមាគសង្គ្រោះទទួលបានសាមគ្គីភាពជាសមិទ្ធិផលផងដែរ ។ ការងារបម្រើបានក្លាយទៅជាកិច្ចខិតខំសហប្រតិបត្តិការមួយ ក្នុងការបំពេញកាតព្វកិច្ចបព្វជិតភាពដើម្បី « ទៅផ្ទះនៃសមាជិកម្នាក់ៗ ដើម្បីសួរសុខទុក្ខ » និងដើម្បី « មើលការខុសត្រូវលើសាសនាចក្រជានិច្ច ហើយនៅជាមួយ និងចម្រើនកម្លាំងពួកគេ » និងជាគោលបំណងរបស់សមាគមសង្គ្រោះដើម្បី « បង្កើនសេចក្ដីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ពង្រឹងបុគ្គលទាំងឡាយ ក្រុមគ្រួសារ និងគេហដ្ឋាន តាមរយៈពិធីបរិសុទ្ធ និងសេចក្ដីសញ្ញានានា ហើយធ្វើការដោយសាមគ្គីភាពដើម្បីអស់អ្នកទាំងឡាយណាដែលខ្វះខាត » ( គ និង ស ២០:៤៧, ៥៣, ក្បួនខ្នាតភាគ ២ ចំណុច ៩.១.១ ) ។
ការធ្វើការជាមួយគ្នា និងនៅក្រោមការដឹកនាំរបស់ប៊ីស្សព គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ មានឱកាសទទួលបានការបំផុសគំនិត បានរៀបចំ ហើយបានធ្វើសហប្រតិបត្តិការនៅពេលពួកគេព្យាយាមមើលការខុសត្រូវ និងមើលថែដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារនីមួយៗ ។ ការសហប្រតិបត្តិការរួមមានការធ្វើការជាមួយគ្នាតាមរបៀបដូចខាងក្រោម ៖
- គណៈប្រធានកូរ៉ុមអែលឌើរផ្ដល់អនុសាសន៍លើការចាត់តាំងការងារបម្រើសម្រាប់បុគ្គលម្នាក់ៗ និងគ្រួសារទាំងឡាយនៅក្នុងវួដ ។ គណៈប្រធានសមាគមសង្គ្រោះផ្ដល់អនុសាសន៍លើការចាត់តាំងការងារបម្រើ សម្រាប់បងប្អូនស្រីសមាគមសង្គ្រោះ ។ នៅទីណាដែលមានសេចក្ដីត្រូវការពិសេស គណៈប្រធានកូរ៉ុមអែលឌើរ និង សមាគមសង្គ្រោះ អាចពិភាក្សាអំពីការចាត់តាំងជាក់លាក់ពីមុនការចាត់តាំងទាំងនោះត្រូវបានធ្វើសេចក្ដីសម្រេច ។
- គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ផ្ដល់អនុសាសន៍លើការចាត់តាំងការងារបម្រើនានាទៅកាន់ប៊ីស្សពសុំការការអនុមតិពីលោក ។
- ប្រសិនបើចាំបាច់ បងប្អូនប្រុសនិង បងប្អូនស្រីដែលផ្ដល់ការងារបម្រើ អាចពិភាក្សាអំពីកាលៈទេសៈពិសេសៗរបស់បុគ្គលទាំងឡាយ ហើយបើចាំបាច់ សូមទាក់ទងទៅកាន់ថ្នាក់ដឹកនាំកូរ៉ុម ឬសមាគមសង្គ្រោះរបស់ពួកគេ ដើម្បីបានជំនួយ និងធនធានបន្ថែម ។
- គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ជួបប្រជុំគ្នារាល់ត្រីមាស ដើម្បីពិភាក្សាអំំពីសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ និងគ្រួសារទាំងឡាយ ដែលបានដឹងតាមរយៈការសម្ភាសការងារបម្រើ ។
- បន្ទាប់ពីការប្រជុំនោះ ប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ជួបគ្នារាល់ត្រីមាស ជាមួយប៊ីស្សពដើម្បីដឹងពីសេចក្ដីត្រូវការរបស់បុគ្គលម្នាក់ៗ និងគ្រួសារទាំងឡាយ ។
- ប្រសិនបើចាំបាច់ ថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ ប្រឹក្សាជាមួយក្រុមប្រឹក្សាវួដ អំពីភាពរឹងមាំ និង សេចក្ដីត្រូវការ ដែលបានប្រាប់ឲ្យដឹងនៅក្នុងការសម្ភាសការងារបម្រើ រួចដាក់ផែនការ ហើយអនុមតិដើម្បីបម្រើ ហើយផ្ដល់ពរដល់សមាជិកវួដ ។
ដើម្បីសម្រួលដល់សហប្រតិបត្តិការនេះ វួដផ្ដោតសំខាន់ទៅលើការប្រជុំក្រុមប្រឹក្សាវួដ ហើយពុំចាំបាច់ធ្វើការប្រជុំគណៈកម្មការប្រតិបត្តិបព្វជិតភាពទៀតទេ ។ កាលពីមុន កិច្ចការដែលមាននៅក្នុងរបៀបវារៈ ត្រូវបានពិភាក្សានៅក្នុងការប្រជុំគណៈកម្មការប្រតិបត្តិបព្វជិតភាពតែឥឡូវត្រូវបានយកមកពិភាក្សា នៅក្នុងការប្រជុំគណៈប៊ីស្សព ក្រុមប្រឹក្សាវួដ ឬការប្រជុំប្រចាំត្រីមាសរបស់ប៊ីស្សព ប្រធានកូរ៉ុមអែលឌើរ និងរបស់ប្រធានសមាគមសង្គ្រោះបន្ថែមទៀត បើចាំបាច់ ។
ថ្នាក់ដឹកនាំជួបប្រជុំជាមួយបងប្អូនប្រុស បងប្អូនស្រីដែលផ្ដល់ការងារបម្រើ—យកល្អធ្វើការជាដៃគូនឹងគ្នា—ដើម្បីបែងចែកការចាត់តាំងជាមួយពួកគេ ហើយប្រឹក្សាដល់ពួកគេអំពីភាពរឹងមាំ សេចក្ដីត្រូវការ និងឧបសគ្គនានារបស់អ្នកទាំងឡាយណាដែលពួកគេផ្ដល់ការងារបម្រើនោះ ។ កិច្ចសន្ទនានេះអាចកើតមានឡើងនៅក្នុងការសម្ភាសអំពីការងារបម្រើ ( សូមមើល សំណួរទី ២០ ខាងក្រោម ) ឬនៅពេលណាដែលចាំបាច់ ។
ដោយសារចំនួនចុះសួរសុខទុក្ខ ចម្ងាយផ្លូវ សុវត្ថិភាព និងការពិចារណាលើកត្តាផ្សេងៗទៀត នោះការសួរសុខទុក្ខដល់ផ្ទះនីមួយៗជារៀងរាល់ខែ អាចនឹងពិបាកនឹងធ្វើបាន ឬអនុវត្តបាន ប៉ុន្ដែការចុះសួរសុខទុក្ខផ្ទាល់មានសារៈសំខាន់ នៅពេលដែលយើងអាចធ្វើវាបាននោះ ។ ដើម្បីបម្រើដូចជាព្រះអង្គសង្គ្រោះបានធ្វើ បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ពិចារណាអំពីលទ្ធភាពទាំងអស់ដែលអាចធ្វើទៅបានដើម្បីធ្វើការមើលថែ ហើយទាក់ទងទៅកាន់អស់អ្នកដែលពួកគេត្រូវបានចាត់តាំងឲ្យមើលថែ ។
អត់ទេ ។ នៅពេលបងប្អូនស្រីដែលផ្ដល់ការងារបម្រើ បានដឹងអំពីមនុស្សដែលពួកគេត្រូវមើលថែហើយ ពួកគេត្រូវដឹងអំពីសេចក្ដីត្រូវការរបស់មនុស្សទាំងនោះ រួចហើយព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតពួកគេឲ្យបង្រៀនគោលការណ៍មួយនៃដំណឹងល្អ ។ ឪពុកម្ដាយក៏អាចស្នើឲ្យមានប្រធានបទជាក់លាក់មួយសម្រាប់គ្រួសារគាត់ដែរ ។ ប៉ុន្តែ « សារលិខិត » ដ៏ប្រសើរបំផុត គឺការមើលថែ និង សេចក្ដីមេត្តាករុណា ។
ថ្នាក់ដឹកនាំពុំប្រមូលរបាយការណ៍អំពីក្រុមគ្រួសារ និងបុគ្គលទាំងឡាយ ដែលត្រូវបានទៅសួរសុខទុក្ខអំឡុងខែទៀតហើយ ។ ជំនួសមកវិញ បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ មានឱកាសប្រឹក្សាជាមួយថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ អំពីស្ថានភាពនៃអស់អ្នកទាំងឡាយដែលពួកគេបម្រើ និងអំពីកិច្ចខិតខំនៃការងារបម្រើរបស់ពួកគេដែលកំពុងតែបន្តទៅមុខ ។ ការប្រឹក្សាជាមួយគ្នានេះធ្វើឡើងយ៉ាងហោចណាស់រាល់ត្រីមាស នៅក្នុងការសម្ភាសអំពីការងារបម្រើ និងពេលណាបន្ថែមទៀត នៅពេលដែលចាំបាច់ត្រូវជូនដំណឹង ។
ការសម្ភាសអំពីការងារបម្រើត្រូវបានធ្វើឡើង (១) ដើម្បីប្រឹក្សាអំពីភាពរឹងមាំ សេចក្ដីត្រូវការ និងឧបសគ្គនានារបស់គ្រួសារ និងបុគ្គលទាំងឡាយដែលត្រូវបានចាត់តាំងឲ្យទៅ (២) ដើម្បីកំណត់ថាតើសេចក្ដីត្រូវការណាខ្លះ ដែលកូរ៉ុម និង សមាគមសង្គ្រោះ ឬក្រុមប្រឹក្សាវួដអាចជួយបាន និង (៣) ដើម្បីរៀនពីថ្នាក់ដឹកនាំ និងដើម្បីទទួលការលើកទឹកចិត្តក្នុងកិច្ចខិតខំធ្វើការងារបម្រើ ។
យ៉ាងហោចណាស់ រាល់ត្រីមាស បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ជួយប្រជុំជាមួយអ្នកដឹកនាំម្នាក់នៃកូរ៉ុមអែលឌើរ ឬសមាគសង្គ្រោះនៅក្នុងការសម្ភាសការងារបម្រើមួយ យកល្អជួបដោយផ្ទាល់ និងជាមួយដៃគូរបស់ពួកគេ ។ គូស្វាមីភរិយាដែលផ្ដល់ការងារបម្រើជាមួយគ្នា អាចជួបប្រជុំជាមួយថ្នាក់ដឹកនាំកូរ៉ុមអែលឌើរ ឬសមាគមសង្គ្រោះ ឬទាំងពីរ ។ នៅចន្លោះការសម្ភាសនោះ បើចាំបាច់ បងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ផ្ដល់ទំនាក់ទំនងអំពីព័ត៌មានដទៃទៀត—ដោយផ្ទាល់ ឬតាមរយៈទូរសព្ទ ផ្ញើសារ អ៊ីម៉ែល ឬមធ្យោបាយផ្សេងៗទៀត ។ ពួកគេចែកចាយព័ត៌មានសម្ងាត់តែជាមួយប្រធានកូរ៉ុមអែលឌើរ ឬប្រធានសមាគសង្គ្រោះប៉ុណ្ណោះ—ឬដោយផ្ទាល់ជាមួយប៊ីស្សព ។
គណៈប្រធានកូរ៉ុមអែលឌើរ និង សមាគមសង្គ្រោះ រក្សាកំណត់ត្រានៃការសម្ភាស ដែលពួកគាត់មានជាមួយនឹងបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ។ ថ្នាក់ដឹកនាំប្រាប់អំពីខែធ្វើការសម្ភាស និងសមាសភាពដែលត្រូវចូលរួម ។ ពួកគេរាយការដៃគូម្ដងមួយៗ យ៉ាងហោចណាស់ សមាជិកម្នាក់នៃដៃគូនោះត្រូវបានសម្ភាសអំឡុងពេលត្រីមាស ។
ត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៨ នឹងធ្វើបច្ចុប្បន្នភាពលើ LDS Tools និង Leader and Clerk Resources នៅលើគេហទំព័រ LDS.org ហើយនឹងមានសម្រាប់របាយការណ៍នេះ ។ ការផ្លាស់ប្ដូរក្នុងរបាយការណ៍ប្រចាំត្រីមាស ក៏នឹងមានឲ្យប្រើប្រាស់នៅពាក់កណ្ដាលឆ្នាំ ២០១៨ ផងដែរ ។ សេចក្ដីលម្អិតបន្ថែមសម្រាប់ថ្នាក់ដឹកនាំ និង ស្មៀន នឹងត្រូវបានផ្ដល់ឲ្យនៅក្នុងសេចក្ដីជូនដំណឹងចេញពីទីស្នាក់ការកណ្តាលរបស់សាសនាចក្រក្នុងពេលខាងមុខ ។
ការដាក់បញ្ចូលយុវវ័យនៅក្នុងការងារបម្រើ
ថ្នាក់ដឹកនាំអាចជ្រើសរើសដើម្បីចាត់តាំងក្រុមឡូរ៉ល និង ក្រុមម៉ៃម៉េតឲ្យធ្វើជាដៃគូជាមួយបងប្អូនស្រីសមាគមសង្គ្រោះ ហើយសង្ឃ និង គ្រូ ឥឡូវត្រូវបានចាត់តាំងឲ្យធ្វើជាដៃគូជាមួយអ្នកកាន់បព្វជិតភាពមិលគីស្សាដែក ។ យុវវ័យចែកចាយអំណោយទានពិសេសរបស់ពួកគេ ហើយរីកចម្រើនខាងវិញ្ញាណ នៅពេលពួកគេបម្រើជាមួយមជ្ឈិមវ័យនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងនៅពេលពួកគេប្រឹក្សាអំពីការបម្រើនោះនៅក្នុងការសម្ភាសអំពីការងារបម្រើ ។ លើសពីនេះទៅទៀត ការដាក់បញ្ចូលយុវវ័យនៅក្នុងការចាត់តាំងការងារបម្រើ វាជួយបង្កើនភាពលូតលាស់នៃការមើលថែមនុស្សដទៃ តាមរយៈការបង្កើនចំនួនសមាជិកដែលចូលរួម ។ វាក៏អាចសម្រួល ហើយពង្រឹងកិច្ចខិតខំទាំងនេះនៅក្នុងក្រុមគ្រួសារ នៅពេលម្ដាយ និងកូនស្រី—ឪពុក និងកូនប្រុស—បម្រើជាមួយគ្នាដែរ ។
អត់ទេ ។ យុវជន និងយុវនារី ត្រូវបានផ្ដល់ការងារបម្រើដោយអស់អ្នកដែលផ្ដល់ការងារបម្រើដល់ក្រុមគ្រួសាររបស់ពួកគេ ហើយក៏ត្រូវបានមើលថែដោយថ្នាក់ដឹកនាំបព្វជិតភាពអើរ៉ុន និងថ្នាក់ដឹកនាំយុវនារីផងដែរ ។
ការកែប្រែកូរ៉ុមគួរតែត្រូវបានអនុវត្តភ្លាមៗ ។ ការកែប្រែការងារបម្រើអាចចំណាយពេលមួយរយៈ ប៉ុន្តែវាគួរតែអនុវត្តឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ព័ត៌មានបន្ថែមមាននៅលើគេហទំព័រ ministering.lds.org/khm ។
សូមកត់ចំណាំថា ការហៅពាក្យ វួដ និង ប៊ីស្សព សំដៅទៅលើសាខា និង ប្រធានសាខា ពាក្យ ស្តេក សំដៅទៅលើមណ្ឌល រីឯពាក្យ ប្រធានស្តេក សំដៅទៅលើប្រធានបេសកកម្ម និងប្រធានមណ្ឌល ។