ការងារបម្រើ​ជាមួយ​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ​ដែល​បាន​ពង្រឹង

ធនធាន​នានា​សម្រាប់​ការ​ងារ​បម្រើ

ធនធាន​ទាំង​នេះ អាច​ប្រើប្រាស់​ដោយ​ថ្នាក់ដឹកនាំ នៅពេលពួក​លោក​រៀបចំ​ដឹកនាំ​ការ​ពិភាក្សា​នៅក្នុង​ក្រុមប្រឹក្សា​ប្រចាំ​តំបន់ ក្រុមប្រឹក្សា​សម្របសម្រួល សន្និសីទ​ស្តេក ក្រុមប្រឹក្សា​ស្តេក ក្រុមប្រឹក្សា​វួដ និង មេរៀន​ទាំងឡាយ​នៅថ្ងៃ​អាទិត្យ ។

ទាញយក​មក​បោះពុម្ព​ជា​ទម្រង់ ភីឌីអែហ្វ

យោបល់​សម្រាប់​ការ​ប្រើប្រាស់​ធនធាន​ទាំងនេះ

នៅក្នុង​ការប្រជុំ​ក្រុម​ប្រឹក្សា​មួយ ថ្នាក់ដឹកនាំ​អាច​ចាប់​ផ្ដើម​ការ​ពិភាក្សា​អំពី​ការ​ផ្លាស់ប្ដូរ​ដែល​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៨ ដោយ​ការ​អាន​វគ្គ​ណែនាំ​នៃ​ឯកសារ​ភ្ជាប់​មក​ជាមួយ​នឹង​លិខិត​គណៈប្រធាន​ទីមួយ ចុះ​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៨ « ការងារ​បម្រើដែល​ជួយ​ពង្រឹង​ដល់​កូរ៉ុម​បព្វជិតភាព​មិលគីស្សាដែក និង សមាគម​សង្គ្រោះ » ( សូមមើល​គេហទំព័រ ministering.lds.org ) ។

សមាជិក​ក្រុមប្រឹក្សា​ក៏​អាច​មើល និង​ពិភាក្សា​អំពី​វីដេអូ ទស្សនវិស័យ​អំពី​ការងារ​បម្រើ ( សូមមើល « វីដេអូ » ខាង​ក្រោម​នេះ ) ។ វីដេអូ​បន្ថែម និង​ធនធាន​ដទៃ​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ពង្រីក​ការ​ពិភាក្សា​នេះ ហើយ​អាច​នឹង​ប្រើប្រាស់​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​នាពេល​អនាគត ឬ​នៅ​ក្នុង​ការប្រជុំ​ដទៃៗទៀត ។ វគ្គ​នីមួយៗ​នៅក្នុង​វីដេអូ ការងារ​បម្រើ​ដែល​មាន​ប្រសិទ្ធភាព ត្រូវបាន​ភ្ជាប់​ដោយ​សំណួរ​មួយ​ដែល​ក្រុម​អាច​ធ្វើការ​ពិភាក្សា​គ្នា ។

វីដេអូ

​វីដេអូ​នៅ​ខាង​ក្រោម​នេះ រួមមាន​ទាំង​វីដេអូខ្លីៗ​​មកពី​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០១៨ និង​មក​ពី​ការ​ប្រជុំ​ថ្នាក់ដឹកនាំ​សន្និសីទ​ទូទៅ​ជាមួយ​នឹង​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត្តសិប​នាក់​ប្រចាំ​តំបន់ និង អ្នក​កាន់​តំណែង​ទូទៅ ។

ទស្សនវិស័យ​អំពី​ការងារ​បម្រើ ( ៤:៤១ )

ការងារ​បម្រើ​ដែល​មាន​ប្រសិទ្ធភាព ( ១៥:០០) មាន​វគ្គ​ដូច​ខាង​ក្រោម ៖

  1. សំណួរ ៖ ហេតុអ្វីយើង​ផ្ដល់​ការងារ​បម្រើ ?
  2. សំណួរ ៖ តើ​យើង​អាច​រក្សា​ឲ្យ​កិច្ចខិតខំ​របស់​យើង​មាន​លក្ខណៈសាមញ្ញ និង​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​យ៉ាង​ដូចម្ដេច ?
  3. សំណួរ ៖ តើ​ការសម្ភាស​អំពី​ការងារ​បម្រើ​ដែល​មាន​ប្រសិទ្ធភាព​ផ្តល់ពរ​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច ?
  4. សំណួរ ៖ តើ​កិច្ចខិតខំ​សម្របសម្រួល​មួយ​អាច​ជួយ​យើង​មើល​ថែ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?
  5. សំណួរ ៖ តើ​យើង​អាច​អនុវត្ត​​​ទស្សនវិស័យ​អំពី​ការងារ​បម្រើ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​យ៉ាង​ដូចម្ដេច ?

សេចក្ដី​យោង​បទគម្ពីរ

ម៉ាថាយ ១០:៣៩,២២:៣៧–៣៩,លូកា ២២:៣២,យ៉ូហាន ១០:១១,១៣:៣៤,២១:១៥, ១៦,កាឡាទី ៥:១៣,ម៉ូសាយ ២៣:១៨,គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៣

ធនធាន​បន្ថែម​ទាំងឡាយ

  • ច្បាប់ចេញផ្សាយ​ទស្សនាវដ្ដី លីអាហូណានិង Ensignខែ ឧសភា ឆ្នាំ ២០១៨ និង គេហទំព័រ comefollowme.lds.org ផ្តល់​នូវ​ធនធាន​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​ការ​ពិភាក្សា​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ទីបួន​អំពី​ការងារ​បម្រើ​នៅក្នុង​ការ​ប្រជុំ​កូរ៉ុម​អែលឌើរ និង​សមាគម​សង្គ្រោះ ។
  • ព័ត៌មាន​បន្ថែម​ ​មាន​ចំណងជើង​ថា « គោលការណ៍​នៃ​ការងារ​បម្រើ » នឹង​រួមបញ្ចូល​នៅក្នុង​ច្បាប់​ចេញផ្សាយ​​ទស្សនាវដ្ដី លីអាហូណានិង Ensign ។